Category: ព័ត៌មានអន្តរជាតិ

  • ចំនួនអ្នកស្លាប់កើនដល់២២២នាក់ និងរបួសជាង៨០០នាក់ ដោយសាររលកយក្សស៊ូណាមិវាយប្រហារប្រទេសឥណ្ឌូណេស៊ី

    ចំនួនអ្នកស្លាប់កើនដល់២២២នាក់ និងរបួសជាង៨០០នាក់ ដោយសាររលកយក្សស៊ូណាមិវាយប្រហារប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ តួលេខជនរងគ្រោះបាត់បង់ជីវិត បានបន្តកើនឡើងដល់២២២នាក់ហើយ និងច្រើនជាង៨០០នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីមានហេតុការណ៍រលកយក្សស៊ូណាមិ វាយប្រហារយ៉ាងកក្រើកនៅតាមតំបន់ឆ្នេរនៃច្រកសមុទ្រ Sunda ប្រទេសឥណ្ឌូណេស៊ី។ សម្រាប់តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang Lampungខាងត្បូង និង Serang ខណៈអាជ្ញាធរឥណ្ឌូណេស៊ីក៏បានព្រមានផងដែរថា ចំនួនមនុស្សស្លាប់ និងរបួស អាចមានការកើនឡើងជាបន្តបន្ទាប់ទៀត ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីនោះ មូលហេតុមួយដែលអាចបង្កឲ្យមានរលកស៊ូណាមិបែបនេះ អាចមកពីបាតុភូតបំណាក់ដីនៅបាតសមុទ្រ បន្ទាប់ពីភ្នំភ្លើង Anak Krakatoa បានផ្ទុះឡើង៕

  • លោក ដូណាល់ ត្រាំ ប្រកាសតែងតាំងលោកលោក Patrick Shanahan ជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិកស្ដីទី

    លោក ដូណាល់ ត្រាំ ប្រកាសតែងតាំងលោកលោក Patrick Shanahan ជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិកស្ដីទី

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាកថា រូបលោកនឹងតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិលោក Patrick Shanahan ឱ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ជំនួសលោក James Mattis ដែលបានសម្រេចចិត្តលាលែងចេញពីមុខតំណែងកាលពីចុងសប្ដាហ៍កន្លងទៅ។ លោក Mattis បានលាលែងចេញពីមុខតំណែងកាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះ ហើយបើតាមព័ត៌មាននៅក្នុងស្រុក រដ្ឋមន្ត្រីការពារជាតិអាម៉េរិកវ័យ៦៨ឆ្នាំរូបនេះ បានសម្រេចចិត្តចាកចេញពីរដ្ឋបាលលោក ត្រាំ នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ប៉ុន្តែលោកត្រាំ ចង់ឲ្យលោកចុះចេញពីតំណែងឲ្យបានកាន់តែឆាប់។ យ៉ាងណាមិញ មូលហេតុនៃការលាលែងពីតំណែងរដ្ឋមន្ត្រីការពារជាតិអាម៉េរិករបស់លោក James Mattis ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាម៉េរិករាយការណ៍ថា ដោយសារតែមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន ជាពិសេសគឺគម្រោងដកកងទ័ពអាម៉េរិកចេញពីប្រទេសស៊ីរីរបស់លោក ដូណាល់ ត្រាំ៕

  • ប្រធានាធិបតីអាម៉េរិកនឹងមិនពិចារណាឡើងវិញ ទៅលើការដកទ័ពចេញពីប្រទេសស៊ីរីនោះទេ

    ប្រធានាធិបតីអាម៉េរិកនឹងមិនពិចារណាឡើងវិញ ទៅលើការដកទ័ពចេញពីប្រទេសស៊ីរីនោះទេ

    សហរដ្ឋអាម៉េរិក៖ យោងតាមការបញ្ជាក់របស់នាយកខុទ្ទកាល័យស្តីទីរបស់លោក ដូណាល់ ត្រាំ បានឱ្យដឹងនៅថ្ងៃអាទិត្យ ម្សិលមិញថា លោកប្រធានាធិបតីនឹងមិនកែប្រែចិត្ត ចំពោះការដកកងកម្លាំងអាម៉េរិកចេញពីទឹកដីប្រទេសស៊ីរីនោះទេ។ នាយកខុទ្ទកាល័យស្តីទីរបស់លោក ដូណាល់ ត្រាំ គឺលោក Mick Mulvaney បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន ABC ក្នុងកម្មវិធី This Week ថា លោកគិតថា លោកប្រធានាធិបតីបានប្រាប់ដល់ប្រជាពលរដ្ឋតាំងពីដំបូងម៉្លេះថា លោកមិនចង់ដាក់កងកម្លាំងអាម៉េរិកក្នុងប្រទេសស៊ីរីជារៀងរហូតនោះទេ‍ ហើយថា នេះគឺជាសមិទ្ធផលក្រោយពីការងាររបស់លោកបានដំណើរការអស់រយៈពេលពីរឆ្នាំ‍។ ពាក់ព័ន្ធនឹងរឿងដកទ័ពចេញពីទឹកដីស៊ីរីខាងលើ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា រូបលោកមានការសោកស្តាយយ៉ាងខ្លាំង‍ ចំពោះការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដកកងកម្លាំងអាម៉េរិកចេញពីប្រទេសស៊ីរីនោះ។ ប្រធានាធិបតីបារាំងរូបនេះ បានថ្លែងទៀតថា ជាសម្ព័ន្ធមិត្តនឹងគ្នា គឺត្រូវប្រយុទ្ធប្រកៀកស្មានឹងគ្នា ហើយលោកក៏សម្តែងការគោរពចំពោះរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស ដែលនឹងចេញពីតំណែង ដោយលោក ម៉ាក្រុង បានហៅលោក ម៉ាត់ទីស ថា…

  • មនុស្សម្នារាប់ម៉ឺននាក់ចូលរួមពិធីលាគ្នាដ៏រំជួលចិត្តនៃការដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន

    មនុស្សម្នារាប់ម៉ឺននាក់ចូលរួមពិធីលាគ្នាដ៏រំជួលចិត្តនៃការដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន

    ជប៉ុន៖ ពលរដ្ឋជប៉ុនប្រមាណជាង៨០,០០០នាក់ បានសម្តែងការគោរពចំពោះអធិរាជជប៉ុន អាគីហ៊ីតូ(Akihito) នៅពេលដែលព្រះអង្គបានមានព្រះបន្ទូលអំពីខួបកំណើតចុងក្រោយរបស់ព្រះអង្គ នៅមុនពេលការដាក់រាជ្យរបស់ព្រះអង្គនៅខែមេសា ឆ្នាំក្រោយនេះ។ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ ព្រះជន្ម៨៥វស្សាអង្គនេះ បានមានបន្ទូលថា ព្រះអង្គមានព្រះទ័យធូរស្រាល ដែលការសោយរាជ្យរបស់ព្រះអង្គបានកន្លងផុតទៅដោយជប៉ុនមិនធ្វើសង្គ្រាមជាថ្មីម្តងទៀតនោះ។ ព្រះអង្គមានអារម្មណ៍រំជួលចិត្តនៅពេលថ្លែងអំណរគុណដល់ប្រជាជនជប៉ុន និងអគ្គមហេសី មីជីកូ (Michiko)របស់ព្រះអង្គ ចំពោះការគាំទ្ររបស់ប្រជាជន។ ព្រះចៅអធិរាជ អាគីហ៊ីតូ គឺជាព្រះចៅអធិរាជដំបូងរបស់ប្រទេសជប៉ុន ដែលបានលះបង់រាជបល្ល័ង្កក្នុងរយៈពេលជិត២០០ឆ្នាំចុងក្រោយនេះ បុត្រាច្បងរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ណារុហ៊ីតូ ( Naruhito) នឹងត្រូវឡើងស្នងរាជបល្ល័ង្កបន្តពីទ្រង់៕  

