-
យាន Curiosity របស់អង្គការ NASA ជួបប្រទះបាតុភូតសូរ្យគ្រាសនៅលើភពអង្គារ

សហរដ្ឋអាមេរិក៖ យោងតាមប្រភពពីគេហទំព័រអវកាស-វិទ្យាសាស្រ្ត ស្ពេស បានឱ្យដឹងថា យានរុករក ឃ្យូរីសស៊ីតធី របស់អង្គការ NASA កាលពីខែមុននេះ បានប្រទះឃើញបាតុភូតសូរ្យគ្រាសដល់ទៅពីរលើក ក្នុងអំឡុងពេលមិនដល់ពីរសប្តាហ៍ផង នៅលើភពអង្គារ (Mars) ។ ក្នុងអំឡុងបាតុភូតសូរ្យគ្រាសទីមួយ នៅថ្ងៃទី១៧ ខែមីនា យាន ឃ្យូរីសស៊ីតធី បានមើលឃើញព្រះច័ន្ទតូច ដេម៉ូស របស់ភពអង្គារ គោចរឆ្លងកាត់ពីខាងមុខពន្លឺព្រះអាទិត្យ (ចន្លោះព្រះអាទិត្យ និងភពអង្គារ ដែលនាំឲ្យទីកន្លែងយាន ឃ្យូរីសស៊ីតធី ស្ថិតនៅរងភាពងងឹតបន្តិចផងដែរ ។ ដោយឡែកព្រឹត្តិការណ៍ទីពីរវិញ កើតឡើងនៅថ្ងៃទី២៦ ខែមីនា គឺជាបាតុភូតច័ន្ទគ្រាសរបស់ព្រះច័ន្ទ ផូបូស ដែលមានទំហំធំ ដូច្នេះពេលព្រឹត្តិការណ៍សូរ្យគ្រាសកើតឡើង វាបានបង្កភាពងងឹតក្នុងទំហំធំ និងរយៈពេលវែងជាង ។បើតាមប្រភពខាងលើ បាតុភូតទាំងពីរនេះត្រូវថតយកសកម្មភាពបានដោយកាមេរ៉ា ម៉េស របស់យាន ឃ្យូរីសស៊ីតធី ហើយរហូតមកទល់ពេលនេះ យាន ឃ្យូរីសស៊ីតធី និងយានដែលបានបញ្ចប់បេសកកម្មទៅហើយចំនួនពីរទៀត គឺ ស្ពីរីត និង អប់ផតជូនីធី បានប្រទះឃើញសូរ្យគ្រាសសរុប៤០លើក ដោយព្រះច័ន្ទ ផូបូស និងការធ្វើ…
-
កូរ៉េខាងជើងអះអាងថា លោក គីម នឹងធ្វើដំណើរទៅកាន់រុស្ស៊ី ដើម្បីចូលរួមជំនួបកំពូលជាមួយលោក ពូទីន

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនាពេលឆាប់ៗនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាលើកដំបូង ជាមួយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ ។ ប្រភពបន្តថា នៅកំឡុងទស្សនកិច្ចនេះនាពេលខាងមុខ លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា បាននឹងកំពុងព្យាយាមស្វះស្វែងរកការគំាទ្រពីបរទេស ក្នុងគោលបំនងលើកកម្ពស់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសរបស់ខ្លួន ចាប់តាំងពីជំនួបកំពូលជាលើកទី២នៅវៀតណាម ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈ បានបរាជ័យ ។ សារព័ត៌មានរុស្ស៊ី កុមមែសេន បានចុះផ្សាយថាប្រមុខដឹកនាំប្រទេសទំាងពីរអាចនឹងជួបគ្នានៅឯសាកលវិទ្យាល័យ ហ្វា អេសស្ទឺន ហ្វេដឌើរ៉ល យូនីវើស៊ីតធី ក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តូក នាថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។បើតាមសារព័ត៌មានរុស្ស៊ីដដែល រថភ្លើងរបស់លោក គីម ដែលមានដឹកប្រតិភូកូរ៉េខាងជើង២៣០នាក់អាចនឹងឆ្លងកាត់ព្រំដែនរុស្ស៊ី-កូរ៉េខាងជើង នៅព្រឹកថ្ងៃពុធស្អែកនេះ ហើយបើសិនជាលោក គីម ពិតជាជិះរថភ្លើងទៅកាន់ទីក្រុង វ្ល៉ាឌីវ៉ូស្តូកមែននោះ លោកអាចនឹងត្រូវចាយពេលធ្វើដំណើររហូតដល់២០ម៉ោង ហើយអាចនឹងចេញដំណើរនៅល្ងាចថ្ងៃអង្គារនេះ ៕ …
-
កូរ៉េខាងត្បូងត្រៀមរៀបចំពិធីអបអរខួប១ឆ្នាំនៃការជួបគ្នាលើកដំបូងរវាងមេដឹកនំាប្រទេសបងប្អូនកូរ៉េទំាងពីរ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូលនឹងប្រារព្ធពិធីអបអរខួបមួយឆ្នាំនៃការបើកជំនួបកំពូលលើកដំបូងកាលពីឆ្នំាមុន រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាចុងសប្តាហ៍នេះ ប៉ុន្តែទីក្រុង ព្យុងយ៉ាង អាចនឹងមិនចូលរួមនោះឡើយ ។ បើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ទីក្រុងសេអ៊ូលនឹងប្រារព្ធពិធីមួយនៅភូមិព្រំដែន ផាន់មុនជុម ជាទីដែលលោក មូន និង លោក គីម បានបង្ហាញស្នាមញញឹមដាក់គ្នាយ៉ាងកក់ក្តៅ និងឱបគ្នាប្រៀបដូចជាបងប្អូន ក៏ប៉ុន្តែការចូលរួមពីសំណាក់កូរ៉េខាងជើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។សូមរំលឹកថា ប្រមុខដឹកនំាប្រទេសបងប្អូនកូរ៉េទំាងពីរបានបើកជំនួបកំពូលជាលើកដំបូងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅតំបន់ភូមិព្រំដែន ផាន់មុនជុម ដែលជាទីខណ្ឌចែកឧបទ្វីបកូរ៉េជាពីរចំណែក បន្ទាប់ពីមានភាពតានតឹងជាមួយគ្នាជាច្រើនឆ្នាំ ហើយវាក៏បានបើកផ្លូវសម្រាប់កិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅសិង្ហបុរី នាពីខែក្រោយមកផងដែរ ៕
-
សហរដ្ឋអាមេរិកនឹងប្រគល់រង្វាន់១០លានដុល្លារដល់ជនទំាងឡាយ ដែលអាចផ្តល់ព័ត៌មានឈានទៅរកការផ្តាច់ជំនួយទៅក្រុម Hezbollah នៅលីបង់

សហរដ្ឋអាមេរិក៖ មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាភេរវកម្ម នៃក្រសួងហិរញ្ញវត្ថុអាមេរិក លោក ម៉ាហ្សល បៀលលីងស្លៀ បានអះអាងថា សហរដ្ឋអាមេរិកបានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់រហូតដល់ ១០លានដុល្លារសម្រាប់ព័ត៌មានផ្សេងៗ ដែលអាចឈានដល់ការបង្អាក់បណ្តាញចំណូលរបស់ក្រុម ហេសបូលឡា នៅប្រទេសលីបង់ ។ ក្រុម ហេសបូលឡា គឺជាក្រុមយោធាប៉ារ៉ា ឬទ័ពព្រៃ និងជាបក្សនយោបាយ បង្កើតឡើងកាលពីទសវត្សរ៍ ១៩៨០ មានប្រភពមកពីក្រុមអ៊ីស្លាម-ស៊ីអីត ក្នុងប្រទេសលីបង់ ។ ពីដំបូងឡើយក្រុមនេះមានគោលដៅបិទបញ្ចប់ការគ្រប់គ្រងរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែមិនបានសម្រេចនោះឡើយ ហើយបច្ចុប្បន្នក្រុមនេះ និង ក្រុមហាម៉ាស់ គឺជាសត្រូវធំៗរបស់អ៊ីស្រាអែលនៅតំបន់មជ្ឈិបូព៌ា បន្ទាប់ពីអ៊ីរ៉ង់ដែលអ៊ីស្រាអែលតែងតែចោទថា មានមូលដ្ឋានយោធានៅលើទឹកដីស៊ីរី ។គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាត់បញ្ចូលក្រុម ហេសបូលឡា នៅលីបង់ ព្រមទាំងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីព ទៅក្នុងបញ្ជីអង្គការភេរវកម្ម ហើយកាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៨ ទីក្រុងវ៉ាស៊ីនតោនទើបបានដាក់ទណ្ឌកម្មមួយចំនួនទៅលើបុគ្គលជាប់ពាក់ព័ន្ធនឹងក្រុម ហេសបូលឡា ក៏ដូចជាទៅលើក្រុមនេះផ្ទាល់ ៕
-
ថៃ-ឡាវនឹងចុះកិច្ចព្រមព្រៀងភ្ជាប់ផ្លូវដែកជាមួយគ្នា អំឡុងវេទិការខ្សែក្រវ៉ាត់និងផ្លូវ សប្តាហ៍ក្រោយ

ថៃនឹងចុះព្រមព្រៀងលើការភ្ជាប់ផ្លូវរថភ្លើងជាមួយឡាវ អំឡុងវេទិការខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅប្រទេសចិន នាសប្តាហ៍ក្រោយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៣ មេសានេះ។ គម្រោងភ្ជាប់ផ្លូវដែករវាងក្រុង ណុង ឃៃ របស់ថៃ និង ក្រុងវៀងចន្ទរបស់ឡាវដែលត្រូវចុះហត្ថលេខារួមគ្នានេះ ក៏មានភាគីចិនចូលរួមផងដែរ។លោកស្រី Wilawan Mangklathanakul អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងអន្តរជាតិថៃបាននិយាយថា ការតភ្ជាប់នេះនឹងរួមមានទាំងការសាងសង់ស្ពាន ដើម្បីភ្ជាប់រវាងឡាវនិងចិនផងដែរ។កាលពីថ្ងៃម្សិលមិញ អំឡុងសន្និសីទសារព័ត៌មានផ្តោតលើវេទិការខ្សែក្រវ៉ាត់និងផ្លូវ ដែលនឹងរៀបចំឡើងនាថ្ងៃទី២៦ដល់២៧ មេសាខាងមុខ នៅប្រទេសចិននោះ លោកស្រី Wilawan ថា «ទោះបីជាគម្រោងផ្លូវរថភ្លើងផ្លូវល្បឿនលឿននៅប្រទេសថៃនិងឡាវមានការកំណត់កាលបរិច្ឆេតចុងក្រោយផ្សេងៗគ្នាក៏ដោយ អនុស្សារណៈកិច្ចសហប្រតិបត្តិការនេះគឺពិតជាគ្របដណ្តប់ទាំងស្រុងលើការតភ្ជាប់តំបន់។»រដ្ឋមន្ត្រីដឹកជញ្ជូនថៃ និង រដ្ឋមន្ត្រីដឹកជញ្ជូននិងកិច្ចការសាធារណៈរបស់ឡាវ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃគណៈកម្មការកំណែទម្រង់និងអភិវឌ្ឍជាតិរបស់ចិននឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្ជាប់ផ្លូវដែកនេះ៕
-
ម៉ាឡេស៊ីទទួលយកគម្រោងមួយទៀតរបស់ចិន តម្លៃជិត៣៤ពាន់លានដុល្លារអាមេរិក

រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីនឹងទទួលយកគម្រោងតម្លៃរាប់សិបពាន់លានដុល្លារ នៅក្នុងទីក្រុងកូឡា ឡាំពួរ មានពាក់ព័ន្ធនឹងក្រុមហ៊ុនរដ្ឋចិន ដោយចាត់ទុកថាជាការចូលរួម ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់ប្រធានរដ្ឋចិន។នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad បាននិយាយថ្មីៗនេះថា គណៈរដ្ឋមន្ត្រីបានព្រមព្រៀងឲ្យមានគម្រោងឈ្មោះថា Bandar Malaysia ឡើងវិញ ដែលគេដឹងថា វាមានតម្លៃ១៤០ពាន់លានរីងហ្គីត ឬ ៣៣.៨ពាន់លានដុល្លារអាមេរិក។ លោកថា គម្រោងដែល៤០ភាគរយជាភាគហ៊ុនរបស់រដ្ឋាភិបាលម៉ាឡេស៊ីមួយនេះនឹងត្រូវអភិវឌ្ឍន៍ជាមួយបណ្តាដៃគូផ្សេងៗ ដូចជាក្រុមហ៊ុនម៉ាឡេស៊ី Iskandar Waterfront Holdings និង ក្រុមហ៊ុនចិន China Railway Engineering Corp។ គម្រោងនេះផ្តោតលើការអភិវឌ្ឍន៍នៅតំបន់ជាយក្រុង ដោយនឹងក្លាយជាតំបន់ប្រមូលផ្តុំគ្រឹស្ថានហិរញ្ញវត្ថុ បច្ចេកវិទ្យា និង សហគ្រាសក្រុមហ៊ុនផ្សេងៗ។ការទទួលយកគម្រោងរាប់ពាន់លានដុល្លារអាមេរិករបស់ចិននេះបានកើតមានឡើង ក្រោយពេលមួយសប្តាហ៍ដែលរដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបន្តគម្រោងភ្ជាប់ផ្លូវដែករបស់ចិនឡើងវិញ ពោលគឺក្រោយពេលដែលក្រុមហ៊ុនចិនបានព្រមព្រៀមកាត់បន្ថយតម្លៃសាងសង់១ភាគ៣ ដែលមានតម្លៃ៤៤ពាន់លានរីងហ្គីត ឬ ១០.៦ពាន់លានដុល្លារអាមេរិក។ វាក៏កើតមានក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី Mahathir ត្រូវទៅចូលរួមវេទិការខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅប្រទេសចិន នាសប្តាហ៍នេះ៕
-
ចំនួនអ្នកស្លាប់កើនដល់៣១០នាក់ និងរបួសជាង៥០០នាក់ ក្នុងករណីផ្ទុះគ្រាប់ បែកនៅស្រីលង្កា ខណៈអាជ្ញាធរប្រទះឃើញវត្ថុគួរឱ្យសង្ស័យនៅស្ថានីយរថភ្លើង

ស្រីលង្កា៖ តួលេខជនរងគ្រោះបាត់បង់ជីវិតបន្តកើនឡើងដល់ ៣១០ នាក់ហើយ និងច្រើនជាង៥០០នាក់ទៀតរងរបួស បន្ទាប់ពីករណីវាយប្រហារដោយបំផ្ទុះគ្រាប់ បែកនៅក្នុងព្រះវិហារគ្រិស្តសាសនា និងសណ្ឋាគារ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ខណៈក្រុម ឬជនដែលស្ថិតនៅពីក្រោយអំពើភេរវកម្មនេះ នៅតែបន្តស្ថិតក្នុងភាពអាថ៌កំបាំង ។ នៅព្រឹកថ្ងៃអង្គារ៍នេះ ក្រុមមន្ត្រីប៉ូលិសជំនាញស្រីលង្កាបានប្រទះឃើញកញ្ចប់មួយដ៏គួរឲ្យសង្ស័យ ដែលត្រូវបានទុកចោលនៅឯស្ថានីយរថភ្លើង កូលលូភីទីយ៉ា ក្នុងទីក្រុង កូឡុំបូ ហើយក្រោយពីការប្រទះឃើញកញ្ចប់សង្ស័យនោះភ្លាមៗ ប៉ូលិសស្រីលង្កាបានបញ្ជាឲ្យមនុស្សម្នាទាំងអស់ភៀសខ្លួនចេញ និងផ្អាកសកម្ម ភាពនានាជាបណ្តោះអាសន្ន ដើម្បីឲ្យក្រុមជំនាញធ្វើការពិនិត្យវត្ថុដ៏គួរឲ្យសង្ស័យខាងលើនេះ ។ គួរបញ្ជាក់ថា នៅថ្ងៃដដែលនេះ ប្រជាជនស្រីលង្កាបានតម្រូវឲ្យស្មឹងស្មាតរយៈពេល៣នាទី ដើម្បីរំលែកទុក្ខដល់ជនរងគ្រោះ ស្របពេលដែលសេវាជាច្រើននៅទូទាំងប្រទេស ក៏បានផ្អាកសកម្មភាពរបស់ខ្លួនប៉ុន្មាននាទីផងដែរ នាអំឡុងពេលមេដឹកនាំ អ្នកនយោបាយ កងកម្លាំងសន្តិសុខ និងប្រជាជនទាំងមូលធ្វើការស្មឹងស្មាត ដែលបានចាប់ពីម៉ោងពី៨និង៣០នាទីដល់ម៉ោង៨និង៣៣នាទីព្រឹកថ្ងៃអង្គារនេះ ។ ចំនែកឯនៅតាមបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសប្រទេសដែលគោរពប្រតិបត្តិគ្រិស្តសាសនា ក៏បានចូលរួមមរណទុក្ខជាមួយប្រជាជនស្រីលង្កាផងដែរ តាមរយៈសាររំលែកទុក្ខដោយផ្ទាល់មកកាន់រដ្ឋាភិបាលស្រីលង្កា និងការរំលេចទង់ជាតិស្រីលង្កា នៅតាមទីតាំងប្រវត្តិសាស្ត្រនៃទីក្រុងរបស់ពួកគេជាដើម ៕
-
ស្រីលង្កាផ្អាក WhatsApp និង Facebook ក្រោយផ្ទុះគ្រាប់បែកស្លាប់មនុស្សជាង២០០នាក់

រដ្ឋាភិបាលប្រទេសស្រីលង្កាបានសម្រេចផ្អាកឲ្យលែងដំណើរការកម្មវិធីបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ ដោយមានមនុស្សជាង ២០០ នាក់បានស្លាប់ និងជាច្រើនរយនាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនៅព្រះវិហារ Roman Catholic និងសណ្ឋាគារធំៗប៉ុន្មានកន្លែង។ លោក Udaya Seneviratne ជំនួយការផ្ទាល់របស់ប្រធានាធិបតីប្រទេសស្រីលង្កាបានឲ្យដឹងថាដើម្បីបញ្ចៀសការចែកចាយព័ត៌មានមិនពិតទាក់ទិននឹងការវាយប្រហារដ៏ធ្ងន់ធ្ងរខាងលើ រដ្ឋាភិបាលស្រីលង្កាក៏សម្រេចផ្អាកលែងឲ្យដំណើរការកម្មវិធីបណ្តាញសង្គមធំៗ។តាមការឆ្លើយតបពីពលរដ្ឋប្រចាំតំបន់ សម្រាប់ WhatsApp និង Facebook មិនអាចប្រើប្រាស់បាននោះទេ ពោលគឺអ្នកប្រើប្រាស់អាចភ្ជាប់ការទាក់ទងគ្នាតែតាមរយៈ SMS ឬ Twitter តែប៉ុណ្ណោះ៕
-
វៀតណាមគ្រោងប្រើប្រាស់សំណល់ផ្ទាស្ទិកប្រមាណ៤តោន ដើម្បីធ្វើផ្លូវដោយប្រើសំណល់ផ្លាស្ទិកកែច្នៃជាលើកដំបូង

