Category: ព័ត៌មានអន្តរជាតិ

  • គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមវេទិកាសម្ព័ន្ធនៃដៃគូសម្រាប់ការអភិវឌ្ឍបៃតងនៃក្របខណ្ឌគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ដែលរៀបចំឡើងដោយក្រសួងអេកូឡូស៊ី និងបរិស្ថានចិន

    គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមវេទិកាសម្ព័ន្ធនៃដៃគូសម្រាប់ការអភិវឌ្ឍបៃតងនៃក្របខណ្ឌគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ដែលរៀបចំឡើងដោយក្រសួងអេកូឡូស៊ី និងបរិស្ថានចិន

    ចិន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍្ត ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមវេទិកាសម្ព័ន្ធនៃដៃគូសម្រាប់ការអភិវឌ្ឍបៃតង នៃក្របខ័ណ្ឌគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ (BRI International Green Development Coalituon, BRIGC) ដែលបានប្រារព្ធរៀបចំឡើងដោយក្រសួងអេកូឡូស៊ី និងបរិស្ថានចិន។ សហប្រធាននៃវេទិកានេះរួមមានឯកឧត្តរដ្ឋមន្ត្រី Li Ganjie ឯកឧត្តមរដ្ឋមន្ត្រី Masagos Zulkifli (សិង្ហបុរី) ឯកឧត្តម Vidar Helgesen ( ណ័រវេ) និងលោក Andrew Steer (CEO, WRI)។ វេទិកា BRIGC គឺជាគំនិតផ្តួចផ្តើមរួមគ្នារវាងក្រសួងអេកូឡូស៊ី និងបរិស្ថានចិន និងដៃគូរអន្តរជាតិនានា ដើម្បីអនុវត្តឲ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព (UN 2030 SDGs) និងកិច្ចព្រមព្រៀងក្រុងប៉ារីស (Paris…

  • តម្លៃប្រេងឡើងថ្លៃខ្លាំងក្នុងរយៈពេល៦ខែមកនេះ ស្របពេលដែលសហរដ្ឋអាម៉េរិក ទទូចឲ្យប្រទេសទាំងអស់ឈប់នាំចូលប្រេងរបស់អ៊ីរ៉ង់

    តម្លៃប្រេងឡើងថ្លៃខ្លាំងក្នុងរយៈពេល៦ខែមកនេះ ស្របពេលដែលសហរដ្ឋអាម៉េរិក ទទូចឲ្យប្រទេសទាំងអស់ឈប់នាំចូលប្រេងរបស់អ៊ីរ៉ង់

    គិតមកទល់សប្តាហ៍នេះ តម្លៃប្រេងបានឡើងថ្លៃខ្ពស់ក្នុងរយៈពេល៦ខែ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ខ្លួននឹងលែងឲ្យប្រទេសនានារួចខ្លួនពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ប្រសិនបើប្រទេសទាំងនោះបន្តទិញប្រេងឆៅរបស់អ៊ីរ៉ង់ ដែលនេះជាចំណាត់ការមួយមានគោលបំណងដាក់ទណ្ឌកម្មប្រេងទាំងស្រុងលើទីក្រុងតេហេរ៉ង់។ ការលើកលែងការអនុញ្ញាតចំពោះប្រទេស៨រួមមាន ប្រទេសនាំប្រេងអ៊ីរ៉ង់ចូលសំខាន់ៗមាន ចិន ឥណ្ឌា ជប៉ុន តួកគី និងកូរ៉េខាងត្បូង មានកំណត់ពេលផុតកំណត់នៅថ្ងៃទី០២ ខែឧសភាខាងមុខ។ បើតាមធនាគារ RBC Capital Markets ដែលជាធនាគារវិនិយោគទុនសាកលលោកបានប្រាប់អតិថិជនថា ខ្លួនរំពឹងនឹងបាត់បង់ប្រេងពី៧សែនទៅ៨សែនធុងក្នុងមួយថ្ងៃពីទីផ្សារ ជាផលវិបាកនៃការហាមឃាត់នេះ។ ប្រការនេះនឹងរឹតបន្តឹងការផ្គត់ផ្គង់នៅពេលដែលរដូវត្រូវការប្រេងចាប់ផ្តើមនៅក្នុងតំបន់អឌ្ឍគោលខាងជើង ដែលបានបង្ខំឲ្យប្រទេសនាំប្រេងចូល ស្វះស្វែងរកការផ្គត់ផ្គង់កន្លែងផ្សេងទៀត ការស្វែងរកបានធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើង ដោយផលិតផលប្រេងធ្លាក់ចុះក្នុងប្រទេសវ៉េណេស៊ុយអេឡា និងលីប៊ី ពីព្រោះតែភាពចលាចល និងជម្លោះក្នុងប្រទេស។ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក បានបន្តធ្វើឡើងលើប្រទេសអ៊ីរ៉ង់កាលពីឆ្នាំទៅ នៅពេលដែលលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លែអ៊ែរឆ្នាំ២០១៥ ដែលបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ដែលក្នុងនោះរដ្ឋាភិបាលក្រុងតេរ៉ង់ បានយល់ព្រមបញ្ឈប់ការផលិតអាវុធនុយក្លែអ៊ែរ ដើម្បីដោះដូរការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម៕ធ.ដ

