-
យន្តហោះធុនតូចមួយគ្រឿងជួបគ្រោះថ្នាក់ធ្លាក់ឆេះនៅរដ្ឋកាលីហ្វ័រនីញ៉ា ប៉ែកខាងលិចសហរដ្ឋអាម៉េរិក

-
ប្រធានាធិបតីរុស្ស៊ីព្រមានថា អឺរ៉ុបនឹងប្រឈមមុខជាមួយរុស្ស៊ី បើសិនជាហ៊ានអនុញ្ញាតឲ្យសហរដ្ឋអាម៉េរិកដាក់ពង្រាយមីស៊ីល

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា នឹងចាត់វិធានការឆ្លើយតប បើសិនជាមីស៊ីល នុយក្លេអ៊ែរ របស់សហរដ្ឋអាម៉េរិកត្រូវបានដាក់ពង្រាយបន្ថែមនៅអឺរ៉ុប ហើយលោកថែមទាំងព្រមានថា ប្រទេសអឺរ៉ុបណាក៏ដោយឱ្យតែហ៊ានទទួលមីស៊ីលអាម៉េរិក នោះពួកគេនឹងត្រូវប្រឈមមុខនឹងមីស៊ីលរុស្ស៊ី។ ថ្លែងក្នុងសន្និសីទកាសែតមួយ ក្រោយបញ្ចប់ជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ពូទីន បានគូសបញ្ជាក់ថា ការបំផ្លាញប្រព័ន្ធគ្រប់គ្រងអាវុធសកល គឺជារឿងគ្រោះថ្នាក់បំផុត ដូច្នេះបើសហរដ្ឋអាម៉េរិកដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF នោះ អ្វីដែលសំខាន់គឺថាពួកគេនឹងធ្វើអ្វីបន្តជាមួយមីស៊ីលរបស់ពួកគេ។
-
មន្រ្តីកូរ៉េខាងត្បូងស្នើបង្កើតគណៈកម្មការយោធារួមជាមួយកូរ៉េខាងជើង

-
ចិនប្រកាសថ្កោលទោសការដកខ្លួនរបស់សហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF

ចិន៖ ប្រទេសចិនបានព្រមានសហរដ្ឋអាម៉េរិកឲ្យធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម INF ជាមួយរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈន់យីង បាននិយាយនៅ ក្នុងសន្និសីទកាសែតថា ការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម INF ជាមួយរុស្ស៊ីដោយឯកតោភាគី គឺជាកំហុសឆ្គង និងជាការបោះជំហានថយក្រោយ។
-
លោក ពូទីន ស្នើជួបពិភាក្សាជាមួយលោក ត្រាំ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ

-
សហរដ្ឋអាម៉េរិកនឹងដកហូតទិដ្ឋាការជនជាតិអារ៉ាប៊ីសាអូឌីត ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងសម្លាប់អ្នកកាសែត ចាម៉ាល់ ខាហ្សូកជី

-
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC ត្រូវបានបារ៉ែន និងអារ៉ាប៊ីសាអូឌីតដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនៃអង្គការភេរវកម្ម

-
ចិនជំរុញឲ្យសហរដ្ឋអាម៉េរិកដោះស្រាយដោយប្រុងប្រយ័ត្ន ពាក់ព័ន្ធនឹងបញ្ហាទាក់ទងជាមួយតៃវ៉ាន់

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហ័រ ឈន់យីង បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះថា រដ្ឋាភិបាលក្រុងប៉េកាំងសូមជំរុញឱ្យសហរដ្ឋអាម៉េរិកដោះស្រាយដោយយកចិត្តទុកដាក់នូវបញ្ហាដែលទាក់ទងនឹងកោះតៃវ៉ាន់ ដោយគោរពតាមគោលនយោបាយចិនតែមួយ ហើយថា ទីក្រុងប៉េកាំងនឹងតាមដានមើលយ៉ាងយកចិត្តទុកដាក់បំផុតទៅលើបញ្ហានេះ ហើយថែមទំាងបានសម្តែងក្តីព្រួយបារម្ភផងដែរ ចំពោះភាគីសហរដ្ឋអាម៉េរិក។ ការលើកឡើងរបស់លោកស្រី ហ័រ ឈន់យីង ត្រូវបានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា នាវាចម្បាំងអាម៉េរិក០២គ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះ ដែលវាគឺជាលើកទី២ហើយនៅក្នុងរយៈពេល០៣ខែមកនេះ ដែលសហរដ្ឋអាម៉េរិកបញ្ជូននាវាចម្បាំងមកធ្វើសមយុទ្ធយោធានៃសេរីភាពនាវាចរក្នុងតំបន់កំពុងមានភាពតានតឹងជាមួយចិន។ ក៏ប៉ុន្តែបើតាមសារព័ត៌មាន CNN នោះ ចិនក៏បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងតាមឃ្លាំមើលសកម្មភាពនាវាចម្បាំងអាម៉េរិកទាំងពីរគ្រឿងនេះដែរ ។
-
នាយករដ្ឋមន្ត្រីវៀតណាមអះអាងថា រដ្ឋាភិបាលបានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៦,៨% ក្នុងឆ្នាំ២០១៩

