Category: ព័ត៌មានអន្តរជាតិ

  • រុស្ស៊ីស្វាគមន៍លោក Zelensky ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន

    រុស្ស៊ីស្វាគមន៍លោក Zelensky ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន

    រុស្ស៊ី៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Grigory Karasin នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានសំដែងការស្វាគមន៍ចំពោះលទ្ធផលបោះឆ្នោតដែលបង្ហាញថា តារាកំប្លែងអ៊ុយក្រែន លោក Volodymyr Zelensky បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតី ។ បើតាមលទ្ធផលបោះឆ្នោតបឋមនៃការបោះឆ្នោតប្រធានាធិបតីជុំទី២ លោក Zelensky មានអាយុ៤១ឆ្នាំ ដែលបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជុំទី១កាលពីជាង៣សប្ដាហ៍មុន បានទទួលសំឡេងគាំទ្រច្រើនជាង៧០ភាគរយ ខណៈប្រធានាធិបតីបច្ចុប្បន្ន លោក Petro Poroshenko ទទួលបានសំឡេងគាំទ្រត្រឹមតែ២៥ភាគរយ ហើយលោកក៏បានទទួលស្គាល់បរាជ័យនេះដែរ ។ ផ្ទុយទៅវិញ បើសិនជាលទ្ធផលបោះឆ្នោតខាងលើពិតជាត្រឹមត្រូវនោះ លោក Petro Poroshenko នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីអ៊ុយក្រែនសម្រាប់អណត្តិ៥ឆ្នាំ ។ ក៏ប៉ុន្តែលោកក៏ត្រូវប្រឈមមុខនឹងការដោះស្រាយជាច្រើនផងដែរ ក្នុងនោះរួមទាំងការឃុំខ្លូននាវិកអ៊ុយក្រែន២៤នាក់ពីសំណាក់អាជ្ញាធររុស្ស៊ី បន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីខែវិច្ឆិកា ឆ្នំា២០១៨ នៅឯច្រកសមុទ្រ Kerch ៕ធ.ដ

  • សហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្មលើប្រទេសណា ដែលនាំចូលប្រេងរបស់អ៊ីរ៉ង់

    សហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្មលើប្រទេសណា ដែលនាំចូលប្រេងរបស់អ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ ក្រុមមន្ត្រីអាម៉េរិកបាននិយាយនៅថ្ងៃអាទិត្យសប្តាហ៍មុនថា រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីប្រាប់ប្រទេសចំនួនប្រាំ ក្នុងនោះរួមមាន ជប៉ុន កូរ៉េខាងត្បូង តួកគី ឥណ្ឌា និងចិនថា ពួកគេនឹងមិនត្រូវបានលើកលែងពីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកឡើយ ប្រសិនបើពួកគេបន្តនាំចូលប្រេងពីអ៊ីរ៉ង់ ។ ប្រភពបន្តថា រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ គ្រោងនឹងប្រកាសនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងមិនបន្តការលើកលែងទណ្ឌកម្មដល់ប្រទេសទាំងប្រាំឡើយ នៅពេលការលើកលែងនោះផុតកំណត់នៅថ្ងៃទី០២ ខែឧសភាខាងមុខនេះ ។ គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានផ្តល់ការលើកលែងចំពោះការដាក់ទណ្ឌកម្មប្រេងចំនួនប្រាំបី នៅពេលដែលខ្លួនបានដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីលោក ត្រាំ បានដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ ការលើកលែងទាំងនោះ ត្រូវបានផ្តល់ឱ្យសម្រាប់ជាផ្នែកមួយដើម្បីផ្តល់ឱ្យប្រទេសទាំងនោះ នូវពេលវេលាបន្ថែមទៀតដើម្បីស្វែងរកប្រភពថាមពលជំនួស ប៉ុន្តែក៏ដើម្បីទប់ស្កាត់ការរាំងស្ទះដល់ទីផ្សារប្រេងសកលពីការដកចេញនូវប្រេងឆៅអ៊ីរ៉ង់ភ្លាមៗផងដែរ ៕ធ.ដ

  • នាយករដ្ឋមន្រ្តីជប៉ុនចាកចេញពីប្រទេសហើយ ដើម្បីបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប សហរដ្ឋអាម៉េរិក និងកាណាដា

    នាយករដ្ឋមន្រ្តីជប៉ុនចាកចេញពីប្រទេសហើយ ដើម្បីបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប សហរដ្ឋអាម៉េរិក និងកាណាដា

    ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បាននឹងកំពុងចាកចេញពីប្រទេសហើយ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប និងអាម៉េរិកខាងជើង មុនពេលត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូល G20 ដែលនឹងត្រូវប្រារព្វឡើងនៅក្នុងទីក្រុងអូសាកា នាខែឧសភាខាងមុខ ។ បើតាមការគ្រោងទុកនោះ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារំាង អ៊ីតាលី ស្លូវ៉ាគី ប៊ែលហ្ស៊ិក សហរដ្ឋអាម៉េរិក និងកាណាដា ព្រមទំាងជួបពិភាក្សាជាមួយបណ្តាមេដឹកនំាប្រទេសទំាងអស់នេះផងដែរ ។ អ្វីដែលគួរកត់សម្គាល់នោះ នៅក្នុងជំនួបជាមួយប្រធានាធិបតិអាម៉េរិកលោក ដូណាល់ ត្រាំ នាពេលខាងមុខនេះ លោក អាបេ បានអះអាងជាថ្មីថា ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន នឹងនៅតែបន្តធ្វើការងាររួមគ្នាអោយកាន់តែជិតស្និទថែមទៀត ដើម្បីព្យាយាមដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្រោយជំនួបកំពូលលើកទី២រវាងអាម៉េរិក និងកូរ៉េខាងជើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបរាជ័យ ៕ធ.ដ

  • មេដឹកនំាពិភពលោកប្រកាសថ្កោលទោស ករណីវាយប្រហារបំផ្ទុះគ្រាប់នៅស្រីលង្កា ដែលផ្តាច់ជីវិតមនុស្សកើនដល់២៨៨នាក់ និងរបួស៤៥០នាក់

    មេដឹកនំាពិភពលោកប្រកាសថ្កោលទោស ករណីវាយប្រហារបំផ្ទុះគ្រាប់នៅស្រីលង្កា ដែលផ្តាច់ជីវិតមនុស្សកើនដល់២៨៨នាក់ និងរបួស៤៥០នាក់

    ស្រីលង្កា៖ បណ្តាមេដឹកនំាពិភពលោកបានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ទៅលើករណីវាយប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅក្នុងប្រទេសស្រីលង្កា ដែលផ្តាច់ជីវិតមនុស្សកើនឡើងដល់២២៨នាក់ និងរបួស៤៥០នាក់ ខណៈអាជ្ញាធរបានចាប់ខ្លួនជនសង្ស័យ៧នាក់ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ដែលដកស្រង់ប្រភពពីមន្ទីរពេទ្យ ។ ទន្ទឹមគ្នានេះដែរ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃអាទិត្យម្សិលមិញ បានផ្ញើសារចូលរួមរំលែកទុក្ខទៅកាន់សមភាគីស្រីលង្កាលោក Maithripala Sirisena ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិតសមាជិករបស់ខ្លួន នៅក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតនេះ ។ គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នេះ បានកើតឡើងនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ស្របពេលដែលមនុស្សម្នាជាច្រើននាំគ្នាចូលរួមពិធីបុណ្យ គ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo វិហារគ្រឹស្ដ St. Sebastian ក្នុងទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ដូចជា Shangri-La Cinnamon Grand និង Kingsbury ក្នុងទីក្រុង Colombo ។ …

  • ប្រជាជនស្រីលង្កាត្រូវបានអាជ្ញាធរបង្គាប់ឲ្យនៅក្នុងផ្ទះរយៈពេល១២ម៉ោង ក្រោយកើតមានហេតុការណ៍បំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់

    ប្រជាជនស្រីលង្កាត្រូវបានអាជ្ញាធរបង្គាប់ឲ្យនៅក្នុងផ្ទះរយៈពេល១២ម៉ោង ក្រោយកើតមានហេតុការណ៍បំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់

    ស្រីលង្កា៖ ឆ្លើយតបនឹងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន៨លើកជាប់ៗគ្នា បានផ្ដាច់ជីវិតមនុស្ស១៨៥នាក់ និងរងរបួសជាង៥០០នាក់នោះ ទីបំផុតអាជ្ញាធរស្រីលង្កាសម្រេចចិត្តដាក់ចេញបទបញ្ជាបង្គាប់ឲ្យប្រជាជនខ្លួនស្ថិតក្នុងផ្ទះរយៈពេល១២ម៉ោង។បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ រដ្ឋាភិបាលស្រីលង្កាបានចេញបញ្ជាមួយឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះរយៈពេល១២ម៉ោង ចាប់ពីម៉ោង៦ល្ងាចថ្ងៃអាទិត្យនេះ រហូតដល់ម៉ោង០៦ព្រឹក ថ្ងៃចន្ទស្អែកនេះ បន្ទាប់ពីកើតមានករណីបំផ្ទុះគ្រាប់បែកជាលើកទី៨ ឯតំបន់ Dematagoda ស្ថិតនៅភាគខាងជើងនៃរដ្ឋធានី Colombo។គួរបញ្ជាក់ថា បើតាមអាជ្ញាធរស្រីលង្កា ហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតនេះ បានផ្ទុះឡើងនៅម៉ោង ៨៖៤៥ នាទីព្រឹក ថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ក្នុងទីក្រុង Colombo។ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ តាមរយៈបណ្ដាញសង្គម twitter នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសថ្កោលទោសធ្ងន់ធ្ងរ ហើយថា រដ្ឋាភិបាលរបស់លោកបាននិងកំពុងចាត់វិធានការឆ្លើយតបទៅនឹងករណីវាយប្រហារដ៏អាក្រក់នេះ ស្របពេលដែលភា្លមៗនោះ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ៕

  • ចំនួនអ្នកស្លាប់កើនឡើងជិត២០០នាក់ក្នុងនោះមានជនបរទេស៣៥នាក់ ក្នុបហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា

    ចំនួនអ្នកស្លាប់កើនឡើងជិត២០០នាក់ក្នុងនោះមានជនបរទេស៣៥នាក់ ក្នុបហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា

    ស្រីលង្កា៖ ករណីបំផ្ទុះគ្រាប់បែកលើកទី៧ បានបន្តកើតឡើងនៅឯតំបន់ Dehiwala ស្ថិតនៅជាយរដ្ឋធានី Colombo ក្រោយមានការវាយប្រហារបំផ្ទុះគ្រាប់បែក៦លើក បានផ្ដាច់ជីវិតមនុស្សកើនដល់១៨៥នាក់ និងជាង៥០០នាក់ផ្សេងទៀតរងរបួស នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរស្រីលង្កា ។ អាជ្ញាធរស្រីលង្កាបានឲ្យដឹងទៀតថា ហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតនេះ បានផ្ទុះឡើងនៅម៉ោង ៨៖៤៥ នាទីព្រឹក ថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ក្នុងទីក្រុង Colombo ។ ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ តាមរយៈបណ្ដាញសង្គម twitter នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសថ្កោលទោសធ្ងន់ធ្ងរ ហើយថា រដ្ឋាភិបាលរបស់លោកបាននិងកំពុងចាត់វិធានការឆ្លើយតបទៅនឹងករណីវាយប្រហារដ៏អាក្រក់នេះ ខណៈដែលភា្លមៗនោះ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ៕    …

  • ហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា បណ្ដាលឲ្យមនុស្សស្លាប់និងរងរបួសជិត៧៥០នាក់

    ហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា បណ្ដាលឲ្យមនុស្សស្លាប់និងរងរបួសជិត៧៥០នាក់

    ស្រីលង្កា៖ សារព័ត៌មាន AFP បានដកស្រង់ប្រភពពីមន្ត្រីប៉ូលិសមកបញ្ជាក់ថា យ៉ាងហោចណាស់មានជនបរទេសចំនួន៣៥នាក់ ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត១៦០នាក់ និងជាង៥០០នាក់ផ្សេងទៀតទទួលរងរបួស ដោយសារករណីវាយប្រហារបំផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា នៅក្នុងថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) ។ បើតាមអាជ្ញាធរស្រីលង្កា ហេតុការណ៍ វាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់នេះ បានផ្ទុះឡើងនៅម៉ោង ៨៖៤៥ នាទីព្រឹក ថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ក្នុងទីក្រុង Colombo ។ ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ តាមរយៈបណ្ដាញសង្គម twitter នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសថ្កោលទោសធ្ងន់ធ្ងរ ហើយថា រដ្ឋាភិបាលរបស់លោកបាននិងកំពុងចាត់វិធានការឆ្លើយតបទៅនឹងករណីវាយប្រហារដ៏អាក្រក់នេះ ខណៈដែលភា្លមៗនោះ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ៕   …

  • លោក ម៉ៃ ប៉ុមប៉េអូ ថ្លែងថាសហរដ្ឋអាម៉េរិកនៅតែបន្តកិច្ចចរចាដដែល បើទោះជាកូរ៉េខាងជើងទើបបញ្ចប់ការធ្វើតេស្តអាវុធយុទ្ធសាស្រ្តរបស់ខ្លួន

    លោក ម៉ៃ ប៉ុមប៉េអូ ថ្លែងថាសហរដ្ឋអាម៉េរិកនៅតែបន្តកិច្ចចរចាដដែល បើទោះជាកូរ៉េខាងជើងទើបបញ្ចប់ការធ្វើតេស្តអាវុធយុទ្ធសាស្រ្តរបស់ខ្លួន

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងនៅតែបន្តបំពេញការងារចរចាជាមួយប្រទេសកូរ៉េខាងជើងដដែល ដើម្បីឈានឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃ ប៉ុមប៉េអូ ត្រូវបានធ្វើឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាងបញ្ចប់ការធ្វើតេស្តអាវុធយុទ្ធសាស្រ្តថ្មីរបស់ខ្លួន កាលពីដើមសប្តាហ៍នេះ ស្ថិតក្រោមការបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់មេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយនៅឯក្រសួងការបរទេសអាម៉េរិក ជាមួយមន្រ្តីជាន់ខ្ពស់ជប៉ុន លោក ម៉ៃ ប៉ុមប៉េអូ បានបញ្ជាក់ថា រូបលោកនៅតែទទួលខុសត្រូវក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង បើទោះបីជាទីក្រុងព្យុងយ៉ាងបានទាមទារដកលោកចេញក៏ដោយ លោកថា មិនមានអ្វីផ្លាស់ប្តូរទេយើងកំពុងបន្តធ្វើការចរចាហើយលោកនៅតែជាអ្នកទទួលខុសត្រូវលើក្រុមការងារចរចានេះ ៕ធ.ដ

  • បារាំងគ្រោងបញ្ជូនកងទ័ព រថក្រោះ និងរថពាសដែកទៅកាន់ប្រទេសអេស្តូនី នាសប្តាហ៍ក្រោយ

    បារាំងគ្រោងបញ្ជូនកងទ័ព រថក្រោះ និងរថពាសដែកទៅកាន់ប្រទេសអេស្តូនី នាសប្តាហ៍ក្រោយ

    បារំាង៖ កងទ័ពបារាំងប្រមាណ៣០០នាក់ត្រូវគេរាយការណ៍ថា នឹងទៅដល់ទីក្រុង Tapa ប្រទេសអេស្តូនី ដែលស្ថិតនៅចម្ងាយត្រឹម១៤០គីឡូម៉ែត្រពីព្រំប្រទល់ ប្រទេសរុស្ស៊ីនាសប្តាហ៍ក្រោយនេះ ខណៈរថក្រោះចំនួន៥គ្រឿង និងរថពាសដែក២០គ្រឿងទៀតក៏នឹងត្រូវដាក់ពង្រាយនៅទីនោះផងដែរ នេះបើតាមប្រភពពីស្ថានទូតបារាំងប្រចាំអេស្តូនី ។ ពលទាហានបារំាងនឹងស្ថិតនៅក្នុងទឹកដីនៃប្រទេសអេស្តូនី រហូតដល់ចុងខែសីហាខាងមុខនេះ ស្ថិតក្រោមក្របខណ្ឌនៃបេសកកម្ម FRA-EFP PYNX ដែលមានគោលដៅបង្កើនវត្តមានអង្គការ NATO នៅតាមប្រទេសតំបន់បាល់ទិចនិងនៅប៉ូឡូញ ។ ពាក់ព័ន្ធនឹងការបង្កើនសកម្មភាពកងកម្លំាងរបស់អង្គការ NATO នៅក្នុងតំបន់ក្បែរព្រំដែនប្រទេសរបស់ខ្លួន ទីក្រុងម៉ូស្គូបានបង្ហាញការព្រួយបារម្ភជាច្រើនលើកមកហើយ ដោយបញ្ជាក់ថា រុស្ស៊ីពុំបានបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ប៉ុន្តែក៏មិនបណ្តោយឲ្យសកម្មភាពអាចបង្កគ្រោះថ្នាក់នានា ប្រព្រឹត្តទៅ ដោយពុំមានការឃ្លាំមើលនោះដែរ ៕ធ.ដ

  • មេដឹកនំា៣៧ប្រទេសនឹងចូលរួមវេទិកាអន្តរជាតិ «គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ» ជាលើកទីពីរនៅប្រទេសចិននាសប្តាហ៍ក្រោយ

    មេដឹកនំា៣៧ប្រទេសនឹងចូលរួមវេទិកាអន្តរជាតិ «គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ» ជាលើកទីពីរនៅប្រទេសចិននាសប្តាហ៍ក្រោយ

    ចិន៖ វេទិកាខ្សែក្រវាត់មួយផ្លូវមួយ (BRF) សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវរៀបចំធ្វើឡើងជាលើកទីពីរនៅក្នុងទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែមេសា នេះបើតាមការប្រកាសរបស់រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ។ លោក វ៉ាង យី បានបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងចូលរួមពិធីបើកវេទិកាខាងលើ ហើយផ្តល់ការថ្លែងសុន្ទរកថាគន្លឹះ ដោយវេទិកាខ្សែក្រវាត់មួយផ្លូវមួយលើកទីពីរនេះ មានគោលដៅបំផុសឲ្យមានកិច្ចសហប្រតិបត្តិការដែលប្រកបដោយគុណភាពខ្ពស់ នៅក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ ។ សូមរំលឹកថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» គឺជាផែនការប្រកបដោយមហិច្ឆតារបស់លោក ស៊ី ជិនពីង ស្តីពីការបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ធំធេងមួយ ក្រោមទិសដៅតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រិ្វក តាមរយៈផ្លូវគោក និងផ្លូវទឹក ដោយចិនចាត់ទុកគម្រោងនេះប្រៀបដូចជាការបង្កើតវិថីសូត្រថ្មីរបស់ខ្លួន ៕ធ.ដ