Category: ព័ត៌មានអន្តរជាតិ

  • តារាវិទូអង្កេតឃើញការចាប់កំណើតនៃផ្កាយមួយក្រុម ដែលស្ថិតនៅចម្ងាយជិត១៧,០០០ឆ្នាំពន្លឺ

    តារាវិទូអង្កេតឃើញការចាប់កំណើតនៃផ្កាយមួយក្រុម ដែលស្ថិតនៅចម្ងាយជិត១៧,០០០ឆ្នាំពន្លឺ

    សហរដ្ឋអាម៉េរិក៖ តាមរយៈការប្រើប្រាស់កែវយឺតមួយប្រភេទ ដែលបំពាក់នៅលើយន្តហោះ តារាវិទូបានអង្កេតឃើញការចាប់កំណើតនៃផ្កាយមួយក្រុម ដែលស្ថិតនៅចម្ងាយជិត១៧,០០០ឆ្នាំពន្លឺរបស់យើង។ កែវយឺត SOFIA ត្រូវបានគេបំពាក់នៅលើយន្តហោះ Boeing 747 មួយគ្រឿង ហើយវាមានមុខកាត់២៧០សង់ទីម៉ែត្រ។ ការសិក្សាអំពីការចាប់កំណើតរបស់ផ្កាយធំៗនៅក្នុងកាឡាក់ស៊ី Milky Way របស់យើង ជួយអ្នកវិទ្យាសាស្រ្តស្វែងយល់អំពីរបៀបដែលផ្កាយទាំងនេះ កកើតឡើងនៅក្នុងកាឡាក់ស៊ីដទៃៗទៀតនៅដាច់ឆ្ងាយ ដែលពុំអាចសិក្សាដោយលម្អិតបាន។ កែវយឺត SOFIA ដែលមានសមត្ថភាពខ្លាំងក្លាបានអនុញ្ញាតឲ្យក្រុមអ្នកស្រាវជ្រាវឆ្លុះមើលឃើញនូវការចាប់កំណើតនៃពពួកផ្កាយ នៅក្នុងសំណុំពពកធូលីអវកាសដ៏ក្រាស់ និងធំមួយ ហៅថា W51 ដែលមានសមាសធាតុផ្សំភាគច្រើនពីអ៊ីដ្រូសែន ហើយក្នុងចំណោមផ្កាយទាំងនោះ ដែលតារាវិទូបានរកឃើញ មានផ្កាយមួយដួងទំនងជាធំខ្លាំង ដែលស្មើនឹងម៉ាសព្រះអាទិត្យ១០០ដង៕ធ.ដ

  • ស្ថាបនិក Amazon លែងលះប្រពន្ធ ការផ្សះផ្សាចំណាយប្រាក់៣៥ពាន់លានដុល្លារអាម៉េរិក

    ស្ថាបនិក Amazon លែងលះប្រពន្ធ ការផ្សះផ្សាចំណាយប្រាក់៣៥ពាន់លានដុល្លារអាម៉េរិក

    ដោយសារព័ត៌មានល្បីៗលើពិភពលោក នៅថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩នេះ បានចេញផ្សាយថា បុរសមានជាងគេនៅលើពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និង ភរិយាគឺលោកស្រី MacKenzie បានព្រមព្រៀងគ្នាហើយលើលក្ខខណ្ឌលែងលះជាមួយប្រាក់ផ្សះផ្សាបំបែកកំណត់ ត្រារហូតដល់ទៅ៣៥ពាន់លានដុល្លារ។ យោងតាមលក្ខខណ្ឌលែងលះខាងលើ លោកស្រី MacKenzie នឹងបន្តកាន់កាប់ភាគហ៊ុន៤ភាគរយ ឬស្មើនឹង៣៥ពាន់លានដុល្លារ (គិតតាមផ្សារហ៊ុនរបស់ Amazon បច្ចុប្បន្ន) ក្នុងក្រុមហ៊ុន Amazon ដែលប្ដីរបស់លោកស្រីបានបង្កើតអស់រយៈពេលជាង២៥ឆ្នាំមកនេះ។ ប៉ុន្តែទន្ទឹមគ្នា លោកស្រីបានសម្រេចចិត្តផ្ទេររាល់សិទ្ធិបោះឆ្នោតនៅក្នុងក្រុមហ៊ុនឱ្យទៅលោក Jeff Bezos ដែលនឹងបន្តរក្សាកាន់កាប់កាសែត Washington Post និងក្រុមហ៊ុនអវកាស ឯកជន Blue Origin។ លោក Jeff Bezos និងលោកស្រី MacKenzie ដែលមានកូន៤នាក់ បានរួមរស់ជាមួយនឹងគ្នា ចាប់តាំងពីលោក Bezos បង្កើតក្រុមហ៊ុន Amazon ក្នុងឆ្នាំ១៩៩៤។…

