Category: ព័ត៌មានអន្តរជាតិ

  • មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិស្រីលង្កា សម្រេចចិត្តលាលែងពីតំណែង ដើម្បីឆ្លើយតបនឹងករណីបំផ្ទុះគ្រាប់បែកផ្តាច់ជីវិតជិត៣៦០នាក់

    មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិស្រីលង្កា សម្រេចចិត្តលាលែងពីតំណែង ដើម្បីឆ្លើយតបនឹងករណីបំផ្ទុះគ្រាប់បែកផ្តាច់ជីវិតជិត៣៦០នាក់

    ស្រីលង្កា៖ ដើម្បីជាការទទួលខុសត្រូវ ចំពោះករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកដ៏អាក្រក់នៅឯព្រះវិហារគ្រិស្ត និងសណ្ឋាគារជាច្រើនកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលបានផ្តាច់ជីវិតកើនដល់៣៥៩នាក់ និងប្រមាណ៥០០នាក់ទៀតរងរបួសនោះ នៅទីបំផុតរដ្ឋលេខាធិការក្រសួងការពារជាតិស្រីលង្កា លោក Hamasiri Fernando បានសម្រេចលាលែងពីតួនាទីហើយ។ ទន្ទឹមនឹងការសម្រេចចិត្តនេះ លោក Fernando ក៏បានលើកឡើងថា បណ្តាទីភ្នាក់ងារការពារសន្តិសុខស្រីលង្កា បានខិតខំធ្វើការឆ្លើយតបយ៉ាងសកម្ម ចំពោះព័ត៌មានទាក់ទិននឹងគម្រោងនៃការវាយប្រហារ មុនពេលដែលការបំផ្ទុះគ្រាប់បែកអត្តឃាតទាំងនេះកើតឡើង ខណៈអះអាងនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលស្រីលង្កាក្នុងថ្ងៃដដែលនេះ បានប្រកាសទទួលស្គាល់ថា មានកំហុសឆ្គងដ៏សែនធំមួយក្នុងការទាក់ទង និងចែករំលែកព័ត៌មានសម្ងាត់នេះ ដែលតាមពិតអាចឲ្យស្ថាប័នសន្តិសុខស្រីលង្កាចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ឲ្យសោកនាដកម្មដ៏អាក្រក់នេះកើតឡើងបាន ឬមួយក៏យ៉ាងហោចណាស់អាចកាត់បន្ថយហានីភ័យបានមួយកម្រិតធំដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធស្រីលង្កាកំពុងបន្តការស៊ើបអង្កេតថា តើក្រុមភេរវករ ISIS ពិតជានៅពីក្រោយសកម្មភាពវាយប្រហារកាលពីថ្ងៃអាទិត្យ ដូចការអះអាងរបស់ពួកគេដែរឬយ៉ាងណា ស្របពេលក្រុមភេរវករក្នុងតំបន់ហៅថា National Thowheeth Jama’ath ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទប្រកាន់ថា ជាអ្នកប្រព្រឹត្ត៕ធ.ដ

  • ចិនព្រមានបារាំង ក្រោយនាវាចម្បាំងមួយគ្រឿងចូលមកច្រកសមុទ្រតៃវ៉ាន់ កាលពីដើមខែមេសានេះ

