-
ចិន-បារាំង សហការបាញ់បង្ហោះផ្កាយរណបសង្កេតការណ៍សមុទ្រ ដោយជោគជ័យ

ចិន៖ ប្រទេសចិន កាលពីម្សិលមិញ បានបាញ់បង្ហោះផ្កាយរណបសង្កេតការណ៍សមុទ្រ ដោយជោគជ័យទៅកាន់លំហអាកាស ក្រោមកិច្ចសហប្រតិបត្តិការទីអវកាសរវាងចិន និងបារាំង ដែលនឹងផ្ដល់ភាពងាយស្រួល ឱ្យអ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវជាលើកដំបូងពីខ្យល់នៅលើផ្ទៃសមុទ្រ និងរលកក្នុងពេលតែមួយ។ សារព័ត៌មានហ្ស៊ីនហួរបានចេញផ្សាយថា ផ្កាយរណបឈ្មោះ China-France Oceanography Satellite ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Long March-2C ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ស្ថិតនៅភាគពាយព្យនៃទីរហោស្ថាន Gobi ហើយវាបានចូលទៅក្នុងគន្លងផែនដី៥២០គីឡូម៉េត្រពីលើផែនដី។ ផ្កាយរណបនេះ នឹងដឹកនាំការសង្កេតការណ៍២៤ម៉ោងលើ២៤ម៉ោង លើរលក និងខ្យល់សមុទ្រក្នុងពេលតែមួយ៕
-
អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺគែល ប្រកាសមិនឈរឈ្មោះបោះឆ្នោត នៅខែធ្នូខាងមុខនេះ

-
កងទ័ពអាម៉េរិកប្រមាណ៥,២០០នាក់ ត្រូវបានមន្ទីរបញ្ចកោណបញ្ជូនទៅការពារតំបន់ព្រំដែនជាប់ជាមួយម៉ិកស៊ិក

-
អាជ្ញាធរឥណ្ឌូណេស៊ីព្រួយបារម្ភថា មនុស្សសរុប១៨៩នាក់នៅលើយន្តហោះដែលធ្លាក់ទៅក្នុងសមុទ្រ ទំនងជាបានបាត់បង់ជីវិតស្លាប់ទាំងអស់

ឥណ្ឌូណេស៊ី៖ សារព័ត៌មាន CNN បានចុះផ្សាយនៅព្រឹកថ្ងៃអង្គារ៍នេះថា បន្ទាប់ពីស្រង់បានសាកសពចំនួន៦នាក់ចេញពីទឹកសមុទ្រ ជាទីដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់ទៅក្នុងសមុទ្រនៅថ្ងៃច័ន្ទម្សិលមិញនេះ ស្ថិតនៅក្បែររដ្ឋធានីហ្សាកាតា នោះ មន្រ្តីប្រតិបត្តិការរុករក និងជួយសង្គ្រោះបានសម្តែងការព្រួយបារម្ភថា មនុស្សនៅលើយន្តហោះទាំងអស់ទំនងជាគ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយ។
-
កងទ័ពសហរដ្ឋអាម៉េរិក និងជប៉ុនប្រមាណ១០,០០០នាក់ ដឹកនំាធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំទ្វេភាគី សំដៅពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធរួមគ្នា

-
រុស្ស៊ី អង់គ្លេស ចិន សហរដ្ឋអាម៉េរិក និងបារាំង បដិសេធចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ

-
សាកសព៦នាក់ ក្នុងចំនោមមនុស្ស១៨៩នាក់ ត្រូវបានស្រង់ចេញពីទឹក បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួួយគ្រឿង ធ្លាក់ចូលទឹកសមុទ្រនៅឥណ្ឌូណេស៊ី

ឥណ្ឌូណេសុី៖ សារព័ត៌មាន CNN បានចុះផ្សាយថា ក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពមនុស្សចំនួន៦នាក់ ចេញពីទឹកសមុទ្រ កន្លែងដែលយន្តហោះ ដឹកអ្នកដំណើរឥណ្ឌូណេស៊ីមួយគ្រឿងបានធ្លាក់ នៅជិតរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះ ក្រោយហោះឡើង បាន១៣នាទី។ ជើងហោះហើរ JT 610 របស់ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស១៨៩នាក់ ក្នុងនោះរួមមានកុមារ៣នាក់ផងដែរ បានបាត់ចេញពី ប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរខ្លីមួយពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង Pangkal Pinang កោះ Bangka របស់ឥណ្ឌូណេស៊ី ។ ក៏ប៉ុន្តែបន្ទាប់មក យន្ដហោះនេះត្រូវបានគេទទួលស្គាល់ថាបានធ្លាក់។ដោយឡែក ជុំវិញសោកនាដកម្មនេះដែរ លោក Bambang Suryo Aji ជាអ្នកគ្រប់គ្រងប្រតិបត្តិការនៃទីភ្នាក់ងារ Basarnas បានឲ្យដឹងថាសាកសពដែលបានស្រង់ចេញពីទឹកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ នៅតំបន់ភាគខាងកើតរដ្ឋធានីហ្សាការតា។ លោកបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះ ក៏បានរកឃើញផ្នែកមួយចំនួននៃយន្តហោះ និងសម្ភារៈអ្នកជិះនៅលើយន្ដហោះផងដែរ ក៏ប៉ុន្តែយន្តហោះទាំងមូលមិនទាន់ត្រូវបានគេរកឃើញនៅឡើយនោះទេ។គួរបញ្ជាក់ថា បើតាមទីភ្នាក់ងាររុករក និងជួយសង្រ្គោះនៃប្រទេសឥណ្ឌូណេស៉ី មនុស្សទាំង១៨៩នាក់ធ្វើដំណើរនៅលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ប្រហែល…
-
ទីបំផុតដឹងពីស្ថានភាពស្លាប់រស់នៃអ្នកដំណើរទាំងអស់នៅលើយន្តហោះឥណ្ឌូណេស៊ី ដែលធ្លាក់ក្នុងសមុទ្រព្រឹកមិញហើយ

