Category: ព័ត៌មានអន្តរជាតិ

  • សហរដ្ឋអាម៉េរិកសម្រេចអនុម័តកញ្ចប់ថវិកាជាង១.៦ពាន់លានដុល្លារ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងបញ្ជូនមនុស្សទៅឋានព្រះចន្ទនៅត្រឹមឆ្នាំ២០២៤

    សហរដ្ឋអាម៉េរិកសម្រេចអនុម័តកញ្ចប់ថវិកាជាង១.៦ពាន់លានដុល្លារ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងបញ្ជូនមនុស្សទៅឋានព្រះចន្ទនៅត្រឹមឆ្នាំ២០២៤

    សហរដ្ឋអាម៉េរិក៖ នាយកអង្គការ NASA លោក Jim Bridenstine បានអះអាងថា លោក ដូណាល់ ត្រាំ បានអនុម័តលើកញ្ចប់ថវិកា១.៦ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២០ ក្នុងគោលបំណងជួយជម្រុញកិច្ចខិតខំប្រឹងប្រែងបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទនៅត្រឹមឆ្នាំ២០២៤ខាងមុខ ។ លោក Jim Bridenstine បាននិយាយថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានផ្ដល់ភារកិច្ចដល់ទីភ្នាក់ងាររបស់លោក ក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទត្រឹមឆ្នាំ២០២៤ ហើយឥលូវនេះ លោក ត្រាំ បានអនុម័តលើកញ្ចប់ថវិកាបន្ថែម១.៦ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២០ ។ នាយកអង្គការអវកាសអាម៉េរិករូបនេះបានគូសបញ្ជាក់ថា កញ្ចប់ថវិកានេះ នឹងជួយពន្លឿនការអភិវឌ្ឍប្រព័ន្ធយានបាញ់ទៅកាន់ទីអវកាស និងប្រព័ន្ធនាំមនុស្សទៅចុះចតលើឋានព្រះចន្ទ ហើយថា វាក៏នឹងជួយដល់ការអភិវឌ្ឍរ៉ូបូតរុករកនៅលើឋានព្រះចន្ទផងដែរ ៕ធ.ដ

  • កូរ៉េខាងជើងរិះគន់ធ្ងន់ៗលើសហរដ្ឋអាម៉េរិក ជុំវិញការរឹបអូសនាវារបស់ខ្លួន

    កូរ៉េខាងជើងរិះគន់ធ្ងន់ៗលើសហរដ្ឋអាម៉េរិក ជុំវិញការរឹបអូសនាវារបស់ខ្លួន

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានចាត់ទុកថា ការរឹបអូសនាវាដឹកជញ្ជូនមួយគ្រឿងរបស់ខ្លួនពីសំណាក់សហរដ្ឋអាម៉េរិក គឺជាទង្វើខុសច្បាប់ និងរំលោភលើស្មារតីនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសពីរ ហើយថែមទំាងស្នើឱ្យប្រគល់នាវានេះមកវិញដោយមិនត្រូវពន្យារពេលផងដែរ ។ ក្រសួងយុត្តិធម៌អាម៉េរិក កាលពីសប្ដាហ៍មុន បានប្រកាសថា ខ្លួនបានរឹបអូសនាវាមួយគ្រឿងរបស់កូរ៉េខាងជើងដោយចោទថា បានដឹកជញ្ជូនធ្យូងថ្មខុសច្បាប់ដែល រំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ ដោយនាវានេះត្រូវបានឃាត់ទុកនៅ ឥណ្ឌូណេស៊ី ចាប់តាំងតែពីខែមេសា ឆ្នាំ២០១៨មកម្លេះ ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រសួងការបរទេសកូរ៉េខាងជើងក៏បានធ្វើការច្រានចោលផងដែរ ចំពោះការអះអាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលថា នាវារបស់ខ្លួនរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ៕ធ.ដ

  • ភាពតានតឹងនៅមជ្ឈិមបូព៌ាអាចនឹងកើនឡើងមួយកម្រិតទៀត ខណៈសហរដ្ឋអាម៉េរិកគ្រោងបញ្ជូនកងទ័ពជាង១០០.០០០នាក់ទៅទីនោះ