  • នៅត្រីមាសដំបូងឆ្នាំ២០១៩នេះ វៀតណាមនាំចេញសាច់ត្រីប្រាទៅអង់គ្លេស កើនឡើងជិត៧០ភាគរយ

    នៅត្រីមាសដំបូងឆ្នាំ២០១៩នេះ វៀតណាមនាំចេញសាច់ត្រីប្រាទៅអង់គ្លេស កើនឡើងជិត៧០ភាគរយ

    វៀតណាម៖ នៅត្រីមាសទី១ ឆ្នាំ២០១៩នេះ ប្រទេសវៀតណាមបាននាំចេញត្រីប្រាទៅកាន់ទីផ្សារប្រទេសអង់គ្លេសកើនឡើងរហូតដល់ជិត៧០% ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជិត១២លានដុល្លារអាម៉េរិក នេះបើតាមការបញ្ជាក់ពីសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម។ អង់គ្លេស គឺជាទីផ្សារធំបំផុតទី២សម្រាប់ការនាំចេញត្រីប្រារបស់វៀតណាម ហើយបើតាមសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាមនៅឆ្នាំនេះ គេរំពឹងថា នឹងមានអ្នកបញ្ជាទិញពីប្រទេសក្នុងទ្វីបអឺរ៉ុបសំខាន់ៗផ្សេងទៀតផងដែរ។ ការនាំចេញច្រើនជាងការនាំចេញសាច់ត្រីប្រាក្លាសេកក ដែលមានតម្លៃខ្ពស់បំផុត៥ដុល្លារ៣សេនក្នុងមួយគីឡូក្រាម។ តម្រូវការត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងជាលំដាប់ ហើយតម្លៃក៏ទំនងជានឹងនៅតែរក្សាបានខ្ពស់ដែរនៅឆ្នាំនេះ ហើយវាក៏កំពុងទាក់ទាញទីផ្សារសម្រាប់អ្នកនាំចេញទៀតផង។ វៀតណាមត្រូវបានគេដឹងថា គឺជាអ្នកផ្គត់ផ្គង់ធំបំផុតទី៦ ដែលនាំប្រភេទសាច់សត្វពណ៌ស ទៅកាន់ទីផ្សារអង់គ្លេស បន្ទាប់ពីអៀកឡង់ ចិន ណ័រវេ រុស្ស៊ី និងកោះហ្វាអ៊ី។ បើតាមសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម សម្រាប់ឆ្នាំ២០១៩នេះ ប្រទេសក្បែរខាងកម្ពុជាមួយនេះ រំពឹងនឹងនាំចេញត្រីប្រាគិតជាទឹកប្រាក់សរុបប្រមាណ២,៤ពាន់លានដុល្លារអាម៉េរិក ដោយសារតែការកើនឡើងនៃតម្រូវការរបស់ប្រទេសចិន និងការបន្ធូរបន្ថយពន្ធនៅលើទីផ្សារអឺរ៉ុប៕ធ.ដ

