Category: ព័ត៌មានអន្តរជាតិ

  • រដ្ឋាភិបាលបារាំងព្រមានប្រើធម៌ក្តៅបង្ក្រាបបាតុកម្មតវ៉ាគ្មានច្បាប់អនុញ្ញាត

    រដ្ឋាភិបាលបារាំងព្រមានប្រើធម៌ក្តៅបង្ក្រាបបាតុកម្មតវ៉ាគ្មានច្បាប់អនុញ្ញាត

    បារាំង៖ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានព្រមានថា រដ្ឋាភិបាលក្រុងប៉ារីសនឹងប្រើប្រាស់កម្លាំងបាយបង្រ្កាប ក៏ដូចជាដាក់ទោសទណ្ឌយ៉ាងធ្ងន់ដល់ក្រុមបាតុករទាំងឡាយណា ដែលធ្វើបាតុកម្មតវ៉ាដោយគ្មានច្បាប់អនុញ្ញាត ខណៈបាតុកម្មតវ៉ារបស់ក្រុមបាតុករអាវកាក់ពណ៌លឿងត្រូវបានគេរំពឹងថា នឹងផ្ទុះឡើងជាថ្មីនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ សូមរំលឹកផងដែរថា គិតចាប់តាំងពីបាតុកម្មប្រឆាំងនឹងសាំងឡើងថ្លៃ របស់ក្រុមបាតុករអាវកាក់ពណ៌លឿងផ្ទុះឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨មក មានមនុស្ស០៦នាក់បាត់បង់ជីវិត និង១,៤០០នាក់របួស។ បាតុកម្មតវ៉ានេះ បានឈានចូលដល់សប្ដាហ៍ទី៧កាលពីថ្ងៃសៅរ៍កន្លងទៅ ហើយបើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីបារាំងនោះ កងកម្លាំងសន្តិសុខបារាំងប្រមាណ៨០,០០០នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីទប់ទល់នឹងបាតុកម្មតវ៉ាដែលអាចនឹងផ្ទុះឡើងជាថ្មីនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បើទោះជារដ្ឋាភិបាលបារាំងបានលុបចោលគម្រោងដំឡើងពន្ធលើឥន្ធនៈ តាមការចង់បានរបស់ក្រុមបាតុករក៏ដោយ៕ម.ន

  • ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបំពេញទស្សនកិច្ចនៅប្រទេសចិន មុនជំនួបកំពូលជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

    ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបំពេញទស្សនកិច្ចនៅប្រទេសចិន មុនជំនួបកំពូលជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

    ចិន៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងនៅថ្ងៃអង្គារនេះថា លោកប្រមុខដឹកនាំកំពូល គីម ជុងអ៊ុន កំពុងបំពេញដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេសចិន មុននឹងលោកត្រួវជួបជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នាពេលឆាប់ៗនេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា លោក គីម និងភរិយារបស់លោក គឺលោកស្រី Ri Sol-ju បានចាកចេញពីរដ្ឋធានីព្យុងយ៉ាង តាមរថភ្លើងទៅកាន់ប្រទេសចិនតាំងតែពីល្ងាចថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ តបតាមការអញ្ជើញពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង ហើយនេះក៏ជាដំណើរទស្សនកិច្ចជាលើកទី៤របស់លោកផងដែរ។ សូមជម្រាបថា នៅក្នុងជំនួបជាមួយលោក ស៊ី ជិនពីង នាឱកាសបំពេញទស្សនកិច្ចពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែមករានេះ នៅលើទឹកដីចិន លោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងពិភាក្សាពីការរៀបចំជំនួបជាលើកទី២រវាងលោក និងលោក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីចិន ខណៈមានសេចក្ដីរាយការណ៍ថា ក្រុមមន្ត្រីអាម៉េរិក និងកូរ៉េខាងជើងកំពុងពិភាក្សាពីទីតាំងរៀបចំជំនួបកំពូលនេះ៕ម.ន

