-
បណ្តាបក្សនយោបាយនៅថៃប្រកាសបង្កើតសម្ព័ន្ធប្រជាធិបតេយ្យ ប្រឆាំងនឹងរដ្ឋាភិបាលយោធា

បណ្តាគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី២៦មីនា ម្សិលមិញ បានប្រកាសថា នឹងរួមគ្នាបង្កើតសម្ព័ន្ធមិត្តមួយ ដើម្បីទុបស្កាត់មិនឲ្យគណបក្ស ផ្លាង ប្រាឆារ៉ាត់ បង្កើតរដ្ឋាភិបាល ក្រោយពេលមានការបោះឆ្នោតដំបូង ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំ២០១៤។ រដ្ឋាភិបាលយោធាទំនងជាមានឱកាសច្រើន ក្នុងការបង្វែរខ្លួនពីការកាន់អំណាចបែបរបបសឹក មកជារបបស៊ីវិលវិញ ក្រោយពេលលទ្ធផលបោះឆ្នោតបឋមបង្ហាញថា គណបក្សនេះទទួលបានសំឡេងគាំទ្រខ្លាំងហួសពីការរំពឹងទុក ក្នុងនោះ អ្នកបោះឆ្នោតប្រមាណ៧,៦លាននាក់ បានបោះឆ្នោតឲ្យគណបក្សផ្លាង ប្រាឆារ៉ាត់ បើយោងតាមការរាប់សន្លឹកឆ្នោតបានប្រមាណ៩៤ភាគរួចហើយនោះ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការណ៍នេះបង្ហាញថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្ស ផ្លាង ប្រាឆារ៉ាត់ នឹងមានឱកាសច្រើនក្នុងការក្លាយជានាយករដ្ឋមន្ត្រីស៊ីវិលវិញម្តង បន្ទាប់ពីលោកដឹកនាំរបបសឹកនេះប៉ុន្មានឆ្នាំមកនេះ។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំងដ៏ធំ ភឿថៃ ដែលគេដឹងថាបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ទទួលបានអាសនៈសភាច្រើនជាងគណបក្សរបស់ ផ្លាង ប្រាឆារ៉ាត់ របស់លោកប្រាយុទ្ធ ប៉ុន្តែត្រូវការសំឡេងគាំទ្រលើសពីពាក់កណ្តាលក្នុងចំណោមអាសនៈទាំងអស់ ទើបអាចមានសិទ្ធិបង្កើតរដ្ឋាភិបាលបាន បើមិនដូច្នោះទេ លោកប្រាយុទ្ធ នៅតែមានសិទ្ធិដែរ នេះបើតាមការច្បាប់បោះឆ្នោត។ គណបក្សអនាគតថ្មី Future Forward ដែលទទួលបានសំឡេងគាំទ្រជាង៥លានសំឡេងផងដែរនោះ…
-
ប្រទេសឡាវផ្តើមផ្តល់ទិដ្ឋាការតាមអនឡាញ នៅខែមិថុនា

ក្រសួងការបរទេសនៃប្រទេសឡាវ គ្រោងនឹងដាក់ឲ្យដំណើរការសេវាកម្មផ្តល់វីសា ឬទិដ្ឋាការអេឡិចត្រូនិក នៅខែមិថុនា ២០១៩ខាងមុខនេះ ដែលជាហេតុនាំឲ្យទេសចរបរទេសអាចស្នើសុំទិដ្ឋាការចូលទៅក្នុងប្រទេសឡាវ តាមរយៈអនឡាញ។ មន្ត្រីជាន់ខ្ពស់គ្រប់គ្រងនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសបានប្រាប់សារព័ត៌មាន Vietniane Times កាលពីពេលថ្មីៗនេះថា គ្រប់ភ្ញៀវទេសចរអន្តរជាតិដែលត្រូវធ្វើដំណើរទៅប្រទេសឡាវនឹងអាចមានសិទ្ធិសុំវីសាតាមអនឡាញ មានរយៈដល់ទៅ៣០ថ្ងៃ សម្រាប់ម្តង។ ក្នុងករណីដែលមានចង់បានវីសាចូលប្រទេសឡាវលើសពីមួយដង ឬក៏មានគម្រោងស្នាក់នៅច្រើនជាង៣០ថ្ងៃនោះ ចាំបាច់ត្រូវតែស្នើសុំវីសានៅបណ្តាស្ថានទូត ឬកុងស៊ុលឡាវ នៅក្រៅប្រទេស។ ទោះបីជាប្រទេសឡាវទទួលបានទេសចរបរទេសច្រើនជាង៤,១លាននាក់ កាលពីឆ្នាំមុន កើនឡើង៨,២ភាគរយ បើធៀបនឹងឆ្នាំ២០១៧ក៏ដោយ តួលេខនេះនៅតែមិនបានសម្រចតាមផែនការកំណត់ដែលថា គ្រោងទទួល៥លាននាក់នោះ។ ការប្រកាសពីវីសាអនឡាញដែលទទួលបានភ្លើងខៀវពីរដ្ឋាភិបាលរួចហើយនោះបានធ្វើឡើង ស្របពេលដែលឡាវ និងចិនកំពុងជំរុញឆ្នាំទេសចរឡាវ-ចិននៅឆ្នាំ២០១៩នេះ៕ធ.ដ
-
អ្នកវិទ្យាសាស្រ្តរបស់ NASA បកស្រាយពីអាថ៌កំបាំងខ្លះៗនៃអាចម៍ផ្កាយ Ultima Thule ដែលនៅចុងប្រព័ន្ធព្រះអាទិត្យ

សហរដ្ឋអាម៉េរិក៖ ក្រុមការងារនៃបេសកកម្ម ញ៊ូ ហើរីហ៊្សូន (New Horizon) របស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានបកស្រាយឲ្យដឹងនូវអាថ៌កំបាំងមួយចំនួននៃដុំថ្មអវកាស អ៊ុលធីម៉ា ធូល (Ultima Thule) ដែលស្ថិតក្នុងតំបន់ខ្សែក្រវាត់ ខៃភើ (Kuiper Belt) នៅឯចុងប្រព័ន្ធព្រះអាទិត្យ។ បច្ចុប្បន្ន យានអវកាស ញ៊ូ ហើរីហ៊្សូន កំពុងស្ថិតនៅចម្ងាយ៦,៦ពាន់លានគីឡូម៉ែត្រពីភពផែនដី។ អ្វីដែលអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA បានដឹងនាពេលនេះ នោះគឺ អ៊ុលធីម៉ា ធូល គឺជាដុំថ្មអវកាសពីរដែលនៅជាប់គ្នា ដោយផ្នែកមួយមានរាងសំប៉ែត និងធំ ត្រូវគេដាក់ឈ្មោះឲ្យថា អ៊ុលធីម៉ា និងផ្នែកមួយទៀតរាងតូច តែមានលក្ខណៈមូលជាងត្រូវបានហៅថា ធូល។ ដុំថ្មទាំងពីរ ត្រូវគេជឿថា កាលពីអតីតកាលធ្លាប់បានគោចរជុំវិញគ្នា រហូតដល់ពេលអ្វីម៉្យាងបានធ្វើឲ្យពួកវាខាំជាប់គ្នា។ រីឯពណ៌ និងសមាសធាតុនៃដុំថ្មអវកាស អ៊ុលធីម៉ា ធូល គឺមានពណ៌ក្រហមខ្លាំង ពោលគឺក្រហមខ្លាំងជាងភពមិនពេញលក្ខណៈ ភ្លុយតូ (Pluto) ទៅទៀត ដែលត្រូវបានយាន…
-
ទីបំផុតមន្ទីរបញ្ចកោណសម្រេចអនុម័តកញ្ចប់ថវិកា១ពាន់លានដុល្លារ សម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំដែនរបស់លោក ត្រាំ

សហរដ្ឋអាម៉េរិក៖ កញ្ចប់ថវិកា១ពាន់លានដុល្លារ ត្រូវបានក្រសួងការពារជាតិអាម៉េរិកសម្រេចអនុម័តជាផ្លូវការហើយ សម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិករបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកស្តីទី គឺលោក ផាតទ្រីគ ហ្ស៊ាណាហេន បានថ្លែងប្រាប់សារព័ត៌មាន AFP នៅថ្ងៃច័ន្ទនេះថា រូបលោកបានសម្រេចអនុម័តលើកញ្ចប់មូលនិធិសម្រាប់សាងសង់ជញ្ជំាងព្រំដែនរវាងអាម៉េរិក និងម៉ិកស៊ិក ហើយថា លោកក៏បានអនុញ្ញាតឱ្យមេបញ្ជាការយោធាកងទ័ពវិស្វ័ករចាប់ផ្តើមគម្រោង និងប្រតិបត្តិការក្នុងទំហំទឹកប្រាក់១ពាន់ដុល្លារ ដើម្បីគំាទ្រដល់ក្រសួងសន្តិសុខមាតុភូមិ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ សូមបញ្ជាក់បន្ថែមថា សភាអាម៉េរិកត្រូវបានគេរំពឹងថា នឹងធ្វើការបោះឆ្នោត សម្រេចមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ថាតើគួរតែលុបចោលការជំទាស់របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ឬក៏យ៉ាងណា ដើម្បីបញ្ចប់ការប្រកាសភាពអាសន្នសន្តិសុខនៅតំបន់ព្រំដែន៕ធ.ដ
-
សហរដ្ឋអាម៉េរិកប្រកាសទទួលជោគជ័យ ក្នុងការធ្វើតេស្តប្រព័ន្ធខែលការពារមីស៊ីល

សហរដ្ឋអាម៉េរិក៖ នៅក្នុងការធ្វើតេស្តលើកដំបូងនៃប្រភេទមីស៊ីលបាញ់ស្កាត់របស់ខ្លួននោះ ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃ ច័ន្ទ នេះ បានអនុវត្តការបាញ់ទម្លាក់មីស៊ីលមិនបង្កការផ្ទុះ ដែលហោះរំលងលើមហាសមុទ្រប៉ាស៊ីហ្វិក ដោយប្រើមីស៊ីលបាញ់ស្កាត់ចំនួនពីរគ្រាប់ ដែលបានបាញ់ចេញពីរូងក្រោមដីនៅភាគខាងត្បូងរដ្ឋ កាលីហ្វ័រញ៉ា ។ បើតាមមន្ទីរបញ្ចកោណ មីស៊ីលបាញ់ស្កាត់ទាំងពីរគឺបាញ់ចំគោលដៅដូចគ្នា ដោយបាញ់ចេញពីជើងទម្រនៅចម្ងាយ៦.៤៣៧គីឡូម៉ែត្រ ផ្អឹបពីលើគ្រាប់មីស៊ីលឆ្លងទ្វីប។ ការបាញ់ស្ទាក់លើកទីមួយបានវាយចំ និងបំផ្លាញមីស៊ីលគោលដៅដែលទើបបាញ់ចេញ ដែលក្នុងការវាយប្រហារមែនទែនគឺវាអាចមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។ បើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារការពារមីស៊ីល របស់មន្ទីរបញ្ចកោណបានឱ្យដឹងថា គ្រាប់មីស៊ីលស្ទាក់ចាប់ទី២ បានវាយប្រហារចំមីស៊ីលគោលដៅដូចបានរំពឹងទុកដូចគ្នា ។ មីស៊ីលស្ទាក់ចាប់ទាំងពីរនេះដែរ គឺបាញ់ចេញពីមូលដ្ឋានកងទ័ពអាកាស វ៉ាន់ដេនបឺក នៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា ចំនែកឯមីស៊ីលគោលដៅ គឺត្រូវបានបាញ់ចេញពីកន្លែងសាកល្បងមីស៊ីល រីហ្គិន នៅកោះ ម៉ាសសាល ៕ធ.ដ
-
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្វែងរក ចំណុចរួមក្នុងការដាក់ចេញវិធានការទាក់ទង នឹងការឆ្លើយតបអំពីមេរោគអេដស៍ និងជំងឺអេដស៍

នៅសណ្ឋាគា កាំបូឌីយាណា នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាស្វែងរកចំណុចរួម ក្នុងការដាក់ចេញវិធានការទាក់ទងនឹងការឆ្លើយតបអំពីមេរោគអេដស៍ និងជំងឺអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានជំរាបរំលឹកជូនអំពីសកម្មភាពការងារប្រយុទ្ធនឹងជំងឺអេដស៍ របស់រាជរដ្ឋាភិបាលក្នុងបរិបទ ដែលថវិកាជំនួយថយចុះ ហើយដែលតម្រូវឲ្យរាជរដ្ឋាភិបាល ទទួលយកបន្ទុកអំរែកហិរញ្ញាវត្ថុកាន់តែធំឡើងៗ ជំនួសជំនួយពីហិរញ្ញវត្ថុពីខាងក្រៅប្រទេស។ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ជូនអង្គប្រជុំ បើទោះជាអន្តរជាតិ អង្គការសហប្រជាជាតិ បានកោតសសើរ ព្រះរាជាណាចក្រកម្ពុជា ថាយើង បានធ្វើតេស្តស្រាវជ្រាវរកអ្នកបានឆ្លងរោគអេដស៍ បានផ្តល់ការព្យាបាលអ្នករស់នៅជាមួយមេរោគអេដស៍ ហើយការព្យាបាលទទួលបានលទ្ធផលល្អប្រសើរ ហើយ និងមានអត្រា គ្របដណ្តប់ខ្ពស់ជាងប្រទេសផ្សេងៗទៀតទូទាំងពិភពលោក ក៏កិច្ចការប្រយុទ្ធនឹងជំងឺអេដស៍ មិនមែនជាកិច្ចការ សាមញ្ញងាយស្រួល និងអាចបញ្ចប់បានតាមគោលដៅដែលបានគ្រោងទុកឡើយ។ ប្រសិនបើកិច្ចការងារសម្របសម្រួលពហុវិស័យ មិនទាន់អាចគាំទ្រឲ្យមានចរន្តជាតិមួយជាប្រចាំ និងយូអង្វែង ដែលជួយគាំទ្រ ជួយតម្រង់ទិស ជួយប្រជាពលរដ្ឋម្នាក់ៗ យុវជន ឲ្យមានចំណេះដឹង មានសមត្ថភាព មានលទ្ធភាព ក្នុងគ្រប់ការលទេសៈ ការពារខ្លួនឯង កុំឲ្យឆ្លងមេរោគអេដស៍ ឬចម្លងមេរោគអេដស៍ទៅក្រុមគ្រួសារ…
-
ប្រមុខការទូតរុស្ស៊ីអះអាងទៅកាន់សមភាគីអាម៉េរិកថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា ជាការរំលោភបំពានធម្មនុញ្ញារបស់អង្គការសហប្រជាជាតិ

រុស្ស៊ី៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បានថ្លែងប្រាប់សមភាគីអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ថាការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា គឺជាការជ្រៀតជ្រែកដែលមិនច្បាស់លាស់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស នេះបើតាមសារព័ត៌មានក្នុងស្រុកដកស្រង់ប្រភពពីក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃច័ន្ទម្សិលមិញ ។ លោក ឡាវរូវ បានសង្កត់ធ្ងន់ថា ការប៉ុនប៉ងរបស់សហរដ្ឋអាម៉េរិក ក្នុងការធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា និងការគំរាមគំហែងប្រឆំាងនឹងរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសអាម៉េរិកឡាទីនមួយនេះ គឺជាការរំលោភបំពានលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការជ្រៀតជ្រែកក្នុងកិច្ចផ្ទៃក្នុងនៃរដ្ឋដែលមានអធិបតេយ្យ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសរុស្ស៊ី ដែលដកស្រង់ចេញពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខការទូតប្រទេសទំាងពីរ ។ ជាការឆ្លើយតប លោក ប៉ុមប៉េអូ បានថ្លែងប្រាប់លោក ឡាវរូវ វិញថា សហរដ្ឋអាម៉េរិកនឹងមិនឈរអោបដៃនៅស្ងៀមឡើយ ខណៈដែលរុស្ស៊ីកំពុងព្យាយាមផ្តល់ការគំាទ្រពីក្រោយរបបដឹកនំារបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ខណៈការអះអាងបែបនេះរបស់លោក ប៉ុមប៉េអូ ធ្វើឡើងស្របពេលដែលទីក្រុងវ៉ាស៊ីនតោនប្រកាសថ្កោលទោសទីក្រុងម៉ូស្គូល ជុំវិញការដាក់ពង្រាយយន្តហោះយោធា និងកម្លំាងយោធារុស្ស៊ីនៅប្រទេសវេណេស៊ុយអេឡា ៕ធ.ដ
-
ពលរដ្ឋថៃក្នុងខេត្តឈៀងម៉ៃតស៊ូពាក់ម៉ាស់ទៅបោះឆ្នោត ទោះខេត្តនេះបំពុលខ្យល់ធ្ងន់បំផុតក៏ដោយ

បើទោះបីជាមានការបំពុលខ្យល់ក្នុងកម្រិតខ្ពស់យ៉ាងណាក្ដី ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តឈៀងម៉ៃ នៃប្រទេសថៃនៅបន្ដនាំគ្នាទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យទី២៤ ខែខែមីនា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Coconut ។ ខេត្តឈៀងម៉ៃ ទទួលបានពិន្ទុខ្ពស់រហូត៤៣៥ ដែលមាននៃថាជាតំបន់មានខ្យល់ពុលខ្លាំងជាងគេបំផុតក្នុងពិភពលោក ខណៈដែលទីក្រុង Dhaka ប្រទេសបង់ក្លាដេសឈរនៅលេខពីរមានគម្លាតឆ្ងាយគ្នាត្រឹម ២៥០ពិន្ទុប៉ុណ្ណោះ នេះដោយយោងតាមពិន្ទុចេញដោយស្ថាប័ន Air Quality Index។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងខេត្តឈៀងម៉ៃរាប់ពាន់នាក់ ត្រូវបានមើលឃើញថានាំគ្នាពាក់ម៉ាស់ដើម្បីទៅបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យ ខណៈអ្នកមានសិទ្ធិបោះឆ្នោតមានចំនួន ៨០%ក្នុងចំណោមប្រជាជនក្នុងខេត្តទាំងមូល។ គួរឲ្យដឹងថា ការបោះឆ្នោតថ្នាក់ជាតិថៃ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី ២៤ខែមីនា ដែលជាការបោះឆ្នោតលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ២០១៤មក ក្រោយដោយត្រូវពន្យារពេលជាច្រើនលើក ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។ លទ្ធផលបឋមបង្ហាញថា គណបក្សប្រឆាំង ភឿថៃ នាំមុខលើចំនួនអសនៈ តែចំនួនសំឡេងគាំទ្រវិញគឺគណបក្សរបស់លោក ប្រាយុទ្ធ គឺបក្ស ផ្លាង រ៉ាឆារ៉ាត់ ជាអ្នកនាំមុខ។ យ៉ាងណាក៏ដោយ លទ្ធផលបណ្តោះអាសន្នមិនទាន់ត្រូវបានប្រកាសផ្លូវការនៅឡើយទេ ពោលគឺត្រូវបានពន្យារពេលប៉ុន្មានលើកមកហើយ គ្រោងនឹងប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ៕ធ.ដ
-
តម្លៃគ្រាប់ស្វាយចន្ទីនៅវៀតណាម នៅតែបន្តធ្លាក់ថ្លៃ

យោងតាមសមាគមគ្រាប់ស្វាយចន្ទីវៀតណាម (Vinacas) បានឲ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ថ្លៃ នាពេលបច្ចុប្បន្ននេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២៦ មីនា ២០១៩។ ប្រភពថា តម្លៃស្វាយចន្ទីស្រស់ៗ ក្នុងមួយគីឡូក្រាម តម្លៃពី២៨០០០ទៅ៣០០០០ដុង នៅកសិដ្ឋាននានា ក្នុងខេត្ត Binh Phuoc ហើយគ្រាប់ស្វាយចន្ទីមានតម្លៃពី៣០០០០ទៅ៣២០០០ដុងក្នុង១គីឡូក្រាម សម្រាប់ចែកចាយទៅរោងចក្រ។ ប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន តម្លៃគឺ៤០០០០ទៅ៤២០០០ដុងក្នុង១គីឡូក្រាម សម្រាប់ផ្លែស្វាយចន្ទីស្រស់ ហើយពេលស្ងួតវិញ តម្លៃ៥០០០០ដុងក្នុង១គីឡូក្រាម។ យោងតាមពាណិជ្ជករថា តម្លៃនៅឆ្នាំ២០១៩នេះ នៅតែបន្តធ្លាក់ចុះ ហើយមិនទាន់មានសញ្ញាណាមួយបញ្ជាក់ថា មានតម្លៃល្អប្រសើរឡើងវិញនៅឡើយទេ។ សមាគមស្វាយចន្ទីវៀតណាមបញ្ជាក់ថា តម្លៃកើនឡើងតិចតួច ពីចុងខែកុម្ភៈ ក្នុងនោះ ស្វាយចន្ទីស្រស់១គីឡូតម្លៃពី២០០០០ទៅ២៤០០០ដុង ដោយសារតែរោងចក្របានផ្អាកបណ្តោះអាសន្ន លើផលិតកម្មគ្រាប់ស្វាយចន្ទី អំឡុងបុណ្យចូលឆ្នាំ។ វៀតណាមនាំចេញស្វាយចន្ទី៤៧៧០០តោន ក្នុងពេល២ខែដំបូង នៃឆ្នាំ២០១៩ រកចំណូលបានជាង៣៩០លានដុល្លារអាម៉េរិក។ ទំហំនេះកើនឡើង៤,២ភាគរយ ប៉ុន្តែតម្លៃវិញធ្លាក់ចុះជាង១៦ភាគរយ បើធៀងនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ថ្លៃត្រូវបានគេដឹងថា ដោយសារតែការផ្គត់ផ្គង់ច្រើនពេល ដោយបណ្តាប្រទេសផលិតស្វាយចន្ទី…
-
ស្ថាប័នឃ្លាំមើលការបោះឆ្នោតរិះគន់ថា ការបោះឆ្នោតនៅថៃមានការទិញសន្លឹកឆ្នោតច្រើន

សេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃទី២៥ មីនា ២០១៩ម្សិលមិញ ស្ថាប័ន P-Net ឬបណ្តាញប្រជាជនដើម្បីការបោះឆ្នោត ដោយគេដឹងថា ជាស្ថាប័នឃ្លាំមើលការបោះឆ្នោតដ៏សំខាន់មួយបានអះអាងថា មានការទិញសន្លឹកឆ្នោត ខាងកើតឆៀងខាងជើង និងតំបន់ភាគកណ្តាល នៃប្រទេសថៃ ដោយការទិញនេះបានកើតមានឡើង នៅពេលប៉ុន្មានយប់មុនថ្ងៃបោះឆ្នោត។ ស្ថាប័ននេះបានស្តីបន្ទោសបញ្ហានេះទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយថា ស្ថាប័ននេះ គ្មានវិធានការទប់ស្កាត់ទុបទល់នឹងកំហុសឆ្គងបែបនេះទេ ហើយគ.ជ.បក៏បរាជ័យក្នុងការបង្ហាញថា សកម្មភាពបែបនេះ គឺជាការបំពានច្បាប់ដែរ។ សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងដែរថា បណ្តាគណបក្សនិងបេក្ខភាពមួយចំនួន គឺពឹងដោយចំហលើមន្ត្រីរដ្ឋាភិបាល ក្នុងការទទួលយកប្រយោជន៍ពីការប្រកួតប្រជែងបោះឆ្នោតនេះ។ ស្ថាប័នឃ្លាំមើលការបោះឆ្នោតនេះជឿជាក់ថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌គ្រប់គ្រាន់ទេ។ ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌គឺចាំបាច់ត្រូវកែទម្រង់ និងផ្លាស់ប្តូរប្រទេសថៃ។ យ៉ាងណាក្តី ស្ថាប័ន P-Net នេះយល់ឃើញថា ការបោះឆ្នោតកាលពីថ្ងៃទី២៤ មីនា ២០១៩ បង្ហាញពីការរីកចម្រើនខ្លះៗដែរ បើនិយាយពីចំនួនគណបក្សនយោបាយចូលរួម ធៀបនឹងលើកមុនៗ ដោយក្នុងនោះ បណ្តាគណកប្សនយោបាយបានបង្ហាញគោលនយោបាយកែទម្រង់ជាច្រើន៕ធ.ដ