Category: ព័ត៌មានអន្តរជាតិ

  • មន្រ្តីជាន់ខ្ពស់តួកគី៖ មេដឹកនាំសហរដ្ឋអាម៉េរិក និងតួកគី ទំនងជានឹងជួបគ្នា នាពេលឆាប់ៗនេះ

    មន្រ្តីជាន់ខ្ពស់តួកគី៖ មេដឹកនាំសហរដ្ឋអាម៉េរិក និងតួកគី ទំនងជានឹងជួបគ្នា នាពេលឆាប់ៗនេះ

    តួកគី៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ និងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ អាចនឹងមានជំនួបទល់មុខគ្នានាពេលឆាប់ៗនេះ នៅក្នុងប្រទេសតួកគី ឬក៏នៅខាងក្រៅកិច្ចប្រជុំ G20 នៅប្រទេសជប៉ុននាខែក្រោយ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់តួកគីមួយរូបនៅថ្ងៃពុធសប្តាហ៍នេះ។ បើតាមមន្រ្តីក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដដែលនេះ លោក អឺដូហ្គាន់ បានអញ្ជើញលោក ត្រាំ មកបំពេញទស្សនកិច្ចនៅប្រទេសតួកគី ហើយថា មានសញ្ញាវិជ្ជមានជាច្រើនដែលប្រធានាធិបតីអាម៉េរិករូបនេះ អាចនឹងយល់ព្រមទទួលយកការអញ្ជើញនោះ។ ការកត់សម្គាល់បែបនេះរបស់មន្រ្តីជាន់ខ្ពស់តួកគីរូបនេះ បានកើតមានឡើងស្របពេលដែលក្រសួងការបរទេសអាម៉េរិក បានព្រមានតួកគីសាជាថ្មីថា នឹងអាចជួបផលវិបាកធ្ងន់ បើទីក្រុង អង់ការ៉ា នៅតែរឹងទទឹងមិនព្រមបោះបង់ចោល គម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី ដោយមិនខ្វល់ពីទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន៕ធ.ដ

  • ស្ថានការណ៍នៅទីក្រុង ហ្សាកាតា វិលរកភាពស្ងប់ស្ងាត់ ក្រោយផ្ទុះបាតុកម្មហិង្សា ប្រឆាំងនឹងលទ្ធផលបោះឆ្នោត

    ស្ថានការណ៍នៅទីក្រុង ហ្សាកាតា វិលរកភាពស្ងប់ស្ងាត់ ក្រោយផ្ទុះបាតុកម្មហិង្សា ប្រឆាំងនឹងលទ្ធផលបោះឆ្នោត

    ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ថា ផ្លូវជាច្រើននៅកណ្ដាលរដ្ឋធានីហ្សាកាតា បានត្រឡប់មករកសភាពស្ងប់ស្ងាត់វិញហើយ នៅថ្ងៃព្រហស្បតិ៍្តនេះ ក្រោយការប៉ះទង្គិចគ្នាដ៏ហិង្សាក្នុងបាតុកម្មតវ៉ាកាលពីយប់ថ្ងៃពុធរវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ ដែលនាំគ្នាតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ អភិបាលរដ្ឋធានីហ្សាកាតា លោក អានីស បាស្វេដាន បានបញ្ជាក់ថា មនុស្សសរុប០៦នាក់បានស្លាប់ និង៣៥០នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សារវាងបាតុករ និងកងកម្លាំងសន្តិសុខ។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូវី វីដូដូ ក៏បានព្រមានដែរថា នឹងមិនអត់ឱនឱ្យឡើយ ចំពោះជនបង្កអសន្តិសុខ និងប្រជាធិបតេយ្យនៅឥណ្ឌូណេស៊ី។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ចំនួនបាតុករតវ៉ាបានថយចុះនៅក្នុងបាតុកម្មកាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ខណៈក្រុមបាតុករចុងក្រោយដែលនៅសល់ត្រូវបានបំបែកនៅម៉ោង៧៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) រីឯសេវាដឹកជញ្ជូនមួយចំនួនធំនៅក្នុងរដ្ឋធានីហ្សាកាតា ក៏បានដំណើរការឡើងវិញហើយដែរ ស្របពេលដែលកម្មកររដ្ឋកំពុងសម្អាតដងផ្លូវ៕ធ.ដ

