Category: ព័ត៌មានអន្តរជាតិ

  • នាយករដ្ឋមន្ត្រីកាណាដា ប្រកាសច្រានចោលការចោទប្រកាន់ដែលថា រដ្ឋាភិបាលជាអ្នកចាប់ខ្លួនកូនស្រីប្រធានក្រុមហ៊ុន Huawei

    នាយករដ្ឋមន្ត្រីកាណាដា ប្រកាសច្រានចោលការចោទប្រកាន់ដែលថា រដ្ឋាភិបាលជាអ្នកចាប់ខ្លួនកូនស្រីប្រធានក្រុមហ៊ុន Huawei

    កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស់ស្ទីន ទ្រូដូ បានថ្លែងអះអាងថា រដ្ឋាភិបាលរបស់លោកមិនបានជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ហូវ៉ៃ លោកស្រី ម៉េង វ៉ានចូវ នោះឡើយ។ នាយករដ្ឋមន្ត្រីកាណាដារូបនេះ បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍នេះថា ប្រព័ន្ធតុលាការរបស់កាណាដា គឺឯករាជ្យ ចំណែកអាជ្ញាធរបានធ្វើការសម្រេចចិត្តដោយគ្មានការចូលរួមផ្នែកនយោបាយនោះឡើយ ហើយថា រដ្ឋាភិបាលរបស់លោកទើបត្រូវបានគេផ្តល់សេចក្តីជូនដំណឹងពីរបីថ្ងៃនេះប៉ុណ្ណោះ។ ទន្ទឹមគ្នានោះដែរ លោក ទ្រូដូ បានបដិសេដការទាក់ទងជាមួយនឹងការព្រួយបារម្ភបណ្តាមេដឹកនាំដទៃទៀត ក្នុងនោះរួមមានទាំងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ពាក់ព័ន្ធទៅនឹងបញ្ហាមួយនេះ។ សូមបញ្ជាក់ថា ស្ថានទូតចិនប្រចាំកាណាដាបានអំពាវនាវយ៉ាងទទូចឱ្យអាជ្ញាធរកាណាដាដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ហូវ៉ៃ លោកស្រី ម៉េង វ៉ានចូវ ជាបន្ទាន់ បន្ទាប់ពីកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង វែនខូវើ កាលពីដើមខែធ្នូកន្លងទៅ ពីបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។ អនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនហូវ៉ៃរូបនេះ ត្រូវបានគេរំពឹងថា អាចនឹងត្រូវធ្វើបត្យាប័នបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីប្រឈមមុខរឿងក្តីចោទប្រកាន់នេះ៕

  • កូរ៉េខាងត្បូង និងកូរ៉េខាងជើង ព្រមព្រៀងគ្នាផ្ទៀងផ្ទាត់ការដកប៉ុស្តិ៍នៅតាមតំបន់ព្រំដែន

    កូរ៉េខាងត្បូង និងកូរ៉េខាងជើង ព្រមព្រៀងគ្នាផ្ទៀងផ្ទាត់ការដកប៉ុស្តិ៍នៅតាមតំបន់ព្រំដែន

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាង បានឯកភាពគ្នាផ្ទៀងផ្ទាត់ដកប៉ុស្តិ៍យាមកាមនៅតាមតំបន់ព្រំដែនអន្តរកូរ៉េហើយ។ នេះបើតាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅក្នុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ ការផ្ទៀងផ្ទាត់នេះ នឹងត្រូវធ្វើឡើងតាមរយៈការចុះធ្វើអធិការកិច្ចនៅនឹងកន្លែងផ្ទាល់ នៅថ្ងៃទី១២ ខែធ្នូខាងមុខ ដោយមានការបញ្ជូនក្រុមសមាជិកចំនួន៧ ដើម្បីការពារប៉ុស្តិ៍ដែលត្រូវស្ថិតនៅក្រោមការដកចេញ។ គួរបញ្ជាក់ផងដែរថា ការដកប៉ុស្តិ៍យាមកាមខាងលើ ត្រូវបានធ្វើឡើងដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងយោធា ដែលប្រមុខការពារជាតិកូរ៉េទាំងពីរបានចុះហត្ថលេខាកាលពីអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕

  • ប្រមុខការទូតកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ធ្វើកិច្ចពិភាក្សាទ្វេភាគីស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

