Category: ព័ត៌មានអន្តរជាតិ

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកព្រមានថា អ៊ីរ៉ង់នឹងជួបផលវិបាកធ្ងន់ បើហ៊ានបាញ់បង្ហោះផ្កាយរណប តែអ៊ីរ៉ង់ច្រានចោលការគំរាមនេះ

    ប្រមុខការទូតសហរដ្ឋអាម៉េរិកព្រមានថា អ៊ីរ៉ង់នឹងជួបផលវិបាកធ្ងន់ បើហ៊ានបាញ់បង្ហោះផ្កាយរណប តែអ៊ីរ៉ង់ច្រានចោលការគំរាមនេះ

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានចេញមុខព្រមានអ៊ីរ៉ង់ថា អាចនឹងជួបផលវិបាកធ្ងន់ បើសិនជាមិនព្រមបោះបង់ចោលគម្រោងបាញ់បង្ហោះផ្កាយរណប៣គ្រឿងទៅកាន់ទីអវកាស ដ្បិតគម្រោងទាំងនេះត្រូវបានទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកអះអាងថា មានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីប ។ ការព្រមាននេះ ធ្វើឡើងដោយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ដែលបាននិយាយថា គម្រោងបាញ់បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់ គឺជាទង្វើរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ២២៣១កាល ពីឆ្នាំ២០១៥ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានប្រកាសទាត់ចោលការចោទប្រកាន់នេះ ហើយថែមទំាងអះអាងទៀតថា ការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន គឺគ្រាន់តែជាការបាញ់បង្ហោះធម្មតាមិនមានជាប់ទាក់ទិននឹងបច្ចេកវិទ្យានុយក្លេអ៊ែរនោះឡើយ ៕

  • អ្នកការទូតកូរ៉េខាងជើងប្រចាំប្រទេសអ៊ីតាលី កំពុងលាក់ខ្លួន និងសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសលោកខាងលិច

    អ្នកការទូតកូរ៉េខាងជើងប្រចាំប្រទេសអ៊ីតាលី កំពុងលាក់ខ្លួន និងសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសលោកខាងលិច

    អ៊ីតាលី៖ មេធាវីកូរ៉េខាងត្បូងម្នាក់បាននិយាយនៅថ្ងៃព្រហស្បត្តិ៍នេះថា អ្នកការទូតកូរ៉េខាងជើងប្រចាំប្រទេសអ៊ីតាលីម្នាក់បានលាក់ខ្លួន និងកំពុងសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសលោកខាងលិច ។ មេធាវីកូរ៉េខាងត្បូងលោក Kim Min-ki បានបញ្ជាក់ថា លោក និងអ្នកច្បាប់ផ្សេងទៀតបានទទួលដំណឹងពីទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិកូរ៉េខាងត្បូង នៅថ្ងៃ ព្រហស្បតិ៍តនេះថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោក Jo Song Gil និងភរិយារបស់លោកបានចាកចេញពីស្ថានទូតប្រចាំទីក្រុងរ៉ូម កាលពីខែវិច្ឆិកា ដោយមិនបានជូនដំណឹងអ្វីឡើយ ។ បើតាមប្រភពពីមន្រ្តីការទូតមិនស្គាល់អត្តសញ្ញាណ បានឱ្យដឹងថា លោក Jo បានស្នើសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសលោកខាងលិច ប៉ុន្តែមិនបានបញ្ជាក់អំពីប្រទេសណានោះទេ ហើយថា ឥឡូវនេះលោកស្ថិតក្រោមការគាំពារពីរដ្ឋាភិបាលអ៊ីតាលី ។ការសុំសិទ្ធិជ្រកកោនរបស់អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងរូបនេះ នឹងក្លាយជារឿងអាម៉ាស់បំផុតសម្រាប់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាអ្នកដែលព្យាយាមតាំងខ្លួនឯងថា ជាអ្នកជះឥទ្ធិលដ៏សំខាន់នៅលើឆាកភូមិសាស្រ្តនយោ បាយ ៕

  • យានអវកាស New Horizons របស់អង្គការ NASA បង្ហាញរូបភាពលម្អតិលើកដំបូងនៃអាចម៍ផ្កាយ Ultima Thule នៅចុងប្រព័ន្ធព្រះអាទិត្យ

    យានអវកាស New Horizons របស់អង្គការ NASA បង្ហាញរូបភាពលម្អតិលើកដំបូងនៃអាចម៍ផ្កាយ Ultima Thule នៅចុងប្រព័ន្ធព្រះអាទិត្យ

    សហរដ្ឋអាម៉េរិក៖ ក្រុមការងារនៃបេសកកម្មយានអវកាស New Horizons របស់អង្គការ NASA បានបញ្ចេញរូបភាពលម្អិតលើកដំបូងនៃអាចម៍ផ្កាយ Ultima Thule ដែលយានអវកាសនេះទើបបានទៅដល់ នៅចុងប្រព័ន្ធព្រះអាទិត្យ ហើយក៏ជារូបភាពដំបូងបំផុតមិនធ្លាប់មាននៅតំបន់ឆ្ងាយបំផុតផងដែរ ។ យាន New Horizon បានធ្វើការហោះហើរឆ្វែលអាចម៍ផ្កាយ Ultima Thule កាលពីថ្ងៃឆ្លងឆ្នាំសកល ដោយវាបានទៅកៀកដុំថ្មអវកាសនេះនៅរយៈចម្ងាយត្រឹម ៣.៥៤០គីឡូម៉ែត្រ ក្នុងល្បឿន៥០.៦៩៤គីឡូម៉ែត្រក្នុងមួយម៉ោង ។ រូបភាពនៃ Ultima Thule បង្ហាញថា អាចម៍ផ្កាយនេះគឺជាថ្មពីរដុំនៅជាប់គ្នា ដោយពីចុងម្ខាងទៅម្ខាងមានប្រវែងប្រហែល៣១គីឡូម៉ែត្រ ។ ក្រុមការងារនៃយានអវកាស New Horizon បានដាក់ឈ្មោះដុំថ្មដែលធំជាងថា Ultima ដែលមានមុខកាត់ប្រវែង១៩គីឡូម៉ែត្រ និងដុំដែលតូចជាងថា Thule ជាមួយមុខកាត់១៤គីឡូម៉ែត្រ ។ ថ្មទាំងពីរនេះត្រូវអ្នកវិទ្យាសាស្រ្តសន្និដ្ឋានថា ទំនងជាបានមកជាប់គ្នាយ៉ាងដូច្នេះ តាំងពីសម័យនៃការកកើតប្រព័ន្ធព្រះអាទិត្យមកម្ល៉េះ ហើយរូបរាងដ៏ចម្លែកមិនធ្លាប់បានឃើញរបស់វា គឺជាការបង្ហាញពីដំណើរការនៃការបង្កើតភពនៅក្នុងប្រព័ន្ធសូឡា កាលពី៤.៥ពាន់លានឆ្នាំមុន ៕

  • ក្រុមហ៊ុនមួយបោះទុនជិត២០០លានដុល្លារអាម៉េរិក សាងសង់រោងចក្រដំឡើងរថយន្តថ្មីនៅវៀតណាម

    ក្រុមហ៊ុនមួយបោះទុនជិត២០០លានដុល្លារអាម៉េរិក សាងសង់រោងចក្រដំឡើងរថយន្តថ្មីនៅវៀតណាម

    វៀតណាម៖ សារព័ត៌មាន Vietnam News បានចេញផ្សាយកាលពីម្សិលមិញថា មានក្រុមហ៊ុនក្នុងស្រុកមួយនៅវៀតណាមបានបោះទុនវិនិយោគចំនួន ៤,៥ទ្រីលានដុង (ប្រមាណជិត ២០០លានដុល្លារអាម៉េរិក) ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តសម្រាប់ក្រុមហ៊ុននៅអឺរ៉ុប ដែលផលិតរថយន្តម៉ាក Peugeot (ភ្ជឺហ្គូ)។   ក្រុមហ៊ុន Thaco (ថាកូ) បានឲ្យដឹងថា រោងចក្រដំឡើងរថយន្តនេះ នឹងត្រូវសាងសង់នៅខេត្ត Quang Nam (ក្វាង ណាម) ភាគកណ្ដាលប្រទេសវៀតណាម នៅលើផ្ទៃដី ៧,៥ហិកតា។ បច្ចុប្បន្ន ក្រុមហ៊ុនគ្រោងដំឡើងរថយន្ត ម៉ាក Peugeot ដែលជាម៉ាកយីហោរបស់បារាំង ដោយមានសមត្ថភាពដំឡើងរថយន្តចំនួន២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ សម្រាប់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ប្រភពបញ្ជាក់ដែរថា រោងចក្រដំឡើងរថយន្តរបស់ Thaco បំពាក់គ្រឿងបរិក្ខារទំនើបៗ និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មចុងក្រោយ ដើម្បីឆ្លើយតបនឹងស្តង់ដារយីហោល្បីៗលើពិភពលោក៕

  • អ៊ីតាលីគ្រោងលក់សំបុត្រចូលទស្សនាទីក្រុងមួយរបស់ខ្លួន តម្លៃ១១ដុល្លារក្នុងមួយថ្ងៃ

    អ៊ីតាលីគ្រោងលក់សំបុត្រចូលទស្សនាទីក្រុងមួយរបស់ខ្លួន តម្លៃ១១ដុល្លារក្នុងមួយថ្ងៃ

    អ៊ីតាលី៖ សារព័ត៌មាន CNN បានចេញផ្សាយថា ទីក្រុង Venice ដ៏ល្បីល្បាញរបស់អ៊ីតាលី ដែលជាទីទាក់ទាញទេសចរយ៉ាងសំខាន់នោះ គ្រោងនឹងលក់សំបុត្រសម្រាប់ការចូលទស្សនា នៅពេលថ្ងៃ។ រដ្ឋាភិបាលអ៊ីតាលីថា មូលហេតុដែលត្រូវដាក់លក់សំបុត្រ គ្រាន់តែចូលទស្សនាទីក្រុងនោះ ដោយសារតែបច្ចុប្បន្ននេះ ទីក្រុង Venice មានកំណើនទេសចរកាន់តែច្រើនឡើងៗ រហូតជិត៣០លាននាក់ក្នុងមួយឆ្នាំៗ។ សំបុត្រចូលទស្សនាក្រុង Venice គ្រោងនឹងលក់សំបុត្រតម្លៃ១១ដុល្លារក្នុងម្នាក់សម្រាប់ការចូលទស្សនា។ ទោះយ៉ាងណាក៏ដោយ គម្រោងនេះបានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងដោយអ្នកខ្លះអះអាងថាវានឹងមិនធ្វើឲ្យជីវិតប្រជាជនទីក្រុង Venice ល្អប្រសើរនោះទេ ខណៈមួយចំនួនទៀតយល់ស្របថា ជាការល្អដើម្បីកាត់បន្ថយចំនួនភ្ញៀវទេសចរដ៏ច្រើនលើសលប់៕

  • ទីបំផុត! អាម៉េរិក និងចិន បើកការចរចាដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្មនៅថ្ងៃទី៧ មករា

    ទីបំផុត! អាម៉េរិក និងចិន បើកការចរចាដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្មនៅថ្ងៃទី៧ មករា

    ចិន៖ ចិនបានឱ្យដឹងថា ខ្លួន និងសហរដ្ឋអាម៉េរិក នឹងបើកកិច្ចចរចាដោះស្រាយជម្លោះពាណិជ្ជកម្មថ្នាក់អនុរដ្ឋមន្ត្រី ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ២០១៩ឆាប់ៗខាងមុខនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន ចេញផ្សាយសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រទី៤ មករា ២០១៩ បានបញ្ជាក់ទៀតថា ប្រតិភូអាម៉េរិកមួយក្រុមដឹកនាំដោយ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោក Jeffrey Gerrish (ជេហ្វ ហ្វ្រេ ជឺរីស) នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង នៅសប្ដាហ៍ក្រោយនេះ ហើយភាគីទាំងពីរនឹងពិភាក្សាគ្នាពីមធ្យោបាយអនុវត្តន៍តាមកិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសអាហ្សង់ទីនរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង កាលពីខែចុង វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។ ម្យ៉ាងវិញទៀតកិច្ចចរចានេះ ក៏បង្ហាញផងដែរពីសញ្ញាផ្សះផ្សាជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ខណៈលោក ត្រាំ បានអះអាងថា មានភាពជឿនលឿននៅក្នុងកិច្ចចរចាពាណិជ្ជកម្ម បន្ទាប់ពីលោកបានពិភាក្សាតាមទូរសព្ទជាមួយលោក ស៊ី កាលពីសប្ដាហ៍មុន។ មិនតែប៉ុណ្ណោះ ចិនក៏បានអនុវត្តន៍ការកាត់បន្ថយពន្ធនាំចូលលើផលិតផលជាង៧០០មុខផងដែរ ចាប់ពីថ្ងៃទី០១ ខែមករា មកម្ល៉េះ។ ការឯកភាពនេះ ជាការសបញ្ជាក់យ៉ាងច្បាស់ថា…

  • សហរដ្ឋអាម៉េរិកចេញការព្រមានជាថ្មីអំពីការធ្វើដំណើរទៅប្រទេសចិន បន្ទាប់ពីមានការចាប់ឃុំពលរដ្ឋខ្លួន

    សហរដ្ឋអាម៉េរិកចេញការព្រមានជាថ្មីអំពីការធ្វើដំណើរទៅប្រទេសចិន បន្ទាប់ពីមានការចាប់ឃុំពលរដ្ឋខ្លួន

    សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិក បានជំរុញពលរដ្ឋខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរទៅកាន់ប្រទេសចិន ក្រោយមានការចាប់ឃុំខ្លួនមនុស្សសំខាន់ៗច្រើននាក់។ ការណែនាំថ្មីនេះ ក៏បានព្រមានដែរថា ពលរដ្ឋអាម៉េរិកច្រើននាក់ត្រូវបានរារាំងមិនឱ្យចាកចេញពីប្រទេសចិន ហើយការព្រមាននេះទៀតសោត បានកើតឡើងនៅពេលពលរដ្ឋកាណាដា២នាក់កំពុងស្ថិតនៅក្នុងការឃុំឃាំងនៅឡើយ នៅក្នុងប្រទេសចិន។ សូមបញ្ជាក់ថា អតីតអ្នកការទូត លោក Michael Kovrig និងពាណិជ្ជករអាម៉េរិកលោក Michael Spavor ត្រូវបានចាប់ខ្លួនកាលពីខែមុន ស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិនកាន់តែអាក្រក់ឡើង ដោយអ្នកទាំង២នេះអាចប្រឈមនឹងការចោទប្រកាន់ថា បានធ្វើឱ្យខូចដល់សន្តិសុខជាតិ ហើយកាលពីថ្ងៃព្រហស្បតិ៍តនេះ រដ្ឋអាជ្ញាជាន់ខ្ពស់ចិនបាននិយាយថា មិនបាច់សង្ស័យទេ ពួកគេបានរំលោភច្បាប់។ ដោយឡែកពលរដ្ឋអាម៉េរិក៣នាក់ទៀតក៏ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើសសេដ្ឋកិច្ច និងបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសចិន កាលពីខែ វិច្ឆិកា កន្លងទៅនេះ៕  

