Category: ព័ត៌មានអន្តរជាតិ

  • ហេតុការណ៍បាក់ទំបន់ទឹកនៅប្រទេសប្រេស៊ីល បណ្តាលឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួនជិត៣០០នាក់

    ហេតុការណ៍បាក់ទំបន់ទឹកនៅប្រទេសប្រេស៊ីល បណ្តាលឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួនជិត៣០០នាក់

    ប្រេស៊ីល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិតបានកើនឡើងដល់៥០នាក់ និងច្រើនជាង២០០នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន ដោយសារតែសោកនាដកម្មបាក់ទំនប់ទឹកនៅតំបន់ជីករ៉ែមួយកន្លែង ក្នុងរដ្ឋ មីណាស់ ហ្គែរ៉េស។ ជុំវិញមូលហេតុដែលបង្កឲ្យទំនប់ទឹកនៃតំបន់ជីករ៉ែនេះត្រូវបាក់នោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ព្រោះអាជ្ញាធរប្រេស៊ីលកំពុងតែព្យាយាមស្វែងរកមនុស្សបាត់ខ្លួន ប៉ុន្តែក្រុមហ៊ុន វ៉ាល់ សា (Vale SA) អាចនឹងក្លាយជាអ្នកទទួលខុសត្រូវធំ ចំពោះគ្រោះមហន្តរាយនេះ។ ទំនប់ទឹកនៅតំបន់ជីករ៉ែក្នុងរដ្ឋខាងលើនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរុករករ៉ែមានឈ្មោះថា វ៉ាល់ សា (Vale SA) បានបាក់កាលពីយប់ថ្ងៃសុក្រម្សិលមិញ (ម៉ោងក្នុងតំបន់) ស្របពេលដែលមនុស្ស៤២៧នាក់កំពុងស្ថិតនៅជុំវិញតំបន់នោះ។ បន្ទាប់ពីកើតហេតុ មនុស្សជាង៥០នាក់ត្រូវបានអាជ្ញាធរប្រេស៊ីលអះអាងថា បានស្លាប់ ហើយច្រើនជាង១០០នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល រីឯមនុស្សជាង២០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ ៕

  • ការបិទទ្វាររដ្ឋាភិបាលសហរដ្ឋអាម៉េរិកឈានដល់ថ្ងៃទី៣៤ហើយ ក្រោយសេចក្តីព្រាងច្បាប់នានាត្រូវបរាជ័យទាំងអស់

    ការបិទទ្វាររដ្ឋាភិបាលសហរដ្ឋអាម៉េរិកឈានដល់ថ្ងៃទី៣៤ហើយ ក្រោយសេចក្តីព្រាងច្បាប់នានាត្រូវបរាជ័យទាំងអស់

    សហរដ្ឋអាម៉េរិក៖ សេចក្តីព្រាងច្បាប់មួយដែលគាំទ្រដោយបក្សប្រជាធិបតេយ្យ និងមានគោលដៅផ្តល់ថវិកាទ្រទ្រង់ដល់ស្ថាប័នរដ្ឋឡើងវិញ ជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី០៨ ខែកុម្ភៈនោះ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន៥២សំឡេងទល់នឹងប្រឆាំងចំនួន ៤៤សំឡេងក្នុងព្រឹទ្ធសភា។ រីឯសេចក្តីព្រាងច្បាប់មួយទៀតដែលគាំទ្រដោយសេតវិមាន និងរួមមាននូវប្រាក់ជាង៥ពាន់លានដុល្លារ សម្រាប់ការសង់ជញ្ជាំងព្រំដែនវិញ ទទួលបានសំឡេងគាំទ្រ៥១សំឡេងទល់នឹងប្រឆាំង៤៧សំឡេង ដែលវាមានន័យថា សេចក្តីព្រាងច្បាប់ទាំងពីរនេះត្រូវបរាជ័យ ព្រោះវាត្រូវការគាំទ្រចាប់ពី៦០សំឡេងឡើងទៅទើបអាចត្រូវអនុម័ត។ មកទល់ពេលនេះ បញ្ហាបិទទ្វាររដ្ឋាភិបាលអាម៉េរិកនៅតែមិនទាន់អាចរកច្រកចេញរួចដដែល បន្ទាប់ពីសេចក្តីព្រាងច្បាប់ចំនួនពីរខាងលើនេះ ដែលមានគោលបំណងដោះស្រាយបញ្ហានេះបានទទួលបរាជ័យ ក្នុងការបោះឆ្នោតសម្រេចនៅឯព្រឹទ្ធសភាអាម៉េរិក នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ៕ម.ន

  • ចិន និងបារំាំងសន្យារឹតបន្តឹតទំនាក់ទំនង ព្រមទំាងលើកកម្ពស់ពហុភាគីនិយម

    ចិន និងបារំាំងសន្យារឹតបន្តឹតទំនាក់ទំនង ព្រមទំាងលើកកម្ពស់ពហុភាគីនិយម

    បារំាង៖ ប្រធានាធិបតីបារំាំងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា ប្រទេសរបស់លោកនឹងធ្វើការរឹតបន្តឹងកិច្ចសហការ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នាជាមួយប្រទេសចិន ទំាងកិច្ចអន្តរជាតិ និងការធ្វើការងាររួមគ្នាដើម្បីថែរក្សាការពារពហុភាគីនិយម ។ លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងកិច្ចពិភាក្សាមួយនៅឯវិមាន អេលីហ្ស៊េ ជាមួយក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅប្រទេសបារំាង សម្រាប់ការពិគ្រោះយោបល់លើកទី១៨ នៃកិច្ចសន្ទនាជាយុទ្ធសាស្រ្តរវាងចិន និងបារំាង ។ លោក ម៉ាក្រុង បានបញ្ជាក់ថា តាមរយៈទំនាក់ទំនងទ្វេភាគី ប្រទេសទំាងពីរបានបង្កើតនូវកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ក្នុងនោះរួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងថាមពលនុយក្លេអ៊ែរ ព្រមទំាងទីអវកាស ។ ជាមួយគ្នានេះ លោក វ៉ាង បាននិយាយថា ប្រទេសចិននឹងនៅតែបន្តធ្វើការផ្លាស់ប្តូរទៅវិញទៅមកក្នុងកម្រិតខ្ពស់រវាងភាគីទំាងពីរ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃថាមពលនុយក្លេអ៊ែរ និងការច្នៃប្រឌិត ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ៕

  • ហេតុការណ៍ផ្ទុះដ៏កក្រើកមួយត្រូវគេរាយការណ៍ថា កើតឡើងនៅក្បែរស្ថានទូតរុស្ស៊ីក្នុងប្រទេសស៊ីរី

    ហេតុការណ៍ផ្ទុះដ៏កក្រើកមួយត្រូវគេរាយការណ៍ថា កើតឡើងនៅក្បែរស្ថានទូតរុស្ស៊ីក្នុងប្រទេសស៊ីរី

    ស៊ីរី៖ ករណីផ្ទុះដ៏កក្រើកមួយបានកើតឡើងនៅតំបន់មួយកន្លែង ដែលស្ថិតនៅក្បែរស្ថានទូតរុស្ស៊ីប្រចំាទីក្រុងដាម៉ាស់ ប្រទេសស៊ីរី នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ នេះបើតាមយោងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ស៊ីរី ។បើតាមសេចក្តីរាយការណ៍ជំហានដំបូង ហេតុការណ៍ផ្ទុះខាងលើនេះ បង្កឡើងដោយសាររថយន្តមួយគ្រឿងដែលផ្ទុកទៅដោយគ្រឿងផ្ទុះ ។ ប្រភពបន្តថា អគាររដ្ឋាភិបាលជាច្រើន ក្នុងនោះរួមមានស្ថានទូតរុស្ស៊ីផងដែរនោះ បានស្ថិតនៅក្បែរទីតំាងកើតហេតុ ។យ៉ាងណាមិញ សេចក្តីរាយការណ៍អំពីផលប៉ះពាល់ ក៏ដូចជាមនុស្សទទួលរងរបួស ដែលបង្កឡើងនៅក្នុងហេតុការណ៍ផ្ទុះនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ស្របពេលដែលសំណង់អគារមួយចំនួនត្រូវរងការបំផ្លិលផ្លាញ ៕

