Category: ព័ត៌មានអន្តរជាតិ

  • មេដឹកនំារុស្ស៊ីព្រមានថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា INF នឹងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក

    មេដឹកនំារុស្ស៊ីព្រមានថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា INF នឹងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានជាថ្មីម្ដងទៀតនៅថ្ងៃអង្គារនេះថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចំងាយមធ្យម INF នឹងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក ។ នាឱកាសចូលរួមកិច្ចប្រជុំមួយនៅឯក្រសួងការពារជាតិរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថែមទំាងបានសង្កត់ធ្ងន់ទៀតថា ទីក្រុងម៉ូស្គូគ្មានជម្រើស អ្វីក្រៅតែពីពង្រឹងវិស័យការពារជាតិនោះទេ បើសិនជាទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីសន្ធិសញ្ញានេះមែននោះ ។ សូមរំលឹកថា កាលពីដើមខែធ្នូកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងសម្រេចចិត្តផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញា INF រយៈពេល៦០ថ្ងៃ រហូតទាល់តែរុស្ស៊ីវិលត្រឡប់មកអនុវត្តតាមកិច្ចព្រមព្រៀងនេះយ៉ាងពេញលេញវិញ ៕

  • ប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចំាអង្គការសហប្រជាជាតិ ជំរុញប៉ាឡេស្ទីនឲ្យយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល

    ប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចំាអង្គការសហប្រជាជាតិ ជំរុញប៉ាឡេស្ទីនឲ្យយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល

    សហរដ្ឋអាមេរិក៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ ដែលនឹងត្រូវចេញពីតំណែងនៅបំណាច់ចុងឆ្នាំនេះ គឺលោកស្រី Nikki Haley កំពុងជំរុញឲ្យប៉ាឡេស្ទីនទទួលយកកិច្ចព្រមព្រៀងសន្តិភាព ដោយលោកស្រីបាននិយាយថា ប៉ាឡេស្ទីននឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងអ៊ីស្រាអែល ។ លោកស្រី Haley នៅថ្ងៃអង្គារ៍នេះ បានថ្លែងនៅឯកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីបញ្ហានៅតំបន់មជ្ឈិមបូព៌ាថា នេះគឺជាពេលដែលយើងត្រូវប្រឈមនឹងការពិតជាក់ស្តែង ហើយថា ភាគីទាំងពីរនឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងសន្តិភាពនេះ ប៉ុន្តែភាគីប៉ាឡេស្ទីននឹងទទួលបានអត្ថប្រយោជន៍ច្រើនជាង ហើយភាគីអ៊ីស្រាអែលនឹងប្រឈមនឹងហានិភ័យច្រើនជាង ។ លោកស្រី Haley បានប្រាប់ទៅឯកអគ្គរដ្ឋទូតនានាថា អ៊ីស្រាអែល គឺជាប្រទេសដែលរីកចម្រើន និងមានភាពរឹងមាំ ហើយថា ប្រទេសនេះ តែងតែចង់បានសន្តិភាពជាមួយនឹងប្រទេសជិតខាង ។ លោកស្រីបានសង្កត់ធ្ងន់ថា អ៊ីសា្រអែលបានបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈលះបង់ដើម្បីសុខសន្តិភាព រួមទាំងការលះបង់ទឹកដីរបស់ខ្លួនផងដែរ ក៏ប៉ុន្តែអ៊ីស្រាអែលនឹងមិនបង្កើតកិច្ចព្រមព្រៀងមួយនៅក្នុងតម្លៃណាមួយឡើយ ហើយវាក៏មិនគួរកើតឡើងនោះដែរ ៕

