Category: ព័ត៌មានអន្តរជាតិ

  • មេដឹកនាំអ៊ីរ៉ង់និយាយថា ស្ថានភាពបច្ចុប្បន្នមិនសមរម្យសម្រាប់ការចរចាឡើយ ការតស៊ូទើបជាជម្រើសតែមួយគត់

    មេដឹកនាំអ៊ីរ៉ង់និយាយថា ស្ថានភាពបច្ចុប្បន្នមិនសមរម្យសម្រាប់ការចរចាឡើយ ការតស៊ូទើបជាជម្រើសតែមួយគត់

    អ៊ីរ៉ង់៖ សហរដ្ឋអាម៉េរិកធ្លាប់បានស្នើសុំចរចាជាមួយអ៊ីរ៉ង់ចំនួន៨ដង ប៉ុន្តែលោកបានច្រានចោល ដោយសំអាងថា ស្ថានភាពបច្ចុប្បន្នមិនមែនជាពេលវេលាស័ក្តិសមត្រូវអង្គុយចរចាគ្នានោះទេ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី។ ការកត់សម្គាល់បែបនេះរបស់លោក ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អះអាងថា កិច្ចចរចាជាមួយអ៊ីរ៉ង់អាចនឹងធ្វើទៅបាន បើទីក្រុងតេហេរ៉ង់ត្រៀមខ្លួនរួចរាល់ ប៉ុន្តែលោក ត្រាំ ក៏បានព្រមានដែរថា អ៊ីរ៉ង់នឹងខ្ទេចខ្ទីក្លាយជាផេះ បើហ៊ានធ្វើសង្រ្គាមជាមួយសហរដ្ឋអាម៉េរិក។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយយ៉ាងដូច្នេះថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន មានមេដឹកនាំពិភពលោកល្បីៗ៥នាក់ មានបំណងសម្របសម្រួលកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ ចំណែកឯក្រសួងការបរទេសអាម៉េរិក ក៏បានបញ្ជូនសំណើមកពួកយើងដល់ទៅ៨ដងផងដែរ ប៉ុន្តែយើងដឹងថា បច្ចុប្បន្នមិនមែនជាពេលត្រូវចរចគ្នាឡើយ៕ធ.ដ

  • ថ្នាក់ដឹកនាំកំពូល Huawei អះអាងថា ការរឹតត្បិតរបស់សហរដ្ឋអាម៉េរិក នឹងមិនប៉ះពាល់ដល់វិស័យ 5G របស់ក្រុមហ៊ុនខ្លួនឡើយ

    ថ្នាក់ដឹកនាំកំពូល Huawei អះអាងថា ការរឹតត្បិតរបស់សហរដ្ឋអាម៉េរិក នឹងមិនប៉ះពាល់ដល់វិស័យ 5G របស់ក្រុមហ៊ុនខ្លួនឡើយ

    ចិន៖ ក្រុមហ៊ុន ហូវៃ មិនគួរទទួលរងការដាក់សម្ពាធ និងការធ្វើបាប ដោយសារតែកំពុងឈានមុខក្នុងវិស័យបច្ចេកវិទ្យាឡើយ ប៉ុន្តែអះអាងថា វាមិនប៉ះពាល់ដល់វិស័យ 5G របស់ Huawei ឡើយ នេះបើតាមការលើកឡើងរបស់ស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុនហូវៃ លោក រិន ចេងហ្វ៊ៃ ទៅកាន់ក្រុមអ្នកយកសារព័ត៌មាននៅថ្ងៃអង្គារនេះ។ នាឱកាសនោះដែរ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាចិនរូបនេះ បាននិយាយទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនលោក គឺផ្តល់ប្រយោជន៍ដល់មនុស្សជាតិទាំងមូល ជាពិសេសនោះគឺឧបករណ៍បច្ចេកវិទ្យា Network ជំនាន់ថ្មីបំផុត 5G របស់ ហូវៃ ដែលនឹងជួយកាត់បន្ថយការចំណាយយ៉ាងច្រើនសម្បើម នៃការកសាងបណ្តាញទូរគមនាគមន៍នៅទូទាំងសកលលោក។ លោក រិន ចេងហ្វ៊ៃ បានកត់សម្គាល់បែបនេះ បន្ទាប់ពីសប្តាហ៍មុន រដ្ឋាភិបាលអាម៉េរិកបានសម្រេចកត់ឈ្មោះក្រុមហ៊ុនហូវៃទៅក្នុងបញ្ជីខ្មៅ នៅចំពោះមុខការជាប់គាំងក្នុងការស្វែងរកដំណោះស្រាយ សម្រាប់សង្គ្រាមពាណិជ្ជកម្មជាមួយចិន៕ធ.ដ

  • NASA បង្ហាញរូបភាពកន្លែងដែលយានអវកាសអ៊ីស្រាអែលធ្លាក់ខ្ទេចលើផ្ទៃព្រះចន្ទ

    NASA បង្ហាញរូបភាពកន្លែងដែលយានអវកាសអ៊ីស្រាអែលធ្លាក់ខ្ទេចលើផ្ទៃព្រះចន្ទ

    សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានបញ្ចេញរូបភាពកន្លែងដែលយានអវកាសអ៊ីស្រាអែលបានធ្លាក់ នៅអំឡុងពេលព្យាយាមចុះចតកាលពីខែមេសាកន្លងទៅ នៅលើផ្ទៃឋានព្រះចន្ទ។ យានអវកាស បឺរ៉េសស៊ីត របស់អ៊ីស្រាអែលត្រូវបានគេបាញ់បញ្ជូនចេញពីផែនដី តាមរយៈគ្រាប់រ៉ុក្កែត ហ៊្វលខុន៩ របស់ក្រុមហ៊ុនអវកាសអាម៉េរិក ស្ពេសអិច កាលពីខែកុម្ភៈ ហើយការចុះចតបរាជ័យរបស់វា គឺបង្កឡើងដោយកូដឃ្លាបញ្ជាមួយ ដែលត្រូវបានវាយបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់យានអវកាស ហើយក៏បណ្តាលឲ្យម៉ាស៊ីនរបស់វារលត់មុនពេលកំណត់។ រូបភាពខាងលើត្រូវបានយាន លូណា រីខុនណៃសិន អរប៊ីតធើ ហៅកាត់ថា LRO ថតយកពីទីអវកាសនៅរយៈកម្ពស់៩០គីឡូម៉ែត្រពីផ្ទៃរបស់ព្រះចន្ទ ស្របពេលដែលវាបានគោចរឆ្លងកាត់ពីលើទីតាំង ដែលយាន បឺរ៉េសស៊ីត របស់ប្រទេសអ៊ីស្រាអែល ត្រូវបានបញ្ជាឲ្យចុះចតកាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ គឺនៅរយៈពេល១១ថ្ងៃក្រោយការចុះចតបរាជ័យ៕ធ.ដ

  • អាជ្ញាធរបារាំងចាប់ខ្លួនបុរសម្នាក់ ដែលប៉ុនប៉ងឡើងទៅលើកំពូលប៉មទួរអេហ្វែល

    អាជ្ញាធរបារាំងចាប់ខ្លួនបុរសម្នាក់ ដែលប៉ុនប៉ងឡើងទៅលើកំពូលប៉មទួរអេហ្វែល

    បុរសម្នាក់ ត្រូវបាននគរបាលបារាំងចាប់ខ្លួន ក្រោយពេលដែលគេព្យាយាមឡើងទៅលើកំពូលប៉មទួរអេហ្វែល នៅក្រុងប៉ារីស កាលពីរសៀលថ្ងៃចន្ទ ម្សិលមិញ។ អាជ្ញាធរបានបិទទួរអេហ្វែល និងចាប់ផ្ដើមជម្លៀសភ្ញៀវទេសចរចេញ ក្រោយប្រទះឃើញបុរសម្នាក់កំពុងឡើងទៅលើ។ លើសពីនេះ អាជ្ញាធរចំណាយពេលរហូតដល់ជាង៧ម៉ោងទម្រាំអាចចាប់ខ្លួនបុរសខាងលើបាន។ យ៉ាងណាមិញ ចំពោះមូលហេតុដែលបណ្ដាលឲ្យបុរសរូបនេះ ឡើងទៅលើទួរអេហ្វែលមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ យោងតាមអ្នកទេសចរជនជាតិអៀរឡង់ម្នាក់ ដែលស្ថិតក្នុងហេតុការណ៍នេះឲ្យដឹងថា ការបិទទួរអេហ្វែល បានធ្វើឡើងនៅម៉ោង២:១៥នាទីរសៀល។ គួរឲ្យដឹងថា កាលពីឆ្នាំ២០១៥ មនុស្សចំនួន៣នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ក្រោយព្យាយាមឡើងទៅលើទួរអេហ្វែល។ ប៉មទួរអេហ្វែល ជាសំណង់ដ៏ល្បីល្បាញមួយនេះ បានទទួលភ្ញៀវទេសចរជិត ៧លាននាក់ជារៀងរាល់ឆ្នាំ៕ធ.ដ

  • លោក ចូកូ វីដូដូ បន្តជាប់ឆ្នោតជាប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី

    លោក ចូកូ វីដូដូ បន្តជាប់ឆ្នោតជាប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី

    លោក Joko Widodo ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមេសា ២០១៩កន្លងទៅ។ លទ្ធផលផ្លូវការដែលចេញផ្សាយ នៅថ្ងៃទី២១ ឧសភានេះថា លោក Joko Widodo នឹងបន្តកាន់តំណែងជាប្រធានាធិបតីឥណ្ឌណេស៊ីសម្រាប់អាណត្តិទី២ជាប់ៗគ្នា។ គណៈកម្មាការរៀបចំការបោះឆ្នោតថា លោក Joko Widodo វ័យ៥៧ឆ្នាំ ទទួលបានសំឡេងគាំទ្រ ៥៥,៥ ភាគរយ ខណៈគូប្រជែង លោក Prabowo Subianto និងលោក Sandiaga Uno ទទួលបានសំឡេងគាំទ្រ៤៤,៥ភាគរយ។ គណៈកម្មាការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី គ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ នៅថ្ងៃពុធសប្ដាហ៍នេះ។ ប៉ុន្តែ ដោយខ្លាចក្រែងមានភាពចលាចល និងការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលចុងក្រោយ ទើបលទ្ធផលបោះឆ្នោតប្រធានាធិបតីជាផ្លូវការត្រូវប្រកាសនៅថ្ងៃអង្គារនេះវិញ៕ធ.ដ

  • ការនាំចេញកាហ្វេរបស់វៀតណាមធ្លាក់ចុះទាំងបរិមាណ និងតម្លៃ នៅឆ្នាំ២០១៩នេះ

    ការនាំចេញកាហ្វេរបស់វៀតណាមធ្លាក់ចុះទាំងបរិមាណ និងតម្លៃ នៅឆ្នាំ២០១៩នេះ

    ការនាំចេញកាហ្វេរបស់វៀតណាមបានធ្លាក់ចុះទាំងបរិមាណ និងតម្លៃ នៅឆ្នាំ២០១៩ នេះបើតាមការរបាយការណ៍របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទប្រទេសវៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី២១ ឧសភា ២០១៩នេះ។ ប្រភពថា ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០១៩ វៀតណាមនាំចេញកាហ្វេបាន៦២៩០០០តោន មានតម្លៃ១,១ពាន់លានដុល្លារអាម៉េរិក បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ធ្លាក់ចុះ១៣,៤ភាគរយ ហើយតម្លៃក៏ធ្លាក់ចុះ២២,៥ភាគរយ។ ក្រសួងបន្តថា នៅខែឧសភានេះ តាមការព្យាករណ៍នឹងបន្តធ្លាក់ចុះទៀត។ លោក Nguyen Quoc Toan ប្រធានអាជ្ញាធរអភិវឌ្ឍន៍ទីផ្សារ និងជំរុញកសិកម្មនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា តម្លៃកាហ្វេលើពិភពលោកបានធ្លាក់ចុះទៀត ក្នុងខែនេះ ពោលនៅតម្លៃប្រមាណ១២៩៥ដុល្លារអាម៉េរិក ក្នុងមួយតោន ជាមធ្យម ពោលគឺធ្លាក់ចុះពី១៦៧៩ដុល្លារអាម៉េរិក កាលពីខែមេសា។ ការផ្គត់ផ្គង់ដ៏ច្រើន និងតម្រូវការធ្លាក់ចុះ ក៏ដូចជា ឥទ្ធិពលនៃការកើនឡើងកម្តៅសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន គឺជាមូលហេតុនាំឲ្យវៀតណាមនាំចេញកាហ្វេធ្លាក់ចុះបែបនេះ។ សម្រាប់ទីផ្សារក្នុងស្រុកវិញ តម្លៃកាហ្វេវៀតណាមបានធ្លាក់ចុះទាបជាង៣០០០០ដុង ឬ ១,១៩ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីសប្តាហ៍មុន ជាកម្រិតទាបបំផុតបំផុតមិនធ្លាប់មាន ក្នុងរយៈពេល១០ឆ្នាំមកនេះ៕ធ.ដ

