Category: ព័ត៌មានអន្តរជាតិ

  • ថ្ងៃនេះ លោក ត្រាំ និងលោក គីម នឹងទទួលទានអាហារពេលល្ងាចរួមគ្នា មុនពេលជួបផ្លូវការថ្ងៃទី២៧-២៨កុម្ភៈ

    ថ្ងៃនេះ លោក ត្រាំ និងលោក គីម នឹងទទួលទានអាហារពេលល្ងាចរួមគ្នា មុនពេលជួបផ្លូវការថ្ងៃទី២៧-២៨កុម្ភៈ

    សេតវិមានរបស់អាម៉េរិកបានឲ្យដឹងនៅថ្ងៃទី២៦ កុម្ភៈនេះថា ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងទទួលទានអាហារពេលល្ងាចរួមគ្នា នៅទីក្រុងហាណូយ ប្រទេសវៀតណាមល្ងាចនេះ មុនពេលដែលភាគីទាំងពីរជួបផ្លូវការនៅថ្ងៃទី២៧ ដល់២៨ កុម្ភៈ។ ប្រភពថា លោក ត្រាំ និងលោក គីម នឹងស្វាគមន៍គ្នាទៅវិញទៅមក មុនពេលទទួលទានអាហាររួមគ្នា។ លោកត្រាំ នឹងអមដំណើរដោយរដ្ឋមន្ត្រីការបរទេស Mike Pompeo ហើយលោក គីម ជុងអ៊ុន អមដោយមន្ត្រីជាន់ខ្ពស់របស់លោកចំនួន២រូប៕ធ.ដ

  • សហរដ្ឋអាម៉េរិកប្រកាសគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡាស្តីទី ពេញទំហឹង

    សហរដ្ឋអាម៉េរិកប្រកាសគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡាស្តីទី ពេញទំហឹង

    សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោក Mike Pence បានប្រាប់លោក Juan Guaido ជាអ្នកដែលអាម៉េរិកបានទទួលស្គាល់ថា ជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡាថា ទីក្រុងវ៉ាស៊ីនតោននៅតែគាំទ្រពីក្រោយលោក១០០ភាគរយ។ លោក Pence បានថ្លែងដូច្នេះនៅអំឡុងកិច្ចប្រជុំត្រីភាគីមួយជាមួយលោក Guiado និងប្រធានាធិបតីកូឡុំប៊ីលោក Ivan Duque ដែលរៀបចំឡើងនៅទីក្រុង Bogota ប្រទេសកូឡុំប៊ី។ ជាមួយគ្នានេះ លោក Pence និងក្រុមមេដឹកនាំក្នុងតំបន់ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រ ដើម្បីធ្វើយ៉ាងណាឲ្យប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ចុះចេញពីតំណែងឲ្យបានឆាប់បំផុត និងអំពីមធ្យោបាយនានាដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ ដែលកំពុងស្តុកទុកនៅខាងព្រំដែនប្រទេសប្រេស៊ីល និងកូឡុំប៊ី ចូលទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចែកដល់ប្រជាជនរដ្ឋនេះ ដែលកំពុងប្រឈមនឹងការខ្វះខាតម្ហូបអាហារ និងថ្នាំពេទ្យ ។ ទន្ទឹមគ្នានោះ លោក Pence នឹងថ្លែងសន្ទរកថាអំពីការកើនឡើងនៃវិបត្តិនៅវេណេស៊ុយអេឡាទៅកាន់ក្រុមលីម៉ា ដែលជាគណៈកម្មាធិការមួយ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសវេណេស៊ុយអេឡា ខណៈអនុប្រធានាធិបតីអាម៉េរិករូបនេះ ក៏ត្រូវគេរំពឹងថា នឹងជួបជាមួយក្រុមមេដឹកនាំវេណេស៊ុយអេឡា និងក្រុមគ្រួសាររបស់ពួកគេដែលនិរទេសខ្លួន មុននឹងលោកវិលត្រឡប់មករដ្ឋធានីវ៉ាស៊ីនតោនវិញ៕ធ.ដ

  • អាម៉េរិក-ចិន បិទបញ្ចប់កិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាស្ថាពរហើយ

