Category: ព័ត៌មានអន្តរជាតិ

  • Facebook សម្រេចបិទគណនី និងផេកជាច្រើន នៅប្រទេសប្រេស៊ីលពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលខាងមុខ

    Facebook សម្រេចបិទគណនី និងផេកជាច្រើន នៅប្រទេសប្រេស៊ីលពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលខាងមុខ

    សហរដ្ឋអាម៉េរិក៖ Facebook បានឲ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនបានលុបចោលគណនីចំនួន៤៣ និងទំព័រ៦៨ ដែលពាក់ព័ន្ធនឹងក្រុមទីផ្សាប្រេស៊ីល ឈ្មោះថា Raposo Fernandes Associados (RFA) ដោយចោទថា បានបំពានគោលនយោបាយ Spam ឬសារឥតបានការរបស់ហ្វេសបុក និងនាំឲ្យមានការភ័នច្រលំ។ ពាក់ព័ន្ធនឹងបញ្ហានេះ កាសែតមួយឈ្មោះថា O Estado de S. Paulo បានបញ្ជាក់ថា ក្រុមនេះគឺជាបណ្តាដ៏សំខាន់ ដែលគាំទ្រដល់បេក្ខភាពប្រធានាធិបតីស្តាំនិយម Jair Bolsonaro តាមអ៊ីនធើណិត។ លោក Bolsonaro ត្រូវបានគេជឿជាក់ថា នឹងឈ្នះការបោះឆ្នោតជុំចុងក្រោយ នៅថ្ងៃអាទិត្យខាងមុខនេះ ជាការបោះឆ្នោតដ៏សំខាន់ក្នុងប្រទេសប្រេស៊ីល ខណៈដែលបណ្តាញសង្គមគឺជាគន្លះដ៏សំខាន់សម្រាប់ការប្រកួតប្រជែងរបស់បេក្ខជនឈរឈ្មោះ។

  • សហរដ្ឋអាម៉េរិកព្រមានបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ក្នុងគោលបំណងដាក់សម្ពាធលើរុស្ស៊ី និងចិន

    សហរដ្ឋអាម៉េរិកព្រមានបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ក្នុងគោលបំណងដាក់សម្ពាធលើរុស្ស៊ី និងចិន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា ប្រទេសរបស់លោកនឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីដាក់សម្ពាធលើរុស្ស៊ី និងចិន ក្រោយរូបលោកបានទទួលស្គាល់ថា នឹងដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ជាមួយរុស្ស៊ី។

  • អាល្លឺម៉ង់អំពាវនាវឲ្យបណ្ដារដ្ឋអឺរ៉ុបឈប់នាំចេញអាវុធទៅអារ៉ាប៊ីសាអូឌីត ដើម្បីឆ្លើយតបនឹងសំណុំរឿងសម្លាប់អ្នកកាសែត

    អាល្លឺម៉ង់អំពាវនាវឲ្យបណ្ដារដ្ឋអឺរ៉ុបឈប់នាំចេញអាវុធទៅអារ៉ាប៊ីសាអូឌីត ដើម្បីឆ្លើយតបនឹងសំណុំរឿងសម្លាប់អ្នកកាសែត

    អាល្លឺម៉ង់៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក ភីតធើ អាល់ម៉ៃអឺ បាននិយាយនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ប្រទេសរបស់លោកមានបំណងចង់ឲ្យរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀតយកតម្រាប់តាមខ្លួន ក្នុងការឈប់នាំចេញគ្រឿងសព្វាវុធទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត ដរាបណានៅតែមានភាពមិនច្បាស់លាស់ ស្តីពីការស្លាប់របស់អ្នកកាសែត លោក ចាម៉ាល់ ខាហ្សូកជី។ ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៊ែរឡំាងកំពុងតែព្រមព្រៀងគ្នាថា សម្រាប់ក្នុងពេលបច្ចុប្បន្ននេះ យើងនឹងមិនអនុម័តការនាំចេញអាវុធបន្ថែមទៀតទេ ព្រោះតែយើងចង់ដឹងនូវអ្វីដែលបានកើតមានឡើង។ លោក ភីតធើ អាល់ម៉ៃអឺ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា បណ្ដាប្រទេសអឺរ៉ុបក៏គួរតែបញ្ឈប់ការនាំចេញអាវុធទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជាការបង្កើន សម្ពាធទៅលើទីក្រុងរីយ៉ាដ ពាក់ព័ន្ធនឹងរឿងក្តីសម្លាប់អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាហ្សូកជី៕

  • កូរ៉េខាងត្បូង និងកូរ៉េខាងជើង ព្រមទាំងអង្គការសហប្រជាជាតិព្រមព្រៀងគ្នា ដកអាវុធនៅតាមតំបន់ព្រំដែន

    កូរ៉េខាងត្បូង និងកូរ៉េខាងជើង ព្រមទាំងអង្គការសហប្រជាជាតិព្រមព្រៀងគ្នា ដកអាវុធនៅតាមតំបន់ព្រំដែន

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាង ព្រមទាំងទីបញ្ជាការអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានព្រមព្រៀងគ្នាដកអាវុធ និងប៉ុស្តិ៍ការពារនៅភូមិផាន់មុនជុម ដែលស្ថិតនៅក្នុងតំបន់គ្មានទ័ពតាមព្រំដែននាសប្ដាហ៍នេះ ហើយនេះគឺជាទង្វើដ៏ថ្មីបំផុត ក្នុងដំណើរធ្វើឲ្យប្រសើរឡើងយ៉ាងឆាប់រហ័ស នូវចំណងមិត្តភាពរវាងកូរ៉េទាំងពីរ។

  • អាជ្ញាធរតៃវ៉ាន់ចាប់ផ្តើមបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុបណ្តាលឲ្យរថភ្លើងរត់ធ្លាក់ផ្លូវ

    អាជ្ញាធរតៃវ៉ាន់ចាប់ផ្តើមបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុបណ្តាលឲ្យរថភ្លើងរត់ធ្លាក់ផ្លូវ

    តៃវ៉ាន់៖ ក្រុមអាជ្ញាធរតៃវ៉ាន់បានអះអាងថា ការស៊ើបអង្កេតលើហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ ដែលសម្លាប់មនុស្សនៅកោះតៃវ៉ាន់ កាលពីរសៀលថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ កំពុងតែចាប់ផ្តើមធ្វើឡើងហើយ។ ការិយាល័យរដ្ឋអាជ្ញាស្រុកយីឡាន បានអះអាងថា មនុស្សយ៉ាងហោច១៨នាក់ បានបាត់បង់ជីវិត និង១៨៧នាក់ផ្សេងទៀតទទួលរងរបួស ដោយសារតែឧប្បត្តិហេតុគ្រោះថ្នាក់ដ៏អាក្រក់មួយនេះ ។ លោកស្រី ឆៀង ឆេនយូ ដែលជារដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាស្រុកយីឡាន បាននិយាយថា ក្រុមស៊ើបអង្កេតពិសេស ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុហើយ ដើម្បីបញ្ជាក់ និងប្រមូលភ័ស្តុតាង។ លោកស្រីបានបន្ថែមទៀតថា ការស៊ើបអង្កេតបឋមនៅកន្លែងកើតហេតុ ត្រូវបានបញ្ចប់ហើយ ខណៈតួលេខអ្នកគ្រោះថ្នាក់នៅតែមានចំនួនដដែល ហើយបច្ចុប្បន្ន មិនមានអ្នកបាត់បង់ជីវិតបន្ថែមទៀតនោះទេ៕

  • កូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធយោធាការពារដែនអាកាសនៅចុងឆ្នាំ២០១៨នេះ តាមការគ្រោងទុក បើទោះជាគ្មានការចូលរួមពីសហរដ្ឋអាម៉េរិក

    កូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធយោធាការពារដែនអាកាសនៅចុងឆ្នាំ២០១៨នេះ តាមការគ្រោងទុក បើទោះជាគ្មានការចូលរួមពីសហរដ្ឋអាម៉េរិក

