Category: ព័ត៌មានអន្តរជាតិ

  • កូរ៉េខាងត្បូងគ្រោងបញ្ជាទិញមីស៊ីលបន្ថែមទៀតពីសហរដ្ឋអាមេរិកមកបំពាក់នាវាពិឃាតរបស់ខ្លួន

    កូរ៉េខាងត្បូងគ្រោងបញ្ជាទិញមីស៊ីលបន្ថែមទៀតពីសហរដ្ឋអាមេរិកមកបំពាក់នាវាពិឃាតរបស់ខ្លួន

    កូរ៉េខាងត្បូង៖ នាយកដ្ឋានទិញសព្វាវុធនៃក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា ទីបំផុតរដ្ឋាភិបាលក្រុង សេអ៊ូល បានអនុញ្ញាតលើគម្រោងតម្លៃ៣០០លានដុល្លារ ស្តីពីការទិញមីស៊ីលបន្ថែមជាប្រភេទបាញ់ចេញពីនាវាទៅផ្ទៃអាកាសពីសហរដ្ឋអាមេរិក មកបំពាក់លើនាវាពិឃាតថ្មីចំនួន០៣គ្រឿង ដែលប្រើប្រាស់ប្រព័ន្ធប្រយុទ្ធដ៏ទំនើបហៅថា អ៊េកជីស ។ ប្រភេទមីស៊ីលដែលកូរ៉េខាងត្បូងគ្រោងទិញពីសហរដ្ឋអាមេរិកនោះ គឺជាមីស៊ីលប្រភេទ SM-2 ដែលត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីផ្តល់ការការពារដែនអាកាស និងប្រឆាំងជាមួយប្រភេទមីស៊ីលប្រដេញចម្ងាយឆ្ងាយ (គ្រូស មីស៊ីល) ក្នុងផ្នែកនៃប្រព័ន្ធប្រយុទ្ធដោយប្រើមីស៊ីល ដែលគេហៅថា អ៊េកជីសរបស់ក្រុមនាវាចម្បាំង។ ហើយការអនុញ្ញាតនេះទៀតសោត ធ្វើឡើងនាថ្ងៃសុក្រនេះ ក្នុងអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការទទួលបន្ទុកការទិញសព្វាវុធរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ។ ដោយក្រៅពីគម្រោងទិញមីស៊ីល គណៈកម្មាធិការនេះ ក៏បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha ដើម្បីផលិតមីស៊ីលប្រភេទទំហំ២៣០មីលីម៉ែត្រ សម្រាប់ប្រព័ន្ធបាញ់មីស៊ីលច្រើនក្នុងពេលតែមួយផងដែរ ៕

  • ប្រធានាធិបតីចិនអំពាវនាវអោយខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង

    ប្រធានាធិបតីចិនអំពាវនាវអោយខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ីន ជិនពីង បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូ នៅក្នុងថ្ងៃសុក្រនេះ ដោយបានស្នើឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជម្រុញស្ថិរភាពនៃការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ។ ក្នុងអំឡុងជំនួបខាងលើនេះ លោក ស៊ី ជិនពីង បានប្រាប់លោក រី យ៉ុងហួរ អំពីក្តីសង្ឃឹមរបស់ប្រទេសចិន ដែលចង់ឃើញសហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ដោយគោរពគ្នាទៅវិញទៅមក ហើយលោក ស៊ី ថែមទំាំងបានអំពាវនាវផងដែរ អោយមានការពង្រឹង និងបង្កើនទំនាក់ទំនងទ្វេភាគីរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង ។ មុនពេលជួបជាមួយប្រធានាធិបតីចិន ប្រមុខការទូតកូរ៉េខាងជើងរូបបានជួបពិភាក្សាគ្នាជាមួយសមភាគីចិន លោក វ៉ាង យី ដោយលោក រី នៅតែបញ្ជាក់ដដែលថា កូរ៉េខាងជើងនៅតែបន្តរក្សាការប្ដេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ និងរក្សាស្ថេរភាព ក៏ដូចជាសន្តិភាពនៅលើឧបទ្វីបកូរ៉េ ។ សូមជម្រាបថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូ បានបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង របស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ហើយគ្រោងនឹងវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ នៅព្រឹកថ្ងៃសៅរ៍នេះ ៕…

  • ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនធ្វើកិច្ចចរចាលើការចំណាយក្នុងការដាក់ពង្រាយកងទ័ពអាមេរិកនៅលើទីកដីកូរ៉េខាងត្បូង

    ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនធ្វើកិច្ចចរចាលើការចំណាយក្នុងការដាក់ពង្រាយកងទ័ពអាមេរិកនៅលើទីកដីកូរ៉េខាងត្បូង

    កូរ៉េខាងត្បូង៖ ក្រសួងកាបរទេសកួរ៉េខាងត្បូងនៅក្នុងថ្ងៃសុក្រនេះបានលើកឡើងថា រដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោន គ្រោងរៀបចំធ្វើកិច្ចចរចាលើកទី១០ នាសប្តាហ៍ក្រោយនេះ ពាក់ព័ន្ធនឹងការចែករំលែកការចាយវាយទៅលើការដាក់ពង្រាយកងកម្លំាំងអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ។ កិច្ចពិភាក្សាគ្នានេះ មានរយៈពេល៣ថ្ងៃដែលចាប់ពីថ្ងៃទី១១ ខែធ្នួខាងមុខ នៅក្នុងទីក្រុងសេអ៊ូល ដើម្បីបង្កើតកិច្ចព្រមព្រៀងមួយស្តីពីការចែករំលែកការចំណាយសម្រាប់ការដាក់ពង្រាយកងកម្លំាំងអាមេរិក-កូរ៉េខាងត្បូង ហៅកាត់ថា USFK ខណៈកងទ័ពអាមេរិកប្រហែល២៨.៥០០នាក់ត្រូវបានដាក់ពង្រាយនៅកូរ៉េខាងត្បូង ចាប់តំាងពីសម័យសង្គ្រាមកូរ៉េឆ្នំា១៩៥០-១៩៥៣ ដែលបានបញ្ចប់ទៅ ត្រឹមតែបទឈប់បាញ់ប៉ុណ្ណោះ ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរយៈពេល៥ឆ្នំា ដើម្បីចែករំលែកការចំណាយនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នំានេះ ។ ហើយស្ថិតក្រោមកិច្ចព្រមព្រៀងបច្ចុប្បន្ន កូរ៉េខាងត្បូងបានផ្តល់ជំនួយប្រហែល៩៦០ពាន់លានវ៉ុន ឬស្មើនឹង៨៦០ពាន់លានដុល្លារក្នុងមួយឆ្នំា សម្រាប់ជាជំនួយដល់ការដាក់ពង្រាយកងទ័ពអាមេរិក ៕

  • អង្គការសហប្រជាជាតិអះអាងថា ពិតជាមានរូងក្រោមដីនៅភាគខាងជើងអ៊ីស្រាអែល ខណៈនាយករដ្ឋមន្រ្តីអ៊ីស្រាអែលព្រមានបើកប្រតិបត្តិការយោធានៅលីបង់

    អង្គការសហប្រជាជាតិអះអាងថា ពិតជាមានរូងក្រោមដីនៅភាគខាងជើងអ៊ីស្រាអែល ខណៈនាយករដ្ឋមន្រ្តីអ៊ីស្រាអែលព្រមានបើកប្រតិបត្តិការយោធានៅលីបង់

    បរទេស៖ កងកម្លំាងរក្សាសន្តិភាពអង្គការសហប្រជាជាតិបានបញ្ជាក់ពីវត្តមាននៃផ្លូវរូងក្រោមដី នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដែលអ៊ីស្រាអែលបានអះ អាងថា ជាផ្លូវរូងក្រោមដីមួយដែលត្រូវបានជីកដោយក្រុមសកម្មប្រយុទ្ធ ហេប៊ូឡា ទុកប្រើប្រាស់សម្រាប់ធ្វើសង្គ្រាមនៅថ្ងៃអនាគត ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានព្រមានថា មានហេតុផលមួយដែលអាចទៅរួច គឺយើងនឹងធ្វើប្រតិបត្តិការយោធានៅប្រទេសលីបង់ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីសំណាក់ពួកឧទ្ទាមហេប៊ូឡា ។ កងកម្លំាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ ហៅកាត់ថា UNIFIL បានចុះត្រួតពិនិត្យទីតំាងមួយកន្លែងកាលពីព្រហស្បត្តិ៍សប្តាហ៍នេះ នៅទីក្រុង Metulla ភាគខាងជើងប្រទេសអ៊ីស្រាអែល ហើយថែមទំាងបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្លូវរូងក្រោមដីនៅក្បែរខ្សែបន្ទាត់ពណ៌ខៀវ ដែលជាព្រំដែនកំណត់របស់អង្គការប្រជាជាតិរវាងប្រទេសអ៊ីស្រាអែល និងលីប៊ី ពិតមានប្រាកដមែន ៕

