Category: ព័ត៌មានអន្តរជាតិ

  • នាយករដ្ឋមន្ត្រីថៃបដិសេធមិនចូលរួមវេទិកាជជែកនយោបាយ មុនការបោះឆ្នោត

    នាយករដ្ឋមន្ត្រីថៃបដិសេធមិនចូលរួមវេទិកាជជែកនយោបាយ មុនការបោះឆ្នោត

    នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារ៍ទី២៦ កុម្ភៈ ម្សិលមិញ បានប្រកាសច្រានចោលការអំពាវនាវរបស់អ្នកនយោបាយដែលចង់ឲ្យរូបលោកចូលរួមក្នុងវេទិកាជជែកពីគោលនយោបាយ ដោយលោកអះអាងថា លោករវល់ពេកជាមួយការងារ មិនអាចចំណាយពេលឥតប្រយោជន៍ក្នុងវោហាសាស្ត្រនយោបាយទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ ថ្លែងក្រោយកិច្ចប្រជុំប្រចាំសប្តាហ៍ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា លោកគ្មានការចាំបាច់ចូលរួមវេទិកាជជែកគ្នានេះទេ តែលោកថា លោកមិនខ្លាចប្រឈមមុខជាមួយបណ្តាអ្នកនយោបាយផ្សេងៗទេ។ លោកបញ្ជាក់ដែរថា ក្នុងពេល៥ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានអនុវត្តការធ្វើកំណែទម្រង់លើវិស័យផ្សេងៗ ហើយនិងរបៀបវារៈថ្នាក់ជាតិនានា។ រាជរដ្ឋាភិបាលបានបង្កើតយុទ្ធសាស្ត្រជាតិ២០ឆ្នាំ និងផែនការមេពាក់ព័ន្ធជាច្រើនទៀត។ លោកសួរវិញថា «តើនោះមិនមែនជាទស្សនៈរបស់ខ្ញុំឬយ៉ាងណា?»។ គួរបញ្ជាក់ថា ថៃនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ជាការបោះឆ្នោតដំបូង ចាប់តាំងពីប្រទេសនេះមានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកចំណាយជាង៣លានដុល្លារ លើការជិះយន្ដហោះមកចូលរួមជំនួបកំពូលនៅប្រទេសវៀតណាម

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកចំណាយជាង៣លានដុល្លារ លើការជិះយន្ដហោះមកចូលរួមជំនួបកំពូលនៅប្រទេសវៀតណាម

    សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានឱ្យដឹងថា ជើងហោះហើរតាមយន្ដហោះ Air Force One មកកាន់ទីក្រុងហាណូយ របស់លោក ដូណាល់ ត្រាំ អាចចំណាយអស់ប្រាក់ជាង៣លានដុល្លារ ដែលនេះមិនទាន់រាប់បញ្ចូលការចំណាយផ្សេងៗនៃដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក ក្នុងប្រទេសវៀតណាមឡើយ។ ការវាយតម្លៃនេះ ធ្វើឡើងដោយសហព័ន្ធជាតិអ្នកបង់ពន្ធអាម៉េរិកហៅកាត់ថា (NTU) ខណៈការហោះហើររយៈពេលមួយម៉ោងនៅលើ Air Force One ត្រូវចំណាយអស់ប្រាក់១៤០,០០០ដុល្លារកាលពីឆ្នាំ២០១៧ ហើយតម្លៃនេះបូករួមបញ្ចូលទាំងថ្លៃប្រេង ជួសជុល និងការថែទាំជាដើម។ ប្រភពបន្តថា យន្ដហោះ Air Force One របស់ប្រធានាធិបតីអាម៉េរិករូបនេះ បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport ទីក្រុងហាណូយ នៅម៉ោង៩៖០០នាទីកាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ ដោយលោក ត្រាំ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលជាលើកទី២ជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ៕ធ.ដ

  • លោក គីម ទទួលបានរបាយការណ៍ពីមន្ត្រីចរចាជាន់ខ្ពស់ មុនពេលចូលរួមជំនួបកំពូលលើកទី២ជាមួយលោក ត្រាំ

    លោក គីម ទទួលបានរបាយការណ៍ពីមន្ត្រីចរចាជាន់ខ្ពស់ មុនពេលចូលរួមជំនួបកំពូលលើកទី២ជាមួយលោក ត្រាំ

    កូរ៉េខាងជើង៖ មន្រ្តីកូរ៉េខាងជើងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃពុធនេះថា លោក គីម ជុងអ៊ុន បានទទួលរបាយការណ៍ពីក្រុមមន្រ្តីចរចាជាន់ខ្ពស់ មុនពេលមកចូលរួមកិច្ចប្រជុំកំពូលលើកទី២របស់លោក ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ មន្រ្តីដដែលនេះ បានរាយការណ៍ទៀតថា លោក គីម ត្រូវរំពឹងថា នឹងចំណាយពេលបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាម នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីបញ្ចប់ជំនួបកំពូលរបស់លោករយៈពេល២ថ្ងៃ ដែលនឹងចាប់ផ្តើមធ្វើឡើងនៅក្នុងថ្ងៃពុធនេះ។ សូមបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំនើរមកដល់ទីក្រុងហាណូយ តាមរយៈរថយន្ត ក្រោយពេលជិះរថភ្លើងពិសេសផ្ទាល់ខ្លួនរបស់លោកពីទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់ស្ថានីយរថភ្លើង ដុងដាង ប្រទេសវៀតណាម ស្ថិតនៅក្បែរព្រំដែនប្រទេសចិនកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ ក្នុងចម្ងាយផ្លូវ៤,០០០គីឡូម៉ែត្រ និងត្រូវចំណាយរយៈពេល២ថ្ងៃកន្លះ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយ

    លោក ដូណាល់ ត្រាំ ធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយ

    វៀតណាម៖ ប្រធានាធិបតីអាម៉េរិក​ លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយនៅយប់ ថ្ងៃអង្គារនេះ មុនជំនួបកំពូលជាលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ យន្ដហោះ Air Force One របស់លោក ដូណាល់ ត្រាំបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport នៃទីក្រុងហាណូយ នៅម៉ោង៩៖០០នាទីយប់នេះ ហើយបន្ទាប់មកលោកនឹងធ្វើដំណើរ ចាកចេញឆ្ពោះទៅកាន់សណ្ឋាគារដែលគេរំពឹងទុកនោះគឺសណ្ឋាគារ JW Marriott។ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា លោក ត្រាំ នឹង​ជួបមុខគ្នា​មួយទល់មួយ​ជាមួយ លោក គីម នាវេលាល្ងាច​ថ្ងៃពុធ ស្អែកនេះ ខណៈនា​ពេលព្រឹកលោកនឹង​ជួបមេដឹកនាំ​កំពូលៗវៀតណាម ។ រីឯ​​កិច្ច​ប្រជុំបន្តបន្ទាប់​ទៀតជាមួយ លោក គីម ជុងអ៊ុន នឹងប្រព្រឹត្ត​ទៅនៅនាថ្ងៃ ព្រហស្បតិ៍្តសប្តាហ៍នេះ៕ …

