Category: ព័ត៌មានអន្តរជាតិ

  • ប្រទេសស្លូវ៉ាគីមានប្រធានាធិបតីស្ត្រីដំបូង ក្រោយការបោះឆ្នោត

    ប្រទេសស្លូវ៉ាគីមានប្រធានាធិបតីស្ត្រីដំបូង ក្រោយការបោះឆ្នោត

    បន្ទាប់ពីបោះឆ្នោតជាតិនៅប្រទេស ស្លូវ៉ាគី កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសនេះ បានឃើញប្រធានាធិបតីស្ត្រីដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនហើយគឺ អ្នកស្រី Zuzana Caputova។ អ្នកស្រីស្ទើរតែគ្មានបទពិសោធន៍ក្នុងឆាកនយោបាយសោះ តែអាចយកឈ្នះបេក្ខភាពរបស់គណបក្សកាន់អំណាច លោក Marcos Sefcovic ដែលជាអ្នកនយោបាយពោរពេញដោយបទពិសោធន៍ និងជាអនុប្រធាននៃគណៈកម្មការអឺរ៉ុប។ អ្នកស្រី ហ្ស៊ូហ្សាណា មកពីគណបក្សវឌ្ឍនភាពសេរីនិយមស្លូវ៉ាគី ដែលគ្មានអាសនៈក្នុងសភា តែក្នុងការបោះឆ្នោតលើកនេះ អ្នកស្រីទទួលបានសំឡេងឆ្នោត ៥៨% រីឯលោក ម៉ាកូស ទទួលបាន ៤២%។ អ្នកស្រីមាននិន្នាការទំនោរទៅរកអឺរ៉ុប ជាអ្នកសេរីនិយមដែលគាំទ្រលើការស្រលាញ់ភេទដូចគ្នា ខណៈប្រទេសស្លូវ៉ាគី មិនទាន់មានច្បាប់អនុញ្ញាតលើការរៀបអាពាហ៍ពិពាហ៍ភេទតែមួយ និងការយកកូនចិញ្ចឹមឡើយ។ សម្រាប់ជីវិតគ្រួសារអ្នកស្រីវិញ លោកស្រី ហ្ស៊ូហ្សាណា លែងលះជាមួយស្វាមីអ្នកស្រី និងមានកូនចំនួន២៕ធ.ដ

  • Facebook លុបគណនីជិត១០០០ ពាក់ព័ន្ធនឹងបក្សប្រឆាំងដ៏ធំនៅឥណ្ឌា នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតជាតិ

    Facebook លុបគណនីជិត១០០០ ពាក់ព័ន្ធនឹងបក្សប្រឆាំងដ៏ធំនៅឥណ្ឌា នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតជាតិ

    Facebook បានសម្រេចលុបគណនី និងទំព័រហ្វេសប៊ុកចំនួនជិត១ពាន់ សង្ស័យថា ពាក់ព័ន្ធនឹងគណបក្សសមាជជាតិជាបក្សប្រឆាំងដ៏ធំនៅប្រទេសឥណ្ឌាឈ្មោះថា National Congress party នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន កាលពីថ្ងៃទី១ មេសា ២០១៩។ ក្រុមហ៊ុនបញ្ជាក់ថា ទំព័រហ្វេសប៊ុក និងក្រុម ឬគណនីចំនួន៦៨៧ត្រូវបានដកចេញ ដោយសារតែបំពានលក្ខខណ្ឌរបស់ហ្វេសប៊ុក ស្តីពីការការបង្កើតគណនីក្លែងក្លាយ ឬសកម្មភាពខុសផ្សេងៗ ដែលក្រុមជំនាញរបស់ក្រុមហ៊ុនចាប់បាន។ ការលុបចោលនេះបានធ្វើឡើង នៅមុនប៉ុន្មានថ្ងៃដែលឥណ្ឌានឹងរៀបចំការបោះឆ្នោតជាតិ ដោយចាប់ផ្តើមពីថ្ងៃទី១១ មេសា ដល់ ១៩ ឧសភា ២០១៩។ ជាមួយគ្នានេះដែរ មេដឹកនាំគណបក្សប្រឆាំង Manish Tewari បានប្រាប់អ្នកសារព័ត៌មានថា ខាងក្រុមហ៊ុនគួរតែពិនិត្យឲ្យច្បាស់ជាងនេះ ចំពោះរបាយការណ៍ទាំងនេះ។ សូមបញ្ជាក់ថា ហ្វេសប៊ុក ជាក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ កំពុងប្រឈមនឹងការដាក់សំពាធជុំវិញពិភពលោក រួមមានទាំងរដ្ឋាភិបាលឥណ្ឌាផងដែរ ពាក់ព័ន្ធនឹងការជ្រៀតជ្រែក ក្នុងរឿងនយោបាយរបស់បណ្តាប្រទេសផ្សេងៗ៕ធ.ដ

  • ក្រុមពន្លត់អគ្គិភ័យ និងមន្រ្តីអាជ្ញាធរសរុប៣០នាក់ស្លាប់ ដោយសារភ្លើងឆេះព្រៃ វាយប្រហារប្រទេសចិន

    ក្រុមពន្លត់អគ្គិភ័យ និងមន្រ្តីអាជ្ញាធរសរុប៣០នាក់ស្លាប់ ដោយសារភ្លើងឆេះព្រៃ វាយប្រហារប្រទេសចិន

    ចិន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា រហូតមកទល់ពេលនេះ ក្រុមសង្គ្រោះចំនួន២៥០នាក់ និងឧទ្ធម្ភាគចក្រ៣គ្រឿង បាននិងកំពុងបន្តប្រយុទ្ធប្រឆំាងនឹងអំណាចភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅខេត្តស៊ីឆ័ន ប្រទេសចិនភាគនិរតី។ ប្រភពបន្តថា ភ្លើងឆេះព្រៃដ៏អាក្រក់នេះ បានឆាបឆេះឡើងចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយវាបានឆក់យកអាយុជីវិតមនុស្ស៣០នាក់ បើគិតមកទល់ថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងនោះរួមមានក្រុមពន្លត់អគ្គិភ័យ២៧នាក់ និងមន្រ្តីអាជ្ញាធរក្នុងតំបន់៣នាក់។ ពាក់ព័ន្ធនឹងសោកនាដកម្មខាងលើ ប្រជាពលរដ្ឋ និងមន្រ្តីអាជ្ញាធរក្នុងតំបន់បានប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃចន្ទនេះ ដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតទាំងនោះ ខណៈដែលសាកសពរបស់ពួកគេត្រូវបានបញ្ជូនទៅដល់ទីក្រុង ស៊ីឆាង។ សូមបញ្ជាក់ថា ភ្លើងឆេះព្រៃនេះ ត្រូវបានគេរាយការណ៍ថា បានឆាបឆេះឡើងនៅម៉ោងប្រមាណ៦ល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់) នៅឯតំបន់ភ្នំស្ថិតនៅក្បែរដងទន្លេ Yalong ហើយបើតាមការវិភាគបឋមបង្ហាញថា ភ្លើងឆេះព្រៃខាងលើ ទំនងជាបង្កឡើងដោយសារបាតុភូតធម្មជាតិរន្ទះបាញ់៕ម.ន

  • បារាំងចេញមុខច្រានចោលរបាយការណ៍ថា ប្រទេសខ្លួនចូលរួមរៀបចំការវាយប្រហារដោយអាវុធគីមីនៅស៊ីរី

    បារាំងចេញមុខច្រានចោលរបាយការណ៍ថា ប្រទេសខ្លួនចូលរួមរៀបចំការវាយប្រហារដោយអាវុធគីមីនៅស៊ីរី

    បារាំង៖ ក្រសួងការបរទេសបារាំងបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ប្រទេសរបស់ខ្លួនមិនបានចូលរួមក្នុងសកម្មភាពស៊ើបការណ៍សម្ងាត់ សំដៅរៀបចំការវាយប្រហារដោយអាវុធគីមីនៅខេត្ត អ៊ីដលីប ដើម្បីទម្លាក់កំហុសលើស៊ីរី និងរុស្ស៊ីនោះទេ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសបារាំង ព័ត៌មាននេះគឺជារឿងប្រឌិត ហើយថា វាមិនមែនជាព័ត៌មាននោះទេ ប៉ុន្តែវាគ្រាន់តែរឿងប្រឌិត និងកុហកដែលបង្កើតឡើងដោយរុស្ស៊ី និងស៊ីរីប៉ុណ្ណោះ។ប្រតិកម្មរបស់ក្រសួងការបរទេសបារាំង ធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាស៊ីរីរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បែលហ្ស៊ិក និងបារាំងបានផ្ដិតយករូបភាពការវាយប្រហារតាមផ្លូវអាកាសលើឃ្លាំងអាវុធរបស់ពួកភេរវករនៅក្នុងខេត្ត អ៊ីដលីប នាពេលថ្មីៗនេះ ដើម្បីប្រើវាជាលេសទម្លាក់កំហុសថា រុស្ស៊ី និងរដ្ឋាភិបាលស៊ីរី ជាអ្នកប្រើប្រាស់អាវុធគីមី៕ម.ន

  • សហរដ្ឋអាម៉េរិក សម្រេចផ្អាកការដឹកជញ្ជូនយន្តហោះពិឃាដ F-35 ទៅប្រទេសតួកគី

    សហរដ្ឋអាម៉េរិក សម្រេចផ្អាកការដឹកជញ្ជូនយន្តហោះពិឃាដ F-35 ទៅប្រទេសតួកគី

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះ បានលើកឡើងថ ខ្លួននឹងបញ្ឈប់ការដឹកជញ្ជូនទាំងអស់ ព្រមទំាងកិច្ចសហការជាមួយតួកគី លើកម្មវិធីយន្តហោះចម្បាំង F-35 ក្រោយទីក្រុងអង់ការ៉ាបានទទូចទិញអាវុធសំខាន់ៗពីរុស្ស៊ី។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណលោក ឆាលី អ៊ីសាំមឺជេអា បាននិយាយថា សហរដ្ឋអាម៉េរិកសូមផ្អាកការដឹកជញ្ជូន និងសកម្មភាពដែលពាក់ព័ន្ធនឹងបណ្តុះបណ្តាលសមត្ថភាពប្រតិបត្តិការយន្តហោះ F-35 ដល់តួកគី រហូតទាល់តែពួកគេបោះបង់ការដឹកជញ្ជូនប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើតួកគីទទួលបានប្រព័ន្ធ S-400 ជាមួយនឹងកម្មវិធីយន្តហោះ F-35 ផងនោះ រឿងនេះ នឹងស្ថិតក្នុងហានិភ័យ។ សូមរំលឹកថា រដ្ឋាភិបាលក្រុងអង់ការ៉ាមានផែនការទិញយន្តហោះចម្បាំង F-35A ចំនួន១០០គ្រឿងជាមួយអាកាសយានិកកំពុងហ្វឹកហាត់នៅសហរដ្ឋអាម៉េរិក។ ដោយឡែក បើតាមក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin កិច្ចសន្យាជាមួយក្រុមហ៊ុនតួកគីចំនួន៩ដើម្បីផលិតគ្រឿងបន្លាស់សម្រាប់យន្តហោះ F-35 ត្រូវគេរំពឹងថា នឹងកើនឡើងដល់១២ពាន់លានដុល្លារ៕ម.ន

  • អង្គការសហប្រជាជាតិរិះគន់សហរដ្ឋអាម៉េរិក ទាក់ទិននឹងការទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែល

    អង្គការសហប្រជាជាតិរិះគន់សហរដ្ឋអាម៉េរិក ទាក់ទិននឹងការទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែល

    រុស្ស៊ី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទើរ៉េស បានរិះគន់យ៉ាងខ្លាំងលើសហរដ្ឋអាម៉េរិក ជុំវិញការប្រកាសទទួលស្គាល់តំបន់ខ្ពង់រាប ហ្គោលែន ហេច ជារបស់អ៊ីស្រាអែលដោយមិនខ្វល់ពីប្រតិកម្មអន្តរជាតិ។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ជាផ្លូវការថា តំបន់ ហ្គោលែន ហេច គឺជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ដែលបានដណ្ដើមយកដែនដីនេះពីស៊ីរី នៅអំឡុងសង្រ្គាម៦ថ្ងៃជាមួយបណ្ដាប្រទេសអារ៉ាប់កាលពីឆ្នាំ១៩៦៧។ ពាក់ព័ន្ធនឹងរឿងនេះដែរ ថ្លែងនាឱកាសចូលរួមកិច្ចប្រជុំសម្ព័ន្ធអារ៉ាប់លើកទី៣០ ក្នុងប្រទេសទុយនីស៊ី កាលពីថ្ងៃ អាទិត្យ សប្តាហ៍មុន (ម៉ោងក្នុងតំបន់) ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ បានប្រាប់មេដឹកនាំអារ៉ាប់ថា រាល់ដំណោះស្រាយនានា សម្រាប់ជម្លោះក្នុងប្រទេសស៊ីរី ត្រូវតែធានាឱ្យបាននូវឯកភាពជាតិ បូរណភាពទឹកដីស៊ីរី ក្នុងនោះរួមមានទាំងតំបន់ខ្ពង់រាប ហ្គោលែន ផងដែរ៕ម.ន

  • រថយន្តដឹកទំនិញគ្មានអ្នកបើកត្រូវបានដាក់ឲ្យចរាចរតាមដងផ្លូវ នៅចិន

    រថយន្តដឹកទំនិញគ្មានអ្នកបើកត្រូវបានដាក់ឲ្យចរាចរតាមដងផ្លូវ នៅចិន

    រថយន្តដឹកជញ្ជូនទំនិញរហ័សគ្មានមនុស្សបើកដើរដោយថាមពលអគ្គីសនីដែលស្រាវជ្រាវ និងផលិតដោយក្រុមហ៊ុនបណ្តាញអ៊ីធើណិត Cainiao ត្រូវបានប្រគល់ឲ្យប្រើប្រាស់នៅតំបន់Xiong’an ខេត្ត Hebei (ហឺប៉ី) ប្រទេសចិន កាលពីពេលថ្មីៗនេះ។ រថយន្តនេះ អាចដឹកជញ្ជូនទំនិញខ្នាតតូចជិត២០០ក្នុងមួយលើក ដើម្បីដឹកយកទៅដាក់នៅទូឆ្លាតវៃសម្រាប់ស្តុកទុកទំនិញ។ រថយន្តនេះ ចេះគេចមិនឲ្យបុកមនុស្ស និងឡានដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវ៕ម.ន

  • ក្រុមហ៊ុន Huawei រកចំណូលខ្ទង់១០០ពាន់លានដុល្លារអាម៉េរិកជាលើកដំបូង

    ក្រុមហ៊ុន Huawei រកចំណូលខ្ទង់១០០ពាន់លានដុល្លារអាម៉េរិកជាលើកដំបូង

    កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០១៨ ដែលបានបង្ហាញថា ចំណូលរបស់ខ្លួនមានការកើនឡើង ១៩,៥% បើសិនធៀបនឹងឆ្នាំ ២០១៧។ ប្រភពថា នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុននេះ រកចំណូលបានប្រមាណ១០៧,១៣ ពាន់លានដុល្លារ ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលអាចរកចំណូលបានខ្ទង់១០០ពាន់លានដុល្លារបែបនេះ។របាយការណ៍ថា ផ្នែកដែលរកចំណូលបានច្រើនជាងគេគឺផ្នែកលក់គ្រឿងអេឡិចត្រូនិក ដែលអាចរកចំណូលបានប្រមាណ ៥២ ពាន់លានដុល្លារ កើនឡើងរហូតដល់ ៤៥,១% ឯណោះ។ ការលក់ឧបករណ៍ Network ដែលអាចចំណូលបានប្រមាណ ៤៣,៩ ពាន់លានដុល្លារ៕ម.ន

  • ស្ត្រីមហាសេដ្ឋីរុស្ស៊ីម្នាក់ ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះឯកជន

    ស្ត្រីមហាសេដ្ឋីរុស្ស៊ីម្នាក់ ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះឯកជន

    មហាសេដ្ឋីជនជាតិរុស្ស៊ី ជាស្ត្រីម្នាក់បានស្លាប់ ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះឯកជនរបស់លោកស្រីផ្ទាល់ កាលពីម្សិលមិញ ក្នុងប្រទេសអាល្លឺម៉ង់។ លោកស្រី Natalia Fileva ត្រូវបានគេស្គាល់ថា ម្ចាស់ភាគហ៊ុនដ៏ធំមួយរូបក្នុងក្រុមហ៊ុនអាកាសចរណ៍លំដាប់ទីពីររបស់រុស្ស៊ី។ លោកស្រីជាស្ត្រីរុស្ស៊ីមានជាងគេបំផុតមួយរូប និងជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុនអាកាសចរណ៍ S7 បានស្លាប់នៅពេលដែលយន្ដហោះចុះចតនៅអាកាសយានដ្ឋាន Egelsbach ជិតទីក្រុង Frankfurt។ ប្រភពព័ត៌មានថា យន្ដហោះឯកជនរបស់អ្នកស្រីបានធ្វើដំណើរពីទីក្រុង Cannes ប្រទេសបារាំង ហើយក៏ស្រាប់តែបាត់ចេញពីរ៉ាដានៅវេលាម៉ោង១៣:២២នាទី ថ្ងៃត្រង់ថ្ងៃទី៣១ មីនា ២០១៩។ អ្នករួមដំណើរម្នាក់ និងអ្នកបើកយន្ដហោះ ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងហេតុការណ៍នេះ។ អ្នកស្រី Fileva ត្រូវបានចុះក្នុងទស្សនាវដ្ដី Forbes កាលពីឆ្នាំ ២០១៨ថា ជាស្ត្រីមានបំផុតទីបួនក្នុងប្រទេសរុស្ស៊ីជាមួយទ្រព្យសម្បត្តិសរុបប្រមាណជាជាង៦០០លានដុល្លារ៕ម.ន  

  • អាកាសយានដ្ឋាននៅសិង្ហបុរី បន្តជាប់ចំណាត់ថ្នាក់ជាចំណតអាកាសយានដ្ឋានល្អបំផុតលើពិភពលោក

    អាកាសយានដ្ឋាននៅសិង្ហបុរី បន្តជាប់ចំណាត់ថ្នាក់ជាចំណតអាកាសយានដ្ឋានល្អបំផុតលើពិភពលោក

    អាកាសយានដ្ឋាន Changi នៅប្រទេសសិង្ហបុរី នៅតែក្លាយជាចំណតអាកាសយានដ្ឋានល្អបំផុត ក្នុងពិភពលោក រយៈពេល៧ឆ្នាំជាប់ៗគ្នា។ នេះបើតាមការទីភ្នាក់ងារស្រាវជ្រាវមួយឈ្មោះធា Skytrax។ បន្ទាប់ពីចំណតអាកាសយានដ្ឋាន Changi នេះ ក៏មានចំណតអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ ចំណតអាកាសយានដ្ឋាន Incheon នៅសេអ៊ូល និង ចំណតអាកាសយានដ្ឋាន Hamad នៅដូហា។ ស្ថាប័ននេះ បានចេញផ្សាយកាលពីចុងសប្តាហ៍ថា ចំណតអាកាសយានដ្ឋាន Changi ទទួលបានអ្នកដំណើរ៦៥,៥លាននាក់ កាលពីឆ្នាំមុន ដោយខ្លួន បាននិងកំពុងពង្រីកសមត្ថភាពទទួលតម្រូវការធ្វើដំណើរតាមអាកាសកាន់តែកើនឡើង។ ចំណតអាកាសយានដ្ឋានមួយនេះ បានបង្កើតកន្លែងរង់ចាំទី៥ ផ្លូវរថទី៣ ព្រមទាំងអគារភោជនីដ្ឋានថ្មីៗ សម្រាប់បំពេញសេវាកម្មជូនអ្នកដំណើរកាន់តែល្អប្រសើរ៕ម.ន