វៀតណាម៖ ថ្លែងអំឡុងប្រជុំសភា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បាននិយាយថា ទំហំវិនិយោគផ្ទាល់ចូលមកវៀតណាម ក្នុងឆ្នាំ២០១៨នេះ នឹងទំនងជាងកើនដល់១៨ពាន់លានដុល្លារអាម៉េរិក។ លោកថា ប្រទេសលោកមានមហិច្ឆតារក្សាអត្រាផរណា នៅ៤ភាគរយ នៅឆ្នាំ២០១៩។ ក្នុងកិច្ចប្រជុំកាលពីដើមសប្តាហ៍កន្លងទៅនេះ លោកបន្ថែមទៀតថា វៀតណាមកំពុងកំណត់គោលដៅកំណើនសេដ្ឋកិច្ច ចន្លោះពី ៦,៦% ដល់ ៦,៨% នៅក្នុងឆ្នាំ២០១៩។ យ៉ាងណាក៏ដោយ លោកថា នៅមានសម្ពាធលើអត្រាផរណា ដោយសារតែតម្លៃប្រេងឆៅ និងអគ្គិសនីឡើងខ្ពស់ជាងមុន ខណៈដែលថ្លៃសេវាកម្មសុខាភិបាលនិងអប់រំក៏កើនឡើងដែរ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា «វៀតណាម នឹងបន្តពង្រឹងសេដ្ឋកិច្ចម៉ាក្រូរបស់ខ្លួន ទប់ស្កាត់អតិផរណាឲ្យមានស្ថិរភាពបន្ថែមទៀត លើកកម្ពស់ផ្នែកពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច»៕ម.ន
-
YouTube បោះទុនវិនិយោគ២០លានដុល្លារអាម៉េរិក ទៅលើការបង្កើតវីដេអូ និងកម្មវិធីអប់រំ

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានហ្ស៊ីនហួរបានចេញផ្សាយកាលពីម្សិលមិញថា ក្រុមហ៊ុនបណ្តាញសង្គម YouTube ដែលជាក្រុមហ៊ុនរបស់ Google បានប្រកាសបោះទុនវិនិយោគ២០លានដុល្លារ ទៅលើការបង្កើតវីដេអូ និងកម្មវិធីអប់រំ ក្រោមគោលបំណងពង្រីកកិច្ចផ្តួចផ្តើមរបស់ខ្លួន ក្នុងការគាំទ្រដល់មនុស្សនៅទូទាំងពិភពលោក ធ្វើការចែករំលែកក៏ដូចជាស្វែងរកចំណេះដឹងតាមវែបសាយវីដេអូដ៏ធំនៅលើពិភពលោកនេះ។ YouTube កំពុងបង្កើតកម្មវីធី Learning Fund ថ្មីមួយ ដើម្បីគាំទ្រដល់ Channel នានាដែលបានបង្កើតវីដេអូផ្តល់ចំណេះដឹងល្អៗជាងគេនៅលើ YouTube ដែលជាវែបសាយចែករំលែកវីដេអូធំជាងគេបង្អស់លើលោក ដោយវីដេអូទាំងនោះ គ្របដណ្តប់លើប្រធានបទទូលំទូលាយជាច្រើន រួមមានចាប់តាំងពីជំនាញនៅក្នុងអាជីពនីមួយៗ ដូចជាបច្ចេកទេសនៃការសម្ភាស៍ការងារ និងការសរសេរ CV រហូតដល់ចំណេះដឹងពីមុខវិជ្ជាវិទ្យាសាស្រ្ត កុំព្យូទ័រ ដូចជាការសរសេរ Code បង្កើត Game ជាដើម។ គួរជម្រាបថា សម្រាប់ការវិនិយោគជុំទីមួយ YouTube បានផ្តល់មូលនិធិគាំទ្រដល់ Channel ធំៗមួយចំនួនរួចស្រេចទៅហើយ ដូចជា TED-Ed ជាដើម ដែលជា Channel ផ្តល់ការអប់រំចំណេះដឹងទូទៅយ៉ាងទូលំទូលាយ និងមានអ្នកគាំទ្ររាប់លាននាក់ទូទាំងសកលលោកផងដែរ៕ម.ន