Category: ព័ត៌មានអន្តរជាតិ

  • មនុស្សស្លាប់ និងរបួស១០នាក់ ក្នុងហេតុការណ៍អគ្គិភ័យនៅផ្សារ CentralWorld នាទីក្រុងបាងកក ប្រទេសថៃ

    មនុស្សស្លាប់ និងរបួស១០នាក់ ក្នុងហេតុការណ៍អគ្គិភ័យនៅផ្សារ CentralWorld នាទីក្រុងបាងកក ប្រទេសថៃ

    ថៃ៖ អគ្គិភ័យមួយបានឆាប់ឆេះនៅជាន់ទី៨ នៃផ្សារលក់ទំនិញចម្រុះ CentralWorld ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ ហើយមនុស្ស៣នាក់ត្រូវបានរាយការណ៍ថា ស្លាប់ និង៧នាក់ទៀតរងរបួស ដោយមនុស្សខ្លះបានលោតទម្លាក់ខ្លួនពីជាន់ទី៨។ ក្រុមអ្នកគ្រប់គ្រងផ្សារបាននិយាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា អគ្គិភ័យនេះបានចាប់ផ្តើមនៅម៉ោង៥និង៤០នាទីល្ងាច ដោយផ្សែងហុយចេញពីជាន់ទី៨នៃផ្សារ។ បើតាមសាក្សីនោះ ពួកគេបានឃើញមនុស្ស២នាក់លោតចុះពីជាន់ទី៨ ដើម្បីគេចចេញពីកំដៅ និងផ្សែងខ្មៅខ្មួលខ្មាញ់ និងឮសំឡេងផ្ទុះផងដែរ។ សណ្ឋាគារ និងផ្សារទំនើបជិតៗនោះ ត្រូវបានជម្លៀសមនុស្សចេញ ហើយបើតាមរបាយការណ៍ដំបូង មានមនុស្សជាច្រើនជាប់ក្នុងអគារដែលឆេះ។ អគ្គិភ័យនេះ ត្រូវបានពន្លត់នៅម៉ោង៦និង១០នាទី ពោលគឺឆេះអស់កន្លះម៉ោង។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ គ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះនៅសណ្ឋាគារ Centara Grand@CentralWorld នៅក្នុងបន្ទប់ដាក់ឯកសារ ដោយអគារ CentralWorld នេះ មានផ្សារ និងសណ្ឋាគារ ហើយក្រោយកើតមានអគ្គិភ័យនេះ អភិបាលក្រុងបាងកកបានបញ្ជាឲ្យបិទផ្សារនេះតែម្តង៕ធ.ដ

  • រដ្ឋាភិបាលថៃកំពុងស្វះស្វែងរកជំនួយពីប្រទេសជិតខាងពាក់ព័ន្ធនឹងបញ្ហាផ្សែងអព្ទ

    រដ្ឋាភិបាលថៃកំពុងស្វះស្វែងរកជំនួយពីប្រទេសជិតខាងពាក់ព័ន្ធនឹងបញ្ហាផ្សែងអព្ទ

    ថៃ៖ រដ្ឋាភិបាលក្រុងបាងកកបានស្វែងរកកិច្ចសហការពីមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសជិតខាង ដើម្បីជួយកាត់បន្ថយផ្សែងអព្ទ ដែលបានបង្កបញ្ហាខ្លាំងនៅតំបន់ភាគខាងជើងនៃប្រទេស នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា។ លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា ភ្លើងឆេះព្រៃ និងផ្សែងខ្លាំងនៅបណ្តាខេត្តភាគខាងជើងហាក់បានថមថយកម្លាំងហើយ ប៉ុន្តែស្ថានភាពនេះ ក៏អាស្រ័យលើបណ្តាប្រទេសជិតខាងផងដែរ លោកថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកបានផ្ញើលិខិតទៅឡាវ និងមីយ៉ាន់ម៉ា ដោយស្នើពួកគេឱ្យជួយយើងក្នុងការដោះស្រាយបញ្ហាទាំងនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អានុពង់ ប៉ាវជីនដា បានបញ្ជាក់ថា ចំនួនកន្លែងភ្លើងឆេះព្រៃនៅខេត្តចំនួន៩ នៅតំបន់ភាគខាងជើងនៃប្រទេស បានធ្លាក់ចុះពីចំនួនជិត២,០០០កន្លែងកាលពីថ្ងៃទី០២ ខែមេសានេះ មកនៅត្រឹមជិត៣០០កន្លែងគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីថៃរូបនេះ បានអះអាងទៀតថា  រដ្ឋាភិបាលក្រុងបាងកកបានបង្កើតវិធានការមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងផ្សែងអព្ទ ដោយរួមទាំងការស្វែងរកកិច្ចសហការពីក្រុមហ៊ុននានា ដើម្បីបញ្ឈប់ការទិញដីកសិកម្មពីកសិករ ដែលបានទន្ទ្រានរំលោភលើដីព្រៃ ឬធ្វើកសិកម្មមិនសមស្របជាដើម៕ធ.ដ

  • ធនាគារនៅវៀតណាមកំពុងប្រឈមនឹងបញ្ហាទារបំណុល ដែលអតិថិជនខ្ចីដើម្បីទិញរថយន្ត

    ធនាគារនៅវៀតណាមកំពុងប្រឈមនឹងបញ្ហាទារបំណុល ដែលអតិថិជនខ្ចីដើម្បីទិញរថយន្ត

    វៀតណាម៖ ធនាគារវៀតណាមកំពុងជួបការលំបាកក្នុងការប្រមូលប្រាក់កម្ចីទិញរថយន្តហួសកាលកំណត់ ដោយសារតែអតិថិជនភាគច្រើនបាននាំគ្នាខ្ចីលុយធនាគារទាំងអស់គ្នាដើម្បីទិញរថយន្ត។បើយោងតាមទិន្នន័យពីក្រុមហ៊ុន Viet Capital Securities VCSC បានបង្ហាញថា កម្ចីទិញរថយន្តបានកើនឡើង៣៨ភាគរយក្នុងអំឡុងឆ្នាំ២០១២ និងឆ្នាំ២០១៦។ ប្រធានគ្រប់គ្រងផ្នែកប្រមូលបំណុលនៅធនាគារ Vietnam International Bank (VIB) លោក តាវ មិញទួន បានឱ្យដឹងថា ប្រាក់កម្ចីទិញរថយន្តមិនដំណើរការ៥០ភាគរយ គឺដោយសារបញ្ហានេះ លោកថា អ្នកខ្ចីត្រូវទទួលបានការអនុញ្ញាតពីធនាគារជាមុនសិន មុននឹងដាក់បញ្ចាំយានយន្ត ប៉ុន្តែអ្នកខ្ចីភាគច្រើនមិនបានទទួលការអនុញ្ញាតពីធនាគារទេ ដោយធ្វើឱ្យមានការលំបាកដល់ធនាគារក្នុងការកាន់កាប់រថយន្តទាំងនោះវិញ។ លោកបន្ថែមទៀតថា ម្ចាស់ហាងបញ្ចាំមិនព្រមជួបបុគ្គលិករបស់យើងទេ ខណៈអតិថិជនរបស់យើងមិនអាចទាក់ទងបានទៀត លោកថា ដោយសារតែធនាគារមិនមានកម្មសិទ្ធិលើរថយន្តតាមន័យបច្ចេកទេស ដូច្នេះយើងមានបញ្ហាក្នុងការប្រមូលបំណុល ហើយថា ជម្រើសចុងក្រោយគឺត្រូវប្តឹងអតិថិជន ប៉ុន្តែវានឹងត្រូវចំណាយពេលយូរ និងធ្វើឱ្យខាតបង់ដល់ភាគីទាំងពីរ៕ធ.ដ

  • ការបោះឆ្នោតសកលដ៏ធំមួយរបស់ប្រទេសឥណ្ឌា នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ

    ការបោះឆ្នោតសកលដ៏ធំមួយរបស់ប្រទេសឥណ្ឌា នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ

    ឥណ្ឌា៖ អ្នកបោះឆ្នោតប្រមាណជា៩០០លាននាក់ នឹងមានសិទ្ធិជ្រើសរើសសមាជិកសភាជាន់ទាបរបស់ឥណ្ឌាចំនួន៥៤៣រូប ដែលការបោះឆ្នោតនេះ នឹងធ្វើឡើងជា៧ដំណាក់កាល រហូតដល់ថ្ងៃទី១៩ ខែឧសភាខាងមុខ ហើយសន្លឹកឆ្នោតនឹងត្រូវរាប់នៅថ្ងៃទី២៣ ខែដដែលនេះ។ ការបោះឆ្នោតនេះធ្វើឲ្យគណបក្ស Bharatiya Janata ដែលជាគណបក្សជាតិនិយមរបស់អ្នកកាន់សាសនាហិណ្ឌូ និងមាននិន្នាការស្ដាំនិយមរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ួឌី ប្រជែងនឹងគណបក្ស Congress ដែលជាគណបក្សប្រឆាំងដ៏ធំមួយ ក៏ដូចជាក្រុមគណបក្សថ្នាក់តំបន់ផ្សេងៗទៀត ដែលបានបង្កើតទៅជាសម្ព័ន្ធដើម្បីប្រជែងនឹងលោក ម៉ួឌី។ រហូតមកដល់ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បញ្ហាសេដ្ឋកិច្ចដូចជា បញ្ហាអត់ការងារធ្វើ និងការខឹងសម្បាររបស់កសិករបានក្លាយជាប្រធានបទសំខាន់នៅក្នុងរបៀបវារៈនៃការបោះឆ្នោត។ ប៉ុន្តែបញ្ហាសន្តិសុខជាតិ និងភេរវកម្មក៏បានលេចឡើងជាបញ្ហាសម្រាប់ធ្វើយុទ្ធនាការ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងយោធាឥណ្ឌា និងប៉ាគីស្ថានក្នុងពេលថ្មីៗនេះ ហើយបញ្ហានេះអាចនឹងជួយដល់លោកនាយករដ្ឋមន្ត្រី ម៉ូឌី ដោយសារលោកយល់ថា លោកជាមេដឹកនាំដ៏រឹងមាំម្នាក់។ គួរបញ្ជាក់ថា ការស្ទង់មតិនាពេលថ្មីៗបង្ហាញថា ប្រជាប្រិយភាពរបស់លោក ម៉ូឌី បានកើនឡើងចាប់តាំងពីពេលដែលលោកបានបញ្ជាឲ្យមានការវាយប្រហារតាមអាកាសនៅប៉ាគីស្ថាន ទៅលើជំរំយោធាមួយ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅក្នុងតំបន់កាស្មៀរ៕ធ.ដ

  • ទាហាន១០នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីបាញ់រះលើរថយន្ដមួយគ្រឿង

    ទាហាន១០នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីបាញ់រះលើរថយន្ដមួយគ្រឿង

    ប្រេស៊ីល៖ ទាហានប្រេស៊ីល១០នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេបានបាញ់រះរាប់សិបគ្រាប់លើរថយន្ដមួយគ្រឿង នៅឯទីក្រុង Rio នៅថ្ងៃអង្គារនេះ។ ក្រុមមន្ត្រីប៉ូលិសបានចោទប្រកាន់ក្រុមទាហានខាងលើថា បានបាញ់រះយ៉ាងហោចណាស់៨០គ្រាប់ លើរថយន្ដមួយគ្រឿង ដោយបានផ្ដាច់ជីវិតអ្នកបើកបរឈ្មោះ Evaldo dos Santos Rosa រីឯអ្នករួមដំណើរ រួមទាំងអ្នកដើរឆ្លងផ្លូវម្នាក់រងរបួស។ ការបាញ់រះនេះ បានកើតឡើងខណៈពេលដែល លោក Rosa ជាជនរងគ្រោះ បានដឹកគ្រួសាររបស់លោកទៅចូលរួមក្នុងកម្មវិធីមួយនៅភាគខាងជើងទីក្រុង Rio។ គួរបញ្ជាក់ថា បើតាមប៉ូលិសប្រេស៊ីល ទាហានដើរល្បាតទាំង១០នាក់ខាងលើ បានច្រឡំរថយន្ដរបស់ជនរងគ្រោះថា ជារថយន្ដរបស់ជនល្មើស ទើបពួកគេធ្វើការបាញ់រះបែបនេះ៕ម.ន

