-
មេដឹកនាំជប៉ុន និងកាណាដា ប្រកាសកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CPTPP ដោយគ្មានសហរដ្ឋអាម៉េរិក

កាណាដា៖ មេដឹកនាំកាណាដា និងជប៉ុន បានប្រកាសរួមគ្នានៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ាស៊ីហ្វិក CPTPP ដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០១៩នេះ ដោយគ្មានសហរដ្ឋអាម៉េរិក ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៧ មុនពេលវាត្រូវបានផ្តល់សច្ចាប័ន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុង អូតតាវ៉ា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលជាភ្ញៀវ និងសមភាគីកាណាដាលោក ចាស្ទីន ទ្រូដូ បាននិយាយថា កិច្ចព្រមព្រៀងនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងអាជីវកម្មរបស់ប្រទេសជាសមាជិក រួមទាំងកាណាដា និងជប៉ុន ផងដែរ។ លោក ទ្រូដូ បញ្ជាក់ថា កិច្ចព្រមព្រៀងCPTPP មានភាពផ្ទុយគ្នាស្រឡះពីការកើនឡើងនៃការគាំពារនិយម ដែលបង្កឡើងដោយសហរដ្ឋអាម៉េរិក ដោយកត់សម្គាល់ថា ការនាំចេញសាច់គោកាណាដាទៅជប៉ុនបានកើនឡើងបីដង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈទីក្រុងវ៉ាស៊ីនតោនមិនមានលទ្ធភាពចូលទីផ្សាររបៀបនេះបានទេ។ ទន្ទឹមគ្នានេះ លោក អាបេ ក៏បានបង្ហាញក្តីសង្ឃឹមខ្ពស់សម្រាប់ការពង្រីកការនាំចេញផលិតផលដែលមានគុណភាពខ្ពស់របស់ជប៉ុន ទៅកាន់ទីផ្សារប្រទេសកាណាដាផងដែរ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬកិច្ចព្រមព្រៀង CPTPP បានដកចេញឧបសគ្គពាណិជ្ជកម្មក្នុងចំណោមប្រទេសចំនួន១១ ដែលតំណាងឱ្យអ្នកប្រើប្រាស់ជិត៥០០លាននាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក…
-
ប្រមុខការទូតកំពូលអ៊ីរ៉ង់៖ ការចាកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរជាជម្រើសដំបូង ក្នុងចំណោមជម្រើសជាច្រើន ក្រោយមានទណ្ឌកម្មសហរដ្ឋអាម៉េរិក

អ៊ីរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់នៅថ្ងៃអាទិត្យសប្តាហ៍មុននេះបានលើកឡើងថា ខ្លួនអាចនឹងបោះបង់ចោលសន្ធិសញ្ញានុយក្លេអ៊ែរឆ្នាំ២០១៥ ក្រោយសហរដ្ឋអាម៉េរិកបានរឹតបន្តឹងដាក់ទណ្ឌកម្ម។ ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកបានកើនឡើងខ្លាំង ចាប់តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥កាលពីឆ្នាំមុន ដែលធ្វើឡើងជាមួយប្រទេសអ៊ីរ៉ង់ ហើយបានចាប់ផ្តើមបង្កើនការដាក់ទណ្ឌកម្ម។ គេហទំព័រព័ត៌មាន IRIB បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាម៉េដ ចាហ្វាដ ហ្សារីស ចុះផ្សាយថា ជម្រើសរបស់សាធារណរដ្ឋអ៊ីស្លាមមានច្រើនណាស់ ហើយអាជ្ញាធរប្រទេសអ៊ីរ៉ង់បាន និងកំពុងតែពិចារណាពួកវា ហើយនឹងការចាកចេញពីសន្ធិសញ្ញា NPT តែម្តង ដែលនេះជាជម្រើសមួយក្នុងចំណោមពួកវា។ ការកត់សម្គាល់បែបនេះរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានកើតមានឡើងស្របពេលដែលឧត្តមសេនីយ៍អ៊ីរ៉ង់មួយរូបបាននិយាយថា ទ័ពជើងទឹកអាម៉េរិកកំពុងធ្វើអន្តរទំនាក់ទំនងដូចពីមុន ជាមួយអង្គភាពយោធាមួយដែលទីក្រុងវ៉ាស៊ីនតោនបានចុះក្នុងបញ្ជីខ្មៅ៕ធ.ដ
