-
កូរ៉េខាងជើង និងកូរ៉េខាងត្បូងព្រមព្រៀងដកប៉ុស្តិ៍ការពារ និងកាត់បន្ថយភាព តានតឹងយោធារវាងប្រទេសទំាំងពីរ

កូរ៉េខាងត្បូង៖ មន្ត្រីកូរ៉េខាងជើង និងមន្ត្រីកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍បានព្រមព្រៀងគ្នានៅក្នុងកិច្ចពិភាក្សាយោធាលំដាប់ទូទៅមួយ កាលពីថ្ងៃចុងសប្តាហ៍មុននេះ ដើម្បីដកប៉ុស្តិ៍ការពារនៅខ្សែជួរមុខមួយចំនួននៅតាមព្រំដែន។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េទាំងពីរបានព្រមព្រៀងគ្នាបិទប៉ុស្តិ៍ការពារចំនួន១១កន្លែងនៅតាមព្រំដែន និងដកកងកម្លាំងប្រដាប់អាវុធ ព្រមទំាំងសម្ភារៈយោធានៅតាមបណ្ដាប៉ុស្តិ៍ទាំងនោះ ក្នុងខែធ្នូខាងមុខ ។ ក្រៅពីនេះ មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើង និងកូរ៉េខាងត្បូងក៏បានរៀបចំធ្វើកិច្ចពិភាក្សាគ្នាកាលពីសប្តាហ៍មុនផងដែរ ដើម្បីពិភាក្សាពីវិធានការអនុវត្តនូវកិច្ចព្រមព្រៀងយោធាដែលមេដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខានៅជំនួបកំពូលក្នុងខែកញ្ញាកន្លងទៅ ៕
-
លោក ដូណាល់ ត្រាំ និយាយថា នឹងធ្វើដំណើរទៅកាន់ទីក្រុង Pittsburgh ក្រោយកើតមានហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សជាច្រើននាក់

-
ម្ចាស់ក្លឹបបាល់ទាត់ Leicester City នៅចក្រភពអង់គ្លេសបានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

អង់គ្លេស៖ ម្ចាស់ក្លឹបបាល់ទាត់ Leicester City គឺលោក វិឆ័យស្រីវឌ្ឍនាប្រាផា (Vichai Srivaddhanaprabha) ត្រូវបានក្លឹបទទួលស្គាល់ហើយថាបាន បាត់បង់ជីវិតហើយ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ នៅក្រោយការប្រកួត Premier League ជាមួយក្រុម West Ham United កាលពីយប់ថ្ងៃសៅរ៍ នៅក្បែរកីឡដ្ឋាន King Power Stadium ក្នុងប្រទេសអង់គ្លេស។
-
សហរដ្ឋអាម៉េរិកអញ្ជើញប្រធានាធិបតីរុស្ស៊ីជាផ្លូវការ មកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន

-
អ៊ីស្រាអែលបើកការវាយប្រហារតាមដែនអាកាសសងសឹកវិញ ក្រោយខ្លួនរងការវាយប្រហារដោយមីស៊ីលជាច្រើនបាញ់ចេញពីតំបន់កាហ្សា

-
រដ្ឋអាជ្ញាតួកគីស្នើឲ្យអារ៉ាប៊ីសាអូឌីតប្រគល់ជនសង្ស័យទាំង១៨នាក់ ពាក់ព័ន្ធនឹងសំណុំរឿងសម្លាប់អ្នកកាសែត ខាហ្សូកជី មកអោយតួកគីកាត់ទោស

តួកគី៖ ក្រុមរដ្ឋអាជ្ញាតួកគីបានរៀបចំសំណើធ្វើបត្យាប័នជនសង្ស័យ១៨នាក់ ពី អារ៉ាប៊ីសាអូឌីត មកកាន់ទីក្រុងអង់ការ៉ា ដើម្បីដំណើរការក្ដីតាមច្បាប់តួកគី ជុំវិញសំណុំរឿងឃាតកម្មលើអ្នកសារព័ត៌មាន លោក ចាម៉ាល់ ខាហ្សូកជីក្រោយប្រធា នាធិបតីតួកគីលោក តាយយីប អឺដូហ្កាន់ បានជម្រុញឱ្យទីក្រុងរីយ៉ាដបង្ហាញមុខមេក្លោង ដែលនៅពីក្រោយអំពើឃាតកម្មនេះ។
-
រុស្ស៊ីត្រៀមខ្លួនរួចរាល់ហើយសម្រាប់សង្គ្រាម បើសិនជាសហរដ្ឋអាម៉េរិកចង់បង្កសង្គ្រាម

-
ជនសង្ស័យម្នាក់កំពុងប្រឈមមុខជាប់ពន្ធនាគារ៤៨ឆ្នាំ ក្រោយត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងបញ្ជូនកញ្ចប់គ្រាប់បែកច្នៃឱ្យមេដឹកនំាសហរដ្ឋអាមេរិក

-
នាយក CIA ចូលរាយការណ៍ប្រាប់លោក ដូណាល់ ត្រាំ ទាក់ទិនសំណុំរឿងសម្លាប់អ្នកកាសែត បន្ទាប់ពីត្រឡប់មកពីប្រទេសតួកគី

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌើ បានបញ្ជាក់ ថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោកស្រី ជីណា ហាស្ពែល បានចូលរាយការណ៍ប្រាប់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ អំពីដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ទីក្រុងអង់ការ៉ា ប្រទេសតួកគី ដើម្បីពិនិត្យមើលស្ថានការណ៍ជាក់ស្តែង ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាហ្សូកជី។
-
អាជ្ញាធរសុខាភិបាលឥណ្ឌារាយការណ៍ថា ការឆ្លងវីរុស Zika បន្តកើនឡើងដល់១៤០ករណីហើយ

ឥណ្ឌា៖ មន្រ្តីសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ការរីករាលដាលនៃវីរុស ហ្ស៊ីកា បានកើនដល់ចំនួន ១៤០ករណី ហើយមកទល់ពេលនេះនៅរដ្ឋ រ៉ាចាស្ថាន (Rajasthan) ភាគខាងលិចប្រទេសឥណ្ឌា។ បើតាមមន្រ្តីសុខាភិបាលឥណ្ឌា បច្ចុប្បន្នពេលនេះ ចំនួនករណីឆ្លងវីរុស ហ្ស៊ីកា នៅក្នុងរដ្ឋរ៉ាចាស្ថាន កំពុងឈរនៅត្រឹម១៤០ករណី ដោយជាចម្បងបានកើតមានឡើងនៅទីក្រុង ចៃភើ ហើយអ្នកជំងឺភាគច្រើនជាពលករចំណាកស្រុក។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជូនក្រុមការងារពិសេសទៅកាន់រដ្ឋភាគខាងលិចនេះ ដើម្បីរៀបចំការតាមដានស្ថានការណ៍ជាប្រចាំនៅក្នុងរដ្ឋ និងត្រៀមចាត់វិធានការនានាដែលចាំបាច់។ សូមបញ្ជាក់ថា នេះគឺជាការផ្ទុះករណីវីរុស ហ្ស៊ីកា លើកទីបីហើយ នៅក្នុងប្រទេសឥណ្ឌាគិតចាប់តាំងពីខែមករា ឆ្នាំ២០១៧ ។