Category: ព័ត៌មានអន្តរជាតិ

  • យានអវកាស Voyager-2 ក្លាយជាយានអវកាសទីពីររបស់អង្គការ NASA អាចទម្លាយចេញទៅក្រៅប្រព័ន្ធព្រះអាទិត្យ

    យានអវកាស Voyager-2 ក្លាយជាយានអវកាសទីពីររបស់អង្គការ NASA អាចទម្លាយចេញទៅក្រៅប្រព័ន្ធព្រះអាទិត្យ

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន RT បានចុះផ្សាយថា ទីបំផុតយានអវកាស Voyager-2 របស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានចេញផុតពីដែនសីមារបស់ព្រះអាទិត្យ ហើយឈានចូលដល់តំបន់ចន្លោះប្រព័ន្ធផ្កាយ ដែលគេហៅថា «Interstellar Space» ដូចយានភ្លោះរបស់វា គឺ Voyager-1 ដែរហើយ។ យានអវកាស Voyager-2 គឺជាយានទី២ ហើយដែលបានស្គាល់តំបន់ Interstellar Space ដែលស្ថិតនៅចម្ងាយ១៨ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ ក្រោយពីយាន Voyager-1 ដែលជាយានភ្លោះរបស់វា បានឆ្លងចូលតំបន់នេះកាលពីខែសីហា ឆ្នាំ២០១២ ពោលគឺ៣៥ឆ្នាំក្រោយវាត្រូវបានគេបញ្ជូនឡើងទីអវកាស ខណៈបច្ចុប្បន្ន Voyager-1 ស្ថិតនៅចម្ងាយជាង២១ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន អង្គការ NASA បានបញ្ជាក់ថា យាន Voyager-2 ដែលកំពុងស្ថិតនៅចម្ងាយប្រមាណ១៨ពាន់លានគីឡូម៉ែត្រ ពីផ្កាយរបស់យើង បានឆ្លងចូលតំបន់ Interstellar Space ហើយ បន្ទាប់ពីការធ្វើដំណើររយៈពេល៤១ឆ្នាំក្នុងទីអវកាស ជាមួយចម្ងាយផ្សងព្រេងសរុបប្រហែល៣០ពាន់លានគីឡូម៉ែត្រ។ សូមជម្រាបថា ក្នុងអំឡុងពេលជាង៤០ឆ្នាំរបស់វា…

  • លោក ដូណាល់ ត្រាំ ប៉ះទង្គិចគ្នាជាមួយមេដឹកនាំគណបក្សប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការផ្តល់ថវិកាសម្រាប់សង់ជញ្ជាំងព្រំដែនជាប់ម៉ិកស៊ិក

    លោក ដូណាល់ ត្រាំ ប៉ះទង្គិចគ្នាជាមួយមេដឹកនាំគណបក្សប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការផ្តល់ថវិកាសម្រាប់សង់ជញ្ជាំងព្រំដែនជាប់ម៉ិកស៊ិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅថ្ងៃអង្គារ៍នេះ ក្នុងរឿងផ្តល់ថវិកាសម្រាប់សង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនអាម៉េរិក និងម៉ិកស៊ិក ខណៈលោក ត្រាំ ព្រមានបិទរដ្ឋាភិបាលមួយផ្នែកនៅសប្តាហ៍ក្រោយ ដោយសារការខ្វែងគំនិតគ្នានេះ។ លោក ដូណាល់ ត្រាំ បានជជែកជាមួយមេដឹកនាំព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ លោក ឆាលី ឈូម៊ឺ និងលោកស្រី ណាន់ស៊ី ភែលឡូស៊ី ដែលបច្ចុប្បន្នជាមេដឹកនាំនៃគណបក្សមានសំឡេងភាគតិចក្នុងរដ្ឋសភា លើរឿងសង់ជញ្ជាំងនេះ នៅពេលដែលក្រុមអ្នកយកព័ត៌មានឈរមើលក្នុងការិយាល័យប្រធានាធិបតី មុននឹងលោក ត្រាំ បណ្តេញពួកអ្នកយកព័ត៌មានចេញ ហើយបន្ទាប់មកបានពិភាក្សាជាមួយមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យទាំង២រូបក្នុងលក្ខណៈឯកជន។ លោក ត្រាំ ចង់បានថវិកាចំនួន៥ពាន់លានដុល្លារ ដើម្បីសង់ជញ្ជាំងកម្ពស់១៥ម៉ែត្រ ដែលនៅទីបំផុតអាចត្រូវចំណាយអស់២០ពាន់លានដុល្លារ នៅតាមបណ្តោយព្រំដែនប្រវែង៣ពាន់២រយគីឡូម៉ែត្រ ជាមួយប្រទេសម៉ិកស៊ិក ប៉ុន្តែ លោក ឈូម៊ឺ ថ្លែងថា គណបក្សប្រជាធិបតេយ្យសុខចិត្តឲ្យប្រាក់១ពាន់៣រយលានដុល្លារ សម្រាប់ចាយវាយក្នុងកិច្ចការសន្តិសុខតាមទល់ដែនសម្រាប់ឆ្នាំ២០១៩៕

  • វិមានក្រឹមឡាំងប្រតិកម្មតបភ្លាមៗ ក្រោយប្រមុខការទូតសហរដ្ឋអាម៉េរិករិះគន់រុស្ស៊ី ជុំវិញការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅកាន់វេណេស៊ុយអេឡា

    វិមានក្រឹមឡាំងប្រតិកម្មតបភ្លាមៗ ក្រោយប្រមុខការទូតសហរដ្ឋអាម៉េរិករិះគន់រុស្ស៊ី ជុំវិញការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅកាន់វេណេស៊ុយអេឡា

    រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងរិះគន់ខ្លាំងៗលើរដ្ឋាភិបាលក្រុងម៉ូស្គូ ពាក់ព័ន្ធនឹងការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក២គ្រឿងឆ្លងមហាសមុទ្រទៅកាន់វេណេស៊ុយអេឡា ខណៈវិមានក្រឹមឡាំងបានប្រតិកម្មតបតទៅវិញភ្លាមៗផងដែរ។ ការចល័តយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-160 ទៅកាន់វេណេស៊ុយអេឡានេះ មិនមែនជាលើកទីមួយនោះទេ ដោយយន្តហោះនេះ ក៏ធ្លាប់បានទៅដល់ទឹកដីវេណេស៊ុយអេឡាកាលពីខែកញ្ញា ឆ្នាំ២០០៨ និងខែតុលា-ខែវិច្ឆិកា ឆ្នាំ២០១៣ ផងដែរ។ បើតាមក្រសួងការពារជាតិរុស្ស៊ីនោះ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី២គ្រឿងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង ម៉ៃក្វេធា ក្បែររដ្ឋធានីការ៉ាកាស់ នៅថ្ងៃអង្គារ៍នេះ ខណៈប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ជឿជាក់ថា សហរដ្ឋអាម៉េរិកកំពុងរៀបចំផែនការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោក៕ម.ន

  • សហរដ្ឋអាម៉េរិកអាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេស បើទោះជាចក្រភពនេះជួបការលំបាករឿង Brexit

    សហរដ្ឋអាម៉េរិកអាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេស បើទោះជាចក្រភពនេះជួបការលំបាករឿង Brexit

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងធ្វើការពិចារណាក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេសឲ្យបានលឿនតាមដែលអាចធ្វើទៅបាន បើទោះជាចក្រភពមួយនេះ សម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប (EU) ដោយគ្មានកិច្ចព្រមព្រៀងក៏ដោយ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ប្រមុខការទូតអាម៉េរិករូបនេះ បាននិយាយអះអាងថា ប្រសិនបើមានការលំបាកខ្លាំងក្នុងការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit ខ្ញុំនៅតែមានជំនឿចិត្តខ្ពស់ថា សហរដ្ឋអាម៉េរិក និងអង់គ្លេស ក៏នឹងបន្តរក្សាទំនាក់ទំនងពិសេសបានដដែល។ ការកត់សម្គាល់របស់ប្រមុខការទូតអាម៉េរិករូបនេះ ត្រូវបានធ្វើឡើងស្របពេលដំណើរចាកចេញពីសហភាពអឺរ៉ុបដ៏ចលាចលរបស់អង់គ្លេស កាន់តែជួបភាពចលាចល ខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ធើរ៉េសា ម៉េ សម្រេចចិត្តផ្អាកការបោះឆ្នោតនៅសភា ទៅលើកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស ឬហៅថា Brexit៕ម.ន

  • ប្រធានាធិបតីអ៊ុយក្រែន សម្រេចចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបញ្ចប់សន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី

    ប្រធានាធិបតីអ៊ុយក្រែន សម្រេចចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបញ្ចប់សន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី

    អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបញ្ចប់សន្ធិសញ្ញាមិត្តភាពកិច្ចសហប្រតិបតិ្តការ និងភាពជាដៃគូរវាងអ៊ុយក្រែន និងរុស្ស៊ីដែលបានធ្វើឡើងកាលពីឆ្នាំ១៩៩៧។ ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ បានលើកឡើងថា ការសម្រេចចិត្តរបស់អ៊ុយក្រែនក្នុងការមិនបន្តសុពលភាពលើសន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី គឺជារឿងគួរឱ្យសោកស្ដាយជាទីបំផុត និងប្រឆាំងផលប្រយោជន៍ ក៏ដូចជាមិនគោរពដល់ប្រជាជនអ៊ុយក្រែន។ សូមបញ្ជាក់ថា ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងជាថ្មីក្រោយមានការប៉ះទង្គិចគ្នា និងការរឹបអូសទូកអ៊ុយក្រែនពីសំណាក់ទីក្រុងម៉ូស្គូ នៅឯច្រកសមុទ្រឃើច ប៉ុន្តែភាពតានតឹងរវាងប្រទេសទាំងពីរបានកើតឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ បន្ទាប់ពីរុស្ស៊ីក្រសោបយកតំបន់ឧបទ្វីប គ្រីមៀ ពីអ៊ុយក្រែន៕ម.ន

  • ជនភៀសខ្លួនស៊ីរីប្រមាណ២៥០,០០០នាក់ អាចនឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញនាឆ្នាំក្រោយនេះ

    ជនភៀសខ្លួនស៊ីរីប្រមាណ២៥០,០០០នាក់ អាចនឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញនាឆ្នាំក្រោយនេះ

    ស្វីស៖ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា ជនចំណាកស្រុកស៊ីរីប្រមាណ២៥០,០០០នាក់ អាចនឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញនៅក្នុងឆ្នាំ២០១៩ខាងមុខ ខណៈពួកគេភាគច្រើនបានប្រឈមមុខជាមួយបញ្ហាឯកសារ និងទ្រព្យសម្បត្តិ ដោយរដ្ឋាភិបាលស៊ីរីត្រូវតែជួយដោះស្រាយ។ បើតាមទីភ្នាក់ងារ UNHCR នោះ ជនភៀសខ្លួនស៊ីរីប្រមាណជាង៥,៦លាននាក់ នៅតែបន្តជ្រកកោណនៅតាមបណ្តាប្រទេសជិតខាងជាច្រើនរបស់ស៊ីរី ក្នុងនោះរួមមានតួកគី លីបង់ ហ្ស៊កដានី អេហ្ស៊ីប និងអ៊ីរ៉ាក់ ស្របពេលដែលនាយកទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា និងអាហ៊្វ្រិកខាងជើងលោក អាមីន អាវ៉ាដ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនភៀសខ្លួនស៊ីរីប្រហែល៣៧,០០០នាក់ហើយ បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញនៅក្នុងឆ្នំា២០១៨នេះ។ លោក អាមីន អាវ៉ាដ បាននិយាយថា យើងកំពុងព្យាករណ៍នៅក្នុងដំណាក់កាលនេះ នឹងមានក្រុមជនភៀសខ្លួនរហូតដល់២៥០,០០០នាក់ ទំនងជាវិលត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញនៅក្នុងឆ្នំាំ២០១៩ខាងមុខ ខណៈតួលេខនេះ អាចកើនឡើង ឬថយចុះ គឺអាស្រ័យដោយពួកយើងកំពុងធ្វើការដើម្បីជម្នះឧបសគ្គនានា ក្នុងការនាំយកពួកគេត្រឡប់ទៅវិញ៕ម.ន

  • ប្រធានាធិបតីបារាំងត្រៀមចំណាយប្រាក់ជាង១១ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយក្រុមបាតុករអាវកាក់ពណ៌លឿង

    ប្រធានាធិបតីបារាំងត្រៀមចំណាយប្រាក់ជាង១១ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយក្រុមបាតុករអាវកាក់ពណ៌លឿង

    បារាំង៖ អនុរដ្ឋមន្រ្តីមុខងារសាធារណៈ និងថវិកាបារាំងលោក អូលីវីយេ ឌុយស៊ុប បានថ្លែងអះអាងថា វិធានការរបស់លោកប្រធានាធិបតី ម៉ាក្រុង ដើម្បីឆ្លើយតបចំពោះក្រុមបាតុករអាវកាក់ពណ៌លឿងនោះ អាចនឹងត្រូវចំណាយប្រាក់ចាប់ពី៨ ទៅ១០ពាន់លានអឺរ៉ូ ឬស្មើនឹង៩,១ ទៅ ១១,៤ពាន់លានដុល្លារអាម៉េរិក ខណៈលោក ម៉ាក្រុង បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នផ្នែកសេដ្ឋកិច្ច និងសង្គម។ លោក អែមម៉ានុយអែល ម៉ាក្រុង បានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៩ទៅ ប្រាក់ឈ្នួលអប្បបរមានឹងកើន១០០អឺរ៉ូ ឬជាង១១៣ដុល្លារអាម៉េរិកក្នុងមួយខែ ដោយវិធានការដែលស្នើឡើងនេះ ក៏មានចាត់បញ្ចូលនូវប្រាក់ឧបត្ថម្ភដំណាច់ឆ្នាំ មិនជាប់ពន្ធសម្រាប់នយោជិក និងការអនុគ្រោះពន្ធឲ្យនិវត្តជន ដែលមានប្រាក់ចំណូលទាបជាង២,០០០អឺរ៉ូ ឬស្មើនឹង២,២៧៤ដុល្លារអាម៉រិកក្នុងមួយខែ ។ សូមបញ្ជាកផងដែរថា បាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើង៤សប្តាហ៍ជាប់គ្នាហើយ គិតចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក នៅពេលក្រុមបាតុកម្មអាវពណ៌លឿងបានប្រមូលផ្តុំគ្នាធ្វើសកម្មភាពតវ៉ា ដែលដំបូងឡើយ មានគោលដៅបង្ខំឲ្យលោក ម៉ាក្រុង បោះបង់ចោលគម្រោងដ៏ចម្រូងចម្រាសរបស់លោក ក្នុងការដំឡើងពន្ធប្រេងម៉ាស៊ូត និងប្រេងសាំងប៉ុណ្ណោះ៕ម.ន

  • មន្ទីរបញ្ចកោណគ្រោងនឹងដកកងកម្លាំងរាប់រយនាក់ចេញពីតំបន់ព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក

    មន្ទីរបញ្ចកោណគ្រោងនឹងដកកងកម្លាំងរាប់រយនាក់ចេញពីតំបន់ព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក

    សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ឆូ រ៉ុបមែននីង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រសួងការពារជាតិអាម៉េរិកឆាប់ៗនេះ នឹងធ្វើការដកកងទ័ពបំពេញកាតព្វកិច្ចសកម្មជាច្រើនរយនាក់ មកពីតាមព្រំដែនខាងត្បូងជាប់ប្រទេសម៉ិកស៊ិកវិញ។ សម្រាប់ការសម្រេចចិត្តដកនេះ ទីក្រុងវ៉ាស៊ីនតោនមិនបានបញ្ជាក់មូលហេតុនោះឡើយ ប៉ុន្តែវាបានកើតមានឡើងបន្ទាប់ពីតំបន់ព្រំដែនកាន់តែមានភាពតានតឹង ដោយសារលំហូរនៃជនភៀសខ្លួនកាន់តែខ្លាំងឡើង។ អ្នកនាំពាក្យរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា អង្គភាពខ្លះបានបំពេញការងាររបស់ពួកគេចប់សព្វគ្រប់ហើយ ដូច្នេះពួកគេនឹងត្រូវដកចេញពីព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិកស៊ិក និងត្រឡប់ទៅផ្ទះវិញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ មន្ត្រីដដែលបន្ថែមទៀតថា បច្ចុប្បន្នកងទ័ព៥,២០០នាក់កំពុងឈរជើងនៅឯតំបន់ព្រំដែនភាគខាងត្បូងជាប់ម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍មកពីតំបន់អាម៉េរិកកណ្ដាល៕ ម.ន

  • ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោង ដែលអាចបាញ់ដល់ទ្វីបអាស៊ី ទ្វីបអាហ៊្វ្រិក និងអឺរ៉ុបដោយជោគជ័យ

    ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោង ដែលអាចបាញ់ដល់ទ្វីបអាស៊ី ទ្វីបអាហ៊្វ្រិក និងអឺរ៉ុបដោយជោគជ័យ

    ឥណ្ឌា៖ ឥណ្ឌាបានធ្វើការបាញ់សាកល្បងដោយជោគជ័យមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ អានី-វី នៅថ្ងៃចន្ទនេះ ចេញពីមូលដ្ឋានសម្រាប់ការធ្វើតេស្តសព្វាវុធ នៅរដ្ឋ អូឌីសា ភាគខាងកើតប្រទេស។ ការធ្វើតេស្តនេះ គឺជាជោគជ័យលើកទី៣ហើយនៃមីស៊ីល អានី-វី ក្នុងឆ្នាំនេះ ដោយមីស៊ីលនេះ មានប្រវែង១៧ម៉ែត្រ និងទំហំ០២ម៉ែត្រ ហើយថែមទាំងអាចផ្ទុកក្បាលគ្រាប់ធម្មតា ឬនុយក្លេអ៊ែរទម្ងន់សរុប១,៥តោន។ ពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីលផ្លោងរបស់ឥណ្ឌានេះដែរ កន្លងមកចិនធ្លាប់បានបង្ហាញការមិនពេញចិត្តជាចំហជុំវិញគម្រោងអភិវឌ្ឍន៍មីស៊ីល អានី-វី នៅពេលមីស៊ីលនេះ ត្រូវបានធ្វើតេស្តកាលពីខែធ្នូ ឆ្នាំ២០១៦។ ទីក្រុងប៉េកាំងបានចាត់ទុកការសាកល្បងនេះថា ជាការបំពានលើច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខជាតិអង្គការសហប្រជាជាតិ និងបានបង្កការគំរាមកំហែងដល់តុល្យភាពយុទ្ធសាស្រ្តភូមិ សាស្រ្តនយោបាយនៅតំបន់អាស៊ីខាងត្បូង។ យ៉ាងណាមិញ មីស៊ីល អានី-វី ត្រូវគេរំពឹងថា នឹងអាចប្រើប្រាស់បានជាផ្លូវការនាពេលឆាប់ៗខាងមុខ ខណៈមីស៊ីលរយៈចម្ងាយឆ្ងាយនេះទៀតសោត មានសមត្ថភាពវាយប្រហារដល់គ្រប់គោលដៅនៅក្នុងទ្វីបអាស៊ី ព្រមទាំងតំបន់មួយចំនួននៃទ្វីបអាហ៊្វ្រិក និងអឺរ៉ុបផងដែរ៕ម.ន

  • ក្រសួងរតនាគារសហរដ្ឋអាម៉េរិកប្រកាសដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់៣រូបរបស់កូរ៉េខាងជើង

    ក្រសួងរតនាគារសហរដ្ឋអាម៉េរិកប្រកាសដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់៣រូបរបស់កូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ ក្រសួងរតនាគារជាតិអាម៉េរិក នៅថ្ងៃចន្ទនេះ បានប្រកាសដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់៣រូបរបស់ប្រទេសកូរ៉េខាងជើង ស្របពេលដែលកិច្ចចរចារវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការលុបបំបាត់អាវុធប្រល័យលោកនៅលើតំបន់ឧបទ្វីបកូរ៉េ ហាក់នៅជាប់គាំងនៅឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងរតនាគារជាតិអាម៉េរិកបានលើកឡើងថា ការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយស្របទៅតាមរបាយការណ៍របស់ក្រសួងការបរទេសអាម៉េរិកស្តីពីបញ្ហាកូរ៉េខាងជើងនេះ នឹងបង្កករាល់ទ្រព្យសម្បត្តិទាំងឡាយដែលមន្ត្រីទាំង៣រូបអាចមាននៅសហរដ្ឋអាម៉េរិក និងហាមមិនឲ្យអង្គភាព ឬបុគ្គលជនជាតិអាម៉េរិកណាមួយ មានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយមន្ត្រីកូរ៉េខាងជើងទាំងនោះឡើយ។ ទណ្ឌកម្មនេះដែរ ស្ថិតក្នុងចំណោមទណ្ឌកម្មដែលត្រូវបានដាក់ចេញដោយទីក្រុងវ៉ាស៊ីនតោនទៅលើអង្គភាព និងបុគ្គលជាប់ទាក់ទិននៅកូរ៉េខាងជើង ខណៈកិច្ចប្រឹងប្រែងកំពុងធ្វើឡើង ដើម្បីឆ្ពោះទៅសម្រេចការរំសាយអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងបានរិះគន់ជាដដែលៗថា ការបន្តដាក់ទណ្ឌកម្មទាំងនេះពីសំណាក់សហរដ្ឋអាម៉េរិក គឺជាសកម្មភាពកាន់តែធ្វើឲ្យប្រទេសទាំងពីរលែងជឿទុកចិត្តគ្នាខ្លាំងឡើងៗ៕ម.ន