-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកដកការអនុញ្ញាតអោយបាញ់ជនភៀសខ្លួនវិញ ក្រោយទទួលរងការរិះគន់ជាខ្លាំងពីសំណាក់ក្រុមការពារសិទ្ធិមនុស្ស

សហរដ្ឋអាម៉េរិក៖ បន្ទាប់ពីបាននិយាយថា យោធានៅព្រំដែនអាចបាញ់ជនអន្តោប្រវេសន៍ ដែលឆ្លងចូលព្រំដែនអាមេរិកដោយខុសច្បាប់ ប្រសិនបើពួកគេចោលដុំថ្មមកលើកងទ័ពនោះ លោក ដូណាល់ ត្រាំ បានធ្វើការលើកឡើងសាជាថ្មី នៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា កងទ័ពមិនចាំបាច់ធ្វើបែបនោះឡើយ ប៉ុន្តែប្រសិនបើជនភៀសខ្លួនគប់ដុំថ្មមកលើយោធាអាមេរិក ពួកគេនឹងត្រូវចាប់ឃាត់ខ្លួនសម្រាប់រយៈពេលយ៉ាងយូរ។
-
សហរដ្ឋអាម៉េរិកគ្រោងដាក់ទណ្ឌកម្មទាំងអស់ឡើងវិញ ដើម្បីប្រឆំាងនឹងប្រទេសអ៊ីរ៉ង់នាសប្តាហ៍ក្រោយនេះ

-
រុស្ស៊ីឲ្យគុយបាខ្ជីប្រាក់៥០លានដុល្លារអាម៉េរិក ដើម្បីទិញសម្ភារៈយោធាពីរុស្ស៊ីពង្រឹងវិស័យការពារជាតិប្រទេសរបស់ខ្លួន

រុស្ស៊ី៖ នៅក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស់ ខាណែល នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ទទួលបានការគាំទ្រ និង ផ្តល់ជំនួយជាទឹកប្រាក់៥០លានដុល្លារអាមេរិកពីទីក្រុងម៉ូស្គូ ដើម្បីទិញសម្ភារៈយោធាពីរុស្សី ក្នុងនោះរួមមានរថពាសដែក ឧទ្ធម្ភគច័ក្រ រថក្រោះ និង អាវុធធុនស្រាល ។ នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃសុក្រម្សិលមិញ មេដឹកនាំគុយបាលោក ឌីអាស់ ខាណែល និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍យុទ្ធសាស្ត្រទ្វេភាគី ហើយបើតាមសេចក្តីប្រកាសរួមនោះ មេដឹកនាំទាំងពីរបានថ្កោលទោសដល់ការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកដែលគ្មានហេតុផល និងបង្កឲ្យមានអស្ថេរភាព ។
-
មេដឹកនាំតួកគីចោទប្រកាន់អារ៉ាប៊ីសាអូឌីតថា ធ្វើឃាតអ្នកកាសែត ចាម៉ាល់ ខាហ្សូកជី ដោយផ្ទាល់ដៃ

តួកគី៖ ប្រធានាធិបតីតួកគីលោក រីសេប តាយយីប អ៊ឺដូហ្គែន បានចោទប្រកាន់ជាលើកដំបូងថា អារ៉ាប៊ីសាអូឌីត ជាអ្នកធ្វើឃាតអ្នកកាសែត ចាម៉ាល់ ខាហ្សូកជី ដោយផ្ទាល់ដៃ ។ លោក អ៊ឺដូហ្គែន បានសរសេនៅក្នុងអត្ថបទមួយចុះផ្សាយនៅលើកាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ ថា យើងដឹងថា មានបញ្ជាឲ្យសម្លាប់លោក ខាហ្សូកជី ពីមន្រ្តីជាន់ខ្ពស់បំផុតរបស់រដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត ។ ប៉ុន្តែលោកគ្មានជំនឿថា ស្តេចសាល់ម៉ាន់ មានការជាប់ពាក់ព័ន្ធនោះទេ ។
-
មេដឹកនាំតួកគី និងសហរដ្ឋអាម៉េរិកឯកភាពគ្នាលើជំហានស្ថាបនាឆ្ពោះទៅរកការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ

តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ និងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានឯកភាពគ្នាតាមរយៈកិច្ចសន្ទនាតាមទូរសព្ទ សំដៅបោះជំហានស្ថាបនាឆ្ពោះទៅរកការពង្រឹងចំណងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរឡើងវិញ។ បើតាមការិយាល័យសារព័ត៌មានប្រធានាធិបតីតួកគី មេដឹកនាំទាំងពីរថែមទាំងបានជជែកពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងបញ្ហាប្រទេសស៊ីរី ក្នុងនោះរួមមានខេត្តម៉ាន់ប៊ី និងខេត្តអ៊ីដលីប ដោយសង្កត់ធ្ងន់ទៅលើការរក្សាទំនាក់ទំនងជិតស្និទ្ធ ជុំវិញបញ្ហាទ្វេភាគី និងក្នុងតំបន់។ នាឱកាសនោះដែរ លោក អឺដូហ្គាន់ បានប្រកាសធ្វើការថ្កោលទោសករណីបាញ់ប្រហារនៅព្រះវិហារជ្វីសកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះ ក្នុងទីក្រុងភីតស្បឺគ រដ្ឋផេនស៊ីលវ៉ានៀ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះផងដែរ។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងចិនធ្វើកិច្ចពិភាក្សាតាមទូរសព្ទទៅលើបញ្ហាពាណិជ្ជកម្ម និងកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើកិច្ចពិភាក្សាគ្នាស្តីអំពីបញ្ហាពាណិជ្ជកម្ម ក៏ដូជាវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង តាមរយៈកិច្ចសន្ទនាតាមទូរសព្ទ។ នេះគឺជាការជជែកគ្នាលើកដំបូងហើយរវាងមេដឹកនាំទាំងពីរក្នុងរយៈពេល៦ខែមកនេះ ស្របពេលដែលបច្ចុប្បន្នមហាអំណាចទាំងពីរកំពុងប្រឈមនឹងភាពតានតឹងខ្លាំង ក្នុងសង្គ្រាមពាណិជ្ជកម្មទ្វេភាគី។ នៅក្នុងបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះថា រូបលោកបានធ្វើកិច្ចសន្ទនាតាមទូរសព្ទដ៏យូរ និងល្អបំផុតជាមួយលោកប្រធានាធិបតី ស៊ី ហើយថា ពួកលោកបានជជែកគ្នាទៅលើប្រធានបទជាច្រើនជាមួយនឹងការសង្កត់ធ្ងន់លើបញ្ហាពាណិជ្ជកម្ម ហើយថែមទាំងពិភាក្សាគ្នាយ៉ាងល្អផងដែរ ពាក់ព័ន្ធនឹងកូរ៉េខាងជើង។
-
ប្រធានាធិបតីអាម៉េរិកសម្រេចដាក់ទណ្ឌកម្មថ្មី លើការនាំចេញមាសរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មថ្មីមួយទៀត លើការនាំចេញមាសរបស់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ ជាផ្នែកមួយនៃគោលនយោបាយមោះមុតរបស់ទីប្រឹក្សាជាតិរបស់លោកត្រាំ គឺលោក John Bolton សំដៅប្រឆាំងនឹងវេណេហ្ស៊ុយអេឡា គុយបា និង នីការ៉ាក្វា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN។ យោងតាមសារលិខិតមួយច្បាប់ចេញផ្សាយ ដោយសេតវិមាន កាលពីម្សិលមិញ លោក ត្រាំ បានប្រាប់ក្រុមអ្នកបង្កើតច្បាប់ថា លោកបានចុះហត្ថលេខាលើសេចក្តីបង្គាប់បញ្ជាមួយ ដោយហាមពលរដ្ឋអាម៉េរិក និងក្រុមហ៊ុន សហគ្រាសពាក់ព័ន្ធឈប់ទិញមាសពីប្រទេសវ៉េណេហ្ស៊ុយអេឡា។
-
មេដឹកនាំកំពូលរបស់ចិនជំរុញសហគ្រាសឯកជនឲ្យវិវឌ្ឍរីកចម្រើន និងបោះជំហានទៅមុខជានិច្ច ស្របតាមរបបសេដ្ឋកិច្ចមិនមែនកម្មសិទ្ធិរដ្ឋ

-
ជនជាតិអ៊ុយក្រែន៣២២នាក់ និងក្រុមហ៊ុន-អង្គភាពចំនួន៦៨ រងទណ្ឌកម្មពីរុស្ស៊ី ពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅតំបន់គ្រីមៀ និងនៅភាគខាងកើតប្រទេសអ៊ុយក្រែន

-
ប្រមុខរដ្ឋអាជ្ញាតួកគីបញ្ជាក់ថា អ្នកកាសែត ខាហ្សូកជី ត្រូវគេសម្លាប់ភ្លាមៗពេលឈានជើងចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុល
