Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីកូរ៉េខាងត្បូង និងសមភាគីសហរដ្ឋអាម៉េរិក នឹងប្រឹក្សាយោបល់គ្នានាពេលឆាប់ៗនេះ ពាក់ព័ន្ធនឹងជំនួបកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម

    ប្រធានាធិបតីកូរ៉េខាងត្បូង និងសមភាគីសហរដ្ឋអាម៉េរិក នឹងប្រឹក្សាយោបល់គ្នានាពេលឆាប់ៗនេះ ពាក់ព័ន្ធនឹងជំនួបកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាពេលឆាប់ៗនេះ នឹងធ្វើកិច្ចពិភាក្សាជាមួយសមភាគអាម៉េរិក លោក ដូណាល់ ត្រាំ ស្តីពីជំនួបកំពូលលើកទី២រវាងលោក ត្រាំ និងប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ បើតាមការរំពឹងទុកនោះ ការពិគ្រោះយោបល់គ្នារវាងមេដឹកនាំប្រទេសទាំងពីរនឹងត្រូវធ្វើឡើងតាមរយៈការសន្ទនាគ្នាតាមប្រព័ន្ធទូរសព្ទ។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងសេអ៊ូលបានលើកឡើងថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង គ្រោងធ្វើកិច្ចពិភាក្សាបន្ថែមទៀតនាសប្តាហ៍ក្រោយ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម នៅចុងខែកុម្ភៈនេះ៕ធ.ដ

  • យោធារុស្ស៊ីប្រកាសបញ្ចប់ការធ្វើតេស្តប្រព័ន្ធមីស៊ីលវាយប្រហារលើផ្ទៃអាកាស ក្នុងរយៈចម្ងាយ១៥០គីឡូម៉ែត្រ និងនៅកម្ពស់រហូតដល់៣០គីឡូម៉ែត្រ

    យោធារុស្ស៊ីប្រកាសបញ្ចប់ការធ្វើតេស្តប្រព័ន្ធមីស៊ីលវាយប្រហារលើផ្ទៃអាកាស ក្នុងរយៈចម្ងាយ១៥០គីឡូម៉ែត្រ និងនៅកម្ពស់រហូតដល់៣០គីឡូម៉ែត្រ

    រុស្ស៊ី៖ ដំណាក់កាលនៃការធ្វើតេស្តប្រព័ន្ធគ្រាប់មីស៊ីលការពារដែនអាកាសហៅថា ប៉ូលីមិន រ៉េឌុត សម្រាប់បំពាក់នៅលើកងនាវាចម្បាំងប្រភេទ ប្រូជេគ 22350 នោះ បានបញ្ចប់ជាស្ថាពរហើយ  នេះបើតាមការលើកឡើងរបស់អគ្គមេបញ្ជាការនៃកងទ័ពជើងរុស្ស៊ី លោក វ្ល៉ាឌីមៀ កូរ៉ូឡេវ។ បើតាមយោធារុស្ស៊ី ប្រព័ន្ធមីស៊ីលការពារអាកាសនេះ មានសមត្ថភាពបាញ់កម្ទេចគោលដៅនៅលើផ្ទៃអាកាស ដែលស្ថិតក្នុងរយៈចម្ងាយ១៥០គីឡូម៉ែត្រ និងនៅកម្ពស់រហូតដល់៣០គីឡូម៉ែត្រ។ ក្រុមនាវាចម្បាំង ហ្គសកូវ ឬក៏ ប្រូជេគ 22350 របស់ប្រទេសរុស្សី អាចធ្វើដំណើរបានរយៈពេល១៥ថ្ងៃ ដោយមិនចាំបាច់ត្រូវការការផ្គត់ផ្គង់ ឬក៏ឥន្ធនៈឡើយ៕ធ.ដ

  • ប្រជាជនឥណ្ឌូណេស៊ីរាប់ពាន់នាក់ត្រូវអាជ្ញាធរជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ខណៈភ្នំភ្លើងការាំងហ្គេតាំង បញ្ចេញកម្អែរផេះ និងភ្លើងយ៉ាងសម្បើម

    ប្រជាជនឥណ្ឌូណេស៊ីរាប់ពាន់នាក់ត្រូវអាជ្ញាធរជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ខណៈភ្នំភ្លើងការាំងហ្គេតាំង បញ្ចេញកម្អែរផេះ និងភ្លើងយ៉ាងសម្បើម