  • សារព័ត៌មានកូរ៉េខាងត្បូងផ្សាយថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងធ្លាប់ភ័យ មិនចេះនិយាយអង់គ្លេស មុនជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិកនៅសិង្ហបុរី

    សារព័ត៌មានកូរ៉េខាងត្បូងផ្សាយថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងធ្លាប់ភ័យ មិនចេះនិយាយអង់គ្លេស មុនជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិកនៅសិង្ហបុរី

    កូរ៉េខាងជើង៖ សារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់មានការព្រួយបារម្ភខ្លាចក្រែងមិនអាចនិយាយភាសាអង់គ្លេសបានល្អជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅអំឡុងកិច្ចប្រជុំកំពូលនៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។ សារព័ត៌មានកូរ៉េខាងត្បូងផ្អែកលើអតីតមន្ត្រីជំនិតប្រធានាធិបតីលោក មូន ជែអ៊ីន គឺលោក Tak Hyun Min បានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន បានបង្ហាញការព្រួយបារម្ភរបស់លោកប្រាប់លោក មូន នៅអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅឯភូមិ Panmunjom។ អតីតមន្ត្រីជំនិតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ឡើងវិញពីសម្ដីលោក គីម ជុងអ៊ុន ថា ខ្ញុំពិតជាព្រួយបារម្ភចំពោះការនិយាយភាសាអង់គ្លេសមិនសូវបានល្អ ពីព្រោះខ្ញុំអាចនិយាយបានល្អតែភាសាអាល្លឺម៉ង់៕ធ.ដ

  • ចិនប្រកាសថ្កោលទោសការបើកឆ្លងកាត់របស់នាវាចម្បាំងសហរដ្ឋអាម៉េរិក នៅសមុទ្រចិនខាងត្បូង

    ចិនប្រកាសថ្កោលទោសការបើកឆ្លងកាត់របស់នាវាចម្បាំងសហរដ្ឋអាម៉េរិក នៅសមុទ្រចិនខាងត្បូង

    ចិន៖ រដ្ឋាភិបាលក្រុងប៉េកំាង នៅថ្ងៃចន្ទនេះ បានធ្វើការថ្កោលទោសការបើកឆ្លងកាត់នៃនាវាចម្បាំងអាម៉េរិកមួយគ្រឿង នៅជិតប្រជុំកោះមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដោយចាត់ទុកវាជាការរំលោភអធិបតេយ្យភាពរបស់ខ្លួន។ បើតាមអ្នកនាំពាក្យកងទ័ពចិន កងទ័ពរំដោះប្រជាជនចិនបានបញ្ជាទៅកងកម្លាំងអាកាស និងជើងទឹកធ្វើការព្រមាននាវា USS Preble ឲ្យចាកចេញ ក្រោយពីនាវានេះបានចូលក្នុងដែនទឹកជិតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal របស់ចិនកាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ។ អ្នកនាំពាក្យដដែលនេះ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ភាគីអាម៉េរិកកំពុងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពទាំងនាវា និងនាវិកចិន ព្រមទាំងអាម៉េរិកផ្ទាល់ ហើយប៉ះពាល់អធិបតេយ្យភាព និងសុវត្ថិភាពរបស់ចិន ហើយថា ខ្លួនសូមប្រឆាំងដាច់ខាត។ គួរបញ្ជាក់ថា នេះជាប្រតិបត្តិការដោយកងទ័ពអាម៉េរិកលើកទី២ នៅសមុទ្រចិនខាងត្បូងក្នុងរយៈពេល១ខែមកនេះ៕ធ.ដ

  • Google ប្រកាសចាត់វិធានការរឹតត្បិតការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Huawei

