-
ប្រធានាធិបតីចិន និងបារំាងសាទរគ្នាទៅវិញទៅមក ក្រោយបាញ់បង្ហោះផ្កាយរណបរួមគ្នាប្រកបដោយភាពជោគជ័យទំាងស្រុង

-
នាយករដ្ឋមន្រ្តីឥណ្ឌាបញ្ជាក់ថា ជប៉ុនគឺជាដៃគួមួយក្នុងចំណោមដៃគូជឿទុកចិត្តបំផុត ក្នុងការធ្វើទំនើបកម្មសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌា

-
អាជ្ញាធរហ្វីលីពីនជម្រុញឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបំផុត ខណៈព្យុះទីហ្វុង Yutu កំពុងធ្វើដំណើរទៅវាយប្រហារកោះ Luzon

-
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបញ្ចេញរូបភាព និងវីដេអូ បង្ហាញពីបំណែកយន្តហោះ និងសកម្មភាពជួយសង្គ្រោះ ក្រោយយន្តហោះ lion Air ធ្លាក់ក្នុងសមុទ្រ

ឥណ្ឌូណេស៊ី៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ធ្វីតធើ ដោយអះអាងថា រូបថតទាំងនេះ បង្ហាញពីបំណែកបែកបាក់ និងសម្ភារៈមួយចំនួនរបស់អ្នកដំណើរនៃយន្ដហោះ Boeing 737 MAX 8 ដែលបានធ្លាក់នៅព្រឹកថ្ងៃច័ន្ទនេះ ។ លោក ស៊ូតូផូ នូក្រូហូ ក៏ចែករំលែកវីដេអូមួយផងដែរ ហើយថា វីដេអូនេះត្រូវបានថតចេញពីទូកអ្នកជួយសង្រ្គោះមួយគ្រឿងនៅឆ្នេរ ខារ៉ាវ៉ាង ស្ថិតនៅភាគខាងកើតរដ្ឋធានីហ្សាការតា ដោយបង្ហាញពីបំណែកយន្ដហោះខ្លះៗ ក្នុងនោះរួមទាំងកៅអី និងសម្ភារៈរបស់អ្នកដំណើរ ដែលអណ្ដែតនៅលើទឹកសមុទ្រ ។
-
យន្តហោះឥណ្ឌូណេស៊ី Lion Air ផ្ទុកមនុស្ស១៨៨នាក់ជួបគ្រោះថ្នាក់ធ្លាក់ក្នុងសមុទ្រ ខណៈបំណែក និងមនុស្សជិះទាំងអស់មិនទាន់រកឃើញ

ឥណ្ឌូណេស៊ី៖ សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់ក្រុមសង្គ្រោះ និងរុករកឥណ្ឌូណេស៊ីបញ្ជាក់ឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានជួបគ្រោះថ្នាក់ធ្លាក់ទៅក្នុងសមុទ្រ បន្ទាប់ពីទើបហោះពីព្រលានយន្តហោះអន្តរជាតិរដ្ឋធានីហ្សាកាតា នៅក្នុងថ្ងៃច័ន្ទនេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា យន្តហោះឥណ្ឌូណេស៊ីប្រភេទ Boeing 737 MAX 8 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានធ្លាក់ទៅក្នុងសមុទ្រ ក្រោយពីទើបហោះចេញពីអាកាសយានដ្ឋានរដ្ឋធានីហ្សាកាតា ឆ្ពោះទៅកាន់កោះស៊ូម៉ាត្រាបាន១៣នាទីនោះ គឺមានផ្ទុកមនុស្សសរុបរហូតដល់១៨៨នាក់។
-
នាយករដ្ឋមន្ត្រីជប៉ុនបញ្ចប់ទស្សនកិច្ច៣ថ្ងៃនៅចិន កិច្ចព្រមព្រៀងផ្តោតលើពាណិជ្ជកម្មជាង៥០ត្រូវបានចុះហត្ថលេខារួមគ្នា ២៩ តុលា ២០១៨

លោក Shinzo Abe នាយករដ្ឋមន្រ្តីជប៉ុនបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន ហើយបានចាកចេញពីក្រុងប៉េកាំង កាលពីថ្ងៃទី ២៧ ខែតុលា ២០១៨ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន រយៈពេល៣ថ្ងៃ។ ក្នុងអំឡុងទស្សនកិច្ចនេះប្រទេសទាំងពីរ ចិននិងជប៉ុនបានថែ្លងថា នឹងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដោយឈរលើមូលដ្ឋាននៃការវិលត្រឡប់មករកផ្លូវប្រក្រតីឡើងវិញ។ លោក អាបេ បានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងដែលបំពេញទស្សនកិច្ច នៅចិន អំឡុងរយៈពេល៧ឆ្នាំមកនេះ។ លោកបានជួបប្រធានាធិបតីចិន ស៊ី ជីនភីង និងបានជួបនាយករដ្ឋមន្ត្រីចិន លី ខឺឈាង។ ប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងជាង៥០ អំឡុងទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស ពាណិជ្ជកម្ម។
-
ផ្លូវរថភ្លើងវ័យចំណាស់មួយកន្លែងនៅវៀតណាមកំពុងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយម

វៀតណាម៖ ផ្លូវរថភ្លើងចំណាស់មួយបន្សល់តាំងពីជំនាន់បារាំងបានក្លាយទៅជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដែលចង់ថត selfie និងជាកន្លែងដែលគេនិយមញ៉ាំកាហ្វេ និងភេសជ្ជៈផ្សេងៗ នេះបើតាមការចេញផ្សាយរបស់ scmp កាលពីចុងសប្តាហ៍ទៅ។ស្ថិតចំកណ្ដាលទីក្រុងហាណូយ ជាតំបន់ដ៏មមាញឹក ជាមួយនឹងភាពរញ៉េរញ៉ៃ តំបន់នោះត្រូវបានគេជឿថា មានទស្សនីយភាពដ៏ល្អឥតខ្ចោះសម្រាប់ការថតរូប។
-
លោក ដូណាល់ ត្រាំ បដិសេធការអញ្ជើញឲ្យធ្វើជាប្រមុខភ្ញៀវកិត្តិយសក្នុងទិវាដ៏ធំមួយនៅឥណ្ឌានាឆ្នំាក្រោយ ខណៈប្រទេសទំាំងពីរកំពុងប្រឈមនឹងភាពតានតឹង

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បានបដិសេធការអញ្ជើញពីរដ្ឋាភិបាលឥណ្ឌា ដើម្បីឲ្យទៅចូលរួមពិធីព្យុហយាត្រានៃទិវា Republic Day នៅក្នុងខែមករា ដើមឆ្នាំ២០១៩ ក្នុងនាមជាប្រមុខភ្ញៀវកិត្តិយស ខណៈព័ត៌មាននេះ បានកើតឡើងក្នុងគ្រាដែលប្រទេសទំាងពីរកំពុងប្រឈមនឹងភាពតានតឹង ជុំវិញរឿងឥណ្ឌាទិញសព្វាវុធការពារជាតិពីរុស្ស៊ី និងការបន្តនំាចូលប្រេងពីអ៊ីរ៉ង់ បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិក។
-
មេដឹកនំារុស្ស៊ី អាល្លឺម៉ង់ បារំាង និងតួកគីអំពាវនាវឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ចុងក្រោយ និងកិច្ចប្រជុំរដ្ឋធម្មនុញ្ញដើម្បីដោះស្រាយវិបត្តិនៅស៊ីរី

-
លោក Jair Bolsonaro ជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសប្រេស៊ីល

ប្រេស៊ីល៖ លោក Jair Bolsonaro បេក្ខភាពមកពីបក្សប្រកាន់ស្តាំនិយម បានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសប្រេស៊ីល។ ជានឹងការរាប់សន្លឹកឆ្នោតស្ទើរទាំងស្រុង លោក Bolsonaro បានទទួលបានសន្លឹកឆ្នោតគាំទ្រ៥៥ភាគរយ ដែលឈ្នះលោក Fernando Haddad មកពីគណបក្សកម្មករប្រកាន់ឆ្វេងនិយម ដែលទទួលបាន៤៥ភាគរយ ។ លោក Bolsonaro បានធ្វើយុទ្ធនាការ ដោយសន្យាថា នឹងលុបបំបាត់ឲ្យអស់នូវអំពើពុករលួយ និងដឹកនាំប្រទេសដោយធ្វើឲ្យបទឧក្រិដ្ឋកើតឡើងក្នុងប្រទេស ប្រេស៊ីលថយចុះក្នុងកម្រិតខ្ពស់បំផុត៕