Category: ព័ត៌មានអន្តរជាតិ

  • សហភាពអឺរ៉ុបមានបំណងចរចាជាមួយអង់គ្លេសឡើងវិញ ជុំវិញដំណើរការ ចាកចេញពីសហភាពអឺរ៉ុប

    សហភាពអឺរ៉ុបមានបំណងចរចាជាមួយអង់គ្លេសឡើងវិញ ជុំវិញដំណើរការ ចាកចេញពីសហភាពអឺរ៉ុប

    អង់គ្លេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជែរែមី ហាន់ត៍ (Jeremy Hunt) បានធ្វើការកត់សម្គាល់មួយ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News កាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបមានបំណងចង់ចរចាជាថ្មីឡើងវិញជាមួយអង់គ្លេស ជុំវិញកិច្ចព្រមព្រៀងនៃការចាកចេញ «Brexit» ដែលកំពុងបង្កការបែកបាក់ នៅក្នុងចំណោមអ្នកនយោបាយអង់គ្លេស។ សេចក្តីថ្លែងរបស់ លោក Jeremy Hunt នេះ ត្រូវបានធ្វើឡើងដោយផ្អែកលើសម្ដីរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល ដែលបានជួបសន្ទនាជាមួយរូបលោកផ្ទាល់ នាឱកាសនៃការប្រារព្ធទិវា D-Day ដោយលោក Hunt បានគូសបញ្ជាក់យ៉ាងដូច្នេះថា « លោកស្រី មឺគែល បានប្រាប់ខ្ញុំថា សហភាពអឺរ៉ុបចង់ស្វែងរកដំណោះស្រាយនានា ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ហើយខ្ញុំជឿជាក់ថា បើសិនជាយើងសម្រេចចិត្តដើរផ្លូវមួយនេះ នោះសហភាពអឺរ៉ុបនឹងចរចាស្ដីពី Brexit ជាមួយពួកយើងឡើងវិញ»។ គួរបញ្ជាក់ថា លោក Jeremy Hunt គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនល្បីៗជាច្រើននាក់ ដែលកំពុងប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួសលោកស្រី ថេរ៉េសា…

  • មន្ត្រីជាន់ខ្ពស់អាម៉េរិកស្នើឲ្យពន្យារពេលអនុវត្តន៍ទណ្ឌកម្មលើក្រុមហ៊ុនHuawei

    មន្ត្រីជាន់ខ្ពស់អាម៉េរិកស្នើឲ្យពន្យារពេលអនុវត្តន៍ទណ្ឌកម្មលើក្រុមហ៊ុនHuawei

    សហរដ្ឋអាម៉េរិក៖ នាយកស្ដីទីទទួលបន្ទុកគ្រប់គ្រងកញ្ចប់ថវិកាសេតវិមាន លោក រូស្សែល វូក (Russell Vought) បានលើកឡើងនូវសំណើមួយ ដើម្បីឲ្យមានការផ្អាកការអនុវត្តទណ្ឌកម្មប្រឆាំងនឹង Huawei នៅក្នុងលិខិតមួយផ្ញើជូនអនុប្រធានាធិបតី អាម៉េរិក លោក ម៉ៃក៍ ផេន (Mike Pence) និងសមាជិកសភាអាម៉េរិកជាច្រើននាក់ទៀតការស្វះស្វែងរបស់លោក Vought ក្នុងការជំរុញឱ្យមានការពន្យារពេលអនុវត្តន៍ការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន Huawei នាពេលនេះ ត្រូវបានធ្វើឡើងស្របពេលដែល ទីក្រុងប៉េកាំងទើបតែចេញសារព្រមានក្រុមហ៊ុនបរទេស ដែលកំពុងរកស៊ីនៅក្នុងទឹកដីចិនទាំងអស់ថា អាចនឹងជួបផលវិបាកធ្ងន់ធ្ងរ បើសិនជាហ៊ានចូលរួមជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ ហើយនៅក្នុងលិខិតដដែល លោក Vought ក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះដែរថា «ខណៈរដ្ឋបាលអាម៉េរិកទទួលស្គាល់ពីសារៈសំខាន់ ក្នុងការដាក់បម្រាមមួយចំនួនលើក្រុមហ៊ុន Huawei ដោយសំអាងលើបញ្ហាសន្តិសុខជាតិក៏ដោយ ប៉ុន្តែទីភ្នាក់ងារអាម៉េរិកនានា នៅតែមានការព្រួយបារម្ភដដែលពីផលប៉ះពាល់ ដ៏ខ្លាំងក្លាលើម្ចាស់ភាគហ៊ុនទាំងអស់ ដែលជាប់ពាក់ព័ន្ធ»។ ការលើកឡើងរបស់មន្ត្រីជាន់អាម៉េរិកបែបនេះ គឺចង់សំដៅទៅលើការកាត់ បន្ថយយ៉ាងគំហុកនូវចំនួនក្រុមហ៊ុន ដែលអាចធ្វើការផ្គត់ផ្គង់សេវានានាដល់រដ្ឋាភិបាលអាម៉េរិក ដោយសារតែការជាប់ទណ្ឌកម្ម។គួរជម្រាបថា ក្រសួងពាណិជ្ជកម្មអាម៉េរិកកាលពីខែឧសភា បានដាក់បញ្ចូល Huawei និងសាខាជាង ៧០ របស់ក្រុមហ៊ុនចិនមួយនេះក្នុងបញ្ជីខ្មៅ ដោយសារព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ…

  • សហរដ្ឋអាម៉េរិកទុកឱកាសចុងក្រោយដល់តួកគី រហូតដល់ចុងខែកក្កដាខាងមុខ ពាក់ព័ន្ធនឹងការបញ្ជាទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400

    សហរដ្ឋអាម៉េរិកទុកឱកាសចុងក្រោយដល់តួកគី រហូតដល់ចុងខែកក្កដាខាងមុខ ពាក់ព័ន្ធនឹងការបញ្ជាទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកប្រកាសផ្តល់ឱកាសចុងក្រោយថ្មីមួយទៀតសម្រាប់តួកគី រហូតដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខ ដើម្បីជ្រើសរើសរវាងការទិញយន្តហោះចម្បាំងអាម៉េរិក និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរបស់រុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិស្តីទីអាម៉េរិក លោក ផាតទ្រីគ សាណាហាន បានដាក់ចេញនូវសារលិខិតមួយ ដែលបានរៀបរាប់ពីកាលកំណត់នេះ ទៅកាន់រដ្ឋការពារជាតិតួកគី លោក ហ៊ូលូស៊ី អាកា ដែលមានន័យដដែលថា ទីក្រុងអង់ការ៉ាមិនអាចមានយន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិក និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីទាំងពីរនោះទេ។ សូមជម្រាបថា ប្រទេសសម្ព័ន្ធមិត្តអង្គការ NATO ទាំងពីរនាក់ កំពុងជួបភាពតានតឹងខ្លាំងជុំវិញបញ្ហានៃការបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី អស់រយៈពេលជាច្រើនខែមកហើយ ដោយសហរដ្ឋអាម៉េរិកបានអះអាងថា ប្រព័ន្ធសព្វាវុធយោធាទាំងពីរមិនមានភាពត្រូវគ្នា ហើយថែមទាំងអាចបង្កការគំរាមកំហែងផ្នែកសន្តិសុខផងដែរ ហើយចង់ឱ្យតួកគីទិញប្រព័ន្ធប្រឆាំងយន្តហោះ Patriot ជំនួស S-400 វិញ៕ធ.ដ

  • ចិនគ្រោងបាញ់សាកល្បងប្រព័ន្ធមីស៊ីល S-400 ដែលរុស្ស៊ីទើបផ្គត់ផ្គង់ឲ្យថ្មីៗ នៅក្នុងខែមិថុនានេះ

    ចិនគ្រោងបាញ់សាកល្បងប្រព័ន្ធមីស៊ីល S-400 ដែលរុស្ស៊ីទើបផ្គត់ផ្គង់ឲ្យថ្មីៗ នៅក្នុងខែមិថុនានេះ

    ចិន៖ កងកម្លាំងប្រយុទ្ធរបស់កងទ័ពចិន នឹងធ្វើការបាញ់សាកល្បងនូវប្រព័ន្ធមីស៊ីល S-400 ផលិតដោយរុស្ស៊ី ដែលបានផ្គត់ផ្គង់ជំនួសមីស៊ីល ដែលខូចខាតនៅក្នុងអំឡុងដឹកជញ្ជូនមកប្រទេសចិនកាលពីចុងខែធ្នូ ឆ្នាំ២០១៧ នេះបើយោងប្រភពមួយនៅក្នុងក្រុមយោធា និងការទូត និយាយប្រាប់សារព័ត៌មានរុស្សី។ បើតាមប្រភពខាងលើនេះ យោធាចិនត្រូវគេរំពឹងថា នឹងរៀបចំធ្វើការតេស្តមួយ នៅកន្លែងបាញ់សាកល្បងមួយ ក្នុងអំឡុងពេល១០ថ្ងៃដំបូងនៃខែមិថុនានេះ ដើម្បីបាញ់តេស្តប្រព័ន្ធមីស៊ីល S-400 ‘Triumf ដែលរុស្ស៊ីផ្គត់ផ្គង់ឲ្យចិន នៅក្នុងខែមេសាកន្លងទៅ ជំនួសមីស៊ីលដែលខូចខាត ហើយដូចទៅនឹងការបាញ់តេស្តកាលពីឆ្នាំមុនដែរ គឺមីស៊ីលពីរគ្រាប់គ្រោងនឹងបាញសាកល្បងទៅលើគោលដៅមីស៊ីល ផ្លោង និងគោលដៅក្នុងដែនអាកាសដ៏មានថាមពល។ សូមរំលឹកផងដែរថា រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 តាមនាវាចំនួន៣គ្រឿងទៅឲ្យប្រទេសចិនដំបូងនៅចុងខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែនាវាមួយគ្រឿងបានរងការវាយប្រហារដោយព្យុះដ៏ខ្លាំងក្លា នៅផ្លូវទឹកEnglish Channel ហើយបានបង្ខំចិត្តវិលត្រឡប់មកកំពង់ផែដើមវិញ៕ធ.ដ

  • អតីតរដ្ឋមន្រ្តីការបរទេសអង់គ្លេសអះអាងថា នៅពេលខ្លួនជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នឹងមិនទទួលយកកិច្ចព្រមព្រៀងនៃការចាកចេញរបស់អង់គ្លេសឡើយ

    អតីតរដ្ឋមន្រ្តីការបរទេសអង់គ្លេសអះអាងថា នៅពេលខ្លួនជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នឹងមិនទទួលយកកិច្ចព្រមព្រៀងនៃការចាកចេញរបស់អង់គ្លេសឡើយ

    អង់គ្លេស៖ លោក Boris Johnson ដែលត្រូវបានគេចាត់ទុកថា ជាអ្នកនាំមុខគេក្នុងការដណ្តើមយកមុខតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស បន្ទាប់ពីលោកស្រី ថេរ៉េសា ម៉េ នោះ បានថ្លែងអះអាងថា រូបលោកនឹងបដិសេធមិនទទួលយកកិច្ចព្រមព្រៀងនៃការចាកចេញរបស់អង់គ្លេស ឬ Brexit រហូតដល់សហភាពអឺរ៉ុបយល់ ព្រមលក្ខខណ្ឌនៃការដកខ្លួនចេញជាច្រើនទៀត។ អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះ បានបញ្ជាក់ថា រូបលោកនឹងបោះ បង់ចោលបទបញ្ជាដ៏ចម្រូងចម្រាសមួយ សម្រាប់ព្រំដែនអៀរឡង់ ដែលមាននៅក្នុងកិច្ចព្រមព្រៀងនៃការផ្តាច់ខ្លួនចេញនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា លោកស្រី ថេរ៉េសា ម៉ែ បានសម្រេចចិត្តលាលែងពីមុខតំណែងជាមេដឹកនាំគណបក្សអភិរក្សនិយមកាលពីថ្ងៃសុក្រសប្តាហ៍មុនជាផ្លូវការ ហើយបានធ្វើឱ្យមានការប្រជែងដណ្តើមយកមុខតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស ដែលបច្ចុប្បន្នកំពុងត្រូវបានប្រជែងដោយលោក Johnson និងសមាជិកសភា១០រូបផ្សេងទៀត ប៉ុន្តែលោកស្រី ម៉េ នឹងនៅតែជានាយករដ្ឋមន្ត្រីរហូតទាល់តែមេដឹកនាំថ្មីត្រូវបានជ្រើសរើស៕ធ.ដ

  • ជនចំណាកស្រុករាប់ពាន់នាក់នាំគ្នាសម្រុកចូលទៅកូឡុំប៊ី បន្ទាប់ពីវេណេស៊ុយអេឡា បើកព្រំដែនឡើងវិញ

    ជនចំណាកស្រុករាប់ពាន់នាក់នាំគ្នាសម្រុកចូលទៅកូឡុំប៊ី បន្ទាប់ពីវេណេស៊ុយអេឡា បើកព្រំដែនឡើងវិញ

    វេណេស៊ុយអេឡា៖ មនុស្សរាប់ពាន់នាក់បានឆ្លងកាត់ព្រំដែនកូឡុំប៊ី កាលពីចុងសប្តាហ៍មុននេះ ដើម្បីទិញស្បៀង និងថ្នាំពេទ្យ បន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាឲ្យបើកព្រំដែនរវាងប្រទេសទាំងពីរឡើងវិញ ក្រោយបិទអស់៤ខែ ដោយសារអាជ្ញាធរព្យាយាមរាំងខ្ទប់ការនាំជំនួយមនុស្សធម៌ចូលដោយគ្មានការអនុញ្ញាត។ ប្រជាជនវេណេស៊ុយអេឡាក្នុងជួរដ៏វែងបានឈរនៅស្ពានអន្តរជាតិចំនួនពីរកន្លែង នៅជិតទីក្រុង គូគូតា ដោយរង់ចាំការត្រួតពិនិត្យឯកសារពីមន្ត្រីកូឡុំប៊ី ដោយខ្លះលីកូនលើស្មា ខណៈឆ្មាំព្រំដែនវេណេស៊ុយអេឡាក្នុងឯកសណ្ឋានពណ៌បៃតងបានជួយគ្រប់គ្រងហ្វូងមនុស្ស។ សូមរំលឹកថា រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានបញ្ជាឲ្យបិទព្រំដែនរបស់ខ្លួនជាមួយបណ្តាប្រទេសមួយចំនួន ក្នុងនោះរួមមានប្រេស៊ីល និងកូឡុំប៊ី កាលពីខែកុម្ភៈកន្លងមកនេះ នៅពេលក្រុមប្រឆាំងបានប៉ុនប៉ងនាំយកជំនួយស្បៀង និងថ្នាំពេទ្យចូលក្នុងប្រទេសផ្គើននឹងបម្រាមរបស់រដ្ឋាភិបាល៕ធ.ដ

  • សហរដ្ឋអាម៉េរិកផ្អាកគម្រោងយកពន្ធលើទំនិញម៉ិចស៊ីកូ ក្រោយសម្រេចបានកិច្ចព្រមព្រៀងរួមគ្នា

    សហរដ្ឋអាម៉េរិកផ្អាកគម្រោងយកពន្ធលើទំនិញម៉ិចស៊ីកូ ក្រោយសម្រេចបានកិច្ចព្រមព្រៀងរួមគ្នា

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងជាមួយម៉ិចស៊ីកូហើយ ដូច្នេះនឹងពុំមានការយកពន្ធទៅលើទំនិញម៉ិចស៊ីកូនោះទេ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។ តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះថា ប្រទេសលោកបានសម្រេចកិច្ចព្រមព្រៀងមួយជាមួយម៉ិចស៊ីកូ ដោយគម្រោងយកពន្ធលើទំនិញគ្រប់មុខរបស់ម៉ិចស៊ីកូ ដែលត្រូវបានកំណត់អនុវត្តន៍នៅថ្ងៃចន្ទសប្តាហ៍ក្រោយ នឹងត្រូវផ្អាកទៅវិញ ។ ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយថា ជាមួយគ្នានេះ ម៉ិចស៊ីកូបានយល់ព្រមចាត់វិធានការតឹងរ៉ឹងជាងមុន ក្នុងការទប់ស្កាត់លំហូរជនភៀសជន ដែលឆ្លងចូលទឹកដីម៉ិចស៊ីកូឆ្ពោះមកព្រំដែនភាគខាងត្បូងរបស់យើង ហើយថា ក្រសួងការបរទេសអាម៉េរិកនឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតពីកិច្ចព្រមព្រៀងនេះ ៕ធ.ដ

  • មេដឹកនាំកំពូលរុស្ស៊ី និងចិនរិះគន់លើការគ្រប់គ្រងសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាម៉េរិក

    មេដឹកនាំកំពូលរុស្ស៊ី និងចិនរិះគន់លើការគ្រប់គ្រងសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាម៉េរិក

