Category: ព័ត៌មានអន្តរជាតិ

  • វៀតណាមងាកទៅផលិតបំពង់បឺតធ្វើពីស្មៅតាមដងទន្លេមេគង្គ ជំនួសសម្ភារប្លាស្ទិក ដើម្បីការពារដល់បរិស្ថាន

    វៀតណាមងាកទៅផលិតបំពង់បឺតធ្វើពីស្មៅតាមដងទន្លេមេគង្គ ជំនួសសម្ភារប្លាស្ទិក ដើម្បីការពារដល់បរិស្ថាន

    វៀតណាម៖ ម្ចាស់ក្រុមហ៊ុន អ៊ុង ហួត ខូ (Ống Hút Cỏ) ដែលផលិតបំពង់បឺតចំនួនពីរប្រភេទ ដោយប្រើស្មៅម្យ៉ាងដែលមានដុះក្នុងព្រៃតាមបណ្តោយដងទន្លេមេគង្គ លោក ត្រាន មីង ធាន បានពន្យល់ពីដំណើរការផលិតបំពង់បឺត ដោយប្រើប្រាស់ស្មៅប្រភេទនេះ ដោយជំហានដំបូង ពួកគេប្រមែប្រមូលទងស្មៅនេះ និងសម្អាត ហើយកាត់ឲ្យស្មើនឹងប្រវែង២០សង់ទីម៉ែត្រសម្រាប់បំពង់នីមួយៗ។  លោកបន្តថា បន្ទាប់មកទៀត បំពង់បឺតទាំងនេះ ត្រូវយកទៅសម្អាតជាថ្មីម្តងទៀត ហើយម្តងនេះ គឺសម្អាតនៅផ្នែកប្រហោងខាងក្នុងនៃបំពង់បឺត ដើម្បីធានាពីសុវត្ថិភាពអនាម័យ ហើយក្រោយពីសម្អាតរួចរាល់ បំពង់បឺតទាំងនោះ ត្រូវចងជាបាច់ដោយប្រើប្រាស់ស្លឹកចេក។ លោកបន្ថែមថា បំពង់បឺតនេះមានពីរប្រភេទ គឺស្រស់ និងស្ងួត ចំពោះតម្លៃវិញ បំពង់បឺតប្រភេទស្ងួតមួយដើម មានតម្លៃ៤,៣សេន គិតជាដុល្លារ ឬស្មើនឹង១៧០ រៀលលុយខ្មែរ រីឯបំពង់បឺតប្រភេទស្រស់មួយដើម មានតម្លៃ២,៦សេនគិតជាដុល្លារ ឬស្មើនឹង១០៤រៀលលុយខ្មែរ។ បើតាមសហគ្រិនជនជាតិវៀតណាមរូបនេះ បំពង់បឺតស្រស់អាចរក្សាទុកក្នុងទូទឹកកក និងមានសុពលភាព២សប្តាហ៍ រីឯបំពង់បឺតស្ងួតវិញ ត្រូវដាក់ហាលក្រោមកម្តៅព្រះអាទិត្យរយៈពេល២ ទៅ៣ថ្ងៃ ហើយដាក់ដុតក្នុងឡ។ សម្រាប់បំពង់បឺតប្រភេទនេះ វាអាចមានសុពលភាពយូរ ដែលអាចឈានដល់៦ខែឯណោះ…

  • មនុស្សរាប់ពាន់នាក់ធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដោយសារបញ្ហាផ្សែងអព្ទនៅប្រទេសថៃ និងវៀតណាម

    មនុស្សរាប់ពាន់នាក់ធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដោយសារបញ្ហាផ្សែងអព្ទនៅប្រទេសថៃ និងវៀតណាម

