Category: ព័ត៌មានអន្តរជាតិ

  • គណបក្សគាំទ្រយោធា Palang Pracharat បានឈ្នះការបោះឆ្នោត Popular Vote

    គណបក្សគាំទ្រយោធា Palang Pracharat បានឈ្នះការបោះឆ្នោត Popular Vote

    ថៃ៖ គណបក្សគំាទ្រយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា Palang Pracharat បានឈ្នះការបោះឆ្នោត Popular Vote នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ជាមួយនឹងសន្លឹកឆ្នោតចំនួន៨,៤លានសំឡេង។ គណៈកម្មការរៀបចំបោះឆោ្នតថៃ នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ បានអះអាងយ៉ាងដូច្នេះ ស្របពេលចេញផ្សាយលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតលើកដំបូង ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤។ដោយឡែកគណបក្សប្រឆាំងដ៏សំខាន់របស់គណបក្ស Palang Pracharat គឺគណបក្សគាំទ្រលោក ថាក់ស៊ីន Pheu Thai ទទួលបានសំឡេងគាំទ្រចំនួន៧,៩លានសំឡេង នេះបើតាមការបញ្ជាក់របស់អនុរដ្ឋលេខាធិការនៃគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Krit Urwongse។ សូមជម្រាបផងដែរថា លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានគេរំពឹងដែរថា នៅតែមានសង្ឃឹមជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ស្របពេលដែលយោធាមានសំឡេង២៥០ស្រាប់នៅក្នុងព្រឹទ្ធសភា ដែលនឹងចូលរួមជាមួយសភា ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី៕ធ.ដ

  • សហរដ្ឋអាម៉េរិក និងចិន នឹងផ្តើមចរចាដោះស្រាយសង្គ្រាមពាណិជ្ជកម្មជុំចុងក្រោយក្នុងសប្តាហ៍នេះ

    សហរដ្ឋអាម៉េរិក និងចិន នឹងផ្តើមចរចាដោះស្រាយសង្គ្រាមពាណិជ្ជកម្មជុំចុងក្រោយក្នុងសប្តាហ៍នេះ

    ចិន៖ សហរដ្ឋអាម៉េរិក និងចិន បានបើកកិច្ចចរចាជុំចុងក្រោយ ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍តនេះ ក្នុងទីក្រុងប៉េកាំង ខណៈមហាអំណាចទាំងពីរជិតឈានដល់ដំណោះស្រាយបញ្ហា ដែលអូសបន្លាយរាប់ខែមកហើយនោះ។ កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ខាងភាគីសហរដ្ឋអាម៉េរិកដឹកនាំដោយតំណាងពាណិជ្ជកម្មអាម៉េរិក លោក រ៉ូប៊ឺត ឡាយធីហ្ស៊ឺ និង រដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក លោក ស្ទេវិន ម៊្ញូឈីន ចំនែកឯភាគីចិនដឹកនាំដោយមន្ត្រីសេដ្ឋកិច្ចកំពូលចិនលោក លីវ ហឺ ដោយលើកនេះគឺជាការចរចាដំបូង ចាប់តាំងពីចិនបានដាក់ចេញវិធានការថ្មីៗទប់ទល់ភាពជាប់គាំងមានហានិភ័យខ្ពស់។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមថា រូបលោកនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆាប់ៗជាមួយសមភាគីចិនលោក ស៊ី ជីនភីង។ តំណាងពាណិជ្ជកម្មអាម៉េរិកលោក រ៉ូប៊ឺត ឡាយធីហ្ស៊ឺ បាននិយាយមុនពេលជួបគ្នាថា រូបលោកសង្ឃឹមលើការចរចានេះ ប៉ុន្តែមិនសង្ឃឹមខ្លាំងពេកទេ ក្នុងករណីមានកិច្ចព្រមព្រៀង ពួកយើងនឹងទទួលយក ប៉ុន្តែបើគ្មានទេ ពួកយើងនឹងស្វែងរកផែនការថ្មី៕ធ.ដ