  • ទំហំពាណិជ្ជកម្មចិន-វៀតណាមបន្តកើនឡើង ខណៈឆ្នាំមុនមានជិត១០៧ពាន់លានដុល្លារ

    ទំហំពាណិជ្ជកម្មចិន-វៀតណាមបន្តកើនឡើង ខណៈឆ្នាំមុនមានជិត១០៧ពាន់លានដុល្លារ

    ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងវៀតណាម បាននិងកំពុងរីកចម្រើន ក្នុងទិសដៅវិជ្ជមាន តាមរយៈការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងនឹងគ្នាទាំងពីរនេះ ដោយគេដឹងថា វៀតណាមកំពុងក្លាយជាទីតាំងអំណោយផលវិនិយោគខ្លាំង សម្រាប់ក្រុមវិនិយោគិនចិន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២៥ មេសានេះ។យោងតាមទីភ្នាក់ងារវិនិយោគបរទេស នៃក្រសួងផែនការនិងវិនិយោគរបស់វៀតណាមបានឲ្យដឹងថា ចិនបានបោះទុនវិនិយោគប្រមាណ១,៦ពាន់លានដុល្លារអាម៉េរិក នៅប្រទេសវៀតណាម ត្រឹម៤ខែដំបូង នៃឆ្នាំ២០១៩នេះ ជាហេតុនាំឲ្យចិនក្លាយជាប្រទេសវិនិយោគធំបំផុតលំដាប់ទី៤ របស់វៀតណាម ក្នុងរយៈពេលនេះ។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់វៀតណាម ចាប់តាំងពីឆ្នាំ២០០៤ ហើយទំហំពាណិជ្ជកម្មទ្វេភាគីបានបន្តកើនឡើងខ្លាំង។ បច្ចុប្បន្ននេះ ចិនគឺជាទីផ្សារនាំចូលដ៏ធំលំដាប់ទី២របស់វៀតណាម បន្ទាប់ពីសហរដ្ឋអាម៉េរិក។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់អាស៊ានដែរ ហើយជាប់ចំណាត់ថ្នាក់លេខ៨ លើពិភពលោក។ វៀតណាមក៏ជាប្រទេសទីផ្សារនាំចេញលំដាប់ទី៥ និងនាំចូលលំដាប់ទី៩របស់ចិនដែរ។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមថា ទំហំពាណិជ្ជកម្មវៀតណាម និងចិនបានឈានដល់១០៦,៧ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន កើនឡើង១៣,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ វៀតណាមបាននាំចេញទំនិញតម្លៃ៤១,២៦ពាន់លានដុល្លារអាម៉េរិកទៅចិន កើនឡើង១៦,៥៦ភាគរយ ខណៈដែលចិននាំចូលមកវិញ មានតម្លៃ៦៥,៤៣ពាន់លានដុល្លារ កើនឡើង១១,៦៨ភាគរយ៕ម.ន  

  • ធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចថៃធ្លាក់ចុះមកនៅត្រឹម៣,៨ភាគរយ នៅឆ្នាំ២០១៩នេះ និងឆ្នាំបន្ទាប់

    ធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចថៃធ្លាក់ចុះមកនៅត្រឹម៣,៨ភាគរយ នៅឆ្នាំ២០១៩នេះ និងឆ្នាំបន្ទាប់

    ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចថៃនឹងមានអត្រាធ្លាក់ចុះមកនៅត្រឹម ៣,៨ភាគរយ ក្នុងឆ្នាំ២០១៨នេះ ហើយនៅឆ្នាំបន្ទាប់គឺ៣,៩ភាគរយ ដោយកំណើនតិចតួចនេះកើនឡើង ដោយសារតែរងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក។ អ្នកវិភាគសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំនៅប្រទេសថៃ លោក Kiatipong Ariyapratya បាននិយាយ កាលពីថ្ងៃពុធទី២៤ មេសាម្សិលមិញថា ធនាគារពិភពលោកបានមើលឃើញថា សេដ្ឋកិច្ចថៃបានធ្លាក់ចុះពី៣,៩ភាគរយ មកនៅ៣,៨ភាគរយ ក្នុងឆ្នាំ២០១៩នេះ និងឆ្នាំ២០២០ ដោយសារតែមានសំពាធទាក់ទងសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន ប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន។ ការព្យាករណ៍នេះដោយផ្អែកថា កំណើននាំចេញរបស់ប្រទេសថៃនឹងមាន៥,៧ភាគរយ នៅឆ្នាំ២០១៩នេះ និង៥,៥ភាគរយ នៅឆ្នាំបន្ទាប់ ខណៈដែលកាលពីឆ្នាំ២០១៨មានដល់ទៅ៥,៩ភាគរយ នេះបើតាមការបញ្ជាក់របស់លោក Kiatipong។ អ្នកវិភាគរូបនេះបន្ថែមទៀតថា ការប៉ាន់ស្មាននេះមិនទាន់រួមបញ្ចូលពីកក្តានយោបាយក្នុងស្រុកនោះទេ ហើយប្រសិនបើលទ្ធផលបោះឆ្នោតផ្លូវការមិនទាន់ប្រកាស ដើម្បីឲ្យដឹងពីសមាសភាពរដ្ឋាភិបាលថ្មីទេនោះ ការវិនិយោគទាំងក្នុងវិស័យរដ្ឋ និងឯកជននឹងរងផលប៉ះពាល់ដល់ឆ្នាំ២០២១ឯណោះ៕ម.ន  

  • ជំនួបកំពូលរវាងលោក ពូទីន និងលោក គីម ត្រូវរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហានុយក្លេអ៊ែរ និងសេដ្ឋកិច្ច

    ជំនួបកំពូលរវាងលោក ពូទីន និងលោក គីម ត្រូវរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហានុយក្លេអ៊ែរ និងសេដ្ឋកិច្ច

    រុស្ស៊ី៖ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅដល់ទីក្រុង វ៉ា្លឌីវ៉ូស្តុក ហើយនៅថ្ងៃពុធនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈមិនមានព័ត៌មានលម្អិតច្រើនឡើយ ជុំវិញជំនួបលើកដំបូងរវាងមេដឹកនាំប្រទេសទាំងពីរ ប៉ុន្តែប្រធានបទសំខាន់អាចផ្ដោតលើការរំសាយនុយក្លេអ៊ែរ និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច។ រថភ្លើងពិសេសដឹកប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ស្ថានីយ៍រថភ្លើងក្នុងទីក្រុង វ៉ា្លឌីវ៉ូស្តុក នៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីចាកចេញពីរដ្ឋធានី ព្យុងយ៉ាង នៅព្រឹកថ្ងៃដដែលនេះ។ សន្តិសុខត្រូវបានពង្រឹងយ៉ាងខ្លាំងក្នុងទីក្រុងតំបន់ចុងបូព៌ាមួយនេះ ចំណែកកម្មវិធីនៃដំណើរទស្សនកិច្ចរបស់លោក គីម ត្រូវបានលាក់ជាសម្ងាត់ ប៉ុន្តែគេអាចមើលឃើញពីការរៀបចំទទួលបដិសណ្ឋារកិច្ចតាំងពីដើមសប្ដាហ៍នេះ។ គួរបញ្ជាក់ថា លោក គីម នឹងជួបជាមួយលោក ពូទីន នៅថ្ងៃព្រហស្បត្តិ៍នេះ នៅសកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុង វ៉ា្លឌីវ៉ូស្តុក ដោយខាងកូរ៉េខាងជើងជាអ្នកស្នើឲ្យរៀបចំជំនួបនៅសកលវិទ្យាល័យនេះ ក្រោមហេតុផលសន្តិសុខ។ មេដឹកនាំកូរ៉េខាងជើងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកនឹងទទួលបានជោគជ័យ ហើយមានប្រយោជន៍ ដោយសារលោកនឹងមានការជជែកគ្នាជាមួយប្រធានាធិបតីរុស្ស៊ីលើការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ និងទំនាក់ទំនងទ្វេភាគី៕ម.ន