    ថៃ៖ ការិយាល័យសន្តិសុខសុខភាពជាតិថៃ បានឱ្យដឹងថា ប្រជាជនជាង៨,៥០០នាក់នៅប្រទេសថៃខាងជើង បានស្វះស្វែងរកការព្យាបាលជំងឺពាក់ព័ន្ធនឹងផ្លូវដង្ហើមចាប់តាំងពីខែមករា ខណៈចាប់តាំងពីខែកុម្ភៈ កំណកធូលីតូចល្អិតហៅថាPM2.5 នៅក្នុងខ្យល់អាកាសនៅតាមបណ្តាខេត្តខាងជើង បានកើនឡើងហួសពីកម្រិតសុវត្ថិភាពដែលកំណត់ដោយអង្គការសុខភាពពិភពលោក។ មួយរយៈពេលចុងក្រោយនេះ កម្រិត PM2.5 នៅខេត្តឈៀងម៉ៃ បានឡើងដល់៤៩២,៥៧មីក្រូក្រាមក្នុងខ្យល់មួយមែត្រត្រីគុណ គឺលើសកម្រិតសុវត្ថិភាពដល់ទៅ១០ដងដែលកំណត់ដោយថៃ និងលើស២០ដងពីកម្រិតកំណត់ដោយអង្គការសុខភាពពិភពលោក។ ការដុតស្មៅដុតព្រៃដើម្បីធ្វើកសិកម្មនៅរដូវប្រាំង ជាមូលហេតុចម្បងសម្រាប់ខ្យល់អាកាសអាក្រក់នៅភាគខាងជើងប្រទេសថៃនេះ តែផ្សែងអព្ទកាន់តែធ្វើឲ្យអាក្រក់ឡើង ដោយសារការពង្រីកឧស្សាហកម្ម និងកំណើនយានយន្តនៅតាមដងផ្លូវ។ ដោយឡែកទីក្រុងហាណូយ របស់វៀតណាម ក៏ត្រូវបានចាត់ថ្នាក់ជាទីក្រុងមានផ្សែងបំពុលបរិយាកាសបំផុតលំដាប់ទី២នៅអាស៊ីអាគ្នេយ៍ផងដែរ ហើយបើតាមសារព័ត៌មានវៀតណាមនោះ មានមនុស្សជាង៦ម៉ឺននាក់បានស្លាប់ ដោយសារតែជំងឺស្ត្រូក ជំងឺបេះដូង មហារីកសួត និងជំងឺផ្សេងទៀត ដែលសុទ្ធតែពាក់ព័ន្ធនឹងខ្យល់អាកាសកខ្វក់កាលពីឆ្នាំ២០១៦៕ធ.ដ

  • ទឹកជ្រលក់នាំចូលពីវៀតណាមជិត២ម៉ឺនដប ត្រូវបានអាជ្ញាធរជប៉ុនដកហូត បន្ទាប់ពីរកឃើញសារធាតុគីមីហាមឃាត់

    ទឹកជ្រលក់នាំចូលពីវៀតណាមជិត២ម៉ឺនដប ត្រូវបានអាជ្ញាធរជប៉ុនដកហូត បន្ទាប់ពីរកឃើញសារធាតុគីមីហាមឃាត់

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានបញ្ជាឲ្យប្រមូលទៅវិញនូវទឹកជ្រលក់ម្ទេសស្លាកយីហោ ឈីនស៊ូ (Chinsu) ចំនួន១៨,១៦៨ដប ដែលនាំចូលពីប្រទេសវៀតណាម។ ការបញ្ជាបែបនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា ទឹកជ្រលក់ប្រភេទនេះ មានផ្ទុកសារធាតុគីមីម្យ៉ាងឈ្មោះថា អាស៊ីត បេនហ្សូអ៊ីគ (Benzoic) ដែលត្រូវហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងប្រទេសជប៉ុន។ ទឹកជ្រលក់ជិត២ម៉ឺនដបនេះ ត្រូវបាននាំចូលពីវៀតណាមទៅកាន់ជប៉ុន តាមរយៈក្រុមហ៊ុនជ្វា ខូ អិលធីឌី (Javis Co., Ltd) ដែលមានមូលដ្ឋាននៅទីក្រុង អូសាកា (Osaka) កាលពីខែធ្នូ ឆ្នាំ២០១៨ ដោយទឹកជ្រលក់ទាំងនេះ ត្រូវយកទៅលក់បន្តឲ្យក្រុមហ៊ុនមួយទៀតឈ្មោះថា អាយអេសស៊ី អ៊ីនដាស់ឌ្រា ខូ អិលធីឌី (ISC Industrial Co., Ltd) ដែលមានមូលដ្ឋាននៅទីក្រុង កូបេ ប្រទេសជប៉ុន។ គួរបញ្ជាក់ថា ការពិនិត្យឃើញនេះ ធ្វើឡើងក្រោយពីមានការសង្ស័យថា ក្រុមហ៊ុនអាយអេសស៊ី អ៊ីនដាស់ឌ្រា ខូ អិលធីឌី ដែលទទួលទិញបន្តពីក្រុមហ៊ុន ជ្វា ខូ អិលធីឌី…

  • យានអវកាសជប៉ុន Hayabusa2 ត្រូវរំពឹងថា នឹងនាំយកគំរូតាងរបស់អាចម៍ផ្កាយ Ryugu មកកាន់ផែនដីនៅចុងឆ្នាំ២០២០

    យានអវកាសជប៉ុន Hayabusa2 ត្រូវរំពឹងថា នឹងនាំយកគំរូតាងរបស់អាចម៍ផ្កាយ Ryugu មកកាន់ផែនដីនៅចុងឆ្នាំ២០២០

    ជប៉ុន៖ យានអវកាស ហាយ៉ាប៊ូសា-ធូ (Hayabusa2) បានបាញ់គ្រឿងផ្ទុះមួយទៅកាន់ផ្ទៃរបស់អាចម៍ផ្កាយ រីយូហ៊្គួ (Ryugu) ដើម្បីបង្កើតជារណ្តៅនៅទីនោះ ហើយប្រមូលយកគំរូស្លាកស្នាមនៃដីស្រទាប់ផ្នែកខាងក្រោមរបស់វា ក្រោមគោលដៅស្វែងរកពីតម្រុយពីដើមកំណើតនៃប្រព័ន្ធព្រះអាទិត្យ នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសជប៉ុន ចាហ្សា (JAXA)។ បើតាមការគ្រោងទុកនោះ នៅចុងឆ្នាំ២០១៩នេះ យានអវកាស ហាយ៉ាប៊ូសា-ធូ (Hayabusa2) នឹងត្រូវចាកចេញពីអាចម៍ផ្កាយ រីយូហ៊្គូ (Ryugu) ដែលស្ថិតនៅចម្ងាយប្រមាណ៣០០លានគីឡូម៉ែត្រពីផែនដី ហើយនាំយកគំរូតាងដែលវាប្រមូលបានត្រឡប់មកដល់ផែនដីវិញនៅខែធ្នូ ឆ្នាំ២០២០ខាងមុខ។ ស្របពេលជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្រ្តសង្ឃឹមថា គំរូស្លាកស្នាមទាំងនេះ នឹងផ្តល់សារសំខាន់ជាខ្លាំង ក្នុងការស្វែងយល់ពីប្រវត្តិរបស់អាចម៍ផ្កាយ រីយូហ៊្គូ (Ryugu) និងដើមកំណើតនៃភពក៏ដូចជាប្រព័ន្ធអាទិត្យទាំងមូល៕ធ.ដ

  • ទេសចរអន្តរជាតិទៅកូរ៉េខាងជើងកើនឡើងទ្វេដង ខណៈបញ្ហានុយក្លេអ៊ែរស្ងប់ស្ងាត់

    ទេសចរអន្តរជាតិទៅកូរ៉េខាងជើងកើនឡើងទ្វេដង ខណៈបញ្ហានុយក្លេអ៊ែរស្ងប់ស្ងាត់

    ការរត់ម៉ារ៉ាតុងគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនៅកូរ៉េខាងជើង រៀបចំឡើងដើម្បីគោរពដល់ខួបកំណើតអតីតមេដឹកនាំ និងជាបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន)នោះ ដោយមានភ្ញៀវទេសចររាប់រយនាក់ចូលរួមរត់ប្រណាំងនៅក្នុងទីក្រុងព្យុងយ៉ាង ជាមួយការឈរអបអរពីប្រជាជនកូរ៉េខាងជើង។ ចំនួនភ្ញៀវទេសចរបរទេសទៅកម្សាន្តទៅកាន់រដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានកើនឡើងរហូតដល់ទ្វេដង ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងឆ្នាំ២០១៩ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បើធៀបទៅនឹងអំឡុងពេល ដូចគ្នាកាលពីឆ្នាំ២០១៨ នេះបើតាមក្រុមហ៊ុនទេសចរណ៍ Koryo Tours នៅថ្ងៃទី៨ មេសានេះ។ យោងតាម Koryo Tours ដែលមានមូលដ្ឋានក្នុងទីក្រុងប៉េកាំង ភ្ញៀវទេសចរបរទេសមកពីលោកខាងលិចប្រមាណ៩៥០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើង នៅទីក្រុងព្យុងយ៉ាង ហើយចំនួននេះមានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានភ្ញៀវទេសចរតែ៤៥០នាក់ប៉ុណ្ណោះ។ ការកើនឡើងនេះទៀតសោតត្រូវបាន គេមើលឃើញថា ដោយសារតែស្ថានភាពស្ងប់ស្ងាត់នៅលើតំបន់ឧទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើងផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ៕ម.ន

  • ធ្លាក់ញឹកពេក យន្តហោះអាម៉េរិក Boeing 737 បន្ថយការផលិត១០គ្រឿង ក្នុង១ខែ

    ធ្លាក់ញឹកពេក យន្តហោះអាម៉េរិក Boeing 737 បន្ថយការផលិត១០គ្រឿង ក្នុង១ខែ

    ក្រុមហ៊ុន Boeing បានប្រកាសកាលពីចុងសប្តាហ៍កន្លងទៅថា ខ្លួននឹងកាត់បន្ថយការផលិតយន្តហោះប្រភេទ Boeing 737 ក្រោយពេលយន្តហោះស៊េរីនេះបានធ្លាក់២គ្រឿង ក្នុងរយៈពេលប្រមាណជាង៦ខែមកនេះ។ ក្រុមហ៊ុនផលិតរថយន្តយក្សអាម៉េរិកមួយនេះគ្រោងថា នឹងកាត់បន្ថយការផលិត១០គ្រឿង ក្នុងមួយខែ ក្នុងនោះបន្ថយពី៥២គ្រឿងមកសល់៤២គ្រឿង ដោយចាប់ផ្តើមចាប់ពីពាក់កណ្តាលខែមេសាខាងមុខនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះខ្លាំង ក្រោយពេលបានបង្ហាញផែនការកាត់បន្ថយនេះ។ ក្រុមហ៊ុន Boeing ក៏បានប្រកាសថា ខ្លួននឹងបង្កើតគណៈកម្មការទីប្រឹក្សា ដើម្បីពិនិត្យឡើងវិញនូវគោនយោបាយ សម្រាប់ការរចនា និងការអភិវឌ្ឍយន្តហោះ។ សូមរម្លឹកឡើងវិញថា កាលពីប៉ុន្មានខែមុននេះយន្តហោះរបស់ក្រុមហ៊ុន Boeing  មួយគ្រឿងបានធ្លាក់់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងបានសម្លាប់មនុស្សអស់១៨៩ នាក់ ហើយកាលពីខែមីនាកន្លងទៅថ្មីៗនេះទៀតសោធ ក៏មានយន្តហោះ Boeing មួយគ្រឿងផ្សេងទៀតបានងធ្លាក់នៅក្នុងប្រទេសអេត្យូពី និងបានសម្លាប់មនុស្សអស់១៥៧នាក់ផងដែរ៕ម.ន

  • ក្រុមអ្នកជំនាញអះអាងថា បាតុភូតរន្ទះបាញ់ គឺជាមូលហេតុបង្កភ្លើងឆេះព្រៃនៅចិន ដែលផ្តាច់ជីវិតមនុស្ស៣១នាក់ ភាគច្រើនជាអ្នកពន្លត់អគ្គិភ័យ

    ក្រុមអ្នកជំនាញអះអាងថា បាតុភូតរន្ទះបាញ់ គឺជាមូលហេតុបង្កភ្លើងឆេះព្រៃនៅចិន ដែលផ្តាច់ជីវិតមនុស្ស៣១នាក់ ភាគច្រើនជាអ្នកពន្លត់អគ្គិភ័យ

    ចិន៖ នៅទីបំផុតក្រុមអ្នកជំនាញបានរកឃើញមូលហេតុ ដែលបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃដ៏អាក្រក់នៅប្រទេសចិន កាលពីពេលថ្មីៗកន្លងទៅនេះហើយ ក្រោយវាបានឆក់យកអាយុជីវិតមនុស្សអស់៣១នាក់ ភាគច្រើនជាក្រុមពន្លត់អគ្គិភ័យ។ ក្រុមអ្នកស៊ើបអង្កេតចិនបានអះអាងថា ពួកគេបានរកឃើញមូលហេតុភ្លើងឆេះព្រៃនៅភាគខាងលិចប្រទេសនោះហើយ គឺបង្កឡើងដោយសារបាតុភូតរន្ទះបាញ់ដើមឈើរមួយដើមបាក់ ហើយបណ្តាលឲ្យឆេះដើមឈើនោះ បន្ទាប់មកភ្លើងឆេះចេញពីដើមឈើនេះ ចាប់ផ្តើមរាលឆេះជាបន្តបន្ទាប់ រហូតដល់ទ្រង់ទ្រាយធំតែម្តងនៅតំបន់ភ្នំ កាលពីខែមីនាកន្លងមក។ ទន្ទឹមគ្នានោះដែរ អាជ្ញាធរចិនបានចាត់ទុកថា នេះជាឧបទ្ទវហេតុបណ្តាលឲ្យស្លាប់អ្នកពន្លត់អគ្គិភ័យច្រើនជាងគេបំផុត គិតចាប់តាំងពីឆ្នាំ២០១៥ ដោយនៅក្នុងឆ្នាំនោះ ឃ្លាំងស្តុកគីមីមួយកន្លែងនៅទីក្រុងកំពង់ផែ ធានជីន បានផ្ទុះឆេះសម្លាប់មនុស្សរហូតដល់១៧៣នាក់ ភាគច្រើនជាងគេគឺក្រុមពន្លត់អគ្គិភ័យ និងអ្នកជួយសង្គ្រោះស្ម័គ្រចិត្ត៕ម.ន

  • លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ប្តេជ្ញាដាក់តំបន់ West Bank ជាឧបសម្ព័ន្ធ បើលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាថ្មី

    លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ប្តេជ្ញាដាក់តំបន់ West Bank ជាឧបសម្ព័ន្ធ បើលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាថ្មី

    អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានសន្យាកាលពីចុងសប្តាហ៍មុននេះថា ប្រទេសលោកនឹងដាក់និគមន៍ជនជ្វីហ្វនៅតំបន់ West Bank ដែលអ៊ីស្រាអែលកំពុងកាន់កាប់នោះ “ជាឧបសម្ព័ន្ធ” បើសិនជាលោកជាប់ឆ្នោតជាថ្មី ដែលនេះជាការផ្លាស់ប្តូរគោលនយោបាយយ៉ាងគំហុកមួយ ក្នុងបំណងកៀរគរកម្លាំងជាតិនិយមនៅមុនការបោះឆ្នោត។ លោក ណឺតាន់យ៉ាហ៊ូ បានជំរុញឲ្យមានការពង្រីកនិគមជននេះក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក តែរហូតមកទល់ពេលនេះ លោកមិនបានបញ្ចេញទស្សនវិស័យលម្អិតអំពីតំបន់ West Bank ដែលជនប៉ាឡេស្ទីនចាត់ទុកជាស្នូលនៃរដ្ឋនាពេលអនាគតរបស់ខ្លួននៅឡើយទេ។ សូមបញ្ជាក់ថា ជនជាតិអ៊ីស្រាអែលជាង៤សែននាក់កំពុងរស់នៅ West Bank ជាផ្នែកនៃការកាន់កាប់យោធារបស់ខ្លួនលើទឹកដីនេះ ខណៈជាង២សែននាក់ទៀតរស់នៅក្នុងនិគមន៍ជននៅទីក្រុងហ្សេរុយសាឡឹមខាងកើត។ យ៉ាងណាមិញ ការលើកឡើងអំពីការបញ្ចូលទឹកដី West Bank ជាផ្នែកមួយរបស់អ៊ីស្រាអែលនេះ បានកើតឡើង៣ថ្ងៃគត់នៅមុនការបោះឆ្នោតថ្ងៃ០៩ ខែមេសា និងត្រូវបានគេជឿថា ជាការទាក់ទាញអ្នកបោះឆ្នោតក្រុមស្តាំ ដែលមិនជឿលើការអាចកើតមានកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយប៉ាឡេស្ទីន ៕ម.ន

  • សហរដ្ឋអាម៉េរិក និងថៃ ដឹកនំាការធ្វើសមយុទ្ធយោធាប្រឆាំងនឹងនាវាមុជទឹក

    សហរដ្ឋអាម៉េរិក និងថៃ ដឹកនំាការធ្វើសមយុទ្ធយោធាប្រឆាំងនឹងនាវាមុជទឹក

    ថៃ៖ កងទ័ពជើងទឹកភូមិន្ទថៃ និងកងទ័ពជើងទឹកអាម៉េរិក នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំរួមគ្នាមួយ មានឈ្មោះថា «ឆ្មាំសមុទ្រ» ស្ថិតនៅឯសមុទ្រ អាន់ដាម៉ាន់ ដើម្បីពង្រឹងសមត្ថភាពទៅវិញទៅមក នៅក្នុងសង្គ្រាមប្រឆាំងនាវាមុជទឹក ក៏ដូចជាធ្វើឲ្យប្រសើរឡើងការចែករំលែកព័ត៌មានរវាងកងទ័ពជើងទឹកទាំងពីរ។ ឧត្តមនាវីនៃកងទ័ពជើងទឹកភូមិន្ទថៃ លោក កាំឆន ចារឺនគៀត បាននិយាយថា សមយុទ្ធឆ្មាំសមុទ្រនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ហើយវាត្រូវបានរៀបចំធ្វើរាល់ឆ្នាំចាប់តាំងពីពេលនោះមក ។ លោកបន្តថា សមយុទ្ធឆ្មាំសមុទ្រ ជាលំហាត់ហ្វឹកហ្វឺនទ្វេភាគីរវាងថៃ និងសហរដ្ឋអាម៉េរិក ហើយថា វាជាប្រតិបត្តិការកងទ័ពជើងទឹក ដែលពាក់ព័ន្ធនឹងនាវា និងយន្តហោះនៅក្នុងសង្គ្រាមប្រឆាំងនាវាមុជទឹក។ ឧត្តមនាវីនៃកងទ័ពជើងទឹកភូមិន្ទថៃរូបនេះ បានឱ្យដឹងទៀតថា វាជាឱកាសអស្ចារ្យណាស់ដែលកងទ័ពទាំងពីរធ្វើការផ្លាស់ប្តូរបច្ចេកទេស ជំនាញ និងការធ្វើផែន ការអំពីការតាមស្វែងរក និងកម្ទេចនាវាមុជទឹកនៅក្នុងស្ថានភាពផ្សេងៗ។ គួរបញ្ជាក់ថា ថៃបានបញ្ជូននាវា០៣គ្រឿង និងឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកចូលរួមក្នុងលំហាត់យោធានេះ ខណៈដែលសហរដ្ឋអាម៉េរិកបញ្ជូននាវា០២គ្រឿងមកចូលរួមផងដែរ។ បុគ្គលិកយោធាមកពីភាគីទាំងសងខាង ត្រូវរំពឹងថា នឹងទទួលបានចំណេះដឹងបន្ថែម ស្តីពីការប្រើនាវា និងយន្តហោះក្នុងប្រតិបត្តិការប្រឆាំងវានាមុជទឹកខាងលើនេះ៕ម.ន

  • លោក ត្រាំ និងមន្ត្រីសេតវិមាន ច្រានចោលការបកស្រាយរបាយការណ៍របស់ រដ្ឋអាជ្ញាពិសេស

    លោក ត្រាំ និងមន្ត្រីសេតវិមាន ច្រានចោលការបកស្រាយរបាយការណ៍របស់ រដ្ឋអាជ្ញាពិសេស

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមន្ត្រីសេតវិមាន បានច្រានចោលសេចក្ដីរាយការណ៍ព័ត៌មាននានានៅថ្ងៃអាទិត្យដែលថា ការចេញផ្សាយរបាយការណ៍ទាំងស្រុងរបស់រដ្ឋអាជ្ញាពិសេសលោក រ៉ូបឺត ម៊ូល្លឺ ស្ដីពីទំនាក់ទំនងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ កាលពីឆ្នាំ២០១៦ ជាមួយរុស្ស៊ី។ លោក ដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គមធ្វីតធើថា មើលទៅដូចជាក្រុមរបស់លោក ម៊ូល្លឺ ដែលរួមមានអ្នកស្អប់រូបលោក និងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យសរុប១៣នាក់ កំពុងលួចបញ្ចេញព័ត៌មានដោយខុសច្បាប់ទៅឱ្យបណ្ដាញព័ត៌មាន ខណៈដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កើតរឿងដោយខ្លួនឯង មិនថាមាន ឬគ្មានប្រភពព័ត៌មាននោះទេ។ ប្រភពលែងសំខាន់តទៅទៀតហើយ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលពុករលួយ និងគ្មានភាពស្មោះត្រង់ ហើយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងនោះ គឺគ្រាន់តែរឿងលេងសើចប៉ុណ្ណោះ។ យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាម៉េរិក លោក វីលៀម បា កំពុងពិនិត្យមើលរបាយការណ៍កម្រាស់ជិត៤០០ទំព័រនេះ ហើយថែមទាំងបញ្ជាក់ថា រូបលោកគ្រោងនឹងបញ្ចេញរបាយការណ៍នេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត បន្ទាប់ពីដកព័ត៌មានសម្ងាត់ដូចជាកសិណសាក្សីសម្ងាត់ ឬការណ៍សម្ងាត់របស់បរទេសដែលត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍នេះជាដើម៕ម.ន