Category: ព័ត៌មានអន្តរជាតិ

  • មនុស្ស២នាក់ស្លាប់ និង៤នាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារថ្មីមួយទៀត នៅសហរដ្ឋអាម៉េរិក

    មនុស្ស២នាក់ស្លាប់ និង៤នាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារថ្មីមួយទៀត នៅសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មនុស្ស២នាក់បាត់បង់ជីវិត និង៤នាក់ផ្សេងទៀតទទួលរងរបួស នៅក្នុងករណីបាញ់ប្រហារថ្មីមួយទៀត ដែលបានកើតឡើងនៅក្នុងសាកលវិទ្យាល័យនៃរដ្ឋ ណស់ ខារ៉ូលីណា។ ប្រភពដដែលបានឱ្យដឹងទៀតថា ជនសង្ស័យម្នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ខណៈមិនទាន់ដឹងច្បាស់ពីមូលហេតុ ដែលនាំឲ្យឈានទៅដល់ការបាញ់សម្លាប់មនុស្សនេះនៅឡើយទេ។ គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីបាញ់ប្រហារមនុស្សហាក់បានកើតមានឡើងជាញឹកញាប់ជាងមុន ជាក់ស្តែងកាលពីចុងសប្តាហ៍មុននេះ មានការបាញ់ប្រហាររហូតដល់ពីរករណី ដែលបានបណ្តាលឲ្យមនុស្ស០៤នាក់ស្លាប់ និង០៩នាក់របួសនៅក្នុងរដ្ឋចំនួនពីរ ក្នុងនោះមួយករណី គឺជាករណីបាញ់ប្រហារលើទីសក្ការៈជនជាតិជ្វីប៕ធ.ដ

  • វេណេស៊ុយអេឡាបង្កើតក្រុមស៊ើបអង្កេតពិសេស បន្ទាប់ពីបង្ក្រាបការប៉ុនប៉ងរដ្ឋប្រហារ

    វេណេស៊ុយអេឡាបង្កើតក្រុមស៊ើបអង្កេតពិសេស បន្ទាប់ពីបង្ក្រាបការប៉ុនប៉ងរដ្ឋប្រហារ

    វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានគូសបញ្ជាក់ថា ក្រុមរដ្ឋអាជ្ញាត្រូវបានតែងតាំង ដើម្បីឲ្យបើកការស៊ើបអង្កេតលម្អិតទៅលើការប៉ុនប៉ងរដ្ឋប្រហាររបស់យោធាមួយក្រុម ដែលត្រូវបរាជ័យ ខណៈមនុស្សមួយចំនួនកំពុងស្ថិតក្រោមការសួរចម្លើយ។ ការបះបោរទម្លាក់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយកម្លាំងមួយក្រុមតូច កាលពីព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) បានទទួលការបង្ក្រាបយ៉ាងចាស់ដៃពីកងកម្លាំងសន្តិសុខដែលស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល ក្នុងគ្រាដែលចំនួនជនរងគ្រោះមិនមានការបញ្ជាក់នោះឡើយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងការ៉ាកាស់នៅតែអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ សូមបញ្ជាក់ថា មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ ដែលមានសហរដ្ឋអាម៉េរិកជាខ្នងបង្អែក បានប្រកាសនៅថ្ងៃអង្គារ៍នេះថា លោកបានចាប់ផ្ដើមអនុវត្តន៍ដំណាក់កាលចុងក្រោយ នៃផែនការទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីតំណែង នៅក្នុងវីដេអូថតជាមួយយោធាមួយក្រុម ហើយបន្ទាប់មកទើបមានការងើបបះបោរនៃយោធាមួយក្រុម ដែលបានដណ្តើមកាន់កាប់តំបន់មួយស្ថិតនៅជាយរដ្ឋធានី ការ៉ាកាស់៕ធ.ដ