  • ប្រធាននាយកដ្ឋានរណសិរ្សរួបរួមជាតិកូរ៉េខាងជើងត្រូវដកចេញពីតំណែង ដោយសារកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាម៉េរិកនៅវៀតណាមបរាជ័យ

    ប្រធាននាយកដ្ឋានរណសិរ្សរួបរួមជាតិកូរ៉េខាងជើងត្រូវដកចេញពីតំណែង ដោយសារកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាម៉េរិកនៅវៀតណាមបរាជ័យ

    កូរ៉េខាងជើង៖ សមាជិកសភាកូរ៉េខាងត្បូង លោកស្រី Lee Hye-hoon បានថ្លែងប្រាប់អ្នកយកព័ត៌មានថា លោក គីម យ៉ុងចុល ត្រូវបានដកតំណែងក្នុងនាមជាប្រធាននាយកដ្ឋានរណសិរ្សរួបរួមជាតិ របស់គណបក្សពលករកូរ៉េខាងជើង ដែលជាស្ថាប័នមួយទទួលបន្ទុកស្ដាទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។ បើតាមសមាជិកសភាកូរ៉េខាងត្បូងរូបនេះ លោក យ៉ុងចុល ត្រូវបានដកចេញពីតំណែងដោយសារតែបរាជ័យក្នុងការស្វែងរកកិច្ចព្រមព្រៀង និងការបន្ធួរបន្ថយទណ្ឌកម្មពីសហរដ្ឋអាម៉េរិក នាអំឡុងកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ហើយបុរសវ័យ៧៤ឆ្នាំរូបនេះ ត្រូវបានជំនួសតំណែងដោយលោក Jang Kum-chol។ យ៉ាងណាមិញ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងមិនទាន់ធ្វើការអត្ថាធិប្បាយពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ខាងលើនៅឡើយទេ រីឯលោក គីម យ៉ុងចុល ក៏មិនត្រូវបានគេឃើញអមដំណើរលោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយលោក វ៉ា្លឌីមៀ ពូទីន នោះដែរ៕ម.ន

  • ប៉ាគីស្ថានទទួលជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលប្រឆាំងនាវាផលិតក្នុងស្រុក ដោយជោគជ័យនៅសមុទ្រអារ៉ាប់ខាងជើង

    ប៉ាគីស្ថានទទួលជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលប្រឆាំងនាវាផលិតក្នុងស្រុក ដោយជោគជ័យនៅសមុទ្រអារ៉ាប់ខាងជើង

    ប៉ាគីស្ថាន៖ កងទ័ពជើងទឹកប៉ាគីស្ថានទទួលជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាចម្បាំងដែលផលិតនៅក្នុងស្រុក ចេញពីយន្តហោះចម្បាំងដ៏លឿនមួយនៅសមុទ្រអារ៉ាប់ខាងជើង នៅថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលការធ្វើតេស្តនេះ ត្រូវបានលាតត្រដាងដោយទីភ្នាក់ងារទំនាក់ទំនងអន្តរសេវាកម្មសាធារណៈ (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។ ប្រភពបន្តថា មីស៊ីលនេះបានបាញ់ចំគោលដៅនៅលើដីគោក ដោយសរបញ្ជាក់ឱ្យឃើញនូវសមត្ថភាពនៃប្រព័ន្ធមីស៊ីលដ៏ពិសេស ខណៈការបាញ់គ្រាប់ពិតដោយជោគជ័យនេះជាថ្មីម្តងទៀត បានបង្ហាញពីអំណាចសព្វាវុធគួរឱ្យជឿជាក់បានរបស់កងទ័ពជើងទឹកប៉ាគីស្ថាន និងកម្រិតភាពច្បាស់នៃអាវុធបច្ចេកវិជ្ជាខ្ពស់ ដែលសម្រេចបានដោយឧស្សាហកម្មការពារជាតិរបស់ប៉ាគីស្ថាន។ យ៉ាងណាមិញ កងទ័ពជើងទឹកប៉ាគីស្ថានមិនបានបញ្ជាក់ពីប្រភេទយន្តហោះចម្បាំងដ៏លឿន ដែលប្រើសម្រាប់ការបាញ់មីស៊ីលប្រឆាំងនាវាចម្បាំងនោះទេ ដោយគេគ្រាន់តែដឹងថា ប៉ាគីស្ថានបាននឹងកំពុងអភិវឌ្ឍមីស៊ីលប្រឆាំងនាវាចម្បាំងសម្រាប់បំពាក់លើជើងទម្រ Babur 1B ដែលបានបាញ់សាកល្បងលើកចុងក្រោយបំផុតនៅខែមេសា ឆ្នាំ២០១៨៕ម.ន