    ប្រមុខការទូតកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ធ្វើកិច្ចពិភាក្សាទ្វេភាគីស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោកស្រី កាង ខ្យុងវ៉ា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងគោលបំណងធ្វើកិច្ចពិភាក្សាស្តីពីការលប់បំបាត់អាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ។ ភាគីទាំងពីរបានព្រមព្រៀងរឹតបន្តឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីបោះជំហានឈានទៅដល់ការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងទាំងស្រុង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោកស្រី ហីដធើ ណឺត។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅដើមខែធ្នូនេះថា ជំនួបកំពូលលើកទី២ ជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទំនងជានឹងកើតឡើងនៅក្នុងខែមករា ឬក៏ខែកុម្ភៈ ដើមឆ្នំាក្រោយនេះ៕ម.ន

  • លោក ដូណាល់ ត្រាំ សម្រេចតែងតំាងអ្នកនំាពាក្យក្រសួងការបរទេស កាន់មុខតំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាអង្គការសហប្រជាជាតិ

    លោក ដូណាល់ ត្រាំ សម្រេចតែងតំាងអ្នកនំាពាក្យក្រសួងការបរទេស កាន់មុខតំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំាអង្គការសហប្រជាជាតិ

    សហរដ្ឋអាមេរិក៖ សារព័ត៌មាន CGTN បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តតែងតាំងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហីដធើ ណឺត ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិ ។ ការសម្រេចចិត្តរបស់លោក ត្រាំ ខាងលើនេះ បានកើតឡើងបន្ទាប់ពីអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិបច្ចុប្បន្ន លោកស្រី Nikki Haley បានប្រកាសលាលែងពីតំណែងកាលពីខែតុលាកន្លងទៅ ហើយលោកស្រីនឹងបញ្ចប់តួនាទីរបស់ខ្លួននៅដំណាច់ឆ្នាំ២០១៨នេះ ។ឆ្លើយតបនឹងរឿងនេះដែរ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្រកាសពីការតែងតំាងលោកស្រី ណឺត ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិជំនួសលោកស្រី Nikki Haley នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែយ៉ាងណាមិញ លោកស្រី ណឺត មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ៕ម.ន

  • ចិន និងព័រទុយហ្គាល់ ព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

    ចិន និងព័រទុយហ្គាល់ ព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

    ចិន៖ មេដឹកនាំប្រទេសចិន និងព័រទុយហ្គាល់ បានឯកភាពគ្នាថា នឹងពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមំាបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅក្នុងថ្ងៃពុធម្សិលមិញ ខណៈលោក ស៊ី បានកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលចូលរួមធ្វើសន្និសិទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីព័រទុយហ្កាល់លោក អាន់តូនីញ៉ូ ខូស្តា ក្នុងទីក្រុងលីសស្បូន ស្របពេលបំពេញទស្សនកិច្ចនៅទីនោះ។ ប្រទេសព័រទុយហ្គាល់កំពុងទទួលយកគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ » របស់ប្រទេសចិន ដែលផ្តល់ប្រាក់កម្ចីសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។ ថ្វីបើមានការប្រុងប្រយ័ត្ននៅក្នុងចំណោមប្រទេសជាច្រើននៅអឺរ៉ុប អំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងក្តី ក៏រដ្ឋាភិបាលព័រទុយហ្គាល់បានគាំទ្រគម្រោងនេះយ៉ាងពេញទំហឹង ក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនៃ” គំនិតផ្តួចផ្តើមផ្លូវសូត្រចិន” ដោយផ្តោតសំខាន់លើការតភ្ជាប់ការដឹកជញ្ជូន និងថាមពល ដោយលោក ស៊ី ជីនពីង ចាត់ទុកព័រទុយហ្គាល់ថា ជា “មជ្ឈមណ្ឌលដ៏សំខាន់នៃផ្លូវសូត្រដីគោក និងសមុទ្រ”៕

  • ចិនទាមទារឲ្យកាណាដាដោះលែងកូនស្រីប្រធានក្រុមហ៊ុន Huawei ជាបន្ទាន់

    ចិនទាមទារឲ្យកាណាដាដោះលែងកូនស្រីប្រធានក្រុមហ៊ុន Huawei ជាបន្ទាន់

    ចិន៖ ស្ថានទូតចិនប្រចាំកាណាដាបានអំពាវនាវយ៉ាងទទូចឱ្យអាជ្ញាធរកាណាដា ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ហូវ៉ៃ លោកស្រី ម៉េង វ៉ានចូវ ជាបន្ទាន់ បន្ទាប់ពីកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង វែនខូវើ កាលពីដើមខែធ្នូកន្លងទៅ ពីបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។ លោកស្រី ម៉េង វ៉ានចូវ ដែលជាកូនស្រីម្នាក់របស់ស្ថាបនិកក្រុមហ៊ុន ហូវ៉ៃ គឺលោក រិន ចេងហ្វៃ ផងដែរនោះ ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ ពីបទសង្ស័យថា លោកស្រីបានរំលោភបំពានលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានោះដែរ អនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន ហូវ៉ៃរូបនេះ ត្រូវបានគេរំពឹងថា អាចនឹងត្រូវធ្វើបត្យាប័នបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីប្រឈមមុខរឿងក្តីចោទប្រកាន់នេះ៕

