Category: ព័ត៌មានអន្តរជាតិ

  • សហរដ្ឋអាម៉េរិក និងចិនគ្រោងរៀបចំកិច្ចពិភាក្សាដែលត្រូវបានពន្យាពេលឡើងវិញ

    សហរដ្ឋអាម៉េរិក និងចិនគ្រោងរៀបចំកិច្ចពិភាក្សាដែលត្រូវបានពន្យាពេលឡើងវិញ

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក និងចិន គ្រោងរៀបចំកិច្ចពិភាក្សាផ្នែកការទូត និងសន្តិសុខដែលត្រូវបានលុបចោលឡើងវិញ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកនឹងបើកកិច្ចទទួលស្វាគមន៍មួយជាផ្លូវការចំពោះគណៈប្រតិភូកូរ៉េខាងជើងមកកាន់ទីក្រុងញ៉ូវយ៉ក នៅសប្តាហ៍នេះ

    ប្រមុខការទូតសហរដ្ឋអាម៉េរិកនឹងបើកកិច្ចទទួលស្វាគមន៍មួយជាផ្លូវការចំពោះគណៈប្រតិភូកូរ៉េខាងជើងមកកាន់ទីក្រុងញ៉ូវយ៉ក នៅសប្តាហ៍នេះ

    សហរដ្ឋអាម៉េរិក៖ ក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងគ្រោងបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកនាសប្តាហ៍នេះ ស្របពេលដែលរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងបើកកិច្ចទទួលស្វាគមន៍មួយជាផ្លូវការចំពោះគណៈប្រតិភូកូរ៉េខាងជើងនៅឯទីក្រុងញ៉ូវយ៉ក នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះផងដែរ។ ក្រសួងការបរទេសអាម៉េរិកបានឲ្យដឹងថា លោក ម៉ៃ ប៉ុមប៉េអូ នឹងទទួលជួបលោក គីម យ៉ុងចុល ដែលជាអនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សកាន់អំណាចកូរ៉េខាងជើង ហើយប្រធានបទនៃកិច្ចប្រជុំដែលជាលើកទីពីររវាងលោក ប៉ុមប៉េអូ និងលោក គីម យ៉ុង ចុល នឹងពាក់ព័ន្ធលើវឌ្ឍនភាពជុំវិញសសរស្តម្ភទាំង៤ នៃសេចក្តីថ្លែងការណ៍រួមក្នុងកិច្ចប្រជុំកំពូលអាម៉េរិក-កូរ៉េខាងជើងនៅឯប្រទេសសិង្ហបុរី។

  • កូរ៉េខាងត្បូងត្រៀមខ្លួនរួចរាល់ ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលកូរ៉េខាងជើង

    កូរ៉េខាងត្បូងត្រៀមខ្លួនរួចរាល់ ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលកូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បាននិយាយក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ប្រទេសរបស់លោកបានប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកកាន់ទីក្រុងសេអ៊ូល ដែលនឹងកើតឡើងនៅចុងឆ្នាំនេះ។ លោក មូន ជែអ៊ីន បានកត់សម្គាល់បែបនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយក្រុមមេដឹកនាំកំពូលៗមកពីគណបក្សនយោបាយសំខាន់ៗចំនួន៥របស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានមន្រ្តីមកពីគណបក្សប្រជាធិបតេយ្យមួយរូបដកស្រង់សម្តី ហើយបានប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅឯសភា បន្ទាប់ពីចូលរួមកិច្ចប្រជុំនោះ។ លោក មូន ត្រូវបានគេដកស្រង់សម្តីមកបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទទួលស្វាគមន៍ដំណើរអញ្ជើញមកដល់របស់លោកប្រធាន គីម នៅក្នុងទីក្រុងសេអ៊ូល នាចុងឆ្នាំ២០១៨នេះ ហើយរូបលោកសម្តែងនូវក្តីសង្ឃឹមខ្ពស់ថា ដំណើរទស្សនកិច្ចរបស់លោក គីម នឹងត្រូវធ្វើឡើងតាមការគ្រោងទុក ដើម្បីបង្កើតឱ្យមានកាលានុវត្តភាពដ៏ធំមួយសម្រាប់ទំនាក់ទំនងអន្តរកូរ៉េ។ គួរបញ្ជាក់ថា ដោយផ្អែកតាមជំនួបកំពូលរវាងលោក មូន និងលោក គីម នៅក្នុងទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញាកន្លងទៅ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបានសន្យាថា នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលវិញ ក្រោយដំណើរទស្សនកិច្ចរបស់លោក មូន មកកាន់រដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង៕ម.ន

  • ចិនអំពាវនាវឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយនឹងរុស្ស៊ី

    ចិនអំពាវនាវឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយនឹងរុស្ស៊ី

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងអះអាងនៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក ឌីមីតទ្រី ម៉េដវ៉េឌេវ ថា វាគឺជារឿងដ៏សំខាន់មួយ ក្នុងការរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី ជាពិសេសចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់កាន់តែកើនឡើងនោះ។ លោកនាយករដ្ឋមន្រ្តីរុស្ស៊ីនៅក្នុងថ្ងៃអង្គារ៍នេះ កំពុងមានវត្តមាននៅក្នុងទីក្រុងសៀងហៃ សម្រាប់ការអញ្ជើញចូលរួមជាលើកដំបូងក្នុងពិព័រណ៍នាំចេញចិន-អន្តរជាតិ ហៅកាត់ថា CIIE ដែលបានប្រារព្ធឡើងនៅប្រទេសចិន ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ។ នាឱកាសនោះដែរ លោក ស៊ី បានកត់សម្គាល់ពីការអនុវត្តពេញលេញនៃការយល់ស្របដ៏សំខាន់រវាងរូបលោក និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលជាអាទិភាពកំពូលរវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ លោក ស៊ី ក៏បានអំពាវនាវឱ្យភាគីទាំងពីរបន្តធ្វើការងាររួមគ្នា ក្នុងវិស័យថាមពល កសិកម្ម និងហិរញ្ញវត្ថុ។ លោក ម៉េដវ៉េឌេវ បានសម្តែងនូវឆន្ទៈរបស់រុស្ស៊ី ក្នុងការចូលរួមការតំាងពិព័រណ៍អន្តរជាតិនៅប្រទេសចិននេះ ហើយថា រុស្ស៊ីនឹងធ្វើការងារួមគ្នាជាមួយចិន ដើម្បីអនុវត្តការឯកភាពគ្នាដែលសម្រេចបានដោយមេដឹកនាំប្រទេសទាំងពីរ ហើយនឹងធ្វើការសម្របសម្រួលជាមួយចិននៅក្នុងបញ្ហាអន្តរជាតិ៕ម.ន

