Category: ព័ត៌មានអន្តរជាតិ

  • មេដឹកនាំរុស្ស៊ី និងជប៉ុន គ្រោងជួបគ្នាក្នុងទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាពីការស្វែងរកសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរ

    មេដឹកនាំរុស្ស៊ី និងជប៉ុន គ្រោងជួបគ្នាក្នុងទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាពីការស្វែងរកសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរ

    រុស្ស៊ី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយសមភាគីជប៉ុន លោក តារ៉ូ កូណូ នៅថ្ងៃច័ន្ទនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ បានគូសបញ្ជាក់ថា ជប៉ុនគួរតែទទួលស្គាល់ដែនអធិបតេយ្យភាពរបស់រុស្ស៊ីនៅលើទីប្រជុំកោះ ឃើរៀល ជាមុនសិន ដើម្បីឱ្យកិច្ចចរចាស្ដីពីសនិ្តភាពរវាងប្រទេសទាំងពីរបន្តទៅមុខទៀត។ បន្ទាប់ពីជំនួបនោះដែរ ខាងភាគីជប៉ុនក៏បានទទួលស្គាល់ដែរថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ត្រូវជួបគ្នាក្នុងទីក្រុងម៉ូស្គូ នាសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាពីការស្វែងរកសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា រុស្ស៊ី និងជប៉ុន មិនទាន់បានចុះសន្ធិសញ្ញាសន្តិភាពនឹងគ្នានោះទេ ក្រោយសង្រ្គាមលោកលើកទី២បានបញ្ចប់ទៅ ដោយសារតែបញ្ហាជម្លោះលើទីប្រជុំកោះ ឃើរៀល ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី រីឯជប៉ុនក៏កំពុងទាមទារសិទ្ធិអធិបតេយ្យភាពលើទីប្រជុំកោះជម្លោះនេះផងដែរ៕

  • សមាជិកសភាអង់គ្លេសត្រៀមខ្លួនបោះឆ្នោតលើកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ស្របពេលអ្នកនយោបាយខ្លះស្នើឱ្យបោះឆ្នោតប្រជាមាតិលើកទី២

    សមាជិកសភាអង់គ្លេសត្រៀមខ្លួនបោះឆ្នោតលើកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ស្របពេលអ្នកនយោបាយខ្លះស្នើឱ្យបោះឆ្នោតប្រជាមាតិលើកទី២

    អង់គ្លេស៖ សមាជិសភាអង់គ្លេសកំពុងត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតមួយថា តើត្រូវគាំទ្រកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ ប្រ៊ីហ្ស៊ីត (Brexit) របស់លោកស្រីនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េ ដែរឬក៏យ៉ាងណា ខណៈអ្នកនយោបាយអង់គ្លេសមួយចំនួនក៏កំពុងស្នើឱ្យមានការបោះឆ្នោតប្រជាមតិជាលើកទី២ដែរ។ ជាមួយគ្នានេះ សមាជិកខ្លះនៃគណបក្សរបស់លោកស្រី ម៉េ ផ្ទាល់ត្រូវបានគេរំពឹងថា អាចនឹងចូលរួមជាមួយក្រុមគណបក្សប្រឆាំង ដើម្បីបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងស្ដីពី ប្រ៊ីហ្ស៊ីត (Brexit) របស់លោកស្រី ។ មិនតែប៉ុណ្ណោះក្រុមសមាជិកសភាទាំងនេះ ក៏ទំនងជាអាចនឹងស្នើឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីផ្លាស់ប្ដូរកិច្ចព្រមព្រៀងនេះផងដែរ មុននឹងការបោះឆ្នោតត្រូវចាប់ផ្ដើមធ្វើឡើងនៅម៉ោង ១៩៖០០ (ម៉ោងក្នុងតំបន់)។ ការបោះឆ្នោតអនុម័តនេះដែរ ត្រូវបានគេចាត់ទុកថា ជាការបោះឆ្នោតដ៏សំខាន់ នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ពោលគឺបន្ទាប់ការជជែកដេញដោលរយៈពេល០៥ថ្ងៃ ត្រូវបិទបញ្ចប់ប៉ុន្មានម៉ោងទៀតនេះ។ ដោយឡែកមុនការបោះឆ្នោតនេះដែរ លោកស្រី ថេរ៉េសា ម៉េ បានអំពាវនាវឱ្យអ្នកនយោបាយ និងសមាជិកសភាអង់គ្លេសទាំងអស់ គំាទ្រកិច្ចព្រមព្រៀងរបស់លោកស្រី បើពុំដូច្នោះទេការបែកបាក់រវាងអ្នកនយោបាយ និងប្រជាជនអង់គ្លេសនឹងផ្ទុះឡើង៕

  • វៀតណាមពង្រឹងគុណភាពចិញ្ចឹមសត្វ ខណៈដែលការចិញ្ចឹមភាគច្រើនក្នុងប្រទេស ប្រឈមនឹងការឆ្លងរាតត្បាត

    វៀតណាមពង្រឹងគុណភាពចិញ្ចឹមសត្វ ខណៈដែលការចិញ្ចឹមភាគច្រើនក្នុងប្រទេស ប្រឈមនឹងការឆ្លងរាតត្បាត

    វៀតណាម៖ ការពង្រឹងគុណភាព និងសុវត្ថិភាពលើការងារចិញ្ចឹមសត្វនៅតែជាអាទិភាព សម្រាប់ការងារនាំចេញដ៏សំខាន់ក្នុងប្រទេសវៀតណាម ស្របពេលដែលក្នុងចំណោមកសិដ្ឋានចិញ្ចឹមសត្វក្នុងប្រទេសនេះទាំងជាង២ម៉ឺនកន្លែង មានតែជាង១៥០០កន្លែងប៉ុណ្ណោះដែលមានអាជ្ញាប័ណ្ណពីក្រសួងថាគ្មានការឆ្លងរាតត្បាត នេះបើតាមការចេញផ្សាយរបស់ vietnamnews.vn កាលពីថ្ងៃទី១៤ មករា ២០១៩។ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាមបាននិយាយថា ការប្រកួតប្រជែងក្នុងទីផ្សារសាច់សត្វ មិនមែនមានត្រឹមតែគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏គិតពីតម្លៃសមរម្យផងដែរ។ លោកថា ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មចង់ពង្រឹងការនាំចេញជ្រូក ហើយកំពុងពង្រឹងពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗ រួមមានទាំងការនាំចេញជ្រូកផងដែរ។ ប្រទេសវៀតណាមមានកសិដ្ឋានប្រមាណ២៣០០០ ប៉ុន្តែមានកសិដ្ឋាន១៥០៥កន្លែងប៉ុណ្ណោះ ដែលទទួលបានលិខិតអះអាងពីក្រសួងថា ការចញ្ចឹមសត្វដោយគ្មានការឆ្លងរាតត្បាត។ កសិករជាច្រើនមិនអាចបំពេញតម្រូវការបច្ចេកទេសពីក្រុមហ៊ុនធំៗបានទេ ហើយក៏ខ្វះខាតទីតាំងចិញ្ចឹមសត្វបែបទំនើប នាំឲ្យប្រឈមច្រើននឹងការឆ្លងជំងឺកាន់តែខ្ពស់។ ការនាំចេញសត្វយកសាច់របស់វៀតណាម ក្នុងរយៈពេល១១ខែនៃឆ្នាំ២០១៨ មានប្រមាណ៥០៨លានដុល្លារអាម៉េរិក កើនឡើងជិត១៣ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៧ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ៕

  • ក្នុង១ឆ្នាំ ក្រុមហ៊ុន Apple ចំណាយលុយ១៥០លានដុល្លារ សម្រាប់ឲ្យបុគ្គលិកទៅក្រៅប្រទេស