  • ក្រសួងការបរទេសចិនរិះគន់យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ប្រមុខការទូតសហរដ្ឋអាម៉េរិក

    ក្រសួងការបរទេសចិនរិះគន់យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ប្រមុខការទូតសហរដ្ឋអាម៉េរិក

    ចិន៖ ក្រសួងការបរទេសចិនបានរិះគន់យ៉ាងខ្លាំង ចំពោះសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ដែលថា ទីក្រុងវ៉ាស៊ីនតោននឹងស្វែងរកសណ្ដាប់ធ្នាប់ប្រជាធិបតេយ្យថ្មីមួយសម្រាប់ពិភពលោក ដោយមិនចាំបាច់មានចិន ហើយថា នេះគឺផ្ទុយទាំងស្រុងទៅនឹងស្មារតីនៃកិច្ចប្រជុំលើកចុងក្រោយ រវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងប្រទេសអាហ្សង់ទីន។ សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ បានសន្យាថា ប្រទេសលោកនឹងស្វែងរកសណ្ដាប់ធ្នាប់ប្រជាធិបតេយ្យថ្មីមួយសម្រាប់ពិភពលោក តាមរយៈការពង្រឹងកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីរារាំងសភាវៈអាក្រក់ដូចជាចិន រុស្ស៊ី និងអ៊ីរ៉ង់ទទួលជោគជ័យ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្ស័ង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ចិនគឺជាអ្នកកសាងសន្តិភាពពិភលោក ជាអ្នកចូលអ្នកចូលរួមចំណែកដល់ការអភិវឌ្ឍសកលលោក និងជាអ្នកការពារសណ្ដាប់ ធ្នាប់ពិភពលោកផងដែរ។ លោកបន្តថា សហគមន៍អន្តរជាតិបានដឹងយ៉ាងច្បាស់ថា អាម៉េរិកកំពុងធ្វើសកម្មភាពដូចម្ដេចនៅលើឆាកអន្តរជាតិ ពោលគឺអាម៉េរិកប្រកាន់ខ្ជាប់តែនយោបាយស្ដង់ដារ និងតម្កល់ផលប្រយោជន៍អាម៉េរិកមុនគេ ខណៈចិនបានគាំទ្រយ៉ាងពេញទំហឹងលើប្រព័ន្ធពហុភាគីនិយម៕

  • បណ្តាមេដឹកនំាពិភពលោកចូលរួមពិធីបុណ្យសពអតីតប្រធានាធិបតីអាម៉េរិក លោក ចច ប៊ូស

    បណ្តាមេដឹកនំាពិភពលោកចូលរួមពិធីបុណ្យសពអតីតប្រធានាធិបតីអាម៉េរិក លោក ចច ប៊ូស

    សហរដ្ឋអាម៉េរិក៖ ពិធីបុណ្យសពអតីតប្រធានាធិបតីអាម៉េរិក លោក ចច ប៊ូស ត្រូវបានរៀបចំឡើងនៅឯព្រះវិហារវ៉ាស៊ីនតោន ណេសិនណល ខាត់ត្រល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយមានការចូលរួមសម្តែងក្តីគោរពពីសំណាក់មេដឹកនាំពិភពលោកជាច្រើនរូប រួមទាំងប្រធានាធិបតី អតីតប្រធានាធិបតី និងមន្ត្រីអាមេរិកជាច្រើនរូបផងដែរ ។ លោក លោក ចច ប៊ូស បានទទួលមរណភាពកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងវ័យ៩៤ឆ្នាំ ដោយសារជំងឺម៉្យាងទាក់ទងនឹងសរសៃប្រសាទខួរក្បាល ។ សពលោកនឹងត្រូវយកទៅបញ្ចុះនៅរដ្ឋតិចសាស់ ជាមួយភរិយារបស់លោក គឺលោកស្រី បាបារ៉ា ដែលបានទទួលមរណភាពកាលពីខែមេសា កន្លងទៅ ។ លោក ចច ប៊ូស ត្រូវបានគេចាត់ទុកថា ជាប្រធានាធិបតីអាមេរិកដែលកាន់អំណាចបានមួយអាណត្តិដ៏ល្អបំផុតពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ ។ អតីតប្រធានាធិបតី និងជំទាវទីមួយអាមេរិកទាំង៤រូប គឺលោក បារ៉ាក់ អូបាម៉ា និងលោកស្រី មីឈែល លោក ប៊ីល គ្លីនតុន និងលោកស្រី ហ៊ីលឡារី និងលោកស្រី ជីមមី ខាធើ…

