Category: ព័ត៌មានអន្តរជាតិ

  • មេដឹកនាំកូរ៉េខាងជើងរិះគន់ទណ្ឌកម្មអន្តរជាតិ មកលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង

    មេដឹកនាំកូរ៉េខាងជើងរិះគន់ទណ្ឌកម្មអន្តរជាតិ មកលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង

    កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KRT បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍តនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្កោលទោសទណ្ឌកម្មអន្តរជាតិមកលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសខ្លួន ខណៈរូបលោកបានបំពេញទស្សនកិច្ចមកកាន់ទីតាំងសំណង់រមណីយដ្ឋាន។

  • តំបន់គ្មានការហោះហើរ និងបំរាមសមយុទ្ធយោធានៅជិតតំបន់ព្រំដែនប្រទេសបងប្អូនកូរ៉េ ចូលជាធរមានហើយ

    តំបន់គ្មានការហោះហើរ និងបំរាមសមយុទ្ធយោធានៅជិតតំបន់ព្រំដែនប្រទេសបងប្អូនកូរ៉េ ចូលជាធរមានហើយ

    កូរ៉េខាងត្បូង៖ តំបន់គ្មានការហោះហើរ និងបំរាមលើសមយុទ្ធយោធានៅជិតតំបន់ព្រំដែនរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានចូលជាធរមានហើយនៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ស្របពេលដែលប្រទេសបងប្អូនទាំង២ជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹងបន្ថែមទៀតនោះ។ វិធានការទាំងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងយោធា ដែលបានឈានដល់ នាអំឡុងជំនួបកំពូលអន្តរកូរ៉េកាលពីខែមុន នៅក្នុងទីក្រុងព្យុងយ៉ាង ដែលរួមទាំងការបញ្ឈប់រាល់សកម្មភាពចងអាឃាតទាំងអស់ ហើយនឹងការបោសសំអាតចម្ការមីនបន្តិចម្តងៗ ព្រមទាំងដកប៉ុស្តិ៍ការពារនៅតំបន់គ្មានកងទ័ពផងដែរ។

  • ការសម្រេចចិត្តធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ២០១៩ រវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង គ្រោងប្រកាសជាផ្លូវការនៅដើមខែធ្នូខាងមុខ

    ការសម្រេចចិត្តធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ២០១៩ រវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង គ្រោងប្រកាសជាផ្លូវការនៅដើមខែធ្នូខាងមុខ

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក និងកូរ៉េខាងត្បូងបាននិយាយថា ប្រទេសពួកគេនឹងធ្វើកិច្ចពិភាក្សាសារជាថ្មីទៀត ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នានាឆ្នាំក្រោយនេះ ហើយការសម្រេចចិត្តជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូខាងមុខ។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស និងសមភាគីកូរ៉េខាងត្បូងលោក ជុង គ្យុងឌូ បានប្រកាសបែបនេះ ក្នុងពេលធ្វើសន្និសិទសារព័ត៌មានរួមគ្នាមួយនៅក្នុងថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំរបស់លោកនៅឯក្រសួងការពារជាតិសហរដ្ឋអាម៉េរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ប្រមុខការពារជាតិប្រទេសទាំងពីរបានអះអាងរួមគ្នាថា ការពិនិត្យឡើងវិញនេះ នឹងត្រូវធ្វើឡើងនៅត្រឹមថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ។

  • លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនកងទ័ពប្រមាណ១៥,០០០នាក់ ទៅកាន់ព្រំដែនជាប់ម៉ិកស៊ិក ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍

    លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនកងទ័ពប្រមាណ១៥,០០០នាក់ ទៅកាន់ព្រំដែនជាប់ម៉ិកស៊ិក ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសរបស់លោកអាចនឹងបញ្ជូនកងទ័ពរហូតដល់ទៅ១៥,០០០នាក់ ទៅព្រំដែនជាប់ប្រទេសម៉ិកស៊ិក ស្របពេលដែលរូបលោកពង្រឹងគោលជំហរប្រឆាំងនឹងក្រុមជនអន្តោប្រវេសន៍ ដែលកំពុងភៀសខ្លួនគេចពីអំពើហិង្សា និងភាពក្រីក្រនៅអាម៉េរិកកណ្ដាល។

  • សារព័ត៌មានកូរ៉េខាងត្បូងផ្សាយថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកអាចនឹងជួបជាមួយសមភាគីកូរ៉េខាងជើងនៅក្នុងទីក្រុងញ៉ូវយ៉ក នាសប្តាហ៍ក្រោយ