  • ប្រមុខការទូតអង់គ្លេស៖ អង់គ្លេសនឹងនៅតែខ្លាំង បើទោះបីជាចាកចេញពីសហភាពអឺរ៉ុប

    ប្រមុខការទូតអង់គ្លេស៖ អង់គ្លេសនឹងនៅតែខ្លាំង បើទោះបីជាចាកចេញពីសហភាពអឺរ៉ុប

    អង់គ្លេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេរ៉េមី ហាន់ (Jeremy Hunt) បានបង្ហាញជំហរសុទិដ្ឋិនិយមចំពោះអនាគតរបស់អង់គ្លេស ក្រោយការចាកចេញពីសហភាពអឺរ៉ុប ហើយថា អង់គ្លេសនៅតែមានចំណុចខ្លាំងដែលមិនអាចមើលរំលង និងតួនាទីលើឆាកអន្តរជាតិដដែល ទោះជាមិនត្រូវបានគេចាត់ទុកជាមហាអំណាចក្ដី។ ទន្ទឹមគ្នានោះដែរ ប្រមុខការទូតអង់គ្លេសរូបនេះនៅតែជឿជាក់ថា អង់គ្លេសអាចធ្វើការដោយឯករាជ្យពីសហភាពអឺរ៉ុបបាន ដ្បិតអង់គ្លេសនៅមានអានុភាពយោធា សេដ្ឋកិច្ច និងបណ្ដាញការទូតនៅជុំវិញពិភពលោកដែលបំពេញតួនាទីសំខាន់លើឆាកអន្តរជាតិ។ លោក ហាន់ បានសង្កត់ធ្ងន់ថា អង់គ្លេសមានសេដ្ឋកិច្ចធំជាងគេទី៥លើពិភពលោក ជាប្រទេសចំនាយយោធាច្រើនជាងគេក្នុងចំណោមសមាជិកបក្សសម្ព័ន្ធយោធាNATO ជាប្រទេសផ្ដល់ជំនួយបរទេសធំជាងគេទីបីលើពិភពលោក ជាមជ្ឈមណ្ឌលធំមួយក្នុងចំណោមពីរនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ មានប្រព័ន្ធចារកម្មដ៏មានប្រសិទ្ធភាព និងមានបណ្ដាញការទូតលំដាប់ពិភពលោក ហើយជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខផងដែរ។ គួរបញ្ជាក់ថា បើតាមការគ្រោងទុកនោះ អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ឆ្នំា២០១៩ខាងមុខ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានកិច្ចព្រមព្រៀងលែងលះនៅឡើយទេ ដ្បិតសភាអង់គ្លេសប្រឆាំងកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបរបស់រដ្ឋាភិបាលលោកស្រី ថេរ៉េសា ម៉េយ៍ ខណៈការបោះឆ្នោតលើកិច្ចព្រមព្រៀងដដែលនេះ នឹងធ្វើនៅពាក់កណ្ដាលខែមករានេះ៕