    ភាពតានតឹងនៅមជ្ឈិមបូព៌ាអាចនឹងកើនឡើងមួយកម្រិតទៀត ខណៈសហរដ្ឋអាម៉េរិកគ្រោងបញ្ជូនកងទ័ពជាង១០០.០០០នាក់ទៅទីនោះ

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន New York Times បានរាយការណ៍ថា មន្ទីរបញ្ចកោណមានផែនការបញ្ជូនកងទ័ព១២០.០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងករណីដែលអ៊ីរ៉ង់សម្រេចចិត្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរឡើងវិញ ឬក៏បើកការវាយប្រហារណាមួយលើកងកម្លំាងអាម៉េរិក និងសម្ព័ន្ធមិត្តខ្លួននៅក្នុងតំបន់ ។ ការចុះផ្សាយដូច្នេះរបស់សារព័ត៌មានអាម៉េរិកនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិស្ដីទីអាម៉េរិក លោក Patrick Shanahan ក្នុងអំឡុងកិច្ចប្រជុំមួយរបស់ក្រុមមន្ត្រីទីប្រឹក្សាសន្តិសុខជាតិកំពូលៗ របស់លោក ដូណាល់ ត្រាំ នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ។ ពាក់ព័ន្ធនឹងភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នេះដែរ ក្រុមមន្ត្រីការទូតកំពូលអឺរ៉ុបបានធ្វើការអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន មានការអត់ធ្មត់ជាអតិបរាមា ដើម្បីបញ្ជៀសរាល់សកម្មភាពបង្កគ្រោះថ្នាក់ និងអស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ៕ធ.ដ

  • យន្ដហោះដឹកជំនួយផ្នែកវេជ្ជសាស្រ្តរបស់ចិន បានធ្វើដំណើរទៅដល់វេណេស៊ុយអេឡា

    យន្ដហោះដឹកជំនួយផ្នែកវេជ្ជសាស្រ្តរបស់ចិន បានធ្វើដំណើរទៅដល់វេណេស៊ុយអេឡា

    វេណេស៊ុយអេឡា៖ យន្ដហោះដឹកជំនួយមួយគ្រឿងរបស់ចិនបានទៅដល់រដ្ឋធានីការ៉ាកាស់ហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ស្របពេលដែលប្រទេសវេណេស៊ុយអេឡាកំពុងត្រូវការជំនួយជាបន្ទាន់ នៅចំពោះមុខការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិក ។ បើតាមមន្ត្រីក្រសួងទូរគមនាគមន៍វេណេស៊ុយអេឡា យន្ដហោះដឹកជំនួយខាងលើមានផ្ទុកបរិក្ខាពេទ្យជាង២លានឈុត ក្នុងនោះរួមមានទាំងថ្នាំពេទ្យ និងបរិក្ខាវះកាត់ ដោយជំនួយទាំងនេះ នឹងត្រូវចែកចាយបន្តសម្រាប់បេសកកម្មផ្ដល់ជំនួយដល់ប្រជាជនវេណេស៊ុយអេឡា តាមរយៈទីភ្នាក់ងារបង្កើតឡើងដោយរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ។ សូមរំលឹកផងដែរថា យន្ដហោះមួយគ្រឿងរបស់ចិនផ្ទុកជំនួយជាថ្នាំពេទ្យ និង បរិក្ខាពេទ្យជាង៦០តោនក៏ធ្លាប់បានចុះចតនៅឯរដ្ឋធានីការ៉ាកាស់ កាលពីខែមីនាកន្លងទៅ ដែលនេះគឺជាការផ្ដល់ជំនួយគំាទ្រដំបូងបំផុតរបស់ចិនដល់វេណេស៊ុយអេឡា ដែលកំពុងជាប់ទណ្ឌកម្មសហរដ្ឋអាម៉េរិក ៕ធ.ដ

  • លោក វ៉្លាឌីមៀ ពូទីន បញ្ជាក់ថា សម្ព័ន្ធភាពរវាងរុស្ស៊ី និងចិន គឺជាអាទិភាពដ៏សំខាន់ក្នុងផ្នែកការទូតរបស់ប្រទេសរុស្ស៊ី

    លោក វ៉្លាឌីមៀ ពូទីន បញ្ជាក់ថា សម្ព័ន្ធភាពរវាងរុស្ស៊ី និងចិន គឺជាអាទិភាពដ៏សំខាន់ក្នុងផ្នែកការទូតរបស់ប្រទេសរុស្ស៊ី

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃច័ន្ទនេះបានបញ្ជាក់ថា ភាពជាដៃគូរយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងរុស្ស៊ី និងចិន គឺជាអាទិភាពដ៏សំខាន់មួយនៅក្នុងផ្នែកការទូតរបស់ប្រទេសរុស្ស៊ី ហើយថា រូបលោករំពឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ នៅខែមិថុនាខាងមុខនេះ ។ ការកត់សម្គាល់បែបនេះរបស់លោក វ៉្លាឌីមៀ ពូទីន ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំជាមួយទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅក្នុងទីក្រុង Sochi ហើយនាឱកាសនោះ លោក ពូទីន ក៏បានថ្លែងអបអរសាទរដល់ប្រទេសចិនចំពោះភាពជោគជ័យក្នុងការរៀបចំវេទិការខ្សែក្រវ៉ាត់មួយ ផ្លូវមួយ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ BRF ជាលើកទី២ផងដែរ ។ ជាការឆ្លើយតប លោក វ៉ាង យី បាននិយាយថា រូបលោក និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បានធ្វើកិច្ចពិភាក្សាស្តីពីការរៀបចំផ្នែកនយោបាយដ៏ពេញលេញសម្រាប់ដំណើរទស្សនកិច្ចលោក ស៊ី ជិនពីង មកកាន់ប្រទេសរុស្ស៊ី នៅខែមិថុនាខាងមុខ…

  • លោក ដូណាល់ ត្រាំ ព្រមានអ៊ីរ៉ង់ថា ការបង្កើតការវាយប្រហារណាមួយ នឹងក្លាយជាកំហុសឆ្គងដ៏អាក្រក់

    លោក ដូណាល់ ត្រាំ ព្រមានអ៊ីរ៉ង់ថា ការបង្កើតការវាយប្រហារណាមួយ នឹងក្លាយជាកំហុសឆ្គងដ៏អាក្រក់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើការព្រមានធ្ងន់ៗថា អ៊ីរ៉ង់នឹងបង្កើតកំហុសឆ្គងដ៏អាក្រក់បំផុតមួយ ប្រសិនបើខ្លួនចាត់វិធានការសកម្មភាពណាមួយ ដើម្បីប្រឆំាងនឹងប្រទេសរបស់លោកនោះ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន ក្នុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានអះអាងថា យើងនឹងមើលឃើញនូវអ្វីដែលអាចនឹងកើតមានឡើងចំពោះប្រទេសអ៊ីរ៉ង់ ហើយលោកថែមទំាងព្រមានទៀតថា បើសិនជាពួកគេ (អ៊ីរ៉ង់)ហ៊ានធ្វើអ្វីម្យ៉ាងនោះ ពួកគេប្រាកដជានឹងទទួលរងនូវការឈឺចាប់ដ៏ធ្ងន់ធ្ងរបំផុត ។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីរដ្ឋបាលរបស់លោក ត្រាំ ផ្ទាល់ បានធ្វើការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ព្រមទំាងនាវាដឹកនំាយន្តហោះចម្បំាង ក្រោយពេលខ្លួនទទួលបានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់មានគម្រោងបើកការវាយប្រហារលើកងទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់មជ្ឈិបូព៌ា ៕ធ.ដ

  • លោក ដូណាល់ ត្រាំ អះអាងថា ខ្លួននឹងជួបជាមួយមេដឹកនំារុស្ស៊ី និងចិន ក្នុងអំឡុងកិច្ចប្រជុំ G20 នៅខែមិថុនាខាងមុខនេះ