  • មន្ត្រីកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ជួបប្រជុំជាមួយគ្នានៅប្រទេសវៀតណាម ដើម្បីពិភាក្សាស្តីពីជំនួបកំពូលលើកទី២របស់មេដឹកនាំប្រទេសទំាងពីរ

    មន្ត្រីកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក ជួបប្រជុំជាមួយគ្នានៅប្រទេសវៀតណាម ដើម្បីពិភាក្សាស្តីពីជំនួបកំពូលលើកទី២របស់មេដឹកនាំប្រទេសទំាងពីរ

    វៀតណាម៖ ក្រុមមន្ត្រីក្រសួងការបរទេសអាម៉េរិកថ្មីៗនេះ បានជួបពិភាក្សាជាច្រើនលើកច្រើនសារជាមួយនឹងសមភាគីកូរ៉េខាងជើង នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីជជែកគ្នាអំពីគម្រោងនៃជំនួបកំពូលលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ ក្រុមមន្ត្រីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានពិគ្រោះយោបល់គ្នាអំពីគម្រោងសម្រាប់ជំនួបកំពូលលើកទី២ របស់មេដឹកនាំប្រទេសទំាងពីរ នៅរដ្ឋធានីហាណូយ នេះបញ្ជាក់យ៉ាងច្បាស់ថា វៀតណាម អាចនឹងធ្វើជាម្ចាស់ផ្ទះ នៃជំនួបកំពូលនេះ។ ពាក់ព័ន្ធនឹងរឿងនេះដែរ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ប្រទេសរបស់លោក និងកូរ៉េខាងជើងកំពុងពិភាក្សាគ្នាអំពីទីតាំងសម្រាប់ជំនួបកំពូលលើកទី២ ហើយថា វានឹងត្រូវប្រកាសនាពេលឆាប់ៗខាងមុខ ហើយយើងនឹងឃើញនូវអ្វីដែលនឹងកើតឡើង៕ម.ន

  • អង្គការ NASA បានរកឃើញឆ្នេរខ្សាច់ពណ៌ខៀវដ៏ចម្លែកនៅលើភពព្រះអង្គារ

    អង្គការ NASA បានរកឃើញឆ្នេរខ្សាច់ពណ៌ខៀវដ៏ចម្លែកនៅលើភពព្រះអង្គារ

    សហរដ្ឋអាម៉េរិក៖ យោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា យានអវកាសអង្គការណាសាមួយឈ្មោះ MRO  បានរកឃើញឆ្នេរខ្សាច់ពណ៌ខៀវដ៏ចម្លែកស្ថិតនៅលើភពព្រះអង្គារ ។ប្រភពដដែលបានបញ្ជាក់ថា វាលខ្សាច់នេះស្ថិតនៅតំបន់ដីក្រហូងមួយដែលគេឲ្យឈ្មោះថា Lyot Crater មានទីតាំងនៅតំបន់ទំនាបភាគខាងជើងនៃភពព្រះអង្គារ ។ យោងតាមរូបភាពដែលផ្តិតយកបានដោយយានអវកាសខាងលើ បានបង្ហាញថា វាលខ្សាច់នេះ មានពណ៌ខៀវចម្លែក ខុសពីខ្សាច់ដែលមាននៅជុំវិញនោះ ។ សូមរំលឹកផងដែរថា យានអវកាស MRO បានផ្តិតយករូបភាពឆ្នេរខ្សាច់ពណ៌ខៀវនេះដំបូងបំផុតកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ ៕

  • យោធាសហរដ្ឋអាម៉េរិកសម្លាប់ជនសង្ស័យជាក្រុមអាល់កៃដាដ៏សំខាន់ម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះនាវាពិឃាដ USS Cole កាលពីឆ្នំា២០០០

    យោធាសហរដ្ឋអាម៉េរិកសម្លាប់ជនសង្ស័យជាក្រុមអាល់កៃដាដ៏សំខាន់ម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះនាវាពិឃាដ USS Cole កាលពីឆ្នំា២០០០

    សហរដ្ឋអាមេរិក៖ ក្រសួងការពារជាតិអាមេរិកបានលើកឡើងថា ការវាយប្រហារតាមផ្លូវអាកាសមួយកាលពីសប្តាហ៍មុន បានសម្លាប់អតីតមេដឹកនាំក្រុមអាល់កៃដាមួយរូប មានឈ្មោះថា Jamal al-Badawi ដែលបានផ្តើមគំនិតបំផ្ទុះនាវាពិឃាដ USS Cole ដែលបានសម្លាប់នាវិកអាមេរិកអស់ចំនួន១៧នាក់នៅប្រទេសយ៉េមែន កាលពីឆ្នាំ២០០០ ។ ទន្ទឹមគ្នានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter នៅថ្ងៃអាទិត្យចុងសប្តាហ៍មុនថា យោធាដ៏អស្ចារ្យរបស់យើងបានស្វែងរកយុត្តិធម៌ដល់វីរបុរសដែលបានបាត់បង់ជីវិត និងរងរបួសនៅក្នុងការវាយប្រហារដ៏កំសាកទៅលើនាវាពិឃាដ USS Cole ។ លោក ត្រាំ បន្តថា យើងទើបតែបានសម្លាប់មេដឹកនាំនៃការវាយប្រហារនោះ ដែលមានឈ្មោះថា Jamal al-Badawi ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន មន្ត្រីយោធាអាមេរិកបានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អាមេរិកនៅក្នុងតំបន់ Marib ប្រទេសយេម៉ែន កាលពីថ្ងៃ អង្គារ៍ សប្តាហ៍មុន បានយកជន al-Badawi ជាគោលដៅ ។ ជន al-Badawi នេះគឺជាមេខ្លោងម្នាក់ក្នុងចំណោម៦នាក់នៃក្រុមអាល់កៃដា ដែលត្រូវបានចោទប្រកាន់ថា បានបំផ្ទុះនាវាពិឃាដអាមេរិកនេះ…

  • មនុស្ស៧៥នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៥.៨រ៉ិកទ័រវាយប្រហារប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់

    មនុស្ស៧៥នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៥.៨រ៉ិកទ័រវាយប្រហារប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់

    អ៊ីរ៉ង់៖ ប្រធានភ្នាក់ងារសង្គ្រោះបន្ទាន់អ៊ីរ៉ង់បាននិយាយប្រាប់អ្នកសារព័ត៌មានថាយ៉ាងហោចណាស់មានមនុស្ស៧៥នាក់បានទទួលរងរបួស ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៥.៨រ៉ិកទ័រវាយប្រហារទីក្រុង ហ្គីឡំាងហើប (Gilangharb) ខេត្ត ខឺម៉ាន់ហ្សា (Kermanshah) ភាគខាងលិចប្រទេសអ៊ីរ៉ង់ ដែលស្ថិតនៅក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់ នៅថ្ងៃ អាទិត្យ ចុងសប្តាហ៍មុននេះ ។ ប្រភពបន្តថា គ្រោះមហន្តរាយធម្មជាតិនេះ បានវាយប្រហារក្នុងជម្រៅ២៥.១គីឡូម៉ែត្រ ដោយក្រុមសាក្សីនៅក្នុងហេតុការណ៍បាននិយាយថា ការរញ្ជួយនេះ ក៏បានបង្កការភ័យខ្លាចដល់រដ្ឋធានីបាដដាដ របស់ប្រទេសអ៊ីរ៉ាក់ផងដែរ ។ សូមរំលឹកថា កាលពីខែវិច្ឆិកាកន្លងទៅ គ្រោះរញ្ជួយដីក្នុងកម្រិត៦.៣រ៉ិកទ័របានវាយប្រហារភាគខាងលិចប្រទេសអ៊ីរ៉ង់ ដែលជាលទ្ធផលនោះ បណ្តាលអោយមនុស្សច្រើនជាង៧០០នាក់បានទទួលរងរបួសធ្ងន់ និងស្រាល ៕

  • ផ្ទុះបាតុកម្មនៅប្រទេសថៃ ក្រោយមានការព្រួយបារម្ភថា ការបោះឆ្នោតសកលអាចពន្យាពេលទៀត

    ផ្ទុះបាតុកម្មនៅប្រទេសថៃ ក្រោយមានការព្រួយបារម្ភថា ការបោះឆ្នោតសកលអាចពន្យាពេលទៀត

    ថៃ៖ សកម្មជនប្រឆាំងរបបយោធានៅប្រទេសថៃរាប់សិបនាក់ កាលពីម្សិលមិញ បានធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតសកល នៅថ្ងៃទី២៤ កុម្ភៈ ២០១៩ ខណៈដែលមានពាក្យចរចាមអារ៉ាមថា កាលបរិច្ឆេតសម្រាប់ការបោះឆ្នោតនេះអាចនឹងត្រូវពន្យាពេលបន្តទៀត នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia ។ របបសឹកដែលបានដឹកនាំប្រទេសថៃ ចាប់តាំងពីខ្លួនធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា កាលពីឆ្នាំ២០១៤នោះ បានអះអាងថា របបនេះនឹងរៀបចំឡើងពិតប្រាកដមែននៅថ្ងៃទី២៤ កុម្ភៈ ក្រោយពេលពន្យាពេលជាច្រើនលើកមកហើយនោះ។ ប៉ុន្តែព្រះមហាក្សត្រថៃ Maha Vajiralongkorn មិនទាន់បានឡាយប្រហស្តលេខាលើព្រះរាជសារ អនុញ្ញាតាមការប្រកាសរបស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលបញ្ជាក់ពីកាលបរិច្ឆេតផ្លូវការនេះនៅឡើយទេ ជាក្តីកង្វល់ថា អាចនឹងត្រូវពន្យាពេលទៀត។ ក្រុមបាតុករដែលបានជួបជុំគ្នា នៅវិមានជ័យជំនះ ក្នុងក្រុងបាងកកបានលើកបដា ដោយបញ្ជាក់ថា ការបោះឆ្នោតមិនអាចមានការពន្យាពេលទៀតទេ៕

  • ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីប្រកាសដាក់រាជ្យ បន្ទាប់ពីគ្រងរាជបល្ល័ង្ករយៈពេល២ឆ្នាំ

    ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីប្រកាសដាក់រាជ្យ បន្ទាប់ពីគ្រងរាជបល្ល័ង្ករយៈពេល២ឆ្នាំ

    ម៉ាឡេស៊ី៖ ព្រះមហាក្សត្ររបស់ម៉ាឡេស៊ីបានប្រកាសដាក់រាជ្យ ក្នុងឋានៈជាប្រមុខរដ្ឋរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៩ម្សិលមិញ បន្ទាប់ពីគ្រងរាជបល្ល័ង្ករយៈពេល២ឆ្នាំ។ ព្រះបរមរាជវាំងរបស់ម៉ាឡេស៊ីបានចេញសេចក្តីប្រកាសជូនដំណឹងជាផ្លូវការអំពីការដាក់រាជ្យនេះ។ ស្តេច Sultan Muhammad V (ស៊ូលតង់ មូហាមេត ទី៥) ប្រកាសលាឈប់ពីប្រមុខរដ្ឋ មុនអាណត្តិដែលមានរយៈពេល៥ឆ្នាំ ជាការកើតមានលើកដំបូង ក្នុងប្រទេសម៉ាឡេស៊ី។ ការចុះចេញនេះបានកើតមានក្រោយពេល១សប្តាហ៍ដែលព្រះអង្គការបន្តព្រះរាជកិច្ចរបស់ទ្រង់ ក្រោយពេលសម្រាកព្យាបាលព្រះរោគ២ខែ។​ ព្រះរាជវាំងបានបញ្ជាក់ថា ការដាក់រាជ្យនេះមានសពុលភាពភ្លាមៗ ប៉ុន្តែមិនបានបង្ហាញពីហេតុផលណាមួយជាក់លាក់ទេ។ ព្រះមហាក្សត្រថ្មីនឹងត្រូវនឹងជ្រើសតាំង តាមរយៈការបោះឆ្នោត ដោយក្រុមប្រឹក្សាច្បាប់ ៕