  • មនុស្សស្លាប់៦០នាក់ ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅអាហ៊្វ្រិកខាងត្បូង

    មនុស្សស្លាប់៦០នាក់ ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅអាហ៊្វ្រិកខាងត្បូង

    អាហ៊្វ្រិកខាងត្បូង៖ មនុស្ស៦០នាក់បានបាត់បង់ជីវិត ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលបានវាយប្រហារលើទីក្រុង Durban ក្នុងខេត្ត KwaZulu-Natal ភាគខាងកើតប្រទេស នេះបើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរអាហ្វ្រិកខាងត្បូង នៅក្នុងថ្ងៃពុធសប្តាហ៍នេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា មនុស្សច្រើនជាង១,០០០នាក់ ត្រូវបានជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាព ស្របពេលអាជ្ញាធរកំពុងដុតដៃដុតជើងក្នុងការផ្ដល់ជំនួយជាបន្ទាន់ដល់ជនរងគ្រោះ។តំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសអាហ៊្វ្រិកខាងត្បូងបានទទួលរងគ្រោះធ្ងន់ ដោយសារទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនាប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយទឹកជំនន់ និងគ្រោះរអិលបាក់ដីបានបំផ្លាញផ្ទះជាច្រើនខ្នង រួមទាំងសកលវិទ្យាល័យចំនួន២ផងដែរ៕ម.ន

  • អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន ជាឱកាសដ៏សំខាន់មួយសម្រាប់សកលលោកទាំងមូល

    អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន ជាឱកាសដ៏សំខាន់មួយសម្រាប់សកលលោកទាំងមូល

    ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយក្រុមអ្នកកាសែតចិន ក្នុងទីស្នាក់ការកណ្តាលរបស់ UN នៅសហរដ្ឋអាម៉េរិក មុនពេលត្រូវចេញធ្វើដំណើរទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង កាលពីម្សិលមិញ លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានលើកឡើងថា ដោយយោងលើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) មានទំហំវិនិយោគដ៏ធំសម្បើម សម្រាប់កិច្ចសហប្រតិបត្តិអន្តរជាតិ វាគឺជា ឱកាសមួយមានសារៈសំខាន់ជាខ្លាំង សម្រាប់ការពង្រឹងសមត្ថភាពអនុវត្តន៍នូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព ព្រមទាំងសម្រាប់ការចាប់ផ្តើមនូវ «ទស្សនវិស័យបៃតង» ក្នុងពេលអនាគត ។ ប្រមុខដឹកនាំ UN បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះទៀតថា «បញ្ហាបម្រែបម្រួល អាកាសធាតុសាកល ក៏កំពុងតែរត់ទៅមុខយ៉ាងលឿន ដោយយើង មិនអាចបំពេញយាមពាក្យសន្យា ដែលធ្វើឡើងនៅទីក្រុងប៉ារីសបាន ហើយម៉្យាងវិញទៀត យើងមានការព្រួយបារម្ភថា វានឹងមិន មានឆន្ទៈផ្នែកនយោបាយគ្រប់គ្រាន់ នៅជុំវិញពិភពលោក ដើម្បីរួមគ្នា ជួយទប់ស្កាត់បញ្ហានេះ» ។ បើតាមសម្តីលោក Guterres នៅពេលយើងមានទំហំវិនិយោគយ៉ាងធំសម្បើម នៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងទម្រង់ជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ…