Category: ព័ត៌មានអន្តរជាតិ

  • យាន Rosalind Franklin របស់អង់គ្លេស នឹងត្រូវបញ្ជូនទៅកាន់ភពអង្គារ នៅឆ្នាំ២០២០ខាងមុខនេះ

    យាន Rosalind Franklin របស់អង់គ្លេស នឹងត្រូវបញ្ជូនទៅកាន់ភពអង្គារ នៅឆ្នាំ២០២០ខាងមុខនេះ

    អង់គ្លេស៖ យាន Rosalind Franklin របស់ចក្រភពអង់គ្លេស ដែលផលិតឡើងនៅចក្រភពអង់គ្លេស ត្រូវបានគេកំណត់ថា នឹងត្រូវហោះទៅភពក្រហម ឬភពអង្គារ នៅខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ដែលនឹងទៅដល់៩ខែក្រោយ។ យានរុករកនៅភពអង្គារ សម្រាប់ឆ្នាំ២០២០របស់អឺរ៉ុបនេះ ត្រូវបានគេបំពាក់ឧបករណ៍វិទ្យាសាស្រ្តយ៉ាងទំនើបមួយ ដែលហៅថា Analytical Laboratory Drawer ឬ ALD ដែលដើរតួនាទីដូចជាខួរក្បាលរបស់វា។ បើតាមការរំពឹងទុកនោះ គេនឹងបញ្ជូនយានរុករកទៅកាន់ភពអង្គារ ដើម្បីសាកល្បងពីដី និងស្វែងរកភ័ស្តុតាងនៃជីវិតអតីតកាល និងបច្ចុប្បន្នកាល។ វានឹងក្លាយជាយានដំបូងគេរបស់អឺរ៉ុប នៅលើភពព្រះអង្គារ ក្រោយពេលដែលអង្គការ NASA ទទួលបានជោគជ័យជាច្រើនលើក ក្នុងការការចុះចតជាច្រើននៅទីនោះ៕ធ.ដ

  • ស្ថាបនិកក្រុមហ៊ុន Huawei អំពាវនាវឲ្យប្រឆាំងនឹងនិន្នាការជាតិនិយមជ្រុល

    ស្ថាបនិកក្រុមហ៊ុន Huawei អំពាវនាវឲ្យប្រឆាំងនឹងនិន្នាការជាតិនិយមជ្រុល

    ចិន៖ ស្ថាបនិកក្រុមហ៊ុន Huawei លោក លោក រិន ចេងហ្វ៊ៃ បានអំពាវនាវឲ្យប្រឆាំងនឹងនិន្នាការជាតិនិយមជ្រុល ពោលគឺលោកមិនចង់ឲ្យការទិញផលិតផលរបស់ក្រុមហ៊ុនលោក គឺត្រូវបានជំរុញដោយសារតែចលនាស្នេហាជាតិមួយមុខប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែការជឿជាក់លើគុណភាពផលិតផលទាំងនោះ។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិនរូបនេះ បានអះអាងថា ការពន្យារពេល៩០ថ្ងៃ ក្នុងការអនុវត្តន៍បម្រាមលើក្រុមហ៊ុនហូវៃ គឺគ្មានន័យអ្វីឡើយ ហើយហូវៃក៏បានត្រៀមខ្លួនពេញលក្ខណៈផងដែរ។ លោក ចេងហ៊្វៃ បានបន្ថែមថា នៅក្នុងវិស័យ 5G ក្រុមហ៊ុនលោកកំពុងតែនាំមុខគេ ហើយលោកនិយាយទៀតថា ពុំមានក្រុមហ៊ុនណាអាចតាមទាន់បច្ចេកវិទ្យា 5G របស់ Huawei ក្នុងរយៈពេល០២ឆ្នាំទៅ០៣ឆ្នាំខាងមុខឡើយ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Huawei បានរងសម្ពាធពីសហរដ្ឋអាម៉េរិកកាន់តែធ្ងន់ ក្នុងគ្រាដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានកត់ឈ្មោះ Huawei ចូលក្នុងបញ្ជីខ្មៅ ដែលហាមក្រុមហ៊ុនអាម៉េរិកធ្វើប្រតិបត្តិការអាជីវកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះ ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះសហរដ្ឋអាម៉េរិក បានសម្រេចពន្យារពេលអនុវត្តន៍បម្រាមនេះសិន សម្រាប់រយៈពេល៩០ថ្ងៃ៕ធ.ដ

  • ពិព័រណ៍គ្រឿងយន្តសំណង់អន្ដរជាតិ បើកសម្ពោធជាផ្លូវការនៅប្រទេសចិន មានសហគ្រាសតូច-ធំចំនួន១,១៥០ចូលរួម

    ពិព័រណ៍គ្រឿងយន្តសំណង់អន្ដរជាតិ បើកសម្ពោធជាផ្លូវការនៅប្រទេសចិន មានសហគ្រាសតូច-ធំចំនួន១,១៥០ចូលរួម

    ចិន៖ សហគ្រាសចំនួន១,១៥០ បានចូលរួមនៅក្នុងកម្មវិធីតាំងពិព័រណ៍គ្រឿងយន្តសំណង់អន្ដរជាតិ នៅទីក្រុង ឆាងសា ខេត្ត ហ៊ូណា ប្រទេសចិន ក្នុងនោះមានគ្រឿងចក្រជីកដីគ្មានអ្នកបើកបរជាច្រើនគ្រឿង ត្រូវបានគេដាក់បង្ហាញនៅក្នុងកម្មវិធីពិព័រណ៍គ្រឿងសំណង់នាពេលថ្មីៗនេះដែរ។ គ្រឿងយន្តសំណង់របស់សហគ្រាសតូច-ធំជាច្រើន ត្រូវបានដាក់តាំងដើម្បីបង្ហាញពីវិស័យបច្ចេកវិទ្យា ក៏ដូចការអភិវឌ្ឍនៃវិស័យគ្រឿងចក្រ ដែលមានការវិវឌ្ឍកាន់តែខ្លាំងនាប៉ុន្មានសតវត្សចុងក្រោយនេះ របស់អំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ។ តាមរយៈខ្សែអាត់វីដេអូមួយ គេបានបង្ហាញពីសមត្ថភាពរបស់គ្រឿងចក្រជីកដីដែលគ្មានមនុស្សបើក ដោយវាអាចធ្វើចលនាបត់បែនគ្រប់ទិសដៅ ទោះស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។ គ្រឿងចក្រជីកដីនីមួយៗមានទម្ងន់២៣តោន។ ឧបករណ៍ជីកដីគ្មានអ្នកបើកបរទាំងនេះ ត្រូវបានបង្កើតឡើងដោយឧស្សាហកម្ម សាន់នី ហេវី របស់ចិន៕ធ.ដ

  • នគរបាលឥណ្ឌូនេស៊ីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ តវ៉ារឿងលទ្ធផលបោះឆ្នោត

    នគរបាលឥណ្ឌូនេស៊ីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ តវ៉ារឿងលទ្ធផលបោះឆ្នោត

    នៅថ្ងៃពុធ ទី២២ ឧសភា ២០១៩នេះនគរបាលនៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ នាំគ្នាតវ៉ានៅកណ្ដាលទីក្រុងហ្សាការតា ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលបង្ហាញថា លោក Joko Widodo បានជាប់ ឆ្នោតជាប្រធានាធិបតីសាជាថ្មីក្នុងអណត្តិទី២របស់លោក។ បាតុកម្មតវ៉ានៅតាមដងផ្លូវនៃតំបន់ Tanah Abang ស្ថិតនៅកណ្ដាលទីក្រុងហ្សាការតា បានបញ្ចប់ដោយសន្តិវិធី ប៉ុន្តែមានបាតុករមួយចំនួនបានគប់ដុំថ្មលើប៉ូលិស ទើបបង្ខំឱ្យអាជ្ញាធរបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនបាតុករយ៉ាងហោចណាស់២០នាក់ផងដែរ។ លទ្ធផលផ្លូវការចុងក្រោយ លោក Widodo ទទួលបានសំឡេងគាំទ្រ៥៥.៥ភាគរយ បន្តជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី៕ធ.ដ

  • លោក Mark Zuckerberg ត្រូវបានគេស្នើឲ្យលាឈប់ពីតំណែងអគ្គនាយក Facebook ព្រោះប្រើឥទ្ធិពលខ្លាំងពេក

    លោក Mark Zuckerberg ត្រូវបានគេស្នើឲ្យលាឈប់ពីតំណែងអគ្គនាយក Facebook ព្រោះប្រើឥទ្ធិពលខ្លាំងពេក

    បុគ្គលដែលជិតស្និទ្ធជាមួយនឹងស្ថាបនិក ឬអ្នកបង្កើតបណ្តាញសង្គមហ្វេសប៊ុក ថ្មីៗនេះ បានលើកឡើងថា Mark Zuckerberg កាន់តំណែងច្រើន និងមានឥទ្ធិពលខ្លាំងពេកនៅក្នុងរចនាសម្ព័ន្ធ Facebook ដូច្នេះថ្នាក់ដឹកនាំក្រុមហ៊ុន គួរតែពិចារណារកអ្នកមកស្នងតំណែងជំនួសវិញ។ អតីតប្រធានផ្នែកសុវត្ថិភាពធំជាងគេក្នុង Facebook លោក Alex Stamos បានបន្តទៀតថា ប្រការដែលបន្ថយតួនាទីនេះគឺ គោលបំណងចង់ឲ្យ Mark ផ្ដោតលើអ្វីដែលគាត់ចូលចិត្តធ្វើដូច កាលពីមុន។ លោកបន្ថែមទៀតថា ប្រសិនបើអនុញ្ញាតឲ្យស្ថាបនិកបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពរូបនេះ ដកឃ្លាពីការងារដ៏ច្រើនសម្បើមដូចរាល់ថ្ងៃនេះ អាចជួយឲ្យគាត់ផ្ដោតលើការរៀបចំផលិតផលថ្មីជា ស្នាដៃគាត់ផ្ទាល់ និងបង្កើតឲ្យមានវប្បធម៌ថ្មីនៅក្នុងក្រុមហ៊ុនកាន់តែរីកចម្រើន៕ធ.ដ

  • ជនជាតិវៀតណាម១២៣នាក់ ត្រូវបានចាប់ខ្លួននៅម៉ាឡេស៊ី ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់

    ជនជាតិវៀតណាម១២៣នាក់ ត្រូវបានចាប់ខ្លួននៅម៉ាឡេស៊ី ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់

    អាជ្ញាធរម៉ាឡេស៊ីបានធ្វើការឃាត់ខ្លួនអ្នកនេសាទជនជាតិវៀតណាមចំនួន ១២៣នាក់ រួមជាមួយទូកនេសាទ២៥គ្រឿងដោយចោទប្រកាន់ថាជាការនេសាទខុសច្បាប់ក្នុងដែនទឹករបស់ខ្លួន។ ប្រភពថា យុទ្ធនាការបង្ក្រាបការនេសាទខុសច្បាប់របស់ម៉ាឡេស៊ីត្រូវបានគេឲ្យឈ្មោះថា “Op Naga” ដឹកនាំដោយភ្នាក់ងារអនុវត្ដច្បាប់ដែនសមុទ្រម៉ាឡេស៊ី និងបានចូលរួមកិច្ចប្រឹងប្រែងរួមគ្នាដើម្បីល្បាតតាមដែនទឹក និងដែនអាកាសនៅរដ្ឋ Pahang, Terengganu និង Kelantan កាលពីពេលថ្មីៗនេះ។ក្រសួងមហាផ្ទៃម៉ាឡេស៊ីឲ្យដឹងកាលពីថ្ងៃសៅរិ៍ថា ជនជាតិវៀតណាមទាំងអស់ដែលត្រូវបានចាប់ខ្លួន នឹងត្រូវធ្វើការស៊ើបអង្កេតក្រោមច្បាប់ជលផលក្រោយពួកគេធ្វើការនេសាទដោយគ្មានច្បាប់អនុញ្ញាតក្នុងដែនទឹកម៉ាឡេស៊ី។ សូមបញ្ជាក់ដែរថា ចាប់តាំងពីដើមឆ្នាំ២០១៨មក ទូកវៀតណាមបានចូលទៅនេសាទដោយខុសច្បាប់ក្នុងប្រទេសដទៃចំនួន ១០១ករណីហើយ ដោយក្នុងនោះទូកចំនួន ១៦៣គ្រឿង និងជនជាតិវៀតណាម ១២៥៨នាក់ ត្រូវបានឃាត់ខ្លួន និងរក្សាទុក៕ធ.ដ

  • ចិនប្រកាសច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា ការដំឡើងពន្ធគយ របស់សហរដ្ឋអាម៉េរិក ធ្វើឲ្យវិនិយោគិនចាកចេញពីប្រទេសខ្លួន

    ចិនប្រកាសច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា ការដំឡើងពន្ធគយ របស់សហរដ្ឋអាម៉េរិក ធ្វើឲ្យវិនិយោគិនចាកចេញពីប្រទេសខ្លួន

