Category: ព័ត៌មានអន្តរជាតិ

  • ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan លុបចោលគម្រោងបង្កើតរោងចក្រដំឡើងនៅអង់គ្លេស ពាក់ព័ន្ធនឹងការចាកចេញពីអឺរ៉ុប

    ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan លុបចោលគម្រោងបង្កើតរោងចក្រដំឡើងនៅអង់គ្លេស ពាក់ព័ន្ធនឹងការចាកចេញពីអឺរ៉ុប

    ជប៉ុន៖ ដោយសារតែគម្រោងចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការឆាប់ៗខាងមុខនោះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំនៅប្រទេសជប៉ុន Nissan បានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងលុបចោលគម្រោងស្ថាបនារៀងចក្រដំឡើងរថយន្តរបស់ខ្លួន នៅប្រទេសអង់គ្លេស បើទោះបីជាអង់គ្លេសប្រកាសធានាពីស្ថិរភាពវិនិយោគក៏ដោយចុះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។ ប្រធានក្រុមហ៊ុន Nissan ប្រចាំអឺរ៉ុប លោក Gianluca de Ficchy បាននិយាយថា ការសម្រេចនេះធ្វើឡើង ខណៈដែលភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ ជុំវិញទំនាក់ទំនងអនាគតរបស់អង់គ្លេសជាមួយអឺរ៉ុប ដែលមិនអំណោយផលល្អសម្រាប់ក្រុមហ៊ុនរបស់លោក នាពេលអនាគត។ យ៉ាងណាក៏ដោយ លោកជឿជាក់ថា ការសម្រេចនេះនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ដៃគូ និងបណ្តាញក្រុមហ៊ុននៅអង់គ្លេស កម្លាំងរបស់ក្រុមហ៊ុនមានទំនុកចិត្តពេញលេញ នៅទីក្រុងសាន់ឌឺឡែន។គួររម្លឹកថា ក្រុមហ៊ុន Nissan បានប្រកាសពីផែនការស្ថាបនារោងចក្រដំឡើងរថយន្តប្រភេទ X-Trail SUV នៅទីក្រុងសាន់ឌឺឡែន ប្រទេសអង់គ្លេស កាលពីឆ្នាំ២០១៦៕ធ.ដ

  • លោក ដូណាល់ ត្រាំ បង្ហើបថា ខ្លួនធ្លាប់ច្រានចោលសំណើសុំជួបគ្នារបស់ប្រធានាធិបតីវេណេស៊ុយអេឡា

    លោក ដូណាល់ ត្រាំ បង្ហើបថា ខ្លួនធ្លាប់ច្រានចោលសំណើសុំជួបគ្នារបស់ប្រធានាធិបតីវេណេស៊ុយអេឡា

    សហរដ្ឋអាម៉េរិក៖ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាម៉េរិក CBS News លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងទៀតថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់បានស្នើមកលោកសុំជួបមុខគ្នា ក៏ប៉ុន្តែត្រូវលោកបដិសេធ។ នាឱកាសនោះដែរ លោក បានគូសបញ្ជាក់ថា ការបញ្ជូនកម្លាំងយោធាទៅកាន់វេណេស៊ុយអេឡា នៅតែជាជម្រើសមួយដដែល សម្រាប់វិបត្តិដ៏តានតឹងផ្នែកនយោបាយនៅក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះ។ ជាការឆ្លើយតបវិញនោះ អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស បាននិយាយថា ប្រទេសរបស់លោកស្រីបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទប់ទល់នឹងការឈ្លានពានទាំងឡាយពីសំណាក់បរទេស បន្ទាប់ពី លោក ដូណាល់ ត្រាំ បានអះអាងជាសាធារណៈថា ការប្រើប្រាស់កម្លាំងយោធា គឺជាជម្រើសសម្រាប់វិបត្តិនៅវេណេស៊ុយអេឡា៕ធ.ដ

  • ដូណាល់ ត្រាំ៖ បើក្រុមភេវរករ ISIS ងើបឡើងវិញ សហរដ្ឋអាម៉េរិកនឹងបញ្ជូនកងទ័ពឲ្យត្រឡប់ទៅកាន់ស៊ីរី និងអាហ្វហ្កានីស្ថាន

    ដូណាល់ ត្រាំ៖ បើក្រុមភេវរករ ISIS ងើបឡើងវិញ សហរដ្ឋអាម៉េរិកនឹងបញ្ជូនកងទ័ពឲ្យត្រឡប់ទៅកាន់ស៊ីរី និងអាហ្វហ្កានីស្ថាន

    សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS និងក្រុមភេរវករដទៃទៀតៗអាចមានឱកាសប្រមូលផ្តុំកម្លាំងពួកគេឡើងវិញនៅស៊ីរី និងអាហ្វហ្កានីស្ថាន ប្រសិនបើលោកដក ឬក៏កាត់បន្ថយចំនួនកងទ័ពនៅក្នុងប្រទេសទាំងពីរនេះ។ យ៉ាងណាមិញ ប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានថ្លែងអះអាងដែរថា រូបលោកនឹងធ្វើការបញ្ជូនយោធាអាម៉េរិកត្រឡប់ទៅកាន់ប្រទេសទាំងពីរនេះវិញភ្លាមៗ បើសិនរឿងនេះកើតឡើងពិតមែននោះ។ សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ សេចក្តីរាយការណ៍របស់ CNN របស់បានឱ្យដឹងថា ក្រសួងការពារជាតិអាម៉េរិកជឿជាក់ថា ក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS អាចនឹងងើបឡើងវិញ ហើយដណ្តើមកាន់កាប់ដែនដីនៅក្នុងប្រទេសស៊ីរី ដោយប្រើពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះ ប្រសិនបើអាម៉េរិកមិនបន្តរក្សាសម្ពាធយោធាលើក្រុមភេរវករនេះទេនោះ៕ធ.ដ

  • កងកម្លាំងប្រមាណ៣,៧៥០នាក់បន្ថែមទៀត ត្រូវបានមន្ទីរបញ្ចកោណបញ្ជូនទៅកាន់ព្រំដែនសហរដ្ឋអាម៉េរិកជាប់ប្រទេសម៉ិកស៊ិក

    កងកម្លាំងប្រមាណ៣,៧៥០នាក់បន្ថែមទៀត ត្រូវបានមន្ទីរបញ្ចកោណបញ្ជូនទៅកាន់ព្រំដែនសហរដ្ឋអាម៉េរិកជាប់ប្រទេសម៉ិកស៊ិក

    សហរដ្ឋអាម៉េរិក៖ កងទ័ពបន្ថែមចំនួន៣,៧៥០នាក់ នឹងត្រូវបញ្ជូនទៅកាន់ព្រំដែនអាម៉េរិក និងម៉ិកស៊ិក ដើម្បីរាយបន្លាលួសប្រវែង២៤១គីឡូម៉ែត្រថែមទៀត ក៏ដូចជាផ្តល់ការគាំទ្រផ្សេងៗសម្រាប់ការការពារព្រំដែន និងគយ។ នេះបើតាមប្រភពពីមន្ទីរបញ្ចកោណ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។ ប្រភពដដែលបានឱ្យដឹងថា ការប្រកាសនេះ គឺស្របទៅតាមអ្វីដែលអនុរដ្ឋមន្ត្រីការពារជាតិលោក ផាត់ សាណាហាន បាននិយាយកាលពីសប្តាហ៍មុន នៅពេលគាត់បានផ្តល់ការប៉ាន់ស្មានសម្រាប់ដំណាក់កាលបន្ទាប់ នៃបេសកកម្មយោធាដែលរីកទាំងទំហំ និងប្រវែង។ កន្លងមក លោក សាណាហាន បានលើកឡើងថា កងទ័ពជាច្រើនពាន់នាក់ទៀតនឹងត្រូវបញ្ជូនទៅ ដើម្បីដំឡើងរបាំងខ្សែលួសបន្ថែមទៀត និងផ្តល់នូវប្រព័ន្ធថ្មីនៃការឃ្លាំមើល និងត្រួតពិនិត្យចល័តនៅតាមព្រំដែន។ បើតាមសេចក្តីប្រកាសកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ បានឱ្យដឹងថា បេសកកម្មឃ្លាំមើលចល័តនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣០ខែកញ្ញាឯណោះ៕ធ.ដ

  • ប្រធានាធិបតីរុស្ស៊ីប្រកាសថា នឹងដកប្រទេសចេញពីសន្ធិសញ្ញា INF ប៉ុន្តែទ្វារចរចានៅបើកចំហជានិច្ច

    ប្រធានាធិបតីរុស្ស៊ីប្រកាសថា នឹងដកប្រទេសចេញពីសន្ធិសញ្ញា INF ប៉ុន្តែទ្វារចរចានៅបើកចំហជានិច្ច

    រុស្ស៊ី៖ លោក វ៉្លាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃចុងសប្តាហហ៍មុននេះថា ប្រទេសរបស់លោកនឹងដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម ដែលហៅកាត់ថា INF ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបញ្ជាក់បន្ថែមថា ទីក្រុងម៉ូស្គូនឹងធ្វើតាមគំរូពីសហរដ្ឋអាម៉េរិក ហើយដើរចេញពីសន្ធិសញ្ញា INF ក្នុងរយៈពេល០៦ខែដែរ ក្រោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសកាលពីសប្តាហ៍មុនថា សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមនីតិវិធីនៃការដកខ្លួនពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរនេះ នៅថ្ងៃទី០២ ខែកុម្ភៈ ដែលនឹងត្រូវចំណាយពេលកន្លះឆ្នាំ។ យ៉ាងណាមិញ លោក ពូទីន ក៏បានអះអាងដែរថា ទ្វារសម្រាប់ការចរចានៅតែបើកចំហជានិច្ច តែលោកបានបង្គាប់មិនឲ្យមន្រ្តីរុស្ស៊ីចាប់ផ្តើមការចរចាលើបញ្ហានេះជាមុនឡើយ ដោយត្រូវរង់ចាំរហូតទាល់តែអាម៉េរិកមើលទៅត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមក្នុងកិច្ចសន្ទនាគ្នា៕ធ.ដ

  • យាន Parker Solar Probe របស់អង្គការ NASA បញ្ចប់ការធ្វើដំណើរមួយជុំដំបូង ជុំវិញព្រះអាទិត្យ

    យាន Parker Solar Probe របស់អង្គការ NASA បញ្ចប់ការធ្វើដំណើរមួយជុំដំបូង ជុំវិញព្រះអាទិត្យ

    សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានប្រកាសថា យាន ផាកឃើ សូឡា ប្រប របស់ខ្លួនបានបញ្ចប់ការធ្វើដំណើរមួយជុំដំបូងហើយ ជុំវិញព្រះអាទិត្យ។ ក្នុងរយៈពេល០៧ឆ្នាំនៃការបំពេញបេសកកម្មរបស់ខ្លួន យាន ផាកឃើ សូឡា ប្រប នឹងធ្វើការគោចរជុំវិញព្រះអាទិត្យសរុបចំនួន២៤លើក ដោយជុំចុងក្រោយយានអវកាសនេះ នឹងហោះនៅត្រឹមចម្ងាយតែ០៦លានគីឡូម៉ែត្រប៉ុណ្ណោះពីផ្ទៃ  អណ្តាតភ្លើងរបស់ព្រះអាទិត្យ ។ អង្គការ NASA បានឱ្យដឹងថា យានអវកាស ផាកឃើ សូឡា ប្រប បានចាប់ផ្តើមការគោចរជុំទីពីររបស់វាហើយ ដើម្បីឆ្ពោះទៅកៀកព្រះអាទិត្យបន្ថែមទៀតបន្តិចម្តងៗនៅថ្ងៃទី០៤ ខែមេសាខាងមុខនេះ។ ការទៅក្បែរព្រះអាទិត្យជាលើកទីពីរក្នុងពេលប៉ុន្មានខែខាងមុននេះ ត្រូវបានគេរំពឹងថា យាន ផាកឃើ នឹងទៅដល់ចម្ងាយប្រហែលជា២៤លានគីឡូម៉ែត្រពីផ្កាយរបស់យើង ដែលស្មើនឹងពាក់កណ្តាលនៃរយៈចម្ងាយកំណត់ត្រា ដែលបង្កើតឡើងដំបូងដោយយាន ហ៊ីលីអូស-ធូ កាលពីឆ្នាំ១៩៧៦៕ធ.ដ

  • គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៥ រ៉ិកទ័រវាយប្រហារប្រទេសម៉ិកស៊ិក

    គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៥ រ៉ិកទ័រវាយប្រហារប្រទេសម៉ិកស៊ិក

    ម៉ិកស៊ិក៖ ទីភ្នាក់ងារឧតុនិយមម៉ិកស៊ិកបានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៥ រ៉ិកទ័របានធ្វើការវាយប្រហារទីក្រុងជាប់ព្រំដែន ស៊ីដេដ ហ៊ីដាល់ហ្គោ រដ្ឋ ឈីផាស់ ភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។ មន្រ្តីសេវាឧតុនិយមជាតិ SSN បានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងនៅម៉ោង១០និង១៤នាទីថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) មានចម្ងាយ៣៧គីឡូម៉ែត្រភាគនិរតីទីក្រុង ស៊ីដេដ ហ៊ីដាល់ហ្គោ ដែលជាក្រុងមានទីតំាងនៅព្រំដែនម៉ិកស៊ិក ជាមួយនឹងហ្គាតេម៉ាឡា។ ដំបូងឡើយ មន្រ្តីសេវាឧតុនិយមជាតិ SSN បានរាយការណ៍បឋមថា គ្រោះរញ្ជួយដីខាងលើនេះ មានកម្រិត៦.៦រ៉ិកទ័រ តែក្រោយមកបានទម្លាក់មកនៅត្រឹម៦.៥រ៉ិកទ័រវិញ។ បើតាមការបញ្ជាក់របស់អាជ្ញាធរម៉ិកស៊ិក គ្រោះមហន្តរាយនេះ បានបង្កការញប់ញ័រដល់បណ្តាតំបន់មួយចំនួននៅក្នុងទីក្រុងនៃប្រទេសម៉ិកស៊ិក និងនៅក្នុងរដ្ឋ អក់ហ្សាកា រដ្ឋ ហ្គឺរ៉េរ៉ូ រដ្ឋ ភើផ្លា រដ្ឋ ម៉ិកស៊ិក និងរដ្ឋ វើរ៉េគ្រូស ជាទីដែលប្រជាជនជម្លៀសខ្លួនជាបណ្តោះអាសន្នចេញពីលំនៅដ្ឋាន និងអគារការិយាល័យ៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក អំពាវនាវឲ្យបិទបញ្ចប់នយោបាយលូកលាន់ក្នុងជម្លោះប្រទេសដទៃ

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក អំពាវនាវឲ្យបិទបញ្ចប់នយោបាយលូកលាន់ក្នុងជម្លោះប្រទេសដទៃ

    សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងអះអាងពីបំណងរបស់លោក ក្នុងការបិទបញ្ចប់ការលូកដៃរបស់សហរដ្ឋអាម៉េរិកនៅក្នុងជម្លោះ ឬសង្រ្គាមនានានៅក្រៅប្រទេស នាអំឡុងពេលលោកថ្លែងសុន្ទរកថានៅចំពោះមុខសភានាសប្ដាហ៍ក្រោយនេះ។ មន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា ដើម្បីការពារសន្តិសុខជាតិអាម៉េរិក លោកប្រធា នាធិបតី ដូណាល់ ត្រាំ នឹងធ្វើបច្ចុប្បន្នភាពទៅកាន់សភាជាតិស្ដីពីគោលនយោបាយការបរទេស និងយោធារបស់លោកនៅជុំវិញពិភពលោក។ មន្រ្តីដដែលនេះ បានឱ្យដឹងទៀតថា នាឱកាសនោះដែរ លោក ដូណាល់ ត្រាំ ក៏នឹងធ្វើការអះអាងអំពីការប្ដេជ្ញាចិត្តរបស់លោក ក្នុងការការពារផលប្រយោជន៍សហរដ្ឋអាម៉េរិក និងបញ្ចប់ការចូលរួមរបស់សហរដ្ឋអាម៉េរិកក្នុងសង្រ្គាមនៅក្រៅប្រទេស៕ធ.ដ

  • មន្ទីរបញ្ចកោណអះអាងថា គ្មានឡើយគម្រោងដាក់ពង្រាយមីស៊ីល ឬប្រព័ន្ធអាវុធនុយក្លេអ៊ែរនៅលើទ្វីបអឺរ៉ុប

    មន្ទីរបញ្ចកោណអះអាងថា គ្មានឡើយគម្រោងដាក់ពង្រាយមីស៊ីល ឬប្រព័ន្ធអាវុធនុយក្លេអ៊ែរនៅលើទ្វីបអឺរ៉ុប

    សហរដ្ឋអាម៉េរិក៖ មន្ត្រីជាន់ខ្ពស់ផ្នែកប្រឹក្សានយោបាយប្រចាំក្រសួងការពារជាតិអាម៉េរិក លោក ដេវីដ ត្រាច់ថិនប៊ឺក បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនគ្មានឡើយគម្រោងដាក់ពង្រាយមីស៊ីល ឬប្រព័ន្ធអាវុធនុយក្លេអ៊ែរនៅលើទឹកដីអឺរ៉ុប បន្ទាប់ពីដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF ជាមួយរុស្ស៊ី។ ការអះអាងរបស់មន្រ្តីជាន់ខ្ពស់របស់ក្រសួងការពារជាតិអាម៉េរិករូបនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសជាផ្លូវការពីនីតិវិធីនៃការដកសហរដ្ឋអាម៉េរិក ចេញពីសន្ធិសញ្ញាកងកម្លំាងនុយក្លេអ៊ែរកម្រិតមធ្យម INF ជាមួយរុស្ស៊ី។ ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា សហរដ្ឋអាម៉េរិកមានបំណងដាក់ពិភពលោកឱ្យក្រោមផលប្រយោជន៍របស់ខ្លួន និងកំពុងរុញច្រានពិភពលោកឱ្យធ្លាក់ចូលការរត់ប្រណាំងសព្វាវុធជាថ្មី តាមរយៈការដកខ្លួនចេញពីសន្ធិសញ្ញា INF។ សូមរំលឹកថា សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាម៉េរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ សំដៅបិទបញ្ចប់សង្រ្គាមត្រជាក់រវាងមហាអំណាចទាំងពីរ។ សន្ធិសញ្ញានេះ បានហាមឃាត់រាល់ការដាក់ពង្រាយ និងផលិតមីស៊ីលបាលិស្ទីកនុយក្លេអ៊ែរ ដែលអាចបាញ់បានរយៈចំងាយពី៤៩៨គីឡូ ម៉ែត្រ ដល់ ៥.៤៧១គីឡូម៉ែត្រឡើងទៅ៕ធ.ដ

  • មេដឹកនាំវេណេស៊ុយអេឡាអំពាវនាវឲ្យបង្កើនការស៊ើបការណ៍សម្ងាត់ ជាពិសេសត្រៀមខ្លួនប្រឆាំងនឹងការធ្វើរដ្ឋប្រហារគ្រប់ទម្រង់ទាំងអស់

    មេដឹកនាំវេណេស៊ុយអេឡាអំពាវនាវឲ្យបង្កើនការស៊ើបការណ៍សម្ងាត់ ជាពិសេសត្រៀមខ្លួនប្រឆាំងនឹងការធ្វើរដ្ឋប្រហារគ្រប់ទម្រង់ទាំងអស់

    វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើការជំរុញឲ្យមានការបង្កើនការស៊ើបការណ៍សម្ងាត់ ខណៈការអំនាវពាវនេះ ធ្វើឡើងក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកងកុម្ម៉ង់ដូពិសេសជាតិ (GNB) នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានសង្កត់ធ្ងន់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ទាំងអស់គួរតែត្រៀមខ្លួនជានិច្ច ដើម្បីប្រឆាំងនឹងភេរវកម្ម ជាពិសេសការធ្វើរដ្ឋប្រហារ ព្រមទាំងបទឧក្រិដ្ឋគ្រប់ទម្រង់ទាំងអស់។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានយោធាជាច្រើននាពេលថ្មីៗនេះ ស្របពេលដែលការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នឹងត្រូវប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ៕ធ.ដ