  • ម៉ាឡេស៊ីដុតបំផ្លាញភ្លុកដំរីជិត៤តោន តម្លៃជាង៣លានដុល្លារអាម៉េរិក

    ម៉ាឡេស៊ីដុតបំផ្លាញភ្លុកដំរីជិត៤តោន តម្លៃជាង៣លានដុល្លារអាម៉េរិក

    អាជ្ញាធរប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣០ មេសាម្សិលមិញ បានដុតបំផ្លាញភ្លុកដំរីជិត៤តោន ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់។ ភ្លុកដំរីដែលអាជ្ញាធរម៉ាឡេស៊ីរឹបអូសបានចន្លោះពីឆ្នាំ២០១១ និង២០១៧ មានតម្លៃ១៣,២លានរីងហ្គីត ឬ ៣,២លានដុល្លារអាម៉េរិក ហើយត្រូវបានបំផ្លាញចោល ផ្អែកតាមតួនាទីរបស់ម៉ាឡេស៊ី ក្នុងនាមជាសមាជិកនៃមហាសន្និបាតអន្តរជាតិពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិលើសត្វព្រៃ CITES។ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ ដី និងទឹក នៃប្រទេសម៉ាឡេស៊ី លោក Xavier Jeyakumar មានប្រសាសន៍ក្នុងពិធីដុតបំផ្លាញភ្លុកដំរីទាំងនេះ នាឱកាសនោះថា ភ្លុកដំរីទាំងនេះត្រូវបានបំផ្លាញចោល យោងតាមច្បាប់ ហើយវិធីសាស្ត្រនៃការបំផ្លាញនេះ គឺដើម្បីធានាថា ភ្លុកដំរីទាំងនេះនឹងមិនអាចបន្តចែកចាយ ក្នុងទីផ្សារងងឹតបន្តទៀត។ លោកបន្តថា ភាគច្រើននៃភ្លុកដំរីទាំងនេះ ត្រូវបានរឹបអូសពីអាហ៊្រ្វិក តាមរយៈម៉ាឡេស៊ី ទៅរកទីផ្សារនានា ក្នុងបណ្តាប្រទេសទី៣។ លោកបានជំរុញឲ្យសាធារណជនដើរតួនាទីកាន់តែសកម្មទៀត ក្នុងការជួយដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃនេះ៕ធ.ដ

  • វៀតណាមដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេបង្អស់ នៅអាស៊ីអាគ្នេយ៍

    វៀតណាមដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេបង្អស់ នៅអាស៊ីអាគ្នេយ៍

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNExpress Online បានឲ្យដឹងថា ថ្មីៗនេះរោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ត្រូវសម្ពោធដាក់ឲ្យដំណើរការ ក្នុងខេត្ត Ninh Thuan ប្រទេសវៀតណាម។ បើតាមក្រុមហ៊ុន BIM Group ជាម្ចាស់គម្រោងនេះបានចាប់ផ្ដើមការសាងសង់កាលពីខែមករាឆ្នាំ ២០១៨កន្លងទៅ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ Vietnam Electricity។ រោងចក្រថាមពលពន្លឺព្រះអាទិត្យនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ផ្ទាំងសូឡាជាង១លានផ្ទាំងសម្រាប់ផលិតអគ្គិសនីក្នុងទំហំ៣៣០មេហ្គាវ៉ាត់។ សម្រាប់ការចំណាយក្នុងការសាងសង់មានរហូតដល់ជាង៣០០លានដុល្លារ ខណៈពេលដែលក្រោយការដាក់សម្ពាធ ត្រូវបានរំពឹងថា រោងចក្រនេះនឹងអាចផលិតអគ្គិសនីបាន៦០០លានមេហ្គាវ៉ាត់ក្នុងមួយឆ្នាំៗ៕ធ.ដ

  • ចិន-ឡាវ ចុះកិច្ចព្រមព្រៀងជំរុញការស្ថាបនាសហគមន៍រវាងប្រទេសទាំងពីរ

    ចិន-ឡាវ ចុះកិច្ចព្រមព្រៀងជំរុញការស្ថាបនាសហគមន៍រវាងប្រទេសទាំងពីរ

    ប្រធានាធិបតី ស៊ី ជីនភីង និងប្រធានាធិបតីឡាវលោក ប៊ុនញ៉ាង វូរ៉ាចិត្រ បានព្រមព្រៀងគ្នាថា នឹងជំរុញការស្ថាបនាសហគមចិន-ឡាវ ជាមួយនឹងចែករំលែកក្នុងយុគសម័យថ្មី នៃទំនាក់ទំនងទ្វេភាគី កាលពីថ្ងៃទី៣០ មេសាម្សិលមិញ។ លោកស៊ី និងលោក ប៊ុនញ៉ាង បានចុះហត្ថលេខាលើផែនការមេ ក្នុងការស្ថាបនាសហគមន៍ចិន-ឡាវ ជាមួយគ្នា នៅទីក្រុងប៉េកាំង។ ដោយចាត់ទុកថា ការចុះហត្ថលេខានេះគឺជាឱកាសនោះ លោកស៊ីបាននិយាយថា ចិនមានឆន្ទៈធ្វើការជាមួយឡាវ ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀត នៅក្នុងយុគសម័យថ្មី។ ការចុះហត្ថលេខារវាមេដឹកនាំទាំងពីរ នាពេលនេះ គឺស្របពេលដែលលោកប្រធានាធិបតីឡាវបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ក្រោយពេលចូលរួមវេទិកាកំពូលលើកទី២ គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ ដែលត្រូវបានរៀបចំឡើង ក្នុងរដ្ឋធានីប៉េកាំង កាលពីសប្តាហ៍មុន៕ធ.ដ