    ចិន៖ ក្រសួងការបរទេសចិន បានបញ្ជាក់នៅថ្ងៃអង្គារនេះថា វិនិយោគិនបរទេសនៅតែមានចំណាប់អារម្មណ៍ខ្លាំងចំពោះប្រទេសចិន ខណៈការអះអាងនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អះអាងថា ការដំឡើងពន្ធគយរបស់លោកលើទំនិញចិន បានធ្វើឲ្យក្រុមហ៊ុននានាងាកចេញពីប្រទេសចិន។ លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ការដំឡើងពន្ធគយរបស់លោកលើទំនិញចិន បានធ្វើឲ្យក្រុមហ៊ុននានា ប្ដូរផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិនទៅកាន់វៀតណាម និងប្រទេសផ្សេងទៀតនៅទ្វីបអាស៊ី។ ជុំវិញការអះអាងរបស់លោក ត្រាំ ខាងលើនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសចិនលោក លូ កាង ឆ្លើយតបវិញថា វិនិយោគិនបរទេសនៅតែមានសុទិដ្ឋិនិយមចំពោះប្រទេសចិន ហើយថា ទោះបីជាប្រហែល១ឆ្នាំកន្លងមកនេះ សហរដ្ឋអាម៉េរិកបានបន្តគំរាមកំហែងលើទំនិញចិន ដោយការយកពន្ធគយបន្ថែមក៏ដោយ ក៏យើងអាចឃើញថា សុទិដ្ឋិនិយមរបស់វិនិយោគិនបរទេសចំពោះប្រទេសចិននៅតែខ្ពស់ដដែល៕ធ.ដ

  • យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងរុស្ស៊ីច្រើនគ្រឿងត្រូវបានស្ទាក់ និងប្រដេញដោយយន្តហោះសហរដ្ឋអាម៉េរិកនៅឯនាយរដ្ឋអាឡាស្កា

    យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងរុស្ស៊ីច្រើនគ្រឿងត្រូវបានស្ទាក់ និងប្រដេញដោយយន្តហោះសហរដ្ឋអាម៉េរិកនៅឯនាយរដ្ឋអាឡាស្កា

    សហរដ្ឋអាម៉េរិក៖ បញ្ជាការដ្ឋានការពារដែនអាកាសអាម៉េរិកភាគខាងជើង បានបញ្ជាក់នៅថ្ងៃអង្គារនេះថា យន្តហោះចម្បាំងអាម៉េរិកជាច្រើនគ្រឿងបានហោះស្ទាក់ និងប្រដេញយន្តហោះយោធារុស្ស៊ី៦គ្រឿងនៅដែនអាកាសអន្តរជាតិ នៅភាគខាងលិចនៃរដ្ឋ អាឡាស្កា ហើយបានហោះតាមយន្តហោះទាំងនោះ រហូតដល់ចេញផុតពីតំបន់នោះ។ ប្រភពខាងលើបានឱ្យដឹងទៀតថា យន្តហោះរុស្ស៊ីទាំងនេះ រួមមានទាំងយន្តហោះទម្លាក់គ្រាប់បែក Tu-95 ចំនួន២គ្រឿង ដែលត្រូវបានហោះប្រដេញដោយយន្តហោះចម្បាំងអាម៉េរិក F-22 ចំនួន២គ្រឿង។ ក្រុមទី២នៃយន្តហោះទម្លាក់គ្រាប់បែក Tu-95 ចំនួន២គ្រឿង និងយន្តហោះចម្បាំង Su-35 ចំនួន២គ្រឿងក៏ត្រូវបានហោះប្រដេញដោយយន្តហោះចម្បាំងអាម៉េរិក F-22 ចំនួន២គ្រឿងផងដែរ។ ដោយឡែករុស្ស៊ីបានអះអាងដែរថា យន្តហោះចម្បាំងអាម៉េរិកទាំងឡាយ ដែលបានហោះទៅប្រកិតយន្តហោះរុស្ស៊ីនោះ គឺសុទ្ធសឹងតែជាប្រភេទ F-22 របស់កងទ័ពអាកាសអាម៉េរិក ស្ថិតនៅពីលើដែនសមុទ្រ Chukchi, Bering និង Okhotsk ស្ថិតនៅក្នុងមហាសមុទ្រទឹកកកអាក់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក ដោយទីក្រុងម៉ូស្គូចាត់ទុកថា វាជាទង្វើមិនសមរម្យមួយ ខណៈខ្លួនបានហោះល្បាតនៅតាមតំបន់ខាងលើនេះ ដោយអនុឡោមតាមច្បាប់អន្តរជាតិ៕ធ.ដ

  • កូរ៉េខាងជើងព្រមានសហរដ្ឋអាម៉េរិកថា ការរឹបអូសនាវាដឹកជញ្ជូនរបស់ខ្លួន នឹងបង្កជាផលវិបាកធ្ងន់

    កូរ៉េខាងជើងព្រមានសហរដ្ឋអាម៉េរិកថា ការរឹបអូសនាវាដឹកជញ្ជូនរបស់ខ្លួន នឹងបង្កជាផលវិបាកធ្ងន់

    កូរ៉េខាងជើង៖ ការរឹបអូសនាវាដឹកជញ្ជូនរបស់កូរ៉េខាងជើងពីសំណាក់សហរដ្ឋអាម៉េរិក អាចនឹងបំផ្លាញដល់អនាគតនៃទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន នេះបើតាមការព្រមានរបស់អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិលោក Kim Song។ សហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃទី០៩ ខែឧសភាកន្លងទៅថា ខ្លួនបានរឹបអូសនាវាដឹកជញ្ជូនកូរ៉េខាងជើងមួយ គ្រឿងឈ្មោះ វីស អនណេស ដោយចោទថា នាវានេះត្រូវបានប្រើប្រាស់ដើម្បីនាំចេញធ្យូថ្មរបស់កូរ៉េខាងជើង ដែលជាទង្វើរំលោភលើទណ្ឌកម្មអន្តរជាតិ។ ទាក់ទិននឹងបញ្ហានេះដែរ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំយូអិន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយនៅឯអង្គការសហប្រជាជាតិ នាថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាម៉េរិកគួរតែមានឆន្ទៈ និងពិចារណាពីផលប៉ះពាល់ ដែលអាចបំផ្លាញដល់ទំនាក់ទំនងជាមួយកូរ៉េខាងជើង ដូច្នេះទីក្រុងវ៉ាស៊ីនតោនត្រូវតែប្រគល់នាវាដឹកជញ្ជូនដែលខ្លួនរឹបអូសឲ្យទីក្រុងព្យុងយ៉ាងវិញ៕ធ.ដ

  • អ៊ីរ៉ាក់គ្រោងបញ្ជូនប្រេសិតពិសេសទៅកាន់អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិបូព៌ា

    អ៊ីរ៉ាក់គ្រោងបញ្ជូនប្រេសិតពិសេសទៅកាន់អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិបូព៌ា

    អ៊ីរ៉ាក់៖ អ៊ីរ៉ាក់នឹងបញ្ជូនក្រុមអ្នកតំណាងពិសេសទៅកាន់អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលអាចនឹងផ្ទុះសង្គ្រាមឡើងគ្រប់ពេលវេលានៅក្នុងតំបន់មជ្ឈិបូព៌ា នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី នៅក្នុងថ្ងៃអង្គារនេះ។ ការកត់សម្គាល់ដូច្នេះរបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់រូបនេះ ហាក់បង្ហាញអំពីការព្រួយបារម្ភខ្លាំង ស្របពេលមានភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់ចំណុចកំពូលមិនធ្លាប់មាននារយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយអ្នកជំនាញខ្លះក៏ធ្លាប់បានលើកឡើងផងដែរថា អ៊ីរ៉ាក់នឹងក្លាយជាទឹកដីប្រមូលផ្តុំទ័ពអាម៉េរិក ដើម្បីវាយសម្រុកលើអ៊ីរ៉ង់ បើសិនជាសង្គ្រាមផ្ទុះឡើងពិតមែន។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី បាននិយាយទៀតថា អ៊ីរ៉ាក់មានក្រុមទំនាក់ទំនងកម្រិតខ្ពស់មួយជាមួយភាគីជម្លោះទាំងអស់ ហើយយើងនឹងជំរុញឲ្យពួកគេបន្ថយភាពតានតឹង ប៉ុន្តែយើងមិនព្យាយាមធ្វើជាអាជ្ញាកណ្តាលនោះឡើយ ហើយថា ទាំងមន្ត្រីអាម៉េរិក និងអ៊ីរ៉ង់ សុទ្ធតែធានាអះអាងចំពោះយើងរួចហើយថា ពួកគេគ្មានចេតនាប្រយុទ្ធគ្នាក្នុងសង្គ្រាមនោះឡើយ៕ធ.ដ