  • ផ្លាស្ទិក៩០% ដែលកំពុងបំពុលសមុទ្រគឺមានប្រភពពីទន្លេចំនួន១០តែប៉ុណ្ណោះ

    ផ្លាស្ទិក៩០% ដែលកំពុងបំពុលសមុទ្រគឺមានប្រភពពីទន្លេចំនួន១០តែប៉ុណ្ណោះ

    បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌តមាន Weforum ថ្មីៗនេះ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មានផ្លាស្ទិកជាង៨លានតោន បានហូរចូលមហាសមុទ្រ ដោយភាគច្រើនវាត្រូវបានទឹកនាំទៅតាមរយៈទន្លេចំនួន១០ ជាទន្លេដែលអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា បាននាំប្លាស្ទិកដល់ទៅ៩០%ឯណ្ណោះ ទៅកាន់មហាសមុទ្រ។ ប្រភពបន្តថា ទឹកទន្លេទាំង១០ ក្នុងនោះមាន ៨ ស្ថិតនៅក្នុងតំបន់អាស៊ី គឺ ទន្លេ Yangtze, Indus, Yellow, Hai He, Ganges, Pearl, Amur, Mekong និង ២ ផ្សេងទៀតស្ថិតនៅក្នុងតំបន់អាហ៊្វ្រិក គឺ ទន្លេ Nile និង Niger។ យ៉ាងណាមិញ ការបំពុលផ្លាស្ទិកចូលមកក្នុងមហាសមុទ្រតាមរយៈទន្លេនេះ ជាទូទៅកើតឡើងដោយសារមូលហេតុចម្បងចំនួន ២ គឺ ចំនួនមនុស្សរស់នៅជុំវិញទន្លេច្រើន  និង ដំណើរការគ្រប់គ្រងកាកសំណល់នៅមានកម្រិត។ លោកវេជ្ជបណ្ឌិត Christian Schmidt នៃមជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថាន Helmhotz បានអះអាងថា ពួកយើងអាចបង្ហាញបានថា ពិតជាបែបនេះមែន ក្នុងនោះ សម្រាមកាន់តែច្រើនមានក្នុងតំបន់ប្រមូលផ្តុំដែលគ្មានសណ្តាប់ធ្នាប់ ហើយថង់ផ្លាស្ទិកកាន់តែច្រើនឡើងត្រូវហូរទៅក្នុងទន្លេ…

  • លោក ជែក ម៉ា៖ សង្គ្រាមពាណិជ្ជកម្ម គឺជាទង្វើល្ងង់បំផុតក្នុងពិភពលោក

    លោក ជែក ម៉ា៖ សង្គ្រាមពាណិជ្ជកម្ម គឺជាទង្វើល្ងង់បំផុតក្នុងពិភពលោក

    ចិន៖ ថ្លែងអំឡុងពេលចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ នៅក្រុងសៀងហៃ ប្រទេសចិន កាលពីម្សិលមិញ កំពូលមហាសេដ្ឋីពិភពលោក ជែក ម៉ា បានបង្ហាញពីសុទិដ្ឋនិយមចំពោះភាពរីកចម្រើនកាន់តែខ្លាំង ខាងវិស័យបច្ចេកវិទ្យា ដោយពួកលោកអះអាងថា ពិភពលោកនឹងកាន់តែរីកចម្រើន ដោយសារតែបច្ចេកវិទ្យា។ កំពូលមហាសេដ្ឋីវ័យ៥៤ឆ្នាំ មានទ្រព្យជាង៣៤ពាន់លានដុល្លារអាម៉េរិករូបនេះបានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្ម គឺជារឿងដែលល្ងង់បំផុតលើពិភពលោក នាពេលបច្ចុប្បន្ន។ ពាណិជ្ជកម្មជួយឲ្យមានសន្តិភាព ពាណិជ្ជកម្មមានន័យថា ការធ្វើទំនាក់ទំនង ហើយនឹងគ្មានឱនភាពពាណិជ្ជកម្មទេ ក្នុងរយៈពេល២០ឆ្នាំទៅមុខទៀត ដោយសារតែបច្ចេកវិទ្យា។ ការថ្លែងរបស់លោក ជែក ម៉ា បែបនេះបានធ្វើឡើង ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិននៅតែក្ដៅគគុកនៅឡើយ ដោយថ្មីៗនេះប្រធានាធិបតីអាម៉េរិកនៅតែបន្ដព្រមានថាអាចនឹងយកពន្ធបន្ថែមទៀតលើទំនិញចិន។ សហរដ្ឋអាម៉េរិកបានបន្ថែមពន្ធលើមុខទំនិញនាំចូលពីចិន តម្លៃ២៥០ពាន់លានដុល្លារអាម៉េរិកមកដល់ពេលនេះ។ ជាការសងសឹកចិនក៏បានសម្រេចដំឡើងពន្ធលើទំនិញនាំចូលពីអាម៉េរិកដូចគ្នា ក្នុងទំហំទឹកប្រាក់សរុប១១០ពាន់លានដុល្លារអាម៉េរិក៕ម.ន

