Category: ព័ត៌មានអន្តរជាតិ

  • សភាសហរដ្ឋអាម៉េរិកសម្រេចអនុម័តលើដំណោះស្រាយដកកងកម្លាំង និងបញ្ឈប់ការគាំទ្រក្នុងជម្លោះនៅយ៉េមែន

    សភាសហរដ្ឋអាម៉េរិកសម្រេចអនុម័តលើដំណោះស្រាយដកកងកម្លាំង និងបញ្ឈប់ការគាំទ្រក្នុងជម្លោះនៅយ៉េមែន

    សហរដ្ឋអាម៉េរិក៖ សភាសហរដ្ឋអាម៉េរិកបានសម្រេចអនុម័តលើដំណោះស្រាយមួយ ដែលជំរុញឱ្យដកកងទ័ពអាម៉េរិកចេញពីយ៉េមែន និងបញ្ឈប់រាល់ការគាំទ្រទាំងឡាយដល់ប្រតិបត្តិការយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសស្ថិតនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ បើសិនជាដំណោះស្រាយនេះត្រូវបានអនុម័ត នោះវានឹងតម្រូវឱ្យរដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដកកងទ័ពអាម៉េរិកទាំងអស់ចេញពីយ៉េមែន ក្នុងរយៈពេល៣០ថ្ងៃ។ បន្ថែមលើនេះ វាក៏នឹងបិទបញ្ចប់ផងដែរនូវការផ្ដល់ជំនួយ ឬ ការគាំទ្រផ្នែកយោធារបស់អាមេរិកដល់ក្រុមចម្រុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងធ្វើប្រតិបត្តិការយោធានៅយ៉េមែន ដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់។ គួរបញ្ជាក់ថា សភាអាម៉េរិកក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ បានធ្វើការបោះឆ្នោតអនុម័តនៅថ្ងៃពុធសប្ដាហ៍នេះ ទៅលើដំណោះស្រាយខាងលើ ជាមួយសំឡេងគាំទ្រ ២៤៨ ទល់នឹង ១៧៧សំឡេង។ ប៉ុន្តែដំណោះស្រាយនេះ គឺត្រូវការការអនុម័តពីព្រឹទ្ធសភាអាម៉េរិកជាមុនសិន ខណៈគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ គឺជាអ្នកកាន់កាប់សំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា៕ម.ន

  • ចំនួនមនុស្សស្លាប់កើនដល់៤១នាក់ ក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាតនៅប្រទេសអ៊ីរ៉ង់

    ចំនួនមនុស្សស្លាប់កើនដល់៤១នាក់ ក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាតនៅប្រទេសអ៊ីរ៉ង់

    អ៊ីរ៉ង់៖ សារព័ត៌មានអ៊ីរ៉ង់ IRNA បានចុះផ្សាយថា មនុស្ស៤១នាក់បាត់បង់ជីវិត ភាគច្រើនជាទាហាន ដោយសារការវាយប្រហារគ្រាប់បែកអត្តឃាតទៅលើរថយន្តក្រុងដឹកកម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC ខណៈដំបូងឡើយ សារព័ត៌មានអ៊ីរ៉ង់នេះផ្សាយថា មានមនុស្ស២០នាក់ស្លាប់ប៉ុណ្ណោះ។ ការវាយប្រហារដ៏រន្ធត់នេះ កើតឡើងនៅតំបន់ ឆាណាលី ស្ថិតនៅដងផ្លូវ ខាស់ ហ្សាហ៊ីដាន់ នៅចន្លោះទីក្រុង ហ្សាហ៊ីដាន់ និង ខាស់ មានចម្ងាយមិនឆ្ងាយពីប្រទេសប៉ាគីស្ថាននោះឡើយ។ តំបន់នេះ តែងតែកើតមាននូវការជួញដូរគ្រឿងញៀនខុសច្បាប់ ហើយកម្លាំងយោធាតែងតែល្បាតនៅទីនោះ។ មន្ត្រីសន្តិសុខអ៊ីរ៉ង់បានបញ្ជាក់ថា រថយន្តផ្ទុករំសេវផ្ទុះបានបើកទៅបុករថយន្តក្រុងដឹកទាហាន។ ពេលដំបូង មានអ្នកស្លាប់២៧នាក់ និងរបួស១៣នាក់ ប៉ុន្តែក្រោយមក មានអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ ដោយសារមានអ្នករបួសធ្ងន់ច្រើន។ ជាមួយគ្នានេះ ក្រុមភេរវកម្ម ចៃ យូ អាឌី បានចេញមុខទទួលខុសត្រូវរាល់ការវាយប្រហារខាងលើ ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក បារុំាម ហ្គាស៊ីមី បានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារនេះ ស្របពេលដែលកម្លាំងទាហានអ៊ីរ៉ង់នឹងបើកការវាយប្រហារសងសឹកទៅលើក្រុមភេរវកម្មនេះវិញ៕ម.ន

  • ចិន និងសហរដ្ឋអាម៉េរិកចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មសាជាថ្មី នៅរដ្ឋធានីប៉េកាំង

    ចិន និងសហរដ្ឋអាម៉េរិកចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មសាជាថ្មី នៅរដ្ឋធានីប៉េកាំង

    ចិន៖ ចិន និងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មកម្រិតខ្ពស់សាជាថ្មីម្តងទៀតនៅក្នុងទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍តនេះ ដោយកិច្ចប្រជុំនោះដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហឹ និង តំណាងពាណិជ្ជកម្មអាម៉េរិកលោក រ៉ូប៊ឺត ឡាយធីហ្សឺ ព្រមទំាងរដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាម៉េរិក លោក ស្ទេវិន ម៊្ញូជីន ហើយនឹងបញ្ចប់នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមសារព័ត៌មាន ស៊ោវ ឆៃណា ម៉ណីង ប៉ុស្តិ បានឱ្យដឹងថា នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ តំណាងពាណិជ្ជកម្មអាម៉េរិកលោក រ៉ូប៊ឺត ឡាយធីហ្សឺ និង រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាម៉េរិក លោក ស្ទេវិន ម៊្ញូជីន ក៏នឹងត្រូវជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ។ សម្ពាធឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនៅមុនកាលកំណត់ខែមីនាខាងមុខ បានថយចុះនៅមុនជំនួបនេះ ខណៈប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃអង្គារ៍ថា លោកអនុញ្ញាតឲ្យបន្តការផ្អាកសង្គ្រាមវាយពន្ធ អាស្រ័យលើការរីកចម្រើននៃកិច្ចពិភាក្សានៅក្នុងទីក្រុងប៉េកាំង។ សូមបញ្ជាក់ថា ប្រទេសទាំងពីរបានវាយពន្ធសងសឹកគ្នាលើទំនិញតំលៃជាង៣៦០,០០០លានដុល្លារអាម៉េរិក ដែលបានដាក់សម្ពាធលើវិស័យកម្មន្តសាល និងទីផ្សារហិរញ្ញវត្ថុសកលលោក៕ម.ន

  • ទំហំពាណិជ្ជកម្មរវាងចិនជាមួយនឹងប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយ បានលើសពី១,៣ទ្រីលានដុល្លារអាម៉េរិក

    ទំហំពាណិជ្ជកម្មរវាងចិនជាមួយនឹងប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយ បានលើសពី១,៣ទ្រីលានដុល្លារអាម៉េរិក

    នៅខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ប្រទេសចិននឹងរៀបចំវេទិកាកំពូលលើកទី២ ស្តីពីកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ និងផ្លូវមួយ” ។ ទាក់ទិននឹងប្រការនេះ លោក Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានប្រកាសកាលពីថ្ងៃទី១២ ខែកុម្ភៈថា បច្ចុប្បន្ន កិច្ចកសាង “ខ្សែក្រវាត់មួយនិងផ្លូវមួយ”បាននិងកំពុងពន្លឿនការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ការវិវឌ្ឍសំខាន់ៗមាន៥វិស័យមានជាអាទិ៍៖ ទី១)ការប្រាស្រ័យទាក់ទងលើវិស័យពាណិជ្ជកម្មទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចជាមួយប្រទេស៩ដែលស្ថិតនៅតាមបណ្តោយ “ខ្សែក្រវាត់មួយនិងផ្លូវមួយ ” ទំហំពាណិជ្ជកម្មរវាងចិនជាមួយនឹងប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយ បានលើសពី១,៣ទ្រីលានដុល្លារអាម៉េរិក បានកើនជាងរយៈពេលដូចគ្នានាឆ្នាំមុនចំនួន១៦,៣ភាគរយ។ ទី២)កិច្ចសហប្រតិបតិ្តការផ្នែកវិនិយោគមានភាពកាន់តែស៊ីជម្រៅ។ តាមសិ្ថតិជាផ្លូវការ នៅឆ្នាំ ២០១៨ ប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយបានបណ្តាក់ទុន៦ពាន់៨០លានដុល្លារអាម៉េរិកនៅប្រទេសចិន រីឯប្រទេសចិនក៏បានបណ្តាក់ទុនដោយផ្ទាល់នៅប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយសរុប ១ម៉ឺន៦ពាន់២រយ៧០លានដុល្លារអាម៉េរិកផងដែរ។ ទី៣)គម្រោងសំខាន់ៗត្រូវបានអនុវត្តប្រកបដោយគុណភាពខ្ពស់ និងទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។ ដោយឡែក គម្រោងស្តីពីការតភ្ជាប់គ្នាមួយចំនួនបានចាប់ផ្តើមឲ្យអនុវត្តជាបន្តបន្ទាប់។ ទី៤)ពន្លឿនកិច្ចកសាងបណ្តាញរបស់តំបន់ពាណិជ្ជកម្មសេរី។ បណ្តាញរបស់តំបន់ពាណិជ្ជកម្មសេរីដែលមានស្តង់ដារខ្ពស់ បាននិងកំពុងបង្កើតឡើង។ ៥)យន្តការសហប្រតិបតិ្តការមានភាពកាន់តែល្អពេញលេញជាបណ្តើរៗ៕ធ.ដ

  • ស្ត្រីជប៉ុនប្រមាណ៦០ភាគរយនាំគ្នាបះបោរប្រឆាំងនឹងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ដោយសារបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន

    ស្ត្រីជប៉ុនប្រមាណ៦០ភាគរយនាំគ្នាបះបោរប្រឆាំងនឹងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ដោយសារបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន

    ជប៉ុន៖ ស្ត្រីជនជាតិជប៉ុនជាច្រើននាក់កំពុងនាំគ្នាបះបោរប្រឆាំងនឹងថ្ងៃបុណ្យនៃក្ដីស្រលាញ់ ដែលជាប្រពៃណីត្រូវបានប្រារព្ធឡើងអស់ពេលជាង១០ឆ្នាំមកហើយនៅក្នុងប្រទេសជប៉ុន។ បើតាមប្រពៃណីក្នុងប្រទេសជប៉ុន ស្ត្រីទាំងអស់ត្រូវទិញសូកូឡា ឬ Giri Choco ជូនប្រុសៗដែលជាមិត្តរួមការងារនៅថ្ងៃទី១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ។ លើសពីនេះទៀត ស្ត្រីត្រូវបានគេរំពឹងថា នឹងទិញសូកូឡានៃក្ដីស្រឡាញ់ (Honmei Choco) ជូនចំពោះដៃគូស្នេហា ឬមនុស្សដែលគេលួចស្រឡាញ់ទៀតផង។ ប៉ុន្តែនៅក្នុងឆ្នាំនេះ ស្ត្រីជាច្រើននាក់បានចេញមុខមកប្រឆាំងនឹងប្រពៃណីនេះដោយសារបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន។ យ៉ាងណាមិញ យោងតាមការស្ទាបស្ទង់កាលពីពេលថ្មីៗនេះបង្ហាញថា នៅក្នុងឆ្នាំនេះមានស្ត្រីប្រមាណ៣៥%ប៉ុណ្ណោះដែលនឹងទិញសូកូឡាជូនបុរសៗ ខណៈដែល៦០%ផ្សេងទៀតនឹងទិញជូនខ្លួនឯងជំនួសវិញនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នេះ៕ធ.ដ

  • រដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកចោទប្រកាន់អតីតមន្ត្រីកងទ័ពអាកាសម្នាក់ ពីបទធ្វើចារកម្មឱ្យប្រទេសអ៊ីរ៉ង់

    រដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកចោទប្រកាន់អតីតមន្ត្រីកងទ័ពអាកាសម្នាក់ ពីបទធ្វើចារកម្មឱ្យប្រទេសអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ អតីតមន្ត្រីកងទ័ពអាកាសអាម៉េរិកម្នាក់ ត្រូវបានក្រុមរដ្ឋអាជ្ញាអាម៉េរិកចោទប្រកាន់ពីបទស៊ើបការណ៍សម្ងាត់ឱ្យប្រទេសអ៊ីរ៉ង់ តាមរយៈការលួចយកព័ត៌មានជាច្រើនពីមិត្តរួមការងាររបស់ខ្លួន ។ លោកស្រី Monica Witt បានបម្រើការងារជាមន្ត្រីកងទ័ពអាកាសអាម៉េរិកពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៨។ ដោយឡែក ជុំវិញសំណុំរឿងនេះដែរ ជនជាតិអ៊ីរ៉ង់៤នាក់ផ្សេងទៀត ត្រូវអាជ្ញាធរអាម៉េរិកចោទប្រកាន់ពីបទដំឡើងឧបករណ៍ស៊ើបការណ៍សម្ងាត់លើកុំព្យូទ័រដែលជាកម្មសិទ្ធិរបស់លោកស្រី Witt ។ បើតាមទីភ្នាក់ងារ FBI នោះ លោកស្រី Witt ត្រូវបានគេឃើញជាលើកចុងក្រោយនៅឯតំបន់អាស៊ីភាគអាគ្នេយ៍កាលពីខែកក្កដា ឆ្នាំដដែល។ ប៉ុន្តែមកទល់នឹងពេលនេះ អាជ្ញាធរអាម៉េរិកមិនទាន់កំណត់ទីតាំងស្ថិតនៅរបស់អតីតមន្ត្រីកងទ័ពអាកាសអាម៉េរិករូបនេះនោះទេ ខណៈតុលាការអាម៉េរិកបានចេញដីកាចាប់ខ្លួនហើយ៕ធ.ដ

  • សហរដ្ឋអាម៉េរិកស្វះស្វែងបង្កើនសម្ពាធលើអ៊ីរ៉ង់ ក្នុងអំឡុងកិច្ចប្រជុំនៅប្រទេសប៉ូឡូញ

