-
ប្រធានក្រុមហ៊ុន Google X នៅសហរដ្ឋអាម៉េរិក លាឈប់ពីតំណែងដោយសាររឿងអាស្រូវផ្លូវភេទ

សហរដ្ឋអាម៉េរិក៖ លោក Richard DeVaul ប្រធានក្រុមហ៊ុន Google X ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Google ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅសហរដ្ឋអាម៉េរិកនោះ បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ បន្ទាប់ពីសារព័ត៌មាន New York Times កាលពីសប្ដាហ៍មុនបានចេញផ្សាយថា នាយករូបនេះបានរំលោភបំពានផ្លូវភេទលើអ្នកស្ត្រីម្នាក់ ដែលបានសុំដាក់ពាក្យចូលធ្វើឱ្យក្រុមហ៊ុនមួយនេះ។ ប្រធានក្រុមហ៊ុន Google X រូបនេះសម្រេចចិត្តលាលែងចេញពីតំណែងហើយ ដោយមិនទាមទារប្រាក់អតីតភាពឡើយ។ ក៏ប៉ុន្តែលោក DeVaul មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ។ គួរបញ្ជាក់ថា Google X គឺជាក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google កាលពីឆ្នាំ២០១០ ហើយមុនចូលបម្រើការងារឱ្យក្រុមហ៊ុន Google លោកធ្លាប់ធ្វើបុគ្គលិកផ្នែកវិទ្យាសាស្ត្រជាន់ខ្ពស់ នៅក្រុមហ៊ុន Apple៕ម.ន
-
ដាក់ដំណើរការស្ពានឆ្លងសមុទ្រវែងជាងគេលើពិភពលោកក្នុងរយៈពេល៤ថ្ងៃ មានមនុស្សឆ្លងកាត់ជិត៨ម៉ឺននាក់ និងរថយន្ត៣ពាន់គ្រឿង

ចិន៖ ស្ពានវែងឆ្លងសមុទ្រវែងជាងគេលើពិភពលោកស្ថិតក្នុងប្រទេសចិនភ្ជាប់ពីហុងកុង ទៅស៊ូហៃ ទៅម៉ាកាវ ត្រូវបានគេឃើញថា មានចរាចរឆ្លងកាត់អំឡុងចុងសប្តាហ៍ដំបូង ពោលគឺក្រោយពេលបើកឲ្យឆ្លងកាត់ជាផ្លូវការ កាលពីថ្ងៃទី២៤ តុលា ២០១៨។ ប្រភពព័ត៌មានពី CGTN បានចេញផ្សាយកាលពីម្សិលមិញថា អំឡុងពេលប៉ុន្មានថ្ងៃមកនេះ មានមនុស្សឆ្លងកាត់ប្រមាណ៧៨០០០នាក់ ហើយចំនួនយានជំនិះឆ្លងកាត់វិញមានប្រមាណ៣០០០គ្រឿង គិតត្រឹមថ្ងៃទី២៨ តុលា ២០១៨។ សូមរម្លឹកថា កាលពីថ្ងៃទី២៣ តុលា កន្លងទៅ លោកប្រធានរដ្ឋចិន ស៊ី ជិនភីង បានអញ្ជើញជាអធិបតីសម្ពោធស្ពានឆ្លងសមុទ្រវែងជាងគេលើពិភពលោកមួយនេះ មុនពេលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ តុលា។ ស្ពានមួយនេះមានប្រវែង៥៥គីឡូម៉ែត្រ ចំណាយថវិកាសាងសង់អស់១៥៧៣០លានយន់ ឬប្រមាណជាង២ពាន់លានដុល្លារ ដោយចំណាយពេលសាងសង់អស់រយៈពេល៩ឆ្នាំ៕ម.ន
-
ប្រធានាធិបតីអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានគម្រោងសាងសង់ទីក្រុងតង់សម្រាប់ជនអន្តោប្រវេសន៍ ដែលកំពុងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិកតាមផ្លូវពីអាម៉េរិកកណ្តាល

-
ប្រមុខការទូតសហរដ្ឋអាម៉េរិកជំរុញឱ្យបញ្ឈប់ការវាយប្រយុទ្ធគ្នាជាបន្ទាន់នៅយ៉េមែន និងស្នើបើកកិច្ចចរចាបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសនេះ

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានធ្វើការអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់ ការវាយប្រយុទ្ធគ្នាទាំងឡាយនៅប្រទេសយ៉េមែន ហើយថា ការចរចាបញ្ចប់សង្រ្គាមស៊ីវិលដឹកនាំដោយអង្គការសហប្រជាជាតិ គួរតែត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ។ សូមរំលឹកថា សង្រ្គាមស៊ីវិលនៅយ៉េមែនបានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១៥កន្លងទៅ និងបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ ស្របពេលប្រជាជនយ៉េមែនជាងពាក់កណ្ដាលនៃប្រជាជនសរុបកំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លានធ្ងន់។ ការអំពាវនាវរបស់ប្រមុខការទូតអាម៉េរិករូបនេះ ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអង្គារ៍សប្ដាហ៍នេះ ដោយបានបញ្ជាក់បន្ថែមថា ការវាយប្រហារដោយគ្រាប់មីស៊ីលពីសំណាក់ក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត ក៏ដូចជាអេមីរ៉ាតអារ៉ាប់រួម គួរតែត្រូវបញ្ឈប់ រីឯការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចម្រុះអារ៉ាប់ដឹកនាំ ដោយអារ៉ាប៊ីសាអូឌីតទៅលើតំបន់ទីប្រជុំជនក្នុងប្រទេសយ៉េមែន ក៏គួរតែត្រូវបញ្ឈប់ដូចគ្នាផងដែរ៕
-
ដាណឺម៉ាកចោទអ៊ីរ៉ង់ថា កំពុងរៀបចំគម្រោងសម្លាប់មនុស្សនៅលើទឹកដីប្រទេសរបស់ខ្លួន

-
ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីបញ្ជាឱ្យត្រួតពិនិត្យឡើងវិញរាល់យន្ដហោះ Boeing 737 Max បន្ទាប់ពីសោកនាដកម្មធ្លាក់យន្ដហោះផ្ទុកមនុស្ស១៨៩នាក់

ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ីលោក Budi Karya នៅថ្ងៃអង្គារម្សិលមិញ បានចេញបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុកចំនួនពីរ គឺក្រុមហ៊ុន Lion Air និងក្រុមហ៊ុន Garuda ត្រួតពិនិត្យរាល់យន្ដហោះ Boeing 737 Max របស់ពួកគេ ខណៈអាជ្ញាធរកំពុងបន្តស៊ើបអង្កេត និងតាមរកសាកសព ឬអ្នកអាចរស់រានមានជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះរបស់ក្រុមហ៊ុន Lion Air ជាមួយមនុស្សសរុប១៨៩នាក់ ដែលត្រូវបានគេសន្និដ្ឋានថា អាចនឹងស្លាប់ទាំងអស់។ សូមរំលឹកថា យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅក្នុងដែនសមុទ្រនៃកោះ ការ៉ាវ៉ាង ស្ថិតនៅលើខេត្តជ្វា ក្រោយហោះឡើងបាន១៣នាទី ចេញពីទីក្រុងហ្សាការតា ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង ផាងកាល់ ភីណាង លើកោះ បាងកា នៃប្រជុំកោះស៊ូម៉ាត្រា។ យន្ដហោះនេះ មានផ្ទុកមនុស្សសរុប១៨៩នាក់ ក្នុងនោះមានមនុស្សវ័យជំទង់១៧៨នាក់ កុមារម្នាក់ ទារក២នាក់ ពីឡុត០២នាក់…
-
សហរដ្ឋអាម៉េរិកនឹងប្រកាសអំពីការសម្រេចចិត្តចំពោះការចាត់វិធានការឆ្លើយតបទៅនឹងការស្លាប់របស់អ្នកកាសែត ចាម៉ាល់ ខាហ្សូកជី នាពេលឆាប់ៗនេះ

-
ប្រធានាធិបតីហ្វីលីពីនអំពាវនាវអោយមានការធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទជាមួយចិននៅក្នុងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅថ្ងៃច័ន្ទម្សិលមិញនេះ បានបង្ហាញឆន្ទៈរបស់លោក ក្នុងការខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។ ថ្លែងក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសហ្វីលីពីន លោក ឌូទ័រតេ បានគួសបញ្ជាក់ថា រដ្ឋាភិបាលក្រុងម៉ានីលមានក្តីសង្ឃឹម និងជឿជាក់ថា ចិនបន្តផ្តល់ការគំាទ្រ និងផ្តល់ជំនួយក្នុងការអភិវឌ្ឍន៍តំបន់ មិនដាណាវ ហើយលោក ឌូទ័រតេ ក៏បានសម្តែងនូវការពេញចិត្តជាខ្លំាងជាមួយនឹងការអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាងពីរ ។
-
ឥណ្ឌា និងជប៉ុនកំពុងសម្លឹងមើលឱកាសបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទទៅលើវិស័យយោធា និងសេដ្ឋកិច្ច

-
មន្រ្តីជួយសង្គ្រោះឥណ្ឌូណេស៊ីរកឃើញសាកសពកើនដល់១០នាក់ហើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងធ្លាក់ចូលទៅក្នុងសមុទ្រ

ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះបានស្រង់យកសាកសពមនុស្សកើនដល់១០នាក់ហើយ ចេញពីទឹកសមុទ្រ ទីដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ទៅក្នុងសមុទ្រ នៅជិតរដ្ឋធានីហ្សាការតា កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ខណៈមនុស្សទាំង១៨៩នាក់ត្រូវគេសន្និដ្ឋានថា បាត់បង់ជីវិតទាំងអស់ ។ យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុងនោះរួមមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀតបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang) កោះ បាងកា (Bangka) របស់ឥណ្ឌូណេស៊ី ។