  • ប្រទេសព្រុយណេ ចាប់ផ្តើមអនុវត្តច្បាប់ប្រហារជីវិតអ្នកស្រឡាញ់ភេទដូចគ្នា

    ប្រទេសព្រុយណេ ចាប់ផ្តើមអនុវត្តច្បាប់ប្រហារជីវិតអ្នកស្រឡាញ់ភេទដូចគ្នា

    សារព័ត៌មាន BBC បានចេញផ្សាយថា រដ្ឋាភិបាលប្រទេសព្រុយណេ បានចេញច្បាប់អ៊ីស្លាមយ៉ាងតឹងរឹងថ្មីមួយ ដើម្បីដាក់ទោសប្រហារជីវិត អ្នកដែលស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសនេះ។ច្បាប់ថ្មីលើទោសប្រហារជីវិត ដោយគប់ដុំថ្មលើអ្នកទោសស្រលាញ់ភេទដូចគ្នានេះ បានចូលជាធរមាន កាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏រួមបញ្ចូលបទឧក្រិដ្ឋផ្សេងទៀតដូចជាការកាត់ដៃជើងសម្រាប់ចោរលួចផងដែរ។ យ៉ាងណាក៏ដោយ ច្បាប់ថ្មីនេះ ត្រូវបានធ្វើឲ្យមានការផ្កោលទោសយ៉ាងខ្លាំងពីសំណាក់អន្ដរជាតិហើយសហគមអ្នកស្រលាញ់ភេទដូចគ្នានៅព្រុយណេបានសម្តែងនូវការរន្ធត់ចិត្ត និងភ័យខ្លាចជាខ្លាំង ចំពោះទោសប្រហារជីវិតនេះ។ សូមបញ្ជាក់ថា មុនចេញច្បាប់ថ្មីនេះ ការស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសព្រុយណេ ត្រូវបានចាត់ទុកថាជាអំពើខុសនឹងច្បាប់អ៊ីស្លាមយូរមកហើយ ដោយអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ៕ធ.ដ

  • ម៉ាឡេស៊ីត្រូវលក់ទ្រព្យសម្បត្តិរដ្ឋបន្ថែមទៀត ដោះស្រាយបញ្ហាបំណុលជាតិ១៦៨ពាន់លានដុល្លារអាម៉េរិក

    ម៉ាឡេស៊ីត្រូវលក់ទ្រព្យសម្បត្តិរដ្ឋបន្ថែមទៀត ដោះស្រាយបញ្ហាបំណុលជាតិ១៦៨ពាន់លានដុល្លារអាម៉េរិក

    នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីបានប្រកាស កាលពីម្សិលមិញថា បំណុលជាតិរបស់ជាតិបានធ្លាក់ចុះ មករកកម្រិតគ្រប់គ្រងបានវិញ ប៉ុន្តែរដ្ឋាភិបាលនៅតែពិចារណាលក់ទ្រព្យសម្បត្តិរដ្ឋមួយចំនួន ដើម្បីទុបស្កាត់ឱនភាពបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ម៉ាហាធៀ ម៉ូហាម៉េត ក្នុងពេលថ្លែងចំពោះសភា កាលពីថ្ងៃទី៤ មេសា ២០១៩ បានមានប្រសាសន៍ថា ភាគរយនៃបំណុលជាតិបានធ្លាក់ចុះ ក្រោយពេលកើនឡើងផលិតផលសរុបក្នុងស្រុក (GDP) ។ លោកបញ្ជាក់ថា «នៅពេលដែលយើងបានដោះស្រាយបញ្ហាបំណុលខ្លះ បំណុលសរុបទាំងអស់ក៏បានថមថយ ដូច្នេះ វាលែងជាប៉ះពាល់ដល់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិទៀតឡើយ»។ បើតាមរបាយការណ៍បានឲ្យដឹងថា បំណុលជាតិរបស់ម៉ាឡេស៊ីមានទំហំ៦៨៦ពាន់លានរីងហ្គីត ឬ ១៦៨ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះកាលពីលើកមុនដែលមានដល់ទៅប្រមាណ១លានលានរីងហ្គីត ឬប្រមាណ២២៥ពាន់លានដុល្លារអាម៉េរិក៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកសម្រេចផ្តល់ពេល១ខែទៀត សម្រាប់កិច្ចចរចាអំពីជម្លោះពាណិជ្ជកម្មជាមួយចិន