  • ចំនួនអ្នកស្លាប់កើនជិត៧០នាក់ ដោយសាររលកយក្សស៊ូណាមិវាយប្រហារប្រទេសឥណ្ឌូណេស៊ី

    ចំនួនអ្នកស្លាប់កើនជិត៧០នាក់ ដោយសាររលកយក្សស៊ូណាមិវាយប្រហារប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ ជនរងគ្រោះកើនដល់៦២នាក់​ហើយបានបាត់បង់ជីវិត ក្រោយ​មានករណីរលកយក្សស៊ូណាមិ វាយ​លុក​​​យ៉ាងកក្រើក​នៅ​តាម​តំបន់ឆ្នេរនៃ​ច្រក​សមុទ្រ​ Sunda ប្រទេសឥណ្ឌូណេស៊ី។បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ​មនុស្ស​ប្រមាណ២០នាក់ បានបាត់ខ្លួន និងខ្ទង់៦០០នាក់បានរងរបួស ហើយ​អគារ​រាប់​រយ​ខ្នង​ក៏​បាន​រង​ការ​ខូច​ខាត​ផង​ដែរ ក្រោយ​ការវាយប្រហារ​​ពី​រលកយក្សកាលពី​វេលាយប់ថ្ងៃសៅរ៍។ ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​​មហន្ត​រាយ​ឥណ្ឌូ​ណេស៊ី បានឲ្យ​ដឹង​ថា មូលហេតុមួយដែលអាចបង្ក​ឲ្យ​មានរលកស៊ូណាមិបែបនេះ អាចមកពីបាតុភូត​បំណាក់​ដី​នៅ​បាតសមុទ្រ បន្ទាប់​ពី​ភ្នំ​ភ្លើង Anak Krakatoa បានផ្ទុះឡើង។ គួរជម្រាបថា ច្រកសមុទ្រ Sunda ស្ថិតនៅចន្លោះប្រជុំកោះជ្វានិងស៊ូម៉ាត្រា ដែលតភ្ជាប់សមុទ្រជ្វាឥណ្ឌូណេស៊ី ទៅកាន់​មហាសមុទ្រឥណ្ឌា។ សម្រាប់តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang, Lampung ខាងត្បូង និង Serang។ អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានព្រមានផងដែរថា តួលេខមនុស្សស្លាប់និងរបួស​អាច​មាន​ការកើនឡើងជាបន្តបន្ទាប់ទៀត៕ម.ន

  • មនុស្ស៤៣នាក់ស្លាប់និង៦០០នាក់របួស ដោយសាររលកស៊ូណាមិវាយប្រហារ​ប្រទេសឥណ្ឌូណេស៊ី

    មនុស្ស៤៣នាក់ស្លាប់និង៦០០នាក់របួស ដោយសាររលកស៊ូណាមិវាយប្រហារ​ប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេសុី៖ មនុស្សយ៉ាងតិច៤៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីរលកយក្សស៊ូណាមិ បានវាយលុក​តាមតំបន់ឆ្នេរនៃ​ច្រក​សមុទ្រ​ Sunda ប្រទេសឥណ្ឌូណេស៊ី។បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ​មនុស្ស៦០០នាក់បានរងរបួស ហើយអគារជាច្រើនខ្នងក៏បានរងការខូចខាតផងដែរ ក្រោយ​ការវាយប្រហារ​​ពី​រលកយក្សកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យ​ដឹង​ថា មូលហេតុមួយដែលអាចបង្ក​ឲ្យ​មានរលកស៊ូណាមិបែបនេះ អាចមកពីបាតុភូតបំណាក់ដីនៅបាតសមុទ្រ បន្ទាប់​ពី​ភ្នំ​ភ្លើង Anak Krakatoa បានផ្ទុះឡើង។ គួរជម្រាបថា ច្រកសមុទ្រ Sunda ស្ថិតនៅចន្លោះប្រជុំកោះជ្វានិងស៊ូម៉ាត្រា ដែលតភ្ជាប់សមុទ្រជ្វាឥណ្ឌូណេស៊ី ទៅកាន់​មហាសមុទ្រឥណ្ឌា។ សម្រាប់តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang, Lampung ខាងត្បូង និង Serang។ អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានព្រមានផងដែរថា តួលេខាមនុស្សស្លាប់និងរបួស​អាច​មាន​ការកើតឡើងជាបន្តបន្ទាប់ទៀត៕      

  • អង្គការ NASA ប្រកាសថា ខ្សែក្រវាត់របស់ភពសៅរ៍ (Ring) កំពុងតែរលាយលឿនជាងការរំពឹងទុក

    អង្គការ NASA ប្រកាសថា ខ្សែក្រវាត់របស់ភពសៅរ៍ (Ring) កំពុងតែរលាយលឿនជាងការរំពឹងទុក

    សហរដ្ឋអាម៉េរិក៖ ភពសៅរ៍ (Saturn) ដែលល្បីឈ្មោះដោយសារតែមានប្រព័ន្ធខ្សែក្រវាត់នៅព័ទ្ធជុំវិញ ត្រូវបានអង្គការ NASA បញ្ជាក់ឲ្យដឹងថា កំពុងតែបាត់បង់លក្ខណៈពិសេសនេះរបស់វា ដោយខ្សែក្រវាត់នោះ អាចនឹងរលាយបាត់នៅក្នុងរយៈពេល១០០លានឆ្នាំខាងមុខ។ អង្គការ NASA បានឲ្យដឹងថា ខ្សែក្រវាត់នោះកំពុងត្រូវស្រូបចូលទៅកាន់ភពសៅរ៍ (Saturn) ដោយកម្លាំងទំនាញក្នុងទម្រង់ជាបាតុភូតភ្លៀង នៃភាគល្អិតទឹកកក នៅក្រោមឥទ្ធិពលរបស់ដែនម៉ាញេទិចនៃភពសៅរ៍។ ដោយយោងលើហេតុផលនេះ ប្រព័ន្ធខ្សែក្រវាត់ទាំងមូល នឹងត្រូវរលាយបាត់នៅ៣០០លានឆ្នាំខាងមុខ ប៉ុន្តែបើបន្ថែមលទ្ធផលអង្កេតរបស់យាន Cassini ទៀត ដែលរកឃើញមានការស្រូបរូបធាតុនៃខ្សែក្រវាត់នេះ ទៅកាន់តំបន់អេក្វាទ័រនៃភពសៅរ៍ លក្ខណៈពិសេសនេះរបស់វាមានពេលមិនលើសពី១០០លានឆ្នាំឡើយ។ ទន្ទឹមគ្នានេះ ក្រុមអ្នកវិទ្យាសាស្រ្តបានទទួលស្គាល់ថា ខ្សែក្រវាត់របស់ភពសៅរ៍(Saturn) កំពុងតែបាត់បង់វត្តមាននៅក្នុងល្បឿនជាអតិបរមា ដែលត្រូវបានប៉ាន់ប្រមាណជាដំបូង តាមរយៈលទ្ធផលអង្កេតរបស់យានអវកាស Voyager 1 និង Voyager 2 ដែលត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាស កាលពីទសវត្សរ៍១៩៧០៕ម.ន

  • ជប៉ុនដកខ្លួនពីគណៈកម្មាធិការនេសាទត្រីបាឡែនអន្តរជាតិ IWC ដើម្បីបន្តការនេសាទត្រីបាឡែនឡើងវិញ

    ជប៉ុនដកខ្លួនពីគណៈកម្មាធិការនេសាទត្រីបាឡែនអន្តរជាតិ IWC ដើម្បីបន្តការនេសាទត្រីបាឡែនឡើងវិញ

    ជប៉ុន៖ ប្រទេសជប៉ុនសម្រេចចិត្តដកខ្លួនចេញពីគណៈកម្មាធិការនេសាទត្រីបាឡែនអន្តរជាតិហៅកាត់ថា (IWC) ដើម្បីបន្តការនេសាទត្រីបាឡែនឡើងវិញដែលនេះជាលើកដំបូងហើយ ក្នុងរយៈពេលប្រហែល៣០ឆ្នាំចុងក្រោយនេះ។ ដើម្បីចាកចេញពីអង្គការ IWC នៅឆ្នាំ២០១៩នោះ ជប៉ុន ត្រូវជូនដំណឹងដល់គណៈកម្មការនេសាទនេះ នៅថ្ងៃទី០១ ខែមករា ដើមឆ្នាំក្រោយ។ ការសម្រេចចិត្តដែលនឹងត្រូវប្រកាសជាផ្លូវការនៅដើមសប្តាហ៍ក្រោយនេះ ធ្វើឡើងបន្ទាប់ពីការប្រឈមមុខដាក់គ្នារាប់ទសវត្សរ៍រវាងសមាជិកគាំទ្រ និងប្រឆាំងនៃគណៈកម្មាធិការនេសាទត្រីបាឡែនអន្តរជាតិនេះ ។ វាជាការកម្រណាស់សម្រាប់ប្រទេសជប៉ុនដកខ្លួនចេញពីអង្គការអន្តរជាតិណាមួយនោះ ហើយការដកខ្លួននេះអាចបង្កឱ្យមានការរិះគន់ពីបណ្តាប្រទេសប្រឆាំងការនេសាទត្រីបាឡែន។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលក្រុងតូក្យូកំពុងពិចារណាការអនុញ្ញាតនេសាទត្រីបាឡែន ជាពាណិជ្ជកម្មនៅតំបន់សមុទ្រនៅជិតប្រទេសជប៉ុន និងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ប៉ុន្តែមិនមានគម្រោងធ្វើការនេសាទនៅមហាសមុទ្រអង់តាក់ទិកឡើយ ជាទីដែលខ្លួនបានធ្វើការនេសាទត្រីបាឡែនសម្រាប់អ្វីដែលពួកគេហៅថា ជាគោលបំណងស្រាវជ្រាវវិទ្យាសាស្ដ្រ៕

  • អង្គការសហប្រជាជាតិខកខានក្នុងការសម្រេចកិច្ចព្រមព្រៀង ដើម្បីបំពេញកង្វះថវិកា ស្របពេលដែលសហរដ្ឋអាម៉េរិកកាត់បន្ថយការផ្តល់មូលនិធិ

    អង្គការសហប្រជាជាតិខកខានក្នុងការសម្រេចកិច្ចព្រមព្រៀង ដើម្បីបំពេញកង្វះថវិកា ស្របពេលដែលសហរដ្ឋអាម៉េរិកកាត់បន្ថយការផ្តល់មូលនិធិ