    សារព័ត៌មានកូរ៉េខាងត្បូងផ្សាយថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកអាចនឹងជួបជាមួយសមភាគីកូរ៉េខាងជើងនៅក្នុងទីក្រុងញ៉ូវយ៉ក នាសប្តាហ៍ក្រោយ

    កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ទំនងជាជួបពិភាក្សាជាមួយសមភាគីរបស់លោកមកពីប្រទេសកូរ៉េខាងជើង នៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក នាសប្តាហ៍ក្រោយនេះ ដើម្បីបន្តកិច្ចពិភាក្សាពីសក្តានុពលនៃជំនួបកំពូលលើកទី២ រវាងមេដឹកនាំប្រទេសទាំងពីរ។

  • ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលនាពេលឆាប់ៗនេះ

    ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលនាពេលឆាប់ៗនេះ

    កូរ៉េខាងត្បូង៖ ក្នុងអំឡុងថ្លែងសន្ទុកថានៅឯកិច្ចប្រជុំសភាជាតិនាថ្ងៃព្រហស្បត្តិ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បាននិយាយថា មេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងធ្វើដំណើរមកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលនាពេលឆាប់ៗខាងមុខនេះ ។

  • ឥណ្ឌូណេស៊ីស្រង់បានប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅពីររបស់យន្តហោះអាកាសចរណ៍ក្នុងស្រុក Lion Air ដែលធ្លាក់ក្នុងសមុទ្រហើយ

    ឥណ្ឌូណេស៊ីស្រង់បានប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅពីររបស់យន្តហោះអាកាសចរណ៍ក្នុងស្រុក Lion Air ដែលធ្លាក់ក្នុងសមុទ្រហើយ

    ឥណ្ឌូណេស៊ី៖ សារព័ត៌មាន ឆាណែល ញ៊ូ អេស៊ា (Channel News Asia) បានចុះផ្សាយថា អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បានរកឃើញ និងស្រង់យកប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅទាំងពីររបស់យន្តហោះអាកាសចរណ៍ក្នុងស្រុក ឡាយអិន អ៊ែរ ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ជាមួយមនុស្ស១៨៩នាក់នោះហើយ ។ រហូតមកទល់ពេលនេះ ក្រុមភ្នាក់ងារជួយសង្រ្គោះ និងរុករកបានផ្តោតសំខាន់ទៅលើការស្វែងរកប្រអប់ខ្មៅទាំងពីររបស់យន្តហោះ ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់មូលហេតុ ដែលបង្កឲ្យយន្តហោះ ប៊ូអ៊ីង ស៊េរីថ្មីនេះធ្លាក់ ។ ដោយឡែកការស្វែងរកសាកសពអ្នកដំណើរ និងសម្ភារៈជាច្រើននៃយន្តហោះ ក៏បាននិងកំពុងធ្វើឡើងព្រមគ្នាដែរ ឈានចូលដល់ថ្ងៃទី៤ នៃការរុករកនេះ ។សូមជម្រាបថា ប្រតិបត្តិការរុករកបានឈានចូលដល់ថ្ងៃទី៤នេះ ប្រអប់ខ្មៅខាងលើត្រូវបានរកឃើញ និងស្រង់ចេញពីផ្ទៃសមុទ្រនាវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នៅតំបន់ដែលយន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅឡើយទេថា ជាប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ ដែលគេហៅថា ជាប្រអប់ខ្មៅផ្ទុកសំឡេង ៕

  • សារព័ត៌មាន CNN ចេញផ្សាយថា ប្រាក់យ័ន របស់ចិនធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានអំឡុង១០ឆ្នាំមកនេះ

    សារព័ត៌មាន CNN ចេញផ្សាយថា ប្រាក់យ័ន របស់ចិនធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានអំឡុង១០ឆ្នាំមកនេះ