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកសម្រេចផ្តល់ពេល១ខែទៀត សម្រាប់កិច្ចចរចាអំពីជម្លោះពាណិជ្ជកម្មជាមួយចិន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានថ្លែងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងប៉េកាំង គឺនៅសល់ពេលមួយខែទៀត សម្រាប់លទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយប្រេសិតពាណិជ្ជកម្មរបស់ចិនលោក លីវ ហឺ ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយថា យើងប្រហែលជានឹងដឹងក្នុងរយៈពេលបួនសប្តាហ៍ទៀត ហើយថា វាប្រហែលជាមានរយៈពេលពីរសប្តាហ៍បន្ទាប់ពីនេះ វាមើលទៅល្អប្រសើរណាស់។ ថ្វីបើលោក ត្រាំ បាននិយាយយ៉ាងរលូនអំពីកិច្ចចរចាកាលពីថ្ងៃព្រហស្បតិ៍តក៏ដោយ ក៏ប៉ុន្តែតំណាងពាណិជ្ជកម្មអាម៉េរិកលោក រ៉ូបឺត ឡៃធីសហ្សឺ បានប្រាប់អ្នកយកព័ត៌មានថា បញ្ហាសំខាន់ៗជាច្រើននៅមិនទាន់ដោះស្រាយបាននៅឡើយទេ។ គួរបញ្ជាក់ថា ទាំងមន្ត្រីអាម៉េរិក និងចិន បានព្យាករណ៍អំពីសុទិដ្ឋិនិយមដ៏ប្រយ័ត្នប្រយែងក្នុងរយៈពេលប៉ុន្មានខែមកនេះ ប៉ុន្តែដំណាក់កាលចរចាចុងក្រោយបានសបញ្ជាក់ថា មានការលំបាកបំផុត ដោយភាគីទាំងពីរកំពុងខ្វែងគំនិតគ្នាថាតើពេលណាទើបទីក្រុងវ៉ាស៊ីនតោនគួរតែលុបចោលទណ្ឌកម្មពន្ធ ដែលបានដាក់មកលើទំនិញចិនកាលពីឆ្នាំមុន៕ធ.ដ

  • ប្រមុខការទូតតួកគីអះអាងថា ការទិញប្រព័ន្ធ S-400 ពីរុស្ស៊ី គឺជាកិច្ចព្រមព្រៀងស្ថាពរ និងមិនអាចលុបចោលបានទេ

    ប្រមុខការទូតតួកគីអះអាងថា ការទិញប្រព័ន្ធ S-400 ពីរុស្ស៊ី គឺជាកិច្ចព្រមព្រៀងស្ថាពរ និងមិនអាចលុបចោលបានទេ

