Category: ព័ត៌មានអន្តរជាតិ

  • សហរដ្ឋអាម៉េរិកទាត់ចោលការដកមន្រ្តីទូតរបស់ខ្លួនចេញពីវេណេស៊ុយអេឡា បើទោះជាលោក ម៉ាឌូរ៉ូ គំរាមកាត់ផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ

    សហរដ្ឋអាម៉េរិកទាត់ចោលការដកមន្រ្តីទូតរបស់ខ្លួនចេញពីវេណេស៊ុយអេឡា បើទោះជាលោក ម៉ាឌូរ៉ូ គំរាមកាត់ផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានធ្វើការច្រានចោលការដកមន្រ្តីទួតរបស់ខ្លួនចេញពីទីក្រុងការ៉ាកាស់ ហើយថែមទំាងបានប្រកែកនឹងការរិះគន់របស់រដ្ឋាភិបាលវេណេស៊ុយអេឡាដែលថា ចំណងទាក់ទងផ្នែកការទូតជាមួយសហរដ្ឋអាម៉េរិក គឺមិនស្របច្បាប់ និងជាការគំរាមកំហែង ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីល្ងាចថ្ងៃពុធម្សិលមិញ ប្រមុខការទូតអាមេរិករូបនេះ បាននិយាយថា ពួកយើងអំពាវនាវអោយយោធាវេណេស៊ុយអេឡា និងកម្លំាងសន្តិសុខបន្តការការពារទ្រព្យសម្បត្តិ និងសុខសុវត្ថិភាពប្រជាពលរដ្ឋខ្លួនឯង ព្រមទំាងជនជាតិអាម៉េរិក និងជនបរទេសនៅក្នុងវេណេស៊ុយអេឡា ។ លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកនឹងចាត់វិធានការសមស្របភ្លាមៗដើម្បីឆ្លើយតប ចំពោះជនណាដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខនៃបុគ្គលិក និងបេសកកម្មរបស់យើង ។ គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ម៉ៃ ប៉ុមប៉េអូ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ួ បានប្រកាសថា ប្រទេសរបស់លោកនឹងកាត់ផ្តាច់ចំណងការទូតជាមួយសហរដ្ឋអាម៉េរិក ខណៈដែលមេដឹកនំាបក្សប្រឆំាងវេណេស៊ុយអេឡា បានអំពាវនាវឲ្យមានការបំផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទូទាំងផ្ទៃប្រទេសផងដែរ នៅថ្ងៃទី២៣ ខែមករានេះ ដែលត្រូវជាខួបទី៦១ឆ្នាំ នៃការបះបោរទម្លាក់មេដឹកនាំយោធាផ្តាច់ការ លោក ម៉ាក្រូស ពែរែស ជីមែណែស (Macros Perez Jimenez) ៕

  • ថ្នាក់ដឹកនាំប្រទេស និងអ្នកជំនួញធំៗជាង៣ពាន់នាក់មកជួបប្រជុំគ្នានៅស្វីស ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក

    ថ្នាក់ដឹកនាំប្រទេស និងអ្នកជំនួញធំៗជាង៣ពាន់នាក់មកជួបប្រជុំគ្នានៅស្វីស ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក

    ស្វីស៖ ក្រុមមន្ត្រី និងអ្នកជំនួញធំៗ ប្រមាណ៣ពាន់នាក់កំពុងជួបប្រជុំគ្នាំនៅទីក្រុង Davos ប្រទេសស្វីស ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែមករា ឆ្នាំ២០១៩ ដើម្បីជជែកអំពីបញ្ហាសេដ្ឋកិច្ច និងបញ្ហាសកលលោកផ្សេងទៀត ពោលវាគឺជាកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិការសេដ្ឋកិច្ចពិភពលោក។ ក្នុងពិធីបើកកិច្ចប្រជុំ លោក Klaus Schwab ដែលជាស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបាននិយាយថា ប្រទេសទាំងអស់ គឺជាចំណែកមួយនៃសហគមន៍សកលលោក ហើយប្រទេសទាំងអស់មានទំនាក់ទំនងគ្នាទៅវិញទៅមក និងពឹងពាក់គ្នាទៅវិញទៅមក។ ដូច្នេះសកលភាវូបនីយកម្ម គួរតែត្រូវបានយកចិត្តទុកកាន់តែខ្លាំងពីអ្នកគ្រប់គ្នា។ នៅក្នុងយុគ្គសមយ័កាលសកលភាវូនីយកម្មជំនាន់ទី៤នេះ មនុស្សគ្រប់រូបនៅក្នុងសង្គមភាគច្រើនទទួលឥទ្ធិពលពី ដំណើរការផ្លាស់ប្តូរនៃបច្ចេកវិទ្យា។ សូមបញ្ជាក់ថា ក្រៅពីជជែកលើប្រធានបទបច្ចេកវិទ្យា អ្នកចូលទាំងនោះក៏ត្រូវពិភាក្សាអំពីបញ្ហាភាពគម្លាតគ្នារវាងអ្នកមាន និងអ្នកក្រដែរ។ តាមការគ្រោងទុក ដំបូងឡើយ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏នឹងអញ្ជើញចូលរួមវេទិការនេះផងដែរ ប៉ុន្តែក្រោយមកក៏មានព័ត៌មានថា លោកអាចខកខានមិនបានចូលរួម៕ម.ន  

  • ថៃបន្តប្រើប្រាស់ Drone ទប់ស្កាត់ធូលីពុលដែលបានវាយប្រហាររាជធានី-ខេត្តមួយចំនួន ជាង២សប្តាហ៍មកហើយ

    ថៃបន្តប្រើប្រាស់ Drone ទប់ស្កាត់ធូលីពុលដែលបានវាយប្រហាររាជធានី-ខេត្តមួយចំនួន ជាង២សប្តាហ៍មកហើយ

    ថៃ៖ អាជ្ញាធរថៃនៅតែបន្តសាកល្បងប្រើប្រាស់ Drone ឬយន្តហោះគ្មានមនុស្សបើកដើម្បីទប់ស្កាត់អព្ទ និងធូលីពុល កម្រិត PM2.5 ដែលបានគ្របដណ្ដប់លើទីក្រុងបាងកក និងខេត្តជុំវិញនោះ អស់រយៈពេលជាងពីរសប្ដាហ៍មកហើយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីម្សិលមិញ។ នាយកវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិដែលកំពុងធ្វើការជាមួយស្ថាប័នរដ្ឋ និងទីភ្នាក់ងារសាធារណៈផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលនេះ បានឲ្យដឹងថា Drone ១២គ្រឿងដែលផ្ដល់ដោយស្ថាប័នរដ្ឋ និងឯកជន នឹងត្រូវបានប្រើសាកល្បងក្នុងបេសកកម្មបាញ់ទឹកនៅកម្ពស់២៥ម៉ែត្រពីដី រយៈពេលពី៣០-៤០នាទី។ ប្រសិនបើលទ្ធផលល្អ នៅសប្ដាហ៍នេះ យន្តហោះគ្មានមនុស្សបើកនឹងត្រូវពង្រីកការដាក់ពង្រាយថែមទៀតផងដែរ។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានប្រកាសថា ការសាកល្បងខាងលើ គឺទទួលបានជោគជ័យ៕

  • ក្រុមហ៊ុនដ៏ធំមួយនៅរុស្ស៊ីស្នើឲ្យយកដុំមាសជំនួសលុយដុល្លារអាម៉េរិក សម្រាប់ការវិនិយោគ

    ក្រុមហ៊ុនដ៏ធំមួយនៅរុស្ស៊ីស្នើឲ្យយកដុំមាសជំនួសលុយដុល្លារអាម៉េរិក សម្រាប់ការវិនិយោគ

    រុស្ស៊ី៖ រុស្ស៊ីគួរតែប្រើប្រាស់មាសជំនួសឲ្យលុយដុល្លារអាម៉េរិក សម្រាប់ការវិនិយោគ នេះបើតាមការស្នើសុំរបស់ក្រុមហ៊ុនដ៏ធំមួយរបស់រុស្ស៊ី លើជំនួញប្តូររូបិយវត្ថុ ចេញផ្សាយដោយសារព័ត៌មាន RT កាលពីម្សិលមិញ។ លោក Alexander Afanasiev នាយកប្រតិបត្តិនៃក្រុម Moscow Exchange បាននិយាយថា ដុំមាសរបស់រុស្ស៊ី អាចនឹងក្លាយជាជម្រើសថ្មីមួយសម្រាប់ជំនួសឲ្យការប្រើប្រាស់លុយដុល្លារក្នុងការវិនិយោគ។ លោកថា «យើងគួរតែចាប់ផ្ដើមផ្ដល់ជម្រើសជំនួសលុយដុល្លារជាការប្ដូរមកប្រើមាសរបស់រុស្ស៊ីវិញសម្រាប់ការវិនិយោគ។ មានអ្នកវិនិយោគធំៗមួយចំនួន បានទិញលុយដុល្លារ និងទុកវានៅក្រោមខ្នើយ ដែលវាមិនមានសុវត្ថិភាពនោះទេ។» សូមបញ្ជាក់ថា រុស្ស៊ីជាប្រទេសផលិតមាសធំជាងគេបំផុតទី៣ក្នុងពិភពលោក។ កាលពីឆ្នាំ២០១៧ រុស្ស៊ីបានបង្កើនការផលិតរបស់ខ្លួនជាង២៦៥តោន គិតចាប់ពីខែមករាដល់ខែតុលា៕

  • រថយន្ត Volvo ជាង២សែនគ្រឿងត្រូវប្រមូលមកជួសជុលវិញជាបន្ទាន់ លើបញ្ហាលិចប្រេង

    រថយន្ត Volvo ជាង២សែនគ្រឿងត្រូវប្រមូលមកជួសជុលវិញជាបន្ទាន់ លើបញ្ហាលិចប្រេង

    ចិន៖ រថយន្តម៉ាក Volvo របស់ក្រុមហ៊ុន Zhejiang Geely Holding Group នៅប្រទេសចិនត្រូវបានប្រកាសប្រមូលយមកវិញប្រមាណ២សែនគ្រឿង ក្រោយពេលដាក់លក់លើទីផ្សាររកឃើញថា មានបញ្ហាម៉ាស៊ីន ដែលអាចបង្កឲ្យមានការលិចប្រេង ក្នុងពេលបើកបរ នេះបើតាមការចេញផ្សាយរបស់ Channelnewsasia នៅថ្ងៃទៅទី២៤ មករានេះ។ ក្រុមហ៊ុនស៊ុយអែតមួយនេះបាននិយាយថា រថយន្តដែលត្រូវប្រមូលមកជួសជុលវិញ មានប្រមាណ២១៩០០០គ្រឿង មាន១១ម៉ូឌែលផ្សេងៗគ្នា ផលិតក្នុងឆ្នាំ២០១៥ និង២០១៦ ដោយទីផ្សារលក់រថយន្តប្រភេទនេះច្រើនជាងគេ មាននៅប្រទេសស៊ុយអែត អង់គ្លេស និងអាល្លឺម៉ង់។ អ្នកនាំពាក្យក្រុមហ៊ុនមិនបញ្ជាក់ពីតម្លៃការជួសជុលឡើងវិញ ចំពោះការរថយន្តទាំងជាង២សែនគ្រឿងនេះទេ។ ក្រុមហ៊ុនធ្លាប់បានប្រកាសប្រមូលមកវិញចុងក្រោយ កាលពីឆ្នាំ២០០៤ ប្រមាណ៤៦០០០០គ្រឿង ដើម្បីជួសជុលលើបញ្ហាប្រព័ន្ធភ្លើង។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Volvo មានរោងចក្រដំឡើងរថយន្តប្រមាណ៩កន្លែង នៅក្នុងទ្វីបអាស៊ី ក្នុងនោះ កម្ពុជា ក៏ជាទីផ្សារលក់មួយផងដែរ៕

  • មេដឹកនាំកំពូលកូរ៉េខាងជើងបង្ហាញការពេញចិត្តជាខ្លាំង ក្រោយទទួលបានលិខិតពីប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅមុនជំនួបកំពូលលើកទី២

    មេដឹកនាំកំពូលកូរ៉េខាងជើងបង្ហាញការពេញចិត្តជាខ្លាំង ក្រោយទទួលបានលិខិតពីប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅមុនជំនួបកំពូលលើកទី២

    កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍តនេះថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ក្រោយទទួលបានលិខិតមួយពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅមុនកិច្ចជំនួបកំពូលលើកទី២។ លិខិតនេះត្រូវបានប្រគល់ឱ្យលោក គីម ជុងអ៊ុន ដោយមនុស្សជំនិតរបស់លោក គឺលោក គីម យ៉ុង ឆុល ដែលបានជួបលោក ដូណាល់ ត្រាំ នៅសេតវិមានកាលពីសប្តាហ៍មុន ខណៈប្រទេសទាំងពីរកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលអាចបន្ធូរបន្ថយអរិភាពជាច្រើនទសវត្សរ៍មកនេះ។ យ៉ាងណាមិញ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា លោក គីម បាននិយាយថា រូបលោកជឿជាក់លើការតាំងចិត្តជាវិជ្ជមានរបស់លោក ត្រាំ ប៉ុន្តែព្រមជាមួយគ្នានេះ លោក គីម បានព្រមានដែរថា ប្រទេសរបស់លោកអាចនឹងស្វែងរកយុទ្ធសាស្រ្តថ្មីទៀត ប្រសិនបើសហរដ្ឋអាម៉េរិកបន្តដាក់បន្ថែមទណ្ឌកម្ម និងដាក់សម្ពាធប្រឆាំងនឹងកូរ៉េខាងជើង៕

  • មេដឹកនាំតួកគី និងរុស្ស៊ីធ្វើកិច្ចពិភាក្សាទ្វេភាគី ទាក់ទិនទៅនឹងបញ្ហាប្រទេសស៊ីរី

    មេដឹកនាំតួកគី និងរុស្ស៊ីធ្វើកិច្ចពិភាក្សាទ្វេភាគី ទាក់ទិនទៅនឹងបញ្ហាប្រទេសស៊ីរី

    រុស្ស៊ី៖ ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើកិច្ចពិភាក្សាគ្នាមួយស្តីពីបញ្ហាស៊ីរី នៅក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃពុធសប្តាហ៍នេះ  ដោយតួកគីនិយាយថា ពួកគេនឹងផ្តោតការពិភាក្សាអំពីតំបន់ដែលគេហៅថា តំបន់សន្តិសុខរបស់រដ្ឋាភិបាលក្រុងអង់ការ៉ា នៅភាគខាងជើងនៃប្រទេសស៊ីរី ដែលត្រូវបានស្នើឡើងដោយលោក ដូណាល់ ត្រាំ។ យ៉ាងណាមិញ មេដឹកនាំទាំងពីរមានភាពផ្ទុយគ្នានៃជម្លោះនេះ ដោយរុស្ស៊ីផ្តល់ការគាំទ្រដ៏សំខាន់ដល់រដ្ឋាភិបាលស៊ីរី ខណៈតួកគីបានគាំទ្រក្រុមឧទ្ទាមដែលប្រយុទ្ធនឹងកងទ័ពរបស់លោកប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ។ ទោះបីជាយ៉ាងនេះក្តី ពួកគេបានធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ សម្រាប់ជម្លោះដែលមានរយៈពេល៧ឆ្នាំមកនេះ។ គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងតួកគី បានយល់ព្រមសម្របសម្រួលប្រតិបត្ដិការកងទ័ពជើងគោកនៅស៊ីរី បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីខែមុន ស្តីពីការដកកងទ័ពអាមេរិក២,០០០នាក់ចេញពីប្រទេសស៊ីរី៕

  • អ៊ីស្រាអែលអះអាងថា មានអាវុធទំនើបបំផុត ដែលអាចកម្ទេចរាល់សត្រូវទាំងអស់

    អ៊ីស្រាអែលអះអាងថា មានអាវុធទំនើបបំផុត ដែលអាចកម្ទេចរាល់សត្រូវទាំងអស់

    អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រី ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ថា អ៊ីស្រាអែលមានអាវុធទំនើបៗល្អដាច់គេជាច្រើននៅលើពិភពលោក ដែលអាចបំផ្លាញអ្នកទាំងឡាយចង់សាកល្បងវាយប្រហារលើប្រទេសខ្លួន។ ការព្រមានរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ ធ្វើឡើងនាឱកាសបំពេញទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្ដាលរោងចក្រឧស្សាហកម្មអវកាសអ៊ីស្រាអែល ក្រោយពេលដែលក្រសួងការពារជាតិអ៊ីស្រាអែល បានប្រកាសទទួលជោគជ័យទាំងស្រុង ក្នុងការធ្វើតេស្ដប្រព័ន្ធខែលការពារមីស៊ីល Arrow 3 នៅថ្ងៃអង្គារ៍នេះ។ ទន្ទឹមគ្នានោះដែរ លោក ណឺតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ទៀតថា អ៊ីស្រាអែលនឹងបន្តអភិវឌ្ឍន៍អាវុធទំនើបៗបន្ថែមទៀត ដើម្បីធានាសន្តិសុខ និងប្រជាជនរបស់អ៊ីស្រាអែល៕

  • ឡាវសម្រេចមិនយកពន្ធនាំចូល ចំពោះផលិតផលចំនួន៨,៥៣៦មុខពីបណ្តាប្រទេសអាស៊ាន

    ឡាវសម្រេចមិនយកពន្ធនាំចូល ចំពោះផលិតផលចំនួន៨,៥៣៦មុខពីបណ្តាប្រទេសអាស៊ាន

    ឡាវ៖ ប្រព័ន្ធផ្សព្វផ្សាយឡាវនៅថ្ងៃពុធនេះ បានឱ្យដឹងថា ផលិតផលចំនួន៨,៥៣៦មុខពីបណ្តាប្រទេសអាស៊ាន ត្រូវបានប្រទេសឡាវសម្រេចចិត្តកាត់បន្ថយពន្ធនាំចូលរហូតដល់សូន្យ ដែលនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ ប្រភពបន្ថែមថា ផ្អែកលើរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគឡាវ បានឱ្យដឹងទៀតថា ទំនិញទាំង៨,៥៣៦នេះ គឺស្មើនឹង៨៩ភាគរយនៃទំនិញសរុបដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជី ដែលឡាវធ្វើពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសជាសមាជិកដទៃទៀត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន ឬហៅកាត់ថា ATIGA ។ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន ATIGA ប្រទេសជាសមាជិកនីមួយៗមានសិទ្ធិបង្កើតបញ្ជីផលិតផល ដែលត្រូវអាចរក្សាកម្រិតនៃការយកពន្ធនាំចូល សំដៅបង្ការហានិភ័យនានានៃការធ្លាក់ចុះប្រាក់ចំណូលនៅក្នុងស្រុក។ ចំណែកឯការកាត់បន្ថយពន្ធ គឺមានគោលដៅជួយដល់អ្នកផលិត និងពាណិជ្ជករនៅក្នុងតំបន់ អាចចែកចាយផលិតផលរបស់ពួកគេកាន់តែច្រើនដោយសេរី ព្រមទាំងកាត់បន្ថយការចំណាយលើការប្រតិបត្តិការពាណិជ្ជកម្មផងដែរ៕

  • ការបោះឆ្នោតជាផ្លូវការនៅប្រទេសថៃ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ

    ការបោះឆ្នោតជាផ្លូវការនៅប្រទេសថៃ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ

    ថៃ៖ ការរៀបចំដំណើរការបោះឆ្នោតសកលជាផ្លូវការនៅក្នុងប្រទេសថៃ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យរៀបចំរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន។ បន្ទាប់ពីការចេញព្រះរាជក្រឹត្យនាថ្ងៃពុធនេះ គណៈកម្មការរៀបចំការបោះឆ្នោតថៃ មានរយៈពេល០៥ថ្ងៃ ដើម្បីកំណត់ និងប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត។ ការបោះឆ្នោតសកលនៅប្រទេសថៃ ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅ នៅមុនពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន ដែលនឹងប្រារព្ធឡើងនាអំឡុងដើមខែឧសភាខាងមុខ។ ការបោះឆ្នោតសកលនៅឆ្នាំ២០១៩នេះទៀតសោត នឹងក្លាយជាការបោះឆ្នោតតាមបែបលទ្ធប្រជាធិបតេយ្យលើកដំបូង គិតចាប់តាំងពីរដ្ឋាភិបាលយោធាសព្វថ្ងៃ បានធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៤ ៕