  • មេដឹកនាំកូរ៉េខាងជើងបំពេញធ្វើទស្សនកិច្ចនៅស្ថានទូតកូរ៉េខាងជើង ប្រចាំប្រទេសវៀតណាម

    មេដឹកនាំកូរ៉េខាងជើងបំពេញធ្វើទស្សនកិច្ចនៅស្ថានទូតកូរ៉េខាងជើង ប្រចាំប្រទេសវៀតណាម

    វៀតណាម÷ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចនៅស្ថានទូតកូរ៉េខាងជើងប្រចាំរដ្ឋធានីហាណូយ នៅរសៀលថ្ងៃអង្គារនេះ ប៉ុន្មានម៉ោងបន្ទាប់ពីធ្វើដំណើរមកចូលរួមជំនួបកំពូលលើកទី 2 ជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅប្រទេសវៀតណាម។ លោក គីម ជុងអ៊ុន បានចាកចេញពីស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងហាណូយ ដោយរថយន្តនៅម៉ោង៥ល្ងាចថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីលោកត្រូវបានគេឃើញជិះរថយន្តនៅមុខច្រកទ្វារធំរបស់ស្ថានទូត ហើយដើរចូលបរិវេណទីនោះ រួមជាមួយក្រុមអង្គរក្សមួយក្រុម។ សូមបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងចូលរួមជំនួបកំពូលជាលើកទី 2 របស់ពួកលោក នៅក្នុងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍្តសប្តាហ៍ នេះ ដោយផ្ដោតសំខាន់លើការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕          

  • សេតវិមាន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនឹងធ្វើដំណើរមកដល់វៀតណាមនៅយប់ថ្ងៃពុធនេះ

    សេតវិមាន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនឹងធ្វើដំណើរមកដល់វៀតណាមនៅយប់ថ្ងៃពុធនេះ

    វៀតណាម៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកដល់ប្រទេសវៀតណាម នៅម៉ោង៩៖១៥នាទី យប់ថ្ងៃអង្គារនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ សេតវិមានបានបញ្ជាក់ទៀតថា យន្ដហោះ Air Force One របស់លោក ដូណាល់ ត្រាំ នឹងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport នៃទីក្រុងហាណូយ ។បន្ទាប់មក ទើបលោកធ្វើដំណើរចាកចេញឆ្ពោះទៅកាន់សណ្ឋាគារដែល គេរំពឹងទុកនោះគឺសណ្ឋាគារ JW Marriott៕    

  • សហរដ្ឋអាម៉េរិកប្រកាសការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើវេណេស៊ុយអេឡា

    សហរដ្ឋអាម៉េរិកប្រកាសការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើវេណេស៊ុយអេឡា

    កូឡុំប៊ី៖ ក្នុងអំឡុងកិច្ចប្រជុំមួយនៃក្រុមប្រទេសអាម៉េរិកឡាទីន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ដែលធ្វើឡើងនៅប្រទេសកូឡុំប៊ី អនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ផេន បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើអភិបាលចំនួន៤រូបរបស់វេណេស៊ុយអេឡា សម្រាប់គោលជំហរគាំទ្ររដ្ឋាភិបាលរបស់ពួកគេ។ អនុប្រធានាធិបតីអាម៉េរិករូបនេះថែមទាំងបានសង្កត់ធ្ងន់ទៀតថា ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់ទៀតនឹងត្រូវដាក់ចេញ ហើយលោកបានអំពាវនាវដល់បណ្តាដៃគូអាម៉េរិកនៅក្នុងតំបន់ ឲ្យជួយខ្ទប់ដណ្ហើមសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡា តាមរយៈការបង្កក និងរារាំងទ្រព្យសម្បត្តិនានា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA។ ស្របពេលជាមួយគ្នានោះដែរ បើតាមសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងហិរញ្ញវត្ថុអាម៉េរិកបានធ្វើការចោទប្រកាន់ក្រុមអភិបាលវេណេស៊ុយអេឡាខាងលើនេះថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ក៏ដូចជារារាំងដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ដ៏សំខាន់ផងដែរ៕ធ.ដ

  • ករណីពុលស្រានៅឥណ្ឌា ចំនួនអ្នកស្លាប់កើនឡើងជិត១៦០នាក់

    ករណីពុលស្រានៅឥណ្ឌា ចំនួនអ្នកស្លាប់កើនឡើងជិត១៦០នាក់

    ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារពុលស្រា នៅក្នុងរដ្ឋអាស់សែម ភាគឦសានប្រទេស បានបន្តកើនឡើងដល់១៥៦នាក់ហើយ និងមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា មនុស្ស១០នាក់ ត្រូវបានចាប់ខ្លួនយកមកសួរចម្លើយផងដែរ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការលក់ស្រាក្លែងក្លាយខុសច្បាប់។ ប៉ុន្តែករណីពុលស្រាបែបនេះ មិនជារឿងថ្មីថ្មោងនៅប្រទេសឥណ្ឌានោះទេ ពោលគឺនៅក្នុងខែកុម្ភៈនេះ មានមនុស្សជិត១០០នាក់បានស្លាប់នៅរដ្ឋ អ៊ុតតា ប្រាដេស និងរដ្ឋ អ៊ុតតារ៉ាក់ខាន់ បន្ទាប់ពីពួកគេផឹកស្រាក្លែងក្លាយគ្មានច្បាប់អនុញ្ញាត។ សូមរំលឹកថា មនុស្សជាង១០០នាក់បានបាត់បង់ជីវិតកាលពីឆ្នាំ២០១៥ ក្នុងករណីដូចគ្នានេះដែរ នៅឯតំបន់សំណង់អនាធិបតេយ្យក្នុងទីក្រុងម៉ុមបៃ ហើយនៅឆ្នាំ២០១១ មនុស្សចំនួន១៧២នាក់បានស្លាប់ នៅរដ្ឋ បេនហ្គាល់ ខាងលិច។ គ្រឿងស្រវឹងក្លែងក្លាយ ឬខុសច្បាប់មានការពេញនិយមខ្លាំងនៅឥណ្ឌា ព្រោះតែតម្លៃថោក និងភាពងាយស្រួលក្នុងការស្វែងរករបស់ពួកវា ជាពិសេសជនក្រីក្រដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះ៕ធ.ដ

  • មនុស្សម្នាក់អាចចំណាយពី២០ម៉ឺនដុល្លារទៅ៣០ម៉ឺនដុល្លារ ក្នុងការធ្វើទេសចរឡើងទៅកម្សាន្តនៅគន្លងគោចរជុំវិញផែនដីនៅ៥ឆ្នំាទៀតនេះ

    មនុស្សម្នាក់អាចចំណាយពី២០ម៉ឺនដុល្លារទៅ៣០ម៉ឺនដុល្លារ ក្នុងការធ្វើទេសចរឡើងទៅកម្សាន្តនៅគន្លងគោចរជុំវិញផែនដីនៅ៥ឆ្នំាទៀតនេះ

    រុស្ស៊ី៖ កិច្ចការអភិវឌ្ឍន៍ «នាវា ឬយន្តហោះអវកាស» មានឈ្មោះថា សេលេណា ស្ពេស យ៉ាត ដែលមានសមត្ថភាពហោះឡើងចេញពីផ្លូវយន្តហោះធម្មតា ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរឡើងទៅកម្សាន្ត នៅគន្លងគោចរជុំវិញផែនដីកំពុងតែប្រព្រឹត្តទៅហើយ។ នេះបើតាមប្រធានផ្នែករចនាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអាកាសចរណ៍ និងអវកាសNPO របស់ប្រទេសរុស្ស៊ីលោក អាឡិចសាន់ឌើ ប៊េហ្គាក់។ យានអវកាសនេះ នឹងមានសមត្ថភាពចុះចត ឬហោះចេញពីផ្លូវយន្តហោះនានា ពោលគឺដូចជាយន្តហោះធម្មតាយ៉ាងដូច្នោះ ហើយនាពេលនេះក្រុមវិស្វករជំនាញ កំពុងតែធ្វើការគណនាពីថេរវេលាសមរម្យ សម្រាប់ការធ្វើដំណើរក្នុងទីអវកាស ក៏ដូចជាគន្លងផ្លូវហោះហើរដ៏ប្រសើរមួយ។ យានអវកាសនេះដែរ នឹងទម្លុះឡើងដល់លំហអវកាសជាមួយល្បឿនអតិបរមា៤,៣២១គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលជាល្បឿនលឿនជាងសំឡេង៣,៥ដងនៅរយៈកម្ពស់ចន្លោះពី ១២០ ទៅ១៤០គីឡូម៉ែត្រពីកម្ពស់នីវ៉ូទឹកសមុទ្រផែនដី ហើយនឹងចុះត្រឡប់មកក្នុងបរិយាកាសផែនដីវិញ ជាមួយល្បឿនជាង១ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង។ សូមបញ្ជាក់ថា កប៉ាល់អវកាសសរុបទាំងអស់០៣គ្រឿងនឹងលេចរូបរាងឡើង ដែលមួយគ្រឿងមានកៅអីដឹកអ្នកដំណើរ៦នាក់ រួមជាមួយកៅអីពីឡុតម្នាក់ ប៉ុន្តែពួកវាដំណើរការដោយស្វ័យប្រវត្តិសុទ្ធសាធ ខណៈវត្តមានរបស់ពីឡុតម្នាក់នោះ គឺសម្រាប់ឲ្យអ្នកដំណើរមានអារម្មណ៍កក់ក្តៅប៉ុណ្ណោះ។ តម្លៃសំបុត្រសម្រាប់មនុស្សម្នាក់ គឺចន្លោះពី២០ម៉ឺនដុល្លារ ទៅដល់៣០ម៉ឺនដុល្លារ ហើយជើងហោះហើរដំបូងអាចនឹងចាប់ផ្តើមនៅ០៥ឆ្នាំក្រោយ៕ធ.ដ

  • ក្រុមហ៊ុន Huawei បញ្ចេញស្មាតហ្វូនស៊េរីថ្មីដែលអាចបត់បាន ព្រមជាមួយនឹងការប្រើប្រាស់ បច្ចេកវិទ្យា 5G

    ក្រុមហ៊ុន Huawei បញ្ចេញស្មាតហ្វូនស៊េរីថ្មីដែលអាចបត់បាន ព្រមជាមួយនឹងការប្រើប្រាស់ បច្ចេកវិទ្យា 5G

    អេស្ប៉ាញ៖ ក្រុមហ៊ុន Huawei បានសម្ពោធស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលអាចបត់បាន និងដំណើរការបច្ចេកវិទ្យា 5G កាលពីថ្ងៃចុងសប្តាហ៍មុននេះ ក្នុងកម្មវិធីសន្និសីទទូរសព្ទពិភព លោក (Mobile World Congress) នៅទីក្រុង Barcelona ហើយនេះជាការបង្ហាញសាច់ដុំទៅ ទីក្រុងវ៉ាស៊ីនតោន ដែលព្យាយាមរារាំងបច្ចេកវិទ្យា 5G របស់ខ្លួន។ ការបង្ហាញស្មាតហ្វូនដែលអាចបត់បាននេះ ពិតជាបានទាក់ទាញការចាប់អារម្មណ៍របស់ អ្នកចូលរួមយ៉ាងខ្លាំង ក្នុងសន្និសីទទូរសព្ទពិភពលោកនេះ ដោយសារស្មាតហ្វូន Huawei Mate X អេក្រង់របស់វាមានព័ទ្ធជុំវិញនៅផ្នែកខាងក្រៅ ដែលយើងនៅតែអាចមើលបាន នៅពេលដែលនៅបិទ។ សូមរំលឹកផងដែរថា សហរដ្ឋអាមេរិកបានដាក់សម្ពាធលើក្រុមហ៊ុន Huawei យ៉ាងខ្លាំង ដោយបានចោទប្រកាន់ថា ក្រុមហ៊ុននេះបានប្រើឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ដើម្បីស៊ើបការណ៍រឿងសម្ងាត់ប្រទេសលោកខាងលិច។ មិនតែប៉ុណ្ណោះ អាម៉េរិកក៏ អំពាវនាវឲ្យប្រទេសជាសម្ព័ន្ធភាពរបស់ខ្លួន កុំប្រើបច្ចេកវិទ្យារបស់ Huawei ផងដែរ។ យ៉ាងណាមិញ Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនធំបំផុតលំដាប់ថ្នាក់លេខពីរក្នុងពិភព លោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាប្រព័ន្ធទូរសព្ទឈានមុខនេះ បានបដិសេធ និងច្រានចោលការចោទប្រកាន់ទាំងស្រុងម្តងហើយម្តងទៀតថា ហើយអះអាងថា ខ្លួនមិនបានប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីស៊ើបការរឿងសម្ងាត់របស់ប្រទេសណាមួយឡើយ ហើយថា…