    តួកគី៖ រដ្ឋមន្ត្រីក្រសួងការបរទេសតួកគីលោក ម៉េវលូត ខាវូសូគ្លូ បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍នេះថា ការទិញប្រព័ន្ធខែលការពារអាកាស S-400 របស់រុស្ស៊ី ដែលបានបង្កើនភាពតានតឹងជាមួយសហរដ្ឋអាម៉េរិកនោះ គឺជាកិច្ចព្រមព្រៀងស្ថាពរ និងមិនអាចលុបចោលបានទេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រៅដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិក ប្រមុខការទូតតួកគីរូបនេះ បាននិយាយថា តួកគីចង់ទិញប្រព័ន្ធ Patriot របស់អាម៉េរិក ប៉ុន្ដែខ្លួននឹងមិនលុបចោលកិច្ចព្រមព្រៀងជាមួយរុស្ស៊ីនោះទេ។ សហរដ្ឋអាម៉េរិក និងតួកគី កំពុងទាស់ទែងគំនិតគ្នាចំពោះការសម្រេចចិត្តរបស់ទីក្រុងអង់ការ៉ា ក្នុងការទិញប្រព័ន្ធខែលការពារអាកាស S-400 ដែលមិនត្រូវគ្នាជាមួយប្រព័ន្ធរបស់អង្គការណាតូ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមានថា ការបន្តឱ្យមានកិច្ចព្រមព្រៀងបែបនេះ អាចនឹងនាំឱ្យមានការដាក់ទណ្ឌកម្មពីអាម៉េរិក។ សូមរំលឹកថា កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសតួកគីលោក ម៉េវលូត ខាវូសូគ្លូ បានបញ្ជាក់ថា ប្រទេសរបស់លោកបានស្នើសុំបង្កើតក្រុមការងារមួយជាមួយរដ្ឋបាលអាម៉េរិក ដើម្បីធានាថា ប្រព័ន្ធ S-400 មិនបង្កការគំរាមកំហែងដល់ យោធូបករណ៍របស់សហរដ្ឋអាម៉េរិក ឬអង្គការណាតូនោះទេ៕ធ.ដ

  • រដ្ឋមន្រ្តីការបរទេសស៊ីរីបញ្ជាក់ថា ប្រទេសខ្លួនអាចនឹងប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាតំបន់ Golan Heights ជាមួយអ៊ីស្រាអែល

    រដ្ឋមន្រ្តីការបរទេសស៊ីរីបញ្ជាក់ថា ប្រទេសខ្លួនអាចនឹងប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាតំបន់ Golan Heights ជាមួយអ៊ីស្រាអែល

    ស៊ីរី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយប្រមុខការទូតវេណេស៊ុយអេឡា លោក Jorge Arreaza នៅថ្ងៃព្រហស្បតិ៍តនេះ រដ្ឋមន្រ្តីការបរទេសស៊ីរីលោក Walid Muallem បានលើកឡើងថា នៅពេលដែលយើងនិយាយអំពីជម្រើសទាំងអស់ យើងក៏ចង់សំដៅទៅលើជម្រើសនៃការប្រើកម្លាំងយោធាផងដែរ គឺយើងមិនលុបចោលឡើយ ប៉ុន្តែបច្ចុប្បន្នស៊ីរីគឺផ្តោតអាទិភាពទៅលើការរំដោះទឹកដីឲ្យបានទាំងស្រុងចេញពីកណ្តាប់ដៃក្រុមភេរវករ។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅនេះ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែល។ តំបន់ Golan Heights ស្ទើរតែទាំងអស់បានស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ចាប់តាំងតែពីប្រទេសនេះបានដណ្តើមកាន់កាប់វាពីស៊ីរី ក្នុងអំឡុងសង្រ្គាមរយៈពេល០៦ថ្ងៃជាមួយបណ្តាប្រទេសអារ៉ាប់ជិតខាងកាលពីឆ្នាំ១៩៦៧។ កាលពីឆ្នាំ១៩៨១ សភាអ៊ីស្រាអែលបានអនុម័តច្បាប់ថ្មីមួយ ដើម្បីចាត់បញ្ចូលតំបន់នេះជាដែនដីពេញសិទ្ធិរបស់ខ្លួន ប៉ុន្តែពុំមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិឡើយ ដោយនៅឆ្នាំ២០១៨ មហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានអនុម័តដំណោះស្រាយមួយ ដែលទទូចឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ Golan Heights ជាបន្ទាន់ផងដែរ៕ធ.ដ

  • គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបញ្ជាឲ្យរាប់សន្លឹកឆ្នោត និងបោះឆ្នោតឡើងវិញនៅកន្លែងខ្លះ

    គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបញ្ជាឲ្យរាប់សន្លឹកឆ្នោត និងបោះឆ្នោតឡើងវិញនៅកន្លែងខ្លះ

