-
មនុស្ស៦នាក់ស្លាប់និងមានការបំផ្លិចបំផ្លាញមួយចំនួន ក្រោយរញ្ជួយដីកម្រិតធ្ងន់ជាង៦រ៉ិចទ័រ អង្រួនកោះភាគខាងជើងហ្វីលីពីន

ហ្វីលីពីន៖ មនុស្សយ៉ាងតិចចំនួន០៦នាក់បានបាត់បង់ជីវិត ក្រោយពីគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ ដែលបើតាមទីភ្នាក់ងារឃ្លាំមើលហេតុការណ៍រញ្ជួយដីនៃប្រទេសហ្វីលីពីនផ្ទាល់ Phivocls គឺមានកម្រិត៦.១រ៉ិចទ័រ (ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ថា៦.៤រ៉ិចទ័រ) បានវាយប្រហារកោះ Luzon ដែលជាដែនកោះធំរបស់ហ្វីលីពីន ស្ថិតនៅភាគខាងជើងប្រទេស។ យោងតាមសេចក្តីរាយការណ៍ទាំងនោះ អគារមួយខ្នងកម្ពស់៤ជាន់នៅក្រុង Porac ក្នុងខេត្ត Pampanga ដែលស្ថិតនៅកណ្តាលកោះ Luzon ភាគខាងជើងរដ្ឋធានីម៉ានីល បានដួលរលំហើយសង្កត់លើមនុស្ស០៤នាក់ រីឯ០២នាក់ទៀត គឺបានបាត់បង់ជីវិតដោយសារការបាក់រលំជញ្ជាំងស៊ីម៉ង់ នៅក្រុង Lubao ក្នុងខេត្តជាមួយគ្នា។ យ៉ាងណាមិញ រដ្ឋាភិបាលហ្វីលីពីន មិនទាន់ឃើញ ចេញតួលេខផ្លូវការនៃមនុស្សរងគ្រោះឬមួយក៏ទំហំនៃការខូចខាត ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនៅឡើយទេ។ ប៉ុន្តែបើតាមរួូបភាពដែលចែកចាយនៅលើបណ្តាញសង្គម ហេតុការណ៍នេះទំនងជាបានបង្កឲ្យមានការបំផ្លិចបំផ្លាញមួយចំនួនផងដែរ។គួរជម្រាបថា បើតាមទីភ្នាក់ងារ Phivocls គ្រោះរញ្ជួយផែនដីខាងលើ បានកើតឡើងនៅវេលាម៉ោង០៥៖១១នាទីល្ងាចថ្ងៃចន្ទនេះ នៅជម្រៅត្រឹម១២គីឡូម៉ែត្រក្រោមផ្ទៃដី ដោយចំណុចរំញ័ររបស់វាស្ថិតនៅចម្ងាយ០២គីឡូម៉ែត្រភាគឦសានក្រុង Castillejos ក្នុងខេត្ត Zambales ភាគខាងជើង។ ឥទ្ធិពលរបស់វាក៏បានជ្រាបដល់រដ្ឋធានីម៉ានីលផងដែរ ដែលជាហេតុបង្កឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំង៕
-
អាជ្ញាធរស្រីលង្ការកឃើញគ្រាប់បែកមួយគ្រាប់ទៀត ក្នុងរថយន្តចតចោលមួយគ្រឿងនៅរដ្ឋធានី Colombo

ស្រីលង្កា៖ នាថ្ងៃចន្ទនេះក្រុមភ្នាក់ងារដោះគ្រាប់បែកប្រទេសស្រីលង្កា បានរកឃើញនិងដោះគ្រាប់បែកមួយគ្រាប់ ដែលផ្ទុកក្នុងរថយន្តចតទុក ចោលមួយគ្រឿង នៅរដ្ឋធានីកុំឡុំបូ (Colombo) ។ រថយន្តខាងលើត្រូវគេប្រទះឃើញនៅចម្ងាយត្រឹមតែ៥០ម៉ែត្រប៉ុណ្ណោះ ពីវិហារគ្រិស្ត St. Anthony’s Church ដែលជាចំណុចរងការវាយប្រហារមួយ ក្នុងចំណោមទីតាំងចំនួន០៧ផ្សេងទៀតកាលពីវេលាព្រឹកនិងរសៀលថ្ងៃអាទិត្យ ដែលត្រូវបានគេបំផ្ទុះគ្រាប់បែកស្លាប់មនុស្សសរុបជិត៣០០នាក់និងរបួសប្រមាណ៥០០នាក់ ។ ក្រោយត្រូវបានរកឃើញ គ្រាប់បែកមួយគ្រាប់ក្នុងរថយន្តនោះ ក៏ត្រូវបានក្រុមជំនាញបំផ្ទុះចោលដោយសុវត្ថិភាព។នៅមុននេះប៉ូលិសស្រីលង្កា ក៏បានរកឃើញឧបករណ៍សម្រាប់បញ្ជាឲ្យ បំផ្ទុះគ្រាប់បែកកម្រិតស្រាលចំនួន៨៧គ្រឿងថែមទៀតផង នៅឯចំណងរថយន្តក្រុងមួយកន្លែងនៅតំបន់ Pettah នៃទីក្រុង Colombo ក្នុងអំឡុងពេលធ្វើប្រតិបត្តិការរុករក។ ចំណែកកាលពីល្ងាចថ្ងៃអាទិត្យ ក្រោយមានការផ្ទុះគ្រាប់បែកសរុប០៨លើក គ្រឿងផ្ទុះមួយទៀតក៏ត្រូវបានគេរកឃើញនៅក្បែរ អាកាសយានដ្ឋានអន្តរជាតិ Bandaranaike ក្នុងទីក្រុង Katunayake ជាប់ក្រុង Negombo ដែលជាកន្លែងមួយទៀត ដែលមានការបំផ្ទុះគ្រាប់បែកដូចគ្នា។អាជ្ញាធរស្រីលង្កាក៏បានដាក់ចេញនូវបម្រាមគោចរជាលើកទី២ សម្រាប់ប្រជាជនក្នុងទីក្រុង Colombo ផងដែរ ចាប់ពីម៉ោង០៨៖០០នាទីយប់ថ្ងៃចន្ទនេះ រហូតដល់ម៉ោង០៤ ៖០០នាទីព្រឹកថ្ងៃអង្គារស្អែក ស្របពេលដែលប្រធានាធិបតី លោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) នឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្នថ្នាក់ជាតិ ។ តែយ៉ាងណាមកទល់នឹងពេលនេះ មិនទាន់មានក្រុមណាមួយបានចេញមុខទទួលខុសត្រូវលើការវាយប្រហារទាំងនេះនៅឡើយទេ ខណៈជនសង្ស័យ២៤នាក់ត្រូវបានចាប់ខ្លួន…
-
រកឃើញតេឡេបញ្ជាគ្រាប់បែកឲ្យផ្ទុះជាង៨០គ្រឿង នៅក្នុងទីក្រុងកូឡុំបូ របស់ប្រទេសស្រីលង្កា

ស្រីលង្កា៖ ប៉ូលិសស្រីលង្កា នៅថ្ងៃចន្ទនេះបានរកឃើញ ឧបករណ៍ចុចបញ្ជាឲ្យគ្រាប់បែកផ្ទុះជាង៨០គ្រឿងនៅឯចំណត រថយន្ដក្រុងដ៏សំខាន់មួយក្នុងទីក្រុងកូឡុំបូ (Colombo) ធំបំផុតរបស់ស្រីលង្កា ។ ការរកឃើញឧបករណ៍ចុចបញ្ជាបំផ្ទុះគ្រាប់បែកខាងលើ កើតមានឡើង បន្ទាប់ពីការមានការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកសម្លាប់ជីវិតមនុស្ស ២៩០នាក់ និងរបួសជាង ៥០០នាក់កាលពីថ្ងៃអាទិត្យ។ លើសពីនេះទៅទៀត នៅថ្ងៃចន្ទនេះដែរ អាជ្ញាធរស្រីលង្កាក៏បានដាក់នូវបម្រាមគោចរជាលើកទី ២ សម្រាប់ប្រជាជននៅក្នុងទីក្រុង Colombo ផងដែរចាប់ពីម៉ោង ៨៖០០នាទីយប់ថ្ងៃចន្ទនេះ រហូតដល់ម៉ោង ៤៖០០នាទីព្រឹកថ្ងៃអង្គារស្អែក ស្របពេលប្រធានាធិបតីលោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) នឹងប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ថ្នាក់ជាតិ ចាប់ពីពាក់កណ្ដាលយប់ថ្ងៃដដែល។គួរជម្រាបថា កាលពីវេលាម៉ោង ០៨៖៤៥នាទីព្រឹក ថ្ងៃអាទិត្យចំថ្ងៃបុណ្យគ្រិស្តសាសនា Easter Sunday ហេតុការណ៍ ផ្ទុះគ្រាប់បែកបានកើតមានឡើងនៅវិហារ Anthony’s Shrine ព្រមទាំង សណ្ឋាគារចំនួនបីរួមមាន ស៊ីនណាម៉ុនហ្គ្រេនដ៍ (Cinnamon Grand), សាំងគ្រីឡា (Shangri-La Hotel), និង ឃីងប៊ឺរី (The Kingsbury)…
-
វៀតណាមគ្រោងប្រើប្រាស់សំណល់ផ្ទាស្ទិកប្រមាណ៤តោន ដើម្បីធ្វើផ្លូវដោយប្រើសំណល់ផ្លាស្ទិកកែច្នៃជាលើកដំបូង

វៀតណាម៖ សារព័ត៌មានវៀតណាមបានចុះផ្សាយថា អាជ្ញាធរទីក្រុង ហៃផុង ស្ថិតនៅភាគខាងជើងប្រទេស មានគម្រោងប្រើប្រាស់សំណល់ផ្លាស្ទិកដែលច្នៃឡើងវិញ ដើម្បីកសាងជាផ្លូវជាប់បានយូរនៅក្នុងក្រុងរបស់ខ្លួន ជាជាងបោះចោលសំណល់ផ្លាស្ទិកនៅទីលានចាក់សំរាម ។ ក្រុមហ៊ុនដែលសហការសាងសង់ផ្លូវធ្វើពីផ្លាស្ទិកជាមួយអាជ្ញាធរក្រុង ហៃផុង វៀតណាមនេះ គឺក្រុមហ៊ុន Dow ហើយបើតាមតំណាងក្រុមហ៊ុននេះ ផ្លូវធ្វើពីផ្លាស្ទិកកែច្នៃនេះ ជាភ័ស្តុតាងបង្ហាញថា កាកសំណល់ផ្លាស្ទិកនឹងក្លាយជាធនធានមានតម្លៃដែលអាចប្រើប្រាស់ឡើងវិញបាន ដែលជាការរួមចំណែកដល់ចរន្តសេដ្ឋកិច្ចវិលជុំនៃធនធានផ្លាស្ទិក ។ នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗ កាកសំណល់ផ្លាស្ទិកប្រហែល២.៥០០តោនត្រូវបានគេបោះចោល នេះបើយោងតាមតួលេខផ្លូវការរបស់រដ្ឋ ។ ប្រភពបន្តថា កំណាត់ផ្លូវធ្វើពីសំណល់ផ្លាស្ទិកប្រហែល១គីឡូម៉ែត្រដំបូងគេបង្អស់ គ្រោងនឹងសង់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ដោយប្រើសំណល់ផ្លាស្ទិកប្រមាណ ៤តោន ឬស្មើនឹងថង់ផ្លាស្ទិក១លានថង់ ។ ជាជំហានដំបូង បន្ទាប់ពីសាងសង់រួច កំណាត់ផ្លូវផ្លាស្ទិកដំបូងគេបង្អស់ នឹងត្រូវធ្វើតេស្តដោយសាកលវិទ្យាល័យជើងទឹករបស់វៀតណាម រួចហើយទើបអនុញ្ញាតឲ្យធ្វើការសាងសង់ជាបន្តបន្ទាប់ទៀត ។ គួរបញ្ជាក់ថា គំនិតផ្ដួចផ្ដើមខាងលើ ប្រសិនបើទទួលជោគជ័យ ត្រូវគេរំពឹងថា នឹងបង្កើតជាទីផ្សារសម្រាប់សំណល់ផ្លាស្ទិកនៅវៀតណាម ៕
-
ហ្វេសបុកចំណាយដល់ទៅជិត២៣លានដុល្លារអាមេរិក ការពារសុវត្ថិភាពស្ថាបនិករបស់ខ្លួន

សារព័ត៌មាន CNN បានចេញផ្សាយថ្មីៗនេះថា ទឹកប្រាក់ចំនួន ២២,៦ លានដុល្លារ ត្រូវបានចំណាយកាលពីឆ្នាំ ២០១៨ ដើម្បីការពារសុវត្ថិភាពនាយកប្រតិបត្តិ និងជាស្ថាបនិកហ្វេសបុក លោក Mark Zuckerberg បូករួមនឹងថ្លៃធ្វើដំណើរផ្សេងៗផងដែរ។ក្រុមហ៊ុនហ្វេសបុកថា កាលពីឆ្នាំ២០១៧ ការចំណាយលើផ្នែកនេះមានត្រឹម ៩,១ លានដុល្លារប៉ុណ្ណោះ។ ការកើនឡើងនៃចំណាយនេះ គឺដោយសារតែមានការកើនឡើងនៃការគំរាមកំហែងលើ Mark Zuckerberg។ គួរដឹងថានៅឆ្នាំ ២០១៩ នេះ Facebook បន្តកើនមានរឿងអាស្រូវកាន់តែច្រើន ហេតុនេះការចំណាយលើការការពារសុវត្ថិភាពលោក Mark Zuckerberg អាចនឹងកើនឡើងលើសឆ្នាំ ២០១៨៕
-
វៀតណាមកំណត់គោលដៅឲ្យពលរដ្ឋមានទូរស័ព្ទឆ្លាតវៃប្រើគ្រប់គ្នា នៅឆ្នាំក្រោយ

ប្រជាពលរដ្ឋវៀតណាមស្ទើតែទាំងអស់នឹងប្រើប្រាស់ទូរស័ព្ទឆ្លាតវ័យ ឬ ស្មាតហ្វូន នៅត្រឹមឆ្នាំ២០២០ នេះបើតាមការរដ្ឋមន្ត្រីព័ត៌មាននិងទូរគមនាគម លោក Nguyen Manh Hung ថ្មីៗនេះ ចេញផ្សាយដោយសារព័ត៌មាន Vietnamnews ។លោករដ្ឋមន្ត្រីថា លោកបានណែនាំដល់អាជ្ញាធរទូរគមនាគមវៀតណាមឲ្យបង្កើតយុទ្ធសាស្ត្រថ្មី សម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មនេះ ជាមួយនឹងគោលដៅធ្វើឲ្យវៀតណាមក្លាយជាទីផ្សារជាន់មុខគេ នៅលើពិភពលោក។ ប្រភពបន្តថា វាគឺជាលើកដំបូងហើយសម្រាប់វៀតណាម ក្នុងការមានយុទ្ធសាស្ត្រទូរគមនាគមថ្មី ដើម្បីពង្រឹងចំណាត់ថ្នាក់នេះ ហើយយុទ្ធសាស្ត្រនោះគឺជាភាពប្រកួតប្រជែង ក្នុងនោះ ជាការជំរុញដល់ក្រុមហ៊ុនធំៗចំនួន៣ រួមមាន Viettel, VinaPhone និង MobiFone ធ្វើឲ្យមានការផ្លាស់ប្តូរ ដូច្នេះ ទីផ្សារ Smartphone នឹងមានកាន់តែល្អប្រសើរ។លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍គួរតែមានការវិនិយោគយូរអង្វែង សម្រាប់កិច្ចការអភិវឌ្ឍរបស់ក្រុមហ៊ុនទាំងនោះ។ លោកបានស្នើឲ្យពន្លឿនការអភិវឌ្ឍកញ្ចប់ទិន្នន័យប្រចាំថ្ងៃរបស់ខ្លួន។អាជ្ញាធរទូរគមនាគមវៀតណាមត្រូវបានតម្រូវឲ្យសិក្សាពីបទពិសោធន៍ពីអង្គការអន្តរជាតិនានា ដើម្បីឲ្យមានការគណនាជាក់លាក់និងថ្មី លើចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេត ក្នុងប្រទេសវៀតណាម និងស្វែងរកចំណុចអភិវឌ្ឍន៍ទីផ្សារទូរគមនាគម៕
-
សហរដ្ឋអាមេរិកអំពាវនាវអោយពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្ន ក្រោយកើតមានករណីបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅស្រីលង្កា

ស្រីលង្កា៖ ក្រុមភេរវករនៅស្រីលង្កាទំនងជានឹងដឹកនាំការវាយប្រហារជាថ្មីទៀត ដូច្នេះពលរដ្ឋអាមេរិកទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលជាលទ្ធផលនោះ មនុស្សស្លាប់កើនជិត៣០០នាក់ និងរបួសជាង៥០០នាក់ នេះបើតាមការព្រមានរបស់ក្រសួងបរទេសអាមេរិក ។ កាវាយប្រហារបំផ្ទុះគ្រាប់បែកលើវិហារសាសនាគ្រិស្ដចំនួន០៣ និងសណ្ឋាគារចំនួន០៣នៅស្រីលង្កា បានផ្ដាច់ជីវិតមនុស្សកើនដល់២៩០នាក់ និងជាង៥០០នាក់រងរបួស ចំណែកឯអាជ្ញាធរកំពុងតាមប្រមាញ់អ្នកមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដ៏អាក្រក់នេះ ខណៈជនសង្ស័យ២៤នាក់ហើយត្រូវបានចាប់ខ្លួន ។បើតាមសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ក្រុមភេរវករអាចនឹងនាំការវាយប្រហារជាថ្មីនៅស្រីលង្កា ហើយគោលនៃការវាយប្រហាររបស់ពួកគេ ទំនងជាសណ្ឋាគារ ក្លឹបកម្សាន្ត ទីប្រជុំជន ទីផ្សារ ផ្សារទំនើប និងភោជនីយដ្ឋាន រួមទាំងទីកន្លែងសក្ការៈបែបសាសនានាជាដើម ដូច្នេះ ពលរដ្ឋអាមេរិកគួរតែមានការប្រុងប្រយ័ត្ន និងស្ថិតនៅឆ្ងាយពីកន្លែងអ៊ូអរ ក៏ដូចជាកន្លែងដែលមានការរៀបចំពិធីបុណ្យធំៗ ៕
-
ក្រុមការងារនៃគម្រោងបណ្តាញតេឡេស្កូប នឹងបញ្ចេញវីដេអូសកម្មភាពនៃប្រហោងខ្មៅដ៏ធំមហិមារនាពេលឆាប់ៗខាងមុខ

សហរដ្ឋអាម៉េរិក៖ បន្ទាប់ពីបានបញ្ចេញរូបភាពពិតជាក់ស្តែងរបស់ប្រហោងខ្មៅដ៏ធំមហិមារ (Supermassive Black Hole) ឲ្យមនុស្សនៅទូទាំងពិភពលោកបានមើល ឃើញជាលើកដំបូងរួចហើយនោះ ក្រុមការងារនៃគម្រោងបណ្តាញតេឡេស្កូប EHT (Event Horizon Telescope) នាពេលថ្មីៗនេះបានបង្ហើបឲ្យដឹងទៀតថា នាពេលឆាប់ៗខាងមុខ EHT នឹងអាចផលិតចេញជាឃ្លីបសកម្មភាពនៃប្រហោងខ្មៅនោះតែម្តង ។ ប្រហោងខ្មៅរបស់កាឡាក់ស៊ី M87 ពុំមែនជាប្រហោងខ្មៅដ៏ធំមហិមារតែមួយគត់ដែលក្រុមការងារ EHT កំពុងអង្កេត និងសិក្សានោះឡើយ ពីព្រោះថា ក្រុមនេះក៏បាននិងកំពុងសំឡឹងមើល សាជីតារៀស អេ (Sagittarius A*) ដែលជាប្រហោងខ្មៅយក្សនៅលាក់ពួន ចំកណ្តាលកាឡាក់ស៊ី មីគី វ៉េ (Milky Way) ដែលយើងស្ថិតនៅផងដែរ ហើយក្រុម EHT គ្រោងនឹងបញ្ចេញរូបភាពដំបូងរបស់ប្រហោងខ្មៅនោះក្នុងពេលឆាប់ៗផងដែរ ។ សូមរំលឹកថា ក្រុមការងារនៃគម្រោងផ្កាយរណប EHT កាលពីសប្តាហ៍កន្លងទៅ បានបញ្ចេញរូបថតទីមួយដែលមិនធ្លាប់មាន នៃប្រហោងខ្មៅដ៏ធំមួយជាប្រភេទ ស៊ូបភើម៉ាស់ស៊ីវ ប្លេក ហូល ដែលស្ថិតនៅកណ្តាលកាឡាក់ស៊ីឈ្មោះថា អឹម៨៧…
-
លោក ម៉ៃ ប៉ុមប៉េអូ ធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន ពាក់ព័ន្ធនឹងកិច្ចចរចាស្វែងរកសន្តិភាពជាមួយក្រុមតាលីបង់

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ម៉ូហាម៉េដ អាស្រាស់ ហ្គានី ទាក់ទិនទៅនឹងការបរាជ័យសម្រាប់ការចរចាគ្នារវាងក្រុមមេដឹកនំារដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតាលីបង់ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃអាទិត្យសប្តាហ៍មុន ។ អ្នកនំាពាក្យក្រសួងការបរទេសអាម៉េរិកលោកស្រី ម៉ូហ្គេន អ៊តតាហ្គឹស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងពីការខកចិត្តរបស់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការអូសបន្លាយពេលធ្វើកិច្ចចរចាអន្តរអាហ្វហ្គានីស្ថាននាពេលកន្លងមកនេះ លោកស្រីថា លោក ប៉ុមប៉េអូ បានអំពាវនាវអោយមានកិច្ចសន្ទនាអន្តរអាហ្វហ្គានីស្ថាននៅក្នុងទីក្រុងដូហា ប្រទេសកាតា អោយបានឆាប់តាមដែលអាចធ្វើទៅបាន ។ សូមរំលឹកថា ការសន្ទនាអន្តរអាហ្វហ្គានីស្ថានធ្លាប់ត្រូវបានគ្រោងធ្វើឡើងម្តងរួច មកហើយ កាលពីថ្ងៃទី១៩ ដល់ទី២១ ខែមេសា ក្នុងទីក្រុងដូហា ក្នុងគោលបំណងស្វែងរកដំណោះស្រាយឈានទៅបញ្ចប់ភ្លើងសង្គ្រាមដ៏រុំារ៉ៃ និងជម្លោះស៊ីវិលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែកិច្ចចរចានេះត្រូវបានពន្យាពេលភ្លាមៗកាលពីពេលថ្មីៗនេះ នៅពេលមានជម្លោះផ្ទៃក្នុង និងការត្អូញត្អែររបស់ក្រុមតាលីបង់ ជុំវិញសមាសភាពនៃគណៈប្រតិភូរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ៕ធ.ដ
-
អាជ្ញាធរស្រីលង្កាបញ្ជាក់ថា ចំនួនអ្នកស្លាប់បន្តកើនដល់២៩០នាក់ និងជាង៥០០នាក់ទៀតរបួស ក្នុងករណីវាយប្រហារបំផ្ទុះគ្រាប់ជាបន្តបន្ទាប់ក្នុងទីក្រុង Colombo

ស្រីលង្កា៖ តួលេខជនរងគ្រោះបាត់បង់ជីវិត គិតមកទល់ពេលនេះ ដោយសារតែករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់យ៉ាងកក្រើក នៅប្រទេសស្រីលង្កាបានបន្តកើនដល់២៩០នាក់ និងច្រើនជាង៥០០នាក់ទៀតរងរបួស ខណៈបណ្តាមេដឹកនំាពិភពលោកបានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងអាជ្ញាធរក៏បានចាប់ខ្លួនជនសង្ស័យ៧នាក់ផងដែរ ។ ទន្ទឹមគ្នានេះដែរ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃអាទិត្យម្សិលមិញ បានផ្ញើសារចូលរួមរំលែកទុក្ខទៅកាន់សមភាគីស្រីលង្កាលោក Maithripala Sirisena ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិតសមាជិករបស់ខ្លួន នៅក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតនេះ ។ គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នេះ បានកើតឡើងនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ស្របពេលដែលមនុស្សម្នាជាច្រើននាំគ្នាចូលរួមពិធីបុណ្យ គ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo វិហារគ្រឹស្ដ St. Sebastian ក្នុងទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ដូចជា Shangri-La Cinnamon Grand និង Kingsbury ក្នុងទីក្រុង Colombo ។…