Category: ព័ត៌មានអន្តរជាតិ

  • ជប៉ុនចំណាយពេល៥០ឆ្នំាផលិតយន្តហោះក្នុងស្រុកលើកដំបូង ខណៈត្រៀមខ្លួនប្រកួតប្រជែងនឹងយន្តហោះ Boeing និង Airbus

    ជប៉ុនចំណាយពេល៥០ឆ្នំាផលិតយន្តហោះក្នុងស្រុកលើកដំបូង ខណៈត្រៀមខ្លួនប្រកួតប្រជែងនឹងយន្តហោះ Boeing និង Airbus

    ជប៉ុន៖ យន្ដហោះដឹកអ្នកដំណើរបានចំនួន៨៨នាក់ Mitsubishi Regional Jet (MRJ) ដែលជាយន្តហោះដំបូងគេដែលបានសាងសង់នៅប្រទេសជប៉ុនតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ បានចាប់ផ្តើមការហោះហើរ ដើម្បីទទួលបានការបញ្ជាក់សិទ្ធិហោះហើរកាលពីខែមុន នៅទីក្រុងម៉ូសេសឡេក រដ្ឋធានី វ៉ាស៊ីនតោន ដើម្បីបំពេញតម្រូវការផ្នែកអាកាសចរណ៍ ។ យន្តហោះថ្មីរបស់ក្រុមហ៊ុន Mitsubishi Heavy Industries នេះកំពុងធ្វើការសាកល្បងហោះហើរនៅលើផ្ទៃមេឃ ខណៈដែលគូប្រជែងរបស់ពួកគេកំពុងលក់ចេញនូវប្រតិបត្តិការសម្រាប់យន្ដហោះដែលមានកៅអីចំនួន១៦០ ។ ក្រុមហ៊ុន Boeing គ្រោងនឹងទិញ ៨០ ភាគរយនៃប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុន Embraer នៅក្នុងការរកស៊ីរួមទុនគ្នាមួយ ខណៈដែលក្រុមហ៊ុន Bombardier កាលពីឆ្នាំមុនបានលក់ការគ្រប់គ្រងគម្រោងយន្តហោះប្រភេទ C Series របស់ខ្លួនឱ្យទៅក្រុមហ៊ុន Airbus និងកំពុងស្វែងរកជម្រើស “យុទ្ធសាស្ត្រ” សម្រាប់ប្រតិបត្តិការយន្តហោះក្នុងតំបន់របស់ខ្លួន ។ យោងតាមក្រុមឧស្សាហកម្មផលិតយន្តហោះជប៉ុនបានឱ្យដឹងថា ទឹកប្រាក់ដែលអាចទទួលបានគឺមានចំនួន១៣៥ពាន់លានដុល្លារអាមេរិក នៅក្នុងការលក់ក្នុងរយៈពេលពីរទសវត្សរ៍រហូតដល់ឆ្នាំ២០៣៧ ជាពិសេសនៅលើទីផ្សារសម្រាប់យន្ដហោះដែលមានកៅអីតិច ។ ក្នុងនាមជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះដល់ក្រុមហ៊ុន Boeing ជាយូរមកហើយនោះ ក្រុមហ៊ុន Mitsubishi…

  • ចិនរៀបចំក្បួនព្យុហយាត្រាលើសមុទ្រ អបអរសាទរខួបទី៧០នៃការបង្កើតកងទ័ពជើងទឹក

    ចិនរៀបចំក្បួនព្យុហយាត្រាលើសមុទ្រ អបអរសាទរខួបទី៧០នៃការបង្កើតកងទ័ពជើងទឹក

    កាលពីថ្ងៃទី២៣ខែមេសា ២០១៩ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមសកម្មភាពដង្ហែក្បួនព្យុហយាត្រាលើសមុទ្រដើម្បីអបអរសាទរខួបទី៧០ នៃការបង្កើតកងទ័ពជើងទឹកប្រជាជនចិនដែលធ្វើឡើងនៅក្រុង Qingdao ។ ប្រធានគណៈប្រតិភូនៃកងទ័ពជើងទឹកដែលមកពីប្រទេសចំនួន៦១ បានជួបជុំគ្នានៅលើនាវាសញ្ញា“ស៊ីនីង”ដែលជានាវាត្រួតមើលការដង្ហែក្បួនព្យុហយាត្រា ហើយនាវាចម្បាំង៣២គ្រឿងនៃកងទ័ពជើងទឹកប្រជាជនចិន និងនាវាចំនួន១៨គ្រឿងនៃប្រទេសចំនួន១៣ដែលចូលរួមសកម្មភាពនេះបានចូលរួមការដង្ហែក្បួនព្យុហយាត្រា ។ កងទ័ពជើងទឹកប្រជាជនចិនបានបង្កើតឡើងនៅក្រុង Taizhou ខេត្ត Jiangsu កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ១៩៤៩ បច្ចុប្បន្ននេះបានរីកចម្រើនក្លាយទៅជាកងកម្លាំងប្រដាប់អាវុធលើសមុទ្រដែលអាចគាំពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍរបស់ជាតិដោយមានប្រសិទ្ធិភាពជាសន្សឹមៗ ៕ធ.ដ

  • មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ បានទៅដល់រុស្ស៊ីហើយ

    មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ បានទៅដល់រុស្ស៊ីហើយ

    នៅព្រឹកថ្ងៃពុធ ទី២៤ មេសា ២០១៩នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពិសេសទៅដល់ទីក្រុង Khasan ជាប់ព្រំដែនប្រទេសរុស្ស៊ីហើយ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Vladivostok ដើម្បីជួបពិភាក្សាការងារ ជាលើកដំបូងបំផុតជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានបញ្ជាក់ទៀតថាលោក គីម អាចនឹង ចំណាយពេលជាង២០ម៉ោងដោយធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុង Vladivostok នៃភាគខាងកើតបំផុតប្រទេស រុស្ស៊ី ។ ដោយឡែកជុំវិញដំណើរទស្សនកិច្ចនេះដែរ វិមានក្រឹមឡាំងក៏បានឱ្យដឹងដែរថាមេដឹកនាំទាំង២នឹងត្រូវជួបគ្នាក្នុងទីក្រុង Vladivostok នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងសំណុំរឿងនុយក្លេអ៊ែរនៅលើឧបទ្វីប កូរ៉េ ។ អ្នកវិភាគយល់ឃើញថា លោក គីម ជុងអ៊ុន នឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្វែងរកការគំាទ្រ ពីរុស្ស៊ី បន្ទាប់ពីជំនួបរវាងលោកជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅទទួលបរាជ័យ ៕ធ.ដ

  • លោក ឌូតឺតេ ប្រតិកម្មធ្ងន់ៗចំពោះប្រទេសកាណាដាដែលយកសម្រាមរាប់តោនចូលមកក្នុងប្រទេសហ្វីលីពីន

    លោក ឌូតឺតេ ប្រតិកម្មធ្ងន់ៗចំពោះប្រទេសកាណាដាដែលយកសម្រាមរាប់តោនចូលមកក្នុងប្រទេសហ្វីលីពីន

    សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី២៤ មេសានេះថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីនបានរិះគន់ប្រទេសកាណាដាយ៉ាងខ្លាំង សម្រាប់ការបរាជ័យក្នុងការចាត់វិធានសកម្មភាពលើសំរាម ដែលខ្លួនបានដឹកមកកាន់ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កាលពីពេលកន្លងទៅ ហើយលោក ឌូតឺតេ ក៏បានឆ្លើយតបធ្ងន់ៗត្រឡប់ទៅវិញថា ហ្វីលីពីនមិនមែនជាកន្លែងចាក់សំរាមនោះទេ ។ គួរបញ្ជាក់ថា ហ្វីលីពីនបានប្ដឹងតាមផ្លូវការទូតជាច្រើនលើក ប្រឆាំងនឹងកាណាដា ពាក់ព័ន្ធនឹងសំរាមរាប់តោនដែលខ្លួនបានដឹកមកកាន់ប្រទេសហ្វីលីពីន នៅចន្លោះឆ្នាំ២០១៣ និង២០១៤ ។ មិនតែប៉ុណ្ណោះ ទីក្រុងម៉ានីលក៏បានចោទប្រកាន់ថា មានសំរាមរាប់ តោនក្នុងទូរកុងទ័រនឺ ដែលកាណាដាដឹកមកកាន់កំពង់ផែ Manila International Container Port មិនមែនជាសំរាមប្លាស្ទិច ឬសំរាមអាចកែច្នៃបាននោះទេ ពោលគឺសុទ្ធតែជាកាកសំណល់ប្រើប្រាស់ នៅក្នុងផ្ទះរួចប៉ុណ្ណោះ ។ លោក ឌូតឺតេ បានព្រមានថា នឹងដឹកសំរាមត្រឡប់ទៅកាន់ ប្រទេសកាណាដាវិញ ។ ប៉ុន្តែរដ្ឋាភិបាលកាណាដា បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងដោះស្រាយបញ្ហានេះជាមួយជាទីក្រុងម៉ានីល ៕ធ.ដ