    ចិនព្រមានបារាំង ក្រោយនាវាចម្បាំងមួយគ្រឿងចូលមកច្រកសមុទ្រតៃវ៉ាន់ កាលពីដើមខែមេសានេះ

    ប៉េកាំង៖ រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់កំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ទីក្រុងប៉ារីស ស្របពេលដែលកងទ័ពជើងទឹកចិន បានព្រមានលើនាវាចម្បាំងបារាំងមួយគ្រឿង ដែលបានធ្វើដំណើរចូលមកកាន់ច្រកសមុទ្រតៃវ៉ាន់ កាលពីដើមខែមេសានេះ។ សូមរំលឹកថា កាលពីចុងខែមីនាកន្លងទៅនេះ នាវាពិឃាតអាម៉េរិក USS Curtis Wilbur ក៏បានធ្វើដំណើរនៅម្ដុំច្រកសមុទ្រតៃវ៉ាន់ផងដែរ ជាមួយការអះអាងថា នេះគឺជាការធ្វើនាវាចរជាទម្លាប់ អនុលោមតាមច្បាប់អន្តរជាតិ។ ក្រសួងការពារជាតិចិន បានគូសបញ្ជាក់ថា នាវាចម្បាំងមួយគ្រឿងរបស់បារាំង បានធ្វើដំណើរចូលមកកាន់ច្រកសមុទ្រតៃវ៉ាន់ដោយខុសច្បាប់ កាលពីថ្ងៃទី០៧ ខែមេសាកន្លងទៅ។ បើតាមក្រសួងការពារជាតិចិន ការធ្វើនាវាចរនៃនាវាចម្បាំងរបស់បារាំងនេះ បានកើតមានឡើងនៅចំពេលនាវាចម្បាំងរបស់អាម៉េរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រជាបន្តបន្ទាប់ ហើយទង្វើនេះតែងតែត្រូវបានចិនថ្កោលទោសយ៉ាងខ្លាំង ដោយសារតែទីក្រុងប៉េកាំងចាត់ទុកថា តៃវ៉ាន់គ្រាន់តែខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ៕ធ.ដ

  • សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលគោរមងារ សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

    សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលគោរមងារ សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

    ចិន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ ជាថ្នាក់ដឹកនាំកំពូលលើកដំបូងគេ របស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវគោរមងារ សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យា ល័យដ៏ធំនិងចំណាស់ជាងគេ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ពិធីប្រគល់និង ទទួលដែលធ្វើឡើង កាលពីរសៀលថ្ងៃទី២៥មេសា នៅសាកលវិទ្យាល័យប៉េកាំង វត្តមាននៃការ អញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល រ៉ាក់ទាក់បំផុត ពីថ្នាក់ដឹកនាំក្រសួងអប់រំចិន ក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ នៃសាកល វិទ្យាល័យ រួមទាំងនិស្សិតកម្ពុជា-ចិន ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យប៉េកាំង ជាច្រើន រូប។ នៅក្នុងពិធីទទួលនិងបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើ គារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង មុនពិធីប្រគល់គោរមងារ សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីសាកលវិទ្យាល័យប៉េកាំង។ ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យប៉េកាំង មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ សកម្មភាពដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការរំលត់ភ្លើងសង្រ្គាម របបប្រល័យពូជ សាសន៍…

  • មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើងសន្យាលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ អំឡុងជំនួបទ្វេភាគីលើកដំបូង

    មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើងសន្យាលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ អំឡុងជំនួបទ្វេភាគីលើកដំបូង

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យារួមគ្នាថា ប្រទេសទាំងពីរនឹងខិតខំព្យាយាមលើកកម្ពស់ទំនាក់ទំនងរវាងគ្នាឱ្យកាន់តែរឹងមាំឡើង ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅវៀតណាម កាលពីខែកុម្ភៈបានទទួលបរាជ័យ។ នៅក្នុងអំឡុងជំនួបលើកដំបូងនៅថ្ងៃព្រហស្បតិ៍តនេះ នៅឯកោះ រ៉ាស់ស្កាយ ក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តូក ស្ថិតនៅភាគខាងកើតបំផុតនៃប្រទេសរុស្ស៊ី លោក ពូទីន បានថ្លែងថា ខ្ញុំមានទំនុកចិត្តថា ដំណើរទស្សនកិច្ចរបស់លោក គីម មកកាន់រុស្ស៊ី នឹងជួយឱ្យពួកយើងយល់កាន់តែច្បាស់ថា ត្រូវធ្វើយ៉ាងដូចម្ដេចក្នុងការដោះស្រាយបញ្ហា នៅលើឧបទ្វីបកូរ៉េ និងអ្វីដែលរុស្ស៊ីអាចធ្វើបាន ដើម្បីជួយសម្រេចចិត្តវត្ថុបំណងនេះ។ ជាកិច្ចឆ្លើយតបវិញនោះ លោក គីម ក៏បានធ្វើការគូសបញ្ជាក់ប្រកបដោយក្តីសង្ឃឹមថា កិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើងផងដែរ។ សូមជម្រាបថា មេដឹកនាំប្រទេសទាំងពីរនឹងត្រូវពិភាក្សាគ្នាពីសំណុំរឿងនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែលោក គីម ក៏ត្រូវបានគេឲ្យដឹងដែរថា នឹងស្វែងរកការធានា និងការគាំទ្រពីរុស្ស៊ី ក្រោយកិច្ចប្រជុំជាមួយលោក ដូណាល់ ត្រាំ នៅវៀតណាមបរាជ័យ។ នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយហើយរបស់លោក គីម ជុងអ៊ុន…

