Category: ព័ត៌មានអន្តរជាតិ

  • អ៊ីស្រាអែលប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារលើមូលដ្ឋានទ័ពស៊ីរី ដើម្បីសងសឹកនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើប្រទេសខ្លួន

    អ៊ីស្រាអែលប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារលើមូលដ្ឋានទ័ពស៊ីរី ដើម្បីសងសឹកនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើប្រទេសខ្លួន

    អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបានទទួលស្គាល់ថា ខ្លួនពិតជាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងមូលដ្ឋានយោធាជាច្រើនកន្លែងរបស់កងទ័ពស៊ីរី ដើម្បីជាការសងសឹកនឹងការបាញ់គ្រាប់រ៉ុក្កែតចេញពីទឹកដីស៊ីរីមកលើទឹកដីអ៊ីស្រាអែល។ ស្របពេលជាមួយគ្នានេះដែរ យោធាអ៊ីស្រាអែលបានបញ្ជាក់ដែរថា ការវាយប្រហាររបស់ខ្លួន គឺធ្វើឡើងជាការសងសឹកទៅនឹងគ្រាប់រ៉ុក្កែត២គ្រាប់ដែលគេបាញ់ចេញពីទឹកដីស៊ីរី ទៅកាន់តំបន់ Hermon ស្ថិតនៅភាគខាងជើងនៃតំបន់ Golan Heights កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននេះ ។ ចំណែកឯខាងកងកម្លាំងស៊ីរីក៏បានអះអាងដែរថា យោធាស៊ីរី៣នាក់បានបាត់បង់ជីវិត និង៧នាក់ទៀតរងរបួសដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ បើតាមសេចក្ដីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ យន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់អ៊ីស្រាអែលជាច្រើនគ្រឿងបានបើកការវាយប្រហារលើមូលដ្ឋានទ័ពជាច្រើនកន្លែង ក្នុងនោះរួមមានទាំងទីបញ្ជាការកាំភ្លើងចំនួន២ទីតាំង និងប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរីផងដែរ៕ធ.ដ

  • ចិន-ឡាវ ចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវល្បឿនលឿន ក្នុងរដ្ឋធានីវៀងចន្ទន៍

    ចិន-ឡាវ ចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវល្បឿនលឿន ក្នុងរដ្ឋធានីវៀងចន្ទន៍

    ក្រុមហ៊ុនចិន និងក្រសួងជំនាញរបស់ឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់ផ្លូវល្បឿនលឿនចិន-ឡាវ ក្នុងរដ្ឋធានវៀងចន្ទន៍ ប្រទេសឡាវ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ហ្ស៊ីនហួរ កាលពីម្សិលមិញ។ក្រុមហ៊ុនចិនឈ្មោះថា China Yunnan Construction and Investment Holding Group និងក្រសួងផែនការ និងវិនិយោគនៃប្រទេសឡាវបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ ហើយយោងតាមកិច្ចព្រមព្រៀង ភាគីទាំងពីរនឹងអនុវត្តរួមគ្នា ដើម្បីផ្តល់ប្រយោជន៍ទៅវិញទៅមក ឈ្នះៗ អភិវឌ្ឍរួមគ្នា និងប្រតិបត្តិការពាណិជ្ជកម្ម ដោយមានការគាំទ្រពីរដ្ឋាភិបាល ក្នុងការអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿនចិន-ឡាវ ដោយភាគទាំងពីរនឹងវិនិយោគរួមគ្នា ក្នុងការស្ថាបនា តាមដំណាក់កាល យោងតាមកិច្ចព្រមព្រៀង BOT ឬ ស្ថាបនា-ប្រតិបត្តិការ-ផ្ទេរ។ផ្លូវល្បឿនលឿន Vang Vieng នេះនឹងត្រូវចំណាយថវិការសាងសង់ប្រមាណ១,៣ពាន់លានដុល្លារអាម៉េរិក ចម្ងាយ១០៩,១គីឡូម៉ែត្រហើយផ្លូវមាន៤គន្លងនេះ នឹងបម្រើដល់ការធ្វើដំណើរពីរដ្ឋធានឡាវ ទៅតំបន់Vang Vieng ត្រឹមពេល២ម៉ោងកន្លះ សម្រាប់ទេសចរ និងត្រឹម១ម៉ោងកន្លះ សម្រាប់ការបើកបរផ្សេងៗទៀត៕ម.ន

  • សហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមយកពន្ធ៥ភាគរយលើទំនិញគ្រប់មុខពីម៉ិកស៊ិក ខណៈម៉ិកស៊ិកសន្យាចាត់វិធានការតបតវិញ

    សហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមយកពន្ធ៥ភាគរយលើទំនិញគ្រប់មុខពីម៉ិកស៊ិក ខណៈម៉ិកស៊ិកសន្យាចាត់វិធានការតបតវិញ

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងអនុវត្តន៍ការយកពន្ធ០៥ភាគរយទៅលើទំនិញគ្រប់មុខទាំងអស់ ដែលនាំចូលមកពីម៉ិកស៊ិក ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនាខាងមុខ រហូតទាល់តែបញ្ហាអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែននៃប្រទេសទាំងពីរត្រូវបានបញ្ឈប់ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ។ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា ការយកពន្ធនេះ នឹងត្រូវដំឡើងបន្តិចម្តងៗ រហូតទាល់តែបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ត្រូវបានដោះស្រាយ ទើបចំណាត់ការយកពន្ធអាចត្រូវដកចេញពីទំនិញម៉ិកស៊ិកវិញ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន អត្រានៃការយកពន្ធនឹងឡើងដល់១០ភាគរយនៅថ្ងៃទី០១ ខែកក្កដា និង ដល់១៥ភាគរយនៅថ្ងៃទី០១ ខែសីហា ហើយដល់២០ភាគរយនៅថ្ងៃទី០១ ខែកញ្ញា និងដល់២៥ភាគរយនៅថ្ងៃទី០១ ខែតុលា។ទន្ទឹមគ្នានេះ អនុរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក ចេស៊ូស សៀដ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថាប្រទេសលោកសន្យាថា នឹងធ្វើការឆ្លើយតបទៅកាន់សហរដ្ឋអាម៉េរិកប្រកបដោយថាមពលបំផុត ជុំវិញការប្រកាសយកពន្ធ៥% ទៅលើគ្រប់មុខទំនិញរបស់ម៉ិកស៊ិកចូលទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក ដែលត្រូវបានប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់លោក ដូណាល់ ត្រាំ៕ម.ន  

  • មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ ហៅផែនការរបស់តួកគី ក្នុងការបញ្ជាទិញ ប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីថា ជាការបំផ្លិចបំផ្លាញ

    មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ ហៅផែនការរបស់តួកគី ក្នុងការបញ្ជាទិញ ប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីថា ជាការបំផ្លិចបំផ្លាញ

    សហរដ្ឋអាម៉េរិក៖ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណមួយរូបបានគូសបញ្ជាក់ថា ផលវិបាកនានានៃផែនការទិញអាវុធ នឹងជាការបំផ្លិចបំផ្លាញ ចំពោះកម្មវិធីយន្តហោះចម្បាំង F-35 រួមគ្នារបស់តួកគី និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអង្គការNATO ប្រសិនបើទីក្រុងអង់ការ៉ា ទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី។ឧបការីស្តីទីនៃក្រសួងការពារជាតិអាម៉េរិក សម្រាប់កិច្ចការសន្តិសុខអន្តរជាតិ លោកស្រី កាទ្រីន វៀលបាហ្គើ បានលើកឡើងថា ផែនការទិញប្រព័ន្ធមីស៊ីល S-400 របស់រដ្ឋាភិបាលក្រុងអង់ការ៉ា នឹងធ្វើឱ្យខូចសមត្ថភាពរបស់តួកគី ក្នុងការធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្តលោកខាងលិច ក៏ដូចជាបង្ខំឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើតួកគី។លោកស្រី វៀលបាហ្គើ បានសង្កត់ធ្ងន់ថា ប្រព័ន្ធមីស៊ីល S-400 ត្រូវបានប្រទេសរុស្ស៊ីបង្កើតឡើង ដើម្បីបាញ់ទម្លាក់យន្តហោះចម្បំាង ដែលក្នុងនោះក៏រួមមានទាំង យន្តហោះប្រភេទ F-35 របស់សហរដ្ឋអាម៉េរិកផងដែរ ហើយគ្មាននរណាមិនគិតឡើយថា ទីក្រុងម៉ូស្គូនឹងមិនទាញយកប្រយោជន៍ពីឱកាសលក់ប្រព័ន្ធអាវុធនេះ៕ម.ន