  • មិនគួរជឿ! ត្រី១ក្បាលលក់បានតម្លៃជាង៣លានដុល្លារអាម៉េរិក

    មិនគួរជឿ! ត្រី១ក្បាលលក់បានតម្លៃជាង៣លានដុល្លារអាម៉េរិក

    ត្រីធូណាមួយក្បាលត្រូវបានដាក់លក់ ក្នុងកម្មវិធីដេញថ្លៃមួយ ក្នុងហាង១កន្លែងនៅប្រទេសជប៉ុន កាលពីចុងសប្តាហ៍កន្លងទៅ។ត្រីធូណាមួយក្បាល ត្រូវបានម្ចាស់ហាងសូស៊ីមួយកន្លែងក្នុងប្រទេសជប៉ុនឈ្នះការដេញថ្លៃក្នុងតម្លៃ ៣,១លានដុល្លារនៅឯផ្សារត្រីដ៏ល្បី Toyosu ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃសៅរ៍កន្លងទៅ។ ម្ចាស់ហាងសូស៊ីឲ្យដឹងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានដេញថ្លៃត្រីនេះក្នុងតម្លៃបំបែកកំណត់ត្រាកាលពីឆ្នាំ ២០១៣ដែលថ្លៃត្រឹម ១៥៥លានយេន។​ ត្រីធូណាយក្សតម្លៃ ៣,១លានដុល្លារនេះត្រូវគេនេសាទបាននៅជិតអាណាខេត្ត Amomori ភាគខាងជើងប្រទេសជប៉ុន ហើយមើលទៅគួរឲ្យចង់ទទួលទានបំផុតដោយសារសំបូរខ្លាញ់ច្រើន៕

  • លោក ចន បូលតុន ព្រមានស៊ីរីអំពីការប្រើអាវុធគីមី ក្រោយសហរដ្ឋអាម៉េរិកដកកងទ័ព

    លោក ចន បូលតុន ព្រមានស៊ីរីអំពីការប្រើអាវុធគីមី ក្រោយសហរដ្ឋអាម៉េរិកដកកងទ័ព

    សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក John Bolton បានព្រមានរដ្ឋាភិបាលក្រុងដាម៉ាស់ថា មិនគួរចាត់ទុកការត្រៀមដកទ័ពរបស់ទីក្រុងវ៉ាស៊ីនតោនចេញពីប្រទេសស៊ីរី ជាឱកាសបើកដៃឲ្យប្រើប្រាស់អាវុធគីមីអោយសោះ ។ សូមរំលឹកឡើងវិញថា ចាប់តាំងពីឡើងកាន់អំណាចមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យមានការបាញ់ស្រោចមីស៊ីលទៅលើប្រទេសស៊ីរីចំនួនពីរលើក កាលពីខែមេសា ឆ្នាំ២០១៧ និងខែមេសា ឆ្នាំ២០១៨ ជុំវិញការចោទប្រកាន់ថា រដ្ឋាភិបាលលោក អាស្សាដ បានប្រើប្រាស់អាវុធគីមី ។ ថ្លែងក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចរយៈពេល០៤ថ្ងៃនៅប្រទេសអ៊ីស្រាអែល និងតួកគី លោក John Bolton បាននិយាយថា មិនមានការប្រែប្រួលដាច់ខាតនៃគោលជំហរសហរដ្ឋអាម៉េរិក ក្នុងការប្រឆាំងនឹងការប្រើប្រាស់អាវុធគីមីដោយរបបដឹកនាំស៊ីរី ហើយយើងក៏មិនផ្លាស់ប្តូរគោលជំហរនោះដែរថា សកម្ម ភាពទាំងឡាយនៃការប្រើអាវុធគីមី នឹងត្រូវទទួលរងការឆ្លើយតបយ៉ាងចាស់ដៃ ដូចដែលពួកយើងធ្លាប់បានធ្វើដល់ទៅពីរលើករួចមកហើយ ដូច្នេះប្រធានាធិបតីស៊ីរី លោក អាស្សាដ កុំស្រមៃឲ្យសោះ ៕