  • SpaceX បញ្ជូនយានរ៉ុក្កែតដ៏ខ្លាំងក្លាបំផុតនៅលើពិភពលោកទៅកាន់ទីអវកាស សម្រាប់បេសកកម្មពាណិជ្ជកម្មលើកដំបូងរបស់ខ្លួន

    SpaceX បញ្ជូនយានរ៉ុក្កែតដ៏ខ្លាំងក្លាបំផុតនៅលើពិភពលោកទៅកាន់ទីអវកាស សម្រាប់បេសកកម្មពាណិជ្ជកម្មលើកដំបូងរបស់ខ្លួន

    សហរដ្ឋអាម៉េរិក៖ យានរ៉ុក្កែតប្រតិបត្តិការដ៏ខ្លាំងក្លាបំផុតនៅលើពិភពលោក ហ្វ័លខុន ហេវី របស់ក្រុមហ៊ុន ស្ពេសអិច បានចាប់ផ្តើមបេសកកម្មពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនពីរដ្ឋផ្លរីដា ក្នុងការប្រណាំងប្រជែង ដើម្បីចាប់យកកិច្ចសន្យាបង្ហោះរ៉ុក្កែតយោធា។ យានរ៉ុក្កែតដែលមានកម្ពស់ស្មើអគារ២៣ជាន់ ដែលកាលពីមុនបានដឹករថយន្ត តេស្លា រ៉ូដស្ទឺ (Tesla Roadster) របស់មហាសេដ្ឋីលោក អេលូន ម៉ាស ទៅទីអវកាស ក្នុងការធ្វើតេស្តហោះហើរសាកល្បងលើកដំបូងក្នុងឆ្នាំ២០១៨នោះ បានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស កេណេឌី ក្នុងរដ្ឋផ្លរីដា ដោយដឹកទំនិញរបស់អតិថិជនលើកដំបូងរបស់ខ្លួន។ ប្រហែល០៣នាទីក្រោយពីបាញ់បង្ហោះចេញពីទីតាំងបាញ់រ៉ុក្កែត កាំជ្រួចយានចំនួនពីរអមសងខាងយានរ៉ុក្កែត ហ្វ័លខុន ហេវី បានបំបែកចេញពីរ៉ុក្កែតស្នូលសម្រាប់ការចុះចតនៅឯស្ថានីយទ័ពអាកាស ខេបខាណាវើរ៉ល (Cape Canave ral) ដោយញ៉ាំងឱ្យមានការអបអរយ៉ាងរំភើបពីវិស្វកររបស់ក្រុមហ៊ុន ស្ពេសអិច នៅក្នុងការិយាល័យរបស់ក្រុមហ៊ុននៅទីក្រុងហ៊កថូន រដ្ឋកាលីហ្វ័រញ៉ា៕ធ.ដ

  • លោក ត្រាំ នឹងបញ្ជូនកងកម្លំាងប្រដាប់អាវុធទៅកាន់ព្រំដែនជាប់ប្រទេសម៉ិកស៊ិក

    លោក ត្រាំ នឹងបញ្ជូនកងកម្លំាងប្រដាប់អាវុធទៅកាន់ព្រំដែនជាប់ប្រទេសម៉ិកស៊ិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃពុធនេះថា ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបញ្ជូនកងទាហានប្រដាប់អាវុធទៅកាន់ព្រំដែនខាងត្បូង បន្ទាប់ពីកងកម្លាំងម៉ិចស៊ិកនាពេលថ្មីៗនេះ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងអាម៉េរិក។ ការកត់សម្គាល់បែបនេះរបស់លោក បានកើតមានឡើង ទំនងជាចង់សំដៅទៅលើហេតុការណ៍មួយកាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅនេះ នៅពេលដែលកងកម្លាំងម៉ិចស៊ិក ត្រូវបានគេរាយការណ៍ថា បានចោទសួរ និងភ្ជង់កាំភ្លើងរបស់ខ្លួនលើកងកម្លាំងអាម៉េរិកពីរនាក់ ដែលធ្វើការឃ្លាំមើលនៅតាមព្រំដែន។ ពាក់ព័ន្ធនឹងបញ្ហានេះ មន្រ្តីការពារជាតិអាម៉េរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបានប្រាប់សារព័ត៌មាន CNN កាលពីសប្តាហ៍មុនថា កងទាហានអាម៉េរិក២នាក់នៅក្នុងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ដែលធ្វើការយាមល្បាតនៅតាមបណ្តោយព្រំដែនអាម៉េរិក ត្រូវបានក្រុមមន្រ្តីយោធាម៉ិចស៊ិក៥ទៅ៦នាក់ឃាត់សួរនាំ។ មន្រ្តីដដែលបន្តថា កងទាហានម៉ិចស៊ិក បានភ្ជង់អាវុធរបស់ខ្លួនលើកងកម្លាំងអាម៉េរិក ហើយថែមទាំងដកហូតយកអាវុធរបស់ពួកគេ បើទោះជាតំបន់នោះ ស្ថិតនៅខាងទឹកដីសហរដ្ឋអាម៉េរិក ស្ថិតនៅភាគខាងជើងនៃរដ្ឋ រីអូ ហ្គ្រែន នៅរដ្ឋតិចសាស់ ជាទីខណ្ឌចែកដោយរបងព្រំដែនខាងត្បូង៕ធ.ដ

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកសង្ឃឹមថា នឹងមានឱកាសច្រើនទៀត ដើម្បីធ្វើកិច្ចពិភាក្សាស្តីពីការដកអាវុធនុយក្លេអ៊ែរចេញពីកូរ៉េខាងជើង

    ប្រមុខការទូតសហរដ្ឋអាម៉េរិកសង្ឃឹមថា នឹងមានឱកាសច្រើនទៀត ដើម្បីធ្វើកិច្ចពិភាក្សាស្តីពីការដកអាវុធនុយក្លេអ៊ែរចេញពីកូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយនៅថ្ងៃពុធនេះថា បើទោះបីជាកិច្ចពិភាក្សារវាងសហរដ្ឋអាម៉េរិកជាមួយនឹងកូរ៉េខាងជើង ត្រូវទទួលការបរាជ័យ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែសង្ឃឹមថា នឹងមានឱកាសបន្ថែមទៀត ដើម្បីចរចាគ្នាស្តីពីវិធីសាស្រ្តក្នុងការដកអាវុធនុយក្លេអ៊ែរចេញពីទីក្រុងព្យុងយ៉ាង។ លោក ប៉ុមប៉េអូ បានកត់សម្គាល់ទៀតថា លទ្ធផលចុងក្រោយនេះ គឺផ្តោតសំខាន់ថា តើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ប្រទេសលោក ឬយ៉ាងណា។ លោកបន្ថែមទៀតថា ភាគីទាំងពីរបានស្វែងយល់ពីគ្នាទៅវិញទៅមកជាច្រើន បន្ទាប់ពីជំនួបកំពូលជាលើកទី២ រវាងលោក ត្រាំ និងលោក គីម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ។ គួរបញ្ជាក់ផងដែរថា អនាគតនៃការភ្ជាប់ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយកូរ៉េខាងជើង ហាក់ដូចជាមានភាពស្រពិចស្រពិល ចាប់តាំងពីកិច្ចប្រជុំកំពូលនៅប្រទេសវៀតណាម បញ្ចប់ដោយគ្មានសញ្ញានៃការទាក់ទងដោយផ្ទាល់រវាងភាគីទាំងពីរ បើទោះបីជាប្រមុខការទូតអាម៉េរិករូបនេះ បានអះអាងថា ពួកគេបានពិភាក្សាពីរបៀបឆ្ពោះទៅកាន់ការរំសាយអាវុធនុយក្លេអ៊ែរ៕ធ.ដ

  • ប្រមុខការទូតអ៊ីរ៉ង់ព្រមានសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងផលវិបាកដែលបណ្តាល មកពីការដាក់ទណ្ឌកម្មប្រេង

    ប្រមុខការទូតអ៊ីរ៉ង់ព្រមានសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងផលវិបាកដែលបណ្តាល មកពីការដាក់ទណ្ឌកម្មប្រេង

    អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាម៉េដ ចាហ្វាដ ហ្សារីស បានព្រមាននៅថ្ងៃពុធនេះថា សហរដ្ឋអាម៉េរិកត្រូវតែត្រៀមខ្លួនសម្រាប់ផលវិបាក ប្រសិនបើខ្លួននៅតែព្យាយាមបញ្ឈប់អ៊ីរ៉ង់មិនឲ្យលក់ប្រេង និងមិនឲ្យប្រើប្រាស់ច្រកសមុទ្រ ហ័រម៊ូស ខណៈការកត់សម្គាល់បែបនេះ បានកើតមានឡើងស្របពេលមានការសុំចរចាដោះដូរអ្នកទោសគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បាននិយាយថា យើងជឿជាក់ថា ប្រទេសអ៊ីរ៉ង់នឹងបន្តលក់ប្រេងរបស់ខ្លួនទៀត ហើយថា យើងនឹងបន្តស្វែងរកអ្នកទិញសម្រាប់ប្រេងរបស់យើង ហើយយើងក៏នឹងបន្តប្រើប្រាស់ច្រកសមុទ្រ ហ័រម៊ូស ជាច្រកធ្វើដំណើរដ៏សុវត្ថិភាពមួយ សម្រាប់ការលក់ប្រេងរបស់យើងផងដែរ។ សូមរំលឹកថា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ សហរដ្ឋអាម៉េរិកបានទាមទារឲ្យអ្នកទិញប្រេងពីអ៊ីរ៉ង់ទាំងអស់ឈប់ទិញតទៅទៀត នៅក្នុងខែឧសភាខាងមុខ បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងទណ្ឌកម្ម ហើយនេះគឺជាការបញ្ចប់នូវការលើកលែងចំនួន៦ខែ ដែលអនុញ្ញាតឲ្យក្រុមអ្នកទិញប្រេងដ៏ធំបំផុតទាំង៨របស់អ៊ីរ៉ង់ បន្តនាំចូលប្រេងពីទីក្រុងតេហេរ៉ង់៕ធ.ដ

  • ហេតុការណ៍ផ្ទុះថ្មីមួយទៀតនៅស្រីលង្កា ខណៈចំនួនអ្នកស្លាប់កើនដល់៣៥៩នាក់ និងចាប់ខ្លួនជនសង្ស័យកើនដល់៧៥នាក់ហើយ

    ហេតុការណ៍ផ្ទុះថ្មីមួយទៀតនៅស្រីលង្កា ខណៈចំនួនអ្នកស្លាប់កើនដល់៣៥៩នាក់ និងចាប់ខ្លួនជនសង្ស័យកើនដល់៧៥នាក់ហើយ

    ស្រីលង្កា៖ សំឡេងផ្ទុះថ្មីមួយទៀតត្រូវបានលាន់ឮចេញពីដីវាលមួយកន្លែង នៅពីក្រោយអគារតុលាការក្នុងទីក្រុង ភូហ្គោដា ដែលមានចម្ងាយ៤០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងកូឡុំបូ នេះបើតាមការអះអាងរបស់ប៉ូលិសស្រីលង្កានៅថ្ងៃព្រហស្បត្តិ៍នេះ។ រហូតមកទល់ព្រឹកថ្ងៃព្រហស្បតិ៍តនេះ ជនសង្ស័យសរុប៧៥នាក់កំពុងស្ថិតក្រោមការឃាត់ខ្លួន និងសួរចម្លើយទាក់ទិនទៅនឹងករណីវាយប្រហារដ៏អាក្រក់បំផុតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បណ្តាលឲ្យមនុស្ស៣៥៩នាក់បាត់បង់ជីវិត និងប្រមាណ៥០០នាក់ទៀតរងរបួសធ្ងន់-ស្រាល។ បើតាមប៉ូលិសស្រីលង្កា បច្ចុប្បន្នការស៊ើបអង្កេតទៅលើករណីផ្ទុះថ្មីខាងលើនេះ កំពុងតែធ្វើឡើងយ៉ាងបន្ទាន់ ខណៈយន្តហោះដ្រូន ឬយន្តហោះគ្មានមនុស្សបើក ត្រូវបានហាមមិនឲ្យធ្វើការបង្ហោះឡើយនៅទូទាំងប្រទេស។ ករណីផ្ទុះថ្មីនេះទៀតសោតបានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលស្រីលង្កាបានប្រកាសប្រាប់ភ្ញៀវទេសចរនានា កុំឲ្យព្រួយបារម្ភរឿងសន្តិសុខ ព្រោះពេលនេះកងកម្លាំងយោធា និងប៉ូលិសត្រូវបានដាក់ពង្រាយបន្ថែមនៅតាមតំបន់សំខាន់ៗ ដើម្បីការពារសន្តិសុខជារួម។ បើតាមយោធាស្រីលង្កា កងទ័ពជើងគោកបានបង្កើនការដាក់ពង្រាយចំនួនទ័ពពី ១,៣០០នាក់រហូតដល់៦,៣០០នាក់ ហើយកងទ័ពជើងទឹក និងជើងអាកាស ក៏បានដាក់ពង្រាយទ័ពបន្ថែម២,០០០នាក់ផងដែរ ដើម្បីជួយដល់ការតាមប្រមាញ់ជនសង្ស័យដទៃទៀត៕ធ.ដ

  • កិច្ចប្រជុំលើកដំបូងរវាងលោក ពូទីន និងលោក គីម ចាប់ផ្តើមជាផ្លូវការហើយ ផ្តោតសំខាន់លើបញ្ហាអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

    កិច្ចប្រជុំលើកដំបូងរវាងលោក ពូទីន និងលោក គីម ចាប់ផ្តើមជាផ្លូវការហើយ ផ្តោតសំខាន់លើបញ្ហាអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាប់ផ្តើមកិច្ចពិភាក្សាទល់មុខគ្នាជាផ្លូវការហើយ នៅក្នុងសាកលវិទ្យាល័យ ហ្វា អេសស្ទឺន ហ្វេដឌើរ៉ល (FEFU) នៅលើកោះ រ៉ាស់ស្គាយ (Russky) ទីក្រុង វ្ល៉ាឌីវ៉ូស្តូក ភាគខាងកើតដាច់ឆ្ងាយរបស់ប្រទេសរុស្ស៊ី ។ នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយហើយរបស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី ខណៈឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ធ្លាប់បានមកទស្សនកិច្ច០៣ដងនៅរុស្ស៊ី ដោយលើកចុងក្រោយកាលពីឆ្នាំ២០១១ ។ជំនួបនេះកើតមានឡើងបន្ទាប់ពីជំនួបកំពូលើកទីពីររវាងលោក ត្រាំ និងលោក គីម បានទទួលបរាជ័យនៅវៀតណាម ។ វិមានក្រឹមឡាំងបានលើកឡើងថា ជំនួបកំពូលនេះ បានចាប់ផ្តើមប្រព្រឹត្តទៅចាប់ពីម៉ោង២រសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ហើយកិច្ចពិភាក្សានេះ បានផ្តោតជាចម្បងទៅលើដំណោះស្រាយនយោបាយ និងការទូត សម្រាប់បញ្ហាអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ៕ធ.ដ