-
NASA គ្រោងធ្វើសន្និសីទឆ្នាំ២០១៩ សំដៅសិក្សាពីលទ្ធភាពទប់ស្កាត់អាចម៍ផ្កាយ ដែលនឹងមកបុកផែនដីនៅឆ្នំា២០២៧

សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក NASA នឹងធ្វើការសិក្សាក្នុងអំឡុងការពិសោធន៍មួយ ដែលនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ ស្របពេលមានសេចក្តីរាយការណ៍ថា អាចម៍ផ្កាយធំមួយនឹងមកបុកផែនដីនៅឆ្នាំ២០២៧ខាងមុខ។ កាលពីចុងសប្តាហ៍នេះ អាចម៍ផ្កាយមួយដុំឈ្មោះ HS2 ដែលមានទំហំមិនធំប៉ុន្មាននោះឡើយ ទើបតែបានហោះមកកាត់ភពរបស់យើងក្នុងរយៈចម្ងាយមួយ បើនិយាយពីចម្ងាយក្នុងទីអវកាស គឺអាចចាត់ទុកថា កៀកនឹងផ្ទៃរបស់ផែនដី។ អាចម៍ផ្កាយ HS2 បានធ្វើដំណើរក្នុងល្បឿន៤៣,៤៥០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈចម្ងាយ១,៩៦លានគីឡូម៉ែត្រ ដែលស្មើនឹងគម្លាតរវាងផែនដីទៅព្រះចន្ទប្រមាណ០៥ដង ហើយ HS2 ត្រូវបាន NASA ប៉ាន់ស្មានថា អាចមានមុខកាត់ពី១៣ម៉ែត្រ ទៅ ៣០ម៉ែត្រ។ សូមជម្រាបថា គម្រោងពិសោធន៍ខាងលើនេះ នឹងធ្វើឡើងក្នុងអំឡុងសន្និសីទស្តីពីការការពារភពផែនដីឆ្នាំ២០១៩ នៅក្នុងទីក្រុង ខូឡេក ផាក រដ្ឋ ម៉ារីលែន ដោយក្រុមអ្នកជំនាញផ្នែកអាចម៍ផ្កាយរបស់អង្គការ NASA បានត្រៀមនូវស្ថានភាពបែបប្រឌិតមួយ ក្នុងនោះអ្នកវិទ្យាសាស្រ្តប្រទះឃើញអាចម៍ផ្កាយធំមួយ ដែលនឹងមកបុកចំផែនដីនៅឆ្នាំ២០២៧ ដែលវាមានន័យថា មនុស្សមានពេល៨ឆ្នាំដើម្បីរៀបផែនការទប់ទល់ ឬរំដោះគ្រោះ៕ធ.ដ
-
រថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹងនៅផ្លូវជាតិលេខ១ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តធុនធំ២គ្រឿង បានបុកគ្នាពេញទំហឹងនៅផ្លូវជាតិលេខ១ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ នៅជិតកន្លែងស្ថានីយ៍ថ្លឹងរថយន្ត ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ក្បាលពណ៌ស ផ្លាកលេខភ្នំពេញ3C.4488 សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ផ្លាកលេខភ្នំពេញ4A.2769 ដឹកដែកសរសៃពេញ បានបើកតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចបើកយ៉ាងលឿន មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តធុនធំ ប្រភេទកុងទីន័រសណ្តោងរ៉ឺម៉ក ពណ៌ស ផ្លាកលេខព្រះសីហនុ 3A.5585 កន្ទុយរ៉ឺម៉ក ពណ៌ក្រហម ផ្លាកលេខ ព្រះសីហនុ 4A.0869 ដែលបើកតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតបញ្រ្ចាស់ទិសគ្នា ក្នុងល្បឿនលឿនដូចគ្នា បានបុកពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីររ៉េចង្កូតមកឆ្វេងដៃទាំងពីរ រថយន្តកុងទីន័រធ្លាក់ផ្លូវរងការខូចខាតការប៊ីនកំពិតមើលលែងយល់ តែបាត់តៃកុងមិនឃើញមិនដឹងថា រងរបួសឬអត់នោះទេ។ ចំណែកឯរថយន្តហ៊ីយ៉ាន់ដាយដឹកដែក បានរ៉េចង្កូតទៅបុកបង្កាន់ដៃដែកស្ថានីយ៍ថ្លឹងរថយន្ត និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យបែកបាក់គ្រឹះស៊ីម៉ង់តិ៍បង្គោលភ្លើងទ្រេតអស់មួយដើម កៀបជាប់ ខូចខាតយ៉ាងដំណំទៅមុខលែងរួច ហើយតៃកុងបើកទ្វាររថយន្តចុះរត់បាត់តែម្តង។ ក្នុងហេតុការណ៍នេះ មិនមានអ្នករបួសនោះទេ។…
-
ហ្វីលីពីនពិន័យក្រុមហ៊ុនផ្គត់ផ្គង់ទឹកមួយជាង២១លានដុល្លារអាម៉េរិក បន្ទាប់ពីពលរដ្ឋខ្វះខាតទឹកប្រើប្រាស់

ហ្វីលីពីនផាកពិន័យក្រុមហ៊ុនផ្គត់ផ្គង់ទឹកប្រើប្រាស់នៅប្រទេសហ្វីលីពីន ជាង២១លានដុល្លារអាម៉េរិក ដោយសារតែក្រុមហ៊ុននេះ បរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀង ធ្វើឲ្យពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ក្នុងរដ្ឋធានីម៉ានីឡា។ ទីភ្នាក់ងារបទប្បញ្ញត្តិទឹករបស់ហ្វីលីពីន បានធ្វើការផាកពិន័យជាង២១លានដុល្លារលើក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងប្រទេស ឈ្មោះថា Manila Water ក្រោយពេលដែលប្រជាជនជាង១,២លាននាក់ ខ្វះខាតទឹកប្រើប្រាស់អស់រយៈពេលជាង១សប្ដាហ៍កាលពីខែមីនាកន្លងទៅ។ យោងតាមទីភ្នាក់ងារឲ្យដឹងថា ក្រុមហ៊ុនដែលទទួលសិទ្ធិចែកចាយទឹកក្នុងទីក្រុងឈ្មោះ Manila Water បានបរាជ័យក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងផ្ដល់សេវាកម្មក្នុងរដ្ឋធានី។ ក្រុមហ៊ុនបានធ្វើការបកស្រាយថា ដោយសារកម្រិតទឹកក្នុងអាងធ្លាក់ចុះ ខណៈពេលដែលកំពុងមានភាពរាំងស្ងួត៕ធ.ដ
-
ទេសចរទៅលេងខេត្តឈៀងម៉ៃប្រទេសថៃធ្លាក់ចុះប៉ុន្មានខែមកនេះ ដោយសារបញ្ហាផ្សែងពុល

បញ្ហាផ្សែងពុលប៉ុន្មានខែមកនេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ នៅក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៩ មេសា ២០១៩នេះ។ ប្រភពថា បន្ទាប់ពីផ្សែងពុលបានវាយប្រហារមួយចំនួន ក្នុងភាគខាងជើងប្រទេសថៃ ប៉ុន្មានខែចុងក្រោយនេះ ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារក្នុងខេត្តឈៀងម៉ៃគិតថា អាជីវកម្មរបស់ពួកគាត់ប្រហែលជាមិនអាចប្រសើរឡើងវិញទេ រហូតដល់ប៉ុន្មានខែខាងមុខទៀត។ ប្រធានសមាគមសណ្ឋាគារថៃ លោកស្រី La-Iad Bungsrithong បាននិយាយថា បញ្ហាផ្សែងក្រាស់ចេញពីក្នុងព្រៃបាននាំឲ្យប៉ះពាល់ខ្លាំងដល់ចំនួនភ្ញៀវមកស្នាក់នៅ ក្នុងខេត្តឈៀងម៉ៃ ក្នុងនោះ ធ្លាក់ចុះពី៨០ភាគរយដល់៧៥ភាគរយ កាលពីមីនា ហើយមក៦០ភាគរយ ក្នុងខែមេសា។ ការធ្លាក់ចុះនេះ បង្ហាញឲ្យឃើញ កាលពីបុណ្យចូលឆ្នាំថ្មីកន្លងទៅ ដោយគេដឹងថា