  • វៀតណាមនាំចេញអង្ករបានជាង៥លានតោន ទទួលចំណូល២,៦ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ខែមកនេះ

    វៀតណាមនាំចេញអង្ករបានជាង៥លានតោន ទទួលចំណូល២,៦ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ខែមកនេះ

    វៀតណាម៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម កាលពីថ្ងៃចន្ទម្សិលមិញ បានចេញផ្សាយថា អំឡុង១០ខែដើមឆ្នាំ២០១៨មកនេះ ប្រទេសវៀតណាមបាននាំចេញអង្ករច្រើនជាង៥,២លានតោន គិតជាប្រាក់ចំណូលមានចំនួន២,៦ពាន់លានដុល្លារអាម៉េរិក។ ប្រភពថា ចំនួននេះបានកើនឡើង៣,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នៅចន្លោះពីខែមករាដល់តុលា ប្រទេសចិនគឺជាអ្នកទិញអង្ករពីវៀតណាមច្រើនជាងគេ ក៏ប៉ុន្តែកាលពីឆ្នាំមុន ការនាំចេញទៅចិនកាលពីឆ្នាំមុន បានធ្លាក់ចុះ៣៧,២ភាគរយ ហើយតម្លៃវិញគឺធ្លាក់ចុះ២៧,៨ភាគរយ។កាលពីឆ្នាំ២០១៧ វៀតណាមបានចាំចេញអង្ករ៥,៩លានតោន ទទួលចំណូលជិត២,៧ពាន់លានដុល្លារអាម៉េរិក ដោយទីផ្សារសំខាន់ ក្រៅពីចិន ក៏មានហ្វីលីពីនដែរ។ វៀតណាមគ្រោងនាំចេញអង្ករចេញឲ្យបាន៦,៥លានតោន នេះបើតាមសមាគមអាហារវៀតណាម៕ម.ន

  • មេដឹកនាំអ៊ីរ៉ង់ព្រមានពីការកើតសង្គ្រាមសេដ្ឋកិច្ចជាមួយសហរដ្ឋអាម៉េរិក ក្រោយទទួលរងទណ្ឌកម្មឡើងវិញទាំងស្រុង

    មេដឹកនាំអ៊ីរ៉ង់ព្រមានពីការកើតសង្គ្រាមសេដ្ឋកិច្ចជាមួយសហរដ្ឋអាម៉េរិក ក្រោយទទួលរងទណ្ឌកម្មឡើងវិញទាំងស្រុង

    អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី បានបញ្ជាក់ថា សកម្មភាពរបស់សហរដ្ឋអាម៉េរិកមិនខុសពីសង្គ្រាម ដែលរដ្ឋាភិបាលក្រុងតេហេរ៉ង់កំពុងប្រឈមមុខឡើយ។ ថ្លែងនៅក្នុងសន្ទរកថាទៅកាន់មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក រ៉ូហានី បានគូសបញ្ជាក់ថា យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមសេដ្ឋកិច្ច។ ពាក់ព័ន្ធនឹងសង្គ្រាម ដែលធ្វើឲ្យអ៊ីរ៉ង់ត្រូវបានបាត់បង់ជាច្រើនរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ក្នុងអំឡុងឆ្នាំ៨០ ក្នុងសតវត្សន៍ទី២០ ក្រោមការដឹកនាំរបស់អតីតមេដឹកនាំលោក សាដាំ ហូសេន ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានបញ្ជាក់ថា កាលពីថ្ងៃមុន សាដាំ ហូសេន បានប្រឈមមុខជាមួយយើង នៅថ្ងៃនេះប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រឈមមុខជាមួយយើងម្តងទៀតឮ។ លោកសង្កត់ធ្ងន់ថា គ្មានអ្វីបែ្លកឡើយ គឺយើងត្រូវតែទប់ទល់ជាមួយសង្គ្រាមនោះ ហើយយើងនឹងទទួលបានជ័យជម្នះ៕ម.ន

