-
កម្ពុជា-ឥណ្ឌូនេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃចំណងការទូតកម្ពុជា-ឥណ្ឌូនេស៊ី

វៀតណាម៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២១០៩ ឆ្លៀតឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី លើកទី១៨ នៅទីក្រុងហាឡុង ប្រទេសវៀតណាម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានជួប ពិភាក្សាទ្វេភាគីជាមួយឯកឧត្តម អារីយ៉ែស យ៉ាសយ៉ា រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ី ដោយបានពិភាក្សាលើការងារជាច្រើន។ កិច្ចពិភាក្សាទទួលបានលទ្ធផលមួយចំនួន រួមមាន៖ ១)ជំរុញឲ្យមានការហោះហើរត្រង់ កម្ពុជា-ឥណ្ឌូនេស៊ី នាពេលខាងមុខ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃចំណងការទូតកម្ពុជា-ឥណ្ឌូនេស៊ី។ ២)ជំរុញការអនុវត្តស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះ កម្ពុជា-ឥណ្ឌូនេស៊ី នាឱកាសនៃកិច្ចប្រជុំទ្វេភាគី គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី Retno LP. Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។ ៣)សម្រេចបង្កើតក្រុមការងារចម្រុះ អនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទេសចរណ៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ៤)ពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយរួមគ្នា ពិនិត្យលទ្ធភាពតភ្ជាប់ទេសចរណ៍បេតិភណ្ឌរវាងប្រទេសទាំង…
-
រុស្ស៊ីអះអាងថា ពិភពលោកនឹងធ្លាក់ជ្រោះនៃសង្គ្រាមត្រជាក់ ដោយសារកម្មវិធីយុទ្ធសាស្ត្រមីស៊ីលរបស់សហរដ្ឋអាម៉េរិក

រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា កម្មវិធីយុទ្ធសាស្ត្រ Missile Defense Review (MDR) របស់សហរដ្ឋអាម៉េរិក គឺជាចេតនាបង្ករឿងដោយផ្ទាល់ ដែលមានគោលដៅបង្កើតការក្ដោបក្ដាប់អំណាចយោធានៅលើពិភពលោក ព្រមទាំងដឹកនាំការធ្វើសមយុទ្ធយោធានៅគ្រប់ទីកន្លែង តាមរយៈការទាត់ចោលការដាក់កំហិតលើការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរ។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងម៉ូស្គូបានចាត់ទុកថា កម្មវិធីយុទ្ធសាស្ត្រ (MDR) របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននេះដែរ គឺជាចេតនាបង្ករឿងដោយបើកចំហ ហើយថា វាមានតែបង្កឲ្យមានការរត់ប្រណំាងសព្វាវុធនៃសង្រ្គាមត្រជាក់ផ្ទុះឡើងជាថ្មីតែប៉ុណ្ណោះ។ ប្រតិកម្មរបស់ប្រទេសរុស្ស៊ីត្រូវបានធ្វើឡើង ក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បានចេញផ្សាយនូវយុទ្ធសាស្ត្រ Missile Defense Review (MDR) ដែលមានគោលដៅពង្រឹង និងពង្រីកការដាក់ពង្រាយមីស៊ីលរបស់សហរដ្ឋអាម៉េរិកនៅទូទាំងពិភពលោក៕ម.ន
-
សេតវិមាន៖ កិច្ចប្រជុំកំពូលរវាងមេដឹកនំាសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង លើកទី០២ នឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈខាងមុខ

សហរដ្ឋអាម៉េរិក៖ សេតវិមានបានលើកឡើងថា ជំនួបកំពូលជាលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅនៅចុងខែកុម្ភៈខាងមុខ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថា វៀតណាមអាចនឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលនេះ។ ការប្រកាសរបស់សេតវិមាននេះដែរ បានកើតឡើងក្រោយលោក ដូណាល់ ត្រាំ បានជួបជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងលោក គីម យ៉ុង ចុល នៅឯសេតវិមានក្នុងថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ។ នាឱកាសនោះដែរ លោក គីម យ៉ុង ចុល ក៏បានប្រគល់សំបុត្រមួយច្បាប់របស់ប្រមុខដឹកនាំកំពូលរបស់ខ្លួនឱ្យ លោក ត្រាំ ដោយផ្ទាល់ដៃផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយពីខ្លឹមសារនៅក្នុងសំបុត្រនេះនៅឡើយទេ។ សូមបញ្ជាក់ថា បើតាមសារព័ត៌មានអាម៉េរិកជាច្រើននោះ កិច្ចប្រជុំកំពូលជាលើកទី២រវាងមេដឹកនាំអាម៉េរិក និងកូរ៉េខាងជើង ទំនងជាធ្វើឡើងនៅក្នុងទីក្រុងហាណូយ ស្របពេលលេចឮព័ត៌មានមួយចំនួនថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម នៅក្រោយបុណ្យចូលឆ្នាំចិននេះ៕ម.ន
-
សិង្ហបុរីគ្រោងបញ្ជាទិញយន្តហោះពិឃាត F-35 របស់សហរដ្ឋអាម៉េរិក សំដៅលើកកម្ពស់សមត្ថភាពការពារជាតិ