ឈៀងម៉ៃគឺជាខេត្តមួយ ដែលតែងតែប្រារព្ធពិធីបុណ្យមួយនេះខ្លាំងជាងគេមួយ ក្នុងចំណោមខេត្តផ្សេងៗរបស់ថៃ មុនពេលកើតមានបញ្ហាផ្សែងពុលនោះ។ ប្រជាពលរដ្ឋថៃ ដែលជាធម្មតា មាន៦០ភាគរយក្នុងចំណោមទេសចរសរុបទៅលេងខេត្តឈៀងម៉ៃនោះ បានធ្លាក់ចុះតិចជាង ទេសចរបរទេសដែលរួមមានទាំងទេសចរចិនដែរនោះនៅតែបន្តទៅលេង នេះបើតាមការលោកស្រី La-Iad ដដែល។ កាលពីឆ្នាំមុន ទេសចរថៃ និងបរទេសជិត១១លាននាក់ បានធ្វើដំណើរទៅកម្សាន្តនៅខេត្តឈៀងម៉ៃ ដោយអត្រាភ្ញៀវស្នាក់នៅក្នុងផ្ទះសំណាក់…
-
ប្រទេសវៀតណាមជោគជ័យក្នុងការដាក់ឲ្យដំណើរការអ៊ីនធើណិត 5G ជំហានដំបូង

សារព័ត៌មាន vn economic times បានចេញផ្សាយកាលពីម្សិលមិញថា វៀតណាមទទួលបានជោគជ័យទាំងស្រុង ក្នុងការសាកល្បងសេវាអ៊ីនធើណិត 5G ក្នុងតំបន់មួយនៃក្រុងហាណូយ ប្រទេសវៀតណាម។ ថ្មីៗនេះកន្លងមកនេះ Viettel Group ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយរបស់វៀតណាម បានធ្វើការសាកល្បងបានសម្រេចនូវការចេញផ្សាយសេវា 5G បានសម្រេច ក្នុងតំបន់ Hoàn Kiếm ។ Viettel Group ថាល្បឿនអ៊ីនធើណិត 5G ដែលគេសាកល្បងគឺមានល្បឿនស្មើនឹងល្បឿនរបស់ក្រុមហ៊ុន Verizon ក្នុងសហរដ្ឋអាម៉េរិកដែរ។ កាលពីខែមេសា ក្រុមហ៊ុននេះបានចាប់ផ្តើមសាងសង់ស្ថានីយ 5G ដំបូងនៅវៀតណាម នៅក្នុងតំបន់ Hoàn Kiếm។ ស្ថានីយពីរទៀតគឺស្ថិតនៅតំបន់ Duy Tan និង Tran Huu Duc ទីក្រុងហាណូយដូចគ្នា។ តាមរយៈការសាកល្បងសេវា 5G ចាប់ពីខែមេសានេះ វៀតណាមបានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនថែមមួយកម្រិតទៀត ថាជាប្រទេសជឿនលឿនមួយលើពិភពលោក។ បច្ចុប្បន្ននេះមានតែសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងប៉ុណ្ណោះ ដែលកំពុងចាប់ផ្ដើមដាក់ដំណើរការសេវា…
-
មនុស្សស្លាប់ និងរបួស០៤នាក់ ក្នុងហេតុការណ៍បាញ់ប្រហារក្នុងទីសក្ការៈ នៃជនជាតិជ្វីបនៅសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ខ្មាន់កាំភ្លើងក្នុងហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ត្រូវបានអាជ្ញាធររាយការណ៍ថា ឈ្មោះ ចន អៀរណែសត៍ មានអាយុ១៩ឆ្នាំ បានប្រើប្រាស់កាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ AR-15 ដើម្បីធ្វើសកម្មភាព។ ជនបង្ករូបនេះ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងប៉ុនប៉ងសម្លាប់មនុស្ស ហើយអាជ្ញាធរអាម៉េរិក ហៅទង្វើនេះថា ជាបទឧក្រិដ្ឋស្អប់ខ្ពើមពូជសាសន៍ ដោយជាមួយគ្នានោះ ជនរងគ្រោះក្នុងករណីបាញ់ប្រហារនៅកន្លែងបន់ស្រន់របស់ក្រុមជនជាតិជ្វីបនៅទីក្រុង សាន់ឌាហ្គោ រដ្ឋកាលីហ្វញ៉ា ឈ្មោះ រ៉េបប៊ី ហ្គោលស្ទេច បាននិយាយថា អំពើអាក្រក់នឹងគ្មានថ្ងៃឈ្នះនោះឡើយ បន្ទាប់ពីហេតុការណ៍នោះ បានធ្វើឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង០៣នាក់ទៀតរងរបួស។ ជនរងគ្រោះដដែលនេះ ក៏បានសម្តែងការកោតសរសើរ ចំពោះរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក ដែលផ្តល់នូវសិទ្ធិសេរីភាពនៃការគោរពសាសនា ហើយលោកពិតជាអរគុណខ្លាំងណាស់ ដែលបានរស់នៅក្នុងប្រទេស ដែលការពារសិទ្ធិឲ្យពួកជនជាតិលោករស់នៅដោយបើកចំហ និងប្រកបដោយមោនភាពក្នុងនាមជាជនជាតិជ្វីប៕ធ.ដ
-
លោក ដូណាល់ ត្រាំ ស្នើឱ្យជប៉ុនផលិតរថយន្តថែមទៀតនៅលើទឹកដីសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅជប៉ុន លោក William Hagerty បានលើកឡើងថា លោកប្រធានាធិបតី លោក ដូណាក់ ត្រាំ បានអំពាវនាវឱ្យនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរថយន្តរបស់ជប៉ុន ងាកមកធ្វើការផលិតយានជំនិះឲ្យកាន់តែច្រើនថែមទៀត នៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។ កន្លងមកនេះ លោក ដូណាល់ ត្រាំ បានទទូចជាខ្លាំងចង់ឲ្យក្រុមហ៊ុនផលិតរថយន្តជប៉ុនបង្កើតការងារបន្ថែមនៅលើទឹកដីសហរដ្ឋអាម៉េរិក ខណៈដែលសេតវិមានរបស់លោកបានគំរាមដំឡើងពន្ធរហូតដល់២៥ភាគរយ ទៅលើការនាំចូលរថយន្ត ដោយសារមូលហេតុសន្តិសុខជាតិ។ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅជប៉ុនរូបនេះ លោក ត្រាំ និងលោក អាបេ បានជជែកពីបញ្ហាខាងលើនេះ ក្នុងអំឡុងកិច្ចជួបពិភាក្សាមួយរវាងមេដឹកនាំប្រទេសទាំងពីរនៅឯសេតវិមានកាលពីប៉ុន្មានថ្ងៃមុន ហើយនៅថ្ងៃសៅរ៍មុនសប្តាហ៍នេះ ថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្រក្នុងក្រុង Green Bay រដ្ឋ Wisconsin លោក ដូណាល់ ត្រាំ ក៏បានបង្ហើបដែរថា ជប៉ុននឹងបោះទុនវិនិយោគ៤០ពាន់លានដុល្លារ មកក្នុងរោងចក្រផលិតរថយន្តនៅអាម៉េរិក តែលោកពុំបានបញ្ជាក់លម្អិតឡើយ៕ធ.ដ
-
វេណេស៊ុយអេឡាប្រកាសដកខ្លួនជាផ្លូវការចេញពីអង្គការរដ្ឋអាម៉េរិក OAS

វេណេស៊ុយអេឡា៖ ក្រុមអ្នកគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីចុងសប្តាហ៍មុននេះ បានរៀបចំការប្រមូលផ្តុំគ្នា ដើម្បីផ្តល់ការគាំទ្រដល់រដ្ឋាភិបាល ដែលបានសម្រេចចិត្តបោះបង់ចោលអង្គការរដ្ឋអាម៉េរិក OAS ដែលជាក្រុមមួយតំណាងឲ្យស្ទើរតែគ្រប់រដ្ឋឯករាជ្យនៅអឌ្ឍគោលខាងលិច។ នីតិវិធីនៃការចាកចេញពីអង្គការប្រចាំតំបន់នេះរបស់វេណេស៊ុយអេឡា បានកើតមានឡើងបន្ទាប់ពីកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ សហរដ្ឋអាម៉េរិកបានទម្លាក់ទណ្ឌកម្មថ្មីផ្សេងទៀតប្រឆាំងលើរដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡា ដើម្បីបន្តជំរុញឲ្យលោក ម៉ាឌូរ៉ូ បោះបង់ចោលអំណាច។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលវេណេស៊ុយអេឡានេះដែរ បានចាប់ផ្តើមកាលពីឆ្នាំ២០១៧ នៅពេលដែលទីក្រុងការ៉ាកាស់បានរិះគន់លើអង្គការ OAS ថា បានប្រព្រឹត្តផ្ទុយពីគោលការណ៍មូលដ្ឋានរបស់ខ្លួន៕ធ.ដ