    ថៃ៖ អាជ្ញាធររៀបចំការបោះឆ្នោតថៃ នៅថ្ងៃព្រហស្បតិ៍តនេះ បានបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញ និងធ្វើការបោះឆ្នោតជាថ្មីនៅតំបន់ខ្លះ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីនៅទីនោះ ក្នុងការបោះឆ្នោតជាតិជាលើកដំបូងកាលពីថ្ងៃ២៤ ខែមីនាកន្លងមកនេះ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤។ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅស្ថានីយបោះឆ្នោត២ និងបោះឆ្នោតជាថ្មីនៅស្ថានីយចំនួន៦ ដោយសារតែចំនួនអ្នកបោះឆ្នោតវាមិនត្រូវគ្នានឹងចំនួនសន្លឹកឆ្នោត ប៉ុន្តែកាលបរិច្ឆេទនៃការបោះឆ្នោតឡើងវិញ នឹងត្រូវប្រកាសនៅពេលក្រោយ។ សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតសកលនៅប្រទេសថៃ ត្រូវបានពន្យារពេលប្រកាសជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ មិនទាន់ចេញនៅឡើយទេ ខណៈដែលគណបក្សរបស់លោក ប្រាយុទ្ធ និងគណបក្សប្រឆាំងដ៏មានឥទ្ធិលពល ភឿថៃ ប្រកាសពីជ័យជម្នះរៀងៗខ្លួននោះ៕ធ.ដ

  • ឥណ្ឌូនេស៊ីបង្កើតច្បាប់ពិន័យអ្នកជិះម៉ូតូបណ្តើរ ជក់បារីបណ្តើរ

    ឥណ្ឌូនេស៊ីបង្កើតច្បាប់ពិន័យអ្នកជិះម៉ូតូបណ្តើរ ជក់បារីបណ្តើរ

    ប្រទេសឥណ្ឌូនេស៊ីបានសម្រេចបង្កើតច្បាប់ថ្មីមួយ ទាក់ទងនឹងការផាកពិន័យចំពោះអ្នកជិះម៉ូតូជក់បារី ដោយសារតែអាចបណ្តាលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់ដល់សុខភាពរបស់អ្នករួមដំណើរនៅលើដងផ្លូវតែមួយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Coconut។ ថ្មីៗនេះ ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី បានចេញច្បាប់ថ្មីដើម្បីជាការផាកពិន័យដល់អ្នកជិះម៉ូតូបណ្ដើរជក់បារីបណ្ដើរតាមដងផ្លូវដោយសារអាចបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់អ្នកដំណើរដទៃទៀត។ ស្នងការនគរបាលក្រុងហ្សាកាតា លោក Nasir ឲ្យដឹងថា ច្បាប់នេះត្រូវបានចាប់អនុវត្ដតាំងពីថ្ងៃទី១១ ខែមីនាមកម៉្លេះ ដោយក្នុងនោះ អ្នកបើកបរម៉ូតូចំនួន៦៥២នាក់ ត្រូវបានផាកពិន័យ។ គួរបញ្ជាក់ថា អ្នកបើកបរម៉ូតូដែលបំពាននឹងច្បាប់ថ្មីនេះ អាចនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ជាង៥០ដុល្លារ និងប្រឈមការជាប់ពន្ធនាគាររហូតដល់៣ខែផងដែរ៕ធ.ដ

  • ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន មានដល់ទៅ៤,៦ទ្រីលានដុល្លារអាម៉េរិក

    ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន មានដល់ទៅ៤,៦ទ្រីលានដុល្លារអាម៉េរិក

    ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន មន្រ្តីទទួលខុសត្រូវនៃការិយាល័យបណ្តាញអ៊ីនធើណិតជាតិចិន លោក Yang Xiaowei ថ្មីៗនេះ បានលើកឡើងថា គិតរហូតដល់ចុងឆ្នាំ២០១៨ ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិនមានដល់ ៣១ ទ្រីលានយាន់ប្រាក់ចិន ឬ ៤,៦ទ្រីលានដុល្លារអាម៉េរិក ត្រូវជា១ភាគ៣ នៃGDP។ នាពេលអនាគតប្រទេសចិន នឹងខិតខំជំរុញដោយពេញទំហឹងនូវកិច្ចកសាងប្រទេសចិនឌីជីថល តាមគ្រប់ទម្រង់ ដូចជាការពង្រឹងបច្ចេកវិទ្យាស្នូលឲ្យកាន់តែលេចធ្លោ កែលម្អ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបង្កើនកម្លាំងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលជាដើម៕ធ.ដ