  • សហរដ្ឋអាម៉េរិកស្នើឲ្យរុស្ស៊ីដកទ័ពចេញពីប្រទេសវេណេស៊ុយអេឡា

    សហរដ្ឋអាម៉េរិកស្នើឲ្យរុស្ស៊ីដកទ័ពចេញពីប្រទេសវេណេស៊ុយអេឡា

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះបានថ្លែងថា រុស្ស៊ីគួរតែដកកងកម្លាំងរបស់ខ្លួនចេញពីវេណេស៊ុយអេឡា ហើយថែមទាំងព្រមានថា ជម្រើសគ្រប់យ៉ាងមាននៅលើតុរួចជាស្រេច។ ប្រតិកម្មរបស់ប្រធានាធិបតីអាម៉េរិករូបនេះ បានកើតមានឡើងក្រោយមានសេចក្ដីរាយការណ៍ថា កងកម្លាំងពិសេស និងអ្នកជំនាញព័ត៌មានវិទ្យារុស្ស៊ីជិត១០០នាក់ ត្រូវបានបញ្ជូនទៅដល់ទីក្រុងការ៉ាកាស់ ដើម្បីផ្ដល់ជំនួយដល់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ ថ្លែងនាឱកាសជួបជាមួយភរិយាមេបក្សប្រឆាំងវេណេស៊ុយអេឡា គឺលោកស្រី ហ្វាប៊ីយ៉ាណា រ៉ូសាលស៍ នៅឯសេតវិមាននៅថ្ងៃពុធនេះ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវតែចាកចេញពីវេណេស៊ុយអេឡា ហើយអះអាងថា អ្នកគ្រប់គ្នានឹងបានឃើញ ព្រោះជម្រើសទាំងអស់មាននៅលើតុរួចជាស្រេច៕ធ.ដ

  • អង្គការ NASA ទម្លាយអាថ៌កំបាំងបន្ថែមទៀតពីអាចម៍ផ្កាយ Bennu

    អង្គការ NASA ទម្លាយអាថ៌កំបាំងបន្ថែមទៀតពីអាចម៍ផ្កាយ Bennu

    សហរដ្ឋអាម៉េរិក៖ អាចម៍ផ្កាយ បេននូ (Bennu) គឺជាប្រភេទអាចម៍ផ្កាយ អ៊េគធីវ អាស់ស្ទឺរាត (Active Asteriod) ដែលមានចំនួនពុំសូវជាច្រើនប៉ុន្មាននោះឡើយ។ ដោយសារតែ បេននូ មានទំហំធំគួរសម និងមានគន្លងគោចរប្រកៀកប្រកិតនឹងផែនដីទៀតនោះ ទើបធ្វើឲ្យវាស្ថិតនៅជាគោលដៅនៃការសិក្សាស្រាវជ្រាវ ព្រមទាំងប្រយ័ត្នប្រយែងបំផុតពីក្រុមអ្នកវិទ្យាសាស្ត្រ។ បើតាមអង្គការ NASA នោះ លទ្ធផលអង្កេតថ្មីរបស់យានអវកាស អូស៊ីរីស រ៉ិច (OSIRIS-Rex) ដែលកំពុងសិក្សានៅក្បែរ អាចម៍ផ្កាយ បេននូ បានបង្ហាញថា អាចម៍ផ្កាយដែលមានមុខកាត់ប្រមាណ៥០០ម៉ែត្រនេះ បានបញ្ចេញធូលី និងកម្ទេចកម្ទីរថ្មតូចៗទៅក្នុងលំហអវកាសជាច្រើនលើក ក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ ដូច្នេះបើតាមអ្នកវិទ្យាសាស្រ្ត វាគឺជាប្រភេទអាចម៍ផ្កាយមួយចំនួនតូចហៅថា អ៊េគធីវ អាស់ស្ទឺរាត ឬ អាចម៍ផ្កាយសកម្ម។ សូមបញ្ជាក់ថា យានអវកាស អូស៊ីរីស រ៉ិច មានតម្លៃ៨០០លានដុល្លារ ត្រូវបានបញ្ជូនឡើងអវកាសកាលពីខែកញ្ញា ឆ្នាំ២០១៦ និងបានធ្វើដំណើរទៅដល់គន្លងក្បែរអាចម៍ផ្កាយ បេននូ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ប្រសិនបើអ្វីៗដំណើរការទៅយ៉ាងរលូនទាំងស្រុងនោះ នៅពាក់កណ្តាលឆ្នាំ២០២០…