  • ទីបំផុតអ៊ីរ៉ង់ទទួលរងទណ្ឌកម្មឡើងវិញទំាងស្រុងពីសហរដ្ឋអាម៉េរិក

    ទីបំផុតអ៊ីរ៉ង់ទទួលរងទណ្ឌកម្មឡើងវិញទំាងស្រុងពីសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ដូចតាមការគ្រោងទុក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានសម្រេចដាក់ទណ្ឌកម្មឡើងវិញទាំងស្រុង ទៅលើវិស័យថាមពល ហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូនរបស់អ៊ីរ៉ង់ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្រោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ ទណ្ឌកម្មលើកនេះ គឺដាក់សំដៅទៅលើបុគ្គល ក្រុមហ៊ុន យន្តហោះ និងនាវាជាង៧០០ ធនាគារអ៊ីរ៉ង់ និងសាខាចំនួន៥០ មនុស្ស និងនាវាជាង២០០ ក្នុងវិស័យដឹកជញ្ជូន និងមានគោលដៅលើក្រុមហ៊ុនអាកាសចរណ៍ Iran Air ព្រមទាំងយន្តហោះរបស់ក្រុមហ៊ុនជាង៦៤គ្រឿងផងដែរ។ រដ្ឋបាលរបស់លោក ត្រាំ ក៏បានដាក់បញ្ចូលអង្គការថាមពលអាតូមិកអ៊ីរ៉ង់ និងសាខាចំនួន២៣ និងបុគ្គលសំខាន់ៗដែលជាប់ពាក់ព័ន្ធ ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួនផងដែរ។ ស្របពេលជាមួយគ្នានេះដែរ សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ និង អង់គ្លេសបានលើកឡើងថា ពួកគេសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ហើយពួកគេនឹងស្វែងរកការការពារក្រុមហ៊ុនសហភាពអឺរ៉ុបទាំងអស់ ដែលកំពុងធ្វើអាជីវកម្មស្របច្បាប់ជាមួយនឹងប្រទេសអ៊ីរ៉ង់។ បន្ថែមលើនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី បានគូសបញ្ជាក់ថា ពួកគេនឹងជៀសផុតពីទណ្ឌកម្មខុសច្បាប់ និងអយុត្តិធម៌ ដែលប្រឆាំងនឹងច្បាប់អន្តរជាតិនេះ៕ម.ន

  • លោក ដូណាល់ ត្រាំ មិនប្រាកដឡើយថា នឹងជួបលោក ពូទីន នៅទីក្រុងប៉ារីស ប្រទេសបារាំង

    លោក ដូណាល់ ត្រាំ មិនប្រាកដឡើយថា នឹងជួបលោក ពូទីន នៅទីក្រុងប៉ារីស ប្រទេសបារាំង

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះថា រូបលោកមិនប្រាកដឡើយ ប្រសិនបើលោកនឹងជួបជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងប៉ារីស ប្រទេសបារំាងនាសប្តាហ៍ក្រោយនេះ។ លោកបានបន្ថែមទៀតថា រូបលោក និងលោក ពូទីន តាមការគ្រោងទុកនោះ ពួកលោកនឹងជួបគ្នានៅឯកិច្ចប្រជុំកំពូល G20 ដែលគ្រោងប្រារព្ធឡើងនៅដំណាច់ខែវិច្ឆិកានេះ ក្នុងប្រទេសអាហ្ស៊ង់ទីន។ សូមរំលឹកថា មន្រ្តីរដ្ឋាភិបាលអាម៉េរិក និងរុស្ស៊ីធ្លាប់បានអះអាងកាលពីពេលមុនថា ជំនួបរវាងមេដឹកនាំប្រទេសទាំងពីរគ្រោងរៀបចំឡើងនៅទីក្រុងប៉ារីស នៅខាងក្រៅព្រឹត្តិការណ៍នានានៅថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីរំលឹកខួបលើកទី១០០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី១៕ម.ន