សិង្ហបុរី៖ រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី លោក Ng Eng Hen បានថ្លែងនៅថ្ងៃសុក្រនេះថា យន្តហោះចម្បាំងជំនាន់ថ្មី F-35 របស់ក្រុមហ៊ុនអាម៉េរិក Lockheed Martin គឺសក្តិសមជាងគេបំផុត ដើម្បីយកមកប្រើប្រាស់ជំនួសយន្តហោះចម្បាំងធុន F-16 របស់សង្ហិបុរី ហើយថា នឹងទិញប៉ុន្មានគ្រឿងដំបូងសម្រាប់ការវាយតម្លៃស្ទាបស្ទង់មើលជាមុនសិន។ សម្រាប់កងយន្តហោះចម្បាំង F-16 ប្រមាណជា៦០គ្រឿងរបស់សិង្ហបុរីនាពេលបច្ចុប្បន្ន ដែលបានដាក់ឲ្យធ្វើប្រតិបត្តិការជាលើកដំបូងកាលពីឆ្នាំ១៩៩៨នោះ នឹងត្រូវចូលនិវត្តន៍ក្រោយឆ្នាំ២០៣០ខាងមុខ ។ បើតាមរដ្ឋមន្រ្តីការពារជាតិសិង្ហបុរី ស្ថាប័នពាក់ព័ន្ធរបស់សិង្ហបុរី នឹងចាប់ផ្តើមធ្វើការទាក់ទងទៅភាគីសហរដ្ឋអាម៉េរិក ប៉ុន្តែវាអាចចំណាយពេលពី៩ទៅ១២ខែ ដើម្បីសម្រេចនូវការកំណត់លក្ខខណ្ឌផ្សេងៗនៅក្នុងកិច្ចព្រមព្រៀង។ សូមបញ្ជាក់ថា ក្នុងចំណោមចំណូលសរុបដែលក្រុមហ៊ុន Lockheed Martin រកបាន គឺមួយភាគបួនបានមកពីការលក់យន្តហោះចម្បាំង F-35 ក្នុងនោះយន្តហោះចម្បាំង F-35A ដែលមានការពេញនិយមជាទូទៅជាងគេ មានតម្លៃប្រហែល៩០លានដុល្លារអាម៉េរិកក្នុងមួយគ្រឿង ប៉ុន្តែសិង្ហបុរីត្រូវមតិភាគច្រើនជឿជាក់ថា ចាប់អារម្មណ៍លើយន្តហោះពិឃាដ F-35B ជាង ដែលអាចហោះហើរចេញពីផ្លូវមានប្រវែងខ្លី និងចុះចតត្រង់ស្មើដូចឧទ្ធម្ភាគចក្របាន ប៉ុន្តែថ្លៃជាង F-35A ៕ម.ន
-
ជប៉ុនទទួលជោគជ័យក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតថ្មីផ្ទុកផ្កាយរណបសរុប៧គ្រឿង ទៅកាន់គន្លងតារាវិថី

ជប៉ុន៖ រដ្ឋាភិបាលក្រុងតូក្យូបានបាញ់បង្ហោះរ៉ុក្កែត Epsilon-4 នៅក្នុងថ្ងៃសុក្រនេះ ដោយវាបាននាំយកផ្កាយរណបតូចៗចំនួន០៧គ្រឿង ចេញពីមជ្ឈមណ្ឌលអវកាស Uchinoura ស្ថិតនៅក្នុងខេត្ត Kagoshima ភាគនិរតីប្រទេស ឡើងទៅកាន់គន្លងតារាវិថីប្រកបដោយជោគជ័យ ក្នុងនោះមានមួយគ្រឿងអាចបង្កើតព្រឹត្តិការណ៍ទេពច្យុតសិប្បនិម្មិតបាន។ នេះគឺជាការបាញ់បង្ហោះផ្កាយលើកចុងក្រោយបំផុតរបស់ជប៉ុន និងត្រូវបានធ្វើឡើងបន្ទាប់ពីមានការដាក់ចេញនូវវិធានការថ្មីមួយដែលជំរុញឱ្យមានការអភិវឌ្ឍ សកម្មភាពនៅទីអវកាស ដោយមានការចូលរួមពីវិស័យឯកជន ខណៈការបាញ់បង្ហោះនេះដែរ ក៏ជាលើកដំបូងដែលគ្រាប់រ៉ុក្កែតប្រភេទ Epsilon ដឹកជញ្ជូនផ្កាយរណបច្រើនគ្រឿង។ គួរបញ្ជាក់ថា ផ្កាយរណបទាំង០៧គ្រឿងខាងលើ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជន និងសាកលវិទ្យាល័យ១០ផ្សេងៗពីគ្នា ហើយទីភ្នាក់ងារអវកាសជប៉ុន ក៏បានទទួលស្គាល់ដែរថា គ្រាប់រ៉ុក្កែត Epsilon-4 បានយកផ្កាយរណបទំាងនេះទៅកាន់គន្លងផែនដីដោយជោគជ័យ ក្នុងរយៈពេល៥០នាទីប៉ុណ្ណោះ បន្ទាប់ពីបានចេញនៅរយៈកម្ពស់៥១៤គីឡូម៉ែត្រពីផ្ទៃផែនដី៕ម.ន
-
ចិនបញ្ជូនយន្តហោះស្លាបចាក់ជាលើកដំបូង ទៅកាន់ស្ថានីយដែលស្ថិតនៅប៉ូលខាងត្បូងផែនដី

ចិន៖ យន្ដហោះប្រភេទស្លាបចាក់លើកដំបូងរបស់ចិន សម្រាប់ការហោះហើរល្បាតទៅតំបន់ប៉ូលដែលមានឈ្មោះថា ឥន្ទ្រីព្រិល (Snow Eagle) 601 បានចុះចតនៅឯស្ថានីយ ឃុនលុន (Kunlun) នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្ថិតនៅតំបន់ប៉ូលខាងត្បូងនៃភពផែនដី។ យន្ដហោះ ឥន្ទ្រីព្រិល ៦០១ នេះ បានចុះចតដោយជោគជ័យនៅឯអាកាសយានដ្ឋាន Kunlun Station ស្ថិតនៅពីលើកម្រិតនីរ៉ូទឹកសមុទ្រ៤,០០០ម៉ែត្រក្បែរតំបន់ ដូមអេ (Dome A) ។ នេះគឺជាលើកទី៣ហើយ ដែលយន្ដហោះប្រភេទនេះ ធ្វើការចុះចតដោយជោគជ័យនៅតំបន់ប៉ូល គិតចាប់តាំងវាចាប់ផ្ដើមធ្វើប្រតិបត្តិការហោះហើរមក។ សម្រាប់តំបន់ប៉ូលខាងត្បូងផែនដី ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ ចិនបានបង្កើតស្ថានីយស្រាវជ្រាវចំនួន០៤កន្លែងរួមមានស្ថានីយមហាកំផែង (Great Wall) ចុងសាន (Zhongshan) ឃុនលុន (Kunlun) និង ថៃសាន (Taishan) ។ ស្ថានីយ ថៃសាន (Taishan) មានទីតាំងស្ថិតនៅចន្លោះស្ថានីយ ឃុនលុន (Kunlun) និង ចុងសាន(Zhongshan) ហើយវាត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ២០១៤ ក្រោយការសាងសង់ដំណាក់កាលទីមួយត្រូវបានបញ្ចប់៕ម.ន …
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ហាញផែនការដាក់ពង្រាយមីស៊ីលបន្ថែមទៀត ក្នុងគោលបំណងបង្កើនការការពារសុវត្ថិភាពប្រទេសរបស់ខ្លួន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍តនេះ បានបង្ហាញចេញនូវផែនការថ្មីៗក្នុងមន្ទីរបញ្ចកោណ ដែលមានដូចជាការបង្កើនសមត្ថភាព និងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលបន្ថេមទៀត សំដៅការពារសុវត្ថិភាពប្រទេសរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន ។ ទោះបីជាមិនបានការបញ្ជាក់ចំៗថា សត្រូវពិតប្រាកដជានរណាក៏ដោយ ប៉ុន្តែការរៀបចំផែនដីទប់ទល់ភ្លាមៗរបស់សហរដ្ឋអាម៉េរិកនេះ បានកើតឡើងបន្ទាប់ពីរុស្ស៊ីបានបង្ហាញចេញនូវគ្រាប់មីស៊ីលប្រភេទថ្មី ដែលមានល្បឿនលឿនជាសំឡេង និងអាចបញ្ជាឲ្យចង្អុលរកគោលដៅត្រូវវាយប្រហារថែមទៀតផង ដែលប្រការនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយនាមន្ទីរបញ្ចកោណ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងបង្កើនកិច្ចការពារសុវត្ថិភាពរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារនានាដោយគ្រាប់មីស៊ីលដូចជាពពួកមីស៊ីលប្រដេញ និងមីស៊ីលលឿនជាងសំឡេង។ លោកបានសង្កត់ធ្ងន់ថា ពិភពលោកកំពុងផ្លាស់ប្តូរហើយ ដូច្នេះសហរដ្ឋអាម៉េរិកមិនអាចគ្រាន់តែមានការផ្លាស់ប្តូរតិចតួចនោះទេ។ វាមិនគ្រប់គ្រាន់ឡើយសម្រាប់យើង ដោយគ្រាន់តែរក្សាល្បឿននៃការប្រកួតប្រជែង ស្មើៗនឹងសត្រូវរបស់យើងនោះ៕
-
រុក្ខជាតិដែលដុះលើឋានព្រះចន្ទលើកដំបូង ក្នុងការពិសោធន៍នៅលើយានអវកាសចិន ឆាងអឺ-៤ បានងាប់បាត់ហើយ

ចិន៖ កប្បាសដែលបានដុះចេញពន្លក ក្នុងការពិសោធន៍នៅលើយានអវកាសចិន ឆាងអឺ-៤ (Chang’e-4) ដែលកំពុងស្ថិតនៅលើផ្ទៃព្រះចន្ទនោះ បានងាប់បាត់ទៅហើយ ដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំងពេក។ រុក្ខជាតិកប្បាសនេះ ស្ថិតនៅក្នុងការពិសោធន៍ផ្នែកជីវសាស្រ្តរបស់បេសកកម្ម ឆាងអឺ-៤ ដែលរួមមានគ្រាប់ពូជដំឡូងបារាំង រុក្ខជាតិ Rapeseed និង Arabidopsis ព្រមទាំងពងសត្វរុយ Fruit-Fly និងមេផ្សិតដំបែរជាដើម។ ដោយពួកវាត្រូវគេដាក់នៅក្នុងធុងដែកមួយទម្ងន់២,៦គីឡូក្រាម ដែលបានចុះទៅដល់តំបន់ Far Side ឬ Dark Side របស់ព្រះចន្ទ (ចំហៀងដែលបែរចេញពីផែនដី) ជាមួយយាន ឆាងអឺ-៤ កាលពីថ្ងៃទី០៣ ខែមករានេះ។ ដំណើរការពិសោធន៍នេះបានចាប់ផ្តើមភ្លាមៗ នៅប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពី ឆាងអឺ-៤ បានចុះទៅដល់រណ្តៅ វ៉ុនខាមែន (Von Karman) ហើយវាមានគោលដៅវាយតម្លៃមើលថា តើសត្វ និងរុក្ខជាតិលូតលាស់យ៉ាងដូចម្តេច នៅក្នុងលក្ខខណ្ឌបរិស្ថានរបស់ព្រះចន្ទ ដែលមានកម្លាំងទំនាញទាប ជាតិវិទ្យុសកម្មខ្ពស់ និងមានការប្រែប្រួលឡើងចុះសីតុណ្ហភាពខ្លាំង ក្នុងរយៈពេលរាប់សប្តាហ៍ម្តងៗនោះ។ សូមបញ្ជាក់ថា យាន…
-
សហរដ្ឋអាម៉េរិកពិចារណាបញ្ចប់ការដំឡើងពន្ធលើផលិតផលរបស់ចិនវិញ

សហរដ្ឋអាម៉េរិក៖ ក្រុមមន្ត្រីរដ្ឋាភិបាលអាម៉េរិក បាននិងកំពុងពិចារណាដកពន្ធលើផលិតផលនាំចូលរបស់ចិន ដើម្បីធ្វើឲ្យប្រសើរឡើងនៃទីផ្សាភាគហ៊ុនដែលមិនសូវល្អ ហើយដើម្បីជាការលើកទឹកចិត្តឲ្យរដ្ឋាភិបាលចិនធ្វើសម្បទាន ក្នុងកិច្ចចរចាពាណិជ្ជកម្មថ្មីៗនេះ នេះបើតាមការចេញផ្សាយរបស់កាសែត The Wall Street Journal កាលពីម្សិលមិញ។ ក្រុមន្ត្រីពាណិជ្ជកម្មអាម៉េរិកនិងចិន មានរយៈពេលរហូតដល់ថ្ងៃទី១ មីនា ដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្ម ទប់ស្កាត់ការកើនឡើងខ្លាំងក្នុងការដាក់ទណ្ឌកម្មពន្ធរបស់អាម៉េរិកលើផលិផលចិនតម្លៃ២០០ពាន់លានដុល្លារអាម៉េរិក។ រដ្ឋមន្ត្រីរតនាគារអាម៉េរិក Steven Mnuchin បានលើកឡើងថា គំនិតនៃការដកទណ្ឌកម្មពន្ធនេះ លើផលិតផលខ្លះ ឬទាំងអស់តម្លៃ២៥០ពាន់លានដុល្លារអាម៉េរិកបែបនេះត្រូវបានលើកឡើង អំឡុងកិច្ចពិភាក្សាស្តីពីយុទ្ធសាស្ត្រដើម្បីការពិភាក្សាថ្មីៗ ប៉ុន្តែមិនទាន់មានការបញ្ជាក់ផ្លូវការពីសេតវិមាននៅឡើយទេ នេះបើតាមកាសែត The Wall Street ដដែល។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មកាលពីឆ្នាំមុន ហើយភាគីទាំងពីរចេះតែបង្កើនការដំឡើងពន្ធលើផលិតផលគ្នាទៅវិញទៅមក ដោយមានតម្លៃច្រើនជាង៣៦០ពាន់លានដុល្លារអាម៉េរិក៕
-
ថៃផ្អាកសាងសង់រថភ្លើងអេឡិចត្រូនិកនៅក្នុងទីក្រុងបាងកក ដោយសារចុះអព្ទពុល

ថៃ៖ ដោយសារតែអព្ទពុលគ្របដណ្ដប់ពេញរាជធានីបាងកកនោះ ការសាងសង់រថភ្លើងអេឡិចត្រូនិកនៅក្នុងទីក្រុងនេះត្រូវបានផ្អាករយៈពេល៧ថ្ងៃ។ នេះបើតាមការបញ្ជាក់របសមន្ត្រីរដ្ឋាភិបាល ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។ រដ្ឋមន្ត្រីនៃក្រសួងដឹកជញ្ជូនថៃបាននិយាយកាលពីថ្ងៃពុធថា នគរបាលចរាចរណ៍ថៃត្រូវប្រាប់អ្នកម៉ៅការសំណង់ ដើម្បីផ្អាកសកម្មភាពដែលធ្វើឲ្យភាយធូលីដី រហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ។ លោក Arkhom Termpittayapaisith ថា បុគ្គលិកសាងសង់ក៏ត្រូវសម្អាតកន្លែងសាងសង់ និងផ្លូវក្បែរនោះផងដែរ សូម្បីតែរថយន្តដឹកទំនិញចេញចូលកន្លែងសាងសង់ ក៏ត្រូវតែលាងសម្អាតកង់រថយន្តរបស់ពួកគេដែរ។ ក្រៅពីនោះ លោក Arkhom ប្រាប់ឲ្យដឹងទៀតថា រថយន្តក្រុងដែលដំណើរការដោយម៉ាស៊ីនម៉ាស៊ូតជាង២ពាន់គ្រឿងនឹងត្រូវផ្លាស់ប្ដូរប្រេងម៉ាស៊ីន២ថ្ងៃ ដើម្បីការពារការបញ្ចេញផ្សែងពណ៌ខ្មៅ៕