    លោក ដូណាល់ ត្រាំ អះអាងថា ខ្លួននឹងជួបជាមួយមេដឹកនំារុស្ស៊ី និងចិន ក្នុងអំឡុងកិច្ចប្រជុំ G20 នៅខែមិថុនាខាងមុខនេះ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកអាចនឹងជួបជាមួយសមភាគីចិន លោក ស៊ី ជិនពីង និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នាខែមិថុនាខាងមុខនេះ នៅក្រៅកិច្ចប្រជុំកំពូល G20 ដែលគ្រោងរៀបចំឡើងក្នុងទីក្រុង Osaka ប្រទេសជប៉ុន នាចុងខែមិថុនាខាងមុខនេះ ។ ពាក់ព័ន្ធនឹងជំនួបលោក ស៊ី ជិនពីង លោក ដូណាល់ ត្រាំ បានគួសបញ្ជាក់ថា រឿងនេះអាចនឹងកើតឡើង ពួកយើងអាចនឹងជួបគ្នា ដូចដែលអ្នកដឹងហើយថា ខ្ញុំក៏នឹងចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនដែរ នៅចុងខែមិថុនាខាងមុខ ហើយខ្ញុំគិតថា វានឹងក្លាយជាជំនួបដ៏មានផ្លែផ្កា ។ សូមជម្រាបថា ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថា ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ភាគរយទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់សហរដ្ឋអាម៉េរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ស្របពេលផលិតផលសរុបប្រមាណ៥,៤១០មុខរបស់ទីក្រុងវ៉ាស៊ីនតោន…

  • ប្រធានាធិបតីរុស្ស៊ីអះអាងថា ប្រទេសខ្លួនត្រូវតែពន្លឿនការអភិវឌ្ឍប្រព័ន្ធការពារប្រឆាំងអាវុធលឿនជាងសំឡេង

    ប្រធានាធិបតីរុស្ស៊ីអះអាងថា ប្រទេសខ្លួនត្រូវតែពន្លឿនការអភិវឌ្ឍប្រព័ន្ធការពារប្រឆាំងអាវុធលឿនជាងសំឡេង

    រុស្ស៊ី៖ រុស្ស៊ីត្រូវតែមានប្រព័ន្ធការពារប្រឆាំងនឹងអាវុធលឿនជាងសំឡេង មុននឹងបណ្ដាប្រទេសដទៃផលិតបានអាវុធប្រភេទនេះដែរ ខណៈបច្ចុប្បន្នរុស្ស៊ីគឺជាប្រទេសតែមួយគត់ ដែលមានអាវុធលឿនជាងសំឡេង នេះបើតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។ មន្ទីរបញ្ចកោណអាម៉េរិកបានឱ្យដឹងកាលពីខែមិនាកន្លងទៅថា ខ្លួនមានគម្រោងចំណាយប្រាក់ជាង២.៦ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍអាវុធលឿនជាងសំឡេង ក្រោយរុស្ស៊ីទទួលជោគជ័យក្នុងការធ្វើតេស្តអាវុធលឿនជាងសំឡេង Avangard កាលពីដើមឆ្នាំ២០១៩នេះ ។ នៅក្នុងកិច្ចប្រជុំមួយស្ដីពីការអភិវឌ្ឍឧស្សាហកម្មអាវុធរុស្ស៊ី នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក ពូទីន បានបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសតែមួយគត់ដែលមានអាវុធលឿនជាងសំឡេង ប៉ុន្តែនៅពេលអនាគត បណ្ដាប្រទេសដទៃប្រាកដជានឹងជាព្យាយាមអភិវឌ្ឍអាវុធនេះដែរ ដូច្នេះ រុស្ស៊ីត្រូវតែមានប្រព័ន្ធការពារប្រឆាំងនឹងអាវុធលឿនជាងសំឡេង មុននឹងពួកគេផលិតបានអាវុធប្រភេទនេះ ៕ធ.ដ

  • វៀតណាមរកចំណូលបានជាង៣ពាន់លានដុល្លារអាម៉េរិកពីការនាំចេញឈើ ៤ខែដើមឆ្នាំ២០១៩

    វៀតណាមរកចំណូលបានជាង៣ពាន់លានដុល្លារអាម៉េរិកពីការនាំចេញឈើ ៤ខែដើមឆ្នាំ២០១៩

    សារព័ត៌មានចិនហ្ស៊ីនហួរបានចេញផ្សាយ កាលពីម្សិលមិញថា អំឡុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ២០១៩មកនេះ អត្រានៃការនាំចេញឈើរបស់វៀតណាមបានកើនឡើង ១៧.៨ភាគរយ ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០១៨ ហើយវៀតណាមរកចំណូលបានដល់ទៅ ៣.១ពាន់លានដុល្លារ ក្នុងពេល៤ខែនេះ។ សមាគមផលិតផលឈើវៀតណាមថា ក្នុងខែមេសាតែឯងប៉ុណ្ណោះ វៀតណាមទទួលបានចំណូលប្រមាណជា ៨៥០លានដុល្លារ ពីការលក់ឈើ និងផលិតផលធ្វើពីឈើចេញទៅក្រៅប្រទេស ដោយអ្នកទទួលនាំចូលធំៗ ជាងគេគឺរួមមានដូចជា សហរដ្ឋអាម៉េរិក ជប៉ុន ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។ កាលពីឆ្នាំ២០១៨ វៀតណាមរកចំណូលបានដល់ទៅ ០៩ពាន់លានដុល្លារ ពីការនាំចេញឈើទៅក្រៅប្រទេស ដែលប្រាក់ចំណូលនេះបានកើនឡើង ១៥ភាគរយ បើធៀបជាមួយឆ្នាំ២០១៧។ បច្ចុប្បន្ន វៀតណាមមានសហគ្រាសកែច្នៃឈើចំនួន ៤៧០០កន្លែង ដែលភាគច្រើននៅតំបន់ភាគខាងត្បូងប្រទេស ហើយក្នុងចំណោមនោះ ១៩០០សហគ្រាស មានជំនាញខាងបង្កើតផលិតផលធ្វើពីឈើ សម្រាប់នាំចេញតែម្តង៕ធ.ដ

  • ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកគ្រោងប្រើប្រាស់ថវិកាជាតិ សម្រាប់អភិវឌ្ឍន៍គ្រាប់មីស៊ីល បែងចែកយកទៅកសាងជញ្ជាំងព្រំដែនជាប់ម៉ិចស៊ីកូ

    ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកគ្រោងប្រើប្រាស់ថវិកាជាតិ សម្រាប់អភិវឌ្ឍន៍គ្រាប់មីស៊ីល បែងចែកយកទៅកសាងជញ្ជាំងព្រំដែនជាប់ម៉ិចស៊ីកូ

    សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាម៉េរិក នឹងបង្វិលប្រាក់មួយផ្នែកសម្រាប់ការអភិវឌ្ឍគ្រាប់មីស៊ីលបាលីស្ទីគ រួមទាំងប្រព័ន្ធគ្រប់គ្រងការប្រកាសអាសន្នយកទៅសាងសង់ជញ្ជាំងព្រំដែន តាមបំណងប្រាថ្នារបស់លោក ដូណាល់ ត្រាំ ។ បើតាមការចុះផ្សាយរបស់កាសែត Washington Post ប្រាក់មួយផ្នែកដែលត្រូវយកទៅសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ គឺយកចេញពីបា្រក់សម្រាប់គម្រោងអភិវឌ្ឍន៍មីស៊ីលបាលីស្ទីគអន្តរទ្វីប LGM-30G Minuteman III ។ បន្ថែមពីលើនេះ មន្ទីរបញ្ចកោណក៏មានបំណងដកប្រាក់មួយផ្នែក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង និងប្រកាសអាសន្នបំពាក់លើយន្ដហោះចម្បាំងផងដែរ ដោយសារតែគម្រោងនេះត្រូវបានពន្យារពេល ។ សូមរំលឹកថា កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ មន្ទីរបញ្ចកោណបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ១ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនសាងសង់ជញ្ជាំងព្រំដែនចំនួន២ ។ ដោយឡែកកាលថ្ងៃទី១០ ខែឧសភា ក្រសួងការពារជាតិអាម៉េរិកបានប្រកាសថា ខ្លួនបានដកប្រាក់១.៥ពាន់លានដុល្លារពីកម្មវិធីជាច្រើន ក្នុងនោះរួមមានកម្មវិធីពាក់ព័ន្ធនឹងអាហ្វហ្គានីស្ថាន ដើម្បីផ្គត់ផ្គង់ដល់គម្រោងសង់ជញ្ជាំងព្រំដែន ៕ធ.ដ