-
ឧទ្ធម្ភាគចក្រហោះទៅបុកតំបន់ផ្ទះចល័តនៅអាម៉េរិក ស្លាប់ និងរបួសមនុស្ស៣នាក់

សហរដ្ឋអាម៉េរិក៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានហោះទៅបុកតំបន់ផ្ទះចល័តមួយកន្លែង ក្នុងតំបន់កណ្តាលនៃរដ្ឋផ្ល័ររីដា សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសមនុស្សម្នាក់ទៀត។ ជនរងគ្រោះ ត្រូវបានគេបញ្ជូលទៅព្យាបាលនៅមន្ទីរពេទ្យ។ មន្ត្រីផ្លូវការមិនទាន់បញ្ជាក់ពីមូលហេតុនៃឧប្បត្តិហេតុនេះនៅឡើយទេ។ អ្នកស្លាប់ទាំងពីរនាក់ត្រូវបានរាយការណ៍ថា គឺជាមនុស្សនៅលើឧទ្ធម្ភាគចក្រ រីឯអ្នករបួស គឺជាអ្នកនៅទីតាំងនោះ។ ផ្ទះចល័តមួយត្រូវបានបំផ្លាញ ហើយមួយទៀតក៏ខូចខាតខ្លះដែរ ក្នុងហេតុការណ៍ដែលបានកើតឡើង កាលពីអង្គារសប្តាហ៍នេះ។ សូមបញ្ជាក់ថា តំបន់រងគ្រោះ Sebring នោះគឺជាសហគមន៍សម្រាប់ប្រជាជនប្រមាណ១ម៉ឺននាក់ ស្ថិតចំកណ្តាលរដ្ឋផ្ល័ររីដាតែម្តង៕ម.ន
-
បារាំងព្រមានដាក់ទណ្ឌកម្មប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត បើសិនរកឃើញថា រដ្ឋនេះមានជាប់ទាក់ទិននឹងការសម្លាប់អ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី

-
គិតត្រឹមតែ១ខែ មានជនស៊ីវិលប្រមាណ១២០នាក់ត្រូវបានបាត់បង់ជីវិត ដោយសារការវាយប្រហារតាមដែនអាកាសរបស់សហរដ្ឋអាម៉េរិក

-
ក្រុមសង្គ្រោះឥណ្ឌូណេស៊ីកាន់តែខិតទៅជិតទីតាំងនៃប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់ទៅក្នុងសមុទ្រហើយ

-
ព្យុះទីហ្វុង YUTU បន្តផ្តាច់ជីវិតមនុស្សកើនដល់៩នាក់ហើយ ក្រោយវាយប្រហារលើប្រទេសហ្វីលីពីន

ហ្វីលីពីន៖ ក្រុមមន្ត្រីហ្វីលីពីនបាននិយាយថា ចំនួនអ្នកស្លាប់បន្តកើនឡើងដល់៩នាក់ហើយ ក្នុងនោះរួមមានកុមារផងដែរ ខណៈដំបូងឡើយ ក្រុមអ្នកជួយសង្គ្រោះបានទាញសាកសពមនុស្ស៤នាក់ និងអ្នកនៅរស់រាន់មានជីវិតចំនួន៤នាក់ ហើយមនុស្ស១៩នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួនកាលពីថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពីបំណាក់ដីដែលបង្កឡើងដោយខ្យល់ព្យុះខ្លាំង បានរលំបាក់សង្កាត់លើអគាររដ្ឋាភិបាលពីរកន្លែងនៅប្រទេសហ្វីលីពីនភាគខាងជើង។
-
អង្គការ NATO នឹងពុំផ្លាស់ប្តូរផែនការធ្វើសមយុទ្ធយោធាខ្នាតយក្សនៅប្រទេសន័រវែសឡើយ បើទោះជារុស្ស៊ីព្រមានធ្វើតេស្តមីស៊ីលក្បែរទីតាំងសមយុទ្ធខ្លួន

-
រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីស៊ីរីនឹងអស់អំណាចនៅថ្ងៃណាមួយ ដោយសារការបាត់បង់ទំនុកចិត្ត ក៏ដូចជាការគាំទ្រពីប្រជាជនស៊ីរី និងអន្តរជាតិ

-
ប្រធានាធបិតីអាម៉េរិកធ្វើទស្សនកិច្ចនៅព្រះវិហារជ្វីហ្វ ក្នុងទីក្រុងភីតស្បឺក ក្រោយមានការបាញ់ប្រហារ ខណៈមនុស្សជាង១ពាន់នាក់នាំគ្នាតវ៉ានៅខាងក្រៅ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចនៅវិហារជ្វីហ្វមួយ ក្នុងទីក្រុងភីតស្បឺក រដ្ឋផេនស៊ីលវ៉ានៀ នៅថ្ងៃអង្គារ៍ម្សិលមិញនេះ កន្លែងដែលមនុស្ស១១នាក់ត្រូវបានគេបាញ់សម្លាប់កាលពីចុងសប្តាហ៍ ក្នុងការវាយប្រហារប្រឆាំងនឹងជនជាតិជ្វីហ្វ ខណៈក្រុមអ្នកតវ៉ាជាង១,៥០០នាក់ បានប្រមូលផ្ដុំនៅក្បែរនោះ ដើម្បីបញ្ជាក់ឱ្យដឹងច្បាស់ថា ពួកគេមិនស្វាគមន៍លោក ត្រាំ នោះទេ។
-
ប្រមុខការទូតអ៊ីរ៉ង់អះអាងថា ការទប់ស្កាត់ការនាំចេញប្រេងអ៊ីរ៉ង់របស់សហរដ្ឋអាម៉េរិក នឹងធ្វើឲ្យមានផលវិបាកដ៏អាក្រក់សម្រាប់សណ្ដាប់ធ្នាប់ពិភពលោក

-
ឥណ្ឌាដាក់ពង្រាយកងសន្តិសុខប្រមាណ៥,០០០នាក់ ដើម្បីការពារពិធីបើកសម្ពោធរូបចម្លាក់ធំជាងគេបំផុតនៅលើពិភពលោក

ឥណ្ឌា៖ មន្ត្រីប៉ូលិសរាប់ពាន់នាក់បានយាមការពាររូបចម្លាក់ដ៏ធំជាងគេបំផុតនៅលើពិភពលោក មុនពេលពិធីបើកសម្ពោធរូបចម្លាក់ដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ដោយមានការរំពឹងថា មានការតវ៉ារបស់ប្រជាជនដែលមានការខឹងសម្បារ ដោយសារតែពួកគេត្រូវបានបង្ខំចិត្តផ្លាស់ទីលំនៅ ដោយការធ្វើរូបចម្លាក់ដ៏ធំសម្បើមនេះ និងការចំណាយប្រាក់សន្ធឹកសន្ធាប់ដើម្បីសាងសង់វា ខណៈពួកកសិករកំពុងជួបបញ្ហាថវិកា និងការខ្វះទឹកផលិតកសិផល។