    សហរដ្ឋអាម៉េរិកស្វះស្វែងបង្កើនសម្ពាធលើអ៊ីរ៉ង់ ក្នុងអំឡុងកិច្ចប្រជុំនៅប្រទេសប៉ូឡូញ

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់មកពី៦០ប្រទេស បានជួបជុំគ្នានៅក្នុងទីក្រុង Warsaw រដ្ឋធានីនៃប្រទេសប៉ូឡូញ ហើយសហរដ្ឋអាម៉េរិកមានសេចក្តីសង្ឃឹមថា នឹងបង្កើនសម្ពាធប្រឆាំងនឹងអ៊ីរ៉ង់ បើទោះជាមានក្តីព្រួយបារម្ភនៅក្នុងចំណោមប្រទេសអឺរ៉ុបចម្បងៗ ស្តីអំពីភាពតានតឹងកើនឡើងជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានធ្វើការរិះគន់ ចំពោះអវត្តមានរបស់រដ្ឋមន្ត្រីនាំមុខអឺរ៉ុបនៅក្នុងព្រឹត្តិការណ៍នោះ ក្នុងអំឡុងពេលលោកឈប់សម្រាករយៈពេលខ្លីនៅរដ្ឋធានី Bratislava ប្រទេសស្លូវ៉ាគី នៅក្នុងថ្ងៃអង្គារ៍នេះ មុនពេលបន្តដំណើរទៅទីក្រុង Warsaw ប្រទេសប៉ូឡូញ។ គួរបញ្ជាក់ថា ការអវត្តមានរបស់រដ្ឋមន្ត្រីការបរទេសនៃមហាអំណាចដ៏ចម្បងរបស់អឺរ៉ុប គឺបារាំង និងអាល្លឺម៉ង់ ព្រមទំាងការមិនចូលរួមរបស់ប្រធានគោលនយោបាយសហភាពអឺរ៉ុប លោក Federica Mogherini បានបង្ហាញឲ្យឃើញនូវភាពតានតឹងកើនកម្តៅខ្លាំងឡើងជាមួយសហភាពអឺរ៉ុប ជុំវិញការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំមុន ជុំវិញការប្រកាសដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលធ្វើឡើងជាមួយអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មជាថ្មីផងដែរ៕ធ.ដ

  • ទាហានជិត១ម៉ឺននាក់មកពី២៩ប្រទេស ចូលរួមសមយុទ្ធសមយុទ្ធយោធា Cobra Gold ឬពស់វែកមាស នៅប្រទេសថៃ

    ទាហានជិត១ម៉ឺននាក់មកពី២៩ប្រទេស ចូលរួមសមយុទ្ធសមយុទ្ធយោធា Cobra Gold ឬពស់វែកមាស នៅប្រទេសថៃ

    ថៃ៖ សមយុទ្ធមួយក្នុងចំណោមសមយុទ្ធយោធាពហុជាតិ ដែលធំជាងគេបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺសមយុទ្ធ Cobra Gold ឬពស់វែកមាសលើកទី៣៨ បានចាប់ផ្តើមនៅក្នុងថ្ងៃអង្គារ៍នេះ នៅក្នុងខេត្ត Phitsanulok ប្រទេសថៃ ដោយមានការចូលរួមពីទាហានជិត១ម៉ឺននាក់មកពីប្រទេសចំនួន២៩។ សមយុទ្ធយោធាដែលនឹងប្រព្រឹត្តទៅរហូតដល់ទី២២ខែកុម្ភៈនេះ ធ្វើឡើងដើម្បីបង្កើនការធ្វើអន្តរប្រតិបត្តិការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងឡាយដែលចូលរួម និងដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ និងគ្រោះមហន្តរាយជាតិ។ ថៃ និងសហរដ្ឋអាម៉េរិក ដែលជាអ្នករៀបចំធ្វើសមយុទ្ធពហុជាតិ ដែលរួមទាំងសិង្ហបុរី ជប៉ុន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងម៉ាឡេស៊ី កំពុងចូលរួមក្នុងការធ្វើសមយុទ្ធពេញលេញ ខណៈដែលចិន និងឥណ្ឌាចូលរួមក្នុងវិសាលភាពដែលមានកំណត់។ សមយុទ្ធឆ្នាំនេះមានទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ហើយវានេះ ផ្តោតលើការហ្វឹកហាត់អំពីការផ្តល់ជំនួយមនុស្សធម៌ និងការជំនួយសង្គ្រោះក្នុងពេលមានគ្រោះមហន្តរាយ៕ធ.ដ

  • សិង្ហបុរីទទួលបានទេសចរបរទេសជាង១៨លាននាក់ក្នុងឆ្នាំ២០១៨ បានចំណូល២០ពាន់លានដុល្លារអាម៉េរិក

    សិង្ហបុរីទទួលបានទេសចរបរទេសជាង១៨លាននាក់ក្នុងឆ្នាំ២០១៨ បានចំណូល២០ពាន់លានដុល្លារអាម៉េរិក

    ឧស្សាហកម្មទេសចរសិង្ហបុរីនៅឆ្នាំ២០១៨ ទទួលបានទេសចរអន្តរជាតិកើនឡើងខ្លាំង កាលពីឆ្នាំ២០១៨ មានចំនួន១៨,៥លាននាក់ កើនឡើង៦,២ភាគរយ បើធៀបនឹងឆ្នាំ២០១៧ នេះបើតាមគណៈកម្មការទេសចរសិង្ហបុរី ចេញផ្សាយដោយសារព័ត៌មាន Channelnewsasia។ ប្រភពថា ទោះបីជាចំនួនទេសចរអន្តរជាតិកើនឡើង តែការចំណាយហាក់មានតិចតួច ពោលគឺទេសចរបានចំណាយលុយប្រមាណ២៧,១ពាន់លានដុល្លារសិង្ហបុរី ឬ២០ពាន់លានដុល្លារអាម៉េរិក កើនឡើនប្រមាណ១ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ទេសចរច្រើនជាងគេទៅសិង្ហបុរី រួមមានចិននិងជប៉ុន។ សិង្ហបុរីពឹងផ្អែកលើវិស័យទេសចរ ប្រមាណ៤ភាគរយ នៃចំណូលសេដ្ឋកិច្ចទាំងមូល។ ប្រភពបន្ថែមទៀតថា សិង្ហបុរីទទួលបានអត្ថប្រយោជន៍នៃឱកាសផ្សេងៗ ក្នុងឆ្នាំ២០១៩ ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចររបស់ខ្លួន ក្នុងនោះ រួមមានទាំងកម្មវិធីជំនួបកំពូលរវាងប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីកូរ៉េខាងជើង និងវេទិកាសេដ្ឋកិច្ចថ្មី Bloomberg៕ធ.ដ

  • ក្រុមហ៊ុន SpaceX ប្រកាសពីតម្លៃធ្វើដំណើរទៅភពអង្គារ

    ក្រុមហ៊ុន SpaceX ប្រកាសពីតម្លៃធ្វើដំណើរទៅភពអង្គារ

    ថ្វីបើគម្រោងយានអវកាស Starship របស់ក្រុមហ៊ុន SpaceX មិនទាន់ចេញជាផ្លែផ្កាក្តី ប៉ុន្តែស្ថាបនិកក្រុមហ៊ុនលោក Elon Musk បានប្រកាសព្យាករណ៍ទុកជាមុនជុំវិញតម្លៃជើងហោះហើរទៅកាន់ភពអង្គារនាថ្ងៃអនាគត។ តាមរយៈការបង្ហោះលើ Twitter កាលពេលថ្មីៗនេះ លោក Musk ជឿជាក់ថា ការហោះទៅកាន់ភពអង្គារនឹងត្រូវចំណាយទាបជាង ៥០០០០០ ដុល្លារ ឬអាចធ្លាក់ទាបបំផុតដល់ក្រោម ១០០០០០ ដុល្លារក៏មាន។ ចំណុចសំខាន់ប្រសិនអ្នកចង់ហោះត្រលប់មកភពផែនដីវិញ គឺអាចមកដោយឥតគិតថ្លៃ ពុំតម្រូវឲ្យចាយវាយអ្វីឡើយ។ លោកគិតថា តម្លៃប៉ុណ្ណេះសមល្មមនឹងមនុស្សដែលរស់នៅក្នុងបណ្តាប្រទេសជឿនលឿន អាចលក់ចោលផ្ទះរបស់ពួកគេលើភពផែនដី ហើយផ្លាស់ទៅរស់នៅលើភពអង្គារប្រសិនជាមានចំណង់ចំណូលចិត្ត៕ធ.ដ