  • នាយករដ្ឋមន្ត្រីប៊ែលហ្សិកដាក់ពាក្យលាលែងចេញពីមុខតំណែង ដោយសារបញ្ហាជនអន្តោប្រវេសន៍

    នាយករដ្ឋមន្ត្រីប៊ែលហ្សិកដាក់ពាក្យលាលែងចេញពីមុខតំណែង ដោយសារបញ្ហាជនអន្តោប្រវេសន៍

    ប៊ែលហ្ស៊ិក៖ នាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel បានសម្រេចចិត្តដាក់ពាក្យលាលែងចេញពីមុខតំណែងហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយពេលដែលគណបក្សជាដៃគូដ៏សំខាន់មួយ បានចាកចេញពីក្រុមចំរុះនយោបាយរបស់លោក ដោយសារបញ្ហាជនអន្តោប្រវេសន៍ ។ លោក Charles Michel បានប្រាប់ព្រះមហាក្សត្រ Philippe ពីការសម្រេចចិត្តលាលែងចេញពីតំណែងរបស់លោក ប៉ុន្តែព្រះមហាក្សត្រមិនទាន់ប្រកាសថា ទ្រង់ទទួលយកការលាលែងពីតំណែងនេះ ឬយ៉ាងនោះទេ ។  លោក Michel បានបាត់បង់ការគំាទ្រពីគណបក្សជាតិនិយម New Flemish Alliance ដោយសារតែលោកគំាទ្រលើកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិស្ដីពីជនអន្តោប្រវេសន៍ដែលត្រូវបានចុះហត្ថលេខាក្នុងទីក្រុង Marrakech ប្រទេស Morocco កាលពីសប្ដាហ៍មុន ។ ហើយកិច្ចព្រមព្រៀងនេះដែរ ក៏បានបង្កឱ្យប្រជាជនប៊ែលហ្សិកមួយចំនួនផ្ទុះកំហឹង រហូតដល់នាំគា្នធ្វើបាតុកម្មតវ៉ាអស់រយៈពេលជាច្រើនសប្ដាហ៍ ។សូមរំលឹកផងដែរថា លោក Charles Michel មានអាយុ៤២ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប៊ែលហ្សិកវ័យក្មេងបំផុតចាប់តាំងពីឆ្នាំ១៨៤១មក កាលពីខែតុលា ឆ្នាំ២០១៤ ៕

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកស្នើដល់ធនាគារកណ្តាល ឲ្យផ្អាកដំឡើងការប្រាក់

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកស្នើដល់ធនាគារកណ្តាល ឲ្យផ្អាកដំឡើងការប្រាក់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានស្នើដល់ធនាគារកណ្តាល ដែលជាធនាគារឯករាជ្យនៅក្នុងប្រទេស មិនឲ្យដំឡើងការប្រាក់ម្តងទៀត នៅពេលដែលក្រុមអ្នកបង្កើតគោលនយោបាយនឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ។ ការអំពាវនាវរបស់លោក ត្រាំ ធ្វើឡើងចំពេលដែលក្រុមអ្នកបង្កើតគោលនយោបាយធនាគារកណ្តាល ដែលជាអ្នកប្រតិបត្តិឯករាជ្យនៃការត្រួតពិនិត្យរបស់សេតវិមាន នឹងត្រួវជួបប្រជុំគ្នានៅក្នុងថ្ងៃអង្គារ៍ និងថ្ងៃពុធសប្តាហ៍នេះ នៅរដ្ឋធានីវ៉ាស៊ីនតោន និងមានគម្រោងដំឡើងការប្រាក់ខ្ពស់ជាងមុន។ លោក ត្រាំ បាននិយាយសរសើរដល់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកថា មានភាពរីកចម្រើនខ្លាំងបំផុតក្នុងពិភពលោក បើទោះជាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិនកំពុងបន្តកើតឡើង ហើយការប្រែប្រួលទីផ្សារភាគហ៊ុនពិភពលោក បានកាត់បន្ថយការវិនិយោគជាច្រើននៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក៏ប៉ុន្តែអាត្រាគ្មានការងារធ្វើដែលមានអាត្រា៣,៧ភាគរយ គឺជាអាត្រាទាបបំផុតនៅសហរដ្ឋអាម៉េរិកក្នុងរយៈពេល៤៩ឆ្នាំមកនេះ ប្រាក់ឈ្មួលរបស់កម្មករបានកើនឡើង ហើយចំណែកអ្នកទិញទំនិញដែលជាឆ្អឹងខ្នងសំខាន់នៃសេដ្ឋកិច្ចអាម៉េរិកនោះ ក៏កំពុងចំណាយប្រាក់ទិញទំនិញផងដែរ៕ម.ន

  • សំណើថវិកាចំណាយ ដើម្បីបញ្ជៀសការបិទទ្វារផ្នែកខ្លះនៃរដ្ឋាភិបាលសហរដ្ឋអាម៉េរិក នៅតែគ្មានសញ្ញាអំពីការបញ្ចប់ភាពជាប់គាំង

    សំណើថវិកាចំណាយ ដើម្បីបញ្ជៀសការបិទទ្វារផ្នែកខ្លះនៃរដ្ឋាភិបាលសហរដ្ឋអាម៉េរិក នៅតែគ្មានសញ្ញាអំពីការបញ្ចប់ភាពជាប់គាំង

    សហរដ្ឋអាម៉េរិក៖ គិតមកទល់ពេលនេះ នៅមិនទាន់មានសញ្ញាជាផ្លូវការណាមួយ អំពីដំណោះស្រាយនៃការជាប់គាំងពាក់ព័ន្ធនឹងសំណើថវិកាចំណាយរបស់រដ្ឋាភិបាលអាម៉េរិក ដែលបានគំរាមបិទផ្នែកខ្លះនៃទីភ្នាក់ងារសហព័ន្ធនានានៅត្រឹមពាក់កណ្តាលយប់ថ្ងៃសុក្រ សប្តាហ៍នេះ។ សេតវិមានមិនបានបង្ហាញអំពីថាតើសំណើថវិកាបែបណា ដែលខ្លួនអាចទទួលយកបាន ដើម្បីបញ្ជៀសកុំឲ្យមានការបិទទ្វារផ្នែកខ្លះនៃរដ្ឋាភិបាល ដែលជាជម្លោះដ៏ចម្រូងចម្រាសមួយ នៅក្នុងសំណើរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដើម្បីសង់ជញ្ជាំងនៅតាមព្រំដែនរវាងអាម៉េរិក និងម៉ិកស៊ិក ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ចូលក្នុងទឹកដីសហរដ្ឋអាម៉េរិក។ យ៉ាងណាមិញលោក ត្រាំ បានអំពាវនាវស្នើថវិកាចំនួន៥ពាន់លានដុល្លារសម្រាប់សង់ជញ្ជាំងព្រំដែនដែលត្រូវចំណាយ២០ពាន់លានដុល្លារ ប៉ុន្តែគម្រោងរបស់លោកត្រូវបានប្រឆាំងយ៉ាងដាច់អហង្ការពីខាងគណបក្សប្រជាធិបតេយ្យ ខណៈខាងគណបក្សសាធារណរដ្ឋមួយចំនួនបានដាក់សំណើមួយនេះ ក្នុងភាពសង្ស័យ។ ប៉ុន្តែគណបក្សប្រជាធិបតេយ្យយល់ព្រមផ្តល់ថវិកាច្រើនបំផុតបានត្រឹម១ពាន់៦រយលានដុល្លារសម្រាប់ការចំណាយសន្តិសុខនៅតាមព្រំដែន ប៉ុន្តែមិនមែនសម្រាប់សង់ជញ្ជាំងព្រំដែននោះទេ៕ម.ន

  • រដ្ឋាភិបាលជប៉ុនសម្រេចអនុម័តលើកញ្ចប់ថវិកាការពារជាតិថ្មីមួយ ក្នុងការទិញសព្វាវុធច្រើនសន្ធឹកសន្ធាប់ពីសហដ្ឋអាម៉េរិក

    រដ្ឋាភិបាលជប៉ុនសម្រេចអនុម័តលើកញ្ចប់ថវិកាការពារជាតិថ្មីមួយ ក្នុងការទិញសព្វាវុធច្រើនសន្ធឹកសន្ធាប់ពីសហដ្ឋអាម៉េរិក

    ជប៉ុន៖ របាយការណ៍ការពារជាតិរបស់រដ្ឋាភិបាលក្រុងតូក្យូបានបញ្ជាក់ថា ជប៉ុននឹងធ្វើការបញ្ជាទិញបន្ថែមទៀតនូវយន្តហោះចម្បាំងបំបាំងកាយ មីស៊ីលរយៈចម្ងាយឆ្ងាយ និងសព្វាវុធដទៃទៀតក្នុងអំឡុងពេល០៥ឆ្នាំខាងមុខ ក្នុងគោលបំណងជួយជ្រោមជ្រែងកងទ័ពអាម៉េរិក ក្នុងការប្រឈមមុខជាមួយឥទ្ធិពលនៃបណ្តាប្រទេសជាគូប្រជែងនៅតំបន់ប៉ាស៊ីហ្វិកខាងលិច។ បើតាមរបាយការណ៍នេះ សហរដ្ឋអាម៉េរិក ចិន កូរ៉េខាងជើង និងរុស្ស៊ី គឺសុទ្ធតែជាប្រទេសមានឥទ្ធិពលបំផុត ទៅលើការគិតគូរក្នុងវិស័យយោធារបស់ជប៉ុន ដោយចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរលើលោក កំពុងតែធ្វើការដាក់ពង្រាយនាវា និងយន្តហោះបន្ថែម ដើម្បីស៊ើបការណ៍ដែនសមុទ្រក្បែរប្រទេសជប៉ុន។ គួរបញ្ជាក់ថា ផែនការនេះដែរ អាចចាត់ទុកថា ជាសញ្ញាយ៉ាងច្បាស់មួយនៃមហិច្ឆតារបស់ជប៉ុន ក្នុងការប្រែក្លាយខ្លួនទៅជាមហាអំណាចខ្លាំងមួយនៅក្នុងតំបន់ ស្របពេលដែលការបង្កើនឥទ្ធិពលយោធាដោយចិន និងការមានសន្ទុះឡើងវិញនៃយោធារុស្ស៊ី កំពុងមានសម្ពាធខ្លាំងទៅលើសហរដ្ឋអាម៉េរិក ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន៕ម.ន

  • កិច្ចចរចាសន្តិភាពក្នុងប្រទេសអាហ្វហ្កានីស្ថាន រវាងសហរដ្ឋអាម៉េរិក និងពួកតាលីបង់ ធ្វើឡើងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម

    កិច្ចចរចាសន្តិភាពក្នុងប្រទេសអាហ្វហ្កានីស្ថាន រវាងសហរដ្ឋអាម៉េរិក និងពួកតាលីបង់ ធ្វើឡើងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម

    អាហ្វហ្កានីស្ថាន៖ កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងពួកតាលីបង់ ដែលរៀបចំដោយប៉ាគីស្ថាន បានចាប់ផ្ដើមហើយនៅថ្ងៃច័ន្ទនេះនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជំរុញឲ្យមានដំណោះស្រាយនយោបាយសម្រាប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានលោក ម៉ួហាម៉េដ ហ្វៃសាល បានបញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលប៉ាគីស្ថាន រួមជាមួយនឹងសហគមន៍អន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ប្ដេជ្ញានាំយកសន្តិភាព និងការផ្សះផ្សាដល់ប្រទេសអាហ្វហ្កានីស្ថាន ដែលញាំញីដោយសារសង្គ្រាមអស់ជាច្រើនឆ្នាំមកនេះ។ ដោយឡែកមន្ត្រីមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា រដ្ឋាភិបាលប៉ាគីស្ថានបានសម្របសម្រួលការពិភាក្សានេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ សរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីរ៉ាន់ ខាន់ កាលពីដើមខែនេះ ឲ្យជួយសហការនាំពួកតាលីបង់មកកាន់តុចរចាសន្តិភាព។ បើតាមអ្នកនាំពាក្យក្រុមតាលីបង់លោក ហ្ស៊ាប៊ីហ៊ូឡា ក៏បានបញ្ជាក់ផងដែរ អំពីការចូលរួមចរចារបស់ខ្លួនជាមួយមន្ត្រីអាម៉េរិកនៅថ្ងៃច័ន្ទនេះ ប៉ុន្តែបានបន្ថែមថា អ្នកតំណាងមកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត ក៏ចូលរួមនៅក្នុងការពិភាក្សានេះផងដែរ៕ម.ន

  • ប្រធានាធិបតីចិន ប្តេជ្ញាបើកចំហប្រទេសឲ្យកាន់តែទូលាយ សំដៅជំរុញឲ្យមានវឌ្ឍនភាពកាន់តែខ្លាំងក្លាថែមទៀត

    ប្រធានាធិបតីចិន ប្តេជ្ញាបើកចំហប្រទេសឲ្យកាន់តែទូលាយ សំដៅជំរុញឲ្យមានវឌ្ឍនភាពកាន់តែខ្លាំងក្លាថែមទៀត

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃអង្គារ៍នេះ បានលើកឡើងអំពីការប្តេជ្ញាយ៉ាងមុតមាំរបស់ប្រទេសលោក ដើម្បីបើកចំហខ្លួនឲ្យកាន់ទូលំទូលាយទៅកាន់ពិភពលោក និងក្នុងការលើកកម្ពស់កិច្ចប្រឹងប្រែងរួម ដែលសំដៅកសាងសហគមន៍ដែលមានអនាគតរួមគ្នាតែមួយ សម្រាប់មនុស្សលោកទាំងមូល។ ថ្លែងក្នុងសមាជនាឱកាសខួប៤០ឆ្នាំនៃគោលការណ៍បើកចំហ និងកំណែទម្រង់សេដ្ឋកិច្ចដែលផ្តួចផ្តើមដោយអតីតមេដឹកនាំចិន លោក តេង ស៊ាវពីង លោក ស៊ី បានកត់សម្គាល់ថា ការអនុវត្តគោលការណ៍នេះ ក្នុងអំឡុងពេល៤០ឆ្នាំកន្លងទៅ បានបង្ហាញថា ការបើកចំហបាននាំមកនូវវឌ្ឍនភាព ខណៈដែលភាពឯកោផ្តាច់ខ្លួននាំមកនូវការដើរថយក្រោយ ហើយថា ប្រទេសចិនមិនអាចអភិវឌ្ឍន៍ខ្លួនក្នុងភាពឯកោឡើយ ហើយពិភពលោកត្រូវការចិន ដើម្បីសម្រេចបាននូវវិបុលភាពជាសកល។ ឆ្នាំនេះគឺជាគម្រប់ខួប៤០ឆ្នាំនៃគោលនយោបាយកំណែទម្រង់ និងបើកចំហរបស់ប្រទេសចិន ដោយវាគឺជាកម្មវិធីដ៏សំខាន់មួយជាប្រវត្តិសាស្ត្រ ដែលបានជួយប្រែក្លាយចិនដែលធ្លាប់តែជាប្រជាជាតិក្រីក្រមួយ ឲ្យទៅជាមហាអំណាចសេដ្ឋកិច្ចលេខ២នៅលើពិភពលោក៕ម.ន

  • បវរកញ្ញាហ្វីលីពីន បានគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ២០១៨

    បវរកញ្ញាហ្វីលីពីន បានគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ២០១៨

    ក្រោយឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃ ទីបំផុតស្រីស្អាតមកពីប្រទេសហ្វីលីពីន Catriona Gray បានគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ២០១៨ យកឈ្នះបេក្ខនារីជាង៩០ប្រទេសមកពីជុំវិញពិភពលោក អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ។ ចំណែកបវរកញ្ញារងទី១ បានទៅបេក្ខនារីមកពីអាហ៊្វ្រិកខាងត្បូង និងបវរកញ្ញារងទី២ បានទៅលើស្រីស្អាតមកពី វេណេហ្ស៊ុយអេឡា។ ស្រីស្អាតកើតឆ្នាំ១៩៩៤ រូបនេះ មានដើមកំណើតនៅប្រទេសអូស្ត្រាលី និងមានឪពុកជាកូនកាត់ស្កុតឡេន និងអូស្ត្រាលី ព្រមទាំងម្ដាយជាជនជាតិហ្វីលីពីន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ក្នុងប្រទេសកំណើត Catriona ក៏បានផ្លាស់ទីរស់នៅក្នុងរដ្ឋធានីរបស់ហ្វីលីពីនគឺ Manila។ ថ្វីបើបវរកញ្ញាចក្រវាលកម្ពុជា រឿន ណាត មិនទទួលបានជោគជ័យក្នុងការប្រកួតសម្រស់នេះក្តី តែកញ្ញាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ថែមទាំងទទួលបានការកោតសរសើរពីភាពជឿជាក់ និងសម្រស់ដ៏លេចធ្លោរបស់នាងក្នុងការប្រកួតលើឆាកអន្តរជាតិផងដែរ៕

  • អង្គការសហប្រជាជាតិសម្រេចអនុម័តលើដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង

    អង្គការសហប្រជាជាតិសម្រេចអនុម័តលើដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង

    ទីបំផុតមហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចអនុម័តជាផ្លូវការហើយ នូវដំណោះស្រាយថ្កោលទោសលើប្រទេសកូរ៉េខាងជើង ទាក់ទិនទៅនឹងស្ថានភាពវិបត្តិសិទ្ធិមនុស្ស។ ដំណោះស្រាយដែលបានដាក់ជូនដោយប្រទេសជប៉ុន និងសហភាពអឺរ៉ុប បានឈ្នះការគាំទ្រដ៏ច្រើនលើសលប់ នៅក្នុងការបោះឆ្នោតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ។ ការអនុម័តនេះ បានកើតឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចចិត្តផ្អាកកិច្ចប្រជុំប្រចាំរបស់ខ្លួនស្តីពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើង ខណៈដែលអង្គការអន្តរជាតិមួយនេះ ខ្វះការគាំទ្រគ្រប់គ្រាន់ដើម្បីរៀបចំនៅក្នុងខែនេះ។ គួរបញ្ជាក់ថា ដំណោះស្រាយខាងលើ ត្រូវបានអនុម័តដោយផ្អែកលើរបាយការណ៍នៃការបំបិទសិទ្ធិសេរីភាព និងការបញ្ចេញមតិនៅក្នុងប្រទេសកូរ៉េខាងជើង ដោយដំណោះស្រាយនេះទៀតសោត ក៏បានថ្កោលទោសចំពោះការចាប់ពង្រត់ប្រជាពលរដ្ឋជប៉ុន និងប្រជាជនជាតិសាសន៍ដទៃទៀត ព្រមទំាងអំពាវនាវឱ្យមានការធ្វើមាតុភូមិនិវត្តន៍របស់ជនបរទេសដែលត្រូវបានចាប់ខ្លួនផងដែរ៕ម.ន