  • រុស្ស៊ីអះអាងថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តកំពុងបង្ខំឱ្យរុស្ស៊ីកាន់តែពង្រឹងសមត្ថភាពយោធាទ្វេដង

    រុស្ស៊ីអះអាងថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តកំពុងបង្ខំឱ្យរុស្ស៊ីកាន់តែពង្រឹងសមត្ថភាពយោធាទ្វេដង

    រុស្ស៊ី៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយនៅថ្ងៃព្រហស្បត្តិ៍ថា មេបញ្ជាការកងទ័ពរុស្ស៊ីលោក វ៉ាឡឺរី ជើរ៉ាស៊ីម៉ូវ បានបញ្ជាក់នៅថ្ងៃពុធនេះថា ការបង្កើនយោធារបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត កំពុងជម្រុញឱ្យទីក្រុងម៉ូស្គូខិតខំពង្រឹងសក្តានុពលប្រយុទ្ធរបស់ខ្លួនដើម្បីធានាសន្តិសុខ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសិទកាសែតខ្លីមួយ លោក ជើរ៉ាស៊ីម៉ូវ បាននិយាយថា កត្តាចំបងមួយដែលធ្វើឱ្យស្ថានភាពអន្តរជាតិស្មុគស្មាញ នោះគឺសកម្មភាពរបស់សហរដ្ឋអាមេរិក សំដៅរក្សាតួនាទីរបស់ខ្លួននៅក្នុងពិភពលោក និងមិនរាប់បញ្ចូលប្រទេសផ្សេងទៀតពីការប្រកួតប្រជែង ។ លោកបន្ថែមថា ហេតុផលនេះហើយ ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងតែចាត់វិធានការរួមគ្នាដើម្បីទប់ស្កាត់រុស្ស៊ី ក៏ដូចជាធ្វើឱ្យខូចតួនាទីរបស់ខ្លួននៅក្នុងកិច្ចការអន្តរជាតិ ។ មេបញ្ជាការកងទ័ពរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ក្នុងការឆ្លើយតបទៅនឹងការបង្កើនប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិកនោះ រុស្ស៊ីបានបង្កើនសមត្ថភាពប្រយុទ្ធនៃកងកម្លំាងនុយក្លេអ៊ែរយុទ្ធសាស្រ្តមូលដ្ឋានរបស់ខ្លួន និងបានបន្តផ្តល់អាវុធដល់កងទ័ពបន្ថែមទៀតនូវមីស៊ីលដ៏ទំនើប យ៉ាស់ ដែលមានសមត្ថភាពអាចយកឈ្នះប្រព័ន្ធខែលការពារមីស៊ីល ៕

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញគោលនយោបាយសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ដល់វិស័យឯកជនប្រទេសឡាវ

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញគោលនយោបាយសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ដល់វិស័យឯកជនប្រទេសឡាវ

    ប្រទេសឡាវ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជម្រាបជូនប្រមុខពាណិជ្ជកម្ម និងវិស័យឯកជននៃប្រទេសឡាវ អំពីគោលនយោបាយបើកចំហរ និងគោលនយោបាយគាំពារវិនិយោគរបស់កម្ពុជា ដែលមានលក្ខណៈបត់បែន និងអំណោយផលខ្ពស់ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស អាចជួយអ្នកវិនិយោគិនបង្កើតប្រាក់ចំណេញក្នុងរយៈពេលយូរអង្វែង ដើម្បីរួមចំណែកអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាធុរកិច្ចឡាវ-កម្ពុជា ដែលរៀបចំឡើងនៅក្នុងរាជធានីវៀងចន្ទ កាលពីថ្ងៃរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងផ្លាស់ប្តូរយោបល់អំពីការធ្វើធុរកិច្ចនាពេលអនាគត។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើភាគីឡាវ ជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគឆ្លងកាត់ព្រំដែន ព្រមទាំងបានជំរុញវិស័យឯកជនប្រទេសទាំងពីរ បង្កើនកិច្ចសហការទ្វេដង ដើម្បីទាញយកអត្ថប្រយោជន៍ អតិបរមា ពីការធ្វើសមាហរណកម្មក្នុងតំបន់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឡាវ នៅមានកម្រិតនៅឡើយ គឺបានកើនឡើងតិចតួច ពីទឹកប្រាក់ ២៥,៦២លានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ២៧,២៥លានដុល្លារ នៅឆ្នាំ២០១៧។ ជាការឆ្លើយតប លោកជំទាវ ខែមម៉ានី…