ឥណ្ឌូណេសុី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលស្ថិតក្នុងជើងហោះហើរ JT-610 និងបានធ្លាក់បន្ទាប់ពីចេញដំណើរបានប្រហែល ១៣ នាទី នៅថ្ងៃទី ២៩ ខែតុលា ព្រឹកមិញនេះ ឥឡូវដឹងស្ថានភាពរបស់អ្នកដំណើរទាំងអស់ហើយ។ បើតាមអ្នកនាំពាក្យអង្គភាព BASARNAS ដែលជាទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិឥណ្ឌូនេស៊ី បានឱ្យដឹងថា ឧបទ្ទវហេតុដ៏គួរឱុ្យរន្ធត់ខាងលើបានបណ្តាលឱ្យមនុស្សនៅក្នុងនោះស្លាប់ទាំងអស់ ដោយមានមន្ត្រីរដ្ឋាភិបាលចំនួន ២០ រូបផងដែរ។ ទោះយ៉ាងណា តួលេខពីប្រភពព័ត៌មានអន្តរជាតិខ្លះបានផ្សាយថាចំនួនសរុប ១៨៨ ខណៈប្រភពខ្លះទៀតបញ្ជាក់ថា ១៨៩។
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកមើលទៅស្ងប់ស្ងាត់ ស្របពេលដែលប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបកំពុងព្រួយបារម្ភស្តីពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជែម ម៉ាត់ទីស បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសរបស់លោកកំពុងតែប្រឹក្សាគ្នាជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ស្តីពីសន្ធិសញ្ញាគ្រប់គ្រងអាវុធ ស្របពេលដែលប្រទេសសមាជិកអង្គការណាតូ ជំរុញទីក្រុងវ៉ាស៊ីនតោនឲ្យព្យាយាមនាំរុស្ស៊ី ត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងនោះវិញ ជាជាងបោះបង់វាចោល ។
-
អាជ្ញាធរឥណ្ឌូណេស៊ីកំណត់បានទីតំាងប្រអប់ខ្មៅទំាងពីរ និងរកឃើញសាកសពអ្នកដំណើរជាច្រើននៅលើយន្តហោះឥណ្ឌូណេស៊ីដែលធ្លាក់ទៅក្នុងសមុទ្រ

ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា បំណែកសាកសពមួយចំនួនត្រូវបានគេរកឃើញជាបណ្តើរៗហើយ នៅក្នុងផ្ទៃសមុទ្រក្បែរកោះជ្វាខាងលិច ជាទីដែលយន្តហោះរបស់អាកាសចរណ៍ Lion Air ដែលមានផ្ទុកមនុស្សសរុប១៨៩នាក់បានធ្លាក់នាព្រឹកថ្ងៃច័ន្ទនេះ ។ ហើយបើគិតមកទល់រសៀលនេះ អាជ្ញាធរឥណ្ឌូណេស៊ីក៏បានកំណត់ទីតាំងប្រអប់ខ្មៅទាំងពីររបស់យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុនអាកាសចរណ៍ Lion Air ផងដែរ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ អាចនឹងត្រូវចំណាយពេលដល់ទៅ០៧ថ្ងៃ ឬអាចបន្ថែម០៣ថ្ងៃទៀតក្នុងករណីចាំបាច់ ។ សូមបញ្ជាក់ថា បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង កោះ បាងកា ប៊ែលលីទុង នៃចង្កោមកោះស៊ូម៉ាត្រា ជាមួយអ្នកដំណើរ និងក្រុមពីឡុត១៨៨នាក់ ហើយថា ក្នុងចំណោមមនុស្សទាំង១៨៨នាក់ មានមនុស្សវ័យជំទង់១៧៨នាក់ កុមារម្នាក់…