  • អារ៉ាប៊ីសាអូឌីតបញ្ជាក់ថា អ៊ីរ៉ង់កំពុងបង្កការគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្ម អន្តរជាតិតាមដែនសមុទ្រ និងការផ្គត់ផ្គង់ប្រេងនៅជុំវិញពិភពលោក

    អារ៉ាប៊ីសាអូឌីតបញ្ជាក់ថា អ៊ីរ៉ង់កំពុងបង្កការគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្ម អន្តរជាតិតាមដែនសមុទ្រ និងការផ្គត់ផ្គង់ប្រេងនៅជុំវិញពិភពលោក

    អារ៉ាប៊ីសាអូឌីត៖ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់ ទំនងជាបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលតែម្តង នេះបើតាមការព្រមានរបស់ស្តេចអារ៉ាប៊ីសាអូឌីត ព្រះចៅ សាលម៉ាន់ ប៊ីន អាប់ឌុលឡាស៊ីស អាល់សូដ នៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ។ ព្រះចៅ សាលម៉ាន់ បានគូសបញ្ជាក់ថា សកម្មភាពរបស់ប្រទេសអ៊ីរ៉ង់កំពុងបង្កការគំរាមកំហែងជាខ្លាំងដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិតាមដែនសមុទ្រ និងការផ្គត់ផ្គង់ប្រេងនៅជុំវិញពិភពលោក ដោយរំលោភលើសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ព្រះចៅ សាលម៉ាន់ បានអំពាវនាវឲ្យមានការបន្តបើកកិច្ចប្រជុំរវាងបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលប្រសើរបំផុតសម្រាប់បន្ថយភាពតានតឹងក្នុងតំបន់។គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់ស្តេចអារ៉ាប៊ីសាអូឌីត ព្រះចៅ សាលម៉ាន់ ប៊ីន អាប់ឌុលឡាស៊ីស អាល់សូដ ត្រូវបានធ្វើឡើងក្នុងកំឡុងកិច្ចប្រជុំវិសមញ្ញមួយនៃក្រុមប្រឹក្សាប្រទេសតំបន់ឈូងសមុទ្រនៅឯទីក្រុង មេកខា របស់អារ៉ាប៊ីសាអូឌីត នៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ម.ន

  • លោក Narendra Modi ស្បថបន្តចូលកាន់តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌា សម្រាប់អាណត្តិទីពីរ

    លោក Narendra Modi ស្បថបន្តចូលកាន់តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌា សម្រាប់អាណត្តិទីពីរ

    ឥណ្ឌា៖ លោក Narendra Modi នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌាជាផ្លូវការហើយ ដើម្បីបន្តដឹកនាំប្រទេសសម្រាប់អាណត្តិទីពីរ បន្ទាប់ពីគណបក្សរបស់លោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន។ លទ្ធផលឆ្នោតចុងក្រោយចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍តសប្តាហ៍មុន បានបង្ហាញថា គណប្ស BJP របស់លោក Modi ទទួលបានអាសនៈនៅក្នុងសភាចំនួន៣០០អាសនៈ ក្នុងចំណោមអាសនៈសរុប៥៤៣ ដែលនេះគឺជាជ័យជម្នះដ៏ធំបំផុត បើធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៤។ ចំណែកឯមេដឹកនាំគណបក្សប្រឆាំងលោក Rahul Gandhi ក៏បានទទួលស្គាល់បរាជ័យផងដែរ ។សូមជម្រាបថា ពិធីស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី២ របស់លោក Narendra Modi ត្រូវបានប្រារព្ធឡើងនៅចំពោះមុខវត្តមានរបស់ភ្ញៀវកិត្តិយសប្រមាណ៨,០០០នាក់ក្នុងវិមានប្រធានាធិបតីឥណ្ឌា ក្នុងចំណោមនោះ ក៏មានវត្តមានរបស់មេដឹកនាំប្រទេសចំនួន០៨ផងដែរ៕ម.ន

  • អ្នកវិទ្យាសាស្រ្តនៅប៉ូឡូញព្រមានថា បើសិនភ្នំភ្លើងឈ្មោះ Yellowstone ផ្ទុះឡើង វានឹងបំផ្លាញដែនដីមួយភាគធំរបស់សហរដ្ឋអាម៉េរិក