  • លោក ប្រាយុទ្ធ ចាន់អូចា៖ មិនមានការផ្លាស់ប្តូរកាលបរិច្ឆេទនៃការបោះឆ្នោតទេ

    លោក ប្រាយុទ្ធ ចាន់អូចា៖ មិនមានការផ្លាស់ប្តូរកាលបរិច្ឆេទនៃការបោះឆ្នោតទេ

    ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លៃងថា ផែនទីសម្រាប់ការបោះឆ្នោតជាតិនៅតែមិនត្រូវបានផ្លាស់ប្តូរ ដោយច្រានចោលពាក្យចចាមអារ៉ាមថា របបយោធានឹងពន្យារពេលការបោះឆ្នោត ដោយសារតែពិធីអភិសេកឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រថៃ។ គំនិតនេះ ត្រូវបានលើកឡើងដោយអ្នករាជានិយមងប់ងុល លោក អាទិត អូរ៉ាយរ៉ាត និងជូលលឺម យូហ្កាឡា នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដោយពួកគេបាននិយាយថា ការបោះឆ្នោតដែលគេទន្ទឹងរង់ចាំអស់ពេលដ៏យូរ គួរត្រូវរៀបចំធ្វើក្រោយពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រថៃ។ ប៉ុន្តែការិយាល័យព្រះបរមរាជវាំងថៃបានប្រកាសថា ពិធីអភិសេកនេះ នឹងត្រូវរៀបចំធ្វើនៅថ្ងៃទី៤ ដល់ទី៦ ខែឧសភាខាងមុខ។ លោក ប្រាយុទ្ធ បាននិយាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតគួរតែដោះស្រាយបញ្ហានេះ ហើយថា កាលបរិច្ឆេទពេលណាវាមិនជាបញ្ហាទេ រដ្ឋាភិបាលនឹងចេញរាជក្រឹត្យតាមក្រោយ។ ជាមួយគ្នានេះ អគ្គលេខាគណៈកម្មាធិការរៀបចំការបោះឆ្នោត បានបញ្ជាក់ថា បច្ចុប្បន្ននៅមិនទាន់មានរាជក្រឹត្យសម្រាប់ការបោះឆ្នោតនៅឡើយទេ តែក៏មិនមានន័យថា កាលបរិច្ឆេទការបោះឆ្នោតនឹងត្រូវពន្យារដែរ៕

  • ចំនួនអ្នកស្លាប់កើនឡើងជិត១៣០នាក់នៅហ្វីលីពីន ដោយសារខ្យល់ព្យុះ និងគ្រោះបំណាក់ដីដ៏ធ្ងន់

    ចំនួនអ្នកស្លាប់កើនឡើងជិត១៣០នាក់នៅហ្វីលីពីន ដោយសារខ្យល់ព្យុះ និងគ្រោះបំណាក់ដីដ៏ធ្ងន់

    ហ្វីលីពីន៖ ចំនួនមនុស្សស្លាប់បន្តឡើងដល់១២២នាក់ហើយ ក្រោយមានសេចក្តីរាយការណ៍ពីតួលេខជនរងគ្រោះបាត់បង់ជីវិតរាប់សិបនាក់បន្ថែមទៀត ដោយសារតែព្យុះភ្លៀង ដែលបង្កជាគ្រោះបំណាក់ដី និងទឹកជំនន់ដ៏ធ្ងន់វាយប្រហារប្រទេសហ្វីលីពីន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មនុស្សជិត៧៤,០០០គ្រួសារ ឬស្មើនឹងជាង៣០៨,០០០នាក់ មកពី៤៥៧តំបន់ផ្សេងៗគ្នាក្នុងប្រទេសហ្វីលីពីន បានទទួលរងផលប៉ះពាល់ជាខ្លាំង ដោយសារព្យុះឈ្មោះថា Usman ដែលបានបោកបក់សង្រ្គប់លើប្រទេសដីកោះនេះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។ បើតាមអាជ្ញាធរហ្វីលីពីននោះ តំបន់មានមនុស្សស្លាប់ច្រើនគេដល់ទៅ១០៥នាក់ គឺតំបន់ Bicol ភាគកណ្តាលប្រទេស ដែលមូលហេតុភាគច្រើន គឺដោយសារគ្រោះបំណាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ ឆ្លើយតបនឹងបញ្ហានេះដែរ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងត្រូវចុះទស្សនកិច្ចទៅកាន់តំបន់ Bicol នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិនិត្យមើលដោយផ្ទាល់នូវទំហំខូចខាត និងដើម្បីធានាថា ចំណាត់ការនានាកំពុងប្រព្រឹត្តទៅ សម្រាប់ជួយដល់ជនរងគ្រោះទាំងឡាយ៕