-
មេដឹកនាំកំពូលកូរ៉េខាងជើងអាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី នាខែវិច្ឆិកានេះ

រុស្ស៊ី៖ អ្នកការទូតជាន់ខ្ពស់របស់កូរ៉េខាងត្បូងនៅទីក្រុងម៉ូស្គូ បានឲ្យដឹងនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទំនងជាទៅធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី នៅក្នុងខែវិច្ឆិកានេះ។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុងម៉ូស្គូ លោក វ៊ូ យ៉ុនគឺន បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើងហាក់ដូចជាមិនឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីដំណើរទស្សនកិច្ចរបស់លោក គីម នៅឡើយទេ ប៉ុន្តែទំនងជាអាចនឹងកើតឡើងនៅក្នុងខែនេះ ដោយពិចារណាលើកាលៈទេសៈជាច្រើន។
-
កងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ មុនពេលរៀបចំកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ សារព័ត៌មាន រ៉យទ័រ បានចុះផ្សាយថា កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយតូចមួយនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈការហ្វឹកហ្វឺននេះធ្វើឡើង មុននឹងរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយសមភាគីកូរ៉េខាងជើង ស្ដីពីការំសាយអាវុធនុយក្លេអ៊ែរ និងការរៀបចំជំនួបកំពូលជាលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។
-
កូរ៉េខាងត្បូង និងកូរ៉េខាងជើង ចាប់ផ្ដើមធ្វើការស្ទាបស្ទង់រួមគ្នាទៅលើប្រព័ន្ធផ្លូវទឹកនៅតាមបណ្ដោយព្រំដែនភាគខាងលិច

កូរ៉េខាងត្បូង៖ មន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង គ្រោងចាប់ផ្តើមធ្វើការស្ទាបស្ទង់រួមគ្នាមួយអំពីប្រព័ន្ធផ្លូវទឹកនៅតាមបណ្តោយព្រំដែនភាគខាងលិចប្រទេស នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីរួមគ្នាប្រើប្រាស់ទន្លេភាគខាងលិចនៃទន្លេ ហាន និង អ៊ីមជីន ខណៈតំបន់ផ្លូវទឹកនេះ ត្រូវបានរឹតត្បិត ដោយសារភាពតានតឹងផ្នែកយោធា។ សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូងបានឱ្យដឹងថា ស្ថិតក្រោមកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េកាលពីខែកញ្ញាកន្លងទៅ ប្រទេសកូរ៉េទាំងពីរនឹងធ្វើវារហូតដល់ចុងឆ្នាំនេះ ដើម្បីធានាដល់សុវត្ថិភាពនៃតំបន់មាត់ទន្លេ ក្នុងគោលបំណងធ្វើឱ្យពួកគេអាចប្រើប្រាស់ សម្រាប់វិស័យទេសចរណ៍ ការការពារអេកូឡូស៊ី និងការប្រមូលផ្តុំសំណង់។
-
គ្រោះរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រវាយប្រហារកោះ ហុកកៃដូ របស់ប្រទេសជប៉ុន

-
ប្រធានាធិបតីវេណេស៊ុយអេឡា៖ ការដាក់ទណ្ឌកម្មចុងក្រោយរបស់អាម៉េរិក ជាអំពើឧក្រិដ្ឋ និងឆ្កួតលីលា

-
ពិព័រណ៍នាំចូលចិន-អន្តរជាតិ ត្រូវបានសម្ពោធបើកជាផ្លូវការ

-
លោក ដូណាល់ ត្រាំ បង្ហើបថា សង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិននឹងមានផ្លូវដោះស្រាយបាន

សហរដ្ឋអាម៉េរិក៖ កាលពីចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា សង្គ្រាមពាណិជ្ជកម្មចិន-អាម៉េរិកអាចនឹងឃើញពន្លឺដំណោះស្រាយតាមរយៈកិច្ចព្រមព្រៀង នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រុងវ៉ាស៊ីងតោន កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានអះអាងថា អាម៉េរិកអាចនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនដើម្បីដោះស្រាយភាពផ្ទុយស្រឡះគ្នារវាងមហាអំណាចទាំងពីរ ដោយលោកបញ្ជាក់ថា ចិនពិតជាចង់ចុះកិច្ចព្រមព្រៀងខ្លាំងណាស់ ហើយភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងរលូន ដែលអាចឈានដល់ការធ្វើអ្វីមួយក្នុងពេលឆាប់ៗ។ លោក ត្រាំ អះអាងថា លោកបានជួបប្រធានរដ្ឋចិន ស៊ី ជិនភីង អំឡុងកិច្ចប្រជុំមួយ នៅអាហ្សង់ទីន កាលពីពេលថ្មីៗនេះ។
-
ដូណាល់ ត្រាំ និង បារ៉ាក់ អូបាម៉ា កំពុងតែប្រជែងគ្នារកការគាំទ្រក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨នេះ

សហរដ្ឋអាម៉េរិក៖ កាលពីចុងសប្តាហ៍មុននេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងអតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានខិតខំឃោសនាស្វែងរកសំឡេងគាំទ្រដល់គណបក្សរៀងៗខ្លួន នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨នេះ។ នៅក្នុងការឃោសនាសម្រាប់ការបោះឆ្នោត នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក ត្រាំ បានលើកឡើងពីគោលនយោបាយសំខាន់ៗមួយចំនួនរបស់លោក ដើម្បីអំពាវនាវដល់ពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សសាធារណរដ្ឋ មន្ត្រីគ្រប់គ្រងសំឡេងភាគច្រើនទាំងក្នុងសភា និងព្រឹទ្ធសភា។ ចំណែកគណបក្សប្រជាធិបតេយ្យវិញ ហាក់បីដូចជាទទួលបានជ័យជម្នះនៅក្នុងការទប់ស្កាត់ព័ត៌មានមិនពិតនៅលើបណ្តាញសង្គម។ នៅក្នុងសកម្មភាពឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ បានលើកឡើងពីគោលនយោបាយតឹងតែងចំពោះជនភៀសខ្លួន ខណៈលោក អូបាម៉ា វិញ ផ្តោតទៅលើច្បាប់រក្សាសុខាភិបាល ដែលជាគោលនយោបាយជួយឲ្យលោកទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១០។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកអះអាងថា មិនខ្លាចនឹងការគំរាមស្តីពីការវិលទៅអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរជាថ្មីរបស់កូរ៉េខាងជើងឡើយ

-
ពលរដ្ឋអ៊ីរ៉ង់រាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងនឹងទណ្ឌកម្មសហរដ្ឋអាម៉េរិក ដែលនឹងត្រូវចូលជាធរមាននៅដើមសប្តាហ៍នេះ

អ៊ីរ៉ង់៖ រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះ នឹងចាប់អនុវត្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ឡើងវិញ ស្របទៅតាមការដកខ្លួនរបស់សហរដ្ឋអាម៉េរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ហើយទណ្ឌកម្មនេះក៏មានគោលដៅលើបណ្ដារដ្ឋ និងប្រទេសមួយចំនួន ដែលកំពុងធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ផងដែរ។