    ឥណ្ឌូណេស៊ី៖ ប្រជាជនច្រើនជាង១,០០០នាក់ ដែលរស់នៅគ្រោះថ្នាក់ជុំវិញភ្នំភ្លើង ការាំងហ្គេតាំង ស្ថិតនៅខេត្តស៊ូឡាវេស៊ីខាងជើង នៅក្នុងថ្ងៃច័ន្ទនេះ ត្រូវបានទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងឥណ្ឌូណេស៊ី ចេញសេចក្តីណែនាំជម្លៀសខ្លួនចេញពីទីនោះជាបន្ទាន់ ក្នុងគ្រាដែលភ្នំភ្លើងនេះ កំពុងតែផ្ទុះបញ្ចេញកម្អែរផេះ និងភ្លើងយ៉ាងសម្បើម។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ី អ្នកភូមិចំនួន០៣ដែលនៅក្នុងគម្លាតពី២ទៅ២,៥គីឡូម៉ែត្រពីមាត់ភ្នំភ្លើង ការាំងហ្គេតាំង ត្រូវបានណែនាំឲ្យជម្លៀសមនុស្សដែលអាចមានចំនួនចន្លោះពី១,០០០នាក់ ទៅ ១,៥០០នាក់ចេញទៅកាន់តំបន់ ដែលមានសុវត្ថិភាពពីការគំរាមកំហែងនៃកម្អែរភ្លើង និងផេះដ៏ក្តៅគគុក។ ទន្ទឹមគ្នានោះដែរ ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងឥណ្ឌូណេស៊ីក៏បានហាមមិនឲ្យមនុស្សម្នាចូលទៅក្បែរៗតំបន់ក្បែរភ្នំភ្លើងនេះផងដែរ ដោយសារតែភ្នំភ្លើង ការាំងហ្គេតាំង ត្រូវបានគេដឹងថា វាបានស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១២៩ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី៕ធ.ដ

  • គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ ផ្តើមពិចារណាពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ព្រះនាងម្ចាស់ Mahidol ក្រោយការជំទាស់របស់ព្រះមហាក្សត្រ

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ ផ្តើមពិចារណាពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ព្រះនាងម្ចាស់ Mahidol ក្រោយការជំទាស់របស់ព្រះមហាក្សត្រ

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅប្រទេសថៃ នៅថ្ងៃចន្ទទី១១ កុម្ភៈ ២០១៩នេះ នឹងចាប់ផ្តើមប្រជុំពិភាក្សាលើគម្រោងឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ របស់ព្រះរាមនៃព្រះមហាក្សត្រ Vajiralongkorn ក្រោយពេលដែលព្រះមហាក្សត្រ បានមានព្រះបន្ទូលជំទាស់មិនឲ្យធ្វើបែបនេះ។ ព្រះនាងម្ចាស់ Ubolratana Mahidol ព្រះរាមនៃព្រះមហាក្សត្រថៃ Maha Vajiralongkorn ត្រូវបានប្រកាសកាលពីថ្ងៃទី៨ ខែកុម្ភៈថា នឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតសកលនៅប្រទេសថៃ នាថ្ងៃទី២៤ មីនា ២០១៩ខាងមុខនេះ។ ប៉ុន្តែ ព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យ កាលពីយប់ថ្ងៃដដែលនោះ ដោយមានព្រះបន្ទូលថា ជារឿងមិនសមស្របសម្រាប់ព្រះនាងម្ចាស់ក្នុងការចូលរួមការបោះឆ្នោតសកល។ បក្សThai Raksa Chart ក៏បានចេញសេចក្តីប្រកាសមួយបង្ហាញពីការគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រផងដែរ។ បច្ចុប្បន្ននេះ ការចុះឈ្មោះបេក្ខភាពបក្សសម្រាប់ចូលរួមក្នុងការបោះឆ្នោតសកលថៃបានបញ្ចប់ហើយ ។ មានបក្ស ៣៤ បានលើកឈ្មោះបេក្ខភាពជានាយករដ្ឋមន្ត្រីចំនួន ៥២ រូប ហើយជាការបោះឆ្នោតសកលមួយដែលមានបេក្ខភាពច្រើនបំផុតក្នុងប្រវត្តិសាស្ត្រថៃ៕ធ.ដ

  • វេណេស៊ុយអេឡាប្រកាសបើកជាផ្លូវការសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន

    វេណេស៊ុយអេឡាប្រកាសបើកជាផ្លូវការសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន

    វេណេស៊ុយអេឡា៖ សមយុទ្ធយោធាដែលមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសវេណេស៊ុយអេឡា ត្រូវបានធ្វើឡើងហើយ បន្ទាប់ពីលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសបើកជាផ្លូវការ។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានប្រកាសបើកសមយុទ្ធនេះ នៅចំពោះមុខវិបត្តិដ៏តានតឹងក្នុងផ្នែកនយោបាយ ក្រោយមេបក្សប្រឆាំង លោក ចូអាន ហ្គៃដួ បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ។ បើតាមការអះអាងរបស់លោក ម៉ាឌូរ៉ូ នោះ ការធ្វើសមយុទ្ធទ្រង់ទ្រាយនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ហើយត្រូវបានរំពឹងថា នឹងជាសមយុទ្ធយោធាធំ និងមានសារសំខាន់បំផុត ក្នុងចំណោមសមយុទ្ធនានាដែលទីក្រុងការ៉ាកាស់ធ្លាប់បានប្រារព្ធឡើង ក្នុងអំឡុងប្រវត្តិសាស្រ្តប្រមាណ២០០ឆ្នាំរបស់ខ្លួន៕ធ.ដ

  • អនុប្រធាធិបតីវេណេស៊ុយអេឡា៖ ជំនួយមនុស្សធម៌របស់សហរដ្ឋអាម៉េរិក គឺជាទង្វើពុតត្បុត និងឆ្លៀតឱកាសចង់ឈ្លានពានវេណេស៊ុយអេឡា

    អនុប្រធាធិបតីវេណេស៊ុយអេឡា៖ ជំនួយមនុស្សធម៌របស់សហរដ្ឋអាម៉េរិក គឺជាទង្វើពុតត្បុត និងឆ្លៀតឱកាសចង់ឈ្លានពានវេណេស៊ុយអេឡា

    វេណេស៊ុយអេឡា៖ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Russian Today អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានធ្វើការថ្កោលទោសការផ្ដល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាម៉េរិក តបតាមសំណើពីមេបក្សប្រឆាំង លោក ចូអាន ហ្គៃដូ ដែលប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី។ នាឱកាសនោះដែរ អនុប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានកត់សម្គាល់ទៀតថា ជំនួយមនុស្សធម៌របស់សហរដ្ឋអាម៉េរិក គឺជាទង្វើពុតត្បុត និងគ្រាន់តែជាលេសជួយបក្សប្រឆាំង ព្រមទាំងចង់ឈ្លានចូលវេណេស៊ុយអេឡាប៉ុណ្ណោះ។ ជាការពិតណាស់អ្វីដែលពួកយើងចង់បានគឺសន្តិភាព មិនមែនសង្រ្គាមឡើយ ប៉ុន្តែសហរដ្ឋអាម៉េរិកបែរជាមិនព្រមបោះបង់ចោលគំនិតប្ដូររបបដឹកនាំរបស់យើងទាល់តែសោះ។ សូមរំលឹកថា សហរដ្ឋអាម៉េរិកបានសម្រេចចិត្តផ្ដល់ជំនួយមនុស្សធម៌ដល់វេណេស៊ុយអេឡា បន្ទាប់ពីមានសំណើរបស់មេបក្សប្រឆាំង លោក ចូអាន ហ្គៃដូ។ ប៉ុន្តែ ក្បួនរថយន្ដដឹកជំនួយកំពុងជាប់គាំង ក្រោយរដ្ឋាភិបាលទីក្រុងការ៉ាកាស់ បញ្ជាឱ្យយោធាបិទស្ពានមួយស្ថិតជាប់ព្រំដែនជាមួយប្រទេសកូឡុំប៊ី បើទោះជាប្រជាជនវេណស៊ុយអេឡារាប់លាននាក់កំពុងរង់ចាំជំនួយបន្ទាន់ទំាងនេះក៏ដោយ៕ធ.ដ

  • ចិនទាត់ចោលរបាយការណ៍ដែលថា ចារកម្មចិន២៥០នាក់កំពុងធ្វើប្រតិបត្តិការនៅប្រទេសបែលហ្ស៊ិក

    ចិនទាត់ចោលរបាយការណ៍ដែលថា ចារកម្មចិន២៥០នាក់កំពុងធ្វើប្រតិបត្តិការនៅប្រទេសបែលហ្ស៊ិក

    ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានច្រានចោលសេចក្ដីរាយការណ៍មួយដែលថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិនរាប់រយនាក់ កំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដោយចាត់ទុកថា វាគ្មានមូលដ្ឋានពិតប្រាកដ។ អ្នកនាំពាក្យរដ្ឋាភិបាលចិនម្នាក់ បានគូសបញ្ជាក់ដូច្នេះថា យើងពិតជាភ្ញាក់ផ្អើលចំពោះរបាយការណ៍គ្មានមូលដ្ឋានទាំងនេះ ពីព្រោះចិនតែងតែគោរពជានិច្ចអធិបតេយ្យភាពរបស់បណ្ដាប្រទេសទាំងអស់ ហើយក៏មិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយដែរ។ ដូច្នេះយើងសង្ឃឹមថា បណ្ដាភាគីពាក់ព័ន្ធនឹងមើលមកចិន ក៏ដូចជាទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបក្នុងផ្លូវត្រឹមត្រូវ។ សូមរំលឹកថា សារព័ត៌មាន វែល អាំ សុនថាក (Welt am Sonntag) កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយផ្អែកលើប្រភពពីមន្ត្រីទូតអឺរ៉ុបជាច្រើននាក់បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន២៥០នាក់ និងរុស្ស៊ី២០០នាក់ កំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងព្រុចសែល៕ធ​.ដ

  • ឆ្នេរភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៤.១រ៉ិចទ័រ

    ឆ្នេរភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៤.១រ៉ិចទ័រ

    កូរ៉េខាងត្បូង៖ អាជា្ញធរឧតុនិយមកូរ៉េខាងត្បូងបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៤.១រ៉ិចទ័របានវាយប្រហារលើតំបន់ដែនទឹកឆ្នេរភាគអាគ្នេយ៍នៃប្រទេស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។ យោងតាមអាជ្ញាធរឧតុនិយមកូរ៉េខាងត្បូង បានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើ ដែលមានជម្រៅរញ្ជួយទៅក្នុងដី២១គីឡូម៉ែត្រ បានកើតឡើងនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីភាគឦសានទីក្រុង ប៉ូហ្គាំង នៃឆ្នេរភាគអាគ្នេយ៍ ស្ថិតក្នុងខេត្ត ហ្គីយ៉ុងសាង ខាងជើង នៅម៉ោងប្រមាណ១២និង២៥នាទីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ យ៉ាងណាមិញ ភ្លាមៗនោះមិនមានសេចក្ដីរាយការណ៍អំពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយនោះទេ ៕ធ.ដ

  • វៀតណាមរំពឹងថា នឹងនាំចេញត្រីប្រាឲ្យបានក្នុងតម្លៃ២,៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩

    វៀតណាមរំពឹងថា នឹងនាំចេញត្រីប្រាឲ្យបានក្នុងតម្លៃ២,៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩

    សមាគមផលិត និងនាំចេញអាហារសមុទ្រនៃប្រទេសវៀតណាមហៅកាត់ថា VASEP បានប៉ាន់ប្រមាណថា ការនាំចេញត្រីប្រារបស់ប្រទេសនេះនឹងឈានដល់តម្លៃ២,៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩នេះ ពោលគឺកើនពី២,៣ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews។ យោងតាមអ្នកជំនាញសេដ្ឋកិច្ច ចំនួននេះកើនឡើង ដោយសារតែបញ្ហាពាណិជ្ជកម្មអាម៉េរិក-ចិនកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចជាច្រើន រួមមានទាំងវៀតណាមដែរ ប៉ុន្តែមានឥទ្ធិពលវិជ្ជមានលើផលិតផលនាំចេញមួយចំនួនដែរ ខណៈដែលឧស្សាហកម្មត្រីប្រាហាក់មានតម្រូវការកើនឡើងខ្លាំងពីប្រទេសចិន។នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុបចូលជាធរមាននោះ ពន្ធលើត្រីប្រាទាំងស្រស់ និងសាច់ឆៅនាំចូលទៅអឺរ៉ុប នឹងត្រូវលុបចោល៕ធ.ដ

  • សេតវិមាន៖ លោក ត្រាំ សម្រេចយកប្រទេសវៀតណាម ធ្វើជាកន្លែងរៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង

    សេតវិមាន៖ លោក ត្រាំ សម្រេចយកប្រទេសវៀតណាម ធ្វើជាកន្លែងរៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តជ្រើសរើសយករដ្ឋធានីហាណូយ របស់ប្រទេសវៀតណាម ជាទីកន្លែងសម្រាប់ជំនួបកំពូលលើកទីពីររវាងលោក និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគ្រោងរៀបចំឡើងនៅចុងខែកុម្ភៈនេះ។ ការប្រកាសយកទីតាំងជាក់លាក់នៅទីក្រុងហាណូយ ធ្វើជាកន្លែងជួបលោក គីម ជុងអ៊ុន នេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចយកប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ។ ការសម្រេចចិត្តនេះដែរ ក៏វាស្របទៅតាមការចង់បានរបស់រដ្ឋាភិបាលក្រុងហាណួយ ដែលបានចេញមុខមុនគេ ក្នុងការស្វាគមន៍ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ជាលើកទីពីរ ខណៈវៀតណាមត្រូវបានគេមើលឃើញថា កំពុងមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងផង និងសហរដ្ឋអាម៉េរិកផង៕ម.ន