    កូរ៉េខាងត្បូង៖ មន្ត្រីក្រសួងការពារជាតិក្រុងសេអ៊ូល បានលើកឡើងថា ថ្វីបើមានការព្យួរសមយុទ្ធយោធាការពារដែនអាកាសរួមគ្នាជាមួយសហរដ្ឋអាម៉េរិកនាពេលខាងមុខក៏ដោយ តែកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធយោធាដែនអាកាសរបស់ខ្លួន តាមការគ្រោងទុកដដែលនៅខែធ្នូ ចុងឆ្នំា២០១៨នេះ។យោងតាមសារព័ត៌មានក្នុងស្រុករបស់កូរ៉េខាងត្បូងបានឱ្យដឹងថា សមយុទ្ធយោធាដែនអាកាសរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ដែលត្រូវបានកំណត់ពេលធ្វើឡើងនៅខែធ្នូ ទំនងជាត្រូវបានផ្អាកនៅឆ្នាំនេះ ដើម្បីផ្តល់ការគាំទ្រដល់កិច្ចប្រឹងប្រែងសន្តិភាព ដែលកំពុងបន្តពាក់ព័ន្ធនឹងកូរ៉េខាងជើង។ គួរបញ្ជាក់ថា ការធ្វើសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ដែលពាក់ព័ន្ធនឹងយន្តហោះជាច្រើនគ្រឿង និងសមាជិកសេវាកម្មរាប់ពាន់នាក់មកពីប្រទេសទាំងពីរ៕ម.ន

  • អាជ្ញាធរម៉ិកស៊ិកអះអាងថា ចំនួនជនភៀសខ្លួនហ្គាតេម៉ាឡាសម្រុកទៅតំបន់ព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិកកើនឡើងដល់៥,០០០នាក់

    អាជ្ញាធរម៉ិកស៊ិកអះអាងថា ចំនួនជនភៀសខ្លួនហ្គាតេម៉ាឡាសម្រុកទៅតំបន់ព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិកកើនឡើងដល់៥,០០០នាក់

    ម៉ិកស៊ិក៖ ទីភ្នាក់ងារជនភៀសខ្លួនហ្គាតេម៉ាឡាបានអះអាងថា ជនភៀសខ្លួនបន្ថែមជាង១,០០០នាក់បានឆ្លងព្រំដែនពីប្រទេសហុងដូរ៉ាស់ កាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈតួលេខថ្មីចុងក្រោយនេះ បានធ្វើឱ្យចំនួនជនភៀសខ្លួនអាម៉េរិកកណ្ដាលធ្វើដំណើរទៅកាន់ព្រំដែនអាម៉េរិក និងម៉ិកស៊ិកកើនដល់៥,០០០នាក់។ ការលើកឡើងរបស់ទីភ្នាក់ងារជនភៀសខ្លួនហ្គាតេម៉ាឡេខាងលើ ត្រូវបានធ្វើឡើងក្រោយពេលដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានថា រូបលោកនឹងបញ្ជូនយោធាទៅកាន់តំបន់ព្រំដែនជាប់ជាមួយម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួនមកកាន់តំបន់ព្រំដែនសហរដ្ឋអាម៉េរិក។ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា ជនភៀសខ្លួនទាំងអស់ត្រូវស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសម៉ិកស៊ិកជាមុនសិន បើពុំដូច្នោះទេ ទីក្រុងវ៉ាស៊ីនតោននឹងបណ្ដេញពួកគេ ឱ្យចេញឆ្ងាយពីតំបន់ព្រំដែនសហរដ្ឋអាម៉េរិក។ បើតាមអាជ្ញាធរម៉ិកស៊ិកនោះ បច្ចុប្បន្នចំនួនជនភៀសខ្លួននៅឯតំបន់ព្រំដែនរវាងម៉ិកស៊ិក និងហ្គាតេម៉ាឡាមានកើនឡើងដល់២,០០០នាក់ បើទោះជាអាជ្ញាធរមិនទាន់អាចកំណត់ថា ពួកគេធ្វើដំណើរមកពីប្រទេសណាមួយនៅក្នុងតំបន់ក៏ដោយ។ ឆ្លើយតបទៅនឹងបញ្ហានេះដែរ រដ្ឋាភិបាលម៉ិកស៊ិកបានបញ្ជាឱ្យប៉ូលិសបិទទ្វារព្រំដែន សម្រាប់ជនភៀសខ្លួនដែលមិនមានលិខិតស្នាមគ្រប់គ្រាន់៕ម.ន

