Category: ព័ត៌មានអន្តរជាតិ

  • ទីក្រុងព្យុងយ៉ាងប្រារព្ធគម្រប់ខួប៧១ឆ្នាំ នៃការបង្កើតកងទ័ពរបស់ខ្លួនដោយស្ងាត់ៗ

    ទីក្រុងព្យុងយ៉ាងប្រារព្ធគម្រប់ខួប៧១ឆ្នាំ នៃការបង្កើតកងទ័ពរបស់ខ្លួនដោយស្ងាត់ៗ

    កូរ៉េខាងជើង៖ កូរ៉េខាងជើងស្ងាត់ៗបានរៀបចំប្រារព្ធគម្រប់ខួប៧១ឆ្នាំ នៃការបង្កើតកងទ័ពរបស់ខ្លួន ដោយមិនមានការធ្វើព្យុហយាត្រាយោធា ឬក៏ការបង្ហាញសាច់ដុំក្នុងទម្រង់ណាមួយនោះឡើយ។ប្រារព្ធកម្មវិធីដ៏ធំនេះដែរ ត្រូវបានធ្វើឡើងមុនពេលជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាថ្ងៃទី២៧ដល់ទី២៨ ខែកុម្ភៈនេះ ដើម្បីបន្តជំរុញកិច្ចចរចាជុំវិញបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ទិវាខាងលើដែលរម្លឹកពីការបង្កើតកងទ័ពកូរ៉េខាងជើង KPA កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៤៨ គឺជាទិវាជាតិដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េខាងជើង ដោយកាលពីឆ្នាំ២០១៨កន្លងទៅ ពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយត្រូវបានធ្វើឡើងនៅឯទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញពីបរិក្ខារយោធា និងសព្វាវុធចម្រុះផ្សេងៗ ក្នុងឱកាសអបអរគម្រប់ខួប៧០ឆ្នាំ៕ម.ន  

  • ប្រធានាធិបតីវេណេស៊ុយអេឡាប្រកាសច្រានចោលសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំនៅអ៊ុយរ៉ាហ្គាយ ដោយចោទថា មានភាពលម្អៀង

    ប្រធានាធិបតីវេណេស៊ុយអេឡាប្រកាសច្រានចោលសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំនៅអ៊ុយរ៉ាហ្គាយ ដោយចោទថា មានភាពលម្អៀង

    វេណេស៊ុយអេឡា៖ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសច្រានចោលសេចក្តីថ្លែងការណ៍របស់ក្រុមទំនាក់ទំនងអន្តរជាតិ ដែលបានបើកកិច្ចប្រជុំនៅអ៊ុយរ៉ាហ្គាយ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសន្តិភាព និងប្រជាធិបតេយ្យនៅវេណេស៊ុយអេឡា ដោយលោក ម៉ាឌូរ៉ួ បាននិយាយថា វាមានភាពលម្អៀងទៅរកបក្សប្រឆាំង។ ក្រុមទំនាក់ទំនងអន្តរជាតិនេះ រួមមានសហភាពអឺរ៉ុប (EU) ព្រមទាំងប្រទេសអាម៉េរិកឡាទីន និងអឺរ៉ុបចំនួន១៣ បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ក្នុងនោះក្រុមទំនាក់ទំនងអន្តរជាតិនេះ បានគាំទ្រឲ្យមានការរៀបចំបោះឆ្នោតប្រធានាធិបតីឡើងវិញនៅវេណេស៊ុយអេឡា ដូចទៅនឹងអ្វីដែលក្រុមប្រឆាំងបានទាមទារ។ យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ម៉ាឌូរ៉ូ បានគួសបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមខាងលើនេះ គឺពុំមានអព្យាក្រឹត្យភាពនៅក្នុងអនុសាសន៍របស់ខ្លួន ជុំវិញមធ្យោបាយដើម្បីជម្នះវិបត្តិនយោបាយដ៏តានតឹងរបស់វេណេស៊ុយអេឡានោះឡើយ ហើយលោក ម៉ាឌូរ៉ួ ថែមទាំងបានអញ្ជើញអ្នកតំណាងនៃក្រុមទំនាក់ទំនងអន្តរជាតិនេះ ឲ្យមកកាន់វេណេស៊ុយអេឡា ដើម្បីជជែកពិភាក្សាគ្នាផងដែរ៕ម.ន

  • ស្តេចថៃបង្ហាញជំហរមិនគំាទ្រព្រះរាមរបស់ទ្រង់ ដែលចង់ចូលប្រឡូកឆាកនយោបាយ

    ស្តេចថៃបង្ហាញជំហរមិនគំាទ្រព្រះរាមរបស់ទ្រង់ ដែលចង់ចូលប្រឡូកឆាកនយោបាយ

    ថៃ៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាច្ឆរ៉ាឡុងកន បានបង្ហាញជំហរមិនគាំទ្រនោះឡើយ ចំពោះសម្តេចព្រះរាម រ៉ាចាកាន់យ៉ា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) ដែលចង់ប្រកួតយកតំណែងនាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសកល ដែលគ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយព្រះបរមរាជវាំងថៃ ព្រះមហាក្សត្រថៃបច្ចុប្បន្នបានហៅទង្វើរបស់ព្រះរាមរបស់ព្រះអង្គថា មិនសាកសម និងបំផ្លាញវប្បធម៌ជាតិ។ ទោះបីព្រះនាងបានបោះបង់ចោលតំណែង ក្នុងជួររាជវង្សជាលាយលក្ខណ៍អក្សរក៏ដោយ ក៏ព្រះនាងនៅតែរក្សាឋានៈរបស់ព្រះនាង ក្នុងនាមជាសមាជិកសែរាជវង្សចក្រីដដែល។ សូមជម្រាបផងដែរថា ព្រះនាងម្ចាស់ រ៉ាចាកាន់យ៉ា រ៉ាចាកាន់យ៉ា គឺជាបុត្រីច្បងនៃអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងម្ចាស់ក្សត្រី សិរីគិត (Sirikit)។ ប៉ុន្តែព្រះនាងបានបោះបង់ចោលតួនាទីជារាជ្យវង្សរបស់ខ្លួនកាលពីឆ្នាំ១៩៧២ ដើម្បីទៅរៀបការជាមួយជនជាតិអាមេរិកម្នាក់ឈ្មោះ ភីធើ ឡេដ ហ្សិនសិន (Peter Ladd Jensen) ដែលនេះមានន័យថា ព្រះនាងគ្មានសិទ្ធិនៅក្នុងការទទួលរាជសម្បត្តិនោះឡើយ៕ម.ន

  • រុស្ស៊ីអំពាវនាវឲ្យសហរដ្ឋអាម៉េរិកបំផ្លាញមីស៊ីល Tomahawk និងយន្ដហោះដ្រូនប្រយុទ្ធ ដើម្បីអនុវត្តសន្ធិសញ្ញានុយក្លេអ៊ែរឡើងវិញ

    រុស្ស៊ីអំពាវនាវឲ្យសហរដ្ឋអាម៉េរិកបំផ្លាញមីស៊ីល Tomahawk និងយន្ដហោះដ្រូនប្រយុទ្ធ ដើម្បីអនុវត្តសន្ធិសញ្ញានុយក្លេអ៊ែរឡើងវិញ

    រុស្ស៊ី៖ នៅក្នុងកំណត់ទូតមួយ ដែលប្រគល់ឱ្យមន្រ្តីទូតអាម៉េរិកប្រចាំទីក្រុងម៉ូស្គូ នៅក្នុងសប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានរំលោភលើសិទ្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅក្នុងកំណត់ទូតដដែលនេះ ក្រសួងការពារជាតិរុស្ស៊ីថែមទាំងបានធ្វើការជំរុញឲ្យសហរដ្ឋអាម៉េរិកបំផ្លាញមីស៊ីល Tomahawk និងយន្តហោះដ្រូនប្រយុទ្ធទាំងអស់របស់ខ្លួន ដើម្បីជាការអនុវត្តឱ្យស្របទៅតាមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF។ សូមរំលឹកឡើងវិញថា ប្រមុខការទូតអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ កាលពីដើមខែកុម្ភៈកន្លងទៅ បានប្រកាសថា សហរដ្ឋអាម៉េរិកបានចាប់ផ្ដើមនិតិវិធីដកខ្លួនចេញពីសន្ធិសញ្ញា INF ដែលបានចុះហត្ថលេខាជាមួយអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ហើយថា ប្រទេសរបស់លោកអាចនឹងលុបចោលការសម្រេចចិត្តដកខ្លួននេះ បើរុស្ស៊ីមិនត្រឡប់មករកការអនុវត្តតាមសន្ធិសញ្ញានេះវិញ ក្នុងរយៈពេល១៨០ថ្ងៃ៕ធ.ដ

  • សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល គ្រោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នានៅសប្តាហ៍ក្រោយនេះ

    សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល គ្រោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នានៅសប្តាហ៍ក្រោយនេះ

    សហរដ្ឋអាម៉េរិក៖ កងកម្លាំងរដ្ឋាភិបាលអ៊ីស្រាអែល នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានលើកឡើងថា យោធាសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល គ្រោងដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំទ្វេភាគីមួយ នៅប្រទេសអ៊ីស្រាអែលនាសប្តាហ៍ក្រោយនេះ។ សមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំនេះ បានគ្រោងធ្វើឡើងស្របពេលដែលមានភាពតានតឹងនៅក្នុងតំបន់ ពាក់ព័ន្ធនឹងគម្រោងដកកងទ័ពអាម៉េរិកទាំងអស់ចេញពីទឹកដីរបស់ស៊ីរី ដែលជាអ្នកជិតខាងភាគខាងត្បូងរបស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែលកាន់តែមានក្តីព្រួយបារម្ភខ្លាំងឡើងៗ អំពីវត្តមានរបស់កងទ័ពអ៊ីរ៉ង់នៅស៊ីរី។ សមយុទ្ធយោធានេះទៀតសោត មានឈ្មោះថា Juniper Falcon 19 ដែលជាសមយុទ្ធសំខាន់ជាងគេបំផុតរវាងប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃព្រហស្បត្តិ៍សប្តាហ៍ក្រោយនេះ ដោយកងទ័ពរបស់អ៊ីស្រាអែលប្រមាណ៤០០នាក់ និងអាម៉េរិកប្រហែល៣០០នាក់ ត្រូវគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍ហាត់ហ្វឹកហ្វឺនយោធាដ៏កក្រើកនេះ៕ធ.ដ

  • ចិនបើកការស៊ើបអង្កេតឈាមជាង១២,០០០កញ្ចប់ ក្រោយរកឃើញមានផ្ទុកមេរោគអេដស៍

    ចិនបើកការស៊ើបអង្កេតឈាមជាង១២,០០០កញ្ចប់ ក្រោយរកឃើញមានផ្ទុកមេរោគអេដស៍

    ចិន៖ រដ្ឋាភិបាលក្រុងប៉េកំាងបានចេញបញ្ជាឲ្យបើកការស៊ើបអង្កេតជាបន្ទាន់មួយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការព្យាបាលដោយប្រើផ្លាស្មាឈាម ឬកញ្ចប់ឈាមជាង១២,០០០កញ្ចប់ ដែលផលិតដោយក្រុមហ៊ុនឱសថ គ្រប់គ្រងដោយរដ្ឋនៅប្រទេសចិន ត្រូវបានគេរកឃើញថា មានមេរោគអេដស៍ HIV។ ទន្ទឹមគ្នានោះដែរ គណៈកម្មការសុខភាពជាតិ (NHC) បានបញ្ជាក់ថា ខ្លួនបានណែនាំដល់ស្ថាប័នវេជ្ជសាស្ត្រឱ្យបញ្ឈប់ការប្រើថ្នាំ Immunoglobulins ដែលផលិតដោយក្រុមហ៊ុនឱសថ សៀងហៃ ស៊ិនស៊ីង (Shanghai Xinxing) បន្ទាប់ពីខ្លួនទទួលបានរបាយការណ៍ថា កញ្ចប់ឈាមទាំងនោះ ត្រូវបានធ្វើតេស្តរកឃើញមេរោគអេដស៍។ បើតាមសារព័ត៌មាន The Beijing News បានឱ្យដឹងថា កញ្ចប់ឈាមលេខ20180610Z ដែលមានមេរោគនេះ មានផ្លាស្មាឈាមចំនួន១២,២២៩ផ្លាស្មា ក្នុងចំណុះដប៥០មីលីលីត្រដែលផុតកំណត់នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែបើតាមសម្តីរបស់អ្នកតំណាងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៃខេត្ត ជំាងស៊ី បានឱ្យដឹងថា គ្មានអ្នកជំងឺណាម្នាក់ត្រូវបានគេរាយការណ៍ថា ឆ្លងមេរោគអេដស៍នោះទេ។ យ៉ាងណាមិញ គណៈកម្មការសុខភាពជាតិ (NHC) បានបញ្ជាក់ថា ហានិភ័យនៃការឆ្លងមេរោគអេដស៍គឺទាបណាស់ សម្រាប់អ្នកដែលបានទទួលការព្យាបាលនោះ ខណៈដែលកម្មវិធីតាមដានត្រូវបានបង្កើតឡើងផងដែរ៕ធ.ដ

  • ព្រះរៀមរបស់ស្តេចថៃ នឹងឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ

    ព្រះរៀមរបស់ស្តេចថៃ នឹងឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ

    ថៃ៖ ព្រះរៀមរបស់ព្រះមហាក្សត្រថៃនឹងយាងឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតសកល ក្នុងពេលឆាប់ៗខាងមុខនេះ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ព្រះនាងម្ចាស់ Ubolratana Rajakanya ព្រះជន្ម ៦៧វស្សា ដែលជាព្រះរៀមរបស់ព្រះមហាក្សត្រថៃ ព្រះបាទមហា វ៉ាច្ចរ៉ាឡុង នឹងចូលរួមប្រកួតប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតសកល ដែលគ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។ ព្រះនាងម្ចាស់ Ubolratana Rajakanya ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Thai Raksa Chart ត្រូវបានទទួលស្គាល់ពីនាយករដ្ឋមន្ត្រីថៃលោក ប្រយុទ្ធ ចាន់អូចា។ ព្រះនាងម្ចាស់ គឺជាបុត្រីច្បងនៃអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត  និងម្ចាស់ក្សត្រី សិរីគិត (Sirikit)។ ប៉ុន្តែព្រះនាងបានបោះបង់ចោលតួនាទីជារាជ្យវង្សរបស់ខ្លួន កាលពីឆ្នាំ១៩៧២ ដើម្បីទៅរៀបការជាមួយជនជាតិអាម៉េរិកម្នាក់ ដូច្នេះព្រះនាងគ្មានសិទ្ធិនៅក្នុងការទទួលរាជសម្បត្តិនោះឡើយ៕ធ.ដ

  • ដូណាល់ ត្រាំ៖ គ្មានឡើយកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង នៅមុនថ្ងៃផុតកំណត់ចរចាពាណិជ្ជកម្ម

    ដូណាល់ ត្រាំ៖ គ្មានឡើយកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង នៅមុនថ្ងៃផុតកំណត់ចរចាពាណិជ្ជកម្ម

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានថ្លែងថា រូបលោកមិនរំពឹងថា នឹងជួបសមភាគីចិនលោក ស៊ី ជីនពីង មុនពេលកំណត់ថ្ងៃទី០១ ខែមីនាខាងមុខ ក្នុងការចរចាសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនោះទេ។ ប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា ដំណោះស្រាយចុងក្រោយនៃជម្លោះពាណិជ្ជកម្មនេះ នឹងពឹងផ្អែកលើកិច្ចប្រជុំរបស់លោក និងលោក ស៊ី ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ ទន្ទឹមគ្នានេះ មានការរំពឹងទុកថា លោក ត្រាំ នឹងជួបមេដឹកនាំចិន បន្ទាប់ពីលោកធ្វើដំណើរទៅកាន់វៀតណាមនៅចុងខែកុម្ភៈនេះ សម្រាប់កិច្ចប្រជុំកំពូលមួយជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មនេះដែរ តំណាងពាណិជ្ជកម្មអាម៉េរិកលោក Robert Lighthizer និងរដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាម៉េរិក លោក Steven Mnuchin គ្រោងនឹងធ្វើដំណើរទៅប្រទេសចិននាសប្តាហ៍ក្រោយនេះ ដើម្បីបន្តកិច្ចចរចាពាណិជ្ជកម្មលើកទីបី ខណៈកាលពីសប្តាហ៍មុន លោក ត្រាំ និងមន្ត្រីចិនបានសម្តែងសុទិដ្ឋិនិយមក្នុងអំឡុងកិច្ចចរចាលើកទីពីរនៅទីក្រុងវ៉ាស៊ីនតោន ស្តីពីឱកាសនៃការធ្វើកិច្ចព្រមព្រៀង ប៉ុន្តែពួកគេបានចេញសេចក្តីលម្អិតតិចតួចប៉ុណ្ណោះ អំពីវឌ្ឍនភាពក្នុងកិច្ចចរចានេះ៕ធ.ដ

  • សារព័ត៌មានសហរដ្ឋអាម៉េរិកផ្សាយថា នៅចុងខែមេសា ឆ្នាំនេះ កងកម្លំាងអាម៉េរិកទាំងអស់នឹងត្រូវដកចេញពីប្រទេសស៊ីរី

    សារព័ត៌មានសហរដ្ឋអាម៉េរិកផ្សាយថា នៅចុងខែមេសា ឆ្នាំនេះ កងកម្លំាងអាម៉េរិកទាំងអស់នឹងត្រូវដកចេញពីប្រទេសស៊ីរី

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មានអាម៉េរិក Wall Street Journal បានធ្វើសេចក្ដីរាយការណ៍មួយ ដោយផ្អែកលើប្រភពដែលទទួលបានពីមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ បានឱ្យដឹងថា កងទ័ពអាម៉េរិកទាំងអស់ នៅចុងខែមេសាខាងមុខនេះ នឹងត្រូវដកចេញពីប្រទេសស៊ីរី បើទោះជាមានការព្រមានថា ចំណាត់ការនេះ អាចនឹងធ្វើឱ្យក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ប្រមូលកម្លាំងជាថ្មីឡើងវិញ។ កាលពីខែធ្នូ ឆ្នាំ២០១៨ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងកងទ័ពអាម៉េរិកប្រមាណ២,០០០នាក់ចេញពីទឹកដីស៊ីរី ដោយសារតែក្រុម ជ្រុលនិយមរដ្ឋអ៊ីស្លាម ISIS ត្រូវបានកម្ចាត់ទាំងស្រុងហើយ។ យ៉ាងណាមិញ ការសម្រេចចិត្តនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សម្ព័ន្ធមិត្តមួយចំនួន ដែលបានចូលរួមក្នុងក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាម៉េរិក ខណៈអ្នកជំនាញជាច្រើនព្រមានថា ពួកភេវរករដ៏ព្រៃផ្សៃនេះ នឹងកកើតឡើងជាថ្មី បន្ទាប់ពីកងទ័ពអាម៉េរិកត្រូវបានដកចេញពីស៊ីរី៕ធ.ដ

  • អ៊ីរ៉ង់សម្ងែងមីស៊ីលឆ្លងទ្វីបថ្មីរបស់ខ្លួន ដែលមានសមត្ថភាពបាញ់បានចម្ងាយ១,០០០គីឡូម៉ែត្រ

    អ៊ីរ៉ង់សម្ងែងមីស៊ីលឆ្លងទ្វីបថ្មីរបស់ខ្លួន ដែលមានសមត្ថភាពបាញ់បានចម្ងាយ១,០០០គីឡូម៉ែត្រ

    អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថា មីស៊ីលឆ្លងទ្វីបថ្មី ដែលមានរយៈចម្ងាយ១,០០០គីឡូម៉ែត្រ នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ត្រូវបានកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បើកបង្ហាញជាផ្លូវការ។ មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ លោក Amirali Hajizadeh បាននិយាថា មីស៊ីល Dezful នេះ ត្រូវបានអភិវឌ្ឍន៍កាន់តែទំនើបចេញពីមីស៊ីល Zolfaghar ដែលមានរយៈចម្ងាយ៧០០គីឡូម៉ែត្រ។ មីស៊ីលថ្មីនេះ ត្រូវបានបញ្ចេញឲ្យដឹង បន្ទាប់ពីអ៊ីរ៉ង់ បានអះអាងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ខ្លួនបានបាញ់សាកល្បងមីស៊ីលថ្មី Hoveizeh ដែលមានរយៈចម្ងាយ១,៣៥០គីឡូម៉ែត្រដោយជោគជ័យ។ គួរបញ្ជាក់ថា នេះជាការបង្ហាញកម្លាំងយោធាចុងក្រោយបំផុតរបស់កងទ័ពនៃប្រទេសអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់ប្រារព្ធខួបលើកទី៤០នៃបដិវត្តន៍អ៊ីស្លាមនេះ ដោយចំពេលមានភាពតានតឹងខ្លាំងឡើងជាមួយសហរដ្ឋអាម៉េរិក៕ធ.ដ