វៀតណាម៖ សារព័ត៌មានវៀតណាមបានចុះផ្សាយថា អាជ្ញាធរទីក្រុង ហៃផុង ស្ថិតនៅភាគខាងជើងប្រទេស មានគម្រោងប្រើប្រាស់សំណល់ផ្លាស្ទិកដែលច្នៃឡើងវិញ ដើម្បីកសាងជាផ្លូវជាប់បានយូរនៅក្នុងក្រុងរបស់ខ្លួន ជាជាងបោះចោលសំណល់ផ្លាស្ទិកនៅទីលានចាក់សំរាម ។ ក្រុមហ៊ុនដែលសហការសាងសង់ផ្លូវធ្វើពីផ្លាស្ទិកជាមួយអាជ្ញាធរក្រុង ហៃផុង វៀតណាមនេះ គឺក្រុមហ៊ុន Dow ហើយបើតាមតំណាងក្រុមហ៊ុននេះ ផ្លូវធ្វើពីផ្លាស្ទិកកែច្នៃនេះ ជាភ័ស្តុតាងបង្ហាញថា កាកសំណល់ផ្លាស្ទិកនឹងក្លាយជាធនធានមានតម្លៃដែលអាចប្រើប្រាស់ឡើងវិញបាន ដែលជាការរួមចំណែកដល់ចរន្តសេដ្ឋកិច្ចវិលជុំនៃធនធានផ្លាស្ទិក ។ នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗ កាកសំណល់ផ្លាស្ទិកប្រហែល២.៥០០តោនត្រូវបានគេបោះចោល នេះបើយោងតាមតួលេខផ្លូវការរបស់រដ្ឋ ។ប្រភពបន្តថា កំណាត់ផ្លូវធ្វើពីសំណល់ផ្លាស្ទិកប្រហែល១គីឡូម៉ែត្រដំបូងគេបង្អស់ គ្រោងនឹងសង់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ដោយប្រើសំណល់ផ្លាស្ទិកប្រមាណ ៤តោន ឬស្មើនឹងថង់ផ្លាស្ទិក១លានថង់ ។ ជាជំហានដំបូង បន្ទាប់ពីសាងសង់រួច កំណាត់ផ្លូវផ្លាស្ទិកដំបូងគេបង្អស់ នឹងត្រូវធ្វើតេស្តដោយសាកលវិទ្យាល័យជើងទឹករបស់វៀតណាម រួចហើយទើបអនុញ្ញាតឲ្យធ្វើការសាងសង់ជាបន្តបន្ទាប់ទៀត ។ គួរបញ្ជាក់ថា គំនិតផ្ដួចផ្ដើមខាងលើ ប្រសិនបើទទួលជោគជ័យ ត្រូវគេរំពឹងថា នឹងបង្កើតជាទីផ្សារសម្រាប់សំណល់ផ្លាស្ទិកនៅវៀតណាម ៕
-
រដ្ឋមន្រ្តីពាណិជ្ជកម្ម ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងកិច្ចប្រជុំពិសាអាហារការងារពេលល្ងាចថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៥

ប្រទេសថៃ៖ កាលពីល្ងាចថ្ងៃចន្ទ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC) និងប្រជុំពិសាអាហារការងារពេលល្ងាចថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៥ ដែលរៀបចំឡើងនៅសណ្ឋាគារ Angsana Laguna Phuket នៅកោះភូកេត ប្រទេសថៃ។ កិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន មានការអញ្ជើញ ចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំង១០ អគ្គលេខាធិការអាស៊ាន គណៈ ប្រតិភូនៃ ប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋាន អាស៊ាន និងតំណាង ASEAN BAC ដោយផ្តោត សំខាន់លើការពង្រឹងអាស៊ាន ៤.០ ជាពិសេសសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម គោលនយោបាយ និងធនធានមនុស្ស, កិច្ចសម្រួលពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។ នាយប់ថ្ងៃចន្ទនេះផងដែរ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសា…