Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងសម្រេចចិត្តពាក់ព័ន្ធសង្រ្គាមពន្ធជាមួយចិន បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល G20 នៅជប៉ុន

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងសម្រេចចិត្តពាក់ព័ន្ធសង្រ្គាមពន្ធជាមួយចិន បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល G20 នៅជប៉ុន

    បារាំង៖ សហរដ្ឋអាម៉េរិក នឹងធ្វើការសម្រេចចិត្តថា តើគួរ ឬមិនគួរបន្តដំឡើងពន្ធលើមុខទំនិញរបស់ចិនបន្ថែមទៀត បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុនក្នុងខែមិថុនានេះ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ មុនជំនួបជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅតំបន់ ន័រមែនឌី ភាគខាងជើងប្រទេសបារាំង លោក ដូណាល់ ត្រាំ បានថ្លែងថា លោកនឹងធ្វើការសម្រេចចិត្តថា តើនឹងធ្វើបែបនោះដែរឬក៏អត់ នៅក្រោយកិច្ចប្រជុំកំពូល G20 ហើយថា លោកនឹងជួបជាមួយលោក ស៊ី ជិនពីង ហើយយើងនឹងឃើញថា តើវានឹងទៅជាយ៉ាងណា?សូមបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក-ចិន បាននិងកំពុងជួបភាពតានតឹងខ្លាំង ចាប់តាំងពីកិច្ចចរចាដែលសំដៅដោះស្រាយសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចពិភពលោកទាំងពីរ បានជាប់គាំងកាលពីខែឧសភា កន្លងទៅនេះ៕ម.ន

  • ការស្ទង់មតិរបស់ស្ថាប័ន SSRS បង្ហាញថា លោក ដូណាល់ ត្រាំ ទំនងជាឈ្នះឆ្នោត មួយអាណត្តិទៀតនៅឆ្នាំ២០២០

    ការស្ទង់មតិរបស់ស្ថាប័ន SSRS បង្ហាញថា លោក ដូណាល់ ត្រាំ ទំនងជាឈ្នះឆ្នោត មួយអាណត្តិទៀតនៅឆ្នាំ២០២០

    សហរដ្ឋអាម៉េរិក៖ ការស្ទង់មតិរបស់ស្ថាប័ន SSRS ដែលជាក្រុមហ៊ុនផ្នែកស្រាវជ្រាវយុទ្ធសាស្ត្រទីផ្សារបានបង្ហាញថា ពលរដ្ឋអាម៉េរិកភាគច្រើនគិតថា លោក ដូណាល់ ត្រាំ នឹងជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកសម្រាប់អាណត្តិទី២ នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ខាងមុខនេះ។ បើតាមការស្ទង់មតិកាលពីខែធ្នូ ឆ្នាំ២០១៨ ប្រជាជនអាម៉េរិកដែលប្រឆាំងនឹងលោក ដូណាល់ ត្រាំ ៨១ភាគរយគិតថា លោកនឹងចាញ់នៅក្នុងការបោះឆ្នោត ខណៈបច្ចុប្បន្នចំនួននេះ ធ្លាក់មកនៅត្រឹម៦៧ភាគរយ។ ចំណែកឯអ្នកដែលគាំទ្រលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨ ៨៥ភាគរយនៃពួកគេនិយាយថា លោក ត្រាំ នឹងជាប់ឆ្នោតជាប្រធានាធិបតិអាម៉េរិកក្នុងអាណត្តិទី២ ហើយមកឆ្នាំ២០១៩នេះវិញ ចំនួនបានកើនដល់រហូតដល់៨៨ភាគរយ។ ការស្ទង់មតិរបស់ស្ថាប័ន SSRS របស់បង្ហាញដែរថា ពលរដ្ឋអាម៉េរិកយល់ថា លោក ត្រាំ នឹងជាប់ឆ្នោតជាប្រធានាធិបតីក្នុងអាណត្តិទី២ គឺមានចំនួនច្រើនជាងប្រជាជនអាម៉េរិក ដែលធ្លាប់និយាយថា លោក បារ៉ាក់ អូបាម៉ា នឹងជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកក្នុងអាណត្តិទី២ កាលពីឆ្នាំ២០១១៕ធ.ដ

  • ជនអន្តោប្រវេសន៍ប្រមាណ១២០០នាក់ ត្រូវអាជ្ញាធរម៉ិកស៊ិកហាមឃាត់ ឆ្លងទៅតំបន់ព្រំដែនសហរដ្ឋអាម៉េរិក

    ជនអន្តោប្រវេសន៍ប្រមាណ១២០០នាក់ ត្រូវអាជ្ញាធរម៉ិកស៊ិកហាមឃាត់ ឆ្លងទៅតំបន់ព្រំដែនសហរដ្ឋអាម៉េរិក

    ម៉ិកស៊ិក៖ ក្រុមជនចំណាកស្រុកប្រហែល១២០០នាក់ ដែលមកពីតំបន់អាម៉េរិកកណ្តាល នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ត្រូវបានអាជ្ញាធរម៉ិកស៊ិកហាមឃាត់ ក្រោយពួកគេបានឆ្លងចូលក្នុងទឹកដីម៉ិកស៊ិក ដើម្បីត្រៀមឆ្ពោះទៅសហរដ្ឋអាម៉េរិក។ បញ្ហាជនភៀសខ្លួនខុសច្បាប់នៅព្រំដែនអាម៉េរិក-ម៉ិកស៊ិក បានធ្វើឲ្យលោក ដូណាល់ ត្រាំ មិនពេញចិត្តជាខ្លាំង ដោយកាលពីសប្តាហ៍មុន លោក ត្រាំ បានគំរាមថា នឹងយកពន្ធ០៥ភាគរយលើផលិតផលគ្រប់មុខដែលនាំចូលពីម៉ិកស៊ិក។ នៅដើមសប្តាហ៍ក្រោយនេះ អត្រាពន្ធនោះនឹងកើនឡើងជាបន្តបន្ទាប់រហូតដល់២៥ភាគរយនៅខែតុលាខាងមុខ ប្រសិនបើបញ្ហាជនភៀសខ្លួន និងជនអន្តោប្រវេសន៍នៅព្រំដែនរវាងសហរដ្ឋអាម៉េរិក និងម៉ិកស៊ិ នៅតែមិនអាចដោះស្រាយបានទេនោះ៕ធ.ដ

  • របាយការណ៍ថ្មីមួយបញ្ជាក់ថា ការធ្វើតេស្តនុយក្លេអ៊ែរលើកទី៦របស់កូរ៉េខាងជើង កាលពីឆ្នាំ២០១៧ ខ្លាំងជាងគ្រាប់បរមាណូអាម៉េរិកទម្លាក់នៅជប៉ុន

    របាយការណ៍ថ្មីមួយបញ្ជាក់ថា ការធ្វើតេស្តនុយក្លេអ៊ែរលើកទី៦របស់កូរ៉េខាងជើង កាលពីឆ្នាំ២០១៧ ខ្លាំងជាងគ្រាប់បរមាណូអាម៉េរិកទម្លាក់នៅជប៉ុន

    កូរ៉េខាងជើង៖ ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ របស់កូរ៉េខាងជើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ គឺមានកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាម៉េរិកបានទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទីពីរដល់ទៅ១៦ដង នេះបើតាមការសិក្សាថ្មីមួយ។ សូមរំលឹកថា កាលពីឆ្នាំ២០១៧ គឺជាឆ្នាំចុងក្រោយដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយកាលនោះ វាបានបង្កឲ្យកើតមានគ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័រ និងធ្វើឲ្យរូងក្រោមដីសម្រាប់សាកល្បងអាវុធនុយក្លេអ៊ែរ មួយកន្លែងនៅឯមូលដ្ឋាន ភុងគ្យេរី រលំថែមទៀតផង។បើតាមការប៉ាន់ស្មានដំបូងៗដោយសហគមន៍ស៊ើបការណ៍សម្ងាត់ នៅជុំវិញពិភពលោក ការធ្វើតេស្តនុយក្លេអ៊ែរកាលពីឆ្នាំ២០១៧ ក៏បានបង្ហាញពីការរីកចម្រើនខ្លាំងក្លាមិនគួរឲ្យជឿនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ ដោយអំឡុងការសាកល្បងកាលពីចន្លោះឆ្នាំ២០០៦ និងឆ្នាំ២០១៦ កម្លាំងនៃគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺពីចន្លោះ១ទៅ២០គីឡូតោនប៉ុណ្ណោះ ប៉ុន្តែស្រាប់តែដល់ឆ្នាំ២០១៧ ឡើងដល់ទៅខ្ទង់២៥០គីឡូតោន ដែលជារឿងគួរឲ្យបារម្ភខ្លាំង៕ម.ន

  • ចិនសម្រេចផ្តល់អាជ្ញាប័ណ្ណ 5G ដល់ក្រុមហ៊ុនធំៗក្នុងស្រុកចំនួន០៤

    ចិនសម្រេចផ្តល់អាជ្ញាប័ណ្ណ 5G ដល់ក្រុមហ៊ុនធំៗក្នុងស្រុកចំនួន០៤

    ចិន៖ ក្រុមហ៊ុនធំៗចំនួន០៤ បានទទួលសិទ្ធិប្រើប្រាស់បច្ចេកវិទ្យា5Gមុនគេ ក្រោយពេលដែលក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ហៅកាត់ថា MIIT នៅថ្ងៃព្រហស្បតិ៍តនេះ បានចេញអាជ្ញាប័ណ្ណបើកទូលាយឲ្យមានការប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងវិស័យពាណិជ្ជកម្ម។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន លោក Miao Wei បានថ្លែងក្នុងពិធីប្រគល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនទាំង០៤ថា បច្ចេកវិទ្យា 5G នឹងបង្កើតឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកព័ត៌មានជំនាន់ថ្មី ដែលមានល្បឿនលឿន ចល័ត មានសុវត្ថិភាព និងទូលំទូលាយបំផុត។ បើតាមរបាយការណ៍ស្រាវជ្រាវរបស់បណ្ឌិតសភាព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ចិននោះ បច្ចេកវិទ្យា 5G នឹងជួយបង្កើតផលិតផល និងសេវាកម្មក្នុងស្រុកសរុបទំហំប្រមាណ១.៥៤ទ្រីលានដុល្លារអាម៉េរិក ព្រមទាំងការងារជាង៣លានកន្លែងនៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៥ខាងមុខនេះ ៕ម.ន

  • គំនរសំរាមដ៏ច្រើននៅក្រុងមួយនៃប្រទេសឥណ្ឌា មើលទៅដូចភ្នំសំរាម

    គំនរសំរាមដ៏ច្រើននៅក្រុងមួយនៃប្រទេសឥណ្ឌា មើលទៅដូចភ្នំសំរាម

    គំនរសំរាមខ្ពស់បំផុតក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា កំពុងបន្ដកើនឡើងជាបន្ដបន្ទាប់ហើយត្រូវបានគេប៉ាន់ស្មានថាអាចនឹងខ្ពស់ជាង Taj Mahal ក្នុងឆ្នាំ ២០២០ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន scmp កាលពីពេលថ្មីៗនេះ។ ទីលានចាក់សំរាម Ghazipur ដែលមានទំហំធំជាងតារាងបាល់ទាត់ ៤០ដង ហើយកំពុងកើនឡើងកម្ពស់សំរាមជិត ១០ម៉ែត្រជារៀងរាល់ឆ្នាំ។ យោងតាមអ្នកគ្រប់គ្រងទីលានចាក់សំរាមនេះឲ្យដឹងថា សព្វគំនរសំរាម Ghazipur មានកម្ពស់ ៦៥ម៉ែត្រហើយ នឹងអាចកើនខ្ពស់ជាង Taj Mahal ដែលមានកម្ពស់ ៧៣ម៉ែត្រនៅឆ្នាំក្រោយ។ គំនរសំរាម Ghazipur ត្រូវបានបើកកាលពីឆ្នាំ ១៩៨៤ ហើយបានឈានដល់ចំនួនកំណត់កាលពីឆ្នាំ ២០០២ ប៉ុន្តែសំរាមប្រមាណជា ២ពាន់តោន ត្រូវបានដឹកទៅចាក់នៅទីនោះរៀងរាល់ថ្ងៃដោយសារតែអាជ្ញាធរមិនមានជម្រើសផ្សេងសម្រាប់ដោះស្រាយ៕ធ.ដ

  • ថៃនឹងជំរុញឲ្យអង្គការសហប្រជាជាតិបង្កើតច្បាប់ចាត់ទុកការនេសាទខុសច្បាប់ជាឧក្រិដ្ឋកម្មបរិស្ថាន

    ថៃនឹងជំរុញឲ្យអង្គការសហប្រជាជាតិបង្កើតច្បាប់ចាត់ទុកការនេសាទខុសច្បាប់ជាឧក្រិដ្ឋកម្មបរិស្ថាន

    ឧបនាយករដ្ឋមន្ត្រីថៃ ប្រាវីត វង្សស៊ូវន់ កាលពីថ្ងៃទី៥ មិថុនា ម្សិលមិញ បានអំពាវនាវដល់អង្គការសហប្រជាជាតិបង្កើតច្បាប់ប្រឆាំងនឹងការនេសាទខុសច្បាប់កាន់តែខ្លាំងក្លា ក្នុងនោះ ជំរុញឲ្យចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងនឹងបរិស្ថាន។ លោក ប្រាវីត បានជំរុញបែបនេះ ក្នុងវេទិការមួយស្តីពីការនេសាទខុសច្បាប់។ លោកថា ប្រទេសថៃមានមោទនភាពណាស់ ដែលជោគជ័យក្នុងយុទ្ធនាការបង្ក្រាការនសាទខុសច្បាប់ ខុសរដូវកាល និងនេសាទលួចលាក់។ ពួកយើងសង្ឃឹមថា នឹងឃើញមានកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត លើការដោះស្រាយបញ្ហានេះ។ ពួកយើងក៏ចង់ឃើញអង្គការសហប្រជាជាតិមិនត្រឹមតែពិចារណាលើករណីទុបស្កាត់ទេ ប៉ុន្តែយើងចង់ឲ្យចាត់ទុកការនេសាទខុសច្បាប់នេះគឺជាបទឧក្រិត ដែលត្រូវតែផ្តន្ទាទោស។»លោកឧបនាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយថា ក្នុងនាមថៃ ជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំមនេះ ថៃនឹងលើកយកបញ្ហានេសាទខុសច្បាប់នេះជាអាទិភាព ក្នុងកិច្ចប្រជុំ៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូលរួមជាមួយមេដឹកនាំចំនួន១៤ប្រទេសផ្សេងទៀត ក្នុងទិវា D-Day នៅចក្រភពអង់គ្លេស

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូលរួមជាមួយមេដឹកនាំចំនួន១៤ប្រទេសផ្សេងទៀត ក្នុងទិវា D-Day នៅចក្រភពអង់គ្លេស

    អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានទទួលស្វាគមន៍ប្រធានាធិបតីអាម៉េរិកលោក Donald Trump ក៏ដូចជាមេដឹកនាំ និងអ្នកតំណាងផ្សេងៗទៀតមកពីប្រទេសចំនួន១៤ នៅក្នុងទិវា D-Day ក្នុងទីក្រុង Portsmouth ភាគខាងត្បូងចក្រភពអង់គ្លេស។ ព្រះមហាក្សត្រីយានី Elizabeth នៃចក្រភពអង់គ្លេសក៏បានយាងចូលរួមនៅក្នុងពិធីនោះដែរ។ ទិវានេះរំឭកដល់មហាប្រតិបត្តិការពង្រាយកងទ័ពនៅតំបន់ Normandy ប្រទេសបារាំង នៃច្រកសមុទ្រ English Channel ដើម្បីកម្ចាត់ពួក Nazi អាល្លឺម៉ង់នៅសម័យសង្គ្រាមលោកលើកទីពីរ ។ នាឱកាសនោះដែរ លោកស្រី May បាននិយាយថា ស្របពេលដែលយើងរួមគ្នាសម្ដែងនូវការដឹងគុណចំពោះកងកម្លាំងសម្ព័ន្ធមិត្ត ចំពោះភាពក្លាហាន និងការពលីរបស់ពួកគេនៅឯឆ្នេរសមុទ្រនៃតំបន់ Normandy បានបង្ហាញអំពីចំណុចរបត់នៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ ពួកយើងសន្យាថា នឹងមិនបំភ្លេចគុណរបស់ពួកគេនោះទេ។ លោកស្រីបន្ថែមទៀតថា សាមគ្គីភាព និងការប្ដេជ្ញារបស់ពួកគេ នៅក្នុងការការពារសេរីភាពរបស់ពួកយើង គឺនៅតែជាមេរៀនសម្រាប់យើងទាំងអស់គ្នាដដែល‍ ៕ធ.ដ

  • ក្រុមហ៊ុន Huawei ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន MTS ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធ 5G នៅរុស្ស៊ី

    ក្រុមហ៊ុន Huawei ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន MTS ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធ 5G នៅរុស្ស៊ី

    រុស្ស៊ី៖ ក្រុមហ៊ុន Huawei របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS ដើម្បីអភិវឌ្ឍប្រព័ន្ធ 5G នៅក្នុងប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ២០១៩-២០២០ ។ ការចុះកិច្ចព្រមព្រៀងរវាង Huawei និង MTS កើតមានឡើងស្របពេលដែលសហរដ្ឋអាម៉េរិកកំពុងអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ឈប់ប្រើប្រាស់បច្ចេកវិទ្យារបស់ Huawei ដោយសំអាងលើបញ្ហាសន្តិសុខជាតិ ប៉ុន្តែ Huawei បានច្រានចោលរាល់ការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងទំាងពីរខាងលើនេះ ត្រូវបានចុះហត្ថលេខានាអំឡុងជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងម៉ូស្គូ នៅក្នុងថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕ធ.ដ

  • ធនាគារអាល្លឺម៉ង់រឹបអូសមាស២០តោនរបស់វេណេស៊ុយអេឡា ដោយសារគ្មាន លទ្ធភាពសងបំណុល

    ធនាគារអាល្លឺម៉ង់រឹបអូសមាស២០តោនរបស់វេណេស៊ុយអេឡា ដោយសារគ្មាន លទ្ធភាពសងបំណុល

    អាល្លឺម៉ង់៖ មាសសរុប២០តោន ដែលជាទ្រព្យសម្បត្តិរបស់វេណេស៊ុយអេឡា ដាក់តម្កល់នៅអាល្លឺម៉ង់នោះ ត្រូវបានធនាគារ Deutsche Bank AG របស់អាល្លឺម៉ង់រឹបអូស ដោយសារតែប្រទេសអាម៉េរិកឡាទីនមួយនេះ មិនអាចសងបំណុលដែលខ្លួនជំពាក់ឲ្យបានទាន់ពេលវេលា។ វេណេស៊ុយអេឡាបានយកមាសរបស់ខ្លួន ធ្វើជាថ្នូរនឹងប្រាក់កម្ចីសរុប៧៥០លានដុល្លារអាម៉េរិកពីធនាគាររបស់អាល្លឺម៉ង់នេះ បន្ទាប់ពីទីក្រុងការ៉ាកាស់បានចាប់ផ្តើមធ្វើការខ្ចីលុយពីធនាគារ Deutsche គិតចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈកិច្ចព្រមព្រៀមហិរញ្ញវត្ថុរវាងគ្នា ដែលនឹងត្រូវផុតកំណត់រហូតដល់ឆ្នាំ២០២១។ បើតាមប្រភពមួយដែលមិនបញ្ជាក់អត្តសញ្ញាណ ធនាគារអាល្លឺម៉ង់ Deutsche បានសម្រេចបញ្ចប់កិច្ចសន្យាជាមួយនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា ដោយសារតែប្រទេសអាម៉េរិកឡាទីនមួយនេះ បានខកខានមិនបានទូទាត់ប្រាក់សំណងឲ្យបានទាន់កាលកំណត់កាលពីដើមឆ្នាំ២០១៩៕ធ.ដ