  • ព្រះចៅអធិរាជជប៉ុនជូនពរឱ្យមានសុខសន្តិភាព និងសុភមង្គលសម្រាប់មនុស្សម្នា ទាំងអស់នៅជុំវិញពិភពលោក អំឡុងពិធីប្រកាសដាក់រាជ្យជាស្ថាពរ

    ព្រះចៅអធិរាជជប៉ុនជូនពរឱ្យមានសុខសន្តិភាព និងសុភមង្គលសម្រាប់មនុស្សម្នា ទាំងអស់នៅជុំវិញពិភពលោក អំឡុងពិធីប្រកាសដាក់រាជ្យជាស្ថាពរ

    ជប៉ុន៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ នៅល្ងាចថ្ងៃអង្គារនេះ បានប្រកាសជាផ្លូវការអំពីការដាក់រាជ្យរបស់ទ្រង់ ដោយទ្រង់បានបង្ហាញក្តីសង្ឃឹមដោយមុតមាំថា ជប៉ុននឹងបន្តមានអនាគតដែលប្រកបដោយស្ថិរភាព ហើយទ្រង់ក៏បានជូនពរឲ្យមានសុខសន្តិភាព និងសុភមង្គលសម្រាប់មនុស្សម្នាទាំងអស់នៅជុំវិញពិភពលោក។ ព្រះរាជបណ្តាំចុងក្រោយនៃព្រះចៅអធិរាជជប៉ុននេះ ធ្វើឡើងក្នុងព្រះរាជពិធីដាក់រាជ្យដែលបានប្រព្រឹត្តទៅ នៅឯមហាវិមានក្នុងព្រះរាជវាំងជប៉ុន ជាមួយការចូលរួមពីភ្ញៀវកិត្តិយសអ្នកមុខអ្នកការប្រមាណជា៣០០នាក់ ក្នុងនោះរួមមានទាំងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ និងព្រះរាជទាយាទ គឺព្រះអង្គម្ចាស់ ណារុហ៊ីតុ។ ព្រះចៅ អាគីហ៊ីតុ បានបន្តជូនពរប្រជាជាតិរបស់ទ្រង់ទៀតថា សករាជថ្មី រៃវ៉ា ដែលនឹងចាប់ផ្តើមពីពាក់កណ្តាលយប់ថ្ងៃអង្គារ៍នេះ នឹងជាសករាជមួយដែលប្រកបដោយស្ថិរភាព និងសម្បូរផ្លែសម្បូរផ្កា ហើយទ្រង់បានបង្ហាញក្តីសង្ឃឹមទៀតថា មនុស្សម្នាទាំងអស់ទាំងនៅប្រទេសជប៉ុន និងជុំវិញពិភពលោក នឹងទទួលបានសុខសន្តិភាព ព្រមទាំងវិបុលភាព៕ធ.ដ

  • កូរ៉េខាងជើងអំពាវនាវសាជាថ្មីទៀតឲ្យសហរដ្ឋអាម៉េរិកផ្លាស់ប្តូរអាកប្បកិរិយា សម្រាប់កិច្ចចរចានុយក្លេអ៊ែរ

    កូរ៉េខាងជើងអំពាវនាវសាជាថ្មីទៀតឲ្យសហរដ្ឋអាម៉េរិកផ្លាស់ប្តូរអាកប្បកិរិយា សម្រាប់កិច្ចចរចានុយក្លេអ៊ែរ

    ជប៉ុន៖ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ ស៊ុនហួយ នៅថ្ងៃអង្គារ៍នេះ បានថ្លែងថា សហរដ្ឋអាម៉េរិក អាចនឹងប្រឈមមុខនូវការវិបាកដែលមិនចង់បាន ប្រសិនបើខ្លួនបរាជ័យក្នុងការផ្លាស់ប្តូរអត្តចរិត សម្រាប់កិច្ចចរចានុយក្លេអ៊ែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានដកស្រង់សម្តីរបស់លោកស្រី ឆូ ស៊ុនហួយ ចុះផ្សាយថា ដំណោះស្រាយរបស់ទីក្រុងព្យុងយ៉ាង សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ នឹងនៅតែមិនផ្លាស់ប្តូរដដែល ប៉ុន្តែសន្តិភាពនឹងកើតមានឡើង ប្រសិនបើសហរដ្ឋអាម៉េរិកខ្លួនឯងកែប្រែឥរិយាបថបច្ចុប្បន្នរបស់ខ្លួនជាមុនសិន។ ការកត់សម្គាល់ខាងលើរបស់អនុប្រមុខការទូតកូរ៉េខាងជើងរូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានបង្ហាញទំនុកចិត្តនៅក្នុងសប្តាហ៍នេះថា ការបន្តដាក់ទណ្ឌកម្មនឹងអាចជួយឈានទៅសម្រេចគោលបំណង ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ៕ធ.ដ

  • សារព័ត៌មានសហរដ្ឋអាម៉េរិកចុះផ្សាយថា លោក James Mattis ចុះចេញពីតំណែង ដោយសារសំណុំរឿងកូរ៉េខាងជើង អ៊ីរ៉ង់ និងស៊ីរី

    សារព័ត៌មានសហរដ្ឋអាម៉េរិកចុះផ្សាយថា លោក James Mattis ចុះចេញពីតំណែង ដោយសារសំណុំរឿងកូរ៉េខាងជើង អ៊ីរ៉ង់ និងស៊ីរី

    សហរដ្ឋអាម៉េរិក៖ អតីតរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ចេមស៍ ម៉ាត់ទីស កាលពេលនៅកាន់តំណែង គឺធ្លាប់មិនអនុវត្តន៍តាមបទបញ្ជារបស់លោក ដូណាល់ ត្រាំ ទាក់ទិនទៅនឹងបញ្ហាកូរ៉េខាងជើង អ៊ីរ៉ង់ និងស៊ីរីផងដែរ នេះបើតាមការសេចក្តីរាយការណ៍ព័ត៌មានមួយរបស់កាសែត The New Yorker។ ប្រភពដដែលបន្តថា លោក ចេមស៍ ម៉ាត់ទីស បានលាលែងពីតំណែងជារដ្ឋមន្រ្តីការពារជាតិអាម៉េរិក កាលពីខែធ្នូ ឆ្នាំ២០១៨ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសអំពីគម្រោងដកកងទ័ពចេញពីស៊ីរី ព្រោះរូបលោកបានជំទាស់នឹងរឿងនេះ។ មិនតែប៉ុណ្ណោះ អតីតប្រមុខការពារជាតិអាម៉េរិករូបនេះ ក៏បានមិនគោរពតាមបទបញ្ជារបស់លោក ដូណាល់ ត្រាំ ដើម្បីបញ្ចៀសការផ្ទុះឡើងនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសលោក ចេមស៍ ម៉ាត់ទីស ក៏ទំនងជាបានព្យាយាមដាក់កំហិតលើព័ត៌មានសម្រាប់លោក ត្រាំ ថែមទៀតផង ដើម្បីបង្កាកុំឲ្យលោក ត្រាំ ធ្វើការសម្រេចចិត្តមិនត្រឹមត្រូវ៕ធ.ដ

  • មេដឹកនាំសហរដ្ឋអាម៉េរិក និងតួកគី ពិភាក្សាតាមទូរសព្ទស្តីពីការបញ្ជាទិញប្រព័ន្ធ ការពារដែនអាកាស S-400 របស់រុស្ស៊ី

    មេដឹកនាំសហរដ្ឋអាម៉េរិក និងតួកគី ពិភាក្សាតាមទូរសព្ទស្តីពីការបញ្ជាទិញប្រព័ន្ធ ការពារដែនអាកាស S-400 របស់រុស្ស៊ី

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានជជែកគ្នាតាមទូរសព្ទជាមួយសមភាគីតួកគី លោក តាយយីប អឺដូហ្គាន់  ដោយផ្តោតសំខាន់លើបញ្ហាពាក់ព័ន្ធនឹងការបញ្ជាទិញរបស់ទីក្រុងអង់ការ៉ា នូវប្រព័ន្ធការពារដែនអាកាសS-400 របស់រុស្ស៊ី នេះបើតាមការលើកឡើងរបស់សេតវិមាន។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោក ត្រាំ និងលោក តាយយីប អឺដូហ្គាន់ បានធ្វើការសន្ទនាគ្នាតាមទូរសព្ទស្តីពីពាណិជ្ជកម្ម ការព្រួយបារម្ភលើបញ្ហាសន្តិសុខនៅភាគខាងជើងប្រទេសស៊ីរី ហើយនិងគម្រោងបញ្ជាទិញរបស់តួកគីនូវប្រព័ន្ធ S-400 ដែលផលិតនៅរុស្ស៊ី។ ការប្រឹក្សាយោបល់គ្នាតាមទូរសព្ទរវាងមេដឹកនាំទាំងពីរ បានកើតមានឡើងក្រោយរដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ បាននិយាយថា ទីក្រុងអង់ការ៉ា អាចនឹងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 បន្ថែមពីរុស្ស៊ី បើសិនសហរដ្ឋអាម៉េរិកមិនព្រមលក់ប្រព័ន្ធមីស៊ីល Patriot ឱ្យតួកគីទេនោះ។  មិនតែប៉ុណ្ណោះ លោក អឺដូហ្គាន់ ថែមទាំងប្រកាន់ជំហរដដែលថា តួកគី មានសិទ្ធិអធិបតេយ្យក្នុងការធ្វើពាណិជ្ជកម្ម និងទិញអាវុធពីបណ្ដាប្រទេសដទៃៗទៀត បើទោះជាសហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្ម ឬលុបចោលការលក់ប្រព័ន្ធមីស៊ីល Patriot និងយន្ដហោះចម្បាំង F-35 ចំនួន១០០គ្រឿង ដែលតួកគី បញ្ជាទិញនោះក៏ដោយ៕ធ.ដ …

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក បញ្ជាឲ្យមានការរឹតបន្តឹងច្បាប់លើជនអន្តោប្រវេសន៍

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក បញ្ជាឲ្យមានការរឹតបន្តឹងច្បាប់លើជនអន្តោប្រវេសន៍

    សហរដ្ឋអាម៉េរិក៖ មន្រ្តីពាក់ព័ន្ធនឹងកិច្ចការជនអន្តោប្រវេសន៍ នឹងធ្វើការរឹតបន្តឹងច្បាប់ថែមទៀត ចំពោះជនភៀសខ្លួនដែលចង់ស្នើសុំសិទ្ធិជ្រកកោននៅលើទឹកដីសហរដ្ឋអាម៉េរិក បន្ទាប់ពីទទួលបានការបង្គាប់បញ្ជាពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅដើមសប្តាហ៍នេះ។ លោក ត្រាំ នៅថ្ងៃចន្ទនេះ បានបង្គាប់ឲ្យក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខជាតិ ធ្វើយ៉ាងណាដាក់ចេញនូវចំណាត់ការថ្មី សំដៅរឹតបន្តឹងគោលការណ៍សុំសិទ្ធិជ្រកកោន ឲ្យបានក្នុងរយៈពេល៩០ថ្ងៃ។ ក្នុងនោះរួមមានទាំងការកំណត់យកថ្លៃដាក់ពាក្យស្នើសិទ្ធិជ្រកកោន ព្រមទាំងការរារាំងមិនឲ្យជនអន្តោប្រវេសន៍ ដែលចូលមកអាម៉េរិកបំពេញការងារ រហូតទាល់តែពាក្យស្នើរបស់ពួកគេទទួលបានការអនុញ្ញាត។ ស្ថិតក្រោមច្បាប់របស់សហរដ្ឋអាម៉េរិក អ្នកចង់ស្នើសុំសិទ្ធិជ្រកកោន អាចដាក់ពាក្យដោយឥតគិតថ្លៃ ហើយទោះបីជាភាគច្រើននឹងទទួលបរាជ័យក៏ដោយ ពួកគេអាចស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្ននៅក្នុងសហរដ្ឋអាម៉េរិក សម្រាប់រយៈពេលរាប់ខែ ឬក៏រាប់ឆ្នាំ ក្នុងអំឡុងពេលដែលពាក្យស្នើសុំរបស់ពួកគេត្រូវឆ្លងកាត់ការត្រួតពិនិត្យ ខណៈលោក ត្រាំ ក៏បានបង្គាប់ឲ្យក្រសួងយុត្តិធម៌ពន្លឿននីតិវិធីនេះផងដែរ៕ធ.ដ