-
ទិន្នផលប្រេងអង្គការ OPEC ធ្លាក់ចុះជាង៥៣ម៉ឺនបារ៉ែល ដោយសារការ កាត់បន្ថយផលិតកម្មខ្លាំងនៅវ៉េណេស៊ុយអេឡា និងអារ៉ាប៊ីសាអ៊ូឌីត

អង្គការ OPEC នាពេលថ្មីៗនេះបានបញ្ជាក់ថា ទិន្នផលប្រេងរបស់អង្គការប្រទេសនាំចេញប្រេង (OPEC) បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមុន ដោយសារការកាត់បន្ថយផលិតកម្មខ្លាំងនៅប្រទេសវ៉េណេស៊ុយអេឡា និងប្រទេសអារ៉ាប៊ី សាអ៊ូឌីត។អង្គការ OPEC បានឲ្យដឹងនៅក្នុងរបាយការណ៍ដែលបានដកស្រង់ប្រភពបន្ទាប់បន្សំផ្សេងៗថា ផលិតកម្មប្រេងរួមគ្នារបស់ខ្លួនបានធ្លាក់ចុះចំនួន៥៣៤.០០០បារ៉ែលក្នុង១ថ្ងៃ កាលពីខែមីនាកន្លងទៅ ប៉ុន្តែអង្គការនេះ មិនបានបញ្ចេញទិន្នន័យផលិតផ្ទាល់របស់ខ្លួនទេ។ វ៉េណេស៊ុយអេឡា ដែលស្ថិតនៅក្នុងវិបត្តិនយោបាយ ការដាក់ទណ្ឌកម្ម និងការដាច់ភ្លើងអគ្គិសនីជាច្រើនលើកច្រើនសា បានបូមប្រេងតិចជាងមុន២៨៩.០០០រ៉ែលក្នុង១ថ្ងៃ បើធៀបនឹងខែកុម្ភៈ ដែលធ្វើឲ្យផលិតកម្មប្រេងរបស់ប្រទេសអាម៉េរិកឡាទីនមួយនេះ បានធ្លាក់ចុះមកនៅត្រឹម៧៣២.០០០ បារ៉ែលក្នុង១ថ្ងៃ។ បរិមាណនេះ បើធៀបទៅនឹងចំនួនជាង១លានបារ៉ែលក្នុង១ថ្ងៃដែលវេណេស៊ុយអេឡា បានបូមនៅដើមឆ្នាំនេះ ហើយសមត្ថភាពផលិតរបស់ខ្លួនមានចំនួនជិត២លានបារ៉ែលក្នុង១ថ្ងៃ កាលពីឆ្នាំ២០១៧ ។ ទន្ទឹមនេះដែរ បើតាមប្រភពរបស់អង្គការ OPEC របាយការណ៍នេះបានឲ្យដឹងថា ផលិតកម្មរបស់អារ៉ាប៊ី សាអ៊ូឌីត បានធ្លាក់ចុះ៣២៤.០០០បារ៉ែលក្នុង១ថ្ងៃ។គួរបញ្ជាក់ថា តម្លៃក្នុងកិច្ចសន្យាអនាគតរបស់ប្រេងឆៅប្រភេទ WTI ដែលជាប្រេងគោលសម្រាប់ផលិតកម្មប្រេងរបស់សហរដ្ឋអាម៉េរិក មានតម្លៃ៦៤,៤២ដុល្លារក្នុង១បារ៉ែល ខណៈដែលតម្លៃក្នុងកិច្ចសន្យាអនាគតរបស់ប្រេងឆៅប្រភេទ Brent ដែលជាប្រេងគោលរបស់អឺរ៉ុបថ្លៃ៧០,៩៥ដុល្លារក្នុង១បារ៉ែល៕ម.ន
-
សហរដ្ឋអាម៉េរិកបាត់បង់ការងារជាង៣លានកន្លែង ចាប់តាំងពីចិនក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីឆ្នាំ២០០១

សហរដ្ឋអាម៉េរិក៖ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានសម្រេចឲ្យចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភព WTO កាលពីឆ្នាំ២០០១មក ឱនភាពពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំងបានក្លាយជាមូលហេតុចម្បង ដែលបណ្តាលឲ្យការងាររាប់លានកន្លែងក្នុងសហរដ្ឋអាម៉េរិកបានបាត់បង់។ការងារច្រើនជាង៣,៤លានកន្លែងក្នុងសហរដ្ឋអាម៉េរិកត្រូវបានបាត់បង់ គិតចាប់ពីប្រទេសចិនបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពី១៧ឆ្នាំមុន ក្នុងចំណោមនោះ ការងារចំនួន២,៥លានកន្លែងដែលជាង៧០ភាគរយ គឺស្ថិតក្នុងវិស័យឧស្សាហកម្មផលិត ជាពិសេសផលិតផលអេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើបជាដើម។ ម្យ៉ាងវិញទៀត សហរដ្ឋអាម៉េរិកក៏បាត់បង់កាលានុវត្តភាព (ឱកាស) ក្នុងការបង្កើតការងារបន្ថែម ក្នុងវិស័យខាងលើនេះ ក្នុងនោះរួមមានឧបករណ៍សម្រាប់ការដឹកជញ្ជូន កុំព្យូទ័រ គ្រឿងបន្លាស់អេឡិចត្រូនិក និងផលិតផលកសិកម្មជាដើម នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ចក្នុងទីក្រុងវ៉ាស៊ីនតោន។បើតាមរបាយការណ៍ដដែលនេះ ទឹកប្រាក់ប្រមាណ១០០ពាន់លានដុល្លារត្រូវបានចាក់បញ្ចូលបន្ថែមទៅក្នុងជញ្ជីងឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកជាមួយចិន ចាប់តាំងពីឆ្នាំ២០០៨ ដែលជាពេលសហរដ្ឋអាម៉េរិកបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ ឬគេស្គាល់ថា Great Recession។ សម្រាប់ឱនភាពពាណិជ្ជកម្មនេះ របាយការណ៍បានបង្ហាញថា ការងារចំនួន១,៣លានកន្លែងក្នុងសហរដ្ឋអាម៉េរិកត្រូវបានបាត់បង់ គិតត្រឹមរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ជារួមទៅ ឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាម៉េរិកជាមួយចិន បានកើនឡើងពី៨៣ពាន់លានដុល្លារក្នុងឆ្នាំ២០០១ ទៅដល់៣៧២,២ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ពោលគឺកើនឡើងចំនួន២៩២,២ពាន់លានដុល្លារគិតត្រឹមរយៈពេល១៧ឆ្នាំប៉ុណ្ណោះ៕ម.ន
-
ព្រះវិហារប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង ឆាបឆេះកណ្តាលក្រុងប៉ារីស

បារាំង៖ ព្រះវិហារ ណូតត្រាដាម (Notre-Dame) ដែលជាបូជនីយដ្ឋាន សម្បត្តិវប្បធម៌ដ៏អស្ចារ្យមួយរបស់ប្រជាជាតិបារាំង និងមានអាយុកាលជាង ៨០០ឆ្នាំមកហើយនោះ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅ ថ្ងៃទី ១៥ មេសា ២០១៩ វេលាម៉ោង ១៨និង៣០នាទី ។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលបារាំងនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ដែលបង្កអោយមានការឆាប់ឆេះដខ្លាំងនេះនៅឡើយទេ ដោយគ្រាន់តែសន្និដ្ឋានជំហ៑ានតំបូងថាអាចបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកធ្វើការជួសជុលតំបូលព្រះវិហារ។ គួរបញ្ជាក់ថា ព្រះវិហារសាសនាកាតូលិក ណូត ត្រាដាម (Notre-Dame) គឺជាអត្តសញ្ញាណប្រវិត្តិសាស្ត្រមួយទៀត នៃប្រទេសបារាំងបន្ទាប់ពី ប៉ម ទួអេហ្វែល ហើយបូជនីយដ្ឋាន ដ៏មហស្ចារ្យមួយនេះបានទទួលបានភ្ញៀវទេសចរប្រមាណជាង ៣ម៉ឺននាក់ក្នុងមួយថ្ងៃ និងជាទីកន្លែងដែលទទួលបានភ្ញៀសទេសចរច្រើនជាងគេនៅទ្វីបអឺរ៉ុប ។ ព្រះវិហារនេះ ត្រូវបានប្រជាជនបារាំងធ្វើការគោរពបូជា និងត្រូវបាមប្រជាជនអឺរ៉ុបចាត់ទុកថាជា វិហារគ្រឹស្តសាសនា ដ៏ស័ក្តិសិទ្ធបំផុត ដែលត្រូវបានកសាងឡើងតាំងពីសតវត្សទី១២ និងឆ្លងកាត់មហាសង្រ្គាមគ្រប់តំណាក់កាល ក៏នៅតែឈរតាំងខ្លួនដ៏រឹងមាំ បន្សល់ទុកនៅក្បូរក្បាច់រចនា និងផ្ទាំងគំនូរដ៏ល្អស្អាតគួរជាទីកោតសរសើរ នូវស្នាដៃនៃបុព្វបុរសបារាំង៕