  • រថយន្តក្រុងបុករះចូលក្នុងក្បួនហែសពនៅវៀតណាម ស្លាប់មនុស្ស៧នាក់

    រថយន្តក្រុងបុករះចូលក្នុងក្បួនហែសពនៅវៀតណាម ស្លាប់មនុស្ស៧នាក់

    មនុស្ស៧នាក់បានស្លាប់ ក្នុងហេតុការណ៍រថយន្តបុករះ ចូលទៅក្នុងពិធីដង្ហែសពនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានtuoitrenews។ យោងតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៧នាក់ត្រូវបានស្លាប់ ក្រោយពេលដែលរថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿងបុករះក្បួនដង្ហែសពនៅខេត្ត Vinh Phuc ប្រទេសវៀតណាមនាព្រឹកថ្ងៃពុធ ទី២៧ខែមីនា។ ហេតុការណ៍នេះបានកើតឡើងកាលតាមផ្លូវជាតិ 2C សង្កាត់ Yen Lac នៅវេលាម៉ោងប្រមាណ៥ព្រឹក។ ប្រភពបញ្ជាក់ថា មុនពេលកើតហេតុ រថយន្ដក្រុងមួយគ្រឿងធ្វើដំណើរពីខេត្ត Dien Bien ទៅកាន់ទីក្រុង Lap Thach ប៉ុន្តែពេលមកដល់កន្លែងកើតហេតុក៏ស្រាប់តែបុករះក្បួនដង្ហែសពតែម្ដង។ ជាមួយគ្នានេះដែរ សាក្សីជាអ្នកភូមិនៅក្បែរកន្លែងកើតហេតុឲ្យដឹងថា ហេតុការណ៍នេះអាចបណ្ដាលមកពីចុះអព្ទខ្លាំងពេកជាហេតុធ្វើឲ្យអ្នកបើកបរពិបាកមើលផ្លូវ។ ឧបនាយរដ្ឋមន្ត្រីវៀតណាម បានចេញមុខសម្ដែងការសោកស្ដាយជាខ្លាំងចំពោះក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងបញ្ជាឲ្យមន្ត្រីក្នុងមូលដ្ឋានចុះស៊ើបអង្កេតពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដ៏អាក្រក់នេះកើតឡើង៕ធ.ដ  

  • នាយករដ្ឋមន្ត្រីអង់គ្លេសសន្យាចុះចេញពីតំណែង ដើម្បីសង្គ្រោះផែនការលែងលះជាមួយអឺរ៉ុប

    នាយករដ្ឋមន្ត្រីអង់គ្លេសសន្យាចុះចេញពីតំណែង ដើម្បីសង្គ្រោះផែនការលែងលះជាមួយអឺរ៉ុប

    លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានសន្យាថា នឹងលាលែងពីតំណែងជា ក្នុងករណីដែលកិច្ចព្រមព្រៀងលែងលះជាមួយសហភាពអឺរ៉ុប ឬ Brexit របស់លោកស្រីត្រូវបានសភាអនុម័តនោះ។ ការសន្យាបែបនេះរបស់លោកស្រី Theresa May ធ្វើឡើងនៅអំឡុងពេលថ្លែងសារទៅកាន់សមាជិកសភាអង់គ្លេស កាលពីថ្ងៃទី២៧ មីនាម្សិលមិញ។ លោកស្រីថ្លែងនាឱកាសនោះថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេចដើម្បីលាលែងពីតំណែងមុនកាលកំណត់ ជាមួយគោលបំណងធ្វើ អ្វីដែលល្អសម្រាប់អង់គ្លេស និងគណបក្សរបស់លោកស្រី។ គួរបញ្ជាក់ថា សភាអង់គ្លេសក៏បានបោះឆ្នោតអនុម័តផងដែរលើការពន្យារពេលកាលបរិច្ឆេទ Brexit ដែលដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមីនានេះ ទៅថ្ងៃទី១២ ខែមេសាវិញ ដោយសំឡេងគាំទ្រ៤៤១ ទល់នឹង១០៥សំឡេង៕ធ.ដ