  • ករណីដាច់ចរន្តអគ្គិសនីស្ទើរទូទាំងប្រទេសវេណេស៊ុយអេឡា កើតមានឡើងជាថ្មីម្តងទៀត

    ករណីដាច់ចរន្តអគ្គិសនីស្ទើរទូទាំងប្រទេសវេណេស៊ុយអេឡា កើតមានឡើងជាថ្មីម្តងទៀត

    វេណេស៊ុយអេឡា៖ កាលពីយប់ថ្ងៃអង្គារដើមសប្តាហ៍នេះ ទឹកដីមួយផ្នែកធំនៃប្រទេសវេណេស៊ុយអេឡា រួមមានទាំងរដ្ឋធានីការ៉ាកាស់ផ្ទាល់ បានស្ថិតក្នុងសភាពងងឹតសូន្យសុងជាថ្មីម្តងទៀត ដោយសារតែការដាច់ចរន្តអគ្គិសនី ដែលជាវិបត្តិដ័ធំមួយដែលបានចាប់ផ្តើមកើតមានឡើងតាំងតែពីខែមីនាកន្លងទៅ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ យោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មាន វេណេស៊ុយអេឡា បានអោយដឹថា នាវេលាម៉ោង ១១៖២០ នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅវេណេស៊ុយអេឡា) ទីក្រុងការ៉ាកាស់ស្ទើរតែទាំងស្រុង រួមជាមួយតំបន់សំខាន់ៗនៃរដ្ឋយ៉ាងតិចចំនួន ១៨ ក្នុងចំណោមរដ្ឋទាំង ២៣ របស់ប្រជាជាតិនៃតំបន់អាមេរិកខាងត្បូងមួយនេះ បានដាច់ចរន្តអគ្គិសនីសាជាថ្មី បើទោះបីជា កាលពីសប្តាហ៍មុននេះលោក ម៉ាឌូរ៉ូ បានធ្វើការផ្លាស់ប្តូរតំណែង រដ្ឋមន្ត្រីថាមពលអគ្គិសនីក៍ដោយ។ គួរជម្រាបថា បញ្ហាដាច់ចរន្តអគ្គិសនីសឹងទាំងនៅទូទាំងផ្ទៃប្រទេសនៅវេណេស៊ុយអេឡា បានកើតមានឡើងជាបន្តបន្ទាប់ចាប់តាំងពីខែមីនា ដោយរដ្ឋាភិបាលទីក្រុងការ៉ាកាស់បានលើកឡើងថា ប្រព័ន្ធផ្គត់ផ្គង់ចរន្តអគ្គិសនីរបស់ប្រទេស បានទទួលរងការលុកលុយ ពីសហរដ្ឋអាមេរិក ដែលមានគោលដៅ ចង់ដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោក ខណៈទីក្រុងវ៉ាស៊ីនតោនបានចេញមុខបដិសេធ៕ធ.ដ

  • សហរដ្ឋអាម៉េរិកព្រមាន ដាក់ទណ្ឌកម្មលើអេហ្ស៊ីប ប្រសិនបើពួកគេហ៊ានទិញ យន្តហោះចម្បាំងរុស្ស៊ី Su-35

    សហរដ្ឋអាម៉េរិកព្រមាន ដាក់ទណ្ឌកម្មលើអេហ្ស៊ីប ប្រសិនបើពួកគេហ៊ានទិញ យន្តហោះចម្បាំងរុស្ស៊ី Su-35

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានព្រមានរដ្ឋាភិបាលអេហ្ស៊ីប ទុកជាមុខថា ទីក្រុងគែរ អាចនឹងប្រឈមមុខការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិក បើសិនជាហ៊ានទិញយន្ដហោះចម្បាំង Su-35 ពីរុស្ស៊ីមកដាក់ពង្រាយនៅប្រទេសអាហ៊្វ្រិកខាងជើងមួយនេះ។ លោក ប៉ុមប៉េអូ ធ្វើការព្រមានខាងលើ អំឡុងពេលផ្ដល់សក្ខីកម្មនៅចំពោះមុខព្រឹទ្ធសភាអាម៉េរិក ស្ដីពីសំណើនៃកញ្ចប់ថវិកាសម្រាប់ក្រសួងការបទេសអាម៉េរិក សម្រាប់ឆ្នាំ២០២០ នៅថ្ងៃអង្គារសប្ដាហ៍នេះ ចំពេលដែលប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតតាហ៍ អាល់ស៊ីស៊ី (Abdel Fattah Al Sisi) កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក។ ប៉ុន្តែព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះ ក៏បានបង្ហាញក្ដីសង្ឃឹមដែរថា ទីក្រុងគែរនឹងសម្រេចចិត្តលុបចោលកិច្ចសន្យាទិញយន្ដហោះចម្បាំង Su-35 ពីរុស្ស៊ី។ គួរជម្រាបថា កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ អេហ្ស៊ីប និងរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃជាង២ពាន់លានដុល្លារ ដើម្បីទិញយន្ដហោះចម្បាំង Su-35 ចំនួន២០គ្រឿងពីរុស្ស៊ី។ ប៉ុន្តែក្រុមមន្ត្រីអាម៉េរិកបានចេញមុខព្រមានអេហ្ស៊ីប និងបណ្ដាប្រទេសទាំងអស់ជាបន្តបន្ទាប់ ឱ្យរក្សាទំនាក់ទំនងយោធាល្អជាមួយសហរដ្ឋអាម៉េរិក ដោយបញ្ចៀសរាល់ការទិញអាវុធពីទីក្រុងម៉ូស្គូ បើមិនចង់ជាប់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនទេនោះ៕ធ.ដ

  • លទ្ធផលបឋមនៃការបោះឆ្នោតអ៊ីស្រាអែល៖ លោក Netanyahu និងលោក Benny Gantz សុទ្ធតែអះអាងពីជ័យជម្នះរៀងៗខ្លួន

    លទ្ធផលបឋមនៃការបោះឆ្នោតអ៊ីស្រាអែល៖ លោក Netanyahu និងលោក Benny Gantz សុទ្ធតែអះអាងពីជ័យជម្នះរៀងៗខ្លួន

    អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងឧត្ដមសេនីយចូលនិវត្តន៍ លោក ប៊ែននី ហ្គេនស៍ (Benny Gantz) សុទ្ធតែអះអាងពីជ័យជម្នះរៀងៗខ្លួន ក្រោយលទ្ធផលបោះឆ្នោតបឋមបង្ហាញថា គ្មានគណបក្សណាមួយឈ្នះសំឡេងគាំទ្រដាច់ខាតនោះ។ យោងតាមលទ្ធផលបោះឆ្នោតបឋម ចេញផ្សាយក្រោយការិយាល័យបោះឆ្នោតបិទទ្វារកាលពីម៉ោង ១០៖០០ នាទីយប់ថ្ងៃអង្គារ គណបក្ស លីគូដ (Likud) របស់លោក ណឺតាន់យ៉ាហ៊ូ ទទួលសំឡេងគំាទ្រ ៣៣ អាសនៈ ខណៈគណបក្ស ខៀវ និង ស (Blue and White) របស់លោក Gantz ទទួលបានសំឡេងគំាទ្រ ៣៧ អាសនៈ។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធបោះឆ្នោតអ៊ីស្រាអែល រដ្ឋាភិបាលចម្រុះត្រូវការអាសនៈ យ៉ាងហោចណាស់ ៦១ ក្នុងចំណោមអាសនៈសរុបនៅក្នុងសភា (Knesset) ១២០អាសនៈ ហើយគ្មានគណបក្សណាមួយឈ្នះដាច់ ដើម្បីបង្កើតរដ្ឋាភិបាលនោះទេ។ ពោលគឺរាល់រដ្ឋាភិបាលត្រូវតែមានការចូលរួមពីគណបក្សដទៃ…

  • ស្នែងសត្វរមាសតម្លៃជាង២លានដុល្លារ ត្រូវបានរឹបអូសនៅហុងកុង

    ស្នែងសត្វរមាសតម្លៃជាង២លានដុល្លារ ត្រូវបានរឹបអូសនៅហុងកុង

    មន្ត្រីគយនៃទីក្រុងហុងកុងបានប្រកាសថា ខ្លួនបានរឹបអូសស្នែងរមាសទម្ងន់ជិត១០០គីឡូក្រាម តម្លៃជាង២លានដុល្លារអាម៉េរិក កាលពីចុងសប្តាហ៍កន្លងទៅ។ ប្រភពថា ស្នែងទាំងនេះត្រូវបានរឹបអូសបាននៅអាកាសយានដ្ឋានអន្ដរជាតិហុងកុង ទម្ងន់៨២,៥គីឡូក្រាម ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំនៃការជួញដូរសត្វព្រៃ។ ស្នែងរមាសទាំងនេះ ត្រូវចាប់បានមួយថ្ងៃមុនពេលដែលត្រូវដឹកជញ្ជូនចេញដោយឈ្មួញក្លែងបន្លំថាជាគ្រឿងបន្លាស់រថយន្ដ។ ប៉ុន្តែដោយមានការសង្ស័យ មន្ត្រីបានប្រើប្រាស់កាំរស្មី X ដើម្បីស្កែន និងរកឃើញស្នែងរមាសតែម្ដង។ ការដឹកជញ្ជូននេះ ត្រូវនាំចេញដំបូងពីប្រទេសអាហ៊្វ្រិកខាងត្បូងក្នុងគោលបំណងដឹកទៅកាន់ប្រទេសម៉ាឡេស៊ី។ តាមការប៉ាន់ស្មានបង្ហាញថា ស្នែងទាំងនេះមានតម្លៃប្រមាណ១៦,៥លានហុងកុង ឬប្រមាណជា ២,១លានដុល្លារអាម៉េរិក។ គួរបញ្ជាក់ថា ស្រដៀងនឹងសត្វព្រៃផ្សេងៗទៀតដែរ ស្នែងរមាសត្រូវបានគេផ្តល់តម្លៃខ្លាំង សម្រាប់ធ្វើជាឱសថបុរាណចិន ក៏ដូចជាច្នៃធ្វើជាគ្រឿងអលង្កាផងដែរ៕ម.ន

  • ខ្យល់ពុលនៅភាគខាងជើងប្រទេសថៃចាប់ផ្តើមថមថយ ក្រោយនាយករដ្ឋមន្ត្រីដាក់ចេញ វិធានការក្តៅ៧ថ្ងៃ

    ខ្យល់ពុលនៅភាគខាងជើងប្រទេសថៃចាប់ផ្តើមថមថយ ក្រោយនាយករដ្ឋមន្ត្រីដាក់ចេញ វិធានការក្តៅ៧ថ្ងៃ

    វិធានការតឹងរឹង១សប្តាហ៍របស់លោកនាយករដ្ឋមន្ត្រីថៃ ក្នុងការបំបាត់ខ្យល់ពុល នៅភាគខាងជើងប្រទេសហាក់មានប្រសិទ្ធភាពបណ្តើរៗហើយ ដោយក្នុងនោះ កម្រិតខ្យល់ពល PM2.5 បានថមថយខ្លះៗ គិតត្រឹមថ្ងៃអង្គារទី៩ មេសា ម្សិលមិញ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃនេះ។ ប្រភពថា ការបំពុលខ្យល់នៅភាគខាងជើងប្រទេសថៃបានថមថយច្រើនហើយ ក្នុងរយៈពេល៧ថ្ងៃមកនេះ ពោលគឺចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដាក់ចេញវិធានការ៧ថ្ងៃដោះស្រាយបញ្ហានេះ ដោយលោកបានទៅដល់ខេត្តឈៀងម៉ៃ ផ្ទាល់ កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន។ ប្រភពថា កម្រិតខ្យល់ពុល PM2.5 នៅក្នុងតំបន់ភាគខាងជើង បានធ្លាក់ចុះ ក្នុងនោះ ដូចជានៅស្រុក Mae Sai នៃខេត្តឈៀងរ៉ៃ បានធ្លាក់ចុះពី២៧២មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ កាលពីអង្គារសប្តាហ៍មុន មកនៅត្រឹម១០៦ម៉ែត្រគូបខ្យល់ គិតត្រឹមម្សិលមិញ។ យោងតាមនាយកដ្ឋានគ្រប់គ្រងការបំពុល បានឲ្យដឹងថា កម្រិតពុល PM2.5 លើសពី៥០មីក្រូក្រាម បង្ហាញថា គ្មានសុវត្ថិភាពក្នុងការដកដង្ហើមទេ។ វិធានការដែលលោក ប្រាយុទ្ធ បានដាក់ចេញបន្ទាន់ តាំងពីថ្ងៃទី២ មេសា មកនោះ រួមមានដូចជា ការប្រើប្រាស់ឧទ្ធម្ភាគចក្ររាប់រយគ្រឿង បាញ់ទឹកពន្លត់ភ្លើងឆេះព្រៃ ហើយចាត់ឲ្យអាជ្ញាធរក្នុងតំបន់គ្រប់គ្រងពលរដ្ឋមិនឲ្យមានការដុតព្រៃ…