  • វៀតណាមរំពឹងថា នាំបង្គាចេញឲ្យបានជាង៤ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៩ ខណៈទទួលបានការបន្ថយពន្ធពីអឺរ៉ុប

    វៀតណាមរំពឹងថា នាំបង្គាចេញឲ្យបានជាង៤ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៩ ខណៈទទួលបានការបន្ថយពន្ធពីអឺរ៉ុប

    វៀតណាម៖ ប្រទេសវៀតណាមរំពឹងទុកថា នឹងនាំចេញបង្គាឲ្យបានក្នុងតម្លៃជាង៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩នេះ ខណៈដែលមានអំណោយផលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ សារព័ត៌មាន Vietnamnews បានចេញផ្សាយនៅថ្ងៃសុក្រទី២៥ មករានេះថា ការនាំចេញបង្គារបស់ប្រទេសវៀតណាមត្រូវបានរំពឹងថា នឹងកើនឡើង ក្នុងឆ្នាំ២០១៩នេះ។ ពោលជឿជាក់ថា នឹងមានតម្លៃច្រើនជាង៤ពាន់លានដុល្លារអាម៉េរិក អរគុណដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា នេះបើតាមសមាគមនាំចេញ និងផលិតគ្រឿងសមុទ្ររបស់វៀតណាមហៅកាត់ថា VASEP។ ប្រភពថា ទីផ្សារលក់នឹងកើនឡើងខ្លាំងបំផុតនៅសហគមអឺរ៉ុប ដែលមាន២៨ប្រទេស ជាមួយនឹងការបន្ថយពន្ធ ដោយស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម ត្រូវចូលជាធរមាន ដោយតម្លៃនាំបង្គាទៅអឺរ៉ុបមានប្រមាណ១ពាន់លានដុល្លារអាម៉េរិក។ សមាគមនាំចេញ និងផលិតគ្រឿងសមុទ្ររបស់វៀតណាមបន្ថែមទៀតថា ការនាំចេញបង្គារបស់វៀតណាមកាលពីឆ្នាំ២០១៨ មិនបានសម្រេចតាមការទិសដៅកំណត់ទេ ពោលគឺនាំចេញបានប្រមាណ៣.៥៥ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ ធ្លាក់ចុះ៧.៨ភាគរយ បើធៀបនឹងឆ្នាំ២០១៧៕

  • ក្រុមហ៊ុនជប៉ុន Nissan ជឿជាក់ថា ថៃជាទីតាំងដ៏ល្អក្នុងការផលិតរថយន្តអគ្គិសនីរបស់ខ្លួន សម្រាប់ការនាំចេញ

    ក្រុមហ៊ុនជប៉ុន Nissan ជឿជាក់ថា ថៃជាទីតាំងដ៏ល្អក្នុងការផលិតរថយន្តអគ្គិសនីរបស់ខ្លួន សម្រាប់ការនាំចេញ

    ថៃ៖ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនឈ្មោះថា Nissan កំពុងសម្លឹងឃើញថៃ ជាប្រទេសអំណោយល់ដ៏ធំលំដាប់ទី២ ក្នុងនាំចេញរថយន្តប្រើប្រាស់ថាមពលអគ្គិសនី ដូច្នេះគួរបង្កើនរោងចក្រផលិតរោងចក្រផលិតរថយន្តអគ្គិសនីរបស់ Nissan បន្ថែមនៅប្រទេសថៃ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ថ្មីៗនេះ។ លោក Yutaka Sanada ជាអនុប្រធានក្រុមហ៊ុន Nissan Motor Co ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានិយាយថា ក្រុមហ៊ុននេះកំពុងសម្លឹងឃើញឱកាសក្នុងការបង្កើតរោងចក្រតំឡើងរថយន្តប្រើប្រាស់ថាមពលអគ្គិសនី នៅក្រៅប្រទេសជប៉ុន ហើយកន្លែងដែលចាប់អារម្មណ៍ខ្លាំងនោះ គឺប្រទេសថៃ។ ថ្លែងក្នុងពិធីអបអរសាទរការនាំចេញរថយន្ត Nissan ១លានគ្រឿង នៅកំពង់ផែនៃប្រទេសថៃ ថ្មីៗនេះ លោក Yutaka Sanada បាននិយាយថា «ខ្ញុំជឿជាក់ថា ថៃអាចជាតំបន់ផលិតរថយន្តប្រើប្រាស់ថាមពលអគ្គិសនីទី១ បន្ទាប់ពីជប៉ុន ផលិតសម្រាប់ទាំងការនាំចេញទៅលក់ក្រៅប្រទេស និងទាំងការលក់ក្នុងស្រុក»៕

  • ប្រធានាធិបតីវេណេស៊ុយអេឡាប្រកាសបិទស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួនទាំងអស់នៅសហរដ្ឋអាម៉េរិក

    ប្រធានាធិបតីវេណេស៊ុយអេឡាប្រកាសបិទស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួនទាំងអស់នៅសហរដ្ឋអាម៉េរិក

    វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេចចិត្តបិទស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួនទាំងអស់នៅសហរដ្ឋអាម៉េរិក ហើយថែមទាំងគំរាមថា នឹងមិនចាត់វិធានការប្រឆាំងនឹងមន្ត្រីទូតអាម៉េរិកដែលកំពុងត្រៀមខ្លួនចេញពីទីក្រុងការ៉ាកាស់ឡើយ។ ទន្ទឹមនឹងការសម្រេចចិត្តនេះដែរ លោក ម៉ាឌូរ៉ូ ក៏បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងវ៉ាស៊ីនតោន និងទុកពេល៧២ម៉ោងឱ្យមន្ត្រីទូតអាម៉េរិកទាំងអស់ ចាកចេញពីវេណេស៊ុយអេឡា ដោយចោទថា អាម៉េរិកកំពុងព្យាយាមញុះញង់ឱ្យមានរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក តាមរយៈការប្រើប្រាស់គណបក្សប្រឆាំងជាឧបករណ៍។ យ៉ាងណាមិញ បើតាមសម្តីរបស់ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានបញ្ជាក់ថា លោកបានសម្រេចចិត្តបិទស្ថានទូត និងស្ថានកុងស៊ុលទាំងអស់របស់វេណេស៊ុយអេឡានៅសហរដ្ឋអាម៉េរិក ហើយថា លោកក៏បានព្រមព្រៀងគ្នាជាមួយម៉ិកស៊ិក និងអ៊ុយរ៉ាហ្កាយផងដែរ ក្នុងការជំរុញឲ្យមានកិច្ចសន្ទនាមួយឡើង៕

  • ចិន និងកូរ៉េខាងត្បូងសហការគ្នាស្វែងរកប្រព័ន្ធព្រមានស្ដីពីបញ្ហាធូលី ដើម្បីប្រឆាំងនឹងការបំពុលបរិយាកាស

    ចិន និងកូរ៉េខាងត្បូងសហការគ្នាស្វែងរកប្រព័ន្ធព្រមានស្ដីពីបញ្ហាធូលី ដើម្បីប្រឆាំងនឹងការបំពុលបរិយាកាស

    កូរ៉េខាងជើង៖ បើតាមអាជ្ញាធរកូរ៉េខាងត្បូង បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងសេអ៊ូល និងទីក្រុងប៉េកាំង នឹងរួមគ្នាស្វែងរកប្រព័ន្ធព្រមានស្ដីពីបញ្ហាធូលី ស្របពេលមានការប្រឹងប្រែង ដើម្បីប្រឆាំងនឹងការបំពុលបរិយាកាស។ ឆ្លើយតបទៅនឹងបញ្ហានេះដែរ ប្រទេសជិតខាងក៏មានកិច្ចចរចាថ្នាក់ការងារជាច្រើន លើបញ្ហាបរិស្ថានកាលពីដើមសប្តាហ៍នេះផងដែរ ហើយថែមទាំងបានព្រមព្រៀងគ្នាពង្រីកភាពជាដៃគូទ្វេភាគីប្រឆាំងនឹងបញ្ហាធូលី។ គួរបញ្ជាក់ថា ប្រទេសចិនត្រូវបានគេចាត់ទុកថា ជាប្រភពមួយនៃបញ្ហាធូលីដែលកំពុងតែរីកលូតលាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសនៅរដូវរងា និងរដូវផ្ការីកដែលបានផ្តល់ទិសដៅនៃខ្យល់បក់តាមរដូវកាល៕

  • ឆ្លើយតបនឹងការគំរាមរបស់ស៊ីរី អ៊ីស្រាអែលសម្រេចដាក់ពង្រាយប្រព័ន្ធការពារគ្រាប់រ៉ុក្កែតនៅភាគកណ្តាលប្រទេស

    ឆ្លើយតបនឹងការគំរាមរបស់ស៊ីរី អ៊ីស្រាអែលសម្រេចដាក់ពង្រាយប្រព័ន្ធការពារគ្រាប់រ៉ុក្កែតនៅភាគកណ្តាលប្រទេស

    អ៊ីស្រាអែល៖ បើតាមយោធារដ្ឋាភិបាលអ៊ីស្រាអែល បានគូរបញ្ជាក់ថា ប្រព័ន្ធការពារគ្រាប់រ៉ុក្កែត Iron Dome ត្រូវបានដាក់ពង្រាយនៅភាគកណ្តាលប្រទេស ស្របពេលមានភាពតានតឹងបានកើនឡើងនៅតាមព្រំដែន។ ការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់រ៉ុកក្តែតខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយបទនឹងការព្រមានរបស់ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិដែលថា រដ្ឋាភិបាលទីក្រុងដាម៉ាស់អាចនឹងធ្វើការវាយប្រហារទៅលើអាកាសយានដ្ឋាន Ben Gurion ដែលនៅជាយក្រុងតែលអាវីវ ប្រសិនបើស្ថាប័នអន្តរជាតិនេះ នៅតែឱបដៃឈរមើលការវាយប្រហារតាមផ្លូវអាកាសជាដដែលៗរបស់អ៊ីស្រាអែល ទៅលើប្រទេសស៊ីរី។ បើតាមប្រភពពីមន្រ្តីយោធាអ៊ីស្រាអែលមិនបញ្ចេញអត្តសញ្ញាណ ប្រព័ន្ធការពាររ៉ុក្កែតខាងលើនេះ ត្រូវបានដាក់ពង្រាយនៅតំបន់ Gush Dan ដែលជាបេះដូងនៃទីក្រុងតែលអាវីវ។ ជាងនេះទៅទៀតនោះ ប្រព័ន្ធ Iron Dome ក៏ត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប្រព័ន្ធប្រឆាំងគ្រាប់រ៉ុក្កែតដទៃទៀតនៅក្នុងតំបន់ផងដែរ៕

  • រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនរួចរាល់ ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ

    រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនរួចរាល់ ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ

    វៀតណាម៖ ប្រទេសវៀតណាម តាមរយៈក្រសួងការបរទេសរបស់ខ្លួន នៅថ្ងៃព្រហស្បត្តិ៍នេះ បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំលើសមត្ថភាពរបស់ខ្លួន ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ។ ការអះអាងរបស់វៀតណាមបែបនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងសំណួរពាក់ព័ន្ធការបើកកិច្ចប្រជុំកំពូលលើកទីពីរ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនៅអំឡុងចុងខែ កុម្ភៈ ខាងមុខ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ទីតាំង និងពេលវេលាសម្រាប់កិច្ចប្រជុំកំពូលខាងលើនេះ នឹងត្រូវសម្រេចដោយប្រទេសទាំងពីរ ក៏ប៉ុន្តែវៀតណាមរីករាយក្នុងការចូលរួមចំណែកវិជ្ជមាន ដើម្បីលើកកម្ពស់កិច្ចសន្ទនា ព្រមទាំងរក្សាសន្តិសុខ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ៕