    អ្នកវិទ្យាសាស្រ្តនៅប៉ូឡូញព្រមានថា បើសិនភ្នំភ្លើងឈ្មោះ Yellowstone ផ្ទុះឡើង វានឹងបំផ្លាញដែនដីមួយភាគធំរបស់សហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ កំពូលភ្នំភ្លើងឈ្មោះ Yellowstone មានទីតាំងស្ថិតនៅក្បែរឧទ្យានជាតិ Yellowstone បើវាផ្ទុះឡើងនាថ្ងៃអនាគត នោះនឹងធ្វើឲ្យដែនដីមួយចំណែកធំរបស់សហរដ្ឋអាម៉េរិក រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ ហើយពុំមានមធ្យោបាយដើម្បីទប់ស្កាត់វាមិនឲ្យកើតឡើងបានឡើយ នេះបើតាមការព្រមានរបស់អ្នកជំនាញវិទ្យាសាស្ត្រមួយរូប។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាម៉េរិក USGS បានបង្កើតក្រុមឃ្លាំមើលមួយហៅកាត់ថា YVO ដើម្បីធ្វើការតាមដានជាពិសេសនូវសកម្មភាពកំពូលភ្នំភ្លើង Yellowstone ជារៀងរាល់ថ្ងៃចាប់តាំងពីឆ្នាំ២០០១មក។ រហូតមកទល់ពេលនេះ ភ្នំភ្លើង Yellowstone ធ្លាប់បានផ្ទុះឡើងយ៉ាងហោចណាស់០៣ដង ដោយលើកចុងក្រោយបានកើតឡើងគឺកាលពី៦៤០,០០០ឆ្នាំមុន។អ្នកជំនាញផ្នែកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ ស៊ីឡេស្យ៉ា ក្នុងទីក្រុង កាតូវាយ ប្រទេសប៉ូឡូញ មានឈ្មោះថា ជែហ្ស៊ី ហ្សាបា បាននិយាយថា បើសិនភ្នំភ្លើងយក្សឈ្មោះថា Yellowstone ឬ ថ្មលឿង ពិតជាផ្ទុះឡើងនៅពេលអនាគត នោះវា នឹងបំផ្លាញដែនដីភាគច្រើនរបស់សហរដ្ឋអាម៉េរិក ហើយថា រឿងសមហេតុផលជាងគេដែលគួរធ្វើ គឺត្រូវជម្លៀសខ្លួនមនុស្សចេញពីទ្វីបអាម៉េរិកខាងជើងតែម្តង ខណៈវាពុំអាចព្យាករណ៍ឲ្យបានជាក់ច្បាស់នោះឡើយថា នៅពេលណាដែលភ្នំភ្លើងនេះនឹងចាប់ផ្តើមផ្ទុះឡើង៕ម.ន

  • ឃាត់ខ្លួនបុរសល្មោភកាមម្នាក់ ករណីប្រទូសកេរ្តិ៍ខ្មាស់

    ឃាត់ខ្លួនបុរសល្មោភកាមម្នាក់ ករណីប្រទូសកេរ្តិ៍ខ្មាស់

    ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រទូសកេរ្តិ៍ខ្មាស់(យកដៃស្ទាប់ប្រដាប់ភេទ) នៅផ្ទះជួលគ្មានលេខ ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ឡឹក ជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរទិញអេតចាយ ស្នាក់នៅក្នុងឃ្លាំងអេតចាយ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកឈ្មោះ ឡុង ធួន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ធឿន លីដា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ (មានជំងឺសតិមិនគ្រប់) ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួន ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនចេញពីកន្លែងស្នាក់នៅ ដើរទិញអេតចាយ រហូតដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានឃើញជនរងគ្រោះ កំពុងអង្គុយនោម ជនសង្ស័យបានដើរចូលទៅក្នុងដីឡូតិ៍ទុកចោលនៅជាប់ផ្ទះរបស់ជនរងគ្រោះ អើតមើលតាមប្រឡោះ ឃើញជនរងគ្រោះឈរនៅមុខបន្ទប់ទឹកស្រាតខោ ជនសង្ស័យបានដើរចូលទៅដោះគន្លឹះទ្វារ…

  • ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកស្តីទីអះអាងថា បញ្ហាចិននៅតែជាអាទិភាពកំពូល

    ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកស្តីទីអះអាងថា បញ្ហាចិននៅតែជាអាទិភាពកំពូល

    សហរដ្ឋអាម៉េរិក៖ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលធ្វើដំណើរទៅកាន់រដ្ឋធានី ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកស្តីទីលោក Pat Shanahan បាននិយាយថា ការគំរាមកំហែងក្នុងតំបន់មជ្ឈិមបូព៌ា និងកូរ៉េខាងជើង នឹងប្រើពេលវេលា ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន លែងមើលឃើញការកើនឡើងនូវអំណាចខាងយោធារបស់ចិនទៀតហើយ។ ការកត់សម្គាល់បែបនេះរបស់លោក  Shanahan គឺចង់សំដៅដល់ការផ្លាស់ប្តូររបស់រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ពីការប្រឆាំងភេរវកម្មទៅកាន់គោលនយោបាយមួយ ដែលផ្តោតលើការប្រកួតប្រជែងជាមួយរុស្ស៊ី និងចិនកាន់តែខ្លាំងឡើង ដោយលោក Shanahan បានអះអាងថា ការអនុវត្តយុទ្ធសាស្រ្តជាតិខាងការពារប្រទេសជាអាទិភាពកំពូលរបស់លោក ហើយចិនជាអាទិភាពនៅក្នុងយុទ្ធសាស្រ្តការពារជាតិ។ គួរបញ្ជាក់ថា ប្រមុខដឹកនាំការពារជាតិអាម៉េរិកស្តីទីរូបនេះ មានគម្រោងធ្វើសុន្ទរកថាដ៏សំខាន់មួយស្តីពីជំហរយោធាសហរដ្ឋអាម៉េរិកក្នុងតំបន់អាស៊ី ដោយមានការផ្តោតការយកចិត្តទុកដាក់លើប្រទេសចិន ក្នុងអំឡុងនៃវេទិកាប្រចាំឆ្នាំខាងវិស័យការពារជាតិ Shangri La នៅក្នុងប្រទេសសិង្ហបូរី នៅចុងសប្តាហ៍នេះ៕ធ.ដ

  • ចិនប្រកាសប្រឆាំងនឹងប្រទេសដែលប្រើធនធានរ៉ែ Rare Earth របស់ចិន ដើម្បីបកមកវាយប្រហារខ្លួនវិញ

    ចិនប្រកាសប្រឆាំងនឹងប្រទេសដែលប្រើធនធានរ៉ែ Rare Earth របស់ចិន ដើម្បីបកមកវាយប្រហារខ្លួនវិញ

    ចិន៖ ទីក្រុងប៉េកាំងមិនអាចទទួលយកបានដាច់ខាត បើសិនជាប្រទេសដែលនាំចូលធនធានរ៉ែកម្រ Rare Earth របស់ប្រទេសចិន ប្រើប្រាស់ធនធាននេះទៅផលិតចេញជាផលិតផលដែលប្រឆាំងមកលើចិន ឬក៏ដាក់សម្ពាធមកលើការអភិវឌ្ឍ ក៏ដូចជាផលប្រយោជន៍របស់ចិន នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនរូបនេះ មិនបានបញ្ជាក់ឈ្មោះប្រទេសណាមួយចំៗនោះឡើយ ក៏ប៉ុន្តែកាលពីថ្ងៃពុធសប្តាហ៍នេះ កាសែតរដ្ឋចិន People’s Daily ក៏បានចេញមុខព្រមានសហរដ្ឋអាម៉េរិក ជុំវិញការផ្គត់ផ្គង់ធនធានរ៉ែ Rare Earth នេះផងដែរ ខណៈពួកវាជាសមាសធាតុផ្សំយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ និងផលិតគ្រឿងបច្ចេកវិទ្យាទំនើបៗ ក៏ដូចជាបរិក្ខារយោធា និងសព្វាវុធជាដើម។ ទាក់ទិននឹងបញ្ហាខាងលើ អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិកលោក ម៉ៃក៍ អាន់ឌ្រូស៍ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រសួងការពារជាតិអាម៉េរិក កំពុងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតី និងសភាអាម៉េរិក ក៏ដូចជាក្រុមហ៊ុនដែលពាក់ព័ន្ធ ដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាម៉េរិកលើពពួកធនធានរ៉ែ Rare Earth របស់ប្រទេសចិន៕ធ.ដ