  • កូរ៉េខាងត្បូងសន្យាប្រមូលយកសំរាមជាង៥ពាន់តោន ពីប្រទេសហ្វីលីពីនមកវិញ

    កូរ៉េខាងត្បូងសន្យាប្រមូលយកសំរាមជាង៥ពាន់តោន ពីប្រទេសហ្វីលីពីនមកវិញ

    រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្ដេជ្ញាចិត្តយកសំរាម៥១៧៦តោន ដែលខ្លួនយកមកចាក់ចោលនៅឯខេត្ត Misamis Oriental នៃភាគខាងត្បូង ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៨ នេះបើតាមការចេញផ្សាយសារព័ត៌មានហ្ស៊ីនហួរ កាលពីម្សិលមិញ ដោយផ្អែកតាមក្រសួងហិរញ្ញវត្ថុហ្វីលីពីន។ក្រសួងហិរញ្ញវត្ថុហ្វីលីពីន សំរាមរាប់តោនខាងលើក្នុងនោះមានទាំងប្លាស្ទិក ត្រូវបានដឹកពីកូរ៉េខាងត្បូង មកកាន់ខេត្ត Misamis Oriental ដោយក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្នុងទីក្រុង Cebu ប្រទេសហ្វីលីពីន កាលពីខែកក្កដា និងខែតុលា ឆ្នាំ២០១៨។ សំរាមទាំងនេះបច្ចុប្បន្នកំពុងស្ដុកនៅរោងចក្រ PHIVIDEC នៃខេត្ត Misamis Oriental។គួរបញ្ជាក់ថា បច្ចុប្បន្ន ហ្វីលីពីនក៏កំពុងមានបញ្ហាសំរាមជាមួយកាណាដា ផងដែរ ហើយដោយសារតែរឿងនេះ ទីក្រុងម៉ានីល បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកាណាដា មកស្រុកវិញ រហូតដល់រដ្ឋាភិបាលទីក្រុង Ottawa យល់ព្រមយកសំរាមដែលខ្លួនដឹកមកចាក់ចោលនៅហ្វីលីពីន ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ត្រឡប់ទៅវិញ៕ម.ន

  • ចិនអះអាងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មឡើងវិញ ជាមួយសហរដ្ឋអាម៉េរិក

    ចិនអះអាងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មឡើងវិញ ជាមួយសហរដ្ឋអាម៉េរិក

    ចិន៖ ចិននៅតែត្រៀមលក្ខណៈរួចជាស្រេចហើយ ក្នុងការបន្តកិច្ចចរចាឡើងវិញ ជាមួយសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយដែលឈានទៅរកការបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាម៉េរិក លោក Cui Tainkai ។ សូមរំលឹកថា ចាប់តាំងពីកិច្ចចរចាលើកចុងក្រោយគេបានបញ្ចប់ទៅដោយពុំមានលទ្ធផលអ្វីកាលពីថ្ងៃទី១០ ខែឧសភានេះ មិនមានការកំណត់រៀបចំនូវកិច្ចចរចាបន្តទៀតឡើយរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ ចាប់ពីពេលនោះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសអនុវត្តន៍ការដំឡើងពន្ធលើទំនិញចិនទំហំ២០០ពាន់លានដុល្លារ រីឯចិនក៏បានប្រកាសថា នឹងបង្កើនពន្ធទៅលើទំនិញសហរដ្ឋអាម៉េរិកវិញ ទំហំ៦០ពាន់លានដុល្លារចាប់ពីថ្ងៃទី០១ ខែមិថុនា ខាងមុខតទៅផងដែរ៕ម.ន

  • ក្រុមហ៊ុន Microsoft សម្រេចបញ្ឈប់ការលក់ផលិតផល Huawei MateBook X Pro នៅក្នុងអនឡាញ Store របស់ខ្លួន

    ក្រុមហ៊ុន Microsoft សម្រេចបញ្ឈប់ការលក់ផលិតផល Huawei MateBook X Pro នៅក្នុងអនឡាញ Store របស់ខ្លួន

    សហរដ្ឋអាម៉េរិក៖ នៅទីបំផុតក្រុមហ៊ុន Microsoft បានសម្រេចបញ្ចេញនូវចំណាត់មួយដែរ នោះគឺបញ្ឈប់ការលក់ Huawei MateBook X Pro នៅក្នុងអនឡាញ Store របស់ខ្លួន ដែលនេះគឺជាការដាក់គំនាបថ្មីមួយទៀតលើក្រុមហ៊ុន Huawei។ ការសម្រេចរបស់ Microsoft គឺហាក់នៅក្រោយបន្តិចពី Google និងក្រុមហ៊ុនអាម៉េរិកមួយចំនួនទៀត ដែលបានព្យាយាមអនុឡោមតាមការសម្រេចពីរដ្ឋបាលក្រុងវ៉ាស៊ីតោន បើទោះបីជាត្រូវផ្ទុះការរិះគន់ និងព្រួយបារម្ភពីអតិថិជនទូទាំងពិភពលោកក៏ដោយ។ បើតាមសារព័ត៌មាន The Verge ក្រុមហ៊ុន Microsoft នឹងនៅតែបន្តឲ្យលក់ផលិតផលកុំព្យូទ័ររបស់ Huawei ខាងលើនេះ រហូតដល់អស់ពីស្តុកដែលមានស្រាប់។សូមរំលឹកផងដែរថា ក្រសួងពាណិជ្ជកម្មអាម៉េរិកបានសម្រេចទុកពេលឲ្យក្រុមហ៊ុន Huawei ចំនួន៩០ថ្ងៃ ដើម្បីរៀបចំកម្មវិធីប្រតិបត្តិការរបស់ខ្លួន ប៉ុន្តែគេនៅមិនទាន់ច្បាស់ថាតើកំឡុងពេល៩០ថ្ងៃគិតចាប់តាំងពីថ្ងៃ២០ ខែឧសភានេះតទៅ និងបន្ទាប់ពីពេល៩០ថ្ងៃនោះ នឹងមានរឿងអ្វីកើតឡើងបន្តទៀតឡើយ៕ម.ន

  • ក្រុមហ៊ុនផលិតយន្តហោះ Boeing កំពុងប្រឈមមុខនឹងការទាមទារសំណង ពីអាកាសចរណ៍ធំៗនៅប្រទេសចិន

    ក្រុមហ៊ុនផលិតយន្តហោះ Boeing កំពុងប្រឈមមុខនឹងការទាមទារសំណង ពីអាកាសចរណ៍ធំៗនៅប្រទេសចិន

    ចិន៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗក្នុងប្រទេសចិនបានឲ្យដឹងថា ពួកគេកំពុងព្យាយាមទាមទារសំណងពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាម៉េរិក សម្រាប់ការខាតបង់ ដែលបណ្តាលមកពីការផ្អាកប្រតិបត្តិការត្រូកូលយន្តហោះ 737 MAX ក្រោយមានហេតុការណ៍ធ្លាក់យន្តហោះស៊េរីថ្មីនេះដល់ទៅពីរករណី។ ចិនគឺជាប្រទេសដំបូងគេបង្អស់ ដែលបានផ្អាកប្រតិបត្តិការហោះហើរនៃយន្តហោះ Boeing 737 MAX ទាំងអស់ ក្រោយកើតមានការធ្លាក់យន្តហោះនេះ នៅប្រទេសអេត្យូពី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដែលបានផ្តាច់ជីវិតមនុស្ស១៥៧នាក់។ រីឯកាលពីខែតុលា ឆ្នាំ២០១៨ យន្តហោះ 737 MAX មួយគ្រឿងទៀតរបស់អាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air បានធ្លាក់ចូលទៅក្នុងសមុទ្រជ្វា អំឡុងជើងហោះហើរក្នុងស្រុកមួយ ក្រោយហោះឡើងបានប៉ុន្មាននាទីប៉ុណ្ណោះ ហើយជាលទ្ធផល មានមនុស្ស១៨៩នាក់បានបាត់បង់ជីវិតផងដែរ។សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិន ដែលកំពុងទាមទារសំណងទាំងនោះ កាលពីឆ្នាំ២០១៨ ទទួលបន្ទុកដឹកជញ្ជូនអ្នកដំណើរប្រមាណជា៦៥ភាគរយនៃអ្នកដំណើរតាមជើងយន្តហោះទាំងអស់នៅក្នុងប្រទេសចិនទាំងមូល ហើយសរុបចូលគ្នា អាកាសចរណ៍ Air China, China Southern Airlines, និង China Eastern Airlines មានយន្តហោះ Boeing 737 MAX ចំនួន៥៣គ្រឿង…

  • តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ ស្របពេលដែលមានភាព តានតឹងជាមួយចិន

    តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ ស្របពេលដែលមានភាព តានតឹងជាមួយចិន

    តៃវ៉ាន់៖ កងទ័ពតៃវ៉ាន់បានធ្វើសមយុទ្ធយោធាមួយ ក្នុងចំណោមការធ្វើសមយុទ្ធដ៏ធំរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះនៅតំបន់ដែនសមុទ្រ ដោយបាញ់គ្រាប់ពិតនៅក្នុងថ្ងៃពុធសប្តាហ៍នេះ។ ការធ្វើសមយុទ្ធខាងលើនេះ ត្រូវបានធ្វើឡើងនៅឯនាយឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ បានបែងចែងជា៥ប្រតិបត្តិការ ដែលរួមមានទាំងប្រតិបត្តិការការ ពារដែនអាកាស ប្រតិបត្តិការនាវាមុជទឹក និងប្រតិបត្តិការការពារដែនសមុទ្រ។ សមយុទ្ធបាញ់គ្រាប់ពិតនេះដែរ បានកើតមានឡើងស្របពេលមានភាពតានតឹងរវាងតៃវ៉ាន់ និងប្រទេសចិនកើនឡើងខ្លំាង ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយកាលពីដើមឆ្នាំនេះថា លោកមិនបានច្រានចោលការប្រើកម្លាំង នៅពេលដែលខ្លួនមានបញ្ហានៃការបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិនដីគោកនោះឡើយ៕ម.ន

  • ប្រធានាធិបតីអាម៉េរិកជាប់ឈ្មោះជាអ្នកចាយលុយលើហ្វេសប៊ុកច្រើនជាងគេ ក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន

    ប្រធានាធិបតីអាម៉េរិកជាប់ឈ្មោះជាអ្នកចាយលុយលើហ្វេសប៊ុកច្រើនជាងគេ ក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន

    គិតពីដើមខែឧសភា ២០១៩មក លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានចំណាយថវិកាផ្សព្វផ្សាយពាណិជ្ជកម្មលើវិស័យនយោបាយចំនួន២៧ម៉ឺន៤ពាន់ដុល្លារអាម៉េរិក ជាហេតុនាំឲ្យលោកជាប់ជាបុគ្គលដែលចំណាយការផ្សព្វផ្សាយពាណិជ្ជកម្មលើវិស័យនយោបាយច្រើនបំផុតក្នុង Facebook នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន cnbc។ ប្រភពថា Ads ដែលផ្សព្វផ្សាយពីទំព័ររបស់ប្រធានាធិបតីរូបនេះ បានឃើញដោយមនុស្សជាង៣៧ លាននាក់ ក្នុងរយៈពេលជិត៣ខែ ដោយទាំងនេះ ជារបាយការណ៍ដែលយកចេញពីការសិក្សាស្រាវជ្រាវចេញពីសកលវិទ្យាល័យនៃទីក្រុង New York។ បន្ទាប់ពីលោកដូណាល់ ត្រាំ គឺមានអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា  Planned Parenthood ឈរនៅលំដាប់ទី ២ ចំណាយអស់ ១៨៨ ០០០ ដុល្លារ ក្នុងថេរវេលាដដែល។ នៅខែឧសភានេះ ហ្វេសប៊ុក បានចាប់ផ្តើមប្រតិបត្តិការតាមដានពីស្ថានភាពផ្សព្វផ្សាយពាណិជ្ជកម្មលើវិស័យនយោយបាយ ដែលដឹងថា បុគ្គលណា ឬក្រុមណាដែលចំណាយថវិកាផ្សព្វផ្សាយ៕ធ.ដ

  • វៀតណាមត្រៀមលក់ដុល្លារអាម៉េរិកជួយលុយដុង ដែលរងគ្រោះពីសង្គ្រាមពាណិជ្ជកម្ម

    វៀតណាមត្រៀមលក់ដុល្លារអាម៉េរិកជួយលុយដុង ដែលរងគ្រោះពីសង្គ្រាមពាណិជ្ជកម្ម

    សារព័ត៌មានវៀតណាមបានចេញផ្សាយកាលពីពេលថ្មីៗនេះថា ធនាគារកណ្ដាលវៀតណាមបានប្រកាសពីការត្រៀមរួចជាស្រេចដើម្បីបញ្ចេញលុយដុល្លារទៅកាន់ទីផ្សារដើម្បីធ្វើឲ្យលុយដុងមានស្ថិរភាពក្រោយរងផលប៉ះពាល់ពីសង្គ្រាមអាម៉េរិក-ចិន។ របាយការណ៍បង្ហាញថា លុយដុងវៀតណាម បានធ្លាក់ចុះ០,៩%នៅក្នុងឆ្នាំនេះ ហើយបន្ដធ្លាក់ចុះជិត ២,៨%ចាប់តាំងពីឆ្នាំមុន ពោលគឺមានតម្លៃ ២៣ ៣៨០ដុងក្នុងមួយដុល្លារអាម៉េរិក។ប្រធានធនាគារកណ្ដាលវៀតណាម លោក Pham Thanh Ha បានឲ្យដឹងថា លុយដុងបានធ្លាក់ចុះរយៈពេលចុងក្រោយនេះ បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិនផ្ទុះឡើង។ ដូច្នេះដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហានេះ ធនាគារកណ្ដាលនឹងតាមដានលក្ខខណ្ឌទីផ្សារយ៉ាងជិតដិតបំផុត ហើយប្រើប្រាស់ឧបករណ៍គោលនយោបាយរូបិយវត្ថុដើម្បីរក្សាស្ថិរភាពទីផ្សារប្ដូរប្រាក់បរទេស។តាមអត្រាប្តូរប្រាក់ គិតត្រឹមសប្តាហ៍នេះ ក្នុងមួយដុល្លារអាម៉េរិក ស្មើនឹងចន្លោះពី ២៣៣៨០ ដុងទៅ២៣៤១០ដុង៕ម.ន  

  • បាតុកម្មតវ៉ាដោយហិង្សាប្រឆាំងលទ្ធផលបោះឆ្នោតនៅឥណ្ឌូណេសុី បណ្តាលអោយមនុស្សស្លាប់ និងរបួសជាង២០០នាក់

    បាតុកម្មតវ៉ាដោយហិង្សាប្រឆាំងលទ្ធផលបោះឆ្នោតនៅឥណ្ឌូណេសុី បណ្តាលអោយមនុស្សស្លាប់ និងរបួសជាង២០០នាក់

    ឥណ្ឌូណេសុី៖ មនុស្សចំនួន០៦នាក់ បានបាត់បង់ជីវិត និងជាង ២០០នាក់ បានទទួលរងរបួស នៅក្នុងការធ្វើបាតុកម្មដោយហិង្សា ដែលបានកើតឡើង ក្រោយការប្រកាសលទ្ធផលផ្លូវការនៃការ បោះឆ្នោតនៅប្រទេសឥណ្ឌូណេស៊ី  នេះបើតាមការបញ្ជាក់របស់អភិបាលក្រុងហ្សាការតា លោក Anies Baswedan ។ ជាមួយគ្នានេះ អ្នកនាំពាក្យស្នងការប៉ូលិសឥណ្ឌូណេស៊ី លោក Dedi Prasetyo បាននិយាយថា បាតុកម្មខាងលើ ដែលធ្វើឡើងដោយក្រុមអ្នក គាំទ្របេក្ខភាពប្រធានាធិបតី លោក Prabowo Subianto ដែលចាញ់ឆ្នោត បានផ្ទុះជាអំពើហិង្សា កាលពីយប់ថ្ងៃអង្គារម្សិលមិញ ដែលជាហេតុតម្រូវឲ្យកងកម្លាំងសន្តិសុខឥណ្ឌូណេស៊ី ធ្វើការបង្រ្កាបយ៉ាងតឹងរ៉ឹង តាមរយៈការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង កាណុងបាញ់ទឹកជាដើម។ គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ គណៈកម្មការបោះឆ្នោតជាតិឥណ្ឌូណេស៊ី បានប្រកាសលទ្ធផលផ្លូវការ ដែលបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ពិតជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត ដែលបានប្រព្រឹត្តទៅកាលពីខែមេសា ឆ្នាំ២០១៩។ ក៏ប៉ុន្តែ លោក Prabowo មិនទទួលស្គាល់លទ្ធផលផ្លូវការនេះឡើយ ព្រោះលោកអះអាងថា ការរាប់សំឡេងឆ្នោតមានការបន្លំ និងបានបញ្ជាក់ថា លោកនឹងប្តឹងផ្តល់ឡើងទៅតុលាការធម្មនុញ្ញថែមទៀត…