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីចិនលោក ស៊ី ជិនពីង បានរួមគ្នារិះគន់ទៅលើការគ្រប់គ្រងសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាម៉េរិក ហើយ ថែមទំាងបានប្តេជ្ញាកសាងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងប្រទេសទំាងពីរផងដែរ ។ ថ្លែងនៅក្នុងវេទិការសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំនៅទីក្រុង សេន ភីធើស៍ប៊ឺក នៅក្នុថ្ងៃសុក្រសប្តាហ៍នេះ លោក ពូទីន បានរិះគន់ធ្ងន់ៗលើការដាក់សម្ពាធរបស់សហរដ្ឋអាម៉េរិកមកលើរុស្ស៊ី និងចិន ដោយលោកលើកឡើងពីកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងគម្រោងបណ្តាញតភ្ជាប់បំពង់ផ្គត់ផ្គង់ឧស្ម័នធម្មជាតិ Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់ និងការដាក់សម្ពាធលើក្រុមហ៊ុន Huawei ដែលរូបលោកហៅថា ជាការបង្កសង្រ្គាមបច្ចេកវិទ្យា។ ចំណែកឯលោក ស៊ី ជិនពីង វិញ បាននិយាយថា ប្រទេសលោកនឹងខិតខំកសាងកិច្ចសហប្រតិបត្តិការ ដែលប្រកបដោយអត្ថប្រយោជន៍ ដោយឈរលើគោលការណ៍នៃភាពស្មើគ្នា និងការគោរពទៅវិញទៅមក ជាមួយបណ្តាប្រទេសជាមិត្ត ហើយចិនត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចែករំលែកបច្ចេកវិទ្យាថ្មីៗជាមួយគ្រប់ដៃគូរបស់ខ្លួន ជាពិសេសគឺបច្ចេកវិទ្យា 5G ៕ធ.ដ  

  • ក្រុមហ៊ុន Huawei របស់ចិនព្រមព្រៀងចែករំលែកផែនការស្តីពីកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី

    ក្រុមហ៊ុន Huawei របស់ចិនព្រមព្រៀងចែករំលែកផែនការស្តីពីកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី

    រុស្ស៊ី៖ ក្រុមហ៊ុន Huawei បានព្រមព្រៀងចែករំលែកពីផែនការស្តីពីកិច្ចសហប្រតិ បត្តិការជាមួយរុស្ស៊ី ក្នុងកំឡុងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ជួបជាមួយសហគ្រិនអន្តរជាតិនៅឯវេទិកាសេដ្ឋកិច្ចទីក្រុង សេន ភឺធើស៍ប៊ឺក ហៅកាត់ SPIEF ។ នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់រុស្ស៊ី លោក ឃើរីល ឌីមីទ្រីវ បាននិយាយថា ក្នុងកំឡុងជំនួបនេះ គឺមានការពិភាក្សាជាច្រើន ប៉ុន្តែអ្វីដែលអាចចាត់ទុកថា ជារឿងសំខាន់ជាងគេ នោះគឺការចែករំលែកផែនការសម្រាប់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ពីសំណាក់តំណាងក្រុមហ៊ុន Huawei របស់ចិន ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធ 5G នៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំក្រោយនេះផងដែរ ៕ធ.ដ

  • លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសឲ្យបើកច្រកមួយចំនួននៃព្រំដែនវេណេស៊ុយអេឡាជាមួយកូឡុំប៊ីឡើងវិញ

    លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសឲ្យបើកច្រកមួយចំនួននៃព្រំដែនវេណេស៊ុយអេឡាជាមួយកូឡុំប៊ីឡើងវិញ

    វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសបើកច្រកមួយចំនួននៃព្រំដែនប្រទេសលោក ជាមួយកូឡុំប៊ីឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលលោកបានបញ្ជាឲ្យបិទកាលពីខែកុម្ភៈកន្លងទៅ ដោយសារតែបក្សប្រឆាំងចង់ដឹកនាំជំនួយបរទេសចូលមកក្នុងវេណេស៊ុយអេឡា ។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បាននិយាយថា ច្រកព្រំដែនរវាងកូឡុំប៊ី និងរដ្ឋតាឈីរ៉ា ភាគខាងលិចប្រទេសវេណេស៊ុយអេឡានឹងត្រូវបើកនៅថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ សូមរំលឹកថា មេដឹកនំាបក្សប្រឆំាងវេណេស៊ុយលោក ចូអាន់ ហ្គៃដូ កាលពីខែកុម្ភៈកន្លងទៅ បានព្យាយាមនាំយកជំនួយផ្សេងៗ ក្នុងនោះគឺមកពីសហរដ្ឋអាម៉េរិកច្រើនជាងគេចូលក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះ ប៉ុន្តែការប្រឹងប្រែងនេះបានទទួលបរាជ័យទៅវិញ ក្រោយការរារាំងពីកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល ៕ធ.ដ