-
បារាំងប្រកាសបោះឆ្នោតប្រឆំាងនឹងការបើកកិច្ចចរចាពាណិជ្ជកម្មរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក

បារំាំង៖ មន្រ្តីវិមានអេលីហ្ស៊េបានលើកឡើងថា បារំាងនឹងបោះឆ្នោតប្រឆំាំងនឹងការបើកកិច្ចចរចាពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារតែការគំរាមកំហែងខាងផ្នែកពាណិជ្ជកម្មម្តងហើយម្តងទៀត ពីសំណាក់ទីក្រុវ៉ាស៊ីនតោន ។ ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអឺរ៉ុប និងអាមេរិក បានកើនឡើងកម្តៅជាថ្មីទៀត បន្ទាប់ពីថ្មីៗនេះលោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែពិចារណាដំឡើងពន្ធលើទំនិញរបស់អឺរ៉ុប ដែលគិតជាទឹកប្រាក់ប្រមាណ ១១ពាន់លានដុល្លារ ដោយសារតែអឺរ៉ុបផ្តល់ធុនឧបត្ថម្ភជួយដល់ក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus ដែលជាការជះឥទ្ធិពលបែបអវិជ្ជមានជាខ្លាំងដល់សហរដ្ឋអាមេរិក ជាពិសេសដល់ក្រុមហ៊ុនផលិតយន្តហោះ Boeing ។យ៉ាងណាមិញ តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ក៏បានសម្តែងការប្រឆាំង ចំពោះការចាប់ផ្តើមកិច្ចចរចាពា ណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជាអ្នកដែលបានដើរចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុសកលផងដែរ ៕
-
ចិនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតជាមួយបណ្តាប្រទេសអឺរ៉ុបខាងកើត និងកណ្តាល

ក្រូអាត៖ ចិននឹងខិតខំព្យាយាមលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅប្រកបដោយភាពច្នៃប្រឌិតជាមួយបណ្តាប្រទេសអឺរ៉ុបខាងកើត និងកណ្តាល (CEE) ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ។ ការកត់សម្គាល់បែបនេះ របស់នាយករដ្ឋមន្រ្តីចិនលោក លី ខឺឈាង ធ្វើឡើងក្នុងអំឡុងពេលថ្លែងសន្ទរកថាមួយក្នុងពិធីបើកវេទិកាជំនួញរវាងចិន និងបណ្តាប្រទេស CEE លើកទី៩ ក្នុងទីក្រុង ឌូប្រូនីគ ប្រទេសក្រូអាត នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ។ កិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងវិស័យផ្សេងៗទៀតជាមួយបណ្តាប្រទេស CEE នឹងអាចត្រូវបានលើកកម្ពស់កាន់តែល្អប្រសើរឡើង ដោយលោក លី បានគួសបញ្ជាក់ថា ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ក្នុងនោះរួមមានទំាងការសម្រួលនីតិវិធីគយ និងការផ្តល់នូវបណ្តាញបៃតងសម្រាប់ការនំាចេញផលិតផលពីបណ្តាប្រទេសអឺរ៉ុបខាងកើត និងកណ្តាល ។ទន្ទឹមគ្នានោះដែរ នាយករដ្ឋមន្រ្តីក្រូអាត លោក អាន់ឌ្រេ ផ្លែនកូវីគ បានថ្លែងថា ពិព័រណ៌នំាំចូលអន្តរជាតិចិនដែលបានធ្វើឡើងកាលពីឆ្នំាំមុន បានពំានាំមកនូវឱកាសថ្មីៗដល់ប្រទេសទំាងអស់ ខណៈការនាំចេញពីប្រទេស CEE ទៅកាន់ចិនបានកើនឡើងជិត៥ដង ៕ …
-
ក្រុមតារាវិទូបង្ហាញរូបភាពដំបូងក្នុងប្រវត្តិសាស្ត្រនៃតំបន់ Black Hole ទំហំស្មើ៣លានដងនៃផែនដី

ចិន៖ រូបភាពនៃតំបន់ Black Hole ត្រូវបានគេបង្ហាញចេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលបានពីការសហការគ្នារយៈពេលរាប់ឆ្នាំរវាងក្រុមតារាវិទូប្រមាណ ២០០នាក់នៅជុំវិញពិភពលោក ។ រូបភាពនេះអាចបង្កើតឡើងបានដោយពឹងផ្អែកលើកែវយឹតវិទ្យាសាស្ត្រចំនួន ៨ ដែលដាក់តាំងនៅលើទីតាំងជាច្រើនលើភពផែនដី ។សាស្ត្រាចារ្យ Heino Falcke ដែលជាអ្នកស្នើឲ្យមានការពិសោធន៍នេះ បានឲ្យដឹងថា វាមានម៉ាសមាឌស្មើនឹងព្រះអាទិត្យ ៦,៥ ពាន់លានដង លោកថា វាគឺជាកំពូល Black Hole ដែលមានទម្ងន់ធ្ងន់មួយក្នុងចក្រវាល ។ ក្នុងរូបភាពមានបង្ហាញអំពីរង្វង់ដ៏ភ្លឺមួយនៃឧស្ម័នក្ដៅ ដែលហូរចូលទៅក្នុងរង្វង់កណ្ដាលពណ៌ខ្មៅ ។ រង្វង់នៃពន្លឺនេះ គឺភ្លឺជាងពន្លឺនៃដួងតារាទាំងអស់ក្នុងកញ្ចុំផ្កាយ Messier 87 រួមបញ្ចូលគ្នាទៅទៀត ហើយវាជាហេតុធ្វើឲ្យតារាវិទូលើភពផែនដីអាចមើលឃើញ និងថតវាបាន ។សូមជម្រាបថា តំបន់ Black Hole ដែលគេថតបានខាងលើ មានអង្កត់ផ្ចិតទំហំ៤០ពាន់លានគីឡូម៉ែត្រ ដែលស្មើនឹង៣លានដងនៃអង្កត់ផ្ចិតផែនដី ហើយវាមានចម្ងាយ៥០០លានទ្រីលានគីឡូម៉ែត្រពីភពផែនដី ។ វាស្ថិតនៅចំកណ្ដាលនៃកញ្ចុំផ្កាយ Messier 87 ជាកញ្ចុំផ្កាយធំមួយដែលស្ថិតនៅក្បែរកញ្ចុំផ្កាយ Virgo ៕ …
-
ឥណ្ឌូណេស៊ីទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ

ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិចទ័រ បានធ្វើការវាយប្រហារនៅក្បែរកោះ ស៊ូឡាវេស៊ី ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារស្ទាបស្ទង់ភូមិ សាស្រ្តអាមេរិក USGS ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តដដែល បានឱ្យដឹងទៀតថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅឈូងសមុទ្រ Tolo ជាមួយជម្រៅប្រមាណ១៧គីឡូម៉ែត្រក្រោមបាតសមុទ្រ ។ ហេតុការណ៍ខាងលើ បានបង្ខំឲ្យអាជ្ញាធរឥណ្ឌូណេស៊ីចេញសារព្រមានអំពីរលកយក្សស៊ូណាមិ ប៉ុន្តែជាងកន្លះម៉ោងក្រោយការព្រមាននេះ ក៏ត្រូវបានដកចេញវិញ ក្រោយកម្រិតនៃការគំរាមកំហែងបានថយចុះ ។ ហើយភ្លាមៗនោះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីទំហំនៃការខូចខាត ឬក៏មនុស្សរងគ្រោះដោយសារហេតុការណ៍គ្រោះរញ្ជួយដីនេះឡើយទេ ។សូមរំលឹកឡើងវិញថា គ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សដ៏អាក្រក់កាលពីថ្ងៃកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ បានវាយសង្គ្រប់យ៉ាងដំណំទៅលើទីក្រុង Palu ដែលស្ថិតនៅលើកោះ ស៊ូឡាវេស៊ី ប្រទេសឥណ្ឌូណេស៊ី ដែលជាលទ្ធផលនោះមានមនុស្សច្រើនជាង៤ពាន់នាក់ស្លាប់ ៕
-
លោក ដូណាល់ ត្រាំ អះអាងថា ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង នឹងបន្តរក្សានៅដដែល រហូតឈានដល់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បត្តិ៍នេះថា ការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងនឹងនៅតែបន្តរក្សាដដែល ដើម្បីដាក់សម្ពាធឱ្យលោក គីម ជុងអ៊ុន បោះបង់ចោលអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកអះអាងថា វាមិនមែនជារឿងចំាបាច់ឡើយ ដែលត្រូវដាក់បន្ថែមទណ្ឌ កម្មទៀតលើពួកគេ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រូវបានធ្វើឡើងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន ស្របពេលដែលលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ក្នុងអំឡុងពេលលោក មូន បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក ។ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា លោកនឹងនៅតែរក្សាទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន ហើយមិនបានបដិ សេធកិច្ចប្រជុំកំពូលលើកទី៣ ឬក៏ចាត់វិធានការដើម្បីបន្ធូរបន្ថយដល់ជំនួយម្ហូបអាហារ ឬកង្វះខាតផ្សេងទៀតនៅកូរ៉េខាងជើង ។ សម្រាប់កូរ៉េខាងត្បូងវិញ លោក មូន ជែអ៊ីន បានអំពាវនាវឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម រួមទាំងគម្រោងសេដ្ឋកិច្ចរួមគ្នា ដែលបានផ្អាករវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ។ ប៉ុន្តែលោក មូន មិនបាននិយាយអំពីបញ្ហាដាក់ទណ្ឌកម្មនោះទេ នៅពេលលោក និងលោក…
-
ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសំខាន់ៗត្រូវផ្លាស់ប្ដូរ ក្រោយកិច្ចប្រជុំលើកដំបូងនៃអាណត្តិទី១៤ របស់សភាជាន់ខ្ពស់កូរ៉េខាងជើង

កូរ៉េខាងជើង៖ ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសំខាន់ៗត្រូវបានផ្លាស់ប្ដូរ លើកលែងតែមេដឹកនាំកំពូលលោក គីម ជុងអ៊ុន ដែលរក្សាតំណែងចាស់ដដែល ខណៈតំណែងនាយករដ្ឋមន្ត្រី និងប្រធានសភាដែលមានភារកិច្ចលើកមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ ត្រូវបានដាក់មន្ត្រីថ្មីវ័យក្មេង ហើយស្និទ្ធនឹងលោក គីម ។ សភាកូរ៉េខាងជើងនៅក្នុងកិច្ចប្រជុំនាថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានសម្រេចអនុម័តសំណើដោះដូរខាងលើនេះ ដែលស្នើដោយបក្សពលករកូរ៉េ ។ សភាជាន់ខ្ពស់កូរ៉េខាងជើង បានបើកកិច្ចប្រជុំលើកដំបូងនៃអាណត្តិទី១៤របស់ខ្លួន បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី១០ ខែមីនាកន្លងមក ហើយការរុះរើក្បាលម៉ាស៊ីនដឹកនាំប្រទេសនេះទៀតសោត ជារបៀបវារៈសំខាន់នៃកិច្ចប្រជុំលើកដំបូងនេះ ។ លោក គីម ជុងអ៊ុន ត្រូវបានបោះឆ្នោតឲ្យបន្តកាន់តំណែងប្រធានគណៈកម្មការកិច្ចការរដ្ឋរបស់កូរ៉េខាងជើងមួយអាណត្តិទៀត ដោយលោក គីម កាន់តំណែងប្រធានតាំងពីគណៈកម្មការនេះ ត្រូវបានបង្កើតក្នុងឆ្នាំ២០១៦មក ។ គណៈកម្មការមួយនេះ ជាស្ថាប័នសម្រេចចិត្តខ្ពស់ជាងគេបំផុតរបស់កូរ៉េខាងជើង ហើយលោក គីម បានប្រើប្រាស់តំណែងប្រធានគណៈកម្មការនេះ ជាងារផ្លូវការរបស់ខ្លួន ៕ធ.ដ
-
ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ព្រមានថា សេដ្ឋកិច្ចសកលលោកកំពុងប្រឈមនឹងការគំរាមកំហែងជាច្រើន

បរទេស៖ អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ដែលមានសមាជិកចំនួន ១៨៩ ប្រទេសបានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា ពិភពលោកកំពុងប្រឈមមុខនឹងពេលវេលាមិនច្បាស់លាស់ខ្លាំង ជាមួយសេដ្ឋកិច្ចពិភពលោក៧០ភាគរយ បានធ្លាក់ចុះកំណើនដែលអាចនឹងកាន់តែអាក្រក់ឡើង ដោយសារតែសង្គ្រាមពាណិជ្ជកម្ម ។ ថ្លែងនៅក្នុងពិធីបើកសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ នាយកអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF លោកស្រី គ្រីស្ទីន ឡាហ្គាត បាននិយាយថា ស្របពេលដែលទីភ្នាក់ងាររបស់លោកស្រីព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយនេះ នឹងស្ទុះងើបឡើងវិញនោះ ការព្យាករណ៍នេះគឺមិនទៀងទេ ព្រោះថា ប្រឈមនឹងហានិភ័យច្រើន ជាមួយការកើនឡើងភាពតានតឹងខាងពា ណិជ្ជកម្ម គឺជាការគំរាមកំហែងកំពូលមួយ ។ លោកស្រី ឡាហ្គាត បន្ថែមថា នៅពេលក្រុមមន្ត្រីបានជួបប្រជុំគ្នាកាលពីមួយឆ្នាំមុន សម្រាប់កិច្ចប្រជុំហិរញ្ញវត្ថុនៅនិទាឃរដូវ សេដ្ឋកិច្ចពិភពលោក៧៥ភាគរយកំពុងទទួលបានសន្ទុះកំណើនព្រមៗគ្នា ឥឡូវលោកស្រីនិយាយថា សេដ្ឋកិច្ចសកលលោក ៧០ ភាគរយកំពុងជួបប្រទះនឹងកំណើនដ៏យឺតយ៉ាវ ។ លោកស្រីបញ្ជាក់ថា ហានិភ័យទាំងនោះ រួមមានភាពតានតឹងខាងពាណិជ្ជកម្មមិនទាន់ដោះស្រាយបាន បញ្ហាបន្ទុកបំណុលខ្ពស់សម្រាប់ប្រទេសនីមួយៗ និងកំហុសសាជីវកម្ម និងកំហុសឆ្គងនយោបាយដូចជាការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបជាដើម លោកស្រីថា យើងកំពុងស្ថិតក្នុងដំណាក់កាលដ៏ផុយស្រួយ ៕ធ.ដ