    ចិន៖ រូបិយប័ណ្ណចិន យ័ន ត្រូវបានរាយការណ៍ថាធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មាន ក្នុងរយៈពេល១០ឆ្នាំ ក្រោយមានសង្គ្រាមពាណិជ្ជកម្មជាសហរដ្ឋអាម៉េរិក នេះបើតាមការចេញផ្សាយរបស់សារព័តមាន CNN នៅអាម៉េរិក កាលពីម្សិលមិញ។ ប្រភពថា ប្រាក់យ័នចិន បានធ្លាក់ចុះរហូតដល់ជិត៧ម៉ឺនយ័ន ក្នុងមួយដុល្លារអាម៉េរិក កាលដើមសប្ដាហ៍កន្លងទៅ ដែលជាការធ្លាក់ចុះមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ២០០៨មក។ រូបិប័ណ្ណ យ័ន នេះបានធ្លាក់ចុះច្រើនជាង៩ភាគរយ ចាប់តាំងពីខែមករាមក។ ការធ្លាក់ចុះនេះត្រូវបានគេមើលឃើញថាជាផលមួយនៃសង្គ្រាមពាណិជ្ជកម្មរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ ទោះយ៉ាងណាក៏ដោយ ធនាគារប្រជាជនចិនបានព្យាយាមបង្កើតយន្តការអត្រាប្តូរប្រាក់របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការបង្កើនតួនាទីនៃកម្លាំងទីផ្សារ។ សូមបញ្ជាក់ថា ការវិវឌ្ឍចុងក្រោយនេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មយកពន្ធលើទំនិញចិនប្រហែល២៥០ពាន់លានដុល្លាររួចមកហើយ និងគ្រោងយកពន្ធលើទំនិញជាច្រើនមុខបន្ថែមទៀតក្នុងយុទ្ធនាការសង្គ្រាមពាណិជ្ជកម្មជាមួយចិន៕ម.ន

  • ប្រាក់ចំណេញមុនបង់ពន្ធរបស់ធនាគារ HSBC កើនឡើង២៨ភាគរយ ដល់ទឹកប្រាក់៥,៩២ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី៣ ឆ្នាំ២០១៨នេះ

    ប្រាក់ចំណេញមុនបង់ពន្ធរបស់ធនាគារ HSBC កើនឡើង២៨ភាគរយ ដល់ទឹកប្រាក់៥,៩២ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី៣ ឆ្នាំ២០១៨នេះ

    ទីក្រុងហុងកុង៖ ធនាគារ HSBC បានឲ្យដឹងថា ប្រាក់ចំណេញមុនបង់ពន្ធរបស់ខ្លួនបានកើនឡើង២៨ភាគរយដល់ទឹកប្រាក់៥,៩២ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី៣ឆ្នាំនេះ ដែលបានជំរុញដោយកំណើនប្រាក់ចំណូលដ៏រឹងមាំ នៅក្នុងអាជីវកម្មសំខាន់ៗក្នុងពិភពលោករបស់ខ្លួន។ តួលេខនេះមានកម្រិតខ្ពស់ជាងការប៉ាន់ប្រមាណរបស់អ្នកវិភាគដែលថា ប្រាក់ចំណេញមុនពេលបង់ពន្ធដែលត្រូវបានកែតម្រូវមានចំនួន៥,៧៣ពាន់លានដុល្លារអាម៉េរិក។ ប្រធានប្រតិបត្តិការធនាគារ HSBC លោក John Flint បានថ្លែងថា បរិយាកាសប្រាក់ចំណូលដ៏រឹងមាំបន្តជំរុញឲ្យពួកយើង វិនិយោគលើការធ្វើឲ្យមានកំណើន និងលើការធ្វើឲ្យមានភាពសាមញ្ញរបស់ស្ថាប័ន ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អតិថិជនរបស់យើង ក្នុងការដាក់ប្រាក់ជាមួយយើង និងសម្រាប់សហការីក្នុងការធ្វើការងាររបស់គេ។ បើតាមធនាគារ HSBC បានឲ្យដឹងដែរថា ប្រាក់ចំណេញមុនពេលបង់ពន្ធដែលត្រូវបានកែតម្រូវបានកើនឡើង១៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់៦,២ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីកំណើនប្រាក់ចំណូលដែលមួយផ្នែកត្រូវបានប៉ះប៉ូវដោយការកើនឡើងការចំណាយប្រតិបត្តិការ ខណៈតម្លៃភាគហ៊ុនរបស់ធនាគារនេះក៏បានកើនឡើង៩ភាគរយផងដែរ។ ប្រាក់ចំណូលដែលត្រូវបានកែតម្រូវបានកើនឡើងជិត៩ភាគរយដល់ទឹកប្រាក់១៣,៨៤ ពាន់លានដុល្លារអាម៉េរិកនៅខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៨ កើនឡើងពី១២,៧២ ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧៕ម.ន