    ក្នុង១ឆ្នាំ ក្រុមហ៊ុន Apple ចំណាយលុយ១៥០លានដុល្លារ សម្រាប់ឲ្យបុគ្គលិកទៅក្រៅប្រទេស

    សហរដ្ឋអាម៉េរិក៖ Apple គឺជាអតិថិជនដ៏ធំមួយរបស់ជើងហោះហើរ United Airline នៅព្រលានយន្តហោះ San Francisco International Airport សហរដ្ឋអាម៉េរិក។ United Airline បានបង្ហើបឲ្យដឹងថា Apple បានចំណាយខ្ទង់១៥០លានដុល្លារលើការទិញសំបុត្រយន្តហោះពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ឲ្យបុគ្គលិករបស់ខ្លួនធ្វើដំណើរទៅក្រៅប្រទេស ដោយក្នុងនោះ Apple បានទិញសំបុត្រប្រភេទ Business Class ចំនួន៥០សំបុត្រដែលហោះទៅកាន់ទីក្រុងសៀងហៃប្រទេសចិន ជារៀងរាល់ថ្ងៃ។ ជើងហោះហើរទៅកាន់សៀងហៃនេះពេញនិយមជាងគេ សម្រាប់ Apple ដោយមួយឆ្នាំ ត្រូវចាយខ្ទង់៣៥លានដុល្លារឯណោះ។ Apple មានដៃគូផ្គត់ផ្គង់ជាច្រើនក្នុងប្រទេសចិន ហេតុនេះមិនចម្លែកទេដែលក្រុមហ៊ុនបញ្ជូនបុគ្គលិកទៅកាន់ទីក្រុងសៀងហៃច្រើនបែបនេះនោះ៕

  • ក្រុមហ៊ុនផលិតរថយន្តដ៏ធំជំរុញឲ្យលោក ដូណាល់ ត្រាំ បញ្ចប់ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន

    ក្រុមហ៊ុនផលិតរថយន្តដ៏ធំជំរុញឲ្យលោក ដូណាល់ ត្រាំ បញ្ចប់ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Ford Motor Co ចង់ឲ្យរដ្ឋបាលរបស់លោក ត្រាំ ដោះស្រាយបញ្ហាចលាចលពាណិជ្ជកម្មកន្លងមក ដែលបង្កឡើងដោយសហរដ្ឋអាម៉េរិក រួមមានទាំងសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងការសើររើឡើងវិញផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអាម៉េរិកជាង ព្រោះថា ការប្រឹងប្រែងដោះស្រាយតាមការចង់បាននេះអាចឲ្យក្រុមហ៊ុន Ford Motor Co ដាក់ចេញផែនការរបស់ខ្លួនឲ្យមានប្រសិទ្ធភាព។ នេះបើតាមថ្នាកដឹកនាំកំពូលរបស់ក្រុមហ៊ុននេះបញ្ជាក់ នៅថ្ងៃចន្ទម្សិលមិញ ចេញផ្សាយដោយសារព័ត៌មាន Channelnewsasia កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ ក្រុមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford Motor Co បានជួបប្រជុំគ្នានៅក្រុង Detroit (ឌីត្រត) រដ្ឋមីឈីហ្គេន សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដើម្បីអំពាវនាវដល់រដ្ឋបាលរបស់លោក ត្រាំ និងសភាអាម៉េរិកដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្ម ហើយបញ្ចប់ការបិទរដ្ឋាភិបាល ដោយនិយាយថា ភាពមិនប្រាកដប្រជានយោបាយបែបនេះកំពុងតែធ្វើឧស្សាហកម្មខាតបង់។ ក្រុមមន្ត្រីពាណិជ្ជកម្មរបស់អាម៉េរិកកំពុងចរចាលើកិច្ចព្រមព្រៀងថ្មីជាមួយនឹងចិន ក្នុងក្តីសង្ឃឹមថា បញ្ចៀសពន្ធថ្មីៗ ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រចាំតំបន់ជាមួយនឹងប្រទេសកាណាដា និងម៉ិកស៊ិកនៅតែត្រូវការការអនុម័តពីសភានោះ។ ក្រុមហ៊ុនផលិតរថយន្តនៅសហរដ្ឋអាម៉េរិកកំពុងរងការលំបាកនឹងតម្លៃអាលុយមីញ៉ូវ និងដែកថែបរបស់អាម៉េរិក ដែលត្រូវបានបង្កើតម្លៃកាន់តែខ្ពស់ ស្របតាមវិធានការដំឡើងពន្ធរបស់រដ្ឋបាលលោក…

  • សហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាល្លឺម៉ង់ ពាក់ព័ន្ធនឹងការរកស៊ីឧស្ម័នជាមួយរុស្ស៊ី

    សហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាល្លឺម៉ង់ ពាក់ព័ន្ធនឹងការរកស៊ីឧស្ម័នជាមួយរុស្ស៊ី

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានធ្វើការព្រមានក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើន ដែលមានជាប់ទាក់ទិននឹងការរកស៊ីឧស្ម័នជាមួយនឹងរុស្ស៊ីថា ពួកគេអាចនឹងប្រឈមមុខនូវទណ្ឌកម្ម ប្រសិនបើពួកគេហ៊ានធ្វើបែបនោះ។ ឆ្លើយតបនឹងបញ្ហានេះដែរ ក្រសួងការបរទេសអាល្លឺម៉ង់បានចាត់ទុកលិខិតដែលឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំទីក្រុងប៊ែរឡាំង ផ្ញើទៅកាន់បណ្តាក្រុមហ៊ុនអាល្លឺម៉ង់ ដែលបានចូលរួមក្នុងគម្រោងតភ្ជាប់បណ្តាញបំពុងផ្គត់ផ្គង់ឧស្ម័ន ណត ស្ទ្រីម ធូ(Nord Stream 2) ថា ជាទង្វើបង្កហេតុថ្មីមួយផ្សេងទៀត។ ប៉ុន្តែបើតាមអ្នកនាំពាក្យឯកអគ្គរដ្ឋទូតអាម៉េរិក លោក រីឆាដ គ្រីនែល បានបញ្ជាក់ថា លិខិតរបស់លោកមិនគួរត្រូវចាត់ទុកថា ជាការគំរាមកំហែងនោះទេ ប៉ុន្តែជាការបញ្ជាក់ច្បាស់ៗអំពីគោលនយោបាយរបស់សហរដ្ឋអាម៉េរិក។ សូមបញ្ជាក់ថា ណត ស្ទ្រីម ធូ (Nord Stream 2) គឺជាផែនការរួមគ្នារវាងក្រុមហ៊ុនឧស្ម័នរុស្ស៊ី ហ្គាស់ព្រម (Gazprom) និងក្រុមហ៊ុនអឺរ៉ុប០៥ទៀត ដែលមានគោលដៅផ្គត់ផ្គង់ឧស្ម័នធម្មជាតិប្រមាណ៥៥ពាន់លានម៉ែត្រគូបពីប្រទេសរុស្ស៊ីជារៀងរាល់ឆ្នាំ ទៅឲ្យសហភាពអឺរ៉ុបតាមសមុទ្របាល់ទិច និងអាល្លឺម៉ង់។ ប្រទេសអឺរ៉ុបមួយចំនួនបានស្វាគមន៍ចំពោះគម្រោងនេះ រីឯខ្លះទៀតមិនស្វាគមន៍នោះឡើយ ដោយពួកគេយល់ថា វានឹងធ្វើឲ្យអឺរ៉ុបកាន់តែពឹងផ្អែកខ្លាំងទៅលើឧស្ម័នរបស់ទីក្រុងម៉ូស្គូ៕

  • ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា ហេតុការណ៍ធ្លាក់យន្តហោះ ប៊ូអ៊ីង៧០៧ នៅក្បែរទីក្រុតេហេរ៉ង់ ផ្តាច់ជីវិតមនុស្ស៧នាក់

    ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា ហេតុការណ៍ធ្លាក់យន្តហោះ ប៊ូអ៊ីង៧០៧ នៅក្បែរទីក្រុតេហេរ៉ង់ ផ្តាច់ជីវិតមនុស្ស៧នាក់

    អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយ អាយ អរ អិន អេ (IRNA) របស់អ៊ីរ៉ង់ បានឱ្យដឹងថា ជនរងគ្រោះ៧នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកជញ្ជូន ប្រភេទ ប៊ូអ៊ីង ៧០៧ នៅឯទីក្រុងខារ៉ាច ស្ថិតនៅភាគឦសានប្រទេសអ៊ីរ៉ង់ ក្បែររដ្ឋធានីតេហេរ៉ង់ ដោយវាបានបុកចំផ្ទះប្រជាជនមួយខ្នង។ ប្រភពដដែលបានឱ្យដឹងទៀតថា យន្ដហោះខាងមានផ្ទុកមនុស្ស១៦នាក់ និងទំនិញជាច្រើនបានធ្លាក់ចំតំបន់ទីប្រជុំជនមួយកន្លែង ចម្ងាយ៤៥គីឡូម៉ែត្រពីទីក្រុងតេហេរ៉ង់។ យន្ដហោះនេះដែរ បានធ្វើដំណើរចាកចេញពីទីក្រុង ប៊ីសខិក ប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្នុងគោលបំណងដឹកសាច់រាប់តោនទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយវាគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អាកាសចរណ៍កៀហ្ស៊ី។ គួរជម្រាបថា កាលពីដំបូងឡើយយន្ដហោះខាងលើ ត្រូវបានគេរាយការណ៍ថា មានផ្ទុកមនុស្សតែ១០នាក់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់មនុស្ស៩នាក់ទៀតវិញនោះ គឺម្នាក់ជាវិស្វករយន្តហោះ ត្រូវបានគេអះអាងថា នៅមានជីវិតតែស្ថិតក្នុងស្ថានភាពរបួសធ្ងន់ ខណៈអាជ្ញាធរអ៊ីរ៉ង់សន្មតជាបឋមថា អាកាសធាតុអាក្រក់អាចជាមូលហេតុនៃគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ។ ចំណែកមនុស្សទាំង៨នាក់ទៀត កំពុងស្ថិតនៅក្នុងការតាមរកនៅឡើយ ជាមួយនឹងការពិនិត្យផ្ទះរបស់ប្រជាជន ដែលត្រូវបានយន្តហោះបុកចំផងដែរ ក្រែងលោមានមនុស្សរងគ្រោះបន្ថែមទៀត៕

  • យន្តហោះមានផ្ទុកទំនិញ និងមនុស្ស១០នាក់មួយគ្រឿង ជួបគ្រោះថ្នាក់ធ្លាក់នៅព្រលានយន្តហោះប្រទេសអ៊ីរ៉ង់

    យន្តហោះមានផ្ទុកទំនិញ និងមនុស្ស១០នាក់មួយគ្រឿង ជួបគ្រោះថ្នាក់ធ្លាក់នៅព្រលានយន្តហោះប្រទេសអ៊ីរ៉ង់

    អ៊ីរ៉ង់៖ យោងតាមប្រភពរបស់អាជ្ញាធរអ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា យន្ដហោះដឹកជញ្ជូនប្រភេទ ប៊ូអ៊ីង ៧០៧ មួយគ្រឿង ដែលបានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ខារ៉ាច ស្ថិតនៅភាគខាងលិចរដ្ឋធានីតេហេរ៉ង់នោះ មានផ្ទុកមនុស្សសរុប១០នាក់ និងទំនិញជាច្រើន។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ យន្ដហោះមួយគ្រឿងនេះ បានធ្វើដំណើរចាកចេញពីទីក្រុង ប៊ីសខិក ប្រទេស កៀហ្ស៊ីស៊ីស្ថាន ដោយផ្ទុកមនុស្ស១០នាក់ និងទំនិញជាច្រើនទៀត។ ប៉ុន្តែយន្ដហោះដឹកជញ្ជូនប្រភេទ ប៊ូអ៊ីង ៧០៧ នេះ ស្រាប់តែធ្លាក់នៅពេលហោះហើរជិតដល់អាកាសយានដ្ឋាន ខារ៉ាច ហើយបានជ្រុលទៅបុកជញ្ជាំងព្រលានយន្ដហោះ។ មកទល់នឹងពេលនេះ នៅពុំទាន់មានសេចក្ដីរាយការណ៍អំពីមូលហេតុធ្លាក់ និងជោគវាសនារបស់មនុស្សទាំង១០នាក់ ដែលជិះនៅលើយន្ដហោះនោះ នៅឡើយទេ ខណៈក្រុមជួយសង្គ្រោះបាននឹងកំពុងបំពេញការងារនៅហ្នឹងកន្លែងកើតហេតុ៕

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចរាល់ សម្រាប់ការបិទរដ្ឋាភិបាលរហូតដល់ខែកុម្ភៈ

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចរាល់ សម្រាប់ការបិទរដ្ឋាភិបាលរហូតដល់ខែកុម្ភៈ

    សហរដ្ឋអាម៉េរិក៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបិទដំណើរការរដ្ឋាភិបាលដោយផ្នែក រហូតដល់ខែកុម្ភៈខាងមុខ ខណៈលោក ត្រាំ បានព្រមានថា អាចនឹងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នខាងផ្នែកសន្តិសុខ ដើម្បីប្រើប្រាស់អំណាចជាប្រធានាធិបតីអាម៉េរិកសាងសង់ជញ្ជាំងព្រំដែនដោយមិនចាំបាច់មានការអនុម័តពីសភាទៀតផង។ ការបិទរដ្ឋាភិបាលអាម៉េរិកបានកើតឡើង បន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានទាត់ចោលសំណើកញ្ចប់ថវិកាជាង ៥,៧ពាន់លានដុល្លាររបស់លោក ត្រាំ យកទៅសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក ដោយពួកគេបានបញ្ជាក់ថា នឹងមិនធ្វើការចរចាណាមួយលើកញ្ចប់ថវិកាសាងសង់ជញ្ជាំងព្រំដែននោះឡើយ បើលោក ត្រាំ មិនព្រមបើកដំណើរការឡើងវិញ។ ស្របពេលជាមួយគ្នានោះដែរ សមាជិកព្រឹទ្ធសភាអាម៉េរិកមកពីគណបក្សសាធារណរដ្ឋ លោក លីនសី ក្រាហាម បានជំរុញឱ្យលោក ដូណាល់ ត្រាំ បើកដំណើរការរដ្ឋាភិបាលឡើងវិញជាបណ្ដោះអាសន្ន។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយនោះឡើយ ខណៈលោកផ្ទាល់បានអះអាងថា សេតវិមានអាចនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្នខាងសន្តិសុខ បើកិច្ចចរចាស្ដីពីការបិទរដ្ឋាភិបាលនៅតែបរាជ័យ៕

  • អាជ្ញាធរឥណ្ឌូណេស៊ីអះអាងថា រកឃើញប្រអប់ខ្មៅទីពីរនៃយន្តហោះ Lion Air ហើយ

    អាជ្ញាធរឥណ្ឌូណេស៊ីអះអាងថា រកឃើញប្រអប់ខ្មៅទីពីរនៃយន្តហោះ Lion Air ហើយ

    ឥណ្ឌូណេស៊ី៖ ប្រអប់ខ្មៅទីពីររបស់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ ឡាយអិន អ៊ែរ ដែលបានធ្លាក់នៅសមុទ្រជ្វាភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីចុងខែតុលា ឆ្នាំ២០១៨កន្លងទៅ ទីបំផុតត្រូវបានក្រុមជំនាញរកឃើញហើយ។ ដំណឹងនេះ ត្រូវបានប្រកាសឲ្យដឹងពីសំណាក់អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក ហេងគី អាំងកាសាវ៉ាន ដោយវាគឺជាប្រអប់ខ្មៅមានផ្ទុកនូវខ្សែអាត់សំឡេងសន្ទនាក្នុងបន្ទប់របស់អ្នកបើកយន្តហោះ និងត្រូវបានរកឃើញដោយក្រុមអ្នកមុជទឹកនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ សូមរំលឹកថា យន្តហោះជើងហោះហើរ JT610 នៃក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៊ី ឡាយអិន អ៊ែរ បានដាច់ការទាក់ទង បន្ទាប់ពីវាបានហោះចាកចេញពីរដ្ឋធានីហ្សាការតា ដើម្បីឆ្ពោះទៅកាន់ទីក្រុង ផាំងកាល់ ភីណាង បាន១៣នាទី និងធ្វើឱ្យមនុស្ស១៨៩នាក់ដែលធ្វើដំណើរលើនោះបាត់បង់ជីវិត ហើយវាគឺជាករណីធ្លាក់ដំបូងបង្អស់នៃយន្តហោះស៊េរីថ្មី ប៊ូអ៊ីង ៧៣៧ម៉ិច ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ប៊ូអ៊ីង៕