  • សហរដ្ឋអាម៉េរិកបញ្ជូនយន្តហោះសង្កេតការណ៍ទៅហោះសង្កេតពីលើអ៊ុយក្រែន ដើម្បីការពារប្រទេសសម្ព័ន្ធមិត្តនេះ

    សហរដ្ឋអាម៉េរិកបញ្ជូនយន្តហោះសង្កេតការណ៍ទៅហោះសង្កេតពីលើអ៊ុយក្រែន ដើម្បីការពារប្រទេសសម្ព័ន្ធមិត្តនេះ

    អ៊ុយក្រែន៖ យន្ដហោះអង្កេតការណ៍ OC-135 មួយគ្រឿងរបស់កងទ័ពអាកាសអាម៉េរិក បានដឹកនាំប្រតិបត្តិការហោះហើរពិសេសមួយពីលើដែនអាកាសអ៊ុយក្រែន ក្នុងគោលបំណងបង្ហាញការការពារ និងគំាទ្រទីក្រុងគៀវ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់រុស្ស៊ី។ ជាមួយគ្នានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក អេរិច ផាហុន បានគូសបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍មកពីអាម៉េរិក កាណាដា បារាំង អង់គ្លេស និងរ៉ូម៉ានី បានចូលរួមនៅក្នុងប្រតិបត្តិការហោះហើរពិសេសនេះ តបតាមសំណើពីភាគីអ៊ុយក្រែន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណរូបនេះបានអះអាងថា ប្រតិបត្តិការហោះហើរជាពិសេសក្រោមសន្ធិសញ្ញាបើកចំហមេឃនេះ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ុយក្រែន និងសម្ព័ន្ធមិត្តដទៃទៀត ហើយថា ការវាយប្រហារ និងរឹបអូសនាវាអ៊ុយក្រែនពីសំណាក់ឆ្មាំសមុទ្ររុស្ស៊ី នៅឯច្រកសមុទ្រឃើច ក្នុងសមុទ្រខ្មៅ គឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងការគំរាមកំហែង៕ម.ន

  • បុគ្គលិកទាំងអស់នៅទីស្នាក់ការ CNN ចាប់ផ្តើមចូលបម្រើការវិញ ខណៈព័ត៌មានដាក់បង្កៃគ្រាប់បែកគឺជារឿងបោកប្រាស់

    បុគ្គលិកទាំងអស់នៅទីស្នាក់ការ CNN ចាប់ផ្តើមចូលបម្រើការវិញ ខណៈព័ត៌មានដាក់បង្កៃគ្រាប់បែកគឺជារឿងបោកប្រាស់

    សហរដ្ឋអាម៉េរិក៖ ស្ថានការណ៍បានវិលទៅរកភាពប្រក្រតីវិញហើយ បន្ទាប់ពីប៉ូលិសអាម៉េរិក និងស្ថានីយទូរទស្សន៍ CNN ផ្ទាល់ បានអនុញ្ញាតឲ្យបុគ្គលិកដែលត្រូវជម្លៀសខ្លួនដោយសារតែមានការហៅទូរសព្ទគំរាមពីការបង្កៃគ្រាប់បែក ឲ្យត្រឡប់ចូលធ្វើការងារជាធម្មតាវិញ។ អាជ្ញាធរអាម៉េរិកបានអះអាងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅពេលដែលមានបុគ្គលម្នាក់បានហៅទូរសព្ទមកអះអាងថា មានគ្រឿងផ្ទុះចំនួន៥បង្កៃនៅក្នុងអគារទីស្នាក់របស់ស្ថានីយទូរទស្សន៍ CNN ប្រចាំទីក្រុងញ៉ូវយ៉ក។ ប៉ុន្តែបើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ CNN នោះ បន្ទាប់ពីការត្រួតពិនិត្យឆែកឆេរដើម្បីរុករកវត្ថុសង្ស័យ ទីបំផុតកម្លាំងប៉ូលិសទីក្រុងញ៉ូវយ៉ក បានបញ្ជាក់ថា អគារទីស្នាក់ការរបស់ CNN មិនមានគ្រឿងផ្ទុះអ្វីឡើយ ហើយអ្នករាល់គ្នាអាចវិលត្រឡប់មកចូលធ្វើការងារដូចធម្មតាវិញបាន៕ម.ន