    បរទេស៖ ក្រុមអ្នកការទូតបាននិយាយថា រដ្ឋជាសមាជិកអង្គការសហប្រជាជាតិមិនបានឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃសុក្រនេះ ដើម្បីបំពេញនូវកង្វះថវិកាចំនួន២២០លានដុល្លារ ដែលបន្សល់ដោយការកាត់បន្ថយការរួមចំណែករបស់សហរដ្ឋអាម៉េរិក ចំពោះប្រតិបត្តិការថែរក្សាសន្តិភាព។ ប្រភពបន្តថា ការខ្វះខាតផ្នែកហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិនឹងបន្តកើនឡើង បន្ទាប់ពីបានឈានដល់ការមូលមតិជាឯកច្ឆន្ទមួយនៅយប់ថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នលើបញ្ហាថវិកាសំខាន់ៗរយៈពេល៣ឆ្នាំទៀត។ សហរដ្ឋអាម៉េរិកបានចំណាយថវិកាប្រហែល២៨ភាគរយនៃថវិកាថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មុនពេលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ប្រកាសកាលពីខែកញ្ញាកន្លងទៅថា ទីក្រុងវ៉ាស៊ីនតោននឹងមិនចំណាយលើសពី ២៥ភាគរយឡើយ ខណៈកង្វះខាតថវិកាចំនួន៣ភាគរយទៀត គឺស្មើនឹងសាច់ប្រាក់ប្រហែល២២០លានដុល្លារ។ ថវិកាប្រតិបត្ដិការរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៨-២០១៩ មានប្រហែល៥,៤ពាន់លានដុល្លារ ហើយសហរដ្ឋអាម៉េរិកបង់ប្រាក់ប្រហែល១ភាគ៥នៃថវិកានេះ។ ថវិកាថែរក្សាសន្តិភាពដាច់ដោយឡែកនេះ គឺលើសពី៦,៦ពាន់លានដុល្លារ ដែលកាត់បន្ថយកាលពីឆ្នាំមុន ៦០០លានដុល្លារក្រោមសម្ពាធរបស់សហរដ្ឋអាម៉េរិក៕

  • លោក ដូណាល់ ត្រាំ ពិចារណាអំពីការដកទាហានអាម៉េរិកប្រមាណ៧,០០០នាក់ចេញពីទឹកដីអាហ្វហ្កានីស្ថាន

    លោក ដូណាល់ ត្រាំ ពិចារណាអំពីការដកទាហានអាម៉េរិកប្រមាណ៧,០០០នាក់ចេញពីទឹកដីអាហ្វហ្កានីស្ថាន

    សហរដ្ឋអាម៉េរិក៖ ក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលអាម៉េរិក បានបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងពិចារណាអំពីការដកទាហានអាម៉េរិករាប់ពាន់នាក់ពីប្រទេសអាហ្វហ្កានីស្ថាន គឺប្រមាណពាក់កណ្តាលនៃទាហានចំនួនជាង១ម៉ឺន៤ពាន់នាក់ដែលបម្រើការនៅទីនោះ។ ការលើកឡើងរបស់ក្រុមមន្ត្រីខាងលើនេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមានសេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ ដែលថា សហរដ្ឋអាម៉េរិកនឹងដកទាហានខ្លួនចេញពីប្រទេសស៊ីរី។ បើតាមផែនការដែលត្រូវបានរបាយការណ៍នោះ ទាហានអាម៉េរិកប្រមាណ៧ពាន់នាក់នឹងចាប់ផ្តើមវិលត្រឡប់មកផ្ទះវិញ ក្នុងខែមករា ដើមឆ្នំាក្រោយ ហើយកងទាហាននៅសេសសល់ នឹងវិលត្រឡប់មកកាន់មាតុប្រទេសពួកគេវិញក្នុងប៉ុន្មានខែខាងមុខនេះជាលំដាប់លំដោយ។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ នៅពុំទាន់មានការអត្ថាធិប្បាយពីក្រសួងការពារជាតិអាម៉េរិក ឬទីបញ្ជាការកណ្តាលអាម៉េរិកនៅឡើយទេ។ ក្រុមទាហានអាម៉េរិកទាំងនេះ ជាផ្នែកមួយនៃកងកម្លាំងមិនប្រយុទ្ធរបស់អង្គការអូតង់ ដែលមានបេសកកម្មចម្បងក្នុងការហ្វឹកហ្វឺន និងផ្តល់ការណែនាំដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថានក្នុងការទទួលយកការទទួលខុសត្រូវខាងសន្តិសុខនៅក្នុងប្រទេសរបស់ពួកគេផ្ទាល់៕