  • សមត្ថកិច្ចបញ្ជូនខ្លួនឧក្រិដ្ឋជន ជនជាតិចិន៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ និងជំរិតទារប្រាក់

    សមត្ថកិច្ចបញ្ជូនខ្លួនឧក្រិដ្ឋជន ជនជាតិចិន៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ និងជំរិតទារប្រាក់

    ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២ ០១៩នេះ បានបញ្ជូនខ្លួនឧក្រិដ្ឋជនជនជាតិចិន៣នាក់ ក្នុងចំណោម បក្ខពួក៥នាក់ ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការពាក់ព័ន្ធករណី ចាប់នារីខារ៉ាអូខេជនជាតិដូចគ្នា៥នាក់ យកទៅរំលោភសេពសន្ថវៈ និងជំរិតទារប្រាក់ ។ សូមរំលឹកថា  ការតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនពីសំណាក់កម្លាំងសមត្តកិច្ចនោះ បានធ្វើឡើងកាលពីវេលាទៀបភ្លឺចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ដែលជនសង្ស័យបានចាប់ជនរងគ្រោះទៅលាក់ទុកនៅទីនោះ ។ ក្រោយចាប់ខ្លួនឧក្រិដ្ឋជន៣នាក់ (មានម្នាក់ស្ថិតក្នុងការសង្ស័យ) សមត្ថកិច្ចបានធ្វើការនាំខ្លួនពួកគេ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្នុងនោះក៏មានរថយន្ត១គ្រឿងម៉ាស្តារិច ជាមធ្យោបាយធ្វើសកម្មភាព បានបញ្ជូនមកជាមួយដែរ រួមទាំងជនរងគ្រោះ ហើយនៅវេលាល្ងាចនេះក្បួននាំឧក្រិដ្ឋជនចេញពីក្រុងព្រះសីហនុ មកភ្នំពេញដើម្បីចាត់ការតាមច្បាប់ ។  សូមបញ្ជាក់ថា  មាននារីជនជាតិចិន៣នាក់ ក្នុងចំណោម៥នាក់ ដែលជនជាតិចិនដូចគ្នាចាប់យកទៅជំរិតទារប្រាក់ ត្រូវបានឧក្រិដ្ឋជនដោះលែងឲ្យត្រឡប់មកវិញហើយ កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺឈានចូលថ្ងែទី២១ ខែមេសា  ២០១៩ នៅលើទឹកដីខេត្តកំពត បន្ទាប់ពីត្រូវគេចាប់បង្ខាំងដើម្បីជំរិតទារប្រាក់ ។ …

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកគ្រោងបំពេញទស្សនកិច្ច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃទៅកាន់ចក្រភពអង់គ្លេស

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកគ្រោងបំពេញទស្សនកិច្ច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃទៅកាន់ចក្រភពអង់គ្លេស

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃទៅកាន់ចក្រភពអង់គ្លេស នៅខែមិថុនាខាងមុខ នេះបើតាមការប្រកាសជាផ្លូវការរបស់ព្រះបរមរាជវាំងអង់គ្លេស Buckingham នៅថ្ងៃអង្គារនេះ ។ ព្រះបរមរាជវាំងអង់គ្លេស បានឱ្យដឹងទៀតថា លោក ដូណាល់ ត្រាំ និងជំទាវទី១អាម៉េរិក លោកស្រី Melania Trump នឹងបំពេញទស្សនកិច្ចក្នុងចក្រភពអង់គ្លេសចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៥ ខែមិថុនាខាងមុខនេះ ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ នឹងត្រូវជួបជាមួយ ព្រះម្ចាស់ក្សត្រីអង់គ្លេស និងនាយករដ្ឋមន្ត្រីលោកស្រី Theresa May លើសពីនេះទៅទៀត លោក ដូណាល់ ត្រាំ និងភរិយាក៏នឹងត្រូវចូលរួមផងដែរ ក្នុងពិធីមួយនៅឯទីក្រុង Portsmouth ដើម្បីរំលឹកខួបលើកទី៧០នៃទិវា D-Day ៕ធ.ដ

  • ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី នៅទីក្រុង Vladivostok នាចុងខែមេសានេះ

    ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី នៅទីក្រុង Vladivostok នាចុងខែមេសានេះ

    រុស្ស៊ី៖ សារព័ត៌មានរុស្ស៊ី RT បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី២៥ ខែមេសាខាងមុខនេះ ដើម្បីជួបពិភាក្សាជាលើកដំបូងបំផុតជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។ ប្រភពដដែលបន្តថា លោក គីម និងលោក ពូទីន នឹងជួបគ្នានៅឯទីក្រុង វ៉្លាឌីវ៉ូស្តុក ស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ី ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើងក៏បានទទួលស្គាល់ដែរអំពីដំណើរទស្សនកិច្ចនេះដែរ ប៉ុន្តែបើទោះជារបៀបវារៈនៃកិច្ចប្រជុំមិនទាន់ត្រូវបានគេទម្លាយក៏ដោយ តែគេរំពឹងថា មេដឹកនាំទាំងពីរនឹងជជែកគ្នាពីទំនាក់ទំនងទ្វេភាគី និងសំណុំរឿងឧបទ្វីបកូរ៉េ ។ កិច្ចប្រជុំរវាងមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងក្លាយជាជំនួបលើកដំបូងបំផុតរវាងមេដឹកនាំប្រទេសទាំងពីរក្នុងរយៈពេល០៨ឆ្នាំមកនេះ ពោលគឺគិតចាប់តាំងពីលោក គីម ឡើងកាន់អំណាចកាលពីឆ្នាំ២០១១មក ៕ធ.ដ

  • ទីបំផុតហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា ត្រូវបានក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS ចេញមុខអះអាងទទួលខុសត្រូវ

    ទីបំផុតហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា ត្រូវបានក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS ចេញមុខអះអាងទទួលខុសត្រូវ

    ស្រីលង្កា៖ ស្របពេលដែលចំនួនមនុស្សស្លាប់កើនដល់៣ច២១ និងប្រមាណ៥០០នាក់ទៀតរងរបួស ដោយសារករណីបំផ្ទុះគ្រាប់បែកនៅវិហារសាសនាគ្រិស្ត និងសណ្ឋាគារជាច្រើនកាលពីថ្ងៃអាទិត្យសប្តាហ៍មុននោះ ទីបំផុតទីបំផុតបណ្តាញក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS បានចេញមុខប្រកាសអះអាងថា ខ្លួនជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារដ៏អាក្រក់បំផុតនេះ ។ ការប្រកាសរបស់ក្រុម ISIS ខាងលើ ធ្វើឡើងក្រោយពេលដែលប្រមុខការពារជាតិ ស្រីលង្កាលោក រូវ៉ា វីហ្សេវ៉ាឌែន បានអះអាងថា ការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនករណីកាលពីថ្ងៃអាទិត្យ គឺធ្វើឡើងក្នុងគោលបំនងសងសឹកចំពោះករណីវាយប្រហារដ៏អាក្រក់នៅឯព្រះវិហារអ៊ីស្លាមក្នុងទីក្រុងគ្រីសឆឺច ប្រទេសនូវែលសេឡង់ ដែលមានគោលដៅទៅលើជនមូស្លីមកាលពីពាក់កណ្តាលខែមីនា និងផ្តាច់ជីវិតមនុស្ស៥០នាក់ ។ បន្ទាប់ពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែក លើក្រុមអ្នកកាន់សាសនាគ្រិស្តនៅស្រីលង្កា កងកម្លាំងប៉ូលិសស្រីលង្កាបានចាប់ខ្លួនជនសង្ស័យចំនួន៤០នាក់ ក្នុងនោះម្នាក់ គឺជាជនជាតិស៊ីរី ហើយពួកគេទាំងអស់កំពុងស្ថិតនៅក្នុងការសួរចម្លើយ ៕ធ.ដ

  • ហេតុការណ៍បាក់អណ្តូរ៉ែនៅមីយ៉ាន់ម៉ា ត្រូវបានរំពឹងថា អាចនឹងមានមនុស្សរហូតដល់៥០នាក់បាត់បង់ជីវិត

    ហេតុការណ៍បាក់អណ្តូរ៉ែនៅមីយ៉ាន់ម៉ា ត្រូវបានរំពឹងថា អាចនឹងមានមនុស្សរហូតដល់៥០នាក់បាត់បង់ជីវិត

    មីយ៉ាន់ម៉ា៖ សារព័ត៌មានចិន CGTN បានចុះផ្សាយថា ហេតុការណ៍បាក់រលំអណ្តូងរ៉ែមួយកន្លែងកាលពីយប់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ ត្រូវបានគេរំពឹងថា អាចនឹងមានមនុស្សច្រើនជាង៥០នាក់បាត់បង់ជីវិត ។ ប្រភពដដែលបន្តថា នៅពេលដែលហេតុការណ៍នេះបានកើតឡើង គឺកម្មករសរុបចំនួន៥៤នាក់របស់ក្រុមហ៊ុនរុករករ៉ែចំនួន០២ ព្រមទាំងគ្រឿងចក្រ៤០គ្រឿងទៀតមានវត្តមានទីនោះ ។ ដោយឡែកបើតាមមន្រ្តីរដ្ឋាភិបាលមីយ៉ាន់ម៉ា សាកសពមនុស្ស០៣នាក់ប៉ុណ្ណោះទើបត្រូវបានគេទាញចេញមកក្រៅ ពីក្រោមគំនរនៃអណ្តូងរ៉ែត្បូង ដែលបាក់ស្រុតនៅតំបន់ហាផាខាន់ ក្នុងរដ្ឋកាឈីន ភាគខាងជើងប្រទេស ។ សូមបញ្ជាក់ថា គ្រោះរអិលបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ផ្សេងៗទៀត តែងតែកើតមានឡើងជារឿយៗនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅតាមទីតាំងរុករករ៉ែនៅតំបន់សម្បូរធនធានត្បូង ហាផាខាន់ ៕ធ.ដ

  • មនុស្សស្លាប់កើនដល់៣២១នាក់ និងរងរបួសជាង៥០០នាក់ ដោយសារករណីបំផ្ទុះគ្រាប់បែកនៅស្រីលង្កា ខណ:ជនសង្ស័យ៤០នាក់ត្រូវចាប់ខ្លួន

    មនុស្សស្លាប់កើនដល់៣២១នាក់ និងរងរបួសជាង៥០០នាក់ ដោយសារករណីបំផ្ទុះគ្រាប់បែកនៅស្រីលង្កា ខណ:ជនសង្ស័យ៤០នាក់ត្រូវចាប់ខ្លួន

    ស្រីលង្កា៖ ក្នុងចំណោមជនសង្ស័យសរុបទាំងអស់៤០នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងនោះក៏មានជនជាតិស៊ីរីម្នាក់ផងដែរ នៅក្នុងករណីវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកយ៉ាងកក្រើកកាលពីថ្ងៃអាទិត្យ ខណៈចំនួនមនុស្សស្លាប់បានកើនដល់ ៣២១នាក់ និងរបួសខ្ទង់ ៥០០នាក់ នេះបើតាមអ្នកនាំពាក្យប៉ូលិសស្រីលង្កា លោក រូវ៉ាន ហ្គាណាសេគែរ៉ា ។ ជាមួយគ្នានេះ អង្គភាពស៊ើបអង្កេតអំពើភេរវកម្ម របស់កម្លាំងប៉ូលិសស្រីលង្កា បានធ្វើការចាប់ខ្លួនជនជាតិស៊ីរីម្នាក់ ដើម្បីយកទៅធ្វើការសាកសួរ ហើយបុគ្គលម្នាក់នោះគឺជាបុរស និងត្រូវបានគេឃាត់ខ្លួនក្រោយការសួរចម្លើយ ទៅលើក្រុមជនសង្ស័យ ជាជនជាតិស្រីលង្កា ។ សូមរំលឹកថា កាលពីថ្ងៃចំទិវា Easter របស់គ្រិស្តសាសនា ករណីបំផ្ទុះគ្រាប់បែកចំនួន ០៨បានកើតឡើង និងធ្វើឲ្យកក្រើកប្រទេសស្រីលង្កាទាំងមូល ដោយក្នុងនោះមានទាំងសណ្ឋាគារ និងព្រះវិហារ ដែលភាគច្រើនស្ថិតក្នុងរដ្ឋធានីកូឡុំបូផ្ទាល់។ មកទល់ពេលនេះស្រីលង្កាបាន និងកំពុងបើកប្រតិបត្តិការធានាសន្តិសុខ ទ្រង់ទ្រាយធំ ហើយវត្ថុសង្ស័យផ្សេងៗ ត្រូវបានរកឃើញជាបន្តបន្ទាប់។ ក្រៅពីនេះអាជ្ញាធរស្រីលង្កា ក៏បានដាក់ចេញនូវបម្រាមគោចរ និងដាក់ពង្រាយទ័ពបន្ថែមចំនួន ១,០០០នាក់ នៅទីក្រុងកូឡុំបូផងដែរ។ ម៉្យាងវិញទៀត បើទោះបីជានៅមិនទាន់មានក្រុមណាមួយ ចេញមុខទទួលថា ខ្លួនជាអ្នកប្រព្រឹត្តសកម្មភាព បំផ្ទុះគ្រាប់បែកទាំងនេះក៏ដោយ រដ្ឋាភិបាលស្រីលង្កាបានលើកឡើងថា ពួកវាគឺជាស្នាដៃរបស់ក្រុមជ្រុលនិយមអ៊ីស្លាម ថូវីតហ្សាម៉ាអាត (National Thowheeth Jama’ath)…