  • ប្រជាជនអង់គ្លេសជិត១លាននាក់ធ្វើបាតុកម្មទាមទារឲ្យបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបលើកទីពីរ

    ប្រជាជនអង់គ្លេសជិត១លាននាក់ធ្វើបាតុកម្មទាមទារឲ្យបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបលើកទីពីរ

    អង់គ្លេស៖ ពលរដ្ឋអង់គ្លេសប្រមាណជាង៧សែននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទីក្រុងឡុងដ៏ ដើម្បីទាមទារឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតស្តីពីការចាកចេញពីអឺរ៉ុបជាលើកទីពីរ ឬហៅថា( ប្រ៊ីហ្ស៊ីត ២) ដែលនេះ ជាបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។ ក្រុមអ្នករៀបចំបាតុកម្ម បានឲ្យដឹងថា មានអ្នកគាំទ្រឲ្យអង់គ្លេសបន្តរួមរស់ជាមួយអឺរ៉ុបជាង៧សែននាក់ បានចូលរួមដង្ហែក្បួនធ្វើបាតុកម្ម។ បាតុកម្មនេះ ត្រូវបានចាត់ទុកថា ជាបាតុកម្មទ្រង់ទ្រាយធំបំផុត នៅអង់គ្លេសចាប់តាំងពីបាតុកម្មប្រឆាំងសង្គ្រាមនៅអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣។ ចំនួនពលរដ្ឋចូលរួមធ្វើបាតុកម្មបានធ្វើឲ្យរដ្ឋាភិបាលអង់គ្លេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង  ដោយពេលដំបូងប៉ូលិសបានប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមយ៉ាងច្រើនត្រឹម១០០,០០០នាក់ប៉ុណ្ណោះ ខណៈក្រុមបាតុករបានអំពាវនាវឲ្យមានការបោះឆ្នោតប្រជាមតិជាថ្មី ស្តីពីកិច្ចការចាកចេញពីតំបន់អឺរ៉ុបរបស់អង់គ្លេស។ ការធ្វើបាតុកម្មកើតឡើង ក្រោយពេលជាងមួយសប្តាហ៍ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ មិនទាន់ទទួលបានកិច្ចព្រមព្រៀងជាមួយមេដឹកនាំអឺរ៉ុបស្តីពីការចាកចេញរបស់អង់គ្លេស។ លោកស្រី ម៉ាយ ក៏បានធ្វើឲ្យបណ្តាគណបក្សនយោបាយខឹងសម្បារយ៉ាងខ្លាំង ដោយសារតែមានការយោគយល់នៅក្នុងកិច្ចពិភាក្សា។ នៅរយៈពេលតែជាង៥ខែទៀតប៉ុណ្ណោះ ដែលអង់គ្លេសនឹងត្រូវចាកចេញពីសហគមន៍អឺរ៉ុប ប៉ុន្តែមកទល់ពេលនេះមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបច្បាស់លាស់នៅឡើយទេ។ មិនតែប៉ុណ្ណោះ គណបក្សប្រឆាំងបានប្រមានថា និងធ្វើការបោះឆ្នោតប្រឆាំងទៅនឹងកិច្ចព្រមព្រៀង ប្រសិនបើលោកស្រី ម៉ាយ ទទួលបានកិច្ចព្រមព្រៀងជាមួយអឺរ៉ុបនោះ៕ម.ន

  • លោក ដូណាល់ ត្រាំ និយាយថា កូរ៉េខាងជើងត្រូវតែបោះបង់មីស៊ីល ហើយថា សហរដ្ឋអាម៉េរិកត្រូវតែអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ

    លោក ដូណាល់ ត្រាំ និយាយថា កូរ៉េខាងជើងត្រូវតែបោះបង់មីស៊ីល ហើយថា សហរដ្ឋអាម៉េរិកត្រូវតែអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ

    សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បាននិយាយថា រូបលោកនឹងប្រាប់ក្រុមមន្រ្តីរុស្ស៊ីថា ទណ្ឌកម្មសេដ្ឋកិច្ចត្រូវតែអនុវត្តឲ្យបានពេញលេញលើប្រទេសកូរ៉េខាងជើង ដើម្បីជំរុញឱ្យរដ្ឋកុម្មុយនីស្តមួយនេះ យល់ព្រមរំសាយអាវុធប្រល័យលោកទាំងស្រុង។ ការបញ្ជាក់របស់លោក បួលតុន ខាងលើ ធ្វើឡើងនាអំឡុងពេលរូបលោកធ្វើដំណើរទៅដល់ទីក្រុងមូស្គូ នៅថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដួណាល់ ត្រាំ បានប្រកាសថា ប្រទេសរបស់លោកនឹងដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក ហ្គាវីន វីលលាមសុន បានបញ្ជាក់យ៉ាងច្បាស់ថា អង់គ្លេសនឹងគាំទ្រការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ដែលមានបំណងចង់ដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លំាងនុយក្លេអ៊ែរកម្រិតមធ្យម INF រវាងអាម៉េរិក និងរុស្ស៊ី។ ដោយឡែករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក ហ៊ែគកូ ម៉ាអាស់ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែពិចារណាអំពីផលវិបាកទាំងសម្រាប់អឺរ៉ុប និងសម្រាប់កិច្ចប្រឹងប្រែងលុបបំបាត់អាវុធប្រល័យលោកនាពេលអនាគត ដែលកើតឡើងពីការដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិនេះ ដែលមានគោលដៅបំបាត់ប្រភេទអាវុធនុយក្លេអ៊ែរ៕ម.ន

  • សារព័ត៌មានចិនរិះគន់ធ្ងន់ៗលើសហរដ្ឋអាម៉េរិក បន្ទាប់ពីនិយាយក្រើនរំលឹកតំបន់អាម៉េរិកឡាទីនឲ្យប្រយ័ត្នប្រយែងចំពោះការវិនិយោគរបស់ចិន

    សារព័ត៌មានចិនរិះគន់ធ្ងន់ៗលើសហរដ្ឋអាម៉េរិក បន្ទាប់ពីនិយាយក្រើនរំលឹកតំបន់អាម៉េរិកឡាទីនឲ្យប្រយ័ត្នប្រយែងចំពោះការវិនិយោគរបស់ចិន

    ចិន៖ សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានបំពេញដំណើរទស្សកិច្ចទៅកាន់តំបន់អាម៉េរិកឡាទីនកាលពីសប្ដាហ៍មុន ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំម៉ិកស៊ិក និងប៉ាណាម៉ា។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនៅពេលថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងប្រទេសប៉ាណាម៉ា លោក ប៉ុមប៉េអូ បាននិយាយថា ប្រទេសទាំងអស់គួរតែមានការប្រុងប្រយ័ត្នចំពោះការវិនិយោគរបស់ចិន។ ឆ្លើយតបទៅនឹងការលើកឡើងខាងលើ សារព័ត៌មានរដ្ឋចិន ឆៃណា ដេលី បានរិះគន់យ៉ាងខ្លាំងលើលោក ម៉ៃ ប៉ុមប៉េអូ ហើយថែមទាំងទាត់ចោលការអះអាងរបស់ប្រមុខការទូតអាម៉េរិករូបនេះ ក៏ដូចជាចាត់ទុកថា ការលើកឡើងនេះគ្មានការគោរពចំពោះចិន និងមានបំណងចង់បំបែកបំបាក់ទំនាក់ទំនងល្អរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់អាម៉េរិកឡាទីន។ សូមបញ្ជាក់ថា បច្ចុប្បន្នចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់បណ្ដាប្រទេសជាច្រើននៅក្នុងតំបន់អាម៉េរិកឡាទីន ជាពិសេសគឺប្រេស៊ីល អាហ្សង់ទីន និងឈីលី តាមរយៈគោលនយោបាយសេដ្ឋកិច្ចខ្សែក្រវាត់ និងផ្លូវដែលត្រូវបានសហរដ្ឋអាម៉េរិកចាត់ទុកថា ជាអន្ទាក់បំណុលរបស់ចិន ប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោលជាច្រើនលើកមកហើយ ចំពោះការចោទប្រកាន់នេះ៕ម.ន