  • អាម៉េរិក-ចិន ផ្តើមចរចាដោះស្រាយសង្គ្រាមពាណិជ្ជកម្មជុំចុងក្រោយ ថ្ងៃនេះ

    អាម៉េរិក-ចិន ផ្តើមចរចាដោះស្រាយសង្គ្រាមពាណិជ្ជកម្មជុំចុងក្រោយ ថ្ងៃនេះ

    សហរដ្ឋអាម៉េរិក និងចិន បានបើកកិច្ចចរចាជុំចុងក្រោយ ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍តទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ខណៈដែលមហាអំណាចទាំងពីរជិតឈានដល់ដំណោះស្រាយបញ្ហាដែលអូសបន្លាយរាប់ខែមកហើយនោះ ដោយសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិននេះ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។ កិច្ចប្រជុំរយៈពេល២ថ្ងៃ ដោយភាគីអាម៉េរិកដឹកនាំដោយតំណាងពាណិជ្ជកម្មអាម៉េរិក Robert Lighthizer និងរដ្ឋមន្ត្រីរតនាគារអាម៉េរិក Steven Mnuchin ហើយភាគីចិនដឹកនាំដោយមន្ត្រីសេដ្ឋកិច្ចកំពូលចិន Liu He លើកនេះគឺជាការចរចាដំបូង ចាប់តាំងពីចិនបានដាក់ចេញវិធានការថ្មីៗ ទុបទល់ភាពជាប់គាំងមានហានិភ័យខ្ពស់។ យ៉ាងណាក៏ដោយ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមថា លោកនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆាប់ៗជាមួយប្រធានរដ្ឋចិន ស៊ី ជីនភីង។ លោក Iighthizer តំណាងពាណិជ្ជកម្មអាម៉េរិក បាននិយាយមុនពេលជួបគ្នាថា លោកសង្ឃឹមលើការចរចានេះ ប៉ុន្តែមិនសង្ឃឹមខ្លាំងពេកទេ ក្នុងករណីមានកិច្ចព្រមព្រៀង ពួកយើងនឹងទទួលយក ប៉ុន្តែបើគ្មានទេ ពួកយើងនឹងស្វែងរកផែនការថ្មី៕ធ.ដ

  • លោក មូន ជែអ៊ីន ប្រឈមនឹងសម្ពាធ ក្នុងការបង្កើតកិច្ចចរចាជាថ្មីរវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង

    លោក មូន ជែអ៊ីន ប្រឈមនឹងសម្ពាធ ក្នុងការបង្កើតកិច្ចចរចាជាថ្មីរវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ នៅពេលកិច្ចចរចាររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានរីកចម្រើនកាលពីឆ្នាំមុននោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានទទួលការសរសើរពីអន្ដរជាតិ ប៉ុន្តែក្រោយការបរាជ័យនៃជំនួបកំពូលនៅវៀតណាម លោក មូន កំពុងប្រឈមនឹងសម្ពាធដើម្បីនាំពួកគេត្រឡប់មកតុចរចាវិញ។ ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដើរចេញពីកិច្ចជំនួបកំពូលរបស់លោកនៅទីក្រុងហាណូយ ជាមួយលោក គីម បានបង្កការកើតឡើងនូវការមិនសប្បាយចិត្តអស់ពេលមួយខែមកនេះ នៅទីក្រុងសេអ៊ូល ជាទីដែលលោក មូន បានទទួលរងការរិះគន់ខ្លាំងពីគណបក្សប្រឆាំង ដែលបានទទួលយកការសន្យាការរំលាយចោលអាវុធប្រល័យលោករបស់មេដឹកនាំកូរ៉េខាងជើង។ មួយវិញទៀត របបដឹកនាំរបស់លោក គីម ជុងអ៊ុន បានបំបាក់មុខមាត់របស់លោក មូន ជែអ៊ីន មួយលើកទៀត ដោយដកបុគ្គលិកចេញពីការិយាល័យទំនាក់ទំនងរួមថ្មី កាលពីសប្តាហ៍មុន និងរិះគន់កូរ៉េខាងត្បូងថា “កំសាក” ដោយគាំទ្រគោលជំហររបស់សម្ព័ន្ធមិត្តអាម៉េរិករបស់ខ្លួន ប្រឆាំងនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ សូមជម្រាបផងដែរថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានដើរតួជាអ្នកសម្របសម្រួលជាច្រើនលើក ចាប់តាំងពីរូបលោកចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំ២០១៧ ដោយចំពេលមានការគំរាមកំហែងអំពីសង្គ្រាមរវាងប្រធានាធិបតីអាម៉េរិកលោក…