  • ភាពរីកចម្រើនសេដ្ឋកិច្ឋកិច្ចនៅប្លុកអឺរ៉ូមានការថយចុះ ដោយសារតែបញ្ហាអ៊ីតាលី និងបញ្ហាផលិតរថយន្តនៅអាល្លឺម៉ង់

    ភាពរីកចម្រើនសេដ្ឋកិច្ឋកិច្ចនៅប្លុកអឺរ៉ូមានការថយចុះ ដោយសារតែបញ្ហាអ៊ីតាលី និងបញ្ហាផលិតរថយន្តនៅអាល្លឺម៉ង់

    អឺរ៉ុប៖ ការលូតលាស់សេដ្ឋកិច្ចនៅតំបន់អឺរ៉ូមានភាពយឺតយ៉ាវគួរឲ្យកត់សម្គាល់ ក្នុងត្រីមាសទី៣ឆ្នាំ២០១៨នេះ នេះបើតាមទិន្និន័យផ្លូវការត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ ជាការយឺតយ៉ាវស្របពេលដែលអ៊ីតាលីនាំឲ្យមានបញ្ហាសេដ្ឋកិច្ច ខណៈនៅអាល្លឺម៉ង់វិញ ការផលិតរថយន្តក៏ជួបញ្ហាដែរ។ ផលិតសរុបក្នុងស្រុកក្នុងតំបន់ប្រើប្រាស់រូបិយវត្ថុតែមួយ សម្រាប់ប្រទេសទាំង១៩ ក្នុងប្លុកនេះបានកើនឡើងត្រឹមតែ០.២ភាគរយ ចាប់ពីខែកក្តដា ដល់ កញ្ញា ២០១៨ នេះបើតាមទីភ្នាក់ងារ Eurostat ដោយប្រៀបធៀបនឹងបីខែមុន កើនដល់ទៅ០.៤ភាគរយ។ ផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ សេដ្ឋកិច្ចក្នុងប្លុកអឺរ៉ូបានកើនឡើង១.៧ភារយ។ ទិន្នន័យមិនសូវជាអំណោយផលនេះបានកើតមាន ខណៈប្រទេសបែលហ្ស៊ិកជាប់គាំងជាមួយអ៊ីតាលី ដោយអឺរ៉ុបមានផែនការដោះស្រាយឱនភាពកាន់តែធ្ងន់នេះ ទោះបីការជួយនេះនាំឲ្យបំណុលរដ្ឋមានសភាពខ្ពស់ក៏ដោយ។ ថ្មីៗនេះ ដោយសារតែចង់ឲ្យមានចូលរួមចំណែកដោះស្រាយជនអន្តោប្រវេសន៍ពីបណ្តាប្រទេសសមាជិកអឺរ៉ុបផ្សេងៗទៀតនោះ អ៊ីតាលីបានព្រមានថា នឹងកាត់ផ្តាច់ការចូលរួមវិភាគទានប្រចាំឆ្នាំទៅក្នុងថវិការរបស់អឺរ៉ុប បង្កឲ្យមានការព្រមានដាក់ទណ្ឌកម្មពីបែលហ្ស៊ិក ហើយជាការគំរាមកំហែងមួយនាំឲ្យប៉ះពាល់ដល់ប្លុកមួយនេះ។ អ៊ីតាលី ជាប្រទេសមានសេដ្ឋកិច្ចធំទីបីក្នុងតំបន់អឺរ៉ូនោះ កាលពីខែសីហា បានព្យាករណ៍ថា ការលូតលាស់សេដ្ឋកិច្ចប្រទេសក្នុងឆ្នាំនេះ ធ្លាក់ចុះពី១.៥ទី១.២ភាគរយ។ រីឯនៅប្រទេសអាល្លឺម៉ង់វិញ ក៏ជួបបញ្ហាក្នុងការផលិតរថយន្តផងដែរ ដោយសារតែត្រូវសម្របខ្លួន ក្នុងការផលិតរថយន្តបន្ថយការបញ្ចេញឧស្ម័នពុល។ យ៉ាងណាក៏ដោយ លោក Bert Colijin អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់នៅធនាគារ ING បាននិយាយថា ការព្យាករណ៍ភាពលូតលាស់០.៤ភាគរយ ក្នុងត្រីមាសទី២ អាចជាដំណឹងមិនសូវល្អពេលនេះ ប៉ុន្តែអាចនឹងល្អប្រសើរឡើងវិញ នៅត្រីមាសក្រោយៗទៀត ព្រោះជាការវិលជុំនៃភាពលូតលាស់៕ម.ន