    អាម៉េរិក-ចិន បិទបញ្ចប់កិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាស្ថាពរហើយ

    សហរដ្ឋអាម៉េរិក៖ កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិកជុំទី៧ បានបិទបញ្ចប់ហើយ នៅទីក្រុងវ៉ាស៊ីនតោនកាលពីថៃ្ងទី២៤ ខែកុម្ភៈនេះ។ បន្ទាប់ពីធ្វើការពិគ្រោះពិភាក្សារយៈពេល៤ថ្ងៃ ភាគីទាំងពីរបានអនុវត្តបន្ថែមទៀតនូវគំនិតឯកភាពគ្នាដ៏សំខាន់ ដែលបានឈានដល់ដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរ នាអំឡុងជំនួបសន្ទនានៅប្រទេសអាហ្សង់ទីន ហើយបានទទួលវឌ្ឍនភាពគួរឲ្យកត់សម្គាល់លើបញ្ហាជាក់លាក់ ដែលទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា ការការពារកម្មសិទ្ធិបញ្ញា វិស័យសេវាកម្ម កសិកម្ម និងអត្រាប្តូរប្រាក់ជាដើម។ ក្នុងកិច្ចពិគ្រោះពិភាក្សាវគ្គនេះ ភាគីទាំងពីរនៅបានកំណត់ថា ធ្វើតាមការណែនាំរបស់ប្រមុខរដ្ឋប្រទេសទាំងពីរ ដើម្បីធ្វើការងារជំហានបន្ទាប់ឲ្យបានល្អ។ ប្រការនេះបង្ហាញឲ្យដឹងថា ប្រមុខរដ្ឋប្រទេសទាំងពីរ បានដើរតួនាទីដឹកនាំដ៏សំខាន់ជានិច្ច ក្នុងការដោះស្រាយបញ្ហាវិវាទផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាម៉េរិកដោយសមរម្យ ហើយរបៀបដើម្បីអនុវត្តន៍មតិឯកភាពគ្នាដ៏សំខាន់ ដែលប្រមុខរដ្ឋប្រទេសទាំងពីរបានឈានដល់ គឺអាស្រ័យលើប្រាជ្ញា និងបទពិសោធន៍របស់ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃភាគីទាំងពីរ៕ធ.ដ

  • មេដឹកនាំកូរ៉េខាងជើងបានទៅដល់ប្រទេសវៀតណាមហើយ សម្រាប់ជំនួបកំពូល

    មេដឹកនាំកូរ៉េខាងជើងបានទៅដល់ប្រទេសវៀតណាមហើយ សម្រាប់ជំនួបកំពូល

    កូរ៉េខាងជើង៖ សារព័ត៌មាន CGTN បានរាយការណ៍ថា រថភ្លើងពិសេសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសវៀតណាម  ហើយនៅព្រឹកថ្ងៃអង្គារ៍នេះ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់រដ្ឋធានីហាណូយ ជាទីដែលរូបលោកនឹងត្រូវជួបជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងអំឡុងជំនួបកំពូលលើកទី២ នៅថ្ងៃទី២៧ និងទី២៨ ចុងខែកុម្ភៈនេះ។  ប្រភពបានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ស្ថានីយរថភ្លើងទីក្រុង Dong Dang របស់វៀតណាម មានព្រំប្រទល់ជាប់ជាមួយចិននៅព្រឹកថ្ងៃអង្គារ៍នេះ បន្ទាប់ពីជិះរថភ្លើងក្នុងចម្ងាយផ្លូវជាង៤,៥០០គីឡូម៉ែត្រ។ លោក គីម នឹងត្រូវជិះរថយន្ដបន្តឆ្ពោះទៅកាន់ទីក្រុងហាណូយ ក្នុងចម្ងាយផ្លូវ១៧០គីឡូម៉ែត្រ ជាទីដែលមេដឹកនាំកូរ៉េខាងជើងរូបនេះ ត្រូវចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ៕ធ.ដ

  • ប្រមុខការទូតអ៊ីរ៉ង់ដែលជាស្ថានិកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប្រកាសលាលែងពីតំណែង

    ប្រមុខការទូតអ៊ីរ៉ង់ដែលជាស្ថានិកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប្រកាសលាលែងពីតំណែង

    អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ដែលជាអ្នកនាំមុខក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បានប្រកាសលាលែងពីតំណែងរបស់លោក តាមរយៈបណ្តាញសង្គាម Instagram នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែលោកអាចលាឈប់ពីតំណែងបាន នៅពេលដែលប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ព្រមទទួលយកការលាលែងនេះ។ ការលាលែងពីតំណែងរបស់ប្រមុខការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់រូបនេះ ត្រូវបានបញ្ជាក់ដោយប្រភពព័ត៌មានមួយ ប៉ុន្តែនាយសេនាធិការរបស់ប្រធានាធិបតីអ៊ីរ៉ង់ បានបដិសេធដាច់ខាតចំពោះរបាយការណ៍ដែលថា ប្រធានាធិបតីអ៊ីរ៉ង់បានទទួលយកការលាលែងពីតំណែងរបស់លោក Mohammad Javad Zarif នៅលើទំនាក់ទំនងសង្គម។ មិនតែប៉ុណ្ណោះ ក្រុមសមាជិកសភាដ៏លេធធ្លោក៏បានអំពាវនាវប្រធានាធិបតីអ៊ីរ៉ង់ កុំឱ្យទទួលយកការលាលែងនេះផងដែរ។ សូមបញ្ជាក់ផងដែរថា លោក Mohammad Javad Zarif មានអាយុ៥៩ឆ្នាំ បានធ្វើការជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ចាប់តាំងពីខែសីហាឆ្នាំ២០១៣ ហើយត្រូវបានស្ថិតនៅក្រោមសម្ពាធ និងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមជនដែលមាននិន្នាការជំទាស់នឹងគោលនយោបាយបង្កើតទំនាក់ទំនងល្អរបស់លោក ជាមួយក្រុមប្រទេសលោកខាងលិច៕ធ.ដ

  • ស្អែកនេះ ប្រធានរដ្ឋវៀតណាមនឹងជួបប្រធានាធិបតីអាម៉េរិក នៅក្រៅជំនួបកំពូលត្រាំ-គីម

    ស្អែកនេះ ប្រធានរដ្ឋវៀតណាមនឹងជួបប្រធានាធិបតីអាម៉េរិក នៅក្រៅជំនួបកំពូលត្រាំ-គីម

    ប្រធានរដ្ឋវៀតណាម លោក ង្វៀន ភូត្រុង  និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក នឹងទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដោយឡែកពីគ្នា ក្នុងទីក្រុងហាណូយ នៅថ្ងៃពុធទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបើតាមក្រសួងការបរទេសវៀតណាមកាលពីថ្ងៃទី២៥ កុម្ភៈម្សិលមិញ ចេញផ្សាយដោយសារព័ត៌មានហ្ស៊ីនហួរ។ តាមគម្រោង លោក ត្រាំ នឹងមកដល់ហាណូយនៅថ្ងៃអង្គារ៍ទី២៦កុម្ភៈនេះ។ ទស្សនកិច្ចនេះមិនមែនជាផ្លូវការទេ ប៉ុន្តែលោកក៏ត្រូវជួបបណ្តាមេដឹកនាំវៀតណាម ពិភាក្សាអំពីបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអាម៉េរិក។ សូមបញ្ជាក់ថា ជំនួបកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម មេដឹកនាំកំពូលរបស់កូរ៉េខាងជើងនឹងធ្វើឡើង នៅក្រុងហាណូយ ចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩៕ធ.ដ

  • អាជីវកម្មទាក់ទាញប្លែកៗមាននៅក្រុងហាណូយ មុនពេលទទួលជំនួបកំពូលអាម៉េរិក-កូរ៉េខាងជើង

    អាជីវកម្មទាក់ទាញប្លែកៗមាននៅក្រុងហាណូយ មុនពេលទទួលជំនួបកំពូលអាម៉េរិក-កូរ៉េខាងជើង

    អាជីវកម្មជាច្រើននៅទីក្រុងហាណូត បានបង្កើតផលិតផលប្លែកៗមិនធ្លាប់មាន ទាក់ទងនឹងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងគោលបំណងទាក់ទាញអតិថិជន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។ ប្រភពថា ចាប់តាំងពីថ្ងៃទី២២ កុម្ភៈមក ក្រុមហ៊ុន Hanoi Red Tours បានរៀបចំកម្មវិធីផ្សព្វផ្សាយមួយសម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាម៉េរិក និងកូរ៉េខាងជើង។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃពី២ទៅ៦លានដុង ឬពី៨៦ដុល្លារដល់២៥៨ដុល្លារអាម៉េរិក នៅពេលទិញកញ្ចប់ទេសចរណ៍ទៅកាន់ប្រទេសទាំងពីរនេះ។ បន្ថែមពីនេះទៀត អតិថិជននឹងត្រូវបានជួយសម្រួលទិដ្ឋការ ដោយមិនបាច់បង់លុយទៀតផង។ សម្រាប់ភោជនីយដ្ឋាន Pizza Home វិញ ចាប់ពីថ្ងៃទី២២ដល់២៨ កុម្ភៈ ភីហ្សាប្រមាណជា១០០០ នឹងត្រូវប្រគល់ជូនអតិថិជន។ នៅហាងលក់វត្ថុអនុស្សាវរីយ៍វិន ក៏មានយុទ្ធនាការលក់អាវយឺតដែលមានរូបលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន នៅលើអាវផងដែរ ព្រមទាំងទង់ជាតិប្រទេសទាំងពីរទៀតផង។ ហាងកាត់សក់ខ្លះបានផ្តល់សេវាកម្មមិនគិតថ្លៃ ក្នុងករណីកាត់សក់យកម៉ូតតាមមេដឹកនាំអាម៉េរិក និងមេដឹកនាំកូរ៉េខាងជើងទៀតផង។ គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក…

  • ដូណាល់ ត្រាំ៖ កូរ៉េខាងជើងនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំលើពិភពលោក បើសិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ

    ដូណាល់ ត្រាំ៖ កូរ៉េខាងជើងនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំលើពិភពលោក បើសិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា រូបលោកនឹងធ្វើដំណើរចាកចេញទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ដើម្បីចូលរួមជំនួបកំពូលលើកទី២ ជាមួយប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។ តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះថា លោកនឹងចាកចេញទៅកាន់ទីក្រុងហាណូយ នៅព្រឹកថ្ងៃស្អែកនេះ សម្រាប់ជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាម ជាទីដែលពួកយើងទាំងពីររំពឹងថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងឈានទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ដូចដែលបានធ្វើកន្លងមក ក្នុងអំឡុងជំនួបកំពូលលើកដំបូងនៅប្រទេសសង្ហិបុរី ។ ទន្ទឹមគ្នានោះដែរ លោក ត្រាំ បានសម្តែងការសាទរចំពោះទំនាក់ទំនងដ៏អស្ចារ្យរបស់លោកជាមួយលោក គីម ដោយបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងអាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំនៅគ្រប់ទីកន្លែងក្នុងពិភពលោក នៅពេលដែលអវត្តមានអាវុធប្រល័យលោក៕ម.ន

  • អ្នកវិទ្យាសាស្រ្តជាង២០០នាក់មកពី១៨ប្រទេសជឿជាក់ថា ចក្រវាឡរីកធំជាងមុន បន្ទាប់ពីការឃើញកាឡាក់ស៊ីថ្មីៗចំនួន៣០០,០០០ទៀត

    អ្នកវិទ្យាសាស្រ្តជាង២០០នាក់មកពី១៨ប្រទេសជឿជាក់ថា ចក្រវាឡរីកធំជាងមុន បន្ទាប់ពីការឃើញកាឡាក់ស៊ីថ្មីៗចំនួន៣០០,០០០ទៀត

    បរទេស៖ កាឡាក់ស៊ីរាប់សែនដែលអ្នកវិទ្យាសាស្រ្តពុំធ្លាប់ឃើញពីមុន បានបង្ហាញខ្លួនក្នុងផែនទីនៃផ្ទៃមេឃពេលរាត្រីថ្មីមួយ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងបំផុត។ អ្នកវិទ្យាសាស្រ្តមួយក្រុមដែលនៅពីក្រោយកិច្ចការអង្កេតទីអវកាស ដែលពុំធ្លាប់មានពីមុនមកនោះ បានអះអាងថា របកគំហើញរបស់ពួកគេបានលាតត្រដាងឲ្យដឹងពីអាថ៌កំបាំងស៊ីជម្រៅមួយចំនួនរបស់ចក្រវាឡ រួមមានទាំងលក្ខណៈរូបវិទ្យារបស់ប្រហោងខ្មៅ និងរបៀបវិវឌ្ឍន៍ខ្លួននៃកញ្ចុំកាឡាក់ស៊ីផ្សេងៗ ជាដើម។ អ្នកវិទ្យាសាស្រ្តជាង២០០នាក់មកពី១៨ប្រទេស បានចូលរួមក្នុងការសិក្សាថ្មីខាងលើ ដែលបានប្រើប្រាស់បច្ចេកទេស រ៉េឌីយ៉ូ អាស់ស្តូ្រណូមី (Radio Astronomy) ដើម្បីអង្កេតមើលផ្ទៃមេឃមួយផ្នែកនៅអឌ្ឍគោលខាងជើង ហើយបានរកឃើញប្រភពពន្លឺដែលពុំធ្លាប់បានឃើញនាពេលកន្លងមកចំនួន៣០០,០០០ ហើយពួកវាត្រូវក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា ជាកាឡាក់ស៊ីយ៉ាងពិតប្រាកដ៕      

  • លោក ហ្សូអាបេ៖ បើទោះជាមានការធ្វើប្រជាមាតិជំទាស់ ក៏មូលដ្ឋានទ័ពអាម៉េរិកនឹងស្ថិតក្នុងខេត្តអូគីណាវ៉ាដដែល

    លោក ហ្សូអាបេ៖ បើទោះជាមានការធ្វើប្រជាមាតិជំទាស់ ក៏មូលដ្ឋានទ័ពអាម៉េរិកនឹងស្ថិតក្នុងខេត្តអូគីណាវ៉ាដដែល

    ជប៉ុន៖ គម្រោងរុះរើទីតាំងមូលដ្ឋានយោធាអាម៉េរិកនៅប្រជុំកោះអូគីណាវ៉ា នឹងពុំមានការប្រែប្រួលឡើយ ទោះបីជាប្រជាជននៅទីនោះបានធ្វើប្រជាមតិក្នុងសំឡេងភាគច្រើនបានជំទាស់កាលពីចុងសប្តាហ៍មុន នេះបើតាមការអះអាង របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ។ ប្រជុំកោះអូគីណាវ៉ា គឺជាដែនដីមួយចំរៀកតូចប៉ុណ្ណោះរបស់ជប៉ុន ក៏ប៉ុន្តែខេត្តនេះជាជម្រកនៃកម្លាំងទ័ពជាងពាក់កណ្តាល ក្នុងចំណោមទ័ពប្រមាណជា៤៧,០០០នាក់របស់ សហរដ្ឋអាម៉េរិក។ វត្តមានយោធាអាម៉េរិកដ៏ច្រើនបែបនេះ បានបង្កបញ្ហាផ្សេងៗដល់ប្រជាជនជប៉ុនដែលរស់នៅទីនោះ រួមមានទាំងសំឡេងរំខាន រហូតដល់គ្រោះថ្នាក់ និងបទល្មើសនានា។ ដើម្បីបន្ធូរបន្ថយភាពតានតឹងនោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូបានព្រមព្រៀងគ្នាកាលពីឆ្នាំ១៩៩៦ ដើម្បីរុះរើបន្ទាយ ហ៊្វូតែនម៉ា ចេញពីតំបន់ដែលមានមនុស្សរស់នៅច្រើន ទៅកាន់ទីតាំងដាច់ឆ្ងាយមួយនៅជាប់ឆ្នេរសមុទ្រ នៅអូគីណាវ៉ាដដែល។ ប៉ុន្តែប្រជាជនអូគីណាវ៉ា ចង់ឃើញមូលដ្ឋានយោធានេះរើចេញពីអូគីណាវ៉ាតែម្តង ព្រោះថាបន្ទុកនៃការទទួលទ័ពអាម៉េរិកឲ្យឈរជើង គួរតែត្រូវចែករំលែកឲ្យស្មើភាពគ្នានៅទូទាំងប្រទេសជប៉ុន៕