  • ការដាច់ភ្លើងជាថ្មីទៀតនៅវេណេស៊ុយអេឡា កំពុងបង្កផលវិបាកក្នុងការស្វែងរកប្រភពទឹក

    ការដាច់ភ្លើងជាថ្មីទៀតនៅវេណេស៊ុយអេឡា កំពុងបង្កផលវិបាកក្នុងការស្វែងរកប្រភពទឹក

    វេណេស៊ុយអេឡា៖ ការដាច់ភ្លើងជាថ្មីទៀត កំពុងបង្កផលប៉ះពាល់ដល់ប្រទេសវ៉េណេស៊ុយអេឡា នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីការដាច់ភ្លើងដ៏អាក្រក់បំផុតលើកដំបូងកាលពីដើមខែនេះ បានកាត់ផ្ដាច់ម៉ាស៊ីនបូមទឹក និងបង្ខំឱ្យពលរដ្ឋជាច្រើនចំណាយពេលរាប់ម៉ោង ស្វែងរកទឹកដបនៅតាមហាងតូចៗមួយចំនួន ដែលបើកទ្វារលក់ដូរ ឬទៅបំពេញទឹកក្នុងប៊ីដុងនៅឯប្រភពទឹក នៅតាមកូនភ្នំក្នុងទីក្រុង ។ បច្ចុប្បន្នប្រជាជនវេណេស៊ុយអេឡា បាននឹងកំពុងជួបប្រទះនូវផលវិបាក ដោយសារតែការដាច់ភ្លើង ដែលវាបានចាប់ផ្តើមដាច់កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ និងនាំឱ្យបិទទ្វារសាលារៀន ការិយាល័យ និងរោងចក្រនៅក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះជាច្រើន។ វិបត្តិថាមពលនេះ បានបង្កើនការតស៊ូផ្នែកនយោបាយរវាងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងមេដឹកនាំបក្សប្រឆាំលោក ចូអាន់ ហ្គៃដូ ដែលបានជំរុញអ្នកគាំទ្រឱ្យធ្វើការតវ៉ា ដើម្បីជាការឆ្លើយតបទៅនឹងហេដ្ឋារចនាសម្ព័ន្ធកាន់តែយ៉ាប់យ៉ឺន៕ធ.ដ

  • ពលរដ្ឋយ៉េមែនប្រមូលផ្តុំគ្នារាប់ម៉ឺន ប្រារព្ធពីការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលរយៈពេល៤ឆ្នាំ

    ពលរដ្ឋយ៉េមែនប្រមូលផ្តុំគ្នារាប់ម៉ឺន ប្រារព្ធពីការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលរយៈពេល៤ឆ្នាំ

    យ៉េមែន៖ ប្រជាជនយ៉េមែនរាប់ម៉ឺននាក់ ដែលគាំទ្រក្រុមឧទ្ទាមហ៊ូឌី បានដង្ហែក្បួននៅក្នុងរដ្ឋធានីសាណា នៅក្នុងសប្តាហ៍នេះ ដើម្បីប្រារព្ធការចាប់ផ្តើមនៃសង្រ្គាមរយៈពេល៤ឆ្នាំ ដែលបានសម្លាប់មនុស្សជាង១ម៉ឺននាក់ និងធ្វើឲ្យប្រទេសមួយនេះ ធ្លាក់ក្នុងគ្រោះទុរ្ភិក្ស។ នៅថ្ងៃដង្ហែក្បួននោះ មនុស្សម្នាជាច្រើនបាននាំគ្នាកាន់ទង់ជាតិយ៉េមែន និងបដាមានរូបថតអ្នកដែលត្រូវបានសម្លាប់ក្នុងជម្លោះមួយនេះ។ យ៉ាងណាមិញ រដ្ឋាភិបាលយ៉េមែនមិនបានធ្វើសេចក្តីអធិប្បាយណាមួយលើការដង្ហែក្បួននេះឡើយ ប៉ុន្តែពួកគេបានបញ្ជាក់ពីភាពពេញសិទ្ធិនៃការធ្វើអន្តរាគមន៍ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នាអំឡុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ។ សូមរំលឹកថា សង្រ្គាមនៅយ៉េមែនបានផ្ទុះឡើង នៅពេលដែលក្រុមឧទ្ទាមហ៊ូធី ដណ្តើមការគ្រប់គ្រងទីក្រុង សាណាអា ដើម្បីបង្ខំឲ្យលោកប្រធានាធិបតី មែន ស៊ូ ហាឌី និរទេសខ្លួនទៅកាន់បរទេស។ ជម្លោះមួយនេះ បានកើនឡើងខ្លាំង ក្នុងខែមីនា ឆ្នាំ២០១៥ ពេលដែលអារ៉ាប៊ីសាអូឌីតជាមួយនឹងប្រទេសសម្ព័ន្ធមិត្ត៨ផ្សេងទៀត បើកការវាយប្រហារតាមច្រកអាកាស មកលើគោលដៅរបស់ក្រុមឧទ្ទាមហ៊ូធី និងបានប្រកាសឲ្យដឹងពីគោលបំណងរបស់ពួកគេ ក្នុងការស្តាដ្ឋាភិបាលលោក ហាឌី ឡើងវិញ។ ចាប់តាំងពីពេលនោះមក ភាគីទាំង២បានច្បាំងគ្នារកទីបញ្ចប់គ្មាន ជាហេតុធ្វើឲ្យប្រទេសទាំងមូលធ្លាក់ក្នុងវិបត្តិមនុស្សធម៌ និងភាពអត់ឃ្លាន៕ធ.ដ