    Google ប្រកាសចាត់វិធានការរឹតត្បិតការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Huawei

    ចិន៖ ក្រុមហ៊ុន Google បានឲ្យដឹងថា ខ្លួននឹងរឹតត្បិតក្រុមហ៊ុន Huawei របស់ចិនមិនឲ្យប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន នៅក្នុងការធ្វើតាមរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានចាត់ទុកក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិនមួយនេះថា ជាការគំរាមកំហែងសន្តិសុខជាតិ។ បើតាមក្រុមហ៊ុន Google ខ្លួនកំពុងពិនិត្យមើលនូវបទបញ្ជាកាលពីសប្តាហ៍មុនដែលតម្រូវឲ្យមានអាជ្ញាប័ណ្ណនាំចេញ សម្រាប់ការលក់បច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុន Huawei។ ដោយឡែកក្រុមហ៊ុនអាម៉េរិក និងចិនបាននិយាយថា ទូរសព្ទរាប់លានគ្រឿងរបស់ក្រុមហ៊ុន Huawei ដែលប្រើនៅទូទាំងពិភពលោក នឹងបន្តប្រើសេវាកម្ម Google ដូចជា Gmail និង YouTube និងផែទីរបស់ Google ផងដែរ។ ប៉ុន្តែបទបញ្ជាកាលពីសប្តាហ៍មុនរបស់សហរដ្ឋអាម៉េរិកនោះ នឹងទប់ស្កាត់ការផ្ទេរ Hardware និង Software ក៏ដូចជាសេវាកម្មផ្សេងៗទៀតនៅថ្ងៃអនាគត ទៅឲ្យទូរសព្ទ Huawei ដែលអាចកម្រិតការពង្រីករបស់ក្រុមហ៊ុនចិនទូទាំងសាកលលោក ហើយនឹងការខំប្រឹងប្រែងរបស់ក្រុមហ៊ុននោះ ដើម្បីយកឈ្នះក្រុមហ៊ុនSamsung របស់កូរ៉េខាងត្បូង ជាក្រុមហ៊ុនផលិតទូរសព្ទដៃដ៏ធំបង្អស់របស់ពិភពលោក៕ធ.ដ

  • ប្រធានាធិបតីវេណេស៊ុយអេឡា ស្នើឲ្យសភាជាតិបក្សប្រឆាំងរៀបចំការបោះឆ្នោត មុនអាណត្តិ តាមបែបប្រជាធិបតេយ្យ

    ប្រធានាធិបតីវេណេស៊ុយអេឡា ស្នើឲ្យសភាជាតិបក្សប្រឆាំងរៀបចំការបោះឆ្នោត មុនអាណត្តិ តាមបែបប្រជាធិបតេយ្យ

    វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្នើឱ្យសភាជាតិដឹកនាំគណបក្សប្រឆាំងរៀបចំការបោះឆ្នោតមុនអាណត្តិមួយ តាមបែបប្រជាធិបតេយ្យ។ លោកបានថ្លែងបែបនេះ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ នៅឯពិធីជួបជុំអ្នកគាំទ្រក្នុងទីក្រុងការ៉ាកាស់ ប៉ុន្តែប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ មិនបានបញ្ជាក់លម្អិតនៃកាលបរិច្ឆទរៀបចំការបោះឆ្នោតសភាមុនអាណត្តិឡើយ ស្របពេលការបោះឆ្នោតសភាជាតិ គ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២០ខាងមុខ ។ សូមរំលឹកថា សភាជាតិវេណេស៊ុយអេឡាដឹកនាំដោយមេបក្សប្រឆាំង លោក Juan Guaidó ត្រូវបានដកហូតអំណាចចាប់តាំងពីគណបក្សរបស់លោក ម៉ាឌូរ៉ូ ចាញ់គណបក្សប្រឆាំងក្នុងការបោះឆ្នោតសភាកាលពីឆ្នាំ២០១៦។ ប៉ុន្តែ ដើម្បីស្ដាអំណាចឡើងវិញ លោក ម៉ាឌូរ៉ូ បានបង្កើតសភាធម្មនុញ្ញមួយតាមរយៈការបញ្ជូនមនុស្សជំនិតរបស់លោកឲ្យដឹកនាំសភាមួយនេះ៕ធ.ដ