  • អូស្ត្រាលីគ្រោងដកហូតសញ្ជាតិពីពួកភេវរករដែលជាប់ទោស ដើម្បីទប់ស្កាត់ការវាយប្រហារនៅថ្ងៃអនាគត

    អូស្ត្រាលីគ្រោងដកហូតសញ្ជាតិពីពួកភេវរករដែលជាប់ទោស ដើម្បីទប់ស្កាត់ការវាយប្រហារនៅថ្ងៃអនាគត

    អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន មានគោលបំណងដកហូតសញ្ជាតិអូស្ត្រាលីពីក្រុមភេវរករដែលជាប់ទោស ស្របពេលដែលរដ្ឋាភិបាលជឿជាក់ថា ទណ្ឌិតទាំងនោះមានសិទ្ធិដាក់ពាក្យសុំជ្រកកោណពីប្រទេសផ្សេងបាន។ លោក ស្កុត ម៉ូរីសុន បានលើកឡើងថា ក្រុមភេវរករបានបំពានអ្វីៗគ្រប់យ៉ាងដែលអូស្ត្រាលីមាន ហើយថា វាជាបទឧក្រិដ្ឋមួយប្រឆាំងនឹងប្រទេសរបស់យើងទាំងមូល មិនមែនត្រឹមតែប្រជាពលរដ្ឋប៉ុណ្ណោះទេ ហើយនេះ គឺជាទង្វើមួយដែលមិនអាចអត់ឱន និងអនុញ្ញាតជាដាច់ខាត។ លោកបានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលបានចួលរួមក្នុងសកម្មភាពបែបនេះ ប្រសិនបើពួកគេមានសញ្ជាតិនៅកន្លែងផ្សេងហើយនោះ យើងជឿជាក់ថា ពួកគេគួរតែទៅរស់នៅទីនោះវិញ ហើយនេះគឺជាសារច្បាស់ៗរបស់យើង។ គួរបញ្ជាក់ថា ផែនការដកហូតសញ្ជាតិពីក្រុមភេវរករដែលជាប់ទោសខាងលើនេះ ត្រូវបានគ្រោងធ្វើឡើង ក្រោយកើតមានហេតុការណ៍វាយប្រហារមួយនៅក្នុងទីក្រុងមែលប៊ន កាលពីខែមុន ដែលបណ្តាលឱ្យមនុស្ស២នាក់បាត់បង់ជីវិត ក្នុងនោះរួមមានទាំងជនសង្ស័យដែលកាន់កាំបិតផងដែរ។ បន្ទាប់ពីការវាយប្រហារនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានចោទប្រកាន់លើថ្នាក់ដឹកនាំសហគមន៍ ដែលគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់អំពើភេវរកម្ម៕

  • អង្គការសហប្រជាជាតិទទូចឲ្យអ៊ីស្រាអែល បញ្ចប់ការត្រួតត្រាលើដែនដីទាំងឡាយរបស់ប៉ាឡេស្ទីន

    អង្គការសហប្រជាជាតិទទូចឲ្យអ៊ីស្រាអែល បញ្ចប់ការត្រួតត្រាលើដែនដីទាំងឡាយរបស់ប៉ាឡេស្ទីន

    សហរដ្ឋអាម៉េរិក៖ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចមួយដោយជំរុញឱ្យអ៊ីស្រាអែល បញ្ចប់ការធ្វើអាណានិគមលើដែនដីមួយចំនួនរបស់ប៉ាឡេស្ទីន បើទោះជាសហរដ្ឋអាម៉េរិកបោះឆ្នោតជំទាស់ក៏ដោយ។ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី ម៉ារៀ អេស្ពីណូសា តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃព្រហស្បត្តិ៍នេះបានបញ្ជាក់ថា ដំណោះស្រាយត្រូវបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ១៥៦ ជំទាស់ ០៦ និងអនុប្បវាទចំនួន១២សំឡេង។ ជាងបួនទសវត្សរ៍មកហើយ ដែលប៉ាឡេស្ទីនមានជម្លោះជាមួយអ៊ីស្រាអែល ដោយចាប់តាំងពីឆ្នាំ១៩៦៧មក អ៊ីស្រាអែលបានទន្ទ្រានគ្រប់គ្រងតំបន់ West Bank បូករួមទាំងតំបន់ភាគខាងកើតក្រុងហ្សេរុយសាឡឹម និងតំបន់ហ្គាហ្សាស្ទ្រីពផងដែរ ហើយថែមទាំងបានព្យាយាមប្រឆាំងការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋស្របច្បាប់ និងឯករាជ្យ ដោយមានការជ្រោមជ្រែងពីក្រោយពីសំណាក់សហរដ្ឋអាម៉េរិក៕  

  • ចិនអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកនឹងអាចសម្រេចបានក្នុងរយៈពេល៩០ថ្ងៃ

    ចិនអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកនឹងអាចសម្រេចបានក្នុងរយៈពេល៩០ថ្ងៃ

    សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃព្រហស្បត្តិ៍នេះ បាននិយាយថា នៅក្នុងជំនួបពិភាក្សារវាងចិន និងអាម៉េរិក ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម គឺពិតជាពោរពេញដោយភាពជោគជ័យ ស្របជាមួយនឹងផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរ ហើយថា ទីក្រុងប៉េកាំងជឿជាក់ថា ខ្លួននឹងអាចសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយភាគីទីក្រុងវ៉ាស៊ីនតោន ត្រឹមរយៈពេល៩០ថ្ងៃបន្ទាប់។ ឆ្លើយតបទៅនឹងការលើកឡើងនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសរសេរសារនៅលើបណ្តាញសង្គមធ្វីតធើថា លោកឯកភាពចំពោះសេចក្តីថ្លែងការណ៍មួយរបស់ចិន ដែលបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងប្រទេសទាំងពីរនឹងសម្រេចបានក្នុងរយៈពេល៩០ថ្ងៃ។ សូមរំលឹកថា លោក ដូណាល់ ត្រាំ បានយល់ព្រមផ្អាកគម្រោងដំឡើងពន្ធពី១០ភាគរយទៅ២៥ភាគរយលើទំនិញចិន ដែលគិតជាទឹកប្រាក់សរុប២០០ពាន់លានដុល្លារ ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ប៉ុន្តែលោក ត្រាំ បានព្រមានដែរថា ប្រសិនបើកិច្ចចរចានេះ មិនទទួលជោគជ័យក្នុងរយៈពេល៣ខែទេនោះ អត្រាពន្ធនឹងត្រូវដំឡើងតាមការគ្រោងទុកដដែល៕

  • មនុស្សជាច្រើនត្រូវជម្លៀសខ្លួនចេញពីទីស្នាក់ការ CNN ជាបន្ទាន់ ខណៈមានករណីបង្កៃគ្រាប់បែក

    មនុស្សជាច្រើនត្រូវជម្លៀសខ្លួនចេញពីទីស្នាក់ការ CNN ជាបន្ទាន់ ខណៈមានករណីបង្កៃគ្រាប់បែក

    សហរដ្ឋអាម៉េរិក៖ ជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទប្រាប់សមត្ថកិច្ចទីក្រុងញូយ៉កថា គ្រាប់បែកជាច្រើនគ្រាប់ត្រូវបានគេដាក់បង្កៃនៅឯអគារទីស្នាក់ការរបស់បណ្តាញព័ត៌មានទូរទស្សន៍ CNN នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក ខណៈកណ្តឹងអាសន្នបានរោទ៍ឡើង ហើយមនុស្សម្នាត្រូវជម្លៀសចេញដើម្បីសុវត្ថិភាព។ ពិធីករដែលកាន់កម្មវិធី CNN Tonight ក៏បានភៀសខ្លួនភ្លាមៗដែរ ពេលកំពុងផ្សាយផ្ទាល់ ហើយកម្មវិធីទាំងមូលត្រូវបិទជាបណ្តោះអាសន្ន ខណៈសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងស្វែងរកគ្រាប់បែក ហើយផ្លូវធ្វើដំណើរទាំងសម្រាប់រថយន្ត និងថ្ញើរជើងនៅជុំវិញនោះ ក៏ត្រូវបានបិទសិនដើម្បីឆែករកវត្ថុសង្ស័យ ។ បើតាមការផ្សាយព័ត៌មាននោះ កណ្តឹងប្រកាសអាសន្នជាច្រើនត្រូវបានគេលឺចេញពីទីស្នាក់ការរបស់ CNN ប្រចាំទីក្រុងញូយ៉ក ដែលស្ថិតនៅក្នុងអគារភ្លោះ Time Warner Center ហើយបុគ្គលិកទាំងអស់